ដើម្បីចូលរួមដោះស្រាយបញ្ហាលំបាកនានាដែលទាក់ទងនឹងការហូបចុក នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នាថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសមួយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញនៃក្រសួងពាណិជ្ជកម្មផ្ទាល់ សម្រាប់ការបញ្ជាទិញគ្រឿងឧបភោគបរិភោគចាំបាច់។
ដើម្បីអាចបញ្ជាទិញទំនិញដែលបានរៀបរាប់ខាងលើពីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ពលរដ្ឋត្រូវចូលទៅកាន់គេហទំព័រ https://shop.moc.gov.kh/ ឬតាមរយៈ QR code ដែលមានដូចនៅក្នុងសេចក្ដីប្រកាសរបស់ក្រសួង។ ព័ត៌មានលម្អិត សូមបន្តអានសេចក្ដីប្រកាសខាងក្រោម៖
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ដកស្រង់៖ បុត្រា