ក្លិបបាល់ទាត់ Real Madrid បានប្រកាសអំពីបេក្ខភាពប្រធានក្លិបថ្មីរបស់ខ្លួន ដោយនឹងបានទៅលើលោក Florentino Perez ក្រោយពីឈ្នះឆ្នោតដោយគ្មានគូប្រជែង។ ការឈ្នះឆ្នោតនេះ គឺដោយសារតែបេក្ខជន 1រូបទៀត ដែលជាបេក្ខភាពប្រកួតប្រជែងខ្លាំងជាមួយនឹងលោក បានដកខ្លួនពីការបោះឆ្នោត ដោយយកលេសថា ការបោះឆ្នោតនៅ Real Madrid ធ្វើឡើងដោយគ្មានភាពសុក្រឹត និងយុត្តិធម៌។
ជាមួយនឹងការឡើងកាន់តំណែងថ្មីនេះ លោកនឹងបន្តតំណែងក្នុងអាណត្តិថ្មី ពីឆ្នាំ2022 រហូតដល់ឆ្នាំ2025។ លោកបានប្រកាសថា លោកនឹងធ្វើឱ្យក្លិប រកថរិកាឱ្យបានច្រើនឡើងវិញ នៅអាណត្តិក្រោយ បន្ទាប់ពីកូវីដ-19 រលាយបាត់ទៅ។
គួរឱ្យដឹងថា លោក Florentino Perez ធ្លាប់កាន់តំណែងជាប្រធានក្លិបនេះ ពីឆ្នាំ2000 ដល់2006 និងពីឆ្នាំ2009 មកទល់នឹងបច្ចុប្បន្ន ពោលគឺ អស់រយៈពេលសរុប 18ឆ្នាំមកហើយ ខណៈដែលពេលនេះ លោកមានវ័យ 74ឆ្នាំទៅហើយ៕