ក្រុមការងារអវកាស NASA បានចុះផ្សាយអំពីបេសកកម្មជំហានបន្ទាប់របស់ពួកគេ គឺត្រូវបញ្ជាដ្រូន ឬ ឧទ្ធម្ភាគចក្រ ឈ្មោះថា Ingenuity ឱ្យវាដំណើការជាលើកដំបូងបង្អស់នៅលើពិភពផ្កាយព្រះអង្គារ នៅថ្ងៃនេះតែម្ដង។
បេសកកម្មចុងក្រោយបង្អស់របស់ NASA លើកនេះ ត្រូវចំណាយពេលអស់ជាង 7ខែ ទើបបានចុះចតដោយជោគជ័យ ជាមួយនឹងយានគ្មានមនុស្សបើក ឈ្មោះថា Perseverance នៅផ្ទៃពិភពក្រហម ដែលដំណើការរបស់វា ស្មុគស្មាញខ្លាំង និងថែមទាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទៀតផង។
ក្រៅពីតួយានដូចកូនឡានទូរបញ្ជា បានធ្វើការរុករក និងខួងដីពិភពផ្កាយព្រះអង្គាររួចហើយ NASA ក៏បានបង្កប់កូនយន្តហោះមួយផងដែរ ដើម្បីបង្ហោះសិក្សាបន្ថែមឱ្យកាន់តែស៊ីជម្រៅ។ តម្លៃនៃការផលិតកូនដ្រូនតូចនេះ គឺចំណាយអស់ជាង 85លានដុល្លារឯណោះ។
បើមានអ្នកចាប់អារម្មណ៍ អាចចូលទៅយូធូបផ្លូវការរបស់ NASA [ដូចបង្ហាញនៅខាងក្រោម] រួចចុចលើពាក្យ Set remember ដើម្បីឱ្យយូធូបលោតប្រាប់ ពេលចាប់ផ្តើមបង្ហោះផ្សាយផ្ទាល់៕