សហព័ន្ធស្រូវ អង្ករ កម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Rice Federation បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចុះតម្លៃអង្ករ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងវាលដាលនៃវីរុសCovid-19។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា អង្ករក្នុង1បេដែលមានទម្ងន់ 50គីឡូក្រាម នឹងត្រូវបញ្ចុះតម្លៃចាប់ពី 10,000រៀល រហូតដល់ 20,000រៀល ដោយយោងទៅតាមប្រភេទ និងស្ដង់ដាបទដ្ឋានគុណភាពរបស់អង្ករដែលមាននៅក្នុងស្តុក។
សហព័ន្ធ Cambodian Rice Federation បានបញ្ជាក់ថា ការបញ្ចុះតម្លៃខាងលើនេះនឹងផ្ដើមអនុវត្តចាប់ពីពេលនេះ រហូតដល់ស្ថានការណ៍ Covid-19 បានធូរស្បើយឡើងវិញ។
ប្រភព៖ CRF
ដកស្រង់៖ បុត្រា