1តង់រកបាន 1គ្រាប់ របស់ Chelsea កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី8 ខែមេសា ឆ្នាំ2021នេះ ទៅលើក្រុម Porto FC ក្នុងវគ្គ 8ក្រុមចុងក្រោយ ជើងទី1 UEFA Champions League បានជួយឱ្យក្រុមមកពីអង់គ្លេសមួយនេះ យកឈ្នះដោយលទ្ធផល 2ទល់នឹង0។
ក្នុងនោះវគ្គទី1 ក្រុមភ្ញៀវ Chelsea បានបើកការនាំមុខនៅនាទីទី32 ដោយរកបាន 1គ្រាប់ដោយ កីឡាករ Mount ហើយលទ្ធផលវគ្គទី1 បានបញ្ចប់ទៅដោយ Chelsea នាំមុខ Porto 1ទល់នឹង0។ ចូលមកដល់វគ្គទី2 ក្រុមទាំង2 ហាក់ស្មើជើងគ្នា ដោយបុកទៅវិញទៅមកបានយ៉ាងល្អ តែនៅចុងម៉ោង នាទីទី85 ក្រុមភ្ញៀវឆ្លៀតរកបាន 1គ្រាប់បន្ថែមទៀត ដោយកីឡាករ Chilwell។
លទ្ធផលរក្សាសំណាញ់ទី មិនឱ្យគេស៊ុតបញ្ចូលទីបាននៅក្នុងវគ្គនេះ បានធ្វើឱ្យ Chelsea មានសង្ឃឹមខ្ពស់នៅក្នុងការឡើងទៅកាន់វគ្គបន្ត ដ្បិតអីការប្រកួតជើងទី2 នឹងធ្វើឡើងនៅក្នុងទឹកដីខ្លួនឯង៕