អ្នកចាត់ការក្រុម Manchester City លោក Guardiola បានប្រកាសរួចហើយថា ខ្លួនមិនត្រូវការខ្សែប្រយុទ្ធដែលកំពុងតែលេចធ្លោរបស់ពិភពលោក Erling Haaland របស់ក្លិប Borussia Dortmund ឡើយ សម្រាប់រដូវកាលនេះ និងរដូវកាលក្រោយ។
លោក Pep បាននិយាយច្បាស់ថា ក្រុមការងារកំពុងស្វែងរកខ្សែប្រយុទ្ធល្អម្នាក់ មកជំនួសតំណែងរបស់ Sergio Aguero ដែលនឹងចាកចេញទៅនៅពេលចប់រដូវកាលនេះមែន តែម្នាក់នោះ ក៏ទំនងជាមិនមានតម្លៃខ្លួនខ្ពស់ដល់ទៅជាង 100លានផោននោះដែរ។ លោកថា Haaland ទោះជាខ្សែប្រយុទ្ធវ័យក្មេង និងមានសមត្ថភាពម្នាក់ក៏ពិតមែន ប៉ុន្តែបើដាក់តម្លៃដល់ទៅ 154លានផោននោះ វាហាក់ដូចជាថ្លៃពេកហើយ។
គួរឱ្យដឹងដែរថា ក្លិបបាល់ទាត់ ManCity កំពុងតែរកខ្សែប្រយុទ្ធម្នាក់មកជំនួសកន្លែង Sergio Aguero ដែលនឹងចាកចេញនាពេលបញ្ចប់រដូវកាលនេះ ដោយសារតែចរចាមិនត្រូវរ៉ូវគ្នា នឹងប្រាក់ថ្លៃឈ្នួល និងរយៈពេលនៃកុងត្រាថ្មីរបស់គេ៕