នៅរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កើតមានហេតុការណ៍បាញ់សម្លាប់ ស្ថិតនៅម្តុំសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា លោក ខៀវ កូណែល ត្រូវបងប្រុសពិធីការិនី ខៀវ សានសាណា បានបាញ់សម្លាប់ខ្លួនឯង និងភរិយា ដោយសារភ្លើងប្រចណ្ឌ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដោយសារស្នូរកាំភ្លើង លាន់លឺដល់អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងមានការផ្សាយផ្ទាល់ ពីបណ្តាញសារព័ត៌មាននានានៅក្នុងស្រុក។
ចំពោះបញ្ហាភ្លើងប្រចណ្ឌ ឬមានជម្លោះនៅក្នុងក្រុមគ្រួសារ សារព័ត៌មាន ឡារ៉ែន នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីកញ្ញា ខៀវ សានសាណា បានឡើយ។ គួរបញ្ជាក់ផងដែរថា លោក ខៀវ កូណែល ជាកូនប្រុសបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយប្រុសបង្កើតរបស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទីជា អនុប្រធាន ការីគណនេយ្យ និងជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ៕