មិនមែនពីក្មេងគ្រប់គ្នាមានសម្រស់ស្អាត និង Cute គួរឱ្យស្រឡាញ់នោះទេ លុះដល់ចម្រើនវ័យធំឡើងនៅតែមានសម្រស់ស្អាតដូចពីកុមារភាពនេះទេ ដោយឡែកតារាចម្រៀងស្រី Ploy Chompoo ដែលត្រូវបានគេស្គាល់ថា Jannine Weigel វិញ នាងស្អាតតាំងពីតូចរហូតដល់ធំ ខណៈដែលថ្ងៃកំណើតរបស់នាងគឺថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2000។
តារាវ័យក្មេងវ័យ 17 ឆ្នាំរូបនេះ គឺជាតារាកូនកាត់ថៃ-អាឡឺម៉ង់ ហើយទទួលបានប្រជាប្រិយភាពតាមរយៈបណ្តាញសង្គមនានា ខណៈនាងបង្ហាញខ្លួននៅក្នុងវីដេអូតន្ត្រីរបស់ Getsunova និងចម្រៀង Cover ដ៏មានទឹកដមផ្អែមពីរោះ ព្រមទាំងបានចូលរួមក្រុមជាមួយ MBO ជាក្រុមដ៏ល្បីល្បាញក្នុងប្រទេសថៃផងដែរ។ ម្យ៉ាងទៀតតារាស្រីរូបនេះ បានជោគជ័យខ្លាំងបំផុតតាមរយៈភាពយន្ដខ្នាតធំរឿង «សិស្សច្បង» ។
Ploy Chompoo ធ្លាប់ជាតារាសម្តែង និងជាតារាម៉ូដែល មុនពេលដែលនាងបានក្លាយជាតារាចម្រៀងអាជីព។ ជាមួយនឹងមុខមាត់ស្រស់ស្អាត និងភាពស្ទាត់ជំនាញក្នុងការនិយាយភាសាបរទេសបានដល់បួនភាសាគឺ អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ចិន នាងអាចទាញយកបាននូវអ្នកគាំទ្ររាប់លាននាក់នៅជុំវិញពិភពលោក៕