កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung គ្រោងនឹងចាប់ផ្តើមផលិតបន្ទះអេក្រង់ប្រភេទ LTPO OLED។ បន្ទះបង្ហាញទិន្នន័យប្រភេទថ្មី LTPO នេះ គឺជាបច្ចេកវិទ្យាថ្មីបំផុតជំនាន់ចុងក្រោយ ដែលវាជាគម្រោងស្រាវជ្រាវមួយ ដែលរកឃើញថា ប្រើប្រាស់ថាមពល តិចជាងអេក្រង់ OLED ទូទៅ។ មានន័យថា ទូរស័ព្ទជំនាន់បន្ទាប់ នឹងអាចរក្សារយៈពេលថ្ម ឱ្យរស់បាន1 ឬ 2ថ្ងៃពេញ។
លើសពីនេះផងដែរ វាក៏ជាផ្លូវមួយ សម្រាប់បើកឱ្យ iPhone ជំនាន់ថ្មី របស់ Apple អាចទ្រទ្រង់កម្រិត refresh rate ដល់ទៅ 120Hz ដូចនឹងស្មាតហ្វូនកំពូលៗ របស់ក្រុមហ៊ុនដទៃផងដែរ និងសម្រាប់ផ្គត់ផ្គង់ដល់ Apple ដែលចាប់ផ្ដើមនៅឆមាសទី1 នៃឆ្នាំ2021 នេះតែម្ដង។
គួរបញ្ជាក់ដែរថា Samsung និង Apple បានចាប់ដៃគ្នាក្នុងអាជីវកម្មបន្ទះអេក្រង់នេះ តាំងពីជំនាន់ iPhone X ចេញឆ្នាំ2017 និងបន្តរហូតមកដល់បច្ចុប្បន្ន។ បន្ថែមលើនេះ ក៏មានឈ្មោះក្រុមហ៊ុនល្បីផ្សេងៗចូលរួមផងដែរ ដូចជា LG ជាដើម៕