
ភាគហ៊ុន Tesla ឡើងថ្លៃ ជួយឱ្យទ្រព្យរបស់លោក Elon Musk កាលពីម្សិលមិញកើនដល់ 187.1 ពាន់លានដុល្លារអាម៉េរិក ច្រើនជាងទ្រព្យរបស់មហាសេដ្ឋីបារាំង Bernard Arnault។
យោងតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោក Bloomberg Billionaires Index បច្ចុប្បន្ន អគ្គនាយកប្រតិបត្តិរបស់ Tesla លោក Elon Musk មានទ្រព្យ 187.1 ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះច្រើនជាង 2 ពាន់លានដុល្លារធៀបនឹងទ្រព្យរបស់ម្ចាស់ LVMH លោក Bernard Arnault។ ដូច្នេះ លោក Musk ក៏ដណ្ដើមបានមកវិញតំណែងអ្នកមានជាងគេលើពិភពលោក បន្ទាប់ពីបាត់បង់អស់រយៈពេលជាង 2 ខែ។
ទ្រព្យរបស់លោក Musk កើនជិត 7 ពាន់លានដុល្លារកាលពីថ្ងៃទី 27 កុម្ភៈ ដោយសារតែភាគហ៊ុន Tesla ឡើងថ្លៃជាង 5% ក្នុងការជួញដូរកាលពីម្សិលមិញ។ ជាសរុប រាប់ចាប់ពីដើមឆ្នាំមកនេះ លោក Musk រកបានប្រាក់ 50 ពាន់លានដុល្លារ ខណៈដែលទ្រព្យរបស់លោក Bernard កើនតែ 23 ពាន់លានប៉ុណ្ណោះ៕

