ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ក​ម្ពុ​ជា ប្រមូល​ទុន​ជា​លើក​ទី​ពីរ​នៅ​ផ្សារ​ហ៊ុន​កម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​ជា​លើក​ទី​ពីរ ដោយ​គ្រោង​ចុះបញ្ជី​នៅ​ថ្ងៃ​ចុងខែ​ធ្នូ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា។

យោងតាម​ខ្លឹមសារ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 22 ធ្នូ 2022 ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ម.ក (Royal Railways (Cambodia)) ប្រកាស​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ ដែលមាន​តម្លៃ 24 លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដែល​គ្រោង​នឹង​ចុះបញ្ជី​នៅ​ថ្ងៃទី 29 ធ្នូ 2022។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល រ៉ូយ៉ាល់ រេល​វេ ប្រកាស​ប្រមូល​ទុន​តាមរយៈ​ការលក់​មូល​ប​ត្រ​បំណុល បន្ទាប់ពី​បាន​បោះផ្សាយ​លើកដំបូង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ 10 លាន​ដុល្លារ​អាមេរិក កាលពី​ថ្ងៃទី 31 តុលា 2022។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា

រ៉ូយ៉ាល់ រេល​វេ បាន​គឺជា​ក្រុមហ៊ុន​ដែល​បោះផ្សាយ​សញ្ញា​បណ្ណ ឬ​មូល​ប​ត្រ​បំណុល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដំបូង​គេ​បង្អស់​នៅ កម្ពុជា និង​ជា​ក្រុមហ៊ុន​ទី 8 ដែល​បាន​ចុះបញ្ជី​ប្រមូល​ទុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា។ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​លើក​នេះ​របស់ រ៉ូយ៉ាល់ រេល​វេ អាចជា​ការប្រមូល​ទុន​ចុងក្រោយ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា សម្រាប់​ឆ្នាំ 2022 នេះ​បើតាម ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា។

រ៉ូយ៉ាល់ រេល​វេ ម.ក ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​តាម​រថភ្លើង​នៅ កម្ពុជា និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ រ៉ូយ៉ាល​ក្រុប (Royal Group) ដែលមាន អ្នកអុកញ៉ា គិត ម៉េង ជា​ប្រធាន៕

Advertisement