យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។

នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។

អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។

លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។

«គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា ប្រការ​នោះ​បាន​ជួយ​អូស​ទាញ​ភ្ញៀវ​ចិន​ឱ្យ​ចេញ​ផុត​ពី​ប្រទេស​អូស្ត្រាលី» លោក John Nee អះអាង​ដូច្នេះ​។

នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្ញៀវ​ចិន​រួមចំណែក​ 26% ធៀប​នឹង​ភ្ញៀវ​បរទេស​សរុប​ដែល​មក​លេង​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ​ទាប​ខ្លាំង បើ​ធៀប​នឹង​ជាង 50% កាល​ពី​ដំណាក់​កាល​មុន​កូវីដ-19 ឆ្នាំ 2019​។

បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ប្រទេស​អូស្ត្រាលី រក​បាន​​ប្រាក់​ចំណូល​ទាប​ជាង​ 50% បើ​ធៀប​នឹង​ឆ្នាំ 2019​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ស្វែងយល់​ពី​បេះដូង​កូន 9ខែ​ក្នុង​ផ្ទៃ​ម្តាយ​

បេះដូង​ជា​អវយវៈ​មួយ​របស់​មនុស្ស​ដែល​ធ្វើការ​តាំងពី​នៅក្នុង​គភ៌​ម្តាយ និង​ធ្វើការ​ទៅ​រហូត​ពេញ​មួយជីវិត​ដោយ​មិនដែល​បាន​ឈប់សម្រាក និង​គ្មាន​អវយវៈ​បម្រុង​សម្រាប់​ប្រើ​ដូច​អ​វយៈ​ផ្សេង​ឡើយ ដូច្នេះ​បើ​ចង់ឱ្យ​ល្អ ស្ត្រី​មានគភ៌​គួរតែ​មើលថែទាំ​បេះដូង​កូន​តាំងពី​នៅក្នុង​ផ្ទៃ​របស់ខ្លួន​ឱ្យ​រឹងប៉ឹង​ឥតខ្ចោះ​បំផុត។ ខាងក្រោម​នេះ​គឺ​ការរីកចម្រើន​ធំធាត់ និង​វិធី​មើលថែទាំ​បេះដូង​កូន​ក្នុង​ពោះ​ម្តាយ៖ 1. បេះដូង... ជា​អវយវៈ​តែមួយគត់​ដែល​គ្មាន​សឺកួរ(Secoure)បម្រុង​ដូច​អវយវៈ​ដទៃទៀត ដូចជា សួត...

ទម្លាប់10យ៉ាង​ធ្វើឱ្យនារីៗឆាប់​ចាស់​

សម្រាប់​សុភាពនារី​ទាំងឡាយ​ដែលមាន​អាយុ​ចូលដល់​លេខ3នាំមុខ​ប្រសិនបើ​បានធ្វើ​នូវ​ទង្វើ​មួយចំនួន​ដូចខាងក្រោម ប្រយ័ត្ន​ផ្ទៃមុខ​របស់​អ្នក​ចាស់​ជាង​អាយុ​ណា៎ តិច​ថា ឡា​រ៉ែ​ន មិនបាន​ប្រាប់។ ដូច្នេះ តើ​ទង្វើ​មិនល្អ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ចង់ដឹង​ណាស់​មែន​ទេ តោះ!...

ជនសង្ស័យ​ឆបោកប្រជាជនថៃនៅក្នុងក្រុមហ៊ុន​ ដឺ អាយ​ខុន​ គ្រុប (The iCon Group) ចំនួន១៨​នាក់​ ត្រូវបានប៉ូលីស​បញ្ជូន​ទៅ​ពន្ធនាគារ​ជាផ្លូវការហើយ

តើប្រិយមិត្តអ្នកអានទាំងអស់បានតាមដានដែរឬទេ នូវរឿងដ៏កក្រើកមួយនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងរបស់ប្រទេសកម្ពុជាយើង? នោះគឺរឿងដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ និងធំមួយរបស់ប្រទេសថៃ ដែលមានឈ្មោះថា “ដឺ អាយ​ខុន​ គ្រុប” (The iCon...

ឡាវ កំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងដាំក្បាល

បរទេស ៖ រដ្ឋាភិបាលប្រទេសឡាវ បាន និងកំពុងងាកទៅរកការបង្កើតទីផ្សារជួញដូរមាសក្នុងទ្រង់ទ្រាយធំតាមរយៈធនាគារថ្មីមួយរបស់ខ្លួន ដោយរំពឹងថាអាចស្ដារសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងប្រឈមនឹងការដាំក្បាលចុះ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានជប៉ុន នីគីអាស៊ី។ ប្រភពពីបណ្តាញសារព័ត៌មានខាងលើនេះបានឱ្យថា ៖...

កំណើននៃការផ្គត់ផ្គង់ខុនដូក្នុងរាជធានីភ្នំពេញ ត្រឹមដំណាច់ឆ្នាំ២០២៤​ អាចកើនឡើងដល់​ ៧ម៉ឺនយូនីត​

ភ្នំពេញ ៖ បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជារហូតមកដល់ពេលនេះនៅមិនទាន់បង្ហាញពីសញ្ញាវិជ្ជមាននៅឡើយក្ដី ប៉ុន្តែនិន្នាការ និងសកម្មភាពសាងសង់ខុនដូដើម្បីបញ្ចប់គម្រោងមួយចំនួននៅតែបន្តមាន ដែលរហូតដល់ដំណាច់ចុងឆ្នាំ២០២៤ខាងមុខនេះ កំណើននៃការផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញអាចរំពឹងកើនឡើងដល់ប្រមាណ ៧ម៉ឺនយូនីត។ ​នេះ​បើតា​ម​រ​បា​យ​កា​រ​ណ៍​របស់​​ក្រុមហ៊ុន​CBRE...

ផែនទីបង្ហាញពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅត្រឹមចុងសប្ដាហ៍នេះ

ភ្នំពេញ៖ យ៉ាងយូរនៅត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ...

អាស៊ាន នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញពីបរទេស បើទោះជាសេដ្ឋកិច្ចពិភពលោកនៅបន្តភាពមិនប្រាកដប្រជាក៏ដោយ

ផ្អែកតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិ UNCTAD បានបង្ហាញឱ្យឃើញថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកនៅមិនទាន់អាចសន្មត់ពីភាពប្រាកដប្រជាយ៉ាងណាក្ដី ប៉ុន្តែសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាននៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញក្នុងការវិនិយោគពីបរទេស (FDI) គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងរយៈពេល៣ឆ្នាំជាប់គ្នាចុងក្រោយនេះ។ តាមរយៈប្រភពព័ត៌មានដដែលបានបញ្ជាក់ថា...

អត្ថបទស្រដៀងគ្នា