ប្រធានាធិបតីសែប៊ី លោក Aleksandar Vucic ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Serbia នៅតែរក្សាផ្លូវហោះហើរទៅកាន់ ប្រទេសរុស្ស៊ី ដែល «ដូចទៅនឹងបញ្ហាគោលការណ៍មួយ» សូម្បីតែនៅពេលមានការគំរាមបំផ្ទុះគ្រាប់បែកជាញឹកញាប់ បណ្ដាលឱ្យជើងហោះហើរនានាមិនអាចរកបានប្រាក់ចំណេញ។
ទីភ្នាក់ងារសារព័ត៌មានអាម៉េរិក Bloomberg ដកស្រង់សម្ដីរបស់លោក Vucic នៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី ១៨ មេសា បានប្រកាសព័ត៌មានខាងលើ។
ជើងហោះហើរស្ទើរតែទាំងអស់របស់ Air Serbia ដែលធ្វើដំណើរទៅកាន់រុស្ស៊ី សុទ្ធតែទទួលបានសំបុត្រអនាមិក គំរាមកំហែង ព្រោះថា បណ្ដាប្រទេសស្ទើរតែទាំងអស់នៅ អឺរ៉ុប បានបិទដែនអាកាសចំពោះបណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់ រុស្ស៊ី។ លោក Vucic ថ្លែងថា បញ្ហានេះធ្វើឱ្យមានការយឺតយ៉ាវ ឬនាំឱ្យយន្តហោះត្រូវវិលត្រលប់ទៅកាន់ព្រលានយន្តហោះដើម្បីត្រួតពិនិត្យសុវត្ថិភាព។

ស៊ែប៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសខ្លះនៅ អឺរ៉ុប ដែលមិនទាន់ដាក់ទណ្ឌកម្មលើ រុស្ស៊ី ទាក់ទិននឹងសង្គ្រាមនៅ អ៊ុយក្រែន។ ក្រុមហ៊ុនអាកាសចរណ៍ Air Serbia របស់ ស៊ែប៊ី នៅតែរក្សាជើងហោះហើរទៅកាន់ ទីក្រុងមូស្គូ និង St. Peterburg។
ប្រទេសស៊ែប៊ី បច្ចុប្បន្នគឺជាបេក្ខភាពមួយសម្រាប់តំណែងជាសមាជិករបស់ សហភាពអឺរ៉ុប (EU)។