ឆ្នោតមហាលាភបានបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ

មហាលាភ​ឡូតូ​បាន​បើកសម្ពោធ​ឆ្នោត​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​នៅថ្ងៃនេះ​ក្នុងប្រទេស​កម្ពុជា។ ឆ្នោត​មហាលាភ​គឺជា​ប្រព័ន្ធ​ឆ្នោត​ថ្មី​ដែល​ផ្តល់អោយ​នូវ​ភាព​សុក្រឹត​ទៅកាន់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ឈ្នះ ដើម្បី​មានឱកាស​អាច​ផ្លាស់ប្តូរ​កម្រិតជីវភាព​របស់​ពួកគាត់។

ការចាប់​ឆ្នោត​ជា​លើកដំបូង​នឹង​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ម៉ោង 4:45 រសៀល​ថ្ងៃទី 2 ខែឧសភា​ជាមួយ​រង្វាន់​ធំ Jackpot ចំនួន 300 លាន​រៀល ឬ $75,000 ។ រៀងរាល់ថ្ងៃ​បើ​គ្មាន​អ្នកឈ្នះ​រង្វាន់​ធំ​នេះ​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់​បន្ទាប់​ទៀត​ជាមួយ​ទឹកប្រាក់ 2 លាន​រៀន ឬ 500 បន្ថែម។

នាយក​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មហាលាភ​ឡូតូ លោក ផូង វ៉ាន់​ហាច​ បាន​មានប្រសាសន៍ថា៖ ក្រុមការងារ​របស់លោក​បានធ្វើការ​ច្រើន​ខែ​មក​ហើយដោយ​ចុះទៅ​ស្រាវជ្រាវ​ស្វែងយល់​ពី​មតិយោបល់​អ្នកលេង​ឆ្នោត​ទាំងអស់​ទូទាំងប្រទេស។ យើង​ទទួលស្គាល់ថា​ការលេង​ឆ្នោត​មាន​សន្ទុះ​ខ្លាំង​ទាំង​នៅ​ទីក្រុង​និង​តាម​ទីជនបទ​វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកលេង​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់វណ្ណៈ។ ប៉ុន្តែ​យើង​បាន​រកឃើញថា​ទំនុកចិត្ត និង​តម្លាភាព​គឺជា​បញ្ហា​មួយ​ដែល​អតិថិជន​លេងឆ្នោត​ចង់បាន​ក្នុង​ការលេង​របស់​ពួកគាត់។

លោក​មានប្រសាសន៍​ទៀតថា៖ មហាលាភ​បាន​ដោះស្រាយ​កង្វល់​ទាំងនេះ ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​សុវត្ថិភាព និង​បាន​បញ្ជាក់ទៀតថា​គ្រប់ការ​ចាប់ឆ្នោត​ទាំងអស់​ត្រូវធ្វើ​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ CTN ជា​រៀងរាល់ថ្ងៃ​នៅវេលា​ម៉ោង 4:45 រសៀល​ជាមួយ​គណៈកម្មាធិការ​ចាប់​ឆ្នោត។ អ្នកលេង​ឆ្នោត​អាច​លេង​បាន​នៅ​គ្រប់​សាខា​វី​ង​ទាំងអស់​បច្ចុប្បន្ន​មាន 2500 សាខា​ហើយនឹង​ឈានទៅដល់ 4800 សាខា​វី​ង​ទូទាំងប្រទេស​រួម​តែមួយ​នៅ​ចុងខែ​ឧសភា​នេះ ពួកយើង​នឹង​ផ្តល់​សេវាកម្ម​ជាច្រើន​ទៅលើ​ឆ្នោត​ប្រកបដោយ​បច្ចេកទេស​ទំនើប​ដល់​អ​តិ​ថិ​ជន​ទាំងអស់​ដែលមាន​ភាពត្រឹមត្រូវ​និង​តម្លាភាព។

លោក​ ផូង ​វ៉ាន់​ហាច​ បាន​ថ្លែងថា៖«ពួកយើង​នឹង​ផ្តល់នូវ​លទ្ធផល​ជាក់លាក់​និង​មិន​លំអៀង​ក្នុងការ​ចាប់ឆ្នោត​សំរាប់​អតិថិជន​របស់​យើង។ សេចក្តីប្រាថ្នា​រួម​របស់​យើង គឺ​ដើម្បីឱ្យ​ក្លាយទៅជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លេងឆ្នោត​ឈានមុខ​នៅ​កម្ពុជា​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​និង​ភាពជឿជាក់។យើង​នឹង​ផ្តោតលើ​គោលដៅ​របស់​យើង​ដូចដែល​យើង​បាន​បង្កើត​ឆ្នោត​នេះ​ឡើង»

លោក ​ផូង​ វ៉ាន់​ហាច ​បានឱ្យដឹង​ផងដែរ​ថា​ឆ្នោត​មហាលាភ​ត្រូវបាន​វិនិយោគ​និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​មិនតែប៉ុណ្ណោះ​ឆ្នោត​មហាលាភ​នឹង​ផ្តល់​មូលនិធិ​មួយ​ភាគ​នៃ​ប្រាក់ចំណេញ​របស់ខ្លួន​ដល់​មន្ទីរពេទ្យ​ដើម្បី​កែលម្អ​និង​ការថែទាំ​សុខភាព​នៅតាម​តំបន់។ យើង​កំពុងតែ​អនុវត្ត​ផែនការ​និង​ធ្វើការ​វាយតម្លៃថា​តើ​សេវា​កម្មនេះ​ត្រូវការ​អ្វី​ជា​ចម្បង​និង​ធ្វើ​នៅ​តំបន់​ណា។

ឆ្នោត​នេះ​គឺ​ងាយស្រួល​ក្នុង​ការលេង​ជាមួយ​តម្លៃ​ល្អប្រសើរ​ជាង​មុន។ ដើម្បី​ឈ្នះឆ្នោត​នេះ​អតិថិជន​គ្រាន់តែ​ចំណាយ​ត្រឹមតែ 1000 រៀល​ក្នុង​មួយ​ខ្សែ។ អតិថិជន​មាន​ជម្រើស​ក្នុងការ​ជ្រើសរើស​លេខរ​បស់​ខ្លួន​ឬ​អាចឱ្យ​ម៉ាស៊ីន​ជ្រើសរើស​ជំនួស​ក៏បាន។ យើង​មាន​វិធី​ជាច្រើន​ដើម្បី​ឈ្នះឆ្នោត​គឺ៖

  • ឈ្នះ​ទឹកប្រាក់ 80,000 រៀល​ប្រសិនបើ​ត្រូវ​លេខ 3 ខ្ទង់​ចុងក្រោយ
  • ឈ្នះ​ទឹកប្រាក់ 800,000 រៀល​ប្រសិនបើ​ត្រូវ​លេខ 4 ខ្ទង់​ចុងក្រោយ
  • ឈ្នះ​ទឹកប្រាក់ 8 លាន​រៀល​ប្រសិនបើ​ត្រូវ​លេខ 5 ខ្ទង់​ចុងក្រោយ
  • ឈ្នះ Jackpot 300 លាន​រៀល​ប្រសិនបើ​ត្រូវ​លេខ 6 ខ្ទង់​ចុងក្រោយ

 

Advertisement