កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​បាន​ជិត ៣លាន​តោន

កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​បាន​ជិត ៣លាន​តោន

ភ្នំពេញ ៖ ត្រឹម​រយៈពេល ៣ខែ​ដើមឆ្នាំ២០២០កន្លងទៅនេះ  ជា​លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​បណ្តា​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​រហូតដល់​ជិត ៣លាន​តោន បើទោះជា​ទីផ្សារ​បញ្ជា​ទិញ​នៅ​ប្រទេស​មួយចំនួន​ត្រូវបាន​ប្រកាស​ផ្អាក​ក៏ដោយ។

សម្រាប់​ផលិតផល​កសិកម្ម​ដែល​បាន​នាំចេញ​ទៅ​កា​នើ​ទីផ្សារ​អន្តរជាតិ​ទាំងអស់​ខាងលើនេះ​រួមមាន​ដូចជា ស្រូវ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស​ណ្តែ​ង​សៀង ស្វាយ ផ្លែ​ចេក​ស្រស់ ពោត ម្រេច រួមជាមួយ​នឹង​ផលិតផល​កសិផល​បន្ទា​ប់​បន្សំ​មួយចំនួន ដែល​ក្នុងនោះ​សម្រាប់តែ​អង្ករ​មាន​ចំនួន​រហូតដល់​ទៅ ២៣០ ៩៤៨ តោន ដោយ​ត្រូវ​បែងចែក​នៅតាម​ទីផ្សារ​ផ្សេងគ្នា ដូចជា​ទីផ្សារ​ប្រទេស​មាន​ចំនួន ១០១ ៣៤៥តោន ទីផ្សារ​អឺរ៉ុប​ចំនួន ៧០ ០៤០តោន ទីផ្សារ​អាស៊ាន​ចំនួន២៨ ៧៩៩តោន រួមជាមួយ​បណ្តា​ទីផ្សារ​ដទៃ​ទៀស​សរុប​ចំនួន ៣០៧៦៤តោន ។

នៅក្នុង​ខែមីនា ឆ្នាំ២០២០ ការនាំចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា មាន​បរិមាណ​ចំនួន ៩៤ ៤៤៩ តោន គឺមាន​កំណើន​ជិត ១០ភាគរយ ធៀប​ទៅនឹង​ខែកុម្ភៈ ឆ្នាំ២០២។ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ខែមីនា ដូចគ្នា ក្នុង​ឆ្នាំ២០១៩ វិញ ឃើញថា មាន​កំណើន​នាំចេញ​រហូតដល់ ៦២ ភាគរយ ស្រប​ពេលដែល​ខែមីនា ឆ្នាំ២០១៩ បាន​នាំចេញ​ត្រឹមតែ ៥៨ ៣៣៥ តោន​តែប៉ុណ្ណោះ។ សម្រាប់​ត្រីមាស​ទី១ នៃ​ដើមឆ្នាំ២០២០នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​អង្ករ​ជា​ផ្លូវការ​របស់ខ្លួន​ប្រមាណ​ជា ២៣០ ៩៤៨ តោន ដែលមាន​កំណើន​នាំចេញ​ជាង ៣៥ ភាគរយ ក្នុងនោះ​ទិសដៅ​នាំចេញ​មាន​ទៅកាន់ ប្រទេស​ចិន ៤៤ ភាគរយ ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍​អឺរ៉ុប ជាង ៣០ភាគរយ ស្មើនឹង ៧០ ០៤០ តោន ប្រទេស​នៅក្នុង​អាស៊ាន ជាង ១២ ភាគរយ ស្មើនឹង ២៨ ៧៩៩ តោន ហើយ​និង​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត​បាន​នាំចេញ​ជិត១៤ភាគរយ ស្មើនឹង ៣០៧៦៤ តោន។

សម្រាប់​ការនាំចេញ​ផលិតផល​កសិផល​នៅក្នុង​ត្រីមាស​ទី២ ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹងមាន​ថមថយ ដោយ​រដ្ឋាភិបាល​សម្រេច​ផ្អាក​នាំចេញ​អង្ក​រស​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ខ្លី ក្នុងពេលដែល​មានការ​រាតត្បាត​ជំងឺឆ្លង​វិបត្តិ​នៃ​ជំងឺ Covid-19 ដែល​ពិភពលោក​កំពុង​ប្រឈម៕

Advertisement