ADB​ ​៖​ ​គម្រោង2​ ​មាន​ទឹកប្រាក់​សរុប​ ​380លាន​ដុល្លារ​ ​ដើម្បី​ជួយ​កម្ពុជា​លើ​វិស័យ​ធារា​សា​ស្ដ្រ

ក្រសួងធនធានទឹក​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​នៅ​កម្ពុជា​នឹង​អនុវត្ត​គ​ម្រោ​ង​ធំៗ2​ ​គឺ​គម្រោង​កែ​លម្អ​កសិកម្ម​ ​និង​ប្រព័ន្ធ​គម្រោង​គ្រប់គ្រង​ធារាសាស្ត្រ​ ​និង​ធនធានទឹក​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​380លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ការគ្រប់គ្រង​ទឹក​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​។​
​ ​លោកស្រី​ ​Sunniya​ ​Durrani​-​Jamal​ ​ប្រធាន​នៃ​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា​៖​«​គម្រោង​សំខាន់​ចំនួន2​ ​គឺ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​កសិកម្ម​ ​(​Irrigated​ ​Agriculture​ ​Improvement​ ​Project​)​ ​និង​គម្រោង​បរិធាន​ហិរញ្ញប្បទាន​ច្រើនយ៉ាង​ ​ស្តី​ពី​ធារា​សាស្រ្ត​ ​និង​ការគ្រប់គ្រង​ធនធានទឹក​(​Multiple​ ​Financing​ ​Facility​ ​on​ ​Irrigation​ ​and​ ​Water​ ​Resources​ ​Management​ ​Project​)​នឹង​ត្រូវ​បាន​អនុ​វត្ត​ឆាប់​ៗ​ក្នុង​ឆ្នាំ2019នេះ​សម្រាប់​ជួយ​ដល់​កម្ពុជា​»​។​

​ ​លោកស្រី​ ​Sunniya​ ​Durrani​-​Jama​ ​ក្នុង​ឱកាស​ជួប​ជាមួយ​ឯកឧត្តម​ ​លឹម​ ​គា​ន​ហោ​ ​រដ្ឋមន្រ្តី​ធនធានទឹក​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​គម្រោង​ទាំង2នោះ​ ​ដោយ​លោកស្រី​ ​Durrani​-​Jamaបាន​មានប្រសាសន៍​ថា​ ​ADBនឹង​បន្ត​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ផ្តល់​ជំនួយ​របស់​ខ្លួន​ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ធារាសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​
​ ​លោកស្រី​បាន​បញ្ជាក់​ថា​៖​«​ADBនឹង​ផ្តោត​លើ​សន្តិសុខ​ទឹក​ ​កែ​លម្អ​ប្រសិទ្ធភាព​ប្រព័ន្ធ​ធារា​សាស្រ្ត​ ​កាត់បន្ថយ​ទឹកជំនន់​ ​ការគ្រប់គ្រង​គ្រោះ​រាំងស្ងួត​ ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាងទន្លេ​ ​និង​ពង្រឹង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ធារាសាស្ត្រ​ ​ដែល​ផ្នែក​ទាំងនេះ​ត្រូវ​បាន​កំណត់​នៅក្នុង​យុទ្ធ​សាស្រ្ត​ ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ2019​-​2023​»​។​
​ ​លោកជំទាវ​បាន​បន្ដ​ថា​ ​ADB​ ​កន្លងមក​ក៏ដូចជា​ពេល​បច្ចុប្បន្ន​ ​និង​ការងារ​ជាអាទិភាព​ ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការដែល​ត្រូវ​រួមគ្នា​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​បាន​កាន់តែ​សកម្ម​ ​និង​មានប្រសិទ្ធភាព​ថែមទៀត​ ​សំដៅ​រួមចំណែក​ជំរុញ​កំណើន​ ​និង​ការ​រីកចម្រើន​ប្រកប​ដាយ​និរន្តរភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​។​
​ ​ឯកឧត្តម​ ​លឹម​ ​គា​ន​ហោ​ ​បាន​កត់សម្គាល់​ថា​ ​ការ​រួមចំណែក​របស់ADB​ ​និង​ការ​គាំទ្រ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ជា​ការ​ឆ្លុះបញ្ចាំង​ក្នុង​ការជំរុញ​កំណើន​ ​និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​សម្ទុះ​ទៅមុខ​ជានិច្ច​។​

​ ​ដោយឡែក​សម្រាប់​វិស័យ​ធនធានទឹក​ ​និងឧតុនិយម​វិញ​ ​ADBបាន​រួមចំណែក​ក្នុង​ការ​ពង្រឹង​និង​អភិវឌ្ឍ​ស្ថាប័ន​ ​ការ​កសាង​សមត្ថភាព​ ​ការរៀបចំ​គោលនយោបាយ​ ​និង​បទប្បញ្ញត្តិ​ ​ព្រមទាំង​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍ​ធនធានទឹក​ ​ដូចជា​ប្រព័ន្ធ​ធារា​សាស្រ្ត​ជាដើម​។​
​ ​កាលពី​ខែធ្នូ​ ​ក្រសួងធនធានទឹក​បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រជាពលរដ្ឋ​ ​ជាពិសេស​កសិករ​ដើម្បី​អភិរក្ស​ទឹក​ ​ដោយសារតែ​សីតុណ្ហភាព​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើនឡើង​នៅ​ឆ្នាំនេះ​ដោយសារតែ​បាតុភូត​ ​El​ ​Nino​។​
​ ​ក្រសួង​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​និង​អាជ្ញាធរ​ភូមិ​ឱ្យ​សហការ​គ្នា​ដើម្បី​គ្រប់គ្រង​ប្រភព​ទឹកដែល​មានស្រាប់​ ​និង​បាន​និយាយ​ថា​ ​មន្រ្តី​របស់​ខ្លួន​កំពុង​ចាត់វិធានការ​ដើម្បី​ជួយ​ដល់​កសិករ​នៅក្នុង​តំបន់​ដែល​ខ្វះខាត​ទឹក​។​
​ ​ឯកឧត្តម​ជឿជាក់​ថា​៖​«​ADB​ ​នៅតែ​ជា​ដៃគូ​សហប្រតិបត្តិ​ការ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ក្រសួង​ក៏បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​ធនាគារADB​ ​ដើម្បី​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​ធនធានទឹក​មានប្រសិទ្ធភាព​ ​និង​មាន​និរន្តរភាព​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​សង្គម​នៃ​កម្ពុជា​ប្រកបដោយ​ចីរភាព​»​៕​

 

Advertisement