ក្រុមហ៊ុន ស្ដារ ហ្វាយ បើកគម្រោងពុះដីឡូត៍លក់ដ៏ធំនៅតំបន់ព្រៃផ្ដៅ

គម្រោងពុះដីឡូតិ៍សម្រាប់សាងសង់លំនៅឋាននៅក្នុងតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចតាមបណ្ដោយផ្លូវជាតិលេខ៤របស់ក្រុមហ៊ុនស្ដារហ្វាយបានប្រកាសបើកលក់ជាផ្លូវការហើយ។

ដីឡូតិ៍ដ៏ធំនៅក្នុងផ្ទៃដី 85 ហិកតានៅក្នុងស្រុកព្រៃផ្ដៅ តាមបណ្ដោយផ្លូវជាតិលេខ៤ អមទៅដោយរោងចក្រជាច្រើនដូចជា រោងចក្រហ៊ីយុនដាយ រោងចក្រខ្មែរកាត់ដេរ រោងចក្រវ៉ុលវ៉ូ។ល។

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Sky land បានលើកឡើងថាការសម្រេចចិត្ដទិញដីឡូត៍នៅក្នុងតំបន់ព្រៃផ្ដៅនៅពេលនេះ គឺជាការសម្រេចចិត្ដដ៏ត្រឹមត្រូវមួយរបស់អតិថិជន ព្រោះក្រៅពីការជ្រើសរើសទីតាំងដើម្បីសាងសង់លំនៅឋានហើយ អតិថិជនក៏អាចមានឱកាសចំណេញប្រាក់បានច្រើននៅពេលខាងមុខបន្ទាប់ពីតំបន់នេះត្រូវបានអភិវឌ្ឍបន្ថែមនាពេលខាងមុខឆាប់ៗនេះដែរ។

គម្រោងដីឡូត៍មានចម្ងាយ 35 គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងទំហំផ្ទៃដីសរុប 85 ហិកតា ដោយ 40%សម្រាប់ការពុះជាដីឡូត៍ដែលមានទំហំ4,5 x 19ម៉ែត្រ ក្នុងតម្លៃ6,413 ដុល្លារអាមេរិក ដែលបច្ចុប្បន្នត្រូវបានលក់អស់ប្រមាណជាជាង60ឡូត៍ក្នុងចំនួនសរុប300ឡូត៍ហើយ។ ក្រៅពីនេះ 10% ត្រូវបានអភិវឌ្ឍជាលំនៅឋាន និង 50% អភិវឌ្ឍជារោងចក្រ៕

Advertisement