LBLConstruction គឺជាក្រុមហ៊ុនសាងសង់សំណង់ដ៏ធំមួយនៅកម្ពុជាដែលបង្កើតឡើងដោយអ្នកជំនាញជាតិ និងអន្តរជាតិតាំងពីឆ្នាំ1991មក ហើយក៏មានអតិថិជនជាច្រើនបានមកទទួលយកសេវាកម្មសាងសង់ពីក្រុមហ៊ុនខាងលើ ដោយការសាងសង់បានផ្តោតសំខាន់ទៅលើគុណភាព និងសោភណភាពដែលមានលក្ខណៈស្តង់ដារលំដាប់អន្តរជាតិ។
លោក Jerome Luciani-Khao អនុប្រធានគ្រប់គ្រងក្រុមហ៊ុន LBL Construction មានប្រសាសន៍ថា ក្រុមហ៊ុនលោកបានបង្កើតឡើងដោយអ្នកជំនាញវិស្វកម្ម និងស្ថាបត្យកម្មជនជាតិបារាំងចាប់តាំងពីឆ្នាំ1991នៅក្នុងប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រពីអតិថិជនក្នុងការសាងសង់ គម្រោងសំណង់ប្រណីតធំៗលំដាប់ថ្នាក់អន្តរជាតិចំនួនជាង 300ក្រុមហ៊ុនរហូតមកទល់បច្ចុប្បន្ន។
គម្រោងសំណង់ធំៗ និងប្រណីតទាំងនោះ រួមមានសណ្ឋាគារ Amansara ‘La villa Princiere អគារសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា(European Union Compound), សាលាភ្នំពេញអន្តរជាតិ(ISPP),គម្រោងសាងសង់ព្រលានយន្តហោះខេត្តព្រះសីហនុ (Sihanouk International Airport) ព្រលានយន្តហោះខេត្តសៀមរាប(Siem Reap Airport)ស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា(Toyota headquarters), ហាងកាហ្វេ STARBUCKS’,ធនាគារសហពាណិជ្ជក.អ(UCB Head office), សណ្ឋាគារសុខា (SOKHA Hotel & Resort), La Residence d’Angkor ខេត្តសៀមរាប និងមជ្ឈមណ្ឌល Hongkong Land ,សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Raffles Hotel & Resorts)“ជួសជុលឡើងវិញ” ជាដើម។ ហើយបច្ចុប្បន្ន ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនកំពុងបន្តការសាងសង់អាហារដ្ឋានលំដាប់ថ្នាក់អន្តរជាតិនៅក្នុងអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ (Cambodia Airport) និងគម្រោងអគារក្រុមហ៊ុនធំៗ និងសណ្ឋាគារប្រណីតៗ រួមនឹងអគារស្នាក់នៅ និងបំពេញការងាររបស់បុគ្គលិកស្ថានទូតបរទេសប្រចាំនៅកម្ពុជាទៀតផង។
អ្វីដែលធ្វើឱ្យក្រុមហ៊ុនមានការគាំទ្រខ្លាំងពីអតិថិជនសម្រាប់សាងសង់គម្រោងធំៗចំនួនជាង 300ក្រុមហ៊ុនខាងលើ គឺដោយសារក្រុមហ៊ុនមានអ្នកជំនាញផ្នែកវិស្វករសំណង់ និងស្ថាបត្យកម្មជាតិ និងអន្តរជាតិជាច្រើននាក់ធ្វើការរួមជាមួយគ្នា ហើយពួកគេសុទ្ធតែបានឆ្លងកាត់ការសិក្សាពីសាលាជំនាញក្នុង និងក្រៅប្រទេស មានបទពិសោធយូរឆ្នាំ ដោយមិនធ្វើឱ្យអតិថិជនខកបំណងនោះឡើយ។
លោកបញ្ជាក់ថា “យើងមិនធ្វើឱ្យអតិថិជនខកបំណងឡើយយើងមានអ្នកជំនាញសាងសង់ច្បាស់លាស់ ពួកគេមានភាពប៉ិនប្រសប់ពោល គឺសុទ្ធតែជាវិស្វករ និងស្ថាបត្យករមានជំនាញច្បាស់លាស់ មានបទពិសោធយូរឆ្នាំ ហើយពិសេសក្រុមហ៊ុនមានការធានា និងទទួលខុសត្រូវច្បាស់លាស់ទាំងសេវាកម្ម គុណភាព សោភណភាព បរិដ្ឋាន ពិសេសបញ្ចប់គម្រោងសាងសង់តាមពេលវេលាកំណត់របស់អតិថិជន។
ក្រៅពីនេះ ក្រុមហ៊ុនតែងផ្តល់ការប្រឹក្សាជាមួយអតិថិជន ចាប់ពីដំណាក់កាលចុះកិច្ចសន្យាសាងសង់លើកដំបូង រហូតដល់ការសាងសង់បញ្ចប់ជាស្ថាពរ ដើម្បីឱ្យអតិថិជនមានជម្រើសច្រើនក្នុងការកែលម្អទៅតាមការចង់បានរបស់ខ្លួន។ លើសពីនេះប្រធានគ្រប់គ្រងក្រុមហ៊ុនតែងនៅជាប់ជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ស្ថាបត្យករ រហូតដល់បុគ្គលិក-កម្មករប្រើកម្លាំងសុទ្ធសាធ ដើម្បីជួយពិនិត្យឱ្យប្រាកដថា សំណង់នោះពិតជាមានគុណភាពស្តង់ដារ ទៅតាមការចង់បានរបស់អតិថិជន 100% មិនឱ្យខកបំណងឡើយ។
កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានភាពល្អឥតខ្ចោះក្នុងការសាងសង់សំណង់គ្រប់ប្រភេទ ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុននាំមុខគេមួយនៅលើទីផ្សារសំណង់កម្ពុជា ក៏ដូចជានៅលើទីផ្សារអាស៊ានទាំងមូលដែរ។ បច្ចុប្បន្ន LBL មានបុគ្គលិកជាអ្នកជំនាញក្នុងស្រុក និងក្រៅស្រុកសរុបប្រមាណ 300នាក់ មានដូចជាវិស្វករ អ្នកគ្រប់គ្រងគម្រោង និងស្ថាបត្យករនិងមានបុគ្គលិក-កម្មករបំពេញការងារពលកម្មផ្សេងៗប្រមាណជា 2,000នាក់បន្ថែមទៀតសម្រាប់រង់ចាំជួយឱ្យគម្រោងសាងសង់បញ្ចប់ជាស្ថាពរតាមកាលកំណត់ ឬអាចនឹងបញ្ចប់មុនពេលកំណត់ទៀតផង។
ចាប់តាំងពីដំណាក់កាលដំបូង ក្រុមហ៊ុន LBL តែងប្រកាន់ខ្ជាប់នូវគុណតម្លៃលើចំណុចសំខាន់ៗចំនួន3 គឺ1.ការគោរព សុវត្ថិភាព និងភាពបត់បែនរបស់អតិថិជន។ 2.ជាមួយនឹងបទពិសោធរយៈពេល 27ឆ្នាំនៃជំនាញ និងសេវាកម្មសាងសង់លំដាប់ស្តង់ដារអន្តរជាតិដែលដើរតួនាទីយ៉ាងសំខាន់ក្នុងទីផ្សារសំណង់ដ៏ល្អឥតខ្ចោះមួយនៅក្នុងសតវត្សរ៍ចុងក្រោយនិង 3.គុណតម្លៃ គឺស្ថិតនៅដំណាក់កាលឈានមុនគេនៅក្នុងទស្សនវិស័យ និងក្រមសីលធម៌ការងាររបស់ក្រុមហ៊ុន។
លើសពីនេះក្រុមហ៊ុនមានអ្នកជំនាញដែលអាចជួយសន្សំសំចៃថវិកាសាងសង់ ចៀសវាងការចំណាយថ្លៃដើមខ្ជះខ្ជាយ និងជួយបញ្ចប់គម្រោងដោយជោគជ័យទៅតាមកិច្ចសន្យាដែលបានកំណត់។
យោងតាមភាពល្បីឈ្មោះបោះសំឡេងនៅលើគម្រោងសាងសង់ចាប់តាំងពីឆ្នាំ1991រហូតមកទល់ឆ្នាំ2018នេះ LBL Construction បាន និងតែងខិតខំអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើផ្នែកសេវាកម្មសាងសង់ និងគុណភាពកម្រិតកំពូលនៅក្នុងទីផ្សារសំណង់នៅកម្ពុជាក៏ដូចជាគម្រោងសាងសង់សំណង់ក្នុងតំបន់អាស៊ីផងដែរ។
សម្រាប់អតិថិជនដែលមានគម្រោងសាងសង់ អាចមកពិភាក្សាជាមួយអ្នកជំនាញក្រុមហ៊ុនដែលមានស្ថាបត្យករប្រមាណ 17នាក់ និងវិស្វករចំនួន 70នាក់ ដែលអាចប្រឹក្សារាល់គម្រោងនានា ទាំងការរចនា និងការសាងសង់បានដោយងាយស្រួល៕