ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ស្ត្រីវ័យក្មេងម្នាក់ទៀតហើយ មានឈ្មោះ ទុន ភាព អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ (more…)
Category: PR

ក្រុមហ៊ុនi-Qlick marketing Co.,Ltd បានរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម និង ខួបគម្រប់8ឆ្នាំនៅសណ្ឋាគារ ណាហ្គាវើល
ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី 27 មេសា 2019 អ្នកចូលរួមច្រើនជាង ៥០០នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្មតំណាងចែកចាយ និង អ្នកសារព៌តមាន បានអញ្ជើញចូលរួម ក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ NagaWorld ។ ក្នុងពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរគឺជាខួបគម្រប់ 8ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។
កញ្ញា Noriko Gunji, President CEO of Canon Singapore Private Limited គឺបានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ “ភាពរីករាយគឺតែងតែនៅជាមួយលោកអ្នក”។ នេះគឺជាអ្វីដែលយើងប្ដេជ្ញា សម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន។ ខ្ញុំសង្ឈឹមយ៉ាងម៉ុតមុំាថា លោកអ្នកនឹងនៅតែបន្ដរការគាំទ្រ ហើយយើងនឹងព្យាយាមនាំយកនូវភាពរីករាយ ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីថ្ងៃនេះគឺជាការថ្លែងអំណរអគុណទៅដល់ ការគាំទ្ររបស់លោកអ្នក និង យើងសង្ឃឹមថា កម្មវិធីក្នុងថ្ងៃនេះ គឺនឹងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នារ ដូចដែល Canon នាំជូននូវ ភាពរីករាយជូនអតិថិជនទាំងអស់។
លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 7 ឆ្នាំ និងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។
ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត។ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន។ ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី ។SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។ ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជន ក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង។ សម្រាប់ព៌តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.i-qlick.com ឬ ទំនាក់ទំនងទៅកាន់៖
ឈ្មោះ Ms. Srey Mich
ក្រុមហ៊ុន i-Qlick Marketing Co.,Ltd
ទូរស័ព្ទ +855 92816197
អ៊ីមែល [email protected]


ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាសសម្ពោធប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនបានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ1902 ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន3 គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia កម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារ វឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ
វឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និងមានការគាំទ្រពីសំណាក់ ការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និងមកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ;អ្នកតំណាងធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្រ្ត និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ យើងធានាថា ផលិតផល និងសេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និងស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”
;
លោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា ” ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជម្រុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់”។
ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគចំនួន50,000ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យ ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។
ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi និយាយថា “នៅក្បែរអ្នកជានិច្ច”៕


LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ដែលមានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជាគឺ LG Dual Cool with Air Purifying System បរិសុទ្ធគ្រប់ដង្ហើមចេញចូល ជាមួយប្រព័ន្ធបន្សុន្ធខ្យល់ និងសន្សំសំចៃភ្លើងជាងមុន
ថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ7 មករា រាជធានីភ្នំពេញ ។
ដោយសារតែបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលខ្លាំងណាស់ក៏ដូចជាការកើនឡើងកំដៅ កាន់តែក្តៅទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ និង អ្វីដែររឹតតែសំខាន់នោះគឺការបំពុសបរិយាកាល ផ្សែងពុល ដែលកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យខ្យល់បរិយាកាលដែលនៅព័ន្ធជុំវិញ ខ្លួនយើង ពោរពេញដោយធូលីដី បាក់តេរី និង មេរោគកខ្វក់ វាធ្វើឲយើងប្រឈមមុខនឹង បញ្ហាសុខភាព ជាច្រើន ដូចជាជំងឺស្ងួត ជំងឺបេះដូង និង ជំងឺ ហឺត ជាដើម ។
បច្ចុប្បន្នពិភពលោកកំពុងមានការព្រួយបារម្មណ៍អំពីការកើតឡើងរបស់ធូលីពុលដែលមានកំរឹតតូចគឺ PM 2.5 ដែលអាចចូលទៅក្នុងខ្លួនរបស់យើងតាមរយះការដក់ដង្ហើមចូល ប៉ុន្តែម៉ាស៊ីនត្រជាក់ស៊េរីថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជាម៉ាស៊ីនត្រជាក់ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដែលមានសមត្ថភាពត្រួតពិនិត្យចាប់យកធូលី តូចៗ ដែលមាននៅក្នុងខ្យល់រហូត PM 1.0 ។ ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីរបស់ LG នៅតែរក្សាសមត្ថភាពខ្ពស់ និង មុខងារពិសេស ជាច្រើនដូចជា :
• ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor)
ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អនិង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់ នោះម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត គឺ PM 1.0 ។• សន្សំសំចៃថាមពលអគ្គិសនីបាន 70%
ជាមួយនិងបច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេស ស័រភ្លោះ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។
• ត្រជាក់លឿនជាងមុន 40%
កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។
• គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។• កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ)
LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Wifi Control សំរាប់ដាក់ដំណើរការជាមួយ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព អាចបន្ថយ តំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬ បញ្ជាបើក រឺ បិតម៉ាស៊ីនត្រជាក់ តាមរយះ ទូរសព្ទដៃដោយប្រើ Application LG Smart ThinQ ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា “ ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង វាជាសារដ៏សាមញ្ញ ប៉ុន្តែអាជីវកម្មរបស់ LG ចាប់ផ្តើមជាមួយអតិថិជន ហើយយើងនឹងបន្តអភិវឌ្ឍផលិតផលរបស់យើងដោយផ្អែកទៅលើការពេញចិត្តរបស់អតិថិជន លោក ក៏មានប្រសាសន៏បន្ដទៀតថា យើងសូមណែនាំឱ្យុអ្នកទាំងអស់គ្នាប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលភ្ជាប់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ ព្រោះវានឹងផ្តល់ការថែទាំដល់គ្រួសាររបស់អ្នកជាមួយនឹងការដកដង្ហើមប្រកបដោយខ្យល់បរិសុទ្ធនិងស្រស់ស្រាយដែលផ្តល់នូវសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃដល់គ្រួសារអ្នក ” ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 222 699 https://www.ggear.com.kh/air-conditioners





















ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ ខេមបូឌា និងធនាគារវឌ្ឍនៈ ប្រកាសពីកិច្ចសហប្រតិបត្តិការ ដែលជាយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ការធានារ៉ាប់រង
រាជធានីភ្នំពេញ – សេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងធានារ៉ាប់រងរវាងធនាគារវឌ្ឍនៈ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ត្រូវបានប្រព្រឹត្តនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ។
ធនាគារវឌ្ឍនៈ ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានអតិថិជនជាច្រើននៅទូទាំងប្រទេស។ កិច្ចព្រមព្រៀងនៅលើសេវាធានារ៉ាប់រង អនុញ្ញាតឱ្យផលិតផលធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក នឹងត្រូវបានណែនាំដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈ តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ធនាគារផងដែរ។ អតិថិជនរបស់ ធនាគារវឌ្ឍនៈ នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ ដែលជាបុគ្គលិករបស់ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមានទីតាំងស្ថិតនៅសាខាធនាគារវឌ្ឍនៈ។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. និងធនាគារ វឌ្ឍនៈ នឹងបន្តគាំទ្រការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើឱ្យមានសន្តិភាពដល់ប្រជាជនកម្ពុជានៅពេលពួកគេកសាងអនាគតហិរញ្ញវត្ថុ៕


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប បានប្រកាសបើកសម្ពោធជាផ្លូវការនូវក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុនដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ – ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ។
ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅការិយាល័យ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (“Dai-ichi Life Group”) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1902។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន7 គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ ;(ខេមបូឌា) ម.ក គឺជាប្រទេសទី8 ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។
ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍កម្ពុជាតាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕


គ្រូបង្រៀនម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ដែលមានឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សា ស្ទឹងតូចក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល លោក ថាំ ស៊ីនួន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ លោកមានមុខរបរជាគ្រូបង្រៀននៅឯស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែកាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកបានមកលេងស្រុកកំណើតដែលស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ហើយទិញខារ៉ាបាវពីផ្ទះអ្នកលក់ដែលស្ថិតនៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ លោកបានបន្តទៀតថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពីមានអាជីពជាគ្រូបង្រៀនតែប៉ុណ្ណោះ ហើយក៏ពិការភាពដៃម្ខាងទៀត។ លោកបានបន្តឱ្យដឹងទៀតថា ចំពោះការឈ្នះរង្វាន់នេះវាគឺជារឿងចែដន្យបំផុត គ្រាន់តែឃើញត្រូវរង្វាន់លោកមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកជិតខាងឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។ លោកថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទិញសង់បំណុលគេ និងទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕



សិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវម្នាក់ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់
ទឹកប្រាក់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនម្នាក់ទៀតហើយដែលមានឈ្មោះ ស៊ីម ដានីត ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សកំពុងសិក្សានៅថ្នាក់ទី ១១ F នៃវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវ និងមានអាសយដ្ឋាននៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ កញ្ញា ស៊ីម ដានីត បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់កញ្ញាតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាថ្ងៃឈប់សម្រាកពីការសិក្សា កញ្ញាបានទៅហូបបបរដែលលក់នៅជិតផ្ទះ ហើយទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងញាតិជិតខាងដែលនៅក្បែរមកចោមរោមមើល ហើយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ កញ្ញាបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល កញ្ញាប្រគល់មួយចំនួនជូនឪពុក-ម្តាយ យកទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បន្តការសិក្សានៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕


ពិធីសម្ពោធការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា
នាព្រឹក នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ឌីប៊ី សេនឃើរ បានប្រារព្ធកម្មវិធីដ៏វិសេសវិសាល ជាមួយនឹងការបើកសម្ពោធការិយាល័យថ្មី ដែលជាសាជីវកម្មថ្មីនៅក្នុងទីក្រុងភ្នំពេញ តួរយ៉ាងការសម្ពោតជាផ្លូវការនេះ គឺត្រួវបានប្រារព្ធនាពេលព្រឹកផងដែរ ។
ជាមួយនឹងការិយាល័យនេះ ឌីប៊ី សេនឃើរនឹងបោះចំហានយ៉ាងរឹងមាំនៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់នូវតំរូវការខាងផ្នែកសេវាកម្មដឹកជញ្ចូនដ៏គួរអោយទុកចិត្ត និង កេរ្តិ៍ឈ្មោះល្បី ក្នុងសង្វាក់នៃការផ្គត់ផ្គង់។
នាយកប្រធាននៃតំបន់អាស៊ីអាគ្នេយ័៍របស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ លោក Robert Reiter បានថ្លែងថា “ការបើសម្ពោធការិយាល័យថ្មី គឺជាការបង្ហាញការប្តេជ្ញាចិត្តនៃក្រុមហ៊ុន ឌីប៊ី សេនឃើរ អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើការវិនិយោគនៅលើទីផ្សារនៃប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត ការិយាល័យថ្មីមួយនេះ នឹងជាឧបការណ៍ក្នុងការបង្កើនអាជីវកម្ម និង សម្រាប់ការបើកឳកាសក្នុងការសម្រួលការដឺកជញ្ចូនតាមផ្លូវ អាកាស ផ្លូវទឹក និងផ្លូវគោកផងដែរ ។”លើសពីនេះទៅទៀត លោក Andy Lim នាយកប្រត្តិបត្តិប្រចាំប្រទេសវៀតណាម និង កម្ពុជា បានបញ្ចាក់បន្ថែមពីអត្ថប្រយោជន៍នៃឧស្សាហកម្មដឹកជញ្ចូន ។ គាត់បាននិយាយថា“ទន្ទឹមនឹងការវិវត្តិទៅកាន់ភាពឌីជីថលនិងស្វ័យប្រវត្តិកម្មរបស់អាជីវកម្មជាច្រើននៅលើពិភពលោក ក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងផ្លាស់ប្តូរពីការផ្តល់ និង ដឹកជញ្ចូនទំនិញតាមបែបបុរាណរបស់ខ្លូន ។ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា វត្តមានរបស់ ឌីប៊ី សេនឃើរនឹងដើរតួរនាទីក្នុងការដឹកនាំសេវាកម្មដឹកជញ្ចូនទៅអនាគតទូទាំងប្រទេស ។”ការសម្ពោធការិយាល័យថ្មីនៃ ឌីប៊ី សេនឃើរបានប្រារព្ធពិធីស្វាគមន៍ភ្ញៀវកិត្តិយស និង ដៃគូរសហការន៍នៅសណ្ឋាគារ Marriott Courtyard ភ្នំពេញ ។
ការិយាល័យឌីប៊ីសេនឃើរមានទីតាំងនៅ៖ផ្ទះលេខ ៧៨ ជាន់ទី៧ (អាគារ ទីថៃហេងឡុង) ផ្លូវម៊ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ រាជាណាចក្រកម្ពុជា
ព័ត៌មានបន្ថែមពី ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត
ឌីម៊ីសេនឃើរ បានបង្កើតដំបូងនៅកម្ពុជាក្នុងឆ្នាំ 2007 តាមរយៈភាពជាដៃគូជាមួយភ្នាក់ងារក្នុងស្រុកមួយ។ ដើម្បីបង្កើនក្រុមហ៊ុននិងដើម្បីបំពេញនូវតម្រូវការនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើននេះ ។ ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីតត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី 14 ខែសីហាឆ្នាំ 2014 ។ ការបង្កើត ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីតគឺជាការពង្រឹងបណ្តាញសកលលោក ហើយនិង បន្ថែមទៅលើការប្តេជ្ញាចិត្តរបស់ ឌីប៊ី សេនឃើរ ក្នុងការអភិវឌ្ឍដឹកប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។




ក្រុមហ៊ុន CPL ចែករំលែកចំណេះដឹងពីឱកាសវិនិយោគដី និងផ្ទះក្នុងក្រុងព្រះសីហនុ
ក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ និងឈរជើងក្នុងទីផ្សារយូរជាងគេបំផុតនៅប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាអចលនទ្រព្យស្តីពីការស្វែងយល់ពីឱកាសចំណេញពីការទិញដី និងផ្ទះនៅក្នុងក្រុងព្រះសីហនុ ដល់ភ្នាក់ងារអចលនទ្រព្យ និងសាធារណជនមកពីគ្រប់ជំនាញនៅកម្ពុជា។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា សិក្ខាសាលាដែលបង្កើតឡើងនៅថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរដែលមានបំណងចង់វិនិយោគលើអចលនទ្រព្យ ព្រោះវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានសម្ទុះល្អ ទទួលបានឱកាសចំណេញច្រើន និងកំពុងតែស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកវិនិយោគអន្តរជាតិទៀតផង។ ហេតុនេះប្រជាជនដែលរស់នៅក្នុងទឹកដីដ៏អស្ចារ្យនេះ គួរតែចេះចាប់យកឱកាសក្នុងការវិនិយោគ និងទទួលបានចំណេះដឹងច្រើនដើម្បីទាញយកផលប្រយោជន៍ពីកំណើនប្រកបដោយភាពវិជ្ជមាននៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ជាពិសេស គឺខេត្តព្រះសីហនុដែលកំពុងមានការអភិវឌ្ឍខ្លាំងក្លានាពេលបច្ចុប្បន្ន។ 
លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ថា៖«ការវិនិយោគលើអចលនទ្រព្យជាការវិនិយោគដ៏ល្អបំផុត ព្រោះមិនថាកាលៈទេសៈណានោះទេ យើងសុទ្ធតែអាចវិនិយោគបានទាំងអស់ ទោះបីជាវាស្ថិតក្នុងដំណាក់កាលឡើងខ្ពស់ ធ្លាក់ចុះទាប ឬនៅទ្រឹងក៏ដោយ»។លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិខាងលើបានលើកឡើងផងដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលមានកំណើនខ្ពស់ហួសពីការរំពឹងទុក ព្រោះខេត្តនេះជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត ខ្យល់អាកាសល្អ មានហេដ្ឋារចនាសម្ព័ន្ធល្អ អគារទំនើបៗរីកដុះដាលយ៉ាងលឿន និងតភ្ជាប់បានយ៉ាងប្រសើរមករាជធានីភ្នំពេញដែលជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈការកសាងផ្លូវល្បឿនលឿន ហេតុនេះខេត្តព្រះសីហនុបានក្លាយជាតំបន់ល្អបំផុតក្នុងការវិនិយោគ។ អ្នកទាំងអស់គ្នា មិនថាអ្នកមានលុយច្រើន ឬមិនទាន់មានលុយច្រើនក៏សុទ្ធតែអាចវិនិយោគបានដូចគ្នា ឱ្យតែគាត់មានភាពច្បាស់លាស់ និងមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ការវិនិយោគ ព្រោះតំបន់នេះមានលក្ខណៈចម្រុះល្អ ខណៈតំបន់ខ្លះមានដីថ្លៃខ្លាំង តែក៏មានតំបន់ខ្លះនៃខេត្តព្រះសីហនុនៅមានតម្លៃសមរម្យនៅឡើយ ហេតុនេះអ្នកវិនិយោគអាចមានជម្រើសច្រើនក្នុងការវិនិយោគ។
ចំពោះលក្ខខណ្ឌនៃការវិនិយោគឱ្យទទួលបានផលចំណេញវិញ លោកឧកញ៉ា ចេង ខេង បានលើកឡើងថា ការវិនិយោគមិនលំបាកពេកទេ តែទាមទារឱ្យមានការផ្តោត និងយកចិត្តទុកដាក់ខ្ពស់ មិនមែនទិញតែដីទុកចោល ហើយមិនយកចិត្តទុកដាក់ ឬចេះតែរង់ចាំដីឡើងថ្លៃដោយគ្មានការកំណត់នោះទេ។ ម្យ៉ាងវិញទៀតយើងត្រូវចេះមើលពីឱកាស និងការយកចិត្តទុកដាក់ពីតំបន់នីមួយៗដែលយើងចង់វិនិយោគ ព្រោះឱ្យតែយើងចង់ធ្វើការវិនិយោគ ឬគិតពីការវិនិយោគច្បាស់លាស់ យើងនឹងព្យាយាមគ្រប់លទ្ធភាពដើម្បីស្វែងរកដំណោះស្រាយដើម្បីសម្រេចគោលដៅរបស់យើង។ ប្រជាជនយើងម្នាក់ៗមានគំនិត និងស្ថានភាពមិនដូចគ្នាទេ ហេតុនេះពេលខ្លះយើងអាចទិញដីបានចំកន្លែងដែលគេត្រូវការលុយលឿនៗ ប្រញាប់លុយ ឬចំដីដែលមានតម្លៃក្រោមទីផ្សារ 30% ឬច្រើនជាងនេះ យើងនឹងទទួលបានឱកាសចំណេញច្រើនមិនខាន។

គួរបញ្ជាក់ថា ក្រុមហ៊ុន CPL ជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1997 និងជាក្រុមហ៊ុនដែលទទួលបានការគាំទ្រពីអ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងអតិថិជនសំខាន់ៗជាច្រើនទាំងក្នុងប្រទេស និងអន្តរជាតិ៕ 

