ញ៉ូយ៉ក៖ ក្រុមហ៊ុន CIMB Group Holdings Berhad (CIMB Group) បានក្លាយជាស្ថាបនិកហត្ថលេខីមួយ នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ (Principles for Responsible Banking) ដែលមានការបេ្តជ្ញា ទៅលើដំណើរការយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន ឲ្យស្របស្របទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចេរភាព របស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។
ក្នុងនាមជាស្ថាបនិកហត្ថលេខីមួយ នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ CIMB Group បានចូលរួមជាមួយនឹងគ្រឹះស្ថានធនាគារ ចំនួន ១៣០ ទូទាំងពិភពលោក ដែលមានទ្រព្យសកម្មប្រមាណ ៤៧ ពាន់ប៊ីលានដុល្លារអាមេរិក បានប្តេជ្ញាចិត្តនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវចិរភាព នាពេលអនាគត។
នាពេលចាប់ផ្តើម នៃមហាសន្និបាត អង្គការសហប្រជាជាតិ ការសម្ពោធជាផ្លូវការ នូវប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ បានកំណត់នូវជំហានដំបូង គួរជាទីកត់សម្គាល់ នូវភាពជាដៃគូ រវាងឧស្សាហកម្មធនាគារជាសាកល និងអង្គការសហប្រជាជាតិ។
ថែ្លងនៅក្នុងពិធីសម្ពោធ ដែលមានការចូលរួមពីសមាជិកហត្ថលេខី នៃស្ថាប័នចំនួន ១៣០ រួមទាំងប្រធាននាយកប្រតិបត្តិ ជាង៤៥នាក់ លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន មានប្រសាសន៍ថា៖ «គោលការណ៍ នៃភាពជាដៃគូ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ គឺជាត្រីវិស័យមួយ សម្រាប់ឧស្សាហកម្មធនាគារជាសាកល ដើម្បីឆ្លើយតប ជំរុញ និងទទួលអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ គោលការណ៍នេះ បានបង្កើតនូវគណនេយ្យភាព ដែលអាចកំណត់ពីទំនួលខុសត្រូវ និងមហិច្ចតា ដែលជំរុញឲ្យមាននូវការអនុវត្តជាក់ស្តែង»។
លោក Tengku Zafrul Aziz ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន CIMB Group Holdings Berhad បានមានប្រសាសន៍ថា៖ «ក្នុងនាមជាសមាជិកស្ថាបនិកគោលការណ៍របស់ UNEP-FI សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ យើងជឿជាក់ថា មានតែការរួមបញ្ចូលសង្គមតែមួយ ដែលពឹងផ្អែកលើ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សមភាព និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាពតែប៉ុណ្ណោះ ដែលជួយឲ្យនយោជិត អតិថិជន និងភាគីពាក់ព័ន្ធ អាចរីកចម្រើនបានទាំងអស់គ្នា។ តាមរយៈការចុះហត្ថលេខាលើគោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ យើងប្តេជ្ញាក្នុងការប្រើប្រាស់ ផលិតផល សេវាកម្ម និងការកសាងទំនាក់ទំនង ដើម្បីគាំទ្រ និងពន្លឿនការផ្លាស់ប្តូរ ជាមូលដ្ឋាន នៅក្នុងសេដ្ឋកិច្ច និងជីវិតរស់នៅ ដែលចាំបាច់ ដើម្បីសម្រចបាននូវវិបុលភាពរួមគ្នា ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត»។
លោក Inger Andersen អភិបាលប្រតិបត្តិ នៃកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ (UNEP) បាននិយាយថា៖ «ឧស្សាហកម្មធនាគារ ដែលមានផែនការទប់ស្កាត់ហានិភ័យ ទៅលើបម្រែបម្រួលបរិយាកាស និងបញ្ហាបរិស្ថានដ៏ទៃទៀត មិនត្រឹមតែជម្រុញឲ្យមានឧស្ម័នកាបូនិកកម្រិតទាប និងសេដ្ឋកិច្ច ដែលគាំពារអាកាសធាតុប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ នៅពេលដែលប្រព័ន្ធហិរញ្ញវត្ថុបញ្ចៀសដើមទុនរបស់ខ្លួន ពីធនធានធម្មជាតិ ដែលការវិនិយោគផ្តោតលើការគាំទ្រធនធានធម្មជាតិ នោះអ្នកគ្រប់គ្នានឹងឈ្នះទាំងអស់គ្នា ក្នុងរយៈពេលយូរអង្វែង»។
គោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ ត្រូវបានគាំទ្រដោយការអនុវត្ត និងក្របខណ្ឌគណនេយ្យភាពយ៉ាងពេញទំហឹង។ តាមរយៈការចុះហត្ថលេខានេះ CIMB Group ប្តេជ្ញាឲ្យមានតម្លាភាព ទាំងលើផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន ទៅលើមនុស្សជាតិ និងភពផែនដី។ CIMB Group នឹងផ្តោតសំខាន់ ទៅលើទីកន្លែងដែលមានផលប៉ះពាល់ធំបំផុត នៅក្នុងអាជីវកម្មស្នូលរបស់ខ្លួន ហើយនឹងរៀបចំ និងអនុវត្តគោលដៅ ដើម្បីបង្កើនភាពវិជ្ជមាន និងកំណត់ចំណុចអវិជ្ជមានផ្សេងៗ ស្របតាមគោលបំណង នៅក្នុងប្រទេស និងនៅលើពិភពលោក។
គោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ នឹងផ្តល់ឲ្យ CIMB Group នូវក្របខណ្ឌដ៏មានប្រសិទ្ធភាពមួយ ដើម្បីកំណត់អត្តសញ្ញាណ និងនាំយកឱកាសអាជីវកម្ម ដោយបង្កើតនូវសេដ្ឋកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលស្របពេលជាមួយគ្នានេះដែរ ធនាគារអាចកំណត់ និងបង្កើតបាននូវ ដំណោះស្រាយ និងហានិភ័យដែលពាក់ព័ន្ធ យ៉ាងមានប្រសិទ្ធភាពផងដែរ។
CIMB Group គឺជាស្ថាប័នធនាគារ ក្នុងតំបន់អាស៊ានតែមួយគត់ ដែលបានក្លាយជាសមាជិកស្ថាបនិក នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ។ ដោយបានដាក់បញ្ចូលនូវនិរន្តភាពទៅលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួន គឺ Forward23 CIMB Group ក៏បានចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដូចជានិយ័តករ វិនិយោគិន អតិថិជន អ្នកផ្គត់ផ្គង់ និយោជិត និងសហគមន៍នានា ដើម្បីធ្វើការជាមួយគ្នា ក្នុងការបង្កើតនូវអនាគត ប្រកបដោយនិរន្តភាពដ៏រឹងមាំទាំងអស់គ្នា។ ក្នុងនាមអ្នកចូលរួមមុនគេមួយ លើការអនុវត្តកាតាលីករ សម្រាប់អនាគត ប្រកបដោយចីរភាព តាមរយៈវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម CIMB Group នឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី The Cooler Earth [https://coolerearth.cimb.com/] ដែលជាកិច្ចប្រជុំកំពូល ស្តីពីនិរន្តភាព ប្រព្រឹត្តទៅ នាថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងកូឡាឡាំពួរ។
Category: PR

CIMB និងធនាគារចំនួន១៣០ទៀត លើសាកលលោក ដែលមានទ្រព្យសកម្ម ៤៧ពាន់ប៊ីលានដុល្លារអាមេរិក រួមគ្នាអនុវត្តប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ

“គម្រោងសុបិនស្រ្តី” ប្រកាសស្វែងរកបេក្ខនារីមានទេពកោសល្យខាងរចនាម៉ូត
ក្រុមការងារ “គម្រោងសុបិនស្រ្តី” មានកិត្តយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារគម្រោងសុបិនស្រ្ដី សហការជាមួយក្រុមហ៊ុន Sourire Pro and Ars Co.,ltd (SPA) នឹងរៀបចំកម្មវិធី ការប្រកួតរចនាម៉ូត សុបិនស្ដ្រី លើកទី៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “ភាពអស្ចារ្យនៃប្រទេសកម្ពុជា”។
កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចតទៅ៖ ១. រៀបចំការប្រកួតប្រជែងរចនាសម្រាប់នារីខ្មែរជារៀងរាល់ឆ្នាំដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យឥតខ្ចោះប្រចាំប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ
២. ផ្ដល់ឱកាសទៅដល់ស្រ្តីខ្មែរ និងជួយពួកគាត់ដើម្បីសិក្សាទៅលើជំនាញសិល្បៈផ្សេងៗដូចជារចនាក្រាហ្វិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីយើង ៣. រួមបញ្ជូលការរចនារបស់ស្រ្តីជាមួយនឹងក្រុមហ៊ុនផ្សេងៗបូកផ្សំនឹងការយកការរចនាទៅប្រើប្រាស់នៅលើផលិតផលដែលអាចជួយគាំទ្រដល់ស្នាដៃរចនារបស់ស្រ្តីខ្មែរ
សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មានបេក្ខនារីចំនួណ ១,៤៦៨នាក់បានដាក់ស្នាដៃមកកាន់ការប្រកួតរចនាម៉ូតនេះ ជាមួយនឹងស្នាដៃចំនួន ២,៦៤២។
កម្មវិធីនេះនឹងរៀបចំឡើងចំនួន ០៤វគ្គ។ ក្រុមការងារយើងខ្ញុំនឹងរៀបការប្រកួតជម្រុះវត្តដំបូងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់ការដាក់ការរចនាដំបូងរបស់បេក្ខជន។ បន្ទាប់មកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ យើងខ្ញុំនឹងអញ្ជើញបេក្ខជនជាប់ជម្រុះលើកទី១ ចូលរួមសិក្ខាសាលាណែនាំបន្ថែមដើម្បីត្រៀមចូលរួមនៅវគ្គចម្រុះចុងក្រោយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីជ្រើសរើសនូវជ័យលាភីរួច យើងខ្ញុំនឹងប្រកាសលទ្ធផលជ័យលាភីដែលត្រូវជាប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ចំពោះរង្វាន់ ជ័យលាភីចំណាត់ថ្នាក់លេខ១នឹងទទួលបានរង្វាន់១០០០ដុល្លារ ចំណាត់ថ្នាក់លេខ២នឹងទទួលរង្វាន់៣០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣នឹងទទួលរង្វាន់១០០ដុល្លារ និងរង្វាន់លួងចិត្តជាច្រើនទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសង្ឃឹមថា អ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជន នឹងចូលរួមជួយផ្សព្វផ្សាយទៅដល់ស្រ្តីដែលមានទេពកោសល្យខាងរចនាម៉ូតនៅប្រទេសកម្ពុជាដើម្បីដាក់ស្នាដៃចូលរួមប្រកួត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខទូរសព្ទ ០១១ ៨៦៩ ៥០៤ / ០៧០ ៩៦១ ៥៩២ ឬតាមរយៈសារអេឡិចត្រូនិdreamgirlsdesigncontest@gmail.com ។
និងទំនាក់ទំនងផ្ទាល់៖SOURIRE PRO AND ARTS Co.,LTD
អាចទំនាក់ទនង : +855-12 617 222 / 081 222 617 / 011 869 504
FACEBOOK: Dreamgirlsdesigncontest
Email: vattey.spa@gmail.com
សូមអរគុណ!!

ពិព័រណ៍អចលនទ្រព្យកម្ពុជាបង្ហាញពីការចូលរួម និងរីកចម្រើននៃវិស័យអចលនទ្រព្យ
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ និងលំនៅដ្ឋានប្រចាំឆ្នាំ2019 ដែលបានប្រព្រឹត្តទៅចាប់់ថ្ងៃទី4 ដល់5តុលា ឆ្នាំ2019 នេះ ទទួលបានការចូលរួមតាំងបង្ហាញ នៃអ្នកជំនួញវិស័យអចលនទ្រព្យយ៉ាងច្រើន ក្នុងគម្រោងអភិវឌ្ឍពីសំណាក់ក្រុមហ៊ុនជាតិ អន្តរជាតិប្រមាណ 70ក្រុមហ៊ុននិង ទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ។
កាន់តែពិសេសជាងនេះទៅទៀត អ្នកចូលរួមក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើការសិក្សាពីឱកាស ភាពរីកចម្រើន និងសក្តានុពលនានាសម្រាប់ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅ ប្រទេសកម្ពុជា ដែលជាវិស័យមួយកំពុងទទួលបានការចាប់អារម្មណ៍ និងរីកចម្រើនឥតឈប់ឈរ។
ក្រៅពីមានគោលបំណងប្រមូលផ្ដុំ អ្នកដែលស្វែងរក ឬមានគោលបំណងចង់ទិញអចលនទ្រព្យ ឱ្យមកជួបជាមួយម្ចាស់គម្រោងផ្ទាល់ ពិព័រណ៍នេះក៏មានគោលបំណង ចង់ចែករំលែកចំណេះដឹង និងផ្ដល់ការអប់រំពីវិស័យអចលនទ្រព្យទៅដល់សាធារណជន តាមរយៈវគ្គសិក្ខាសាលាជាច្រើនដែលនឹងត្រូវធ្វើបទបង្ហាញ ដោយអ្នកជំនាញសំខាន់ៗទៅលើប្រធានបទមួយចំនួន ជុំវិញនិន្នាការទីផ្សារអចលនទ្រព្យឱកាសវិនិយោគ ច្បាប់ និងគន្លឺះនៃការវិនិយោគ ដែលអាចជៀសវាងហានីភ័យ។
វាគ្មិនសំខាន់ៗទាំងនេះរួមមាន៖
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CPL Cambodia អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន ជាពិសេសគឺទីអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។ ក្រុមអ្នកអភិវឌ្ឍន៍ជាច្រើនបាន នឹងកំពុងផ្តោតសំខាន់នៅក្នុងខេត្តព្រះសីហនុ តែកាលពីកន្លងទៅ រដ្ឋាភិបាលបានបិទល្បែងអនឡាញ និងមិនចេញអាជ្ញាប័ណ្ណ លើការប្រកបមុខរបរវិស័យអនឡាញនេះនៅក្នុងខេត្ត ធ្វើឱ្យអ្នកវិនិយោគ បែរមកចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទីក្រុងភ្នំពេញ។
លោក ឧកញ៉ា បានបញ្ជាក់ថា៖«ការរីកចម្រើននៅក្នុងខេត្តព្រះសីហនុមានល្បឿនលឿន និងមានសក្តានុពល ដូច្នេះរាជរដ្ឋភិបាលមានការគិតគូរយ៉ាងល្អិតល្អន់ អំពីបញ្ហាដែលនឹងជួបប្រទះ ដូច្នេះការបិទល្បែងអនឡាញ ជាការបង្ហាញថាការវិនិយោគអចលនទ្រព្យ មិនមែនដោយសារល្បែងអនឡាញនោះទេ ដែលសាធារណជនមិនគួរបារម្ភឡើយ គឺវិស័យនេះនៅខេត្តព្រះសីហនុនៅតែរឹងមាំ។ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានបញ្ជាក់បន្ថែមថា៖«ចំណេះដឹងពីការវិនិយោគនៅខេត្តព្រះសីហនុផងដែរ ដោយលោកឧកញ៉ាលើកឡើងថា ការចាកចេញរបស់ចិន ក្រោយរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ វានឹងមិនធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅក្នុងខេត្តនេះទេ តែផ្ទុយទៅវិញអ្នកវិនិយោគ គួរតែបង្កើនការវិនិយោគវិស័យអចលនទ្រព្យ តែផ្ដោតទៅលើវិស័យទេសចរណ៍ជំនួសវិញ ដោយសារតែខេត្តនេះ ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍។

លោក ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យអាចធ្វើឱ្យកើនទ្រព្យច្រើនក្នុងពេលដ៏ខ្លី ប៉ុន្តែវាក៏អាចធ្វើឱ្យជួបហានិភ័យផងដែរ ប្រសិនបើការវិនិយោគ មិនត្រូវបានធ្វើប្រកបដោយភាពជំនាញ។
លោកឧកញ៉ាបានលើកជាឧទាហរណ៍ថា៖«បើជាអ្នកទិញដី ត្រូវតែដឹង និងយល់ច្បាស់ពីព័ត៌មាននានាដែលពាក់ព័ន្ធនឹងតំបន់ និងគម្រោងអភិវឌ្ឍន៍។ ត្រូវតែប្រាកដថា ជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ និងត្រឹមត្រូវ កុំទិញដីដែលមានជម្លោះ បើទោះជាតម្លៃថោកក៏ដោយ»។
វិនិយោគិនបរទេសលោក Raymond Chio ប្រធានក្រុមហ៊ុន Prestrige Homes Cambodia បានអះអាងថា ទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ កំពុងមានការីកចំរើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារមានគម្រោងវិយោគធំៗជាច្រើន បាននឹងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ។ លោក Raymond បន្តថា៖« អចលនទ្រព្យនៅទីក្រុងភ្នំពេញ គឺជាចំណុចកណ្តាល និងសក្តានុពលខ្ពស់ ដែលអ្នកវិនិយោគមកពីគ្រប់ទិសទី បាននឹងកំពុងចាប់អារម្មណ៍យ៉ាងខ្លំាង” ។ លោកបន្តថា “វិស័យអចលនទ្រព្យនៅទិសទាំង៤នៃទីក្រុងភ្នំពេញ មានទិសខាងលិចខាងកើត ខាងជើង និងខាងត្បូង បាននឹងកំពុងរីកចំរើន តែសម្រាប់វិស័យអចលនទ្រព្យនៅទិសខាងត្បូងបាននឹងកំពុងមានការរីកចំរើនខ្លាំងជាបណ្តាទិសទាំងនោះ”។

លោកសន សៀបនាយកប្រតិត្តិក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ថា ពិព័រណ៍អចលនទ្រព្យឆ្នាំ2019 នឹងចូលរួមចំណែកលើកកម្ពស់ដល់វិស័យអចលនទ្រព្យតាមរយៈការជួយផ្សព្វ ផ្សាយពីគម្រោង និងផ្តល់ព័ត៌មានទៅដល់សាធារណៈជន អ្នកវិនិយោគ អ្នកទិញ និងភ្នាក់ងារអចលន ទ្រព្យ។
លោកបានធ្វើបទបង្ហាញចែករំលែកអំពីការវិវត្ត នៃទីផ្សារអទចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត។ត្រូវស្វែងយល់ពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា តើនឹងឆ្ពោះទៅទិសខាងណា មានលំហូរប្រជាជនរស់នៅឬទេ?មានគម្រោងអភិវឌ្ឍធំៗដូចជាគម្រោងបុរី គម្រោងសំណង់អគារពាណិជ្ជកម្ម ឬគម្រោងក្លាយជាតំបន់ឧស្សាហកម្មជាដើម។ នៅពេលដែលយើងបានដឹងទាំងអស់នេះ ត្រូវនឹងគម្រោងនៃការវិនិយោគរបស់អ្នក ហើយមុននឹងទិញអ្នកវិនិយោគត្រូវតែសិក្សា នោះអ្នកនឹងមិនត្រូវជួបភាពបរាជ័យទេ។
លោកសៀប ជឿជាក់ថា ពិព័រណ៍អចលនទ្រព្យឆ្នាំ2019នេះ ជាឱកាសល្អមួយ សម្រាប់អ្នក ចូលរួមអាចស្វែងរកព័ត៌មានគន្លឹះសំខាន់ៗ នៅពេលពួកគេចង់ធ្វើការវិនិយោគ ទៅលើគម្រោងអច លនទ្រព្យណាមួយនៅតំបន់ណាមួយ៕



ពិធីសម្ភាសន៏ជាផ្លូវការអំពូលភ្លើង ហ្វីលីពកម្ពុជា
ភ្នំពេញ ថ្ងៃ សៅរ៏ ទី០៥ ខែតុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន មីងវូយគ្រុប ត្រូវបានផ្តល់សិទិ្ធអនុញ្ញាតជាតំណាងចែកចាយអំពូលភ្លើងម៉ាកហ្វីលីព (Phillips Lighting) ប្រចាំប្រទេសកម្ពុជា ដោយក្រុមហ៊ុនដើម Signify (អតីត PHILIPS LIGHTING)។
មីងវូយ គ្រុប គឺជាក្រុមហ៊ុនដ៏ធំមួយក្នុងការដឹកនាំ ក៏ដូចជាផ្តល់នូវការប្រើប្រាស់ទៅតាមទំហំនៃតម្រូវការរបស់ទីផ្សារ និងឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់អតិថិជនគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញបន្ថែមជាមួយនឹងដំណោះស្រាយភ្លើងបំភ្លឺឈានមុខគេ និងមានទំនាក់ទំនងជាមួយពិភពលោកទៅនិងបច្ចេកវិទ្យាលើវិស័យអំពូលភ្លើង។
រាជធានីភ្នំពេញប្រទេសកម្ពុជា - ក្នុងនាមជាអ្នកចែកចាយដែលទទួលបានសិទ្ធិពីក្រុមហ៊ុនមេ (Signify) (Euronext: LIGHT) នៅកម្ពុជា។ ក្រុមហ៊ុនមីងវូយគ្រុបភីធីអិលធីឌី (មីងវូយ) មានហាងលក់អំពូលហ្វីលីពជាផ្លូវការរបស់ខ្លួននៅផ្ទះលេខ G05 / G06 ស្ថិតលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ទាំងអស់នេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ ក្រុមហ៊ុនមីងវួយ ក្នុងការនាំយកនូវដំណោះស្រាយនៃបច្ចេកវិទ្យាភ្លើងបំភ្លឺចុងក្រោយ ឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០១៨ ក្រុមហ៊ុន Phillips Lighting ត្រូវបានប្តូរឈ្មោះទៅជា Signify និងបានបន្តដឹកនាំផលិតផលមួយនេះ ក្រោយនិមិត្តសញ្ញា Phillips ដែលមានការទុកចិត្តពីអតិថិជនជាសាលក។

នាពេលចប្ចុប្បន្ននេះ យើងសម្លឹងឃើញថា រាជធានីភ្នំពេញនិង ខេត្តសៀមរាបកំពុងតែមានសន្ទុះខ្ពស់ក្នុងការប្រើប្រាស់ទំនិញនិងសេវាកម្មជាច្រើននៅក្នុងប្រទេស ដោយឡែកនេះដែរប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលស្ថិតនៅលំដាប់ទី ៨ ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានសម្រាប់កំណើន GDP។ បច្ចុប្បន្ន យើងសម្លឹងឃើញថាការអភិវឌ្ឍន៍ លំនៅឋាន និងអចលនទ្រព្យពាណិជ្ជកម្ម ក្នុងរាជធានីភ្នំពេញកំពុងរីកលូតលាស់លឿនជាងបណ្តាខេត្តដទៃទៀត។ ដោយហេតុនេះហើយបានជា ក្រុមហ៊ុន មីង វួយ គ្រុបភីធីអិលធីឌី ត្រូវបានជ្រើសរើស និងអនុញ្ញាតឲ្យក្លាយជាតំណាងចែកចាយជាផ្លូវការប្រចាំប្រទេសកម្ពុជា ដោយសារតែភាពជោគជ័យនៃអាជាវកម្មរបស់កម្មរបស់ខ្លួន ដែលបាននឹងកំពុងកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ១៩៩៥មក។ ក្រុមនេះបានពង្រីកអាជីវកម្មរបស់ខ្លួន និងក្លាយជាអ្នកដឹកនាំដោយផ្តល់អាជីវកម្មចម្រុះ ដល់អតិថិជនគ្រប់ជាន់ថ្នាក់ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាន ឲ្យមានភាពរីកចម្រើនបន្ថែម នៅក្នុងផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច(Said Ninov Akbar, GM for MWG) នាថ្ងៃអនាគត យើងចង់ឲ្យផលិតផលរបស់យើងកាន់តែមានភាពងាយស្រួលសម្រាប់ទីផ្សារ(ស្ថាបត្យកម្ម)លើវិស័យសំណង់ និងរចនាផ្ទៃខាងក្នុងក្រៅ(គូរប្លង់)ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

ដូចនេះ ក្នុងនាមជាអ្នកចែកចាយប្រចាំប្រទេសកម្ពុជាដែលទទួលបានសិទ្ធិស្របច្បាប់ពី Signify ក្រុមហ៊ុន មីងវួយគ្រុប នឹងជួយជ្រោមជ្រែងអតិថិជនរបស់ខ្លួនដែលជាតំណាងចែកចាយបន្ត ឱ្យទទួលបាននូវបទពិសោធន៍ នៃបច្ចេកវិទ្យា ភាពជាក់លាក់ និងប្រកបដោយប្រសិទិ្ធភាពខ្ពស់ នៃការផ្តល់ជូននូវដំណោះស្រាយភ្លើងបំភ្លឺ ព្រមទាំងទទួលបាននូវការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទៅលើផលិតផលដែលសមស្របសម្រាប់តម្រូវការរបស់ពួកគេ។ លើសពីនេះទៅទៀត ការផ្តល់ជូននូវភ្លើងបំភ្លឺជាច្រើនយ៉ាងនិងទូលំទូលាយពីហ្វីលីពក៏ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់ជាន់ថ្នាក់ផងដែរ - ពីមនុស្សម្នាក់ៗក្នុងការសម្លឹងមើលដើម្បីកែលំអរនូវបរិយាកាសរបស់ពួកគេដូចជា នៅក្នុងផ្ទះ សណ្ឋាគារ ក្រុមហ៊ុន... ដោយការរំពឹងទុកនូវការជួយបង្កើនសោភ័ណ្ឌភាព និងភាពទាក់ទាញនៃផ្នែកខាងក្រៅ និងខាងក្នុងរបស់ពួកគេ។ លោក Ninov Akbar បានមានប្រសាសន៍ថា“ រាជធានីភ្នំពេញនឹងទទួលបានអត្ថប្រយោជន៍ពីការច្នៃប្រឌិតនៃអំពូល LED ដែលគិតពីនេះទៅថ្ងៃខាងមុខ ដែលជួយធ្វើការជំរុញក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចបន្ថែមទៀតតាមរយៈការកាត់បន្ថយការចំណាយថាមពលខ្ជះខ្ជាយ (ការសន្សំសំចៃថាមពល) ដោយចាប់ផ្តើមពីការសន្សំសម្ចៃអគ្គិសនីបំភ្លឺតាមផ្ទះ តាមអាជីវកម្មផ្សេងៗ និងទីក្រុងរបស់យើងទាំងមូល” ។
Mr. Vay, CEO of MWG Pte Ltd បានមានប្រសាសន៍ថា “យើងពិតជាមានមោទនភាពក្នុងការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Signify និងធ្វើជាអ្នកចែកចាយ ដែលមានការអនុញ្ញាតជាផ្លូវការប្រចាំប្រទេសកម្ពុជា”។ បន្ថែមពីនេះទៅទៀត ហាងលក់អំពូលភ្លើង Phillips នឹងផ្តល់នូវបរិយាកាសផាសុកភាព និងភាពទាក់ទាញសម្រាប់អតិថិជនដើម្បីស្វែងយល់ពីរបៀបដែលភ្លើងបំភ្លឺអាចបង្កើនគុណភាពជីវិតរបស់ពួកគេ ទាំងនៅក្នុងផ្ទះ និងនៅកន្លែងធ្វើការ។
វិសាលភាពនៃភ្លើងបំភ្លឺ បានផ្តល់ជូននូវការប្រមូលនូវអំពូលតុបតែងយ៉ាងច្រើនសន្ធឹកសន្ធាប់ - ផលិតផលជាង ៣០០ ប្រភេទដែលនឹងឆ្លើយតបទៅនឹងស្ថាបត្យកម្ម (សំណង់) គេហដ្ឋាននិងរចនាផ្ទៃខាងក្នុងផ្សេងៗដែលមានទៅតាមតម្រូវការរបស់អតិថិជនចំពោះការប្រើប្រាស់ ។ ចំពោះការចាប់យកនូវអំពូលអំពូល LED ដែលមានគុណភាពខ្ពស់និងគោរពតាមលក្ខណៈវិនិច្ឆ័យ Eye-Comfort ដែលជាឧស្សាហកម្មដំបូងគេសម្រាប់អំពូលភ្លើង Phillips ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ដើម្បីធានាឱ្យមានពន្លឺភ្លឺល្អដែលមិនប៉ះពាល់ទៅដល់ភ្នែកចំពោះការប្រើប្រាស់ ។
ជាថ្មីម្តងទៀត “ យើងមានសេចក្តីសោមនស្សរីករាយ៉ាងក្រៃលែង ដែលបានក្លាយជាអ្នកចែកចាយនិងទទួលបានសិទ្ធិពីក្រុមហ៊ុន Signify នៅក្នុងប្រទេសកម្ពុជា។ ហើយយើងចង់អោយប្រជាជនកម្ពុជាទទួលបាននូវបច្ចេកវិទ្យាភ្លើងបំភ្លឺ ដែលត្រូវបានរចនាឡើង ដើម្បីបំរែបំរួលជីវិតរបស់មនុស្សឲ្យទៅកាន់ភាពរស់រវើក និងអស្ចារ្យមួយដែលធ្វើឲ្យពួកគេមានសេចក្តីរីករាយជាមួយផលិតភាពកាន់តែច្រើន ព្រមទាំងការច្នៃប្រឌិតថ្មីដែលយើងបាននិងកំពុងនាំចូលមកប្រទេសកម្ពុជា” ។
ម្ចាស់គេហដ្ឋាន (Home owner), អ្នករចនាផ្នែកខាងក្នុង (Interior designers), អ្នកចូលចិត្តកែលំអគេហដ្ឋាន(Home improvement enthusiasts), និងអ្នកគ្រប់គ្រងគំរោង (Project manager), អាចរីករាយនឹងបទពិសោធន៍ទិញទំនិញតាមច្រកចេញចូលតែមួយ (Our Showroom), រួមទាំងការពិគ្រោះយោបល់ឥតគិតថ្លៃជាមួយអ្នកជំនាញខាងភ្លើងបំភ្លឺដោយគ្រាន់តែយកប្លង់ប្លង់រឺប្លង់ផ្ទះ។ សេវាកម្មនេះអាចរកបានពីហាងពន្លឺហ្វីលីពរបស់យើងដែលមានទីតាំងនៅផ្ទះលេខ G05 / G06 មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៣៤៨២៧៧៧ ៕



ការបើកលក់ដ៏ធំរបស់ Urban Village Phase2
Urban Village Phase2 គឺជាអចលនទ្រព្យមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជាដោយផ្តល់នូវដំណោះស្រាយដ៏ពេញចិត្តមួយ សម្រាប់តម្រូវការអចលនទ្រព្យទាំងអស់នៅក្នុងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
Urban Village Phase2 បានប្រារព្ធ និងបើកដំណើរការជាផ្លូវការដំណាក់កាលទី2 នៃការអភិវឌ្ឍរបស់ខ្លួនជាមួយនឹងការរួមបញ្ចូលគ្នានៃចំណេះដឹងអចលនទ្រព្យដែលមានបទពិសោធទូលំទូលាយ ផ្សារភ្ជាប់ជាមួយនឹងទេពកោសល្យវិជ្ជាជីវៈ ការច្នៃប្រឌិតថ្មីបណ្តាញ និងមូលដ្ឋានទិន្នន័យទូលំទូលាយ និងលក្ខណសម្បត្តិប្រណីត។ ធានាថា អតិថិជនគ្រប់រូបត្រូវបានផ្គូផ្គងទៅនឹងទ្រព្យសម្បត្តិដែលត្រូវនឹងតម្រូវការទាំងនៅក្នុងស្រុក និងពាណិជ្ជកម្ម។
វិសាលភាពសេវាកម្មចម្បងរបស់ Urban Village Phase 2 រួមបញ្ចូលទាំងការផ្តល់ដំបូន្មាននិងការប្រតិបត្តិជាយុទ្ធសាស្រ្តសម្រាប់ការលក់និងជួល និងការគ្រប់គ្រងអចលនទ្រព្យ។ Urban Village Phase 2 អាចរកបានសម្រាប់ការកក់ ដើម្បីស្វែងយល់បន្ថែមអំពី #Urban Village សូមទំនាក់ទំនងមកកាន់ទំព័រ Urban Village Phase 2 យើងដើម្បីកិត្យានុភាព។ ក្រុមអ្នកជំនាញរីករាយនឹងជួយដល់អតិថិជន!
លោក បេន លី Ben Li នាយកប្រតិបត្តិ Urban Village បានមានប្រសាសន៍ឱ្យដឹងថា៖« Urban Village ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតអន្តរជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍ គឺជាកន្លែងពេញនិយមមួយ។ ដោយផ្តោតលើសហគមន៍នៅកម្ពុជា ខុនដូយើងមានទំហំដីឡូត៍ប្រមាណ760,000ម៉ែត្រការ៉េ និងមានភាពមមាញឹកពី 1ថ្ងៃទៅ1ថ្ងៃ ជាមួយមនុស្សដែលមកពីជុំវិញពិភពលោក។ អ្វីដែលខុសប្លែកពីគេ បើប្រៀបធៀបនឹងខុនដូផ្សេងទៀតនៅកម្ពុជា ភាគច្រើនមិនសូវមានហាង ឬកន្លែងកម្សាន្តអ្វីឡើយ នៅពេលសាងសង់រួច»។
ដោយឡែក លក្ខណៈពិសេស និងទីតាំងនៃការអភិវឌ្ឍថ្មី គឺខុនដូ Urban Village មានផ្ទុកទៅដោយសាលវិចិត្រសិល្បៈធំជាងគេ និងមានកន្លែងកម្សាន្ត ហាងកាហ្វេ ហាងម្ហូបកូរ៉េ ហាងស្រាបៀរអាល្លឺម៉ង់ ក្លឹបហាត់ប្រាណ បណ្ណាល័យ និងហាងលក់ទំនិញជាច្រើនទៀតរួចជាស្រេច។ នៅក្នុងគម្រោងទី2 នេះ ខុនដូយើងមានទំហំ 1700យូនីត និងមាន 4ប្លុក ហើយក្នុងប្លុកនីមួយៗ មានចំនួនប្រហែល150យូនីតដែលសាងសង់ក្នុងកម្ពស់ 51ជាន់ ដែលគម្រោងទី1 មានត្រឹមតែ 23ជាន់ប៉ុណ្ណោះ។
លោក Ben Li បានបញ្ជាក់ឱ្យដឹងថា៖«នៅពេលដំណាក់កាលទី 1ជិតត្រូវបានលក់ចេញអស់ ក្រុមហ៊ុននឹងផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានយូនីតខុនដូដំណាក់កាលទី 2 ដែលផ្តល់ជូននូវតម្លៃទាបជាងតម្លៃធម្មតា។ គឺក្នុងតម្លៃ1,600$/1ម៉ែត្រការ៉េ ដោយគិតទៅតាមទំហំតម្លៃដែលទាបបំផុត គឺប្រមាណ7,1000$ ។ សម្រាប់ការបើកលក់ជាផ្លូវការក្នុងរយៈពេល 30នាទីកន្លងមកនេះ យើងបានលក់អស់ជិត 40យូនីតទៅហើយ ចំណែកឯវិធីបង់ប្រាក់អាចបត់បែនបាន ដោយអាចបង់រំលស់រយៈពេលរហូតដល់ 25ឆ្នាំ»។
លោក Ben Li ក៏បានបញ្ជាក់ឱ្យដឹងទៀតថា៖«ក្នុងគម្រោងខុនដូ យើងមានទុនវិនិយោគ 200លានដុល្លារ ។ ចំណែកUrban Village Phase 2 របស់យើង នឹងបញ្ចប់ការសាងសង់រួចរាល់នៅខែធ្នូ ឆ្នាំ2022 ហើយក៏ត្រៀមគម្រោងសម្រាប់ Urban Village Phase 3 ផងដែរ»។
អ្នកវិនិយោគក៏ត្រូវបានសម្ភាសដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា និងមានឱកាសលើកកម្ពស់ការបើកលក់ Urban Village Phase 2 និងបានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានទិញយូនីតខុនដូជាមួយ Urban Village Phase 2 ដោយបានបង្ហាញនូវការដឹងគុណចំពោះលទ្ធផលវិជ្ជមានដែលផ្តល់ដោយក្រុមការងាររបស់ពួកគេជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា៕


ប្រាសាក់ ចូលរួមឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019
ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី 2 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងទីក្រុងភ្នំពេញ។
គោលបំណងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះគឺដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្ដូរព័ត៌មានគ្នាអំពីនិន្នាការទីផ្សារ និងការវិវឌ្ឍរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបទប្បញ្ញត្តិដែលទាក់ទិននឹងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
កម្មវិធីនេះមានអ្នកចូលរួមប្រមាណ 500 នាក់ ដែលជាតំណាងពីមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានបណ្ឌិតបញ្ញវន្ត ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។សូមបញ្ជាក់ថា FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុជាកម្មវិធីកុំព្យូទ័រ កម្មវិធីតាមទូរស័ព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ ឬផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ 2019 ។ នេះជាព្រឹត្តិការណ៍ដ៏ឧត្ដុង្គឧត្ដមមួយដែលបានប្រមូលផ្ដុំប្រតិបត្តិករក៏ដូចជានិយ័តករនៅក្នុងវិស័យហិរញ្ញវត្ថុដើម្បីជួបពិភាក្សាអំពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការកំណត់ទិសដៅនៃប្រព័ន្ធហិរញ្ញវត្ថុនៃយុគសម័យសេដ្ឋកិច្ចថ្មី និងដើម្បីស្វែងយល់ឱ្យទាន់ពេលវេលានូវក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗ កត្តាប្រឈម កាលានុវត្តភាព និងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។លោកបន្តថា «ចំពោះប្រាសាក់ យើងទទួលស្គាល់យ៉ាងខ្លាំងពីគុណសម្បត្តិនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនចំនួនប្រជាជនដែលទទួលបានសេវាហិរញ្ញវត្ថុ។ តាមន័យនេះហើយ បានជាយើងបានធ្វើការវិនិយោគយ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីចាប់យកអត្ថប្រយោជន៍នៃនិវានុវត្តន៍ថ្មីនេះ។ ហេតុនេះ ប្រាសាក់បានខិតខំធ្វើទំនើបកម្មរាល់ប្រតិបត្តិការរបស់ខ្លួនដោយបំពាក់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាអេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងការប្រើលេខ QR កូដជាដើម។

លោក សាយ សូនី បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះ បានជួយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាពនៃសេវាហិរញ្ញវត្ថុ ដោយបានកាត់បន្ថយចំណាយ និងបង្កើនលទ្ធភាពកាន់តែច្រើនឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុ។
លោក សូនី បន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានអតិថិជនជាង 410 ពាន់នាក់ ដែលពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ ដែលរួមមានសេវា ឥណទាន បញ្ញើសន្សំ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈការិយាល័យទាំង១៨០សាខា អេធីអឹម និងសេវាធនាគារចល័តយ៉ាងងាយស្រួល»។
អំពីប្រាសាក់
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាហិរញ្ញវត្ថុឌីជីថលដែលស្របតាមតម្រូវការអតិថិជន និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។
ប្រាសាក់ រីកចម្រើនជាមួយគ្នា!
ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash បោក & សម្ងួត ក្នុងពេលតែមួយ! កាន់តែទំនើប……កាន់តែងាយស្រួល!!
ភ្នំពេញថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩៖ កាលពីមុនទម្រាំតែបោកគក់សម្លៀកបំពាក់ហើយ ទម្រាំយកទៅហាលឱ្យស្ងួត និងយកមកអ៊ុតទៀតត្រូវចំណាយពេលចង់កន្លះថ្ងៃបាត់ទៅហើយទើបបានពាក់! ហើយប្រសិនបើប៉ះចំរដូវភ្លៀងទៀតដឹងតែគឺរឹតតែពិបាកជាងនឹងទៀត! ហើយអ្វីដែលកាន់តែបារម្ភនោះគឺអាចប្រឈមនឹងក្លិនផ្តុសថែមទៀតផង! ត្រូវអត់?
ម៉្យាងវិញទៀតផលិតផលម៉ាស៊ីនបោកគក់ផ្សេងៗទៀតជាច្រើនមិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់ខូចសាច់ក្រណាត់, រួញខ្លាំង, និងជាប់សាប៊ូប្រតាកទៀតផង! តែឥឡូវនេះជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Addwash Wash & Dry បំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតអាចឱ្យលោកអ្នកបោកគក់សម្លៀកបំពាក់ និងសម្ងួតក្នុងពេលតែមួយតែម្តង! អ្វីដែលកាន់តែពិសេស និងមានតែមួយនោះគឺ Samsung Addwash Wash & Dry អាចកម្ចាត់មេរោគ បាក់តេរីដែលអាចធ្វើឱ្យមានផលរំខានលើស្បែកដូចជា អាឡ័កស៊ី កន្ទួលរមាស់បានយ៉ាងល្អបំផុត! ដូច្នេះទោះបីជាលោកអ្នករវល់យ៉ាងណាក៏នៅតែអាចរីករាយ និងមានផាសុកភាពជាមួយនឹងសម្លៀកបំពាក់ជាទីស្រឡាញ់ជានិច្ច! អាចនិយាយបានថា “បោកភ្លាម…ស្ងួតភ្លាម…ស្អាតភ្លាម…ពាក់បានភ្លាមតែម្តង!” ពិតជាឡូយ! ឡូយហួសពីការគិតទៅទៀត! អរគុណបច្ចេកវិទ្យាអេឡិចត្រូនិច សាមសុង!
ខាងក្រោមនេះគឺជាលក្ខណៈទំនើបអស្ចារ្យរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មីចុងក្រោយ ដែលអាចឱ្យអតិថិជនទាំងអស់ធ្វើការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បាន ៖
* បំពាក់បច្ចេកវិទ្យាវៃឆ្លាត៖
ជាមួយនឹងប្រព័ន្ធ Q-rator ដ៏វៃឆ្លាតលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុត។ 
* បច្ចេកវិទ្យាសម្ងួតដោយខ្យល់៖
ជួយសម្អាត និងសម្ងួតសម្លៀកបំពាក់ កម្ចាត់ក្លិនមិនល្អ កម្ចាត់បាក់តេរី ឬសារធាតុបង្កអាឡ័កស៊ីផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99%!* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM )៖
ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់របស់លោកអ្នកឡើយ និងជួយធ្វើឱ្យគ្រប់សម្លៀកបំពាក់របស់អ្នកទាំងអស់ភ្លឺស្អាត មានរបៀប និងមិនរួញខ្ញីវខ្ញូវឡើយ។
* បច្ចេកវិទ្យាសម្អាតដោយប្រើចំហាយទឹក (Hygiene Steam)៖
នេះគឺជាបច្ចេកវិទ្យាសម្អាតសម្លៀកបំពាក់ដោយបញ្ចេញចំហាយទឹកក្តៅចេញពីបាតក្រោមនៃម៉ាស៊ីនដោយផ្ទាល់មានប្រសិទ្ធភាពកម្ចាត់ស្នាមប្រឡាក់ខ្លាំងដែលពិបាកជម្រះ និងបាក់តេរី រហូតដល់ 99%!* សន្សំសំចៃពេលវេលា (បោក & សម្ងួត ក្នុងពេលតែមួយ) ៖
មុខងារនៃបច្ចេកវិទ្យាចុងក្រោយនេះអាចបោកសម្អាតសម្លៀកបំពាក់រួចរាល់ និងអាចពាក់បានភ្លាមៗក្នុងរយៈពេលតិចជាង 60 នាទី តែប៉ុណ្ណោះ! 
* សម្លេងស្ងាត់ល្អ៖
ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខាន និងស៊ីថាមពលតិចដោយមានការធានាជូនរហូតដល់ 10 ឆ្នាំ!!
យ៉ាងម៉េចដែរ? ចាប់ពីពេលនេះទៅលោកអ្នកអាចផ្តោតអារម្មណ៍បំពេញការងារសំខាន់របស់អ្នកបានដោយរីករាយ និងមានទំនុកចិត្ត! រីឯការងារបោកគក់ ថែទាំ សម្លៀកបំពាក់ និងផាសុកភាពគ្រួសារជាទីស្រឡាញ់របស់អ្នកសូមទុកឱ្យ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Addwash Wash & Dry ជាអ្នករ៉ាប់រងជូនលោកអ្នកចុះ!
សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយផលិតផលអេឡិចត្រូនិចដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!


ការិយាល័យសាខាប្រាសាក់មួយផ្សេងទៀតបានឧប្បត្តិកនៅកណ្តាលក្រុងច្បារមននៃខេត្តកំពង់ស្ពឺ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានសេចក្តីសោមនស្សសូមជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន 1 បន្ថែមទៀត គឺសាខាស្វាយក្រវ៉ាន់ ដែលមានទីតាំងនៅខាងត្បូងសាលាខេត្តកំពង់ស្ពឺចម្ងាយប្រហែល 300 ម៉ែត្រក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបរីករាយដែលបានពង្រីកបណ្តាញការិយាល័យរបស់យើងឱ្យខិតជិតអតិថិជន ដើម្បីបម្រើសេវាធនាគារជូនប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពជាមួយនឹងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីប្រាសាក់។ ការបើក គណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា»។ជាមួយនឹងបទពិសោធន៍ដ៏ប៉ិនប្រសប់ប្រមាណជា 25 ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ប្រាសាក់បាននិងកំពុងរីកចម្រើនប្រកបដោយសក្តានុពលជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងមានភាពបត់បែន វិសាលភាពនៃបណ្តាញការិយាល័យ និងអេធីអឹមគ្របដណ្ដប់ទូទាំងប្រទេស និងបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ។ សេវាហិរញ្ញវត្ថុដែលប្រាសាក់ផ្តល់ជូនមាន ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀត។
អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាស្វាយក្រវ៉ាន់ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/cPed9eM3NxwDbRN4A
អំពីប្រាសាក់
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជិត 8,200 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។សម្រាប់ព័ត៌មានបន្ថែម ឬ ត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh ។

ប្រាសាក់ ផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងថែរក្សាបរិស្ថាន
ប្រាសាក់ គឺជាគ្រឹះស្ថានហិញ្ញវត្ថុធំជាងគេ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ពិសេសកំពុងផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងចូលរួមក្នុងការថែរក្សាសង្គមនិងបរិស្ថាន។
ឥណទានបៃតងរបស់ប្រាសាក់ បានបង្កើតឡើងដើម្បីចូលរួមក្នុងការកាត់បន្ថយការសន្សំសំចៃការប្រើប្រាស់ថាមពលឱ្យបានយ៉ាងហោចណាស់ 20% ដែលអនុញ្ញាតឱ្យប្រជាជនមានលទ្ធភាពក្នុងការបង្កើនផលិតភាពការងារ និងចំណូលតាមគ្រួសារផងដែរ។ ឥណទានបៃតងដែលប្រាសាក់ផ្តល់ជូនមាន ឥណទានសាងសង់ឡជីវឧស្ម័ន ឥណទានត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពល។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ប្រាសាក់ បានចូលរួមជាមួយនឹងកម្មវិធីឡជីវឧស្ម័នជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាំងពីឆ្នាំ 2007 មកម្ល៉េះ ក្នុងការផ្តល់កម្ចីសម្រាប់សាងសង់ឡជីវឧស្ម័ន និងផ្តល់កម្ចីសម្រាប់ជាវត្រាក់ទ័រនិងគោយន្តដែលសន្សំថាមពលចាប់តាំងពីឆ្នាំ 2016 មក។ ការផ្តល់ឥណទានបៃតង ក្នុងគោលបំណងចូលរួមបង្កើនចំណូលគ្រួសារ និងចូលរួមថែរក្សាបរិស្ថាន។
លោក សូនី បានបន្ថែមថា ប្រាសាក់ផ្តល់កម្ចីនេះក្នុងការអត្រាការទាប រយៈពេលវែង ងាយស្រួល និងបត់បែនក្នុងការសងត្រលប់ ដែលសម្រួលដល់ការប្រើប្រាស់កម្ចីរបស់អតិថិជន។ ប្រាសាក់នៅតែបន្តពង្រីកវិសាលភាព និងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ឥណទានបៃតងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។សូមបញ្ជាក់ផងដែរថា ប្រាសាក់មិនត្រឹមតែផ្តល់ឥណទានបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឥណទានសម្រាប់អាជីវកម្ម កសិកម្ម ទិញសម្ភារៈប្រើប្រាស់ និងមុខរបរផ្សេងៗទៀតជាច្រើន។
ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យនិងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាម បណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh ។
ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត។ ប្រាសាក់ រីកចម្រើនជាមួយគ្នា!
LG ប្រែក្លាយពីទូរទឹកកកធម្មតា មកជាទូរទឹកកកដែលទំនើបអស្ចារ្យដាច់គេក្នុងពេលបច្ចុប្បន្ន
ឥទ្ធិពលនៃសម្ភារៈក្នុងផ្ទះបាយរបស់ LG បន្ដធ្វើឱ្យមានសក្ដានុពលទីផ្សារ
ជានិរន្ដរ៍និងយូរអង្វែងនៅជុំវិញពិភពលោក។មានមនុស្សតិចណាស់ដែលនឹងដាក់ឈ្មោះទូទឹកកកដែលមិនសាបសូន្យមួយនេះ ជារបស់របរក្នុងផ្ទះដែលបានផ្លាស់ប្តូរជីវិតគ្រួសារគេ។ ប៉ុន្តែការច្នៃប្រឌិតទូទឹកកកក្នុងរយៈពេល 60 ឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរឧបករណ៍នេះពីសម្ភារៈផ្ទះបាយកម្រិតទាបទៅជាផលិតផលដែលមានមុខងារខ្ពស់មានលក្ខណៈ ergonomic និងមិនប៉ះពាល់ដល់បរិស្ថាននាសព្វថ្ងៃនេះ។ ជាមួយនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងទូទឹកកកសព្វថ្ងៃអតិថិជនបានប្រើប្រាស់ផលិតផលទាំងនេះជាមួយស្តង់ដារខ្ពស់ជាងមុន។ ហើយដើម្បីបំពេញតាមការរំពឹងទុករបស់អតិថិជនដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះ អ្នកផលិតគ្រឿងប្រើប្រាស់កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាងមុនលើការបង្កើនភាពងាយស្រួលតាមរយៈការកែលម្អការប្រើប្រាស់និងភាពងាយស្រួល។

គ្រឿងប្រើប្រាស់កំពុងវិវឌ្ឍន៍ទៅនឹងតម្រូវការអតិថិជននៅពេលដែលវាលេចចេញមក ហើយអ្នកផលិតដែលមានគំនិតច្នៃប្រឌិតបំផុតគឺជាអ្នកដែលអាចព្យាករណ៍ពីនិន្នាការអ្នកប្រើប្រាស់និងបំពេញតាមតម្រូវការរបស់ពួកគេមុនពេលពួកគេកើតឡើង។ ជាពេលវេលាថ្មីម្តងទៀតក្រុមហ៊ុនអេឡិចត្រូនិច LG បានបង្កើតកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនដែលមិនភ័យខ្លាចក្នុងការជំរុញព្រំដែននៃការច្នៃប្រឌិតនិងអនុសញ្ញាប្រឈមនោះឡើយ។ ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការងារជាប់លាប់ដើម្បីនាំមកនូវលក្ខណៈពិសេសនៃភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលបានបង្កើតចេញនូវផលិតផល Home Bar និងទូរទឹកកក InstaView Door-in-Door™ ដោយភ្ជាប់មកជាមួយកុំប្រែសស័រទំនើបពិសេស ដើម្បីបង្កើនប្រសិទ្ធភាពនិងដំណើរការថាមពលទូទៅ។
នៅឆ្នាំ 1998 ក្រុមហ៊ុន LG បានណែនាំនូវ Home Bar ដែលតំណាងឱ្យការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការនាំមកនូវភាពងាយស្រួលនិងការផ្ទុកប្រកបដោយប្រសិទ្ធភាព។ វាបានផ្តល់ឱ្យម្ចាស់នូវកន្លែងទំនេរដែលមានលក្ខណៈប្លែកៗគ្នា ដែលអាចត្រូវបានប្រើជារបារផ្ទះ ធ្នើ ឬសូម្បីតែទូទឹកកក។ ជំនួសឱ្យការផ្លាស់ប្តូរភេសជ្ជៈតែមួយទៅក្នុងបញ្ជរផ្ទះបាយបន្ទាប់ពីបើកឧបករណ៍ទាំងមូលដើម្បីយកវាចេញអ្នកប្រើអាចដករ៉ាកែតចេញហើយចាក់ភេសជ្ជៈរបស់ពួកគេដោយមិនផ្លាស់ប្តូរជំហានតែមួយ។ ប្រសិនបើអ្នកប្រើប្រាស់ចង់ទុកភេសជ្ជៈនិងអាហារសម្រន់ដែលនៅសល់របស់ពួកគេសម្រាប់ពេលក្រោយពួកគេអាចទុករបស់របរទាំងនោះនៅក្នុងកន្លែងស្តុកទុកដើម្បីងាយស្រួលក្នុងពេលសម្រាប់ការញ៉ាំពេលក្រោយ។

បន្ទាប់ពីទទួលបានជោគជ័យនៃ Home Bar ក្រុមហ៊ុន LG ពិនិត្យមើលវិធីផ្សេងទៀតដែលផលិតផលរបស់ខ្លួនអាចបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើឱ្យអតិថិជនភ្ញាក់ផ្អើលនិងរីករាយមួយកម្រិតថែមទៀត។ ការស្រាវជ្រាវបានបង្ហាញថាអតិថិជនក្រុមហ៊ុន LG បានបើកទូរទឹកកករបស់ពួកគេជាធម្មតាជាមធ្យមចំនួន 79 ដងក្នុងមួយថ្ងៃមួយ 1 ។ ទោះបីជាការពិតបែបនេះក៏ដោយ ក៏អតិថិជន 4 នាក់ក្នុងចំណោម 10 នាក់មានបញ្ហាក្នុងការចងចាំនូវអ្វីដែលមាននៅក្នុងទូទឹកកករបស់ពួកគេ ដែលជាហេតុធ្វើឱ្យអាហារដែលខូចត្រូវបានគេបោះចោល។ 2 បញ្ហាទាំងនេះបានជំរុញឱ្យក្រុមហ៊ុន LG បង្កើតទូរទឹកកកទ្វារនៅក្នុងទ្វារ™ ច្នៃប្រឌិតថ្មីក្នុងឆ្នាំ 2010 លើកដំបូងនៃប្រភេទ ទ្វារមួយនៅក្នុងទ្វារ™ ការច្នៃប្រឌិតរបស់ក្រុមហ៊ុន LG បានធ្វើឱ្យវាមានភាពងាយស្រួលក្នុងការរៀបចំធាតុចូលដំណើរការជាញឹកញាប់នៅក្នុងទូទឹកកកដើម្បីឱ្យមានភាពងាយស្រួលដោយគ្មានការបើកទ្វារទាំងមូលនិងមិនធ្វើអោយបាត់បង់ខ្យល់ត្រជាក់ច្រើននោះទេ។ តាមរយៈការបន្ថយចំនួនដងដែលទ្វារធំត្រូវបានបើក ម្ហូបអាហារនឹងនៅស្រស់បានយូរ។ ដោយឈានដល់កម្រិតមួយនេះក្រុមហ៊ុន LG បានណែនាំពីទូរទឹកកកទ្វារភ្លោះដំបូងបង្អស់របស់ពិភពលោក ដើម្បីផ្តល់ភាពងាយស្រួលទ្វេដងនិងអនុញ្ញាតឱ្យមានភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំទុកដាក់ម្ហូបអាហារ។
ជាមួយនឹងប្រសិទ្ធភាពស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃបញ្ជីអាទិភាពរបស់ LG អ្នកស្រាវជ្រាវបានរកឃើញថាថាមពលអគ្គិសនីពី 50-120 គីឡូវ៉ាត់ម៉ោងត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំពីការបាត់បងខ្យល់ត្រជាក់នៅពេលណាទ្វារទូរទឹកកកត្រូវបានបើក។ ៣ ដូច្នេះពេលនេះក្រុមហ៊ុន LG បានបង្កើតនូវទូរទឹកកកទ្វារនៅក្នុងទ្វារ InstaView ដើម្បីឱ្យសមាជិកគ្រួសារបានឃើញអ្វីដែលនៅក្នុងទូទឹកកកដោយមិនចាំបាច់បើកអ្វីទាំងអស់។ គោះពីរដងលើទ្វារដែលមានតម្លាភាពនឹងបំភ្លឺផ្ទៃខាងក្នុងដែលអាចមើលឃើញច្បាស់ពីអ្វីដែលនៅខាងក្នុង។ ការឆ្លើយតបរបស់សាធារណជនបានធ្វើឱ្យនាយកប្រតិបត្តិក្រុមហ៊ុន LG មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអតិថិជនបានឃើញទូទឹកកកនៅក្នុងហាងឬនៅក្នុងបន្ទប់តាំងបង្ហាញ ពួកគេមិនអាចទប់ទល់នឹងឱកាសគោះទ្វារបានឡើយ។ ទូទឹកកកបានក្លាយជាផ្នែកនៃការសន្ទនាពីព្រោះជាមូលដ្ឋានគ្រឹះ LG InstaView Door-in-Door ™ បានផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ទូរទឹកកក: ពីការបើកទ្វារដើម្បីមើលឃើញពីអ្វីដែលអាចមើលឃើញនៅខាងក្នុងមុនពេលបើកទ្វារ។
វប្បធម៌ផ្ទះបាយថ្មីត្រូវបានបង្កើតឡើងដោយមាន LG’s Home Bar, Door-in-Door™ and InstaView Door-in-Door™ ហេតុដូច្នេះហើយទើបធ្វើឱ្យមានសំណួរថាតើ LG នឹងបង្កើតអ្វីបន្ទាប់? បើទោះបីជាធ្លាប់ជាអ្នកត្រួសត្រាយនិងជាឈានមុខដ៏មានឥទ្ធិពលម្នាក់នៅក្នុងឧស្សាហកម្មទូទឹកកកពិភពលោកក៏ដោយ ក៏ក្រុមហ៊ុន LG មិនទាន់ទទួលបានជោគជ័យគ្រប់គ្រាន់នោះទេ ដោយបន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលលើសពីការរំពឹងទុករបស់អតិថិជននិងផ្ដល់ភាពរីករាយចំពោះគ្រួសារទូទាំងពិភពលោក។ ជានិច្ចកាល LG តែងគិតគូរពីតម្រូវការនិងភាពងាយស្រួលរបស់អ្នកប្រើប្រាស់លើសអ្វីៗទាំងអស់ ដោយក្រុមហ៊ុននៅតែបន្តបង្កើតភាពភ្ញាក់ផ្អើលជាមួយនឹងផលិតផលថ្មីនិងបច្ចេកវិទ្យាប្លែកៗសម្រាប់សម្ភារៈផ្ទះបាយ។

1 ផ្អែកលើការស្រាវជ្រាវអតិថិជនខាងក្នុង។
២ ផ្អែកលើការស្ទង់មតិធ្វើឡើងដោយក្រុមហ៊ុន LG អេឡិចត្រូនិកសហរដ្ឋអាមេរិក។
៣ វិទ្យាស្ថានវិទ្យាសាស្ត្រស្បៀងអាហារនិងកសិកម្មនៅសាកលវិទ្យាល័យ Florida, https://www.goodhousekeeping.com/home/a19095/refrigerator-door-wastes-energy/សូមអតិថិជនទាំងអស់អញ្ជើញមកទស្សនានូវការដាក់តាំងបង្ហាញផលិតផលគ្រប់សាខា LG BRANDSHOP មានទីតាំងសរុបចំនួន 10 សាខាទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញ មាន 4 សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និង សាខាក្រុងកំពត ។
ទំនិញមានគុណភាព តម្លៃសមរម្យ សេវាកម្មល្អ
ពត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់សេវាកម្ម 023 222 699
Website: https://www.ggear.com.kh
Facebook: LG BrandShop Cambodia
Youtube: https://bit.ly/LGbrandshopCambodiaBest Quality Product Suitable Price Good Service
For more information please feel free to contact our hotline 023 222 699