Category: PR

  • អាពាហ៍ពិពាហ៍រំភើបអស្ចារ្យបំផុតជាមួយ ABC Extra Stout

    អាពាហ៍ពិពាហ៍រំភើបអស្ចារ្យបំផុតជាមួយ ABC Extra Stout

    ការទទួលភ្ញៀវជាមួយនឹង ABC អិចស្ត្រាស្តោតនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកនឹងពិតជាធ្វើឲ្យពិធីមង្គលរបស់លោកអ្នកកាន់ពិសេសអស្ចារ្យ។ សម្រាប់រដូវកាលថ្មីចាប់ពីខែតុលា ឆ្នាំ ២០១៩ រហូតដល់ខែកញ្ញា ឆ្នាំ ២០២០ ABC អិចស្ត្រាស្តោត មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនគូស្វាមីភរិយាថ្មោងថ្មីឲ្យបានជ្រាបថា លោកអ្នកអាចមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យនៅប្រទេសស្វីស។ សូមស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោងប្រូម៉ូសិនថ្មីរបស់យើងដូចខាងក្រោម៖
    o ជាវ ចាប់ពី 25 ដល់ 49 កេស ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 1 កេស និងប័ណ្ណផ្សងសំណាង 2 សន្លឹក។
    o ជាវ ចាប់ពី 50 កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ 2 ក្បាល ABC អិចស្ត្រាស្តោត (កំប៉ុង ឬដប) 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។
    o ជាពិសេសជាវ ABC អិចស្ត្រាស្តោតចំនួន 25 កេស និងស្រាបៀរអាន់ឆ័រចំនួន 50 កេស ថែមជូនសៀវភៅកត់ចំណងដៃ 4 ក្បាល ABC អិចស្ត្រាស្តោតកំប៉ុង 2 កេស និងស្រាបៀរអាន់ឆ័រកំប៉ុង 2 កេស និងប័ណ្ណផ្សងសំណាង 5 សន្លឹក។

    ចំពោះព័ត៌មានបន្ថែម ទាក់ទងទូរស័ព្ទលេខ៖ 011 222 400 ដើម្បីកុម៉្មង់ទិញសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក។

    រីករាយទទួលទាន ABC អិចស្ត្រាស្តោតដោយការទទួលខុសត្រូវ។

  • HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិ Brand Finance Global

    HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិ Brand Finance Global

    ក្រុមហ៊ុន Brand Finance ដែលជាក្រុមហ៊ុនអន្តរជាតិផ្តល់សេវាពិគ្រោះយោបល់ និងវាយតម្លៃតម្លៃ បានចេញផ្សាយរបាយការណ៍ Brand Finance Global 500។ ម៉ាករថយន្ត HAVAL បានជាប់ក្នុងបញ្ជីម៉ាកយីហោទាំង ៥០០ ដែលមានតម្លៃបំផុតលើពិភពលោក និងត្រូវបានចាត់ថ្នាក់នាំមុខគេលើម៉ាករថយន្តផ្សេងទៀតរបស់ប្រទេសចិន។

    ក្រុមហ៊ុន Brand Finance ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវាយតម្លៃឯករាជ្យនិងល្បីឈ្មោះនៅក្នុងចក្រភពអង់គ្លេស ហើយមានជំនាញនិងឯករាជ្យភាពរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ដោយបណ្តាក្រុមហ៊ុនសាធារណៈរបស់ពិភពលោក។

    HAVAL ជាប់ជាម៉ាករថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា

    ក្នុងឆ្នាំ ២០១៧ HAVAL ដែលជាម៉ាកយីហោនាំមុខលើរថយន្តប្រភេទ SUV បានលក់អស់ជាង ៨៥០,០០០ គ្រឿង ដែលកាន់កាប់តំណែងឈានមុខគេនៅលើទីផ្សាររថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា។ សមិទ្ធផលនេះសម្រេចបានដោយសារតែការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់របស់ម៉ាក HAVAL ក្នុងការផ្លាស់ប្តូរ និងកែលម្អរចនាសម្ព័ន្ធផលិតផល។ HAVAL H6 ជា“ រថយន្តប្រភេទ SUV ថ្នាក់ជាតិរបស់ប្រទេសចិន” ដែលលក់បានជាង ៥០០,០០០ គ្រឿងហើយម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់ជើងឯកអស់រយៈពេល ៥៧ ខែជាប់ៗគ្នាហើយវាក្លាយជាម៉ាកដែលលក់ដាច់ជាងគេ។ ម៉ាស៊ីន 11.5GDIT ដែលបំពាក់សម្រាប់យីហោ HAVAL H6 ថ្មីនេះត្រូវបានគេផ្តល់តម្លៃថាជា “បេះដូងចិន” នៃពានរង្វាន់ផ្នែកម៉ាស៊ីនដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៧ និងប្រអប់លេខប្រភេទ 7DCT បានឈ្នះពានផ្នែកប្រអប់លេខដ៏ល្អបំផុតលើពិភពលោក។រូបរាង H6 ថ្មីលេចធ្លោលើទីផ្សារ ហើយមានគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើរនូវបទពិសោធន៍នៃការបើកបរប្រកបដោយសុវត្ថិភាពនិងប្រកបដោយផាសុកភាពជាមួយនឹងបច្ចេកវិទ្យា និងការកម្សាន្តរីករាយជាមួយនឹងភាពទាក់ទាញរបស់ HAVAL ដែលមានសមត្ថភាពអស្ចារ្យ។

    ចាប់តាំងពីការបង្ហាញខ្លួននៅលើទីផ្សារ HAVAL H2 លក់បានជាង ១០,០០០ គ្រឿងសម្រាប់រយៈពេល ៣៩ ខែជាប់ៗគ្នាហើយដូច្នេះវាក្លាយជាម៉ូដែលតារានៅលើទីផ្សាររថយន្តប្រភេទ SUV ខ្នាតតូច។ រូបរាងទាន់សម័យ និងផ្ទៃខាងក្នុងដ៏ល្អឥតខ្ចោះធ្វើឱ្យវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុកនិងក្រៅស្រុក។

    HAVAL គឺជារថយន្តម៉ាកឈានមុខលើលើប្រភេទ SUV ដែលតែងតែផ្តោតលើ“ សុវត្ថិភាព” ជាចម្បង។ ចាប់ពីចំណាត់ថ្នាក់ “ យីហោរថយន្ត SUV ដែលមានឥទ្ធិពលបំផុតលើពិភពលោក” រហូតដល់ចំណាត់ថ្នាក់“ ការពេញនិយមខ្លាំងបំផុតរបស់អតិថិជន” និងពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នៅអាមេរិកខាងជើងនិងអឺរ៉ុបរហូតដល់ការចែកចាយផលិតផលម៉ាកនេះទៅកាន់បណ្តាប្រទេសជាង ៤០ ប្រទេស ម៉ាក HAVAL បានអភិវឌ្ឍខ្លួនក្លាយជាម៉ាករថយន្ត SUV ដែលមានតម្លៃបំផុតនៅលើពិភពលោក។ម៉ាក HAVAL ទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពលំដាប់ផ្កាយប្រាំរបស់ស្ថាប័ន C-NCAP ផ្តល់ជូនអតិថិជននូវ“ ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត” និងឈានមុខគេក្នុងការធ្វើតេស្តិ៍ ដោយមិនត្រឹមតែបង្ហាញពីភាពរឹងមាំរបស់ HAVAL ក្នុងនាមជាយីហោឈានមុខលើរថយន្ត SUV ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សជាម៉ាកយីហោរថយន្តល្បីល្បាញផ្នែកសុវត្ថិភាព។

    ម៉ាក HAVAL មានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដូចជា ប្រព័ន្ធមុខងារផ្តល់ដំណឹងពេលវ៉ាជែង (blind spot monitoring system) មុខងារផ្តល់ដំណឹងអំពីការចេញពីគន្លងផ្លូវ (lane departure warning) ប្រព័ន្ធជំនួយចត (park assist system) តួរថយន្តរឹងមាំ និងប្រព័ន្ធការពារ 3DP និង ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ (smarter security system) ក្នុងគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើររបស់យើងនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ។
    ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញផ្ទាល់ទីតាំង SHOWROOM របស់ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ដែលមានអាសយដ្ឋាននៅអគារលេខ79 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 078 999006 សម្រាប់កុម្ម៉ង់ទិញម៉ាករថយន្តនេះ។

  • Redmi Note8 Pro៖ ស្មាតហ្វូន XIAOMI កម្រិតកណ្តាលប្រភេទKing

    Redmi Note8 Pro៖ ស្មាតហ្វូន XIAOMI កម្រិតកណ្តាលប្រភេទKing

    ភ្នំពេញ នាថ្ងៃទី១៨ ខែ តុលា ក្រុមហ៊ុនXIAOMI បានធ្វើការសម្ពោធស្មាតហ្វូនNote8Pro ក្នុងតម្លៃចាប់ពី ២៣៩ ដុល្លារអាមេរិចឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ​ នេះជាការនាំយកស្មាតហ្វូនកម្រិតថ្នាក់កណ្តាលប្រភេទKingដែលទទួលបានការគាំទ្រខ្ពស់ក្នុងប្រទេសចិនមកកាន់កម្ពុជា ។ នេះជាម៉ូដែលស្មាតហ្វូនដំបូងក្នុងទីផ្សារកម្ពុជាដែលមានកាមេរ៉ារហូតដល់64MP ។ Note 8 Proមានបំពាក់កាមេរ៉ា៤គ្រាប់ និងបច្ចេកទេសប្រព័ន្ធ Liquid Cool ដែលនៅពេលអ្នកប្រើប្រាស់ថតរូប លេងហ្គេមនិងប្រើប្រាស់មុខងារផ្សេងៗអាចទទួលបានបទពិសោធន៍ដូចពិតៗ ។

    លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ស្មាតហ្វូនប្រភេទRedmi Note គឺជាប្រភេទស្មាតហ្វូនដែលទទួលបានការពេញនិយមជាខ្លាំង មកដល់ពេលនេះក្នុងពិភពលោកមានអ្នកប្រើប្រាស់លើសពី១០០លាននាក់ហើយ​ ​គួររំលឹកផងដែលថាRedmi Note7ដែលបានសម្ពោធជាផ្លូវការនៅកម្ពុជាក្នុងខែមេសា ក៏បានផ្លាស់ប្តូរអត្ថន័យនៃគុណភាពនិងរូបរាងស្មាតហ្វូនកម្រិតកណ្តាលពីបុរាណកាលមកផងដែរ Note7បាននាំយកកាមេរ៉ា48MPនិងមុខងារមួយចំនួនដែលមានតែនៅម៉ាស៊ីនFlagshipមកដាក់ក្នុងស្មាតហ្វូនកម្រិតកណ្តាលនេះ មកដល់ពេលបច្ចុប្បន្នប្រភេទ Note7នេះបានលក់ចេញលើសពី ២០លានគ្រឿងក្នុងទីផ្សារពិភពលោកទំាងមូលហើយ ។ អតិថិជន XIAOMI​ ពិតជាពេញចិត្តខ្លាំងលើផលិតផលប្រភេទនេះ ក៏មានការរំពឹងចំពោះNote8និងNote8Pro ដែលនឹងមានការ​Updateទាំងស្រុងហើយនឹងបង្ហាញមុខនៅទីផ្សារឆាប់ៗនេះ ។

    សមត្ថភាពថតរូបជាមួយនឹងកាមេរ៉ា៤គ្រាប់ 64MPពិតជាអស្ចារ្យគ្មានអ្វីប្រៀប

    Redmi Note8 Pro មានសមត្ថភាពថតរូបច្បាស់ល្អជាមួយ64MP ដែលអាចថតបានភាពលម្អិតច្បាស់ៗល្អ ទោះយកទៅព្រីនជាPosterប្រវែង3,26ម៉ែត្រក៏នៅតែមានភាពច្បាស់លើរូបភាពទាំងស្រុង ។ ក្នុងនោះប្រើនូវបច្ចេកទេស1.6μm ៤រួម១ Super Pixel ដែលថតរូបអាចទទួលបានពន្លឺកាន់តែល្អ ហើយមានភ្ជាប់ការថតរូបពេលរាត្រីដែលធានាលើការថតរូបពេលរាត្រីនៅតែទទួលបានលទ្ធផលល្អ ។ ស្របពេល ទទួលបានកាមេរ៉ា 8MP ultra-wide angleជាមួយនឹងទេសភាព120° កាមេរ៉ា macro និង depth sensor 2MPរួមជាមួយគ្នាផ្តល់នូវបទពិសោធន៍លើការថតរូបដែលគួរអោយភ្ញាក់ផ្អើលបំផុត ។

    ចំពោះកាមេរ៉ាមុខ 20MP ផ្សំនឹងបច្ចេកទេសAIពិសេសធ្វើអោយការ selfiesប្រៀបដូចនឹងអ្នកជំនាញខាងselfies មាននូវមុខងារEditរូបថត និង face unlock ។

    រូបរាងរចនាឡើងយ៉ាងល្អប្រសើរដែលអាចធានាលើគុណភាពប្រើប្រាស់រយៈពេលវែង

    ផ្នែកមុខនិងក្រោយនៃRedmi Note8 Proបានប្រើនូវ Corning® Gorilla® Glass ជំនាន់5 ដែលនឹងមានសមត្ថភាពការពារខ្លាំងលើការឆ្កូតនិងការធ្លាក់ដោយអចេតនា ។ ស្របពេល Note8Pro ឈានដល់កម្រិតការពារទឹក IP52 ដែលនឹងការពារទូរស័ព្ទនៅក្រោមភ្លៀងនិងការសើមពីការបែកញើស ។

    Note8Pro រចនាចេញដោយមានអេក្រង់ 6.53” FHD+ Dot Drop និងមានការស្កេនដៃនៅផ្នែកខ្នង មាន91.4%នៃផ្ទៃមុខជាផ្ទៃអេក្រង់។ ចំពោះអេក្រង់ក៏បានបំពាក់នូវ TÜV Rheinlandដែលមានសមត្ថភាពការពារភ្នែក ។ Note8 Pro រូបរាងពីកញ្ចក់និងបំពាក់នូវ glossy frame និង precise G3 curvature ដែលផ្តល់នូវរូបរាងដ៏លេចធ្លោស្រស់ស្អាតក្រៃលែង ។ មាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែលអាចបំពេញតម្រូវការដល់គ្រប់អតិថិជន។

    ទទួលបទពិសោធន៍នឹងការលេងហ្គេមបែបជំនាញ

    Redmi Note8 Proបានប្រើនូវChip MediaTek Helio G90Tដែលថ្មីបំផុត មាន 8 core CPU ហ្វេក្រង់ស៍ឈានដល់ 2.05GHz GPUគឺMali-G76 3EEMC4  GPUជាហ្វេក្រង់ស៍800MHz ដោយស្វ័យប្រវត្តិ  AIអាចកើនដល់ទំហំ1TMACs ដែលអាចធានាដល់ការទទួលបទពិសោធន៍ក្នុងការលេងហ្គេមដ៏ល្អបំផុត ។

    ទំហំថ្ម4500mAh ធានាប្រើប្រាស់បានយូរ

    Note8Pro បានរចនាដោយបំពាក់នូវថ្មដែលមានទំហំធំដល់ទៅ4500mAh  នេះគឺម៉ូដែលRedmi Noteដែលមានទំហំថ្មធំជាងគេ លើសពីនេះប្រព័ន្ធSoftwareមាននូវសមត្ថភាពសំចៃថ្មនិងមានការគ្រប់គ្រងលើពន្លឺ ដែលបានផ្តល់ប្រសិទ្ធិភាពខ្ពស់ក្នុងការរក្សាថ្ម ។ ចំពោះការបញ្ចូលថ្ម Note8Pro ផ្តល់នូវបច្ចេកទេសបញ្ចូលថ្មលឿន18W គាំទ្រដល់មុខងារច្រើន NFC  IR blaster និងខ្សែកាស(headphone)ប្រវែង3.5mm ។

    តម្លៃនិងកាលបរិច្ឆេទចេញលក់៖

    Redmi Note8 Proមាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែល6GB+64GBមានតម្លៃ ២៣៩ដុល្លារអាមេរិច  6GB+128GBមានតម្លៃ២៦៩ ដុល្លារអាមេរិច ។

    ការបើកលក់ស្មាតហ្វូន Redmi Note8 Pro នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ខែតុលា​នេះតទៅ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅគ្រប់​ Mi Stores, ហាង​លក់​ទូរសព្ទដៃនីកា និង​ ធិច ហ្សូន,លោក​​​​​ ទូច​​ ប៊ុនរី (តំណាងចែកចាយ: សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ចាម)  ហាង​លក់ទូរសព្ទដៃ​VTH  (តំណាងចែកចាយ: រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ) និង​ តាមហាងលក់ទូរសព្ទដៃទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop និង Tinhtinh Online Shop ។

    ទូតឆន្ទៈម៉ាកផលិតផល

    នៅក្នុងការសម្ភោធនេះ ក្រុមហ៊ុន XIAOMIបានចុះកិច្ចសន្យាលើទូតឆន្ទៈម៉ាកផលិតផលជាមួយលោក Arrow Plas  លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានណែនាំថា “បច្ចុប្បន្ន លោក Arrow Plas ជាតារាដ៏ល្បីនិងពេញនិយមក្នុងវិស័យសិល្បៈ  ដែលមានសមាជិកក្រុមប្រុស៤និងស្រី៤រូប ពួកគាត់តំណាងនូវភាពយុវវ័យ ភាពស្វាហាប់ ស្របនឹងវប្បធម៌ក្រុមហ៊ុនXIAOMI ពួកយើងជឿជាក់ថានាថ្ងៃអនាគតយើងនឹងធំធាត់ជាមួយគ្នា ”

    អំពី XIAOMI

    ក្រុមហ៊ុន XIAOMI បង្កើតឡើងក្នុងខែ មេសា ឆ្នាំ ២០១០ និងនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ បានចូលទីផ្សារភាគហ៊ុននៅឯសាខាកណ្តាលនៃ Hong Kong Stock Exchange ។ ក្រុមហ៊ុន XIAOMI ផ្តោតសំខាន់ទៅលើស្មាតហ្វូននិងSmart Hardware តាមរយៈការតភ្ជាប់វេទិកាអ៊ិនធើណិត(IOT)ទៅនឹងក្រុមហ៊ុនអ៊ិនធើណិត ។

    ចក្ខុវិស័យរបស់ក្រុមហ៊ុន XIAOMIគឺ “ធ្វើជាមិត្តរបស់អ្នកប្រើប្រាស់ ធ្វើការក្រុមហ៊ុនដែលអស្ចារ្យក្នុងចិត្តអ្នកប្រើប្រាស់” ខិតខំច្នៃប្រឌិត ផ្តល់នូវគុណភាពនិងប្រសិទ្ធិភាពខ្ពស់ស្របពេលគ្នា ។ ក្រុមហ៊ុនខិតខំជានិច្ច ដើម្បីបង្កើតនូវសម្មិតិផលដ៏អស្ចារ្យរួមជាមួយតម្លៃដែលសមរម្យ ផ្តល់ដល់បុគ្គលគ្រប់រូបក្នុងពិភពលោកអាចឆ្លងតាមរយៈបច្ចេកវិទ្យាថ្មីទទួលបានការរស់នៅកាន់តែប្រសើរ ។

    បច្ចុប្បន្នក្រុមហ៊ុន XIAOMIគឺជាម៉ាកស្មាតហ្វូនធំលំដាប់ទី៤លើពិភពលោក ហើយបានបង្កើតវេទិកាអ៊ិនធើណិត(IOT) ដ៏ធំលើពិភពលោក ដែលបានតភ្ជាប់ឧបករណ៍អេឡិចត្រូនិចច្រើនជាង171លានប្រភេទក្នុងវេទិកានេះ ក្នុងនោះមិនរួមបញ្ចូលស្មាតហ្វូន និង កុំព្យូទ័រយួរដៃ ។ បច្ចុប្បន្ន ផលិតផលXIAOMI បានចែកចាយក្នុងទីផ្សារពិភពលោកមានច្រើនជាង ៨០កន្លែង និងបានទទួលស្គាល់យ៉ាងខ្លាំងក្នុងទីផ្សារជាច្រើន ។

  • ឈ្នះសំបុត្រយន្តហោះទៅសិង្ហបុរីភ្លាមៗពីវីងម៉ាស្ទ័រកាត

    ឈ្នះសំបុត្រយន្តហោះទៅសិង្ហបុរីភ្លាមៗពីវីងម៉ាស្ទ័រកាត

    ចំពោះអតិថិជនដែលបានមកបង្កើតវីងម៉ាស្ទ័រកាតចាប់ពីថ្ងៃនេះរហូតដល់ 31 ខែធ្នូ​ 2019 នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅមកប្រទេសសិង្ហបុរីភ្លាមៗ ។​

    អតិថិនចំនួន5នាក់នឹងត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដើម្បីទទួលបានសំបុត្រយន្តហោះទៅប្រទេសសិង្ហបុរីដោយឥតគិតថ្លៃ។ ការចាប់ឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី2នៃខែមករា​ 2020 ដោយមានការផ្សាយផ្ទាល់នៅហ្វេសប៊ុករបស់ធនាគារឯកទេសវីង

    ជាមួយវីងម៉ាស្ទ័រកាត លោកអ្នកអាច ធ្វើការទូរទាត់ការចំណាយផ្សេងៗ​នៅគ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញាម៉ាស្ទ័រកាត មិនថាជាទទួលទានអាហារ ទិញឥវ៉ាន ទិញសំបុត្រយន្តហោះ និងការធ្វើដំណើរជាមួយមធ្យោបាយផ្សេងៗ ព្រមទាំងទិញទំនិញនៅផ្សារអេអនជាមួយការបញ្ចុះតម្លៃរហូតដល់20%។

    ដើម្បីទទួលបានវីងម៉ាស្ទ័រកាតដោយឥតគិតថ្លៃ លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងហើយបង្កើតវីងអនឡាញម៉ាស្ទ័រកាតដោយខ្លួនឯង​ ឬក៏អញ្ចើញទៅការិយាល័យកណ្តាលនៃធានាឯកទេសវីង ដោយភ្ជាប់មកជាមួយនូវបណ្ឌសម្គាល់ខ្លួននោះជាការស្រេច។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 855 23 999 989 | 012 999 489​

  • សន្និសិទសារព័ត៌មានស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ» ពីការិយាល័យឥណទានកម្ពុជា (CBC)

    សន្និសិទសារព័ត៌មានស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ» ពីការិយាល័យឥណទានកម្ពុជា (CBC)

    ការិយាល័យឥណទានកម្ពុជា(CBC) បានរៀបចំសន្និសិទសារព័ត៌មានមួយស្តីពី «កម្មវិធីសេវាពិនិត្យសុខភាពហិរញ្ញវត្ថុ» នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជាបានជ្រាបកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាទៀងទាត់។
    សន្និសិទសារព័ត៌មាននេះ មានវត្តមានជាកិត្តិយស ពីសំណាក់ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា(CBC) ក៏ដូចជាតំណាងគណ:គ្រប់គ្រងជាន់ខ្ពស់ នៃភ្នាក់ងារដៃគូយុទ្ធសាស្រ្តរបស់ CBC ដែលមានដូចជា លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និង លោក ណៃ សំបូរ នាយកការិយាល័យទិន្នន័យឥណទាន នៃធនាគារអេស៊ីលីដា ភីអិលស៊ី ព្រមទាំងអ្នកសារព័ត៌មានជាច្រើនមកពីស្ថាប័នផ្សេងៗ និងប្រជាពលរដ្ឋទូទៅដែលបានអញ្ជើញមកកំសាន្ត នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផងដែរ។

    សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទានរបស់ខ្លួន តាមរយៈ CBC ឬភ្នាក់ងារដៃគូ។ ការតាមដានពីស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំគឺមានភាពចាំបាច់សំរាប់ប្រជាពលរដ្ឋទូទៅ ដោយសារវាផ្តល់ឱកាសវិភាគដោយខ្លួនឯង អំពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាននិងសមត្ថភាពក្នុងការសងត្រលប់ មុនពេលធ្វើការស្នើសុំឥណទានទៅតាមស្ថាប័នឥណទាននានា និង អាចបញ្ជាក់ព្រមទាំងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានកម្ចីដែលកំពុងចែករំលែកនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ហើយអាចដាក់ពាក្យស្នើសុំទៅ CBC ដើម្បីធ្វើការកែប្រែព័ត៌មានដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទានរបស់បុគ្គលម្នាក់ៗផងដែរ។

    នៅក្នុងសន្និសិទសារព័ត៌មាននេះ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានលើកឡើងតាមរយះការថ្លែងសុន្ទរកថាបើកកម្មវិធីថា៖ «ដោយកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូននូវសេវាកម្មប្រកបដោយភាពជឿជាក់និងតម្លាភាព មិនត្រឹមតែជូនដល់ស្ថាប័នសមាជិកយើងប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅជូនដល់ប្រជាពលរដ្ឋទូទៅទាំងនៅទីក្រុង និងតាមបណ្តាខេត្តអោយបានរឹតតែទូលំទូលាយ ការិយាល័យឥណទានកម្ពុជា បានសហការជាមួយនឹងស្ថាប័នដែលជាដៃគូយុទ្ធសាស្ត្រ របស់យើងដែលរួមមានធនាគារ អេស៊ីលីដា ភីអិលស៊ី និង គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការដាក់អោយដំណើរការជាផ្លូវការនូវ សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ_Financial Health Check ដែលអនុញ្ញាតអោយអតិថជនអាចត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាសាខានានា របស់ស្ថាប័នទាំងពីរនៅទូទាំង ២៥ខេត្ត-ក្រុង តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ»។
    លោកក៏បានបញ្ជាក់បន្ថែមផងដែរថា «ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នហិរញ្ញវត្ថុ ប្រជាជន និង វិស័យហិរញ្ញវត្ថុទាំងមូល។ សម្រាប់ស្ថាប័នជាសមាជិករបស់យើង អាចស្វែងយល់ពីអតិថិជនរបស់ពួកគាត់កាន់តែច្បាស់ និង ធ្វើការសម្រេចចិត្តលើការផ្តល់ឥណទានប្រកបដោយប្រសិទ្ធិភាព និង ទំនួលខុសត្រូវ។ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ និង សេដ្ឋកិច្ចផងដែរ។ បន្ថែមពីលើនេះ ប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅ ក្នុងការស្នើសុំនិងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេអោយកាន់តែប្រសើរឡើង ដែលនឹងជួយពួកគាត់ក្នុងការត្រៀមខ្លួនសម្រាប់ការស្នើសុំកម្ចី។ »។

    ដើម្បីមានឱកាសប្រាស្រ័យទាក់ទង និងប្រឹក្សាយោបល់ជាមួយអតិថិជនជាសាធារណ:ជន អោយបានរឹតតែប្រសើរ ការិយាល័យឥណទានកម្ពុជាបានប្រារព្ធ កម្មវិធីត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ នៅទីប្រជុំជនក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខដោយមានក្រុមការងារជំនាញពី CBC ប្រចាំការប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ក៏ដូចជារបាយការណ៍ឥណទានផ្ទាល់ខ្លួនជូនដល់សារធារណ:ជនដែលបានអញ្ជើញមកកំសាន្តនៅទីនោះដើម្បីឲ្យជ្រាបកាន់តែច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគាត់ និងអាចស្នើសុំ របាយការណ៍ឥណទានផ្ទាល់ខ្លួនដោយមិនគិតថ្លៃផងដែរ។

    លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់ការិយាល័យឥណទានកម្ពុជាដែលតែងតែជួយផ្តល់ការបណ្តុះបណ្តាលអំពីប្រព័ន្ធនិងព័ត៌មានផ្សេងៗ អំពីរបៀបដាក់ពាក្យស្នើសុំសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់បុគ្គលិក អេ អឹម ខេ និងបានរៀបចំជាសម្ភារៈផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ថែមលើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះបានទូទាំង ២៥ ទីរួមខេត្ត-ក្រុងនៃសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ។ ជាពិសេសនោះគឺការរៀបចំកម្មវិធីនេះឡើងដើម្បីឲ្យបងប្អូនកាន់តែយល់ដឹងអំពីសុខភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងផងដែរ។»
    លោក ណៃ សំបូរ នាយកការិយាល័យទិន្នន័យឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា៖ «ខ្ញុំជឿជាក់ថា ការសហការជាមួយការិយាល័យឥណទានកម្ពុជាក្នុងការដាក់ដំណើរការសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះគឺ អាចជួយសម្រួល និងអាចឲ្យបងប្អូនទាំងឆ្ងាយទាំងជិតងាយស្រួលក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ខ្លួនបានកាន់តែខ្ជាប់ខ្ជួនជាមួយសាខាសរុបចំនួន ២៦២ របស់ធនាគារ អេស៊ីលីដា។ បងប្អូនពុំចាំបាច់ធ្វើដំណើរ និងចំណាយពេលយូរ ដោយគ្រាន់តែអញ្ជើញទៅសាខាណាមួយដែលនៅជិតលោកអ្នក នោះជាការស្រេច។»
    ដោយបន្ថែមថា៖ «ខ្ញុំប្រាកដថាសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ ពិតជាមានសារៈសំខាន់ប្រាកដណាស់ ដែលអាចជួយឲ្យបងប្អូនដឹងអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីត្រៀមខ្លួនក្នុងការស្នើសុំកម្ចីថ្មី និង ដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មានរបស់ខ្លួន។»

    ក្នុងរយៈពេលពេញមួយថ្ងៃនេះ ការិយាល័យឥណទានកម្ពុជា (CBC) ក៏មានអ្នកជំនាញ ដើម្បីជួយប្រឹក្សាយោបល់ទាក់ទងនឹងសុខភាពហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ការឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ដើម្បីអោយបានជ្រាបកាន់តែច្បាស់អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ដែលទីតាំងប្រឹក្សាយោបល់ គឺស្ថិតនៅជាន់ផ្ទាល់ដី តាមច្រកចូលកណ្តាលនៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ពីម៉ោង១១ព្រឹករហូតដល់ម៉ោង៩យប់៕

  • ប្រាសាក់ ក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធទូទាត់បាគង

    ប្រាសាក់ ក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធទូទាត់បាគង

    ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានក្លាយជាសមាជិកថ្មីនៃប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួលនៅកម្ពុជា។

    ផ្ដួចផ្ដើមឡើងនិងចាត់ចែងដោយធនាគារជាតិនៃកម្ពុជា គម្រោងប្រព័ន្ធបាគងនេះ មានគោលបំណងជំរុញប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលនឹងពាំនាំរាល់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។លោកបន្ថែមថា «បាគង ជាសេវាទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។ លោកក៏បានលើកឡើងផងដែរថា បាគង គឺជាកម្មវិធីទូរស័ព្ទតែមួយគត់ ដែលរួមបញ្ចូលគ្នានូវសេវាកាបូបលុយអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទចល័ត ការធ្វើសេវាធនាគារតាមអនឡាញ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលមានមុខងារងាយស្រួលប្រើជាងគេ ដំបូងគេ និងមានធនាគារជាដៃគូច្រើនជាងគេបង្អស់នៅកម្ពុជា។

    លោក សាយ សូនី ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីទូទាត់ដ៏អស្ចារ្យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាយានក្នុងការអូសទាញកំណើនយ៉ាងរឹងមាំនៅក្នុងយុគសម័យឌីជីថលនេះ។

    លោកក៏បានបញ្ជាក់ទៀតថា គម្រោងបាគងនេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានាដែលប្រាសាក់បានសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការធ្វើឱ្យការទូទាត់កាន់តែមានប្រសិទ្ធភាព ដូចជាសេវាទូទាត់រហ័ស និងខេមបូឌាន ស៊ែរ ស្វ៊ីច ជាដើម។

    សូមដោនឡូដយកកម្មវិធី បាគង ឥឡូវនេះពីក្នុង
    App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ
    Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)
    និងរីករាយជាមួយមធ្យោបាយថ្មីនៃការទូទាត់ និងផ្ទេរប្រាក់ នៃយុគសម័យថ្មីដោយភាពងាយស្រួល និងសុវត្ថិភាព។

  • គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

    គិតពីផាសុកភាព និងសុភមង្គលក្នុងការរស់នៅសូមជ្រើសយក ម៉ាស៊ីនត្រជាក់ Samsung Wind-Free…!!

    ភ្នំពេញថ្ងទី ១៧ ខែតុលា ឆ្នាំ ២០១៩៖ យើងតែងតែនិយាយ និងដឹងគ្រប់គ្នាថា “លុយមិនសូវសំខាន់ទេ…សុខភាពទើបសំខាន់ជាង” ខណៈដែលមនុស្សមួយចំនួនធំត្រូវលះបង់សុខភាពដើម្បីតែលុយក្នុងការចំណាយសម្រាប់ជីវិតប្រចាំថ្ងៃ! កង្វល់ទាំងអស់នេះនឹងត្រូវដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុតជាមួយនឹងម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលជាម៉ូឌែលចុងក្រោយក្នុងការធ្វើឱ្យជីវិតរបស់លោកអ្នកមានផាសុកភាព និងសុភមង្គលយ៉ាងពិតប្រាកដ!!

    ម៉ាស៊ីនត្រជាក់ Samsung Wind-Free មិនគ្រាន់តែជួយសន្សំសំចៃថវិកាក្នុងការចំណាយរបស់លោកអ្នកប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ផាសុកភាពជូនលោកអ្នកបានយ៉ាងល្អឥតខ្ចោះថែមទៀតផង! លោកអ្នកទទួលបានទាំងការសន្សំសំចៃខ្ពស់, អារម្មណ៍ស្រស់ស្រាយ និងសុខភាពល្អក្នុងការរស់នៅព្រមគ្នាតែម្តង!

    ថ្ងៃនេះខ្ញុំសូមលើកបង្ហាញចំណុចពិសេសៗតែ ៤ ប៉ុណ្ណោះពីម៉ាស៊ីនត្រជាក់ Samsung Wind-Free ដែលល្អស័ក្តិសមបំផុត និងមិនអាចខ្វះបានក្នុងការជួយសន្សំសំចៃខ្ពស់ និងមានសុខភាពល្អផងដែរ៖

    1. ឆាប់ត្រជាក់លឿនជាងផលិតផលម៉ាស៊ីនត្រជាក់ធម្មតា 43%
    ជាមួយនឹងបច្ចេកវិទ្យា Fast Cooling Mode មិនថាលោកអ្នកទើបតែមកដល់គេហដ្ឋាន ឬការិយាល័យពេលណា ឬអាកាសធាតុខាងក្រៅក្តៅប៉ុណ្ណានោះទេក៏លោកអ្នកនៅតែទទួលបានភាពត្រជាក់ស្រួលខ្លួនបែបធម្មជាតិភ្លាមៗតែម្តង!

    2. ជួយសន្សំសំចៃថាមពលរហូតដល់ 72%
    ព្រោះ ម៉ាស៊ីនត្រជាក់ Samsung Wind-Free បំពាក់បច្ចេកវិទ្យា Digital Inverter 8 Pole ដំបូងគេក្នុងការធ្វើឱ្យមានភាពត្រជាក់បានលឿនជួយសន្សំសំចៃបានខ្ពស់បំផុត។ អ្វីដែលពិសេសបំផុតនោះគឺគ្មានសំឡេងរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍បំពេញការងាររបស់លោកអ្នកឡើយ!

    3. សាយភាពខ្យល់ត្រជាក់បានយ៉ាងល្អឥតខ្ចោះ
    ជាមួយនឹងរន្ធចំនួន 21000 រន្ធជួយឱ្យភាពត្រជាក់សាយភាយពេញបន្ទប់ គេហដ្ឋាន ឬការិយាល័យបានល្អ និងមិនធ្វើឱ្យខ្យល់ត្រជាក់បាញ់ចំមុខ ឬដងខ្លួនតែម្នាក់ ឬ មួយជ្រុងនោះទេ!

    4. បំពាក់បច្ចេកវិទ្យា Easy Filter Plus filter
    ជាច្ចេកវិទ្យាដែលបំពាក់មកលើ ម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយកម្ចាត់មេរោគ, ច្រោះយកបាក់តេរីធូលីដី, កំទេចកំទីតូចៗដែលមានក្នុងបរិយាកាសនៃបន្ទប់គេង, ក្នុងគេហដ្ឋាន, ឬការិយាល័យរបស់អ្នកបានយ៉ាងល្អបំផុតរហូតដល់ 99%!! ដូច្នេះលោកអ្នកនឹងមានផាសុកភាពក្នុងការដកដង្ហើមបានយ៉ាងរីករាយ!

    ដូច្នេះគ្រាន់តែប៉ុន្មានចំណុចនេះគ្មានរឿងអ្វីដែលលោកអ្នកត្រូវខ្វាយខ្វល់ទៀតឡើយព្រោះម៉ាស៊ីនត្រជាក់ Samsung Wind-Free ជួយសន្សំសំចៃ, ថែទាំ, និងគិតគូពីផាសុកភាពជូនលោកអ្នកជានិច្ច! សម្រាប់ព័ត៌មានបន្ថែមសូមមកទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !

  • ការពង្រីកសាខាថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង នៅជ្រោយចង្វារ

    ការពង្រីកសាខាថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង នៅជ្រោយចង្វារ

    មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើត​ឡើង​ក្នុង ឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។

    មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើម​ដំបូង​មានសិស្សត្រឹមតែ៤ នាក់ ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើង​ដល់​ជាង១,២០០០ នាក់។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិ​តាមរយៈការទទួល​ពានរង្វាន់ លក្ខណៈអន្តរជាតិពីបណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម (ឌូបៃ)​ ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក​ ចិន (ហុងកុង) និងប្រេសីល ជាដើម។

    មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៦ ទីតាំង ដោយសាខាចំនួន ៣ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ នេះ។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦ ទីតាំងរួមមាន៖

    • សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​
    • សាខាទួលគោកស្ថិតនៅផ្លូវលេខ289 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)​
    • សាខាចាក់អង្រែស្ថិតនៅ​ អគារលេខ824 ផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែក្រោម
      ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល)
    • សាខាចោមចៅ​ អគារលេខ222 ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ2
      ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
    • សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ1C និង13D ផ្លូវ53 កែង154 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ
    • សាខាជ្រោយចង្វារអគារលេខ158JKLM ផ្លូវជាតិលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    តើមានមូលហេតុអ្វីបានជាត្រូវបើកដំណើរការសាខាថ្មី?

    ដោយសាតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក  ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅ​   នឹងតម្រូវការទីផ្សារ និងសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យា​បាល និងសិស្សានុសិស្សពី​គ្រប់​មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ​ និងសាលារៀន អន្តរទ្វីប អាមេរិកាំង​ នឹងបើកដំណើរការ សាខាជ្រោយចង្វារ ដែលមាន អាសយដ្ឋានអគារលេខ158JKLM ផ្លូវជាតិលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តទៅ។ មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ​និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចាប់ផ្តើមទទួលចុះឈ្មោះសិស្សចាប់ពីពេលនេះតទៅ សម្រាប់ឆ្នាំសិក្សាថ្មី​ AIS ចូលរៀន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ និងសម្រាប់វគ្គសិក្សាថ្មី Aii ចូលរៀន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

    អគារសិក្សាថ្មី សាខាជ្រោយចង្វារនេះមានកម្ពស់ ៨ជាន់ សាងសង់នៅលើផ្ទៃដី ៤៤៤,១៦ ម៉ែត្រការ៉េ ដែលស្ថិតនៅអគារលេខ158JKLM ផ្លូវជាតិលេខ6A មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធ​​ចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាម​ស្តង់ដាអន្តរជាតិ។

    តើហេតុអ្វីបានជាបើកសាខាថ្មីនៅ តំបន់ជ្រោយចង្វារ?

    យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ជ្រោយចង្វារគឺជាទីតាំងយុទ្ធសាស្រ្តមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក​   សាខាចាក់អង្រែ សាខាចោមចៅ និងសាខាផ្សារថ្មី។ នៅតំបន់ជ្រោយចង្វារនេះ គឺកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើនប្រជាជន និងសំណង់បុរី ក៏ដូចជាសំណង់ក្រុមហ៊ុនផ្សេងៗជាច្រើនកំពុងមាន​ភាពជឿនលឿនជាខ្លាំង។

    គម្រោងពង្រីកសាខាថ្មី

    យើងមានសាខាថ្មីចំនួន ៥ (ប្រាំ) បន្ថែមទៀត ដែលមានទីតាំងដូចខាងក្រោម៖

    • សាខាសែនសុខ ដែលមានទំហំដីសរុប ៣ហិកតា សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។ ទីតាំងលេងកីឡា និង MJQE Square
      នៅសាខាសែន សុខ។
    • សាខាទួលសង្កែ ដែលមានទំហំដី ៧០០០​ ម៉ែត្រការ៉េ សម្រាប់បើក មជ្ឈមណ្ឌលភាសា
      អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។
    • សាខាច្បារអំពៅ​ (កំពុងរកដើម្បីបើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំងក្នុងឆ្នាំ២០២០)។
    • សាខាចំការដូង (​កំពុងរកដើម្បីបើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំងក្នុងឆ្នាំ២០២០)។
    • សាខាខេត្តបាត់ដំបង​​ ដែលមានទំហំដី​​ ១៤០០០ ម៉ែត្រការ៉េ សម្រាប់បើក មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អារិកាំង។

    ទីតាំងយុទ្ធសាស្ត្រដែលនឹងត្រូវបើកសាខាថ្មីមានដូចខាងក្រោម៖

    1. សាខាទឹកថ្លា
    2. សាខាទេពផន
    3. សាខាភ្នំពេញថ្មី
    4. សាខាព្រែកព្នៅ
    5. សាខាខេត្តកំពង់ស្ពឺ
    6. សាខាខេត្តកំពង់ចាម
    7. សាខាខេត្តសៀមរាប
    8. បើអាចបាន​ យើងនឹងបើកទូទាំង ២៥ខេត្តតែម្តង។

    កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង?

    មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក​:

    • ភាសាអង់គ្លេស
    • ភាសាចិន
    • ភាសាថៃ
    • វគ្គបណ្តុះបណ្តាល Diploma in Business English
    • វគ្គបណ្តុះបណ្តាល TESOL
    • ថ្នាក់ត្រៀមប្រឡង​ TOEFL
    • ព្រមទាំង កុំព្យូទ័រគ្រប់ជំនាញ សម្រាប់​សិស្សានុសិស្ស​គ្រប់វ័យ។

    សាលារៀន អន្តរទ្វីប អាមេរិកាំង មានផ្តល់ជូននូវកម្មវិធីសិក្សា:

    • ក្រោមមតេ្តយ្យសិក្សា​
    • មត្តេយ្យសិក្សា
    • បឋមសិក្សា
    • ថ្នាក់អនុវិទ្យាល័យ
    • និងថ្នាក់វិទ្យាល័យ
    • រួមទាំងកម្មវិធីសិក្សាបន្ថែមដូចជា៖ កម្មវិធីគិតលេខរហ័ស (IAMA Cambodia) កីឡា​
      (អប់រំកាយ) បាល់បោះ បាល់ទាត់ បាល់ទះ ការ៉ាតេ-ដូ ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ និងមុខវិជ្ជាជំនាញកុំព្យូទ័រ តន្រ្តី របាំ គេហកិច្ច។

    ក្រៅពីនេះផងដែរ មជ្ឈមណ្ឌល និងសាលារៀន ក៏មានផ្តល់ជូននៅសេវាកម្មប្រឹក្សាយោបល់ និងបំពេញបែបបទទៅសិក្សានៅបរទេសដូចជា ប្រទេសអាមេរិក កាណាដា អូស្រ្តាលី ជាដើម លើសពីនេះទៅទៀត ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលល្អ និងទទួលបាននូវបទពិសោធសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ មជ្ឈមណ្ឌល និងសាលារៀន មានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា។

    ហេតុអ្វីសិក្សានៅ ​មជ្ឈមណ្ឌលភាសា អេ អាយ អាយ​ និងសាលារៀន អន្តរទ្វីប អាមេរិកាំង?

    មជ្ឈមណ្ឌលភាសា អេ អាយ អាយ

    • គុណភាព វិន័យ និងសេវាកម្មល្អ
    • លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិ​សោធ​ខ្ពស់ក្នុងកា​របង្រៀនទាំងគ្រូសញ្ជាតិខ្មែរ និងគ្រូបរទេស។
    • វិធីសាស្ត្រក្នុងការបង្រៀនតាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឱ្យទាន់សម័យកាលសតវត្សរ៍
      ទី២១។
    • ការគ្រប់គ្រងប្រកបដោយតម្លាភាព (គ្មានការលួចចម្លងគ្នា គ្មានការសូកប៉ាន់ ជាដើម)។
    • មានប្រព័ន្ធតាមដាន (ការហៅអវត្តមាន, ការជូនដំណឹងអំពីការមកចូលរៀនយឺត, ជំនួបរវាងអ្នកអាណាព្យាបាល ជាមួយនឹងលោកគ្រូ អ្នកគ្រូ (PTA), ការជូនដំណឹងជាទៀងទាត់ទៅកាន់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។ ល។ )
    • ការវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាពរបស់សិស្ស (ការធ្វើកិច្ចការផ្ទះ/កិច្ចការស្រាវជ្រាវ/ការ ប្រឡង។ល។
    • ចូលរួមសកម្មភាពផ្សេងៗ (សិក្ខាសាលា, កម្មវិធីប្រកួតប្រជែង, ទស្សនកិច្ចសិក្សា) ដើម្បី បញ្រ្ជាបនូវចំណេះដឹងបន្ថែម និងផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្ត។
    • ទីតាំងនៅជិតលំនៅដ្ឋានសិស្សានុសិស្ស ងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។
    • បណ្ណាល័យស្រាវជ្រាវ ពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ។
    • សេវាកម្មដឹកជញ្ជូនប្រកបដោយដោយសុវត្ថិភាព និងផាសុកភាព។
    • សេវាកម្មប្រឹក្សា ពិនិត្យសុខភាព និងព្យាបាលជំងឺ។
    • សិស្សានុសិស្សមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរម៉ោងសិក្សា។
    • កម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា រហូតដល់ថ្នាក់ មនុស្ស​ពេញវ័យ។
    • សេវាកម្មប្រឹក្សា និងណែនាំអំពីផ្នែកអប់រំ។
    • សិក្សាភាសាអង់គ្លេស ភាសាចិន និងភាសាថៃ នៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ
      ធ្វើឱ្យ សិស្សានុសិស្សឆាប់ចេះក្នុងរយៈពេលដ៏ខ្លី ពោលគឺអាច​ស្តាប់ និយាយ អាន និង
      សរសេរបាន ស្ទាត់ជំនាញ។
    • សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលមួយចំនួនធំបានវាយតម្លៃខ្ពស់ចំពោះ​មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ ថាជាសាលាប្រកបដោយគុណភាព ឧត្តមភាព
      និងជា​មាគ៌ាដឹកនាំសិស្សានុសិស្សទៅរកអនាគតដ៏ភ្លឺស្វាង។

    សាលារៀន អន្តរទ្វីប អាមេរិកាំង

    • គុណភាព វិន័យ និងសេវាកម្មល្អ។
    • មានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន និងទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា (បណ្ណសរសើរ)។
    • បណ្ណាល័យធំទូលាយ និងមានសៀវភៅច្រើនសម្បូរបែបពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ។
    • បន្ទប់ពិសោធ និងមានឧបករណ៍សម្បូរបែប និងទំនើបៗ។
    • លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិ​សោធខ្ពស់ក្នុងកា​របង្រៀន។
    • វិធីសាស្ត្រក្នុងការបង្រៀនតាមបែបបច្ចេកវិទ្យាទំនើប ដើម្បីឱ្យទាន់សម័យកាលសតវត្សរ៍
      ទី២១។
    • ការគ្រប់គ្រងប្រកបដោយតម្លាភាព (គ្មានការលួចចម្លងគ្នា គ្មានការសូកប៉ាន់ ជាដើម)។
    • មានប្រព័ន្ធតាមដាន (ការហៅអវត្តមាន, ការជូនដំណឹងអំពីការមកចូលរៀនយឺត, ជំនួបរវាងអ្នកអាណាព្យាបាល ការជូនដំណឹងជាទៀងទាត់ទៅកាន់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
    • ការវាយតម្លៃជាប្រចាំអំពីវឌ្ឍនភាពរបស់សិស្ស (ការធ្វើកិច្ចការផ្ទះ/កិច្ចការស្រាវជ្រាវ/ការ ប្រឡង។
    • ចូលរួមសកម្មភាពផ្សេងៗ (សិក្ខាសាលាអប់រំសម្បូរបែបជាមួយវាគ្មិនជំនាញ កម្មវិធីប្រកួតប្រជែង កម្មវិធីចុះកម្មសិក្សាក្នុង និងក្រៅប្រទេស ដំណើរទស្សនកិច្ចសិក្សាតាមកម្រិតថ្នាក់ផ្សារភ្ជាប់ជាមួយការសិក្សា និងការងារសង្គម ដើម្បីបញ្រ្ជាបនូវចំណេះដឹងបន្ថែម និងផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្ត។
    • សន្តិសុខ សុវត្ថិភាពខ្ពស់ អនាម័យ និងបរិស្ថានល្អ។
    • សិស្សចេះ មានសមត្ថភាពគ្រាប់គ្រាន់ និងទទួលបានពានរង្វាន់ក្នុងការប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស។
    • លោកគ្រូអ្នកគ្រូពោរពេញទៅដោយបទពិសោធ និងមានគរុកោសល្យខ្ពស់ និងពោរពេញទៅដោយមនសិការក្នុងវិជ្ជាជីវៈ។
    • កម្មវិធីសិក្សាបំប៉នពេលវិស្សមកាល។
    • ទីតាំងនៅជិតលំនៅដ្ឋានសិស្សានុសិស្ស ងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។
    • បណ្ណាល័យស្រាវជ្រាវ ពោរពេញដោយឯកសារគ្រប់កម្រិត និងគ្រប់ជំនាញ។
    • សេវាកម្មដឹកជញ្ជូនប្រកបដោយដោយសុវត្ថិភាព និងផាសុកភាព។
    • សេវាកម្មប្រឹក្សា ពិនិត្យសុខភាព និងព្យាបាលជំងឺ។
    • សិស្សានុសិស្សមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរម៉ោងសិក្សា។
    • កម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោម​មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។
    • កម្មវិធីសិក្សាបន្ថែមយ៉ាងសម្បូរបែប។
    • មានស្មារតីក្រុម (Team Spirit)។
    • កម្មវិធីសិក្សាភាសាអង់គ្លេស (English Program)។
    • សេវាកម្មប្រឹក្សា និងណែនាំអំពីផ្នែកអប់រំប្រកបដោយភាពកក់ក្តៅ។
    • មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។
    • អគារសិក្សា និងសម្ភារបរិក្ខារទំនើបៗ។
    • សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលមួយចំនួនធំបានវាយតម្លៃខ្ពស់ចំពោះ​សាលារៀន អន្តរទ្វីប អាមេរិកាំង ថាជាសាលាប្រកបដោយគុណភាព ឧត្តមភាព និងជា​មាគ៌ាដឹកនាំសិស្សានុសិស្សទៅរកអនាគតដ៏ភ្លឺស្វាង។

    ចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖

    កម្មវិធីសិក្សាភាសាអង់គ្លេស​ (ESL Program)

    • ៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ

    កម្មវិធីសិក្សាភាសាចិន (CSL Program)

    • ៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ

    កម្មវិធីសិក្សាភាសាថៃ (TSL Program)

    • ៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ

    ចុះឈ្មោះសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖

    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ១៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
    • ១០% សម្រាប់សិស្សម្នាក់

    *** សម្រាប់ការបង់ប្រាក់លើកដំបូងប៉ុណ្ណោះ។

    កម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តសាលាសម្រាប់សាខាជ្រោយចង្វារ

    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ១៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
    • ១០% សម្រាប់សិស្សម្នាក់

    កម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តសាលាសម្រាប់សាខាចោមចៅ

    • ៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
    • ២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
    • ២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
    • ១០% សម្រាប់សិស្សម្នាក់

    រចនាសម្ពន្ធក្រុមហ៊ុន :

    • ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education)
    • មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center)
    • សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School)
      • ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សឺវីស (Mengly J. Quach​ Education Services)
    • អាហារដ្ឋាន អាឡិច គួច (Alex Food Court)
    • ហាងកាហ្វេឆាតូ (Café Chateau)
    • សេវាកម្មដឹកជញ្ជូនសិស្ស អន្តរទ្វីប (Intercon Transportation Services)
    • បណ្ណាគារ អន្តរទ្វីប (Intercon Bookstore)
    • ស្មាតម៉ាត (Smart Mart)
    • មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច (Mengly J. Quach Student Health Center)
    • TESOL House
    • The Intercon Rooster
    • MJQTV
    • Mengly J. Quach University Press
    • Mengly J. Quach Research Center
      • Mengly J. Quach Foundation
      • ប្រសិទ្ធភាពហ្វាយនែន (Prasethpheap Finance)

    ពានរង្វាន់ និងការទទួលស្គាល់

    ពាន់រង្វាន់ទទួលស្គាល់ជាអន្តរជាតិទៅលើ គុណភាព ឧត្តមភាព  ការចូលរួមចំណែកក្នុងសង្គម (CSR)  ភាពជាអ្នកដឹកនាំពីប្រទេសនានាជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី  ប្រទេសបារាំង  សហព័ន្ធអារ៉ាប់ ប្រទេសស្វីស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រទេសប្រេស៊ីល  ហុងកុង ​និងប្រទេស
    ប្រ៊ុយណេ៕

  • យុវសិស្សម្នាក់នៅខេត្តតាកែវ ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    យុវសិស្សម្នាក់នៅខេត្តតាកែវ ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    ភ្នំពេញ ៖ យុវសិស្សម្នាក់មានឈ្មោះ ហួន វិចិត្រា រៀននៅថ្នាក់ទី១០ នៃអនុវិទ្យាល័យត្នោតជុំ បច្ចុប្បន្នរស់នៅភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ធំ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ។

    ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋានដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រខាងលើនេះ យុវសិស្សរូបនេះបានបញ្ជាក់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីរៀន ប្អូនតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទទួលទាន ព្រោះមានរសជាតិឆ្ងាញ់។ ដោយឡែកសម្រាប់ការឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នេះ គឺកាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលមកពីរៀនវិញ ប្អូនបានទិញ ភេសជ្ជៈ ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលនៅជិតផ្ទះទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ ប្អូនពិតជារំភើបជាខ្លាំង ហើយបានស្រែកហៅឪពុកម្តាយ និងអ្នកជិតខាងឱ្យជួយមើល និងទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នឹងក្រវិលកំប៉ុងតែម្ដង។ យុវសិស្សរូបនេះបានបន្តទៀតថា សម្រាប់ទឹកប្រាក់១០០លានរៀលនេះ ប្អូននឹងប្រគល់ជូនម្ដាយដោះស្រាយជីវភាពគ្រួសារទាំងអស់។

    ដោយឡែកអ្នកស្រី ស៊ឹង វណ្ណៈ ដែលត្រូវជាម្ដាយរបស់យុវសិស្សខាងលើនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះជីវភាពគ្រួសារគឺមានភាពលំបាក ដោយសារតែខ្លួនមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហើយប្ដីមានមុខរបរជាជាងសំណង់។ ចំពោះទឹកប្រាក់១០០លានរៀលដែលទទួលបានពីការឈ្នះរង្វាន់ខារ៉ាបាវនៅពេលនេះ គឺពិតជាមានសារសំខាន់ចំពោះគ្រួសារខ្លាំងណាស់ ដែលបន្ទាប់ពីទទួលបានថវិការង្វាន់នេះ អ្នកស្រីនឹងយកទៅសង់បំណុលគេ ហើយទុកមួយចំនួនបង្កើតអាជីវកម្មលក់ដូរនៅផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃអនាគត។
    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

  • ធនាគារ CIMB ឧបត្ថម្ភសម្ភារៈកុំព្យូទ័រ ដល់អង្គការ PNC ដើម្បីលើកកម្ពស់វិស័យអប់រំ

    ធនាគារ CIMB ឧបត្ថម្ភសម្ភារៈកុំព្យូទ័រ ដល់អង្គការ PNC ដើម្បីលើកកម្ពស់វិស័យអប់រំ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែតុលាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភសម្ភារៈកុំព្យូទ័រមួយចំនួន ដល់អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា (អង្គការ PNC) ដែលជាសាលាផ្តល់ការសិក្សាដោយឥតគិតថ្លៃ ដល់និស្សិតក្រីក្រ សម្រាប់ថ្នាក់បរិញ្ញាប័ត្ររង លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។ ស្របតាមតម្រូវការចាំបាច់របស់អង្គការ PNC សម្ភារៈកុំព្យូរទ័រ ដែលធនាគារ CIMB បានឧបត្ថម្ភ គឺរួមមានកុំព្យូទ័រយួរដៃ ចំនួន១០គ្រឿង តុកុំព្យូទ័រ ចំនួន១០គ្រឿង និងឧបករណ៍បញ្ចាំង LCD ចំនួន១គ្រឿងផងដែរ។

    ថ្លែងក្នុងពិធីប្រគល់សម្ភារៈកុំព្យូទ័រនេះ លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិស្តីទី របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «តាងនាមឲ្យគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ CIMB សូមកោតសរសើរនូវសមិទ្ធផល ដែលអង្គការ PNC ទទួលបាន ក៏ដូចជាផ្តល់ការសិក្សាដោយឥតបង់ប្រាក់ ដល់សិស្សក្រីក្រ មកពីតាមបណ្តាខេត្តនានា ដោយផ្តោតទៅលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ហើយកំពុងត្រូវការសម្ភារៈកុំព្យូទ័របន្ថែមទៀត ដើម្បីឲ្យសិស្ស នៅក្នុងអង្គការ សិក្សារៀនសូត្រ។ យើងខ្ញុំជឿជាក់ថា កុំព្យូទ័រយួរដៃ តុកុំព្យូទ័រ និងឧបករណ៍បញ្ចាំង LCD ដែលយើងខ្ញុំប្រគល់ជូននេះ នឹងបំពេញសេចក្តីត្រូវការ ហើយបង្កើនប្រសិទ្ធភាព នៃការសិក្សារបស់សិស្ស នៅក្នុងអង្គការ PNC មួយកម្រិតទៀត»

    មិនតែប៉ុណ្ណោះ លោក ហុង ជៀប បានបន្ថែមទៀតថា៖ តាមរយៈការចុះមកដោយផ្ទាល់នេះ លោកសង្កេតឃើញថា សិស្សនៅក្នុងអង្គការ PNC ទទួលបានការបណ្តុះបណ្តាលទាំងជំនាញ IT និងភាសាអង់គ្លេស បានយ៉ាងល្អប្រសើរ ដែលនេះគឺជាគុណសម្បត្តិមួយ ជួយឲ្យពួកគេត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ឱកាសការងារ នៅពេលខាងមុខ។ កន្លងមក ធនាគារ CIMB ក៏មានបុគ្គលិកបម្រើការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលជាអតីតសិស្ស មកពីអង្គការ PNC ផងដែរ។ ក្រៅពីការឧបត្ថម្ភសម្ភារៈសិក្សា ដល់អង្គការ PNC នាថ្ងៃនេះ ធនាគារ CIMB ក៏នឹងពិចារណា ផ្តល់ឱកាសដល់សិស្ស របស់អង្គការ PNC សម្រាប់បំពេញការងារ ជាបុគ្គលិកហាត់ការផងដែរ ដែលកាន់តែជួយឲ្យពួកគេទទួលបានការអនុវត្តផ្ទាល់ និងជំនាញការងារមួយកម្រិតទៀតផង។ជាមួយគ្នានេះដែរ លោកស្រី Eleonore IRIART នាយកគ្រប់គ្រងទូទៅ របស់អង្គការ PNC បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភសម្ភារៈកុំព្យូទ័ររបស់ធនាគារ CIMB នាថ្ងៃនេះ។ សម្រាប់អង្គការយើងខ្ញុំ សម្ភារៈទាំងអស់នេះ គឺពិតជាមានសារៈសំខាន់មែនទែន សម្រាប់អង្គការរបស់យើង ដែលអាចផ្តល់ឲ្យសិស្សរបស់យើង ក្នុងការសិក្សា និងអនុវត្តជំនាញ IT របស់ខ្លួនកាន់តែប្រសើរ ហើយវាគឺពិតជាធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់។ តាមរយៈសមិទ្ធផល នាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងនឹងបន្តកិច្ចសហការ រវាងធនាគារ CIMB និងអង្គការ PNC តទៀត រួមទាំងការផ្តល់ឱកាសការងារហាត់ការ ពីធនាគារ ដល់និស្សិតរបស់អង្គការ PNC ផងដែរ។»

    សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ អស់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។

    អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
    ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។

    ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

    ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។

    ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

    ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។

    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់
    លោក ស្រេង ភារុណ
    ផ្នែកទីផ្សារ និងទំនាក់ទំនង
    ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
    ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
    អ៊ីមែល៖ [email protected]