ក្រុមហ៊ុន So Sreyni Co., Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសម្អាង D.X.L (De’Xing Li) ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា បានផ្តល់រង្វាន់ជារថយន្តដល់តំណាងចែកចាយផ្តាច់មុខប្រចាំតំបន់របស់ខ្លួន ដើម្បីជាការលើកទឹកចិត្ត និងបង្កើនសក្តានុពលកាន់តែខ្លាំងសម្រាប់អ្នកតំណាងរបស់ខ្លួនក្នុងការធ្វើអាជីវកម្មក្នុងទីផ្សារកម្ពុជា។

កញ្ញា សូ ស្រីនិ អគ្គនាយិកា ក្រុមហ៊ុន So Sreyni Co., Ltd បានលើកឡើងថា ក្រុមហ៊ុន So Sreyni Co., Ltd បានចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវក្នុងការនាំចូល និងចែកចាយផលិតផលប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងមានតម្លៃល្អបំផុតសម្រាប់ប្រជាជនខ្មែរ។ ផលិតផលនីមួយៗសុទ្ធតែជាផលិតផលដែលមានការទទួលស្គាល់គុណភាពពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម រួមទាំងភាគីពាក់ព័ន្ធនានានៅកម្ពុជា និងមានការទទួលស្គាល់ផងដែរពីស្ថាប័នជាច្រើននៅប្រទេសថៃ។ ហេតុនេះហើយ ទើបធ្វើឱ្យផលិតផលរបស់ក្រុមហ៊ុន So Sreyni Co., Ltd ទទួលបានការគាំទ្រ និងមានទីផ្សារល្អនាពេលបច្ចុប្បន្ន។

កញ្ញា សូ ស្រីនិ បាននិយាយថា៖ «ដើម្បីជំរុញឱ្យផលិតផលប្រកបដោយសក្តានុពលទាំងអស់នេះចែកចាយកាន់តែទូលំទូលាយនៅកម្ពុជា និងដើម្បីជួយលើកកម្លាំងចិត្តដល់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មផ្នែកគ្រឿងសម្អាងនានាផងនោះ ក្រុមហ៊ុន So Sreyni Co., Ltd បានសម្រេចប្រគល់រង្វាន់ជារថយន្តដល់តំណាងចែកចាយផ្តាច់មុខសម្រាប់តំបន់នីមួយៗ»។
សហគ្រិនវ័យក្មេងខាងលើបានលើកឡើងផងដែរថា ផលិតផលរបស់ក្រុមហ៊ុន So Sreyni Co., Ltd គឺជាជម្រើសដ៏ល្អមួយ សម្រាប់អ្នកចង់វិនិយោគយូរអង្វែង ព្រោះក្រុមហ៊ុនមានគោលដៅដំណើរការយូរអង្វែងនៅក្នុងទីផ្សារកម្ពុជា មិនមែនបើកត្រឹម 1ខែ ឬ 2ខែនោះទេ។ ហេតុនេះហើយទើបក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះតំណាងចែកចាយ រួមទាំងអតិថិជននៅទូទាំងប្រទេសផងដែរ។

សម្រាប់អ្នកដែលចង់ធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទទួលបានសិទ្ធិក្នុងការចែកចាយផ្តាច់មុខក្នុងតំបន់របស់ខ្លួន ស្របពេលដែលក្រុមហ៊ុនក៏ជួយជ្រោមជ្រែងដោយរៀបចំជាសេវាកម្ម និងយុទ្ធសាស្រ្តលក់ជូន ដើម្បីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម។ ក្រៅពីនេះក្រុមហ៊ុននឹងធានាទីផ្សារជូនដោយផ្តល់នូវអតិថិជន រួមទាំងផ្សព្វផ្សាយឱ្យតំណាងចែកចាយបន្ត នៅក្នុងតំបន់របស់គាត់បានស្គាល់ និងមានទំនាក់ទំនងល្អជាមួយនឹងតំណាងចែកចាយផ្តាច់មុខនោះ។ បន្ថែមពីលើនេះ សម្រាប់អ្នកចង់ធ្វើទីផ្សារ ឬចង់ថតផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនក៏មានជាកន្លែងសម្រាប់ថត(ស្ទូឌីយោ) ឬរៀបចំជាផ្ទាំង Background សម្រាប់ថតពាណិជ្ជកម្មជូនផងដែរ។
កញ្ញាអគ្គនាយិកាក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមានការគាំទ្រកាន់តែខ្លាំង កញ្ញានឹងបន្ថែមរង្វាន់ជាច្រើនទៀត ដូចជាគ្រាន់តែចុះឈ្មោះក្លាយជាតំណាងចែកចាយភ្លាម នឹងទទួលបានរថយន្ត 1គ្រឿងភ្លាម និងអាចជារង្វាន់សំខាន់ៗជាច្រើនផ្សេងទៀតផង។ កន្លងមកក្រុមហ៊ុនក៏ធ្លាប់ផ្តល់ជូនកាដូជាច្រើនផងដែរសម្រាប់អតិថិជននានា ដូចជាកាផ្តល់ជាកម្រៃជើងសាប្រចាំខែ (commission) ចិញ្ចៀន និងគ្រឿងអលង្ការជាច្រើនទៀតផង។

លក្ខខណ្ឌដែលអាចក្លាយជាតំណាងចែកចាយផ្តាច់មុខប្រចាំតំបន់របស់ក្រុមហ៊ុន So Sreyni Co., Ltd គឺត្រូវមានថវិកាប្រមាណ 2ម៉ឺនដុល្លារ ហើយចុះកិច្ចសន្យាដោយលក់ផលិតផលទាំងអស់តាមតម្លៃត្រឹមត្រូវដែលក្រុមហ៊ុនកំណត់ជូនដល់អតិថិជននៅក្នុងតំបន់របស់ខ្លួន។ បន្ថែមពីលើនេះ តំណាងចែកចាយត្រូវតែរក្សាការសម្ងាត់ចំពោះតម្លៃបោះដុំសម្រាប់អ្នកចែកចាយបន្ត និងគោរពលក្ខខណ្ឌសុចរិតភាព ដូចជា មិនអនុញ្ញាតឱ្យក្លែងបន្លំផលិតផល និងមិនអនុញ្ញាតឱ្យលក់ផលិតផលផ្សេងឡើយ។
គួរបញ្ជាក់ផងដែរថា កញ្ញា សូ ស្រីនិ ជាសហគ្រិនឆ្នើមមួយរូបដែលបានទទួលពានរង្វាន់ Icon Brand ASEAN award 2019 នៅប្រទេសថៃ កាលពីថ្ងៃទី29 ខែកញ្ញា ឆ្នាំ2019 កន្លងទៅ និងទទួលបានពានរង្វាន់ Success CEO award 2019 កាលពីថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ថ្មីៗនេះទៀតផង៕













ចំពោះរង្វាន់របស់ស្រាបៀរ ABC EXTRA STOUT ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ៣ គូដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏ មានរាយឈ្មោះដូចខាងក្រោម៖
អ្នកឈ្នះរង្វាន់ទាំងអស់អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើទំព័រកាសែត ឬលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC EXTRA STOUT ។ ចំពោះគូស្វាមីទាំងអស់ដែលបានឈ្នះរង្វាន់ខាងលើ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។
អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។

អ្នកឈ្នះរង្វាន់ទាំងអស់អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើទំព័រកាសែត ឬលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ TIGER។ ចំពោះគូស្វាមីទាំងអស់ដែលបានឈ្នះរង្វាន់ខាងលើ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។








កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ហ្សូណូ កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន ៣ រង្វាន់ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅហូលីវូតទីក្រុងឡូសអាន់ជ័រលេសរបស់ស្រាបៀរ HEINEKEN ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ 1500 ដុល្លារអាមេរិករបស់ស្រាបៀរ TIGER ចំនួន ៦ រង្វាន់។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?















