Category: PR

  • តោះ…ត្រៀមខ្លួនស្វាគមន៍  Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មីដ៏ទំនើបអស្ចារ្យបំផុតមិនដែលមានក្នុងប្រវត្តិសាស្ត្រ!

    តោះ…ត្រៀមខ្លួនស្វាគមន៍  Unpacked ស្តេចកំពូល Galaxy ជំនាន់ថ្មីដ៏ទំនើបអស្ចារ្យបំផុតមិនដែលមានក្នុងប្រវត្តិសាស្ត្រ!

    (ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។តើអ្វីទៅដែលនឹងបង្ហាញដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូនដែលគ្មានគូប្រៀបនេះ! ដូច្នេះសូមរង់ចាំអ៊ុតមើលនូវមហាព្រឹត្តិការណ៍ Unpacked ស្តេចកំពូលស្មាតហ្វូន Samsung Galaxy ជំនាន់ថ្មីដែលនឹងមានលក្ខណៈកាន់តែពិសេសអស្ចារ្យពុំធ្លាប់មាន និងកំពុងតែល្បីខ្ទរខ្ទារខ្លាំងដែលនឹងធ្វើការបង្ហាញផ្លូវការជាសាកលនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ!

    សូមបញ្ជាក់ថាមហាព្រឹត្តិការណ៍ស្វាគមន៍ Samsung Galaxy ជំនាន់ថ្មីនេះនឹងធ្វើឡើងនៅទីក្រុង

    សាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) សហរដ្ឋអាមេរិក វេលាម៉ោង ១០: ០០ នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរំលងអធ្រាត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។  ដូច្នេះអ្នកគាំទ្រសូមរង់ចាំមើលទាំងអស់គ្នាថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃស្តេចកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖

    –  វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖

    www.samsung.com

    –  ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង ៖

    www.facebook.com/SamsungCambodia

    សូមកុំខកខានក្នុងការទស្សនាថាតើ Samsung Galaxy ជំនាន់ថ្មី នេះ ទំនើបលើសពីភាពអស្ចារ្យកម្រិតណា!

  • តន្ត្រី Tiger Street Football 2020 នឹងកក្រើកក្រុងបាត់ដំបងជាមួយវត្តមានតារាល្បីៗប្រចាំកម្ពុជា

    តន្ត្រី Tiger Street Football 2020 នឹងកក្រើកក្រុងបាត់ដំបងជាមួយវត្តមានតារាល្បីៗប្រចាំកម្ពុជា

    ខេត្តបាត់ដំបង៖ ការប្រគុំតន្ត្រីអមជាមួយព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 នៅមណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ រយៈពេល២យប់ គឺយប់ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ និងយប់ថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវាលបែកចានក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងធ្វើឲ្យកក្រើកជាក់ជាមិនខាន ខណៈដែលតារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្ម័គ្រចិត្តបញ្ចេញសូសំនៀងដ៍ពិរោះ ជាមួយនិងទេព្យកោសល្យសំដែងយ៉ាងប៉ិនប្រសប មកបង្ករបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ នាពេលឈប់សំរាកពីការងារថ្ងៃចុងសប្តាហ៍។

    សម្រាប់វត្តមានតារាងចម្រៀងដែលមកច្រៀងយប់ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈនេះ មានដូចជា លោក ចាន់ កូម៉ែន លោក នីរតនា លោក នុប បាយ៉ារិទ្ធ កញ្ញា សុគន្ធ នីសា និងលោក ឆាយ វិរៈយុទ្ធ។ ដោយឡែក សម្រាប់យប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈវិញ គឺកាន់តែអស្ចារ្យថែមទៀត បន្ទាប់ពីកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងនាំយកនៅបទចំរៀងល្បីៗរបស់លោក ចំនួន៦បទមកបង្ហើរសូសៀងលើឆាកតន្ត្រី Tiger ។  ទន្ទឹមនិងវត្តមានកំពូលតារាចំរៀង លោក ខេមរៈ សិរីមន្ត ក៍មានវត្តមានតារាចំរៀងល្បីចំនួន៤ដួងទៀត គឺតារាចំរៀង កញ្ញា សុខ ស្រីនាង កញ្ញា បាច់ គីមមួយ កញ្ញា ចិត្ត កញ្ជានា និងតារាចំរៀង កញ្ញា វីឌីណែត។ ជាមួយវត្តមានតារាចំរៀងល្បីៗជាច្រើនដួងនេះ ជឿជាក់ថា និងធ្វើឲ្យអ្នកបាត់ដំបងដក់ចិត្តដិតអារម្មណ៍ជាមួយទឹកដមសំនៀងដ៍ក្រអួនក្រអៅរបស់ពួកគេជាក់ជាមិនខាន។

    សូមបញ្ជាក់ថា ក្រៅពីការប្រគុំតន្ត្រីដ៍សប្បាយរីក អមជាមួយព្រឹត្តិការណ៍នេះ ក្នុងនោះមានដូចជាផ្តល់ឱកាសជូនអ្នកចូល ទស្សនាចូលរួមលេងហ្គេមឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដោយមានហ្គេមសប្បាយៗជាច្រើន មានដូចជា ទាត់បាល់ប៉េណាំងទី បាល់ទាត់បុកបីយ៊ែ បាល់ទាត់ស្អិត​ បាល់ទាត់រត់តាមបាល់ ថែមទៀតផងដែរ។ លោកអ្នកក៏អាចចូលរួមជាមួយកម្មវិធីថៃហ្គ័រគ្រីស្តាល់ ពីរថ្ងៃដូចគ្នា ដោយមានការចូលរួមចាក់ភ្លេងកំដរពី DJ MAILY និងកំពូលតារាចម្រៀង លោក ណុបប៉ាយារិទ្ធ លោក ឆាយ វិរៈយុទ្ធ កញ្ញា សុខពិសី កញ្ញា សុខ ស្រីនាង ក្រុម NIN JA TOP DANCE CREW លោក វណ្ណ ចេស្តា និង កញ្ញា ចិត្ត កញ្ចនា

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • ពិធីសម្ពោធ និងទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុន បុរីរិទ្ធិ

    ពិធីសម្ពោធ និងទស្សនាផ្ទះគំរូរបស់ក្រុមហ៊ុន បុរីរិទ្ធិ

    (ភ្នំពេញ) ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០៖​ ការទន្ទឹងរង់ចាំយ៉ាងអន្ទះសាររបស់អស់លោកអ្នកក៏ដូចជាអតិថិជនទាំងអស់ទូទាំងប្រទេសក្នុងការស្វែងរក និងចង់ឃើញនូវរូបរាងពិតប្រាកដនៃលំនៅដ្ឋានដ៏ល្អប្រណីតនៅពេលនេះបានមកដល់ហើយដោយការសាងសង់ផ្ទះគំរូរបស់ ក្រុមហ៊ុន បុរីរិទ្ធិ គឺត្រូវបានបញ្ចប់ជាស្ថាពរជាមួយនឹងម៉ូតដ៏ទាក់ទាញ និងទំនើបទាន់សម័យស័ក្តិសមនឹងបែបផែនជីវិតក្នុងការរស់នៅដ៏ស៊ីវីល័យពោរពេញដោយផាសុកភាពជាទីបំផុត។

     ពិធីសម្ពោធ និងទស្សនាផ្ទះគំរូនឹងត្រូវប្រារព្ធឡើងនៅថ្ងៃសុក្រ ទី៣១ ខែមករា រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២០ ជាមួយនឹងប្រភេទផ្ទះដែលកំពុងពេញនិយម និងទទួលបានការស្រឡាញ់ពេញចិត្តបំផុតដែលក្នុងនោះមានដូចជា ៖ វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងអាជីវកម្ម ឬសបហៅសន៍!

    សូមបញ្ជាក់ផងដែរថា​ ក្រុមហ៊ុន បុរីរិទ្ធិ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបទាន់សម័យ និងល្អប្រណីតដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែធ្វើការអភិវឌ្ឍន៍នូវគម្រោងទី ២ យ៉ាងសកម្មរបស់ខ្លួនជាមួយនឹងការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ជាទីបំផុតដោយឈរលើប្រណីតភាព និងគុណភាពជាចម្បងធ្វើយ៉ាងណាដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់។

    គួររំឭកផងដែរថាគម្រោងបុរីរិទ្ធិមានទីតាំងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង ១០ ហិកតា ដែលស្ថិតចំទីតាំងដ៏មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ស្របតាមបណ្តោយផ្លូវ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុន និងលំនៅដ្ឋានបុរីរិទ្ធិឈានមុខគេព្រមទាំងទទួលបានការគាំទ្រដ៏ច្រើនលើសលុបបំផុតនោះគឺគ្រប់គម្រោងទាំងអស់តែងតែផ្តោតលើការការពារចាប់ពីគ្រឹះក្នុងដីរហូតដល់ដំបូលដូចជា​៖

    – ដំបូលមានចាក់បេតុងក្រវ៉ាត់ស្លេបប្លង់សេអូវ៉ង់ ដើម្បីធានានូវគុណភាពជាប់ធន់រាប់សិបឆ្នាំ!

    – ប្រព័ន្ធខ្សែភ្លើងមេ ខ្សែកាប និងអ៊ិនធើណេតរត់ក្រោមដីស្របតាមលក្ខណៈស្តង់ដាបច្ចេកទេសខ្ពស់បំផុតដើម្បីធានាបាននូវសុខសុវត្ថិភាព និងសោភ័ណភាព!
    បំពាក់ប្រព័ន្ធការពារសត្វកណ្តៀរក្រោមដីដែលអាចការពារមិនឱ្យមានសត្វកណ្តៀរយ៉ាងមានប្រសិទ្ធភាពជាទីបំផុត!
    ដំបូលក្បឿងបំពាក់ស័ង្កសីអ៊ីសូឡង់ការពារកម្តៅថ្ងៃ និងការពារលេចជ្រាបទឹកភ្លៀងបាន ១០០%!

     

    ស្របពេលក្នុងថ្ងៃសម្ពោធ និងទស្សនាផ្ទះគំរូនេះដែរអតិថិជនទាំងអស់ក៏អាចមានឱកាសឈ្នះរង្វាន់ដ៏ធំ និងពិសេសអស្ចារ្យភ្លាមៗដោយគ្រាន់តែធ្វើការកក់នៃប្រភេទផ្ទះណាមួយដែលលោកអ្នកស្រឡាញ់ពេញចិត្ត! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចអញ្ជើញមកសាកសួរដោយផ្ទាល់នៅការិយាល័យលក់ដែមានអសយដ្ឋានស្ថិតនៅទីតាំងគម្រោងផ្ទាល់តែម្តង ឬនៅក្នុងបុរីរិទ្ធិទី ១ ច្រកចូល A10 សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់លេខ៖ 012/016 333 955/ 071 333 99 55

    ក្តីស្រមៃដែលចង់បាននូវគេហដ្ឋានប្រកបដោយ សោភ័ណភាព ប្រណីតភាព គុណភាព ផាសុកភាព និងសុខមាលភាព បុរីរិទ្ធិគឺជាជម្រើសគេហដ្ឋានទី ១ និងល្អស័ក្តិសមជាទីបំផុតសម្រាប់លោកអ្នក!

     

  • ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

    ក្រុមហ៊ុន មេនូឡាយហ្វ៍ និងធនាគារ ស្ថាបនា សហការគ្នាដើម្បីផ្តល់ជូនអតិថិជននូវជម្រើស ក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

    រាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ – ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតនៅក្នុងកម្ពុជានិងធនាគារស្ថាបនាដែលជាធនាគារឈានមុខគេមួយធ្វើការប្រកាសជាផ្លូវការពីភាពជាដៃគូក្នុងការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដែលអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍បង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់គ្រប់ពេលដោយឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile។

    ក្រុមហ៊ុនមេនូឡាយហ្វ៍និងធនាគារស្ថាបនាបានចាប់ជាដៃគូក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ ២០១៨ហើយកិច្ចសហការដែលប្រកាសថ្ងៃនេះនឹងអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បុព្វលាភរ៉ាប់រងបានកាន់តែឆាប់រហ័សងាយស្រួលនិងមានសុវត្ថិភាពដោយធ្វើតាមជំហានងាយៗដូចខាងក្រោម៖

    1. បើកដំណើរការកម្មវិធី Sathapana Mobile
    2. ចុចយកប៊ូតុង «ទូទាត់វិក្កយបត្រ»
    3. ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»
    4. ជ្រើសរើសយក«Manulife Cambodia»
    5. វាយបញ្ចូល «លេខស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬលេខប័ណ្ណសន្យារ៉ាប់រង» របស់លោកអ្នក
    6. ជ្រើសរើសគណនីដែលលោកអ្នកត្រូវបង់
    7. ចុចយកពាក្យ«បន្ទាប់»ហើយបញ្ចូលលេខសម្ងាត់ Sathapana Mobile របស់លោក រួចចុចលើប៊ូតុង «ទូទាត់»អ្នកជាការស្រេច។

    លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «ចំណុចជាអាទិភាពមួយរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ គឺការធ្វើឲ្យបទពិសោធន៍អតិថិជនកាន់តែល្អប្រសើរតាមរយៈបច្ចេកវិជ្ជាឌីជីថលហើយសមិទ្ធផលដែលយើងកំពុងប្រកាសជាមួយធនាគារស្ថាបនាថ្ងៃនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងចក្ខុវិស័យរបស់យើង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងអាចអភិវឌ្ឍន៍លើភាពជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតជាមួយធនាគារស្ថាបនាដោយផ្តល់នូវបទពិសោធន៍នៃការទូទាត់បុព្វលាភរ៉ាប់រងដោយមិនប្រើសាច់ប្រាក់ដល់អតិថិជនរបស់យើងទូទាំងប្រទេសដែលចង់បង់ឬបន្តបង់បុព្វលាភរ៉ាប់រងរបស់ពួកគាត់»។

    លោក លីម អូន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ក៏បានមានប្រសាសន៍ដែរថា៖ «ធនាគារស្ថាបនាផ្តោតសំខាន់លើការលើកកម្ពស់ផ្នែកឌីជីថលរបស់អតិថិជនដោយផ្តល់ជូនពួកគាត់នូវជម្រើសដែលមានភាពងាយស្រួលរហ័ស និងសុវត្ថិភាព។ កិច្ចសហការបន្ថែមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលរបស់យើងតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Mobile ដែលផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែប និងកាន់តែប្រសើរជូនអតិថិជនរបស់យើង»។

    សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ លោកអ្នកអាចទាក់ទងមកកាន់ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា តាមរយៈលេខទូរស័ព្ទ1800-211-211 (ឥតគិតថ្លៃ)ឬធនាគារ សា្ថបនា តាមរយៈលេខទូរស័ព្ទ 023/081 999 010។

  • មណ្ឌលបាត់ដំបងគឺជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    មណ្ឌលបាត់ដំបងគឺជាមណ្ឌលទី៤ នៃព្រឹត្តិការណ៍ Tiger Street Football 2020

    បាត់ដំបង៖ ការប្រកួត Tiger Street Football 2020  មណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤ នាព្រឹកថ្ងៃទី៣១ ខែមករានេះ បានបើកការប្រកួតជាផ្លូវការហើយ នៅទីលានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១២៤ក្រុម។

    លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតដ៍អស្ចារ្យនៅប្រទេសកម្ពុជាផ្តល់ឱកាសឲ្យកីឡាករគ្រប់ខេត្ត បានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពទទួលបានឱកាសប្រែក្លាយអភិវឌ្ឍនខ្លួនជាកីឡាករបាល់ទាត់អាជីពនៅប្រទេសកម្ពុជា។ នាឱកាសនោះ លោក បានសូមណូមពរស្នើសុំឲ្យក្រុមបាល់ទាត់ចូលរួមទាំងអស់ សូមប្រកួតដោយគោរពនូវគោការណ៍យុត្តិធម៌ ពោលគឺលេងដោយយុត្តិធម៌ផ្តើមចេញពីយើងទាំងអស់គ្នា មានន័យថាគោរពខ្លួនឯង គោរពមិត្តរួមក្រុម គោរពគូប្រកួត គោរពទស្សនិកជន បើគ្មានអ្នកទាំងអស់នោះទេ ការប្រកួតក៏ប្រព្រឹត្តិទៅមិនបានរលូនល្អដែរ ព្រោះពួកគេសុទ្ធតែមានចំណែកចូលរួមលើកកម្ពស់អភិវឌ្ឍវិស័យបាល់ទាត់ដូចគ្នា។

    ដោយឡែកតំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានលើកឡើងថា ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុ​មហ៊ុនបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសទទួលបានឱកាសចូលរួមប្រកួតប្រជែងបញ្ចេញទេពកោសល្យសម្រេចក្តីស្រម៉ៃរបស់ខ្លួន ចំពោះក្តីស្រលាញ់លើបាល់ទាត់។ អ្នកតំណាងរូបនេះ បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ Tiger Street Football 2020 គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៍អស្ចារ្យប្រចាំប្រទេសកម្ពុជា វាមិនត្រឹមតែជួយឲ្យកីឡាករកម្ពុជាអាចសម្រេចក្តីនូវស្រមៃជាមួយ បា​ល់ទាត់នោះទេ ហើយវាជាចំណែកមួយដ៍សំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍនវិស័យបាល់ទាត់នៅកម្ពុជា ពោលគឺ Tiger Street Football​​ 2020 បាននាំយកនៅវត្តមានតារាបាល់ទាត់ដ៏ល្បីគឺ លោក Rio Ferdinand មកកម្ពុជា ដើម្បីជាគំរូនិងជម្រុញលើកទឹកឲ្យកីឡាករកម្ពុជាមានក្តីស្រមៃប្រឡុកក្នុងវិស័យបាល់ទាត់ក្លាយជាកីឡាករល្បីប្រចាំប្រទេសនាពេលខាងមុខ។

    ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលបាត់ដំបង ដែលជាមណ្ឌលទី៤ មាន៤ខេត្តចូលរួម គឺ ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ និងបាត់ដំបងម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី៣១ ខែមករា​ រហូតដល់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មណ្ឌលបាត់ដំបងនេះ គឺជ្រើសរើសយក១០ក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩កុម្ភៈ និងថ្ងែទី១មិនា ឆ្នាំ២០២០ ហើយក៍មានការចូលរួមពី លោក Rio Ferdinand ផងដែរ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
    ពិសាដោយការទទួលខុសត្រូវ៕

  • ក្រុមរាំOMG កម្ពុជា ទទួលបានរង្វាន់ពីសាមសុងយ៉ាងគាប់ចិត្តបន្ទាប់ពីទទួលជ័យលាភីលេខ១  ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    ក្រុមរាំOMG កម្ពុជា ទទួលបានរង្វាន់ពីសាមសុងយ៉ាងគាប់ចិត្តបន្ទាប់ពីទទួលជ័យលាភីលេខ១  ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ដ៏អស្ចារ្យប្រចាំឆ្នាំ នៅប្រទេសឥណ្ឌូនេស៊ី!

    (ភ្នំពេញ)ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីនាំជ័យលាភីចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន សាមសុង កម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ OMG ដែលជាក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជាដ៏ល្បីដោយធ្វើឡើងនៅ Samsung Brand Shop ក្រោមអធិបតីភាពគណៈគ្រប់គ្រងក្រុមហ៊ុន សាមសុង កម្ពុជា និងវត្តមានអ្នកសារព័ត៌មានជាតិយ៉ាងច្រើនផងដែរ!

    សូមរំឭកឡើងវិញផងដែរថាក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានបង្ហាញសមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិមកជូនកម្ពុជា! ហើយអ្វីដែលកាន់តែពិសេសនោះគឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយប្រចាំឆ្នាំ ២០២០ ដោយផ្ទាល់ផង!

    ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏គួរឱ្យស្ញប់ស្ញែងនេះក្រុមហ៊ុន សាមសុង នឹងធ្វើការប្រគល់រង្វាន់យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗទទួលបានដូចជា៖

    * Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!

    * Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!

    * Galaxy Buds (Black Pink Edition) មួយគ្រឿង!

    យោងតាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់ក្រុម OMG  បានបង្ហាញថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផលក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា!

    ទាំងក្រុមរាំ OMG និងអតិថិជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភពលោកសង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូនផលិតផលជាមួយបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅពេលខាងមុខឆាប់ៗនេះបន្តទៀត!

  • តោះចូលរួមទាំងអស់គ្នាក្នុងការប្រកួតក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

    តោះចូលរួមទាំងអស់គ្នាក្នុងការប្រកួតក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

    (ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់?

    ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត!

    ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖
    1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន
    2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA
    3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖ #danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ)
    4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ
    5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំ OMG
    6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង
    7. ពេលវេលានៃការប្រកួតផ្តាច់ព្រ័ត្រ និងទីកន្លែង ក្រុមហ៊ុននឹងជំរាបជូននៅពេលខាងមុខ ក្រោយពេលការរីករាលដាលនៃមេរោគ CoronaVirus 2020 ត្រូវបានបញ្ចប់ និងមានសុវត្ថិភាពសំរាប់ទស្សនិកជន។
    8. អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី 6 ខែឡើងទៅគិតចាប់ពីថ្ងៃធ្វើដំណើរ។
    9. កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ +ធានារ៉ាប់រងក្នុងការធ្វើដំណើរ+ ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់ក្រុមហ៊ុន សាមសុង!
    10. អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!
    11. រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!
    12. រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន
    13. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
    * រង្វាន់ដែលទទួលបាន៖
    – ជ័យលាភីលេខ 1 ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POPដូចជា Blackpink នៅបរទេស!
    – ជ័យលាភីលេខ 2 ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ 3 ៖ទូរទស្សន៏សាមសុនង 32’’ ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ 4 ដល់លេខ 10 ៖ ឆ្នាំងសាក Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    អ៊ីចឹងសូមកុំឱ្យឱកាសដ៏មហាអស្ចារ្យ និងរំភើបនេះកន្លងផុតឱ្យសោះ! ដូច្នេះសម្រាប់បេក្ខជនក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់មានបំណងចង់ចូលរួមប្រកួតកុំភ្លេចរួសរាន់ហាត់រាំ និងធ្វើតាមការណែនាំរបស់យើង! សាមសុង សូមជូនពរឱ្យបេក្ខជនទាំងអស់សំណាងល្អ និងរីករាយទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន Samsung ហ្វេសប៊ុក ផេក៖ https://www.facebook.com/SamsungCambodia/https://www.facebook.com/OMG.girlsdancecrew/

  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ “សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជយលាភី និងសូមឈប់បញ្ជាទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោកអ្នកទៀតទៅ”

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ៖ “សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជយលាភី និងសូមឈប់បញ្ជាទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោកអ្នកទៀតទៅ”

    រាជធានីភ្នំពេញ ថ្ងៃទី30 ខែមករា ឆ្នាំ2020 – ឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការមិនមែនរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមនាំគ្នាគាំទ្រគោរពច្បាប់ ហើយឈប់បរិភោគសាច់សត្វព្រៃ។

    មេរោគវីរុសកូរ៉ូណានេះត្រូវបានគេតាមដានរកឃើញប្រភពចេញពីការបរិភោគសាច់សត្វព្រៃ និងត្រូវបានគេជឿជាក់ច្បាស់ថា ពិតជាមានប្រភពចេញពីផ្សារលក់សាច់សត្វព្រៃស្រស់ នៅទីក្រុងវូហាន ប្រទេសចិនមែន។ វីរុសនេះបានឆ្លងទៅមនុស្សជាង 7,700នាក់ ក្នុង 18ប្រទេស ទូទាំងពិភពលោក ហើយឥឡូវបានឆ្លងមកដល់ប្រទេសកម្ពុជាហើយ​នៅ​សប្តាហ៍នេះ។

    ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងកាន់បំណែកសាច់សត្វព្រៃដែលរឹបអូសបានក្នុងពេលចុះបង្ក្រាប នៅភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង ក្នុងខែនេះ។

    ការបរិភោគសាច់សត្វព្រៃ ត្រូវបានគេកំណត់អត្ដសញ្ញាណបានថា ជាមូលហេតុនៃការឆ្លងមេរោគវីរុសកូរ៉ូណា ហើយការបរិភោគសាច់សត្វព្រៃ ក៏ជាដើមហេតុនៃជំងឺសារស៍(SARS) និងជំងឺអ៊ីបូឡា (Ebola) ដ៏កាចសាហាវផងដែរ។

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាឈប់បរិភោគ និងឈប់ជួញដូរសត្វព្រៃ។ ទោះជាសត្វព្រៃនោះស្លាប់ ឬរស់ក៏ដោយ សត្វព្រៃអាចបង្កើនជាហានិភ័យនៃការឆ្លងជំងឺថ្មីៗបាន។

    ដើម្បីជាប្រយោជន៍នៃសុខភាពសាធារណៈ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមអំពាវនាវដល់អ្នកនិយមបរិភោគសាច់សត្វព្រៃកម្ពុជាលំដាប់ខ្ពស់ “សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជយលាភី និងសូមឈប់បញ្ជាទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោកអ្នកទៀតទៅ។ សូមកុំឈប់បរិភោគតែសាច់ជ្រូកព្រៃ និងសាច់ក្តាន់ ប៉ុន្តែសូមឈប់បរិភោគសាច់សត្វពង្រូលផងដែរ។ គ្រប់ប្រភេទសាច់សត្វព្រៃទាំងអស់នេះ គឺជាសញ្ញាភ្លើងក្រហម ដែលជាសញ្ញាគ្រោះថ្នាក់មួយ ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ដរាបណាការជួញដូរសត្វព្រៃនៅកម្ពុជានៅតែបន្ត ហានិភ័យចំពោះសុខភាពប្រជាជនកម្ពុជានៅតែមានបន្តដូចគ្នា”។

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ជាក្រុមប៉ូលិសសត្វព្រៃ ដែលតែងតែចុះត្រួតពិនិត្យគ្រប់ហាង និងភោជនីយដ្ឋាននានា ព្រមទាំងធ្វើការឃាត់ខ្លួនអ្នករត់ពន្ធជួញដូរសត្វព្រៃទៅប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ត្រូវបានគេទទួលស្គាល់ថា ជាអង្គភាពអនុវត្តច្បាប់សត្វព្រៃដ៏ល្អជាងគេបំផុតនៅអាស៊ី។

    តាំងពីឆ្នាំ2001 មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសង្គ្រោះសត្វព្រៃរស់បានជាង 72,000ក្បាលពីការជួញដូរខុសច្បាប់ក្នុងប្រទេសកម្ពុជា សត្វនីមួយៗដែលត្រូវបានសង្គ្រោះ គឺជាការបញ្ចៀសហានិភ័យមួយនៃការឆ្លងជំងឺមកមនុស្ស។

    កន្ធាយអាស៊ីដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ 1ក្បាលនេះ ត្រូវបានក្រុមសង្គ្រោះសត្វព្រៃបន្ទាន់រឹបអូស នៅភោជនីយដ្ឋានមួយ ។

    កញ្ញា ស៊ូវណ្ណា ហ្គោនឡែត បានថ្លែងឱ្យដឹងថា ការពង្រឹងអនុវត្តច្បាប់តែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ក្នុងការកាត់បន្ថយការជួញដូរសត្វព្រៃខុសច្បាប់ឱ្យបានច្រើននៅប្រទេសកម្ពុជា។ “តម្រូវការរបស់អ្នកបរិភោគសាច់សត្វព្រៃចាំបាច់ត្រូវតែបញ្ឈប់។ ប្រសិនបើយើងអាចកាត់បន្ថយតម្រូវការបាន នោះយើងក៏អាចកាត់បន្ថយការផ្គត់ផ្គង់បានដែរ។ ការកាត់បន្ថយតម្រូវការ គឺមានន័យថា ជាការកាត់បន្ថយហានិភ័យចំពោះសុខភាពសាធារណៈ”។

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានទំនុកចិត្តទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្ដរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលបានរីករាលដាលនៅកម្ពុជា ដើម្បីធានាបាននូវការការពារបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

    ប្រសិនបើលោកអ្នកបានឃើញសត្វព្រៃដែលកំពុងជាប់នៅក្នុងទ្រុង ឬបាវ ឬក៏លោកអ្នកបានដឹងពីការដឹកជញ្ជូនរត់ពន្ធសត្វព្រៃខុសច្បាប់ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 012 500 094 ឬតាមរយៈទំព័រហ្វេសប៊ុក (https://www.facebook.com/WCHCambodia/) ។

    អំពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានបង្កើតឡើងដោយកញ្ញ ស៊ូវណ្ណា ហ្គោនឡែត ដើម្បីផ្តល់ការការពារដោយផ្ទាល់ដល់ព្រៃឈើ និងសត្វព្រៃតាមរយៈកម្មវិធីអភិរក្សឈានមុខមួយចំនួន។ សម្ព័ន្ធមិត្តសត្វព្រៃក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយត្រិះរិះពិចារណាជូនរដ្ឋាភិបាល ព្រមទាំងខិតខំបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធក្នុងការសម្រេចបាននូវដំណោះស្រាយចំពោះការគំរាមគំហែងនានាដល់បរិស្ថាន មានដូចជា ការជួញដូររត់ពន្ធសត្វព្រៃ សម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការដំណាំកសិ-ឧស្សាហកម្ម និងរ៉ែ ព្រមទាំងការរំលោភលើដីព្រៃសហគមន៍។ អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ គឺជាស្ថានប័នឈានមុខក្នុងការអនុវត្តសកម្មភាពដោយផ្ទាល់ក្នុងខ្សែក្រវាត់តំបន់ត្រូពិកអាស៊ីអាគ្នេយ៍។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖

    Andy Ball
    ផ្នែកបណ្តាញសង្គម និងការទំនាក់ទំនងសហការីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ
    ទូរស័ព្ទការិយាល័យ +885 23 211 604
    ទូរស័ព្ទដៃ +855 96 258 76 31
    អ៊ីមែលៈ [email protected]

    Ollie Roberts
    ជំនួយការជាន់ខ្ពស់របស់ប្រធាន
    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
    ទូរស័ព្ទការិយាល័យ +885 23 211 604
    ទូរស័ព្ទដៃ +855 99 766 615
    អ៊ីមែលៈ [email protected]

  • កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី5 បន្ទាប់ពីឆ្នាំដែលលេចធ្លោខ្លាំងសម្រាប់ការអភិវឌ្ឍខុនដូនៅកម្ពុជា

    កម្មវិធីពានរង្វាន់ប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី5 បន្ទាប់ពីឆ្នាំដែលលេចធ្លោខ្លាំងសម្រាប់ការអភិវឌ្ឍខុនដូនៅកម្ពុជា

    កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពប្រចាំតំបន់អាស៊ីមើលឃើញអំពីសម្ទុះកើនឡើងនៃវិស័យនេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងកាលបរិច្ឆេទសំខាន់ៗសម្រាប់ការបោះពុម្ពផ្សាយឆ្នាំ2020

    • ការអញ្ជើញចូលរូមជាបេក្ខភាពក្នុងការប្រកួតប្រជែង និងត្រូវបិទនៅថ្ងៃទី27 ខែមីនា ឆ្នាំ2020 មុនកម្មវិធី Black -tie Gala Dinner នៅថ្ងៃទី5  ខែមីនា នៅសណ្ឋាគារដ៏ប្រណីតសូហ្វីតែលភ្នំពេញ ភូគីត្រា
    • ប្រទេសកម្ពុជាបានបណ្តុះរហស្សនាមដ៏មានកិត្យានុភាពក្នុងតំបន់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards នៅក្នុងខែវិច្ឆិកា
    • ឯកឧត្ដមបណ្ឌិត ឆាន់​ សាផាន មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍កម្មវិធីនៅថ្ងៃទី30 ខែមករា

    កិត្តិយសអចលនទ្រព្យដ៏គួរឱ្យស្ញប់ស្ញែងបំផុតរបស់អាស៊ី បន្តអញ្ជើញជាថ្មីម្តងទៀតពីសំណាក់អង្គភាព និងគម្រោងអភិវឌ្ឍន៍​នានាដែលស័ក្ដិសមនឹងទទួលពានរង្វាន់នៅក្នុងប្រទេសកម្ពុជា​ ដោយធ្វើសេចក្ដីប្រកាសអំពី​ពេល​វេលានៃកម្មវិធីពានរង្វាន់​ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Hitachi Elevators and Escalators។

    ការប្រារព្ធធ្វើលើកទី5 នៃកម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសកម្ពុជានឹងប្រារព្ធធ្វើឡើងនៅក្នុងពិធី Black -tie Gala Dinner និងកម្មវិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី5 ខែមិថុនា ឆ្នាំ2020 នៅសាលកម្មវិធីនៃភោជនីយដ្ឋានសូហ្វីតែល ភ្នំពេញ ភូគីត្រា។ ដោយមានការរៀបចំពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ី។ កម្មវិធីពានរង្វាន់ PropertyGuru នឹងទទួលបេក្ខភាពចូលរួមពីសំណាក់សាធារណជនរហូតដល់ថ្ងៃសុក្រ ទី27 ខែមីនា។

    បុគ្គលល្បីៗ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់ត្រូវបានរំពឹងថា នឹងវិលមក​ចាប់អារម្មណ៍ជាថ្មីចំពោះប្រទេសកម្ពុជាបន្ទាប់ពីទទួលជ័យជម្នះ​​​កាលពីរដូវកាលទី14 ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ប្រចាំតំបន់អាស៊ី។

    លោក Jules Kay ដែលជានាយកកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards ក៏នឹងចូលរួមជាមួយនឹងប្រធានកម្មវិធីនៅក្នុងប្រទេសកម្ពុជា លោក Sorn Seap ដែលជាអគ្គនាយកក្រុមហ៊ុន Key Real Estate Co Ltd ផងដែរ។ លោក Sorn Seap នឹងត្រឡប់មកដឹកនាំគណៈកម្មការវិនិច្ឆ័យ និងអ្នកដឹកនាំជំនាញការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការជ្រើសរើសអចលនទ្រព្យ ដ៏ល្អផ្ដាច់គេបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំថ្មីនេះម្ដងទៀត។

    យោងតាមប្រសាសន៍របស់លោក Sorn Seap៖ “កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards នៅតែជាយុទ្ធនាការទីផ្សារដ៏ល្អប្រសើរបំផុតនៅក្នុងវិស័យ ដែលផ្ដល់នូវឱកាសសម្រាប់គម្រោងនានានៅក្នុងប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីកិត្តិស័ព្ទរបស់ខ្លួនទៅកាន់អតិថិជនក្នុងស្រុក និងក្រៅប្រទេស”។

    កាលបរិច្ឆេទសំខាន់ៗសម្រាប់កំណែប្រែឆ្នាំ2020 មានដូចជា៖ 

    ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 – បើកចុះឈ្មោះបេក្ខភាព
    ថ្ងៃទី27 ខែមីនា ឆ្នាំ2020 –បិទបញ្ជីបេក្ខភាព
    ថ្ងៃទី3 ខែមេសា ឆ្នាំ2020 –បិទការចុះឈ្មោះ
    ថ្ងៃទី20-30 ខែមេសា ឆ្នាំ2020 – ចុះត្រួតពិនិត្យទីតាំងផ្ទាល់
    ថ្ងៃទី4 ខែឧសភា ឆ្នាំ2020 – ធ្វើសេចក្ដីវិនិច្ឆ័យចុងក្រោយ
    ថ្ងៃទី5 ខែមីនា ឆ្នាំ2020 – កម្មវិធីពិសាភោជនាហារពេលល្ងាច និងកម្មវិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
    ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2020 – កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនៅទីក្រុងបាងកក ប្រទេសថៃ

    កម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ2020 គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនឈានមុខគេ រួមមានអ្នកឧបត្ថម្ភកម្រិត platinum គឺក្រុមហ៊ុន Hitachi Elevators and Escalators។ អ្នកឧបត្ថម្ភកម្រិត Gold គឺក្រុមហ៊ុន CBRE កម្ពុជា។ អ្នកឧបត្ថម្ភកម្រិត silver គឺក្រុមហ៊ុន Jotun, ក្រុមហ៊ុនទស្សនាវដ្ដីផ្លូវការ PropertyGuru Property Report , ក្រុមហ៊ុនដៃគូសារព័ត៌មានផ្លូវការ Construction & Property Magazine និងមន្រ្តីត្រួតពិនិត្យផ្លូវការ BDO។

    សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីមែលមកកាន់៖ [email protected] ឬចូលទៅកាន់គេហទំព័រផ្លូវការ៖ AsiaPropertyAwards.com.

  • ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

    ឡូយហួសថ្លែង…! ទិញស្មាតហ្វូន Galaxy A51&A71 ឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់!

    (ភ្នំពេញ) ថ្ងៃទី 30 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជនកំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយគឺវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនោះគឺរាល់ការជាវម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែលទាំងពីរនេះចាប់ពីថ្ងៃទី30 ខែមករា ដល់ថ្ងៃទី 05 ខែ មេសាឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងដំណើរកម្សាន្តទៅប្រទេសកូរ៉េ ដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ហើយការចាប់រង្វាន់នេះនឹងធ្វើការផ្សាយផ្ទាល់(Live) លើទំព័រ Facebook  ផ្លូវការរបស់ក្រុមហ៊ុន សាមសុងរៀងរាល់សប្តាហ៏ (រយៈពេល ៥សប្តាហ៏) ដោយរង្វាន់សរុប ចំនួន៣០រង្វាន់។

    គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនប្រចាំសប្តាហ៏រួមមាន៖

    ១.ការឈ្នះដំណើរកម្សាន្តទៅប្រទេសកូរ៉េដើម្បីទស្សនាការប្រគុំតន្ត្រី K-POP ដោយផ្ទាល់ ចំនួន១រង្វាន់

    ២.បាសបំពងសំឡេង(Hoco Speaker ) ចំនួន២រង្វាន់

    ៣.ដបទឹករក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត( Vacuum Flash) ចំនួន៣រង្វាន់

    *ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃការចូលរួម៖

    1-  សម្រាប់អតិថិជនដែលបានជាវស្មាតហ្វូន Galaxy A51 ឬ A71 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 05 មេសា 2020

    2-  អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ អាយុ លេខទូរសព្ទ័ ថ្ងៃខែទិញទូរស័ព្ទ  និងលេខIMEI តាមរយៈ Link https://bit.ly/GalaxyABlackPinkPromo2020

    3-  ពេលឈ្នះរង្វាន់ត្រូវរក្សា ឬបង្ហាញទូរស័ព្ទដែលបានទិញនោះជាមួយនឹងបណ្ណធានា

    4-  អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព

    5-  កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់សាមសុង!

    6-  អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!

    7-  រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!

    8-  ក្រុមហ៊ុននឹងទាក់ទងទៅ កាន់អ្នកឈ្នះរង្វាន់ដើម្បីរៀបចំបែបបទធ្វើដំណើរ

    9-  ការចាប់រង្វាន់នឹងធ្វើការផ្សាយផ្ទាល់ (LIVE) នៅលើទំព័រ Samsung Facebook!

    10-  រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន

    11-  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

    ក្រៅពីកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យនេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A51 និង A71 ដែលអតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ទំហំ, ប្រភេទកញ្ចក់អេក្រង់, ថ្ម, គុណភាពកាមេរ៉ា, ទំហំផ្ទុក, និងជាពិសេសនោះគឺតម្លៃតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់នោះឥឡូវនេះមកមើលពីចំណុចអស្ចារ្យនៅខាងក្រោមនេះទាំងអស់គ្នា៖

    * Samsung Galaxy A71

    – អេក្រង់៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display

    – កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)

    – កាមេរ៉ាមុខ៖ 32 MP FF (f2.)

    – ទម្ងន់៖ 179g

    – ខ្នាត៖ (163.5 x 75.9 x 7.9 mm)

    – រ៉េម៖ 8GB

    – មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

    – រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

    – ថាមពលថ្ម៖ 4,500 mAh (25W Fast charging)

    – ប្រព័ន្ធដំណើរការ៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)

    – បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

    – ពណ៌៖ ខ្មៅ, ប្រាក់, ខៀវ

    – តម្លៃ៖ $449 ដុល្លារ!

    * Samsung Galaxy A51

    – អេក្រង់៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display

    – កាមេរ៉ាក្រោយ 4 គ្រាប់៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)

    – កាមេរ៉ាមុខ៖ 32 MP (f2.2)

    – ទម្ងន់៖ 172g

    – ខ្នាត៖ (158.5 x 73.6 x 7.9 mm)

    – រ៉េម៖ 6GB

    – មេម៉ូរី៖ 128 GB អាចបន្ថែក្រៅបានរហូតដល់ 512 GB

    – រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន 2

    – ថាមពលថ្ម៖ 4,000 mAh (15W Fast charging)

    – ប្រព័ន្ធដំណើរការ៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)

    – បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់

    – ពណ៌៖ ស, ខ្មៅ, ខៀវ, ផ្កាឈូក

    – តម្លៃ៖ $349ដុល្លារ!

    ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ។