Category: PR

  • (EAT WITH BEE / D.R. / MANITH) ដែលជាម្ចាស់ជ័យលាភីនៃកម្មវិធី CAMBODIAN NET IDOL រដូវកាលទី 2 ជាមួយនឹងទឹកប្រាក់ចំនួន សរុប 20.000 ដុល្លារ ដោយមាន ទឹកប្រាក់សុទ្ធ កុងត្រា និង រង្វាន់ជាច្រើន!​

    (EAT WITH BEE / D.R. / MANITH) ដែលជាម្ចាស់ជ័យលាភីនៃកម្មវិធី CAMBODIAN NET IDOL រដូវកាលទី 2 ជាមួយនឹងទឹកប្រាក់ចំនួន សរុប 20.000 ដុល្លារ ដោយមាន ទឹកប្រាក់សុទ្ធ កុងត្រា និង រង្វាន់ជាច្រើន!​

    ភ្នំពេញ 14 ធ្នូ 2020 – កម្មវិធី Cambodian Net Idol រដូវកាលទី 2 ដែលបានបានរៀបចំដោយ Yes 018 បានរកឃើញម្ចាស់ជ័យលាភីហើយនោះគឺ (EAT WITH BEE / D.R. / MANITH) ដែលជាអ្នកទទួលជ័យជម្នះដោយមាន (EAT WITH BEE / D.R. / MANITH) និង (EAT WITH BEE / D.R. / MANITH) ដែលជាអ្នកទទួលបានលេខ ២ និងអ្នកលេខ ៣ ។ បន្ទាប់ពីឆ្លងកាត់វិញ្ញាសារប្រកួតទាំង ៩ វគ្គកន្លងមក និងមានចំនួនអ្នកទស្សនាជិត XXX រាប់លានលាននាក់ ដែលបានចូលទៅកាន់គេហទំព័រផ្លូវការហ្វេសប៊ុក Yes018 ជារៀងរាល់សប្តាហ៍។ ព្រឹត្តិការណ៍ដ៏ធំចុងក្រោយដែលបានធ្វើនៅឯភោជនីយដ្ឋាន Hard Rock Cafe ភ្នំពេញ ត្រូវបានចូលរួមដោយអ្នកគាំទ្រកម្មវិធីនេះ ព្រមទាំងម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីគឺ Yes018 និងអ្នកចូលរួមគាំទ្រឧបត្ថម្ភកម្មវិធីផ្សេងៗទៀត និង ជាពិសេស គឺ ក្រុមហ៊ុន Cake Experiential ដែលជាអ្នកបង្កើតកម្មវិធីនេះឡើង។

    លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential បានមានប្រសាសន៍ថា

    “ ពួកយើងពិតជាមានមោទនភាពចំពោះបេក្ខជន បេក្ខនារី ទាំងអស់ដែលបានចូលរួមកម្មវិធី Cambodian Net Idol រដូវកាលទី 2 នេះខ្លាំងណាស់ ដោយពួកគេទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេក្នុងការបំពេញវិញ្ញាសារតាមវគ្គនិមួយៗហើយពិសេសគឺបេក្ខភាពចុងក្រោយទាំង ៣ រូបរបស់យើង ដែលបានយកឈ្នះគ្រប់ឧបសគ្គដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ពួកយើងជឿជាក់ថាពួកគេនឹងបន្តគោលបំណងរបស់ CNI ដែលបង្កើតឡើងក្នុងគោលបំណងជាវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងអស់នៅទីនោះ ។ ”

    លោក Jeck Tan ដែលអញ្ជើញមកពី Yes018 ក៏បានបន្ថែមថា“ យើងពិតជាមានភាពរំភើបណាស់ជាមួយនឹងលទ្ធផលនៃកម្មវិធីនេះហើយក៏បានផ្តល់មកឱ្យយើងនូវសញ្ញានៃការគាំទ្រ Net Idol និងការបង្កើតមាតិកាសម្រាប់ការជំរុញគម្រោងផែនការអាជីវកម្មរបស់យើងនាពេលអនាគត។ ជាមួយគ្នានេះផងដែរ ក្នុងកម្មវិធីពីវគ្គមួយទៅវគ្គមួយ ជាពិសេសចំពោះវគ្គ ការលេងហ្គេមជាមួយប្រព័ន្ធ 5G Gaming ដែលរហូតមកដល់ពេលនេះទទួលបានការចូលទស្សនាជាង 1.8 លាននាក់ ហើយនេះក៏បានចូលរួមលើកកម្ពស់ក្នុងការយល់ដឹងអំពីអ្វីទៅជាប្រព័ន្ធ 5G និងវិធីដែលប្រព័ន្ធនេះអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ផងដែរ” ។

    ក្នុងនោះផងដែរពិធីករនៃកម្មវិធីនេះ គឺកញ្ញា សារីតា ដែលជាពិធីករតាំងពី ដើមកម្មវិធីរហូតដល់​ពេលបញ្ចប់ នឹងការសង្ខេបដំណើរនៃបេក្ខភាពទាំងអស់ហើយបន្ទាប់មកក៏មានគណៈកម្មការ របស់យើងដូចជា កញ្ញា កុសុម៉ា កញ្ញា Nikki Nikki និង លោកសម្បត្តិ ដែលបានចែករំលែកពីបទពិសោធន៍របស់ពួកគេជាមួយបេក្ខភាពទាំងអស់ក្នងការសម្តែងនិងបំពេញតួនាទីជាអ្នកណែនាំបេក្ខភាពទាំងអស់ តាមរយៈវិញ្ញាសារប្រកួតប្រចាំសប្តាហ៍និងជួយផ្តល់ដំបូងន្មាន និងបទពិសោធន៍ល្អៗ ដល់ពួកគេឱ្យរីកចម្រើនកាន់តែប្រសើរឡើងក្នុងការបង្កើតមាតិកា ការទទួលបានអ្នកគាំទ្រ និងការបង្កើតបុគ្គលិកលក្ខណៈមួយតាមប្រព័ន្ធអ៊ីនធើណែត។

    បេក្ខភាពចុងក្រោយទាំង ៣ រូបដែលទទួលបានការគាំទ្រច្រើនជាងគេ គឺ Eat With Bee ដែលធ្វើ វិឌីអូ Food Blogger D.R. ដែលធ្វើ វិឌីអូ Dancer និង Manith ដែលធ្វើវីឌីអូជា Sweetie Brio ក្នុងនោះផងដែរ យើងក៏មានអ្នករចនាម៉ូដ របស់យើងគឺ កញ្ញា Sorkbuoy ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ពួកគេទាំង បីរូប ។ ពួកគេម្នាក់ៗនឹងបង្ហាញវិញ្ញាសាចុងក្រោយដែលពួកគេបានធ្វើតាមរយៈការធ្វើវិឌីអូ Vlog ដែលពួកគេបានផលិតឡើង ក្នុងរយៈមិនដល់មួយសប្តាហ៍សម្រាប់បង្ហាញក្នុងរយៈតែមួយថ្ងៃដើម្បីក្លាយជា Cambodian Net Idol បន្ទាប់ សម្រាប់ រដូវកាលទី 2 ។

    មិនត្រឹមតែប៉ុណ្ណោះក៏មាន Net Idols របស់យើងដែលបានវិលត្រលប់មកវិញដើម្បីបង្ហាញទេពកោសល្យរបស់ពួកគាត់នៅលើឆាកដោយមាន កញ្ញា BlinkBleh និង Konjruk ជាមួយនឹងការសម្តែងចម្រៀង និងក្បាច់រាំ។ អ្នកគាំទ្រដែលចូលរួមទស្សនាក៏បានលេងហ្គេមសប្បាយ ៗ នៅលើឆាកដោយផ្អែកទៅលើប្រធានបទ Yes018 លឿនកប់ នឹងបានឈ្នះរង្វាន់ជាច្រើន ។

    បេក្ខភាពដ៏ពូកែ ទាំង 3 និងទទួលបានប្រាក់រង្វាន់សរុបចំនួន 35,000 ដុល្លារដោយការចុះកុងត្រា 1 ឆ្នាំជាមួយ ក្រុមហ៊ុន Machha talent agency ទទួលបានទូរស័ព្ទចល័តពីក្រុមហ៊ុន Xiaomi និងគម្រោងទូរស័ព្ទចល័តគ្មានដែនកំណត់ 1 ឆ្នាំពី Yes018 ។

    សម្រាប់រដូវកាលទី 2 នេះ អ្នករៀបចំកម្មវិធីនិងគណៈកម្មការ បានសម្តែងក្តីសង្ឃឹមថានឹងមានកម្មវិធី Cambodian Net Idol រដូវកាល បន្តបន្ទាប់ទៀត សម្រាប់ផ្តល់ឱ្យអ្នកដែលចូលចិត្តប្រើប្រាស់អ៊ិនធឺរណែតវ័យក្មេងកម្ពុជាសម្រេចក្តីសុបិនរបស់ពួកគេ។

    ប្រសិនបើអ្នកខកខានមិនបានទស្សនាវគ្គមុន ៗ នៃកម្មវិធី Cambodian Net Idol រដូវកាលទី ២ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Yes018 នៅ www.facebook.com/yes.com.kh ឬក៏ទស្សនា ឆានែល Youtube របស់យើងក៏បាន ។

  • Digi និងបើកសម្ពោធទីស្នាក់ការលក់ថ្មី នៅពេលឆាប់ៗនេះ

    Digi និងបើកសម្ពោធទីស្នាក់ការលក់ថ្មី នៅពេលឆាប់ៗនេះ

    (ភ្នំពេញ)​៖ ទន្ទឹមនិងការទទួលបានភាពជោគជ័យលើវិស័យទូរគមនាគមន៍ ក្នុងការផ្តល់សេវាកម្មអ៊ីនធើណិត ទូរទស្សន៍ អស់រយៈពេល​ជាច្រើនឆ្នាំ​នៅកម្ពុជា។ Digi ដែលមានអតិថិជនកាន់តែកើនឡើងខ្លាំង បានប្រកាសពីការបើកសម្ពោធ​ការិយាល័យលក់ថ្មី ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជុះជុលនិងកែរលំអរួចរាល់ដើម្បីបំពេញតម្រូវការ សេវាកម្មថ្មីៗជាច្រើនទៀត ជូនអតិថិជនឲ្យកាន់តែប្រសើរឡើង។

    ក្នុងឪកាសការបើកសម្ពោធ​ការិយាល័យឌីជីថ្មីនេះផងដែរ ក្រុមហ៊ុនបានផ្តល់ជូននូវកាដូរពិសេសជាច្រើន៖

    -ទទួលបានប័ណ្ណបញ្ចុះតម្លៃចំនួន​២០ដុល្លាររាល់ការទិញកញ្ចប់សេវាកម្មអ៊ីនធើណិតណាមួយ។

    -អតិថិជន២០នាក់ដំបូងនិងទទួលបានកាដូយ៉ាងពិសេស។​

    -គ្រប់អតិថិជនទាំងអស់និងទទួលបានកាដូគ្រប់ៗគ្នា។​

    -អតិថិជនទាំងអស់អាចសាកល្បងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា(Smart Home)ដោយឥតគិតថ្លៃ។

    -កាដូអនុស្សាវរីយជាច្រើនទៀតមានផ្តល់ជូនអតិថិជនរយៈពេលមួយសប្តាហិ៍រាប់ចាប់ពីថ្ងៃសម្ពោធ ដាក់ឧ្យប្រើប្រាស់ជាផ្លូវការ ។

    -សម្រាប់អ្នកដែលចែករំលែកផុសស្ទើអំពីការបើកសម្ពោធផ្លូវការ របស់ឌីជី ហើយ Tag មិត្តភក្ត៥នាក់ រួចចែករំលែកក្នុងគណនីផ្ទាល់ខ្លួនជាសាធារណ និងទទួលបានកាដូ(The Secret gift) ម្នាក់មួយផងដែរ។

    Digi សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់រួមមាន អង្គការ ស្ថាប័ន មន្ទីរពេទ្យ ក្រសួង ក្រុមហ៊ុន សហគ្រាស បុរី ខុនដូ និងអតិថិជនតាមគេហដ្ឋានផ្សេងៗជាច្រើនទៀតដែលបានប្រើប្រាស់សេវាកម្មរបស់ Digi ។​

    Digi ប្តេជ្ញា​នឹងបន្តការពង្រឹងបណ្តាញ និងកែលម្អគុណភាព ព្រមទាំង​ពង្រីកសេវាកម្មបណ្តាញថ្មីៗឲ្យកាន់តែប្រសើរប្រកបដោយគុណភាពល្អ និងល្បឿនលឿន​បន្ថែមទៀត ក្នុងគោលដៅដើម្បីបម្រើអតិថិជនឧ្យបានល្អបំផុតតាមតែអាចធ្វើទៅបាន។

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ៖ 098777555 / 078777555

    ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើងគឺ៖ www.digi.com.kh

  • វីង រៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលដើម្បីបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងការទូទាត់ប្រាក់ចំណាយ

    វីង រៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលដើម្បីបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងការទូទាត់ប្រាក់ចំណាយ

    ភ្នំពេញថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។

    ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៣ រូបផ្សេងទៀត។

    ក្នុងដំណើរទស្សនកិច្ចនេះ វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុតាមប្រព័ន្ធឌីជីថលដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

    ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា៖«​ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»​។

    ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ឥឡូវនេះ វីង ដែលមានភ្នាក់ងារជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់និងមានទំនុកចិត្តបំផុតក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រហើយមានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និងMoneyGram Wechat និង Alipay ។​

    អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៏ថា៖  «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយដែលប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត់វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរ»។​

    ដោយមានអតិថិជនជាង ៥ លាននាក់ដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះ វីង បានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយជួយសំរួលដល់ការធ្វើប្រតិបត្តិការមានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស តាមរយៈការធ្វើប្រតិបត្តិការជាង ១៣០ លានដង កាលពីឆ្នាំមុន។

    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតបានមានប្រាសាសន៍ថា៖ «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពទូទាំងអង្គភាពក៏ដូចជាពង្រឹងនិរន្តរភាពនៃការឆ្នៃប្រឌិតនៃដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញនូវតំរូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា»

    ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅកម្ពុជាក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។ ពួកគេទាំងនោះបានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើរប្រាក់មកកម្ពុជាប្រកបដោយប្រសិទ្ធភាពតាមរយៈគណនីយវីងមកកាន់សមាជិកគ្រួសាររបស់ពួកគេ៕

  • កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

    កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)

    មជ្ឈមណ្ឌល​​ភាសា​​ អេ​ អាយ​​ អាយ​​ (Aii)​ បាន​បន្ថែម​កម្មវិធីសិក្សា​​របស់ខ្លួ​ន សម្រាប់​ការសិក្សា​រយៈពេល​ ៣ថ្ងៃ​ និង​ចុងសប្ដាហ៍​ ដើម្បី​បង្កភាព​ងាយស្រួល​ និង​បំពេញតម្រូវ​ការដល់​សាធារណជន​​ឱ្យបានទូលំ​ទូលាយ​សម្រាប់​​ការសិក្សា​ ​នៅគ្រឹះស្ថា​ន   បណ្ដុះ​បណ្ដាល​ភាសា​បរទេស​​របស់ខ្លួន​។​

    កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​នេះ​ ចាប់​ផ្ដើម​ចុះឈ្មោះ​ពីថ្ងៃនេះតទៅ​ នៅគ្រប់សាខា​ទាំង៦របស់​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ (Aii)​ នៅក្នុង​រាជធានី​ភ្នំពេញ​។

    កម្ម​វិធី​សិក្សា​របស់​មជ្ឈម​ណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ សម្រាប់​ថ្នាក់​៣ថ្ងៃ​ ត្រូវបាន​បែងចែក​ជា២​វេនផ្សេងៗ​គ្នា។​ ក្នុងនោះ​​ វេនទី១​ ​សិក្សា​នៅថ្ងៃ​ចន្ទ​ ថ្ងៃពុធ​ និងថ្ងៃសុក្រ​ ដែលជម្រើស​ទី១​ចាប់ពី​ម៉ោង៦:០០​ព្រឹក​ រហូតដល់​​ម៉ោង៧:៤០​នាទីព្រឹក​ ជម្រើសទី២​ចាប់ពីម៉ោង​១១:២០​នាទី​ព្រឹក​ រហូតដល់​ម៉ោង​១:០០​រសៀល​ និងជម្រើស​ចុងក្រោយ​ចាប់ពី​ម៉ោង៦:០០ល្ងាច​ រហូតដល់​ម៉ោង៧:៤០​នាទីយប់​ ដែលការ​សិក្សា​មានរយៈពេល​​១០សប្ដាហ៍។​

    វេនទី២​ សិក្សានៅថ្ងៃអង្គារ​ ថ្ងៃព្រហស្សតិ៍​ និងថ្ងៃសៅរ៍​ ដែលមាន​ជម្រើសម៉ោង​សិក្សា​ និង​រយៈ​ពេល​សិក្សា​ ដូចវេនទី១​ ដែរ​។ ចំពោះ​កម្មវិធី​សិក្សា​ចុងសប្ដាហ៍​ ត្រូវសិក្សា​នៅថ្ងៃសៅរ៍​ ចាប់ពីម៉ោង២:០០​រសៀល​ ដល់ម៉ោង​៥:០០ល្ងាច​ និងសិក្សា​នៅថ្ងៃអាទិត្យ​ ចាប់ពីម៉ោង​៨:០០ព្រឹក​​ រហូតដល់​ម៉ោង១១:​០០ព្រឹក​ ដែលសិក្សា​មានរយៈពេល​​១០សប្ដាហ៍​។

    បើតាមលោក​ វ៉ា វណ្ណះ​ មន្ត្រីជាន់​ខ្ពស់ផ្នែក​ទីផ្សារ​ នៃមជ្ឈម​ណ្ឌលភាសា​ អេ​ អាយ​ អាយ​ បានឱ្យដឹងថា​​៖​​ «ការបង្កើត​​កម្មវិធីសិ​ក្សា​នេះឡើង​ ក្នុងគោល​បំណង​ផ្ដល់ឱកាស​ដល់​មន្ត្រីរាជការ​ បណ្ដា​បុគ្គលិក​ក្រុម​ហ៊ុន​​ អ្នកអាជីវករ​​ សិស្ស​ និស្សិត​ និងសាធារណជន​ទូទៅ​ ដែល​មមាញឹកនិ​ងការងា​រ អាច​​សិក្សាភាសា​អង់គ្លេស​ តាមវេន​កម្មវិធី​សិក្សានីមួយ​ៗ​»។​

    សូម​ជម្រាបថា​ កម្ម​វិធីសិក្សា​​ថ្នាក់៣ថ្ងៃ​ និងថ្នាក់​ចុងសប្ដាហ៍នេះ​ ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​បាន​ផ្ដល់​​អាហា​រូបករណ៍​រហូត​ដល់៥០%​ សម្រាប់​សិស្ស​ និស្សិត​ និងសាធារណជន​ទូទៅដែល​ចុះឈ្មោះ​សិក្សា​ពីថ្ងៃនេះ​តទៅ​។​

  • ការប្រគំតន្ត្រីយក្សរបស់ថៃហ្គ័រ Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ

    ការប្រគំតន្ត្រីយក្សរបស់ថៃហ្គ័រ Tiger Street Football 2020 ធ្វើឲ្យកក្រើកក្រុងតាខ្មៅ

    ក្រុងតាខ្មៅ៖ ការ​ប្រគំ​តន្ត្រី​យក្សរបស់ស្រាបៀរថៃហ្គ័រ​​ក្នុងឱកាស​​អបអរសាទរក្រុមជើងឯកម្ចាស់ពាន Tiger Street Football  2020  វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស ដែលប្រារព្ធធ្វើឡើងនៅ​​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី​០៧​-០៨ ​ខែមីនា ឆ្នាំ​២០២០  បានធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅក្នុងបរិវេណទីធ្លាសួនច្បារច្រមុះជ្រូក មាត់ទន្លេក្រុងតាខ្មៅ ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

    ការប្រគុំតន្ត្រី​យក្សរយៈពេលពីររាត្រីជាប់គ្នា  ពិត​ជា​អស្ចារ្យ​ណាស់​នាំ​ភាព​សប្បាយ​រីក​រាយ​ជូន​បង​ប្អូនក្នុងក្រុងតាខ្មៅ  ដោយមានចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ខេមរះ សិរីមន្ត អ្នកនាង ឪក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ កញ្ញា សុខ សីឡាលីន លោក ហ្សូណូ លោក ខាត់ ជែមស៏ លោក នីកូ លោក​ Step និងកញ្ញា ឈិន ម៉ានិច្ច

    ការប្រគំតន្រ្តីដ៏កក្រើកពិសេសនេះ ដែលរៀបចំផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ (CBL)។​ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.។

    ពិសាដោយការទទួលខុសត្រូវ៕​

  • ទឹកប្រាក់ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ ឆ្នាំ២០២០ បានធ្លាក់ដល់ដៃស្ត្រីម្នាក់រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ទឹកប្រាក់ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ ឆ្នាំ២០២០ បានធ្លាក់ដល់ដៃស្ត្រីម្នាក់រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ភ្នំពេញ ៖ ស្ត្រីម្នាក់មានឈ្មោះ ហ៊ិន ស្រីលាក់ អាយុ៣១ឆ្នាំ បច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០ លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ សញ្ញាផ្កាឈូក២ ។

    ថ្លែងប្រាប់ក្រុមការងារចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ អ្នកស្រី ហ៊ិន ស្រីលាក់ បានឱ្យដឹងថា ជីវភាពគ្រួសារសព្វថ្ងៃនេះគឺនៅជួបការខ្វះខាតច្រើន ដោយក្រៅពីធ្វើការងារផ្ទះ និងដាំដំណាំបន្ដិចបន្ទួចជាលក្ខណៈគ្រួសារ គឺត្រូវពឹងអាស្រ័យលើប្ដីដែលមានមុខរបរជាជាងកាត់សក់ក្នុងភូមិ រួមនឹងមុខរបរជាអ្នកចិញ្ចឹមគោតែប៉ុណ្ណោះ។

    ដោយឡែកសម្រាប់ការត្រូវរង្វាន់ធំពីថ្នាំដុសធ្មេញ ផ្កាឈូក២ នៅពេលនេះ ត្រូវបានអ្នកស្រីប្រាប់ឱ្យដឹងថា ចំពោះថ្នាំដុសធ្មេញផ្កាឈូក២ អ្នកស្រី និងក្រុមគ្រួសារតែងប្រើប្រាស់ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ នៅពេលប្រើអស់អ្នកស្រីក៏ទៅទិញថ្នាំដុសធ្មេញផ្កាឈូក២ថ្មីមួយប្រអប់ ពីអ្នកលក់ដែលនៅជិតផ្ទះមកប្រើដូចសព្វដង លុះពេលហែកប្រអប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់២០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាប់ស្វាមី និងអ្នកជិតខាងឱ្យជួយមើល រួចក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

    អ្នកស្រីបានបញ្ជាក់ថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ ២០លានរៀល ពីថ្នាំដុសធ្មេញ ផ្កាឈូក២ នេះ អ្នកស្រីនឹងយកមួយចំនួនសាងសង់ផ្ទះឱ្យល្អប្រសើរ ហើយទុកមួយចំនួនទៀតសម្រាប់គ្រួសារទិញគោចិញ្ចឹមបន្ថែម ដើម្បីសម្រាប់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ មានរង្វាន់ធំនូវចំនួនទឹកប្រាក់ ២០លានរៀល រហូតដល់៥០រង្វាន់ ម៉ូតូ HONDA Dream ចំនួន៥០គ្រឿង ទូរស័ព្ទ i-Phone ចំនួន៥០គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក២រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…ម្ចាស់រង្វាន់ធំ២០លានរៀលបន្ទាប់ អាចជារូបអ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក២ ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕

  • ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកុមារ នៅលើទឹកដីអតីតចម្ការមីន

    ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកុមារ នៅលើទឹកដីអតីតចម្ការមីន

    កាលពីថ្ងៃទី16 ខែកុម្ភៈកន្លងទៅ នៅក្នុងទីលានបាល់ទាត់ដែលស្ថិតនៅក្នុងសាលាអនុវិទ្យាល័យកូនត្រី​ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាល និងជាអតីតចម្ការមីន ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រារព្ធកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី(ម្ចាស់ផ្ទះ) នឹងសិស្សនៃសាលាអនុវិទ្យាល័យទួលពង្រ ក្រោមការឧបត្ថម្ភពីអង្គការ CMC ប្រចាំកម្ពុជា និងសប្បុរសជនជាច្រើនទៀត។

    នៅក្នុងកម្មវិធីនោះមានការចូលរួមពីសំណាក់លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុន លោក សូវ៉ាក តំណាងអង្គការ YOUME School 2008 ជាភ្ញៀវកិត្តិយស លោកនាយកសាលាអនុវិទ្យាល័យកូនត្រី លោកនាយកសាលាអនុវិទ្យាល័យទួលពង្រ តំណាងអាជ្ញាធរស្រុកអូជ្រៅ តំណាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ តំណាងក្រុមហ៊ុន MT Sport សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើន។

    មុននឹងបើកកម្មវិធីប្រកួត លោក ខេនជិ អូតានី បានថ្លែងថា៖ “សាលាអនុវិទ្យាល័យកូនត្រីនេះ សាងសង់ឡើងនៅឆ្នាំ2008 កាលពីមុនជាតំបន់ដែលដាច់ស្រយាល មានការខ្វះខាត និងជាអតីតចម្ការមីនទៀតផង ហើយជាពិសេសមិនដែលមានរៀបចំកម្មវិធីប្រកួតកីឡាអ្វីឡើយ តែក្រោយមកក្រោមការឧបត្ថម្ភរបស់សប្បុរសជននៃអង្គការ CMC ប្រទេសជប៉ុន តំបន់នេះបានក្លាយជាតំបន់ដែលមានសុវត្ថិភាព និងតែងមានរៀបចំកម្មវិធីមិត្តភាពជាបន្តបន្ទាប់ដើម្បីរឹតចំណងសាមគ្គីភាពរវាងសិស្ស និងសិស្ស” សម្រាប់លទ្ធផលនៃការប្រកួតទាំង 2ប្រកួត រវាងសិស្សប្រុសនៃសាលាទាំង2 និង 1ប្រកួតទៀតរវាងសិស្សស្រីនៃសាលាទាំង2ដែរនោះ ជ័យជម្នះខាងសិស្សប្រុស បានទៅលើក្រុមសិស្សនៃសាលាអនុវិទ្យាល័យកូនត្រី ខាងផ្នែកសិស្សស្រី ជ័យជម្នះបានទៅលើក្រុមសិស្សមកពីសាលាអនុវិទ្យល័យទួលពង្រ។

    គួរជម្រាបដែរថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះ បានទទួលការសហការបង្ហាត់ និងឧបត្ថម្ភបាល់ និងស្បែកជើងដោយតំណាងក្រុមបាល់ទាត់អាជីព អង្គរថាយហ្គឺរ ចំណែកឯសម្លៀកបំពាក់កីឡា ឧបត្ថម្ភដោយក្រុមហ៊ុន MT Sport។

    ក្រោយពីការប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ និងក្រុមកីឡាការិនីហើយ ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ បានចូលរួមពិសាភោជនាហារសាមគ្គីជុំគ្នាយ៉ាងរីករាយ។

    ជាការលាគ្នា លោក ខេនជិ អូតានី តំណាងអង្គការ CMC ជប៉ុនបានថ្លែង លោកមិនដែលភ្លេចសិស្សានុសិស្ស និងប្រជាជននៅទីនេះឡើយ លោកនឹងមករៀបចំកម្មវិធីថ្មីៗទៀត ដូចដែលលោកធ្លាប់បានធ្វើកន្លងមករហូត។
    កម្មវិធីនេះបានចប់សព្វគ្រប់នៅវេលាម៉ោង15 និង30នាទី ក្រោមបរិយាកាសរីករាយបំផុត៕ ​

  • ក្រុមហ៊ុន CPL-Teak Farm ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិកម្មទំនើប

    ក្រុមហ៊ុន CPL-Teak Farm ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិកម្មទំនើប

    កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ​ មានផ្ទៃដីសំបូរទៅដោយជីរជាតិ និង​មានស្ថានភាពអំណោយផលជាមួយនឹងវិស័យកសិកម្ម តែអ្វីដែលជាកត្តាប្រឈមគឺប្រជាជនមួយចំនួនមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីអភិវឌ្ឍ​ដីកសិកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

    លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា តាមរយៈគម្រោងរបស់ Teak Farm លោកចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមិនត្រឹមតែមានលទ្ធភាពផលិតផលិតផលកសិកម្មធម្មជាតិ​ប្រកបដោយសុវត្ថិភាពសម្រាប់បង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ តែយើងចង់ឱ្យប្រទេសរបស់យើងក្លាយទៅជា​តំបន់ដែលមានសមត្ថភាព​ផលិតកសិផល​កសិកម្មសម្រាប់នាំចេញទៅក្រៅប្រទេសយ៉ាងធំ និងទំនើប។ លោកឧកញ៉ាបានបញ្ជាក់ផងដែរថា បើប្រៀបធៀបជាមួយនឹងប្រទេសអ៊ីស្ត្រាអែលដែលលោកធ្លាប់បានទៅទស្សនកិច្ចផ្ទាល់ កម្ពុជាមានលក្ខណៈពិសេសជាងគេឆ្ងាយណាស់ ព្រោះអ៊ីស្ត្រាអែលគ្មានផ្ទៃដីមានជីរជាតិល្អ និងគ្មានលក្ខខណ្ឌអំណោយផលច្រើនដូចកម្ពុជាទេ តែអ្វីដែលជាលក្ខណៈពិសេសនោះគឺអ៊ីស្ត្រាអែលបានអភិវឌ្ឍខ្លួនមកក្លាយជាប្រទេសលេខ1ផ្នែកកសិកម្ម។ ងាកមកកម្ពុជាវិញ យើងមានទាំងផ្ទៃដីអំណោយផល មានទឹក និងបរិយាកាសល្អសម្រាប់ការធ្វើកសិកម្ម តែកសិកររបស់យើងនៅខ្វះបច្ចេកទេស​ និងរូបមន្ត។

    លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ថា៖ «​នៅលើលោកនេះគ្មានអ្វីដែលយើងធ្វើមិនបាននោះទេ។ នៅអ៊ីស្ត្រាអែល ខ្ញុំឃើញអ្នកធ្វើកសិកម្ម​សុទ្ធតែជាអ្នកមាន តែនៅប្រទេសយើងអ្នកធ្វើកសិកម្ម​មួយចំនួនមិនទាន់អាចក្លាយជាអ្នកមានបាននោះទេ។ បញ្ហាគឺមកពីគាត់មិនទាន់មានវិធីសាស្ត្រល្អ និងមិនទាន់មានបច្ចេកទេសត្រឹមត្រូវដើម្បីធ្វើកសិកម្មលើដីរបស់គាត់។ ហេតុនេះហើយទើប​យើងនាំអ្នកជំនាញដើម្បី​ធ្វើយ៉ាងណាបង្រៀនពួកគាត់ឱ្យចេះធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់»។

    លោកឧកញ៉ាបានបញ្ជាក់ផងដែរថា យើងចង់ឱ្យ​កសិកររបស់យើង​ក្លាយជាអ្នកមានដូចគេតាមរយៈការចាប់ផ្តើមធ្វើកសិកម្មទំនើប និងមានស្តង់ដារខ្ពស់។ ហេតុនេះហើយទើបយើង​ព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើការអភិវឌ្ឍតំបន់នេះដែលពីមុនជាតំបន់ដែខ្សោះគ្មានជីរជាតិ មកក្លាយជាតំបន់​មានជីរជាតិ មានផ្លូវខ្វាត់ខ្វែង មានតំបន់ធម្មជាតិបៃតងស្រស់បំព្រង និងមានប្រព័ន្ធទឹកស្អាតគ្រប់គ្រាន់ ព្រមទាំងផ្តល់ការងារ និងចំណេះដឹងជាច្រើនដល់កសិកររបស់យើងដែលបម្រើការងារនៅទីនេះ។ លោកឧកញ៉ារំឮកថា ជាចរន្តនៃការធ្វើពាណិជ្ជកម្ម យើងបានឃើញហើយថា​ថ្មីៗនេះ មានក្រុមហ៊ុន​ប្រ៊េន (brand) ធំៗជាច្រើនបានមកកម្ពុជាដូចជា Starbug ឬ KFC ជាដើមបានមកកាន់ប្រទេសកម្ពុជា។ អ្វីដែលគេផ្តល់ឱ្យ​ម្ចាស់អាជីវកម្មដែលបានទិញសិទ្ធ​នោះគឺ គេផ្តល់តែរូបមន្ត និងក្បួនខ្នាតដើម្បីធ្វើម្ហូបឱ្យឆ្ងាញ់ដូចគេ ក៏អាចធ្វើឱ្យអាជីវកម្មនោះដើរ និងល្បីល្បាញបានដែរ។ ហេតុនេះសម្រាប់វិស័យកសិកម្មក៏ដូចគ្នា យើងបានសហការជាមួយអ្នកជំនាញខ្លាំងៗមកពីប្រទេសអ៊ីស្ត្រាអែល ដែលជាតំបន់មានបច្ចេកវិទ្យាកសិកម្មខ្ពស់ និងអ្នកជំនាញមកពីគ្រប់ទិសទីដើម្បីផ្តល់រូបមន្ត បង្ហាត់បង្ហាញ សាកល្បងអនុវត្តការងារឱ្យបានល្អនោះយើងជឿថាយើងនឹងអាចរៀនចេះហើយអនុវត្តឱ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

    បង្ហាញពីការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននេះ លោកឧកញ៉ា ចេង ខេង បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់សហការជំរុញឱ្យតំបន់អភិវឌ្ឍនេះអាចអភិវឌ្ឍបានយ៉ាងរលូនដើម្បី​សម្រេចគោលដៅប្រកបដោយភាពវិជ្ជមានសម្រាប់វិស័យកសិកម្មនៅក្នុងស្រុក។ លោកឧកញ៉ាបញ្ជាក់ថាក្រៅពីការដាំដើមម៉ៃសាក់យើងបានចំណាយផ្ទៃដីប្រមាណ 100ហិកតាដើម្បីពិសោធន៍ដាំដំណាំប័រ ដែលជាដំណាំមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃខ្ពស់ផងដែរសម្រាប់ពិភពលោក។ បន្ថែមពីលលើនេះយើងបានពិសោធន៍លើមុខដំណាំជាច្រើនទៀតដើម្បីស្វែងរកមើលថាតើប្រភេទដំណាំបែបណាជាដំណាំដែលអាចដាំដុះបានលឿន និងទទួលទិន្នផលខ្ពស់។ យើងសង្ឃឹមថាការប្រឹងប្រែងនេះ នឹងធ្វើឱ្យវិស័យកសិកម្មរបស់យើងក្លាយជាកសិកម្ម​ដែលមានទ្រង់ទ្រាយធំ សម្រាប់ការផ្គង់ផ្គង់ទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ៕

  • ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិលក់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន SINGMENG

    ក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិលក់ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន SINGMENG

    កាលពីថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ​ឆ្នាំ២០២០នេះក្រុមហ៊ុន SINGMENG និង ក្រុមហ៊ុន SPEEDWIND បានចុះកិច្ចព្រមព្រៀងក្នុងការផ្តល់សិទ្ធិអោយក្រុមហ៊ុន SPEEDWIND លក់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន SINGMENG ។

    ក្រុមហ៊ុន SPEEDWIND មានមូលនិធិយ៉ាងរឹងមាំនិងមានបទពិសោធន៍យ៉ាងទូលំទូលាយ លើវិស័យចែកចាយនិងលក់​ផលិតផល និង សេវាកម្មជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។

    ដើម្បីឲ្យកាន់តែមានភាពងាយស្រួល អតិថិជនទាំងអស់អាចរកជាវនៅកញ្ចប់សេវាកម្មអ៊ីនធើណិតរបស់ក្រុមហ៊ុន SINGMENG តាមតម្រូវការរបស់លោកអ្នកនៅគ្រប់បណ្តាហាងរបស់ក្រុមហ៊ុន SPEEDWIND នៅរាជធានីភ្នំពេញ ​ដោយក្នុងនោះលោកអ្នកអាចជ្រើសរើសកញ្ចប់សេវាកម្មមានដូចជា៖

    1. កញ្ចប់Family Wifiអ៊ីនធើណិត 9Mbps, 11Mbps, 12Mbps
    2. កញ្ចប់Family Plusអ៊ីនធើណិតជាមួយទូរទស្សន៍ (8Mbps, 9Mbps, 11Mbps, 12Mbps ​+ TV)
    3. កញ្ចប់COMBOអ៊ីនធើណិតជាមួយទូរទស្សន៍ (6Mbps, 8Mbps, 10Mbps + TV)
    4. ទូរទស្សន៍ SINGMENG TV (OTT TV) បច្ចេកវិទ្យាចុងក្រោយ
    5. Business Lite Fiber Optic Internet: 30Mbps (Local Speed 50Mbps)
    6. សេវាកម្មIP

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន SINGMENG គឺជាក្រុមហ៊ុនដែលផ្តល់“សេវាកម្មកម្សាន្តចម្រុះដ៏ល្អបំផុតនៅកម្ពុជា” ផ្តល់ជូននូវសេវាអ៊ីនធើណិតមានល្បឿនលឿនសម្រាប់គេហដ្ឋាន អាជីវកម្ម ក្រុមហ៊ុន សហគ្រាស និងផ្តល់ដំណោះស្រាយពហុចម្រុះរួមមាន ទូរទស្សន៍ឆ្លាតវ័យ OTT សហគមន៍ឆ្លាតវ័យ និងកម្មវិធីទស្សនាទូរទស្សន៍តាមទូរស័ព្ទដៃ (SPlus App) និងដំណោះស្រាយសម្លេង(VoIP) ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ គោលដៅចម្បងរបស់ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គឺធ្វើជាក្រុមហ៊ុនចម្បងដែលផ្តល់ជូនសេវាកម្មប្រព័ន្ធទូរគមនាគមន៍ធំជាងគេនៅក្នុងប្រទេសកម្ពុជា និង​ផ្តល់ជូនការកម្សាន្តបែបឌីជីថលដែលធំជាងគេនៅអាស៊ីអាគ្នេយ៍នេះ។

    សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ ក្រុមហ៊ុន ស្ពីដវីន សប ដែលមានអាស័យដ្ឋាននៅអគារ Regency Complex A, មហាវិថី ម៉ៅសេទុង សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

    ទូរស័ព្ទមកកាន់លេខ 085 726 111
    Facebook: Speedwind

  • ការប្រកួតរវាងកម្ពុជា និងអ៊ឺរ៉ង់ អាចនឹងត្រូវពន្យារពេល

    ការប្រកួតរវាងកម្ពុជា និងអ៊ឺរ៉ង់ អាចនឹងត្រូវពន្យារពេល

    កាលពីពេលថ្មីៗនេះ ប្រទេសជាច្រើនបានបិទទំនាក់ទំនង និងជើងហោះហើរទាំងស្រុងជាមួយនឹងប្រទេសអ៊ឺរ៉ង់ ដោយសារតែចំនួនអ្នកស្លាប់ និងឆ្លងមេរោគវីរុស COVID-19 កើនឡើងច្រើនជាងគេបន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។

    អ៊ឺរ៉ង់ អាចនឹងពិបាកខ្លាំងក្នុងការធ្វើដំណើរមកកម្ពុជា ដោយសារតែប្រទេសនៅទ្វីបអាស៊ីជាច្រើន បានបិទជើងហោះហើរជាមួយនឹងប្រទេសមួយនេះ និងដោយសារតែប្រទេសសម្បូរប្រេងមួយនេះ បានក្លាយជាមុខសញ្ញាចម្លងមេរោគវីរុស COVID-19 នៅមជ្ឈិមបូព៌ា ខណៈដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ទៅ-មកជាមួយប្រទេសអ៊ឺរ៉ង់នៅឡើយ។ មូលហេតុនេះ ដែលរួមបញ្ចូលទាំងសុវត្ថិភាពរបស់ក្រុមកីឡាករកម្ពុជាផងដែរនោះ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC កំពុងពិភាក្សាគ្នាជុំវិញការលើកការប្រកួតនេះ។

    គួរបញ្ជាក់ផងដែថា ការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA WORLD CUP 2020 រវាងកម្ពុជា និងអ៊ឺរ៉ង់ ដែលគ្រោងនឹងត្រូវប្រកួតនៅលើទឹកដីកម្ពុជា នៅថ្ងៃទី31 ខែមីនា ឆ្នាំ2020 ខាងមុខនេះ​​​ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិក៕