Category: PR

  • ដំណើរកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន និងតំបន់សំខាន់របស់ប្រទេសម៉ាឡេស៊ី

    ដំណើរកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នកសារព័ត៌មានក្នុងតំបន់អាស៊ាន និងតំបន់សំខាន់របស់ប្រទេសម៉ាឡេស៊ី

    ជាមោទនភាពបំផុតសម្រាប់ប្រទេសម៉ាឡេស៊ី ដែលបានរៀបចំកម្មវិធីដំណើរទេសចរណ៍មកកាន់ម៉ាឡេស៊ីក្នុងរដូវកាលទី 2 នៃឆ្នាំ2017 ក្រោមការចូលរួមពីសំណាក់បណ្តាអ្នកសារព័ត៌មានសរុបចំនួន 50នាក់ មកពីប្រទេសទាំង10 នៃអាស៊ាន ដើម្បីបានស្វែងយល់កាន់តែច្បាស់ពីវិស័យទេសចរណ៍នានាប្រចាំប្រទេសរបស់ខ្លួនរយៈពេល 4 យប់ 5 ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2017 ។

    នៅក្នុងកម្មវិធីដំណើរទេសចរណ៍របស់អ្នកសារព័ត៌មានប្រចាំឆ្នាំ 2017 ខាងលើនេះ មានគោលបំណងចង់ឱ្យអ្នកសារព័ត៌មានទាំងអស់បានដឹង និងស្គាល់ រួមជាមួយនឹងការជួយផ្សព្វផ្សាយបន្តពីវប្បធម៌ អរិយ្យធម៌ដែលមានវ័យចំណាស់របស់ប្រទេសម៉ាឡេស៊ី សិល្បៈនៃការធ្វើម្ហូប ក៏ដូចជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលជាច្រើនទៀត ដើម្បីបង្ហាញជួយឱ្យវិស័យទេសចរណ៍នៃប្រទេសមួយនេះកាន់តែមានឈ្មោះប៉សំឡេងតាមរយៈការបង្ហាញរូបភាពបែបសប្បាយៗ និងស្រស់ស្អាតនៅលើបណ្តាញទំនាក់ទំនងសង្គម រួមជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងទៀត ដូចជា Instagram និង Facebook ជាដើម។

    ចំពោះការធ្វើដំណើរកម្សាន្តខាងលើនេះ អ្នកចូលរួមទាំងអស់ចាំបាច់ត្រូវតែចេះបើកបររថយន្តនៅលើផ្លូវថ្នល់ទីសាធារណៈ ដើម្បីងាយស្រួលក្នុងការបញ្ជារថយន្តទៅកាន់តំបន់នានានៅជុំវិញប្រទេសម៉ាឡេស៊ី ដោយការចាប់ផ្តើមចេញដំណើរពីភាគខាងជើងទៅភាគខាងត្បូង (ចេញពីក្រុងកូឡាឡាំពួរ) តាមបណ្តាញផ្លូវសំខាន់ៗប្រចាំប្រទេស។ អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅ រួមជាមួយនឹងការស្នាក់នៅក្នុងផ្ទះបុរាណ ហើយអ្នកចូលរួមទាំងនោះក៏អាចរៀននេសាទ ទទួលយកបទពិសោធន៍ល្អៗជាច្រើនទៀតពីប្រទេសម៉ាឡេស៊ី។

    សូមបញ្ជាក់ផងដែរថា ចំពោះតំបន់កម្សាន្តសំខាន់ៗដែលបណ្តាអ្នកសារព័ត៌មានទាំង10ប្រទេសបានទៅទស្សនារួមមានដូចជា ៖ ទីក្រុង កូឡាឡាំពួរ , តំបន់ទេចរណ៍វប្បធម៌ Merdeka Square , តំបន់កម្សាន្ត Putrajaya , ទីរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំបាទូ , រួមជាមួយនឹងបណ្តាតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទីតាំងទៀត។ បន្ថែមពីនេះ អ្នកទាំងអស់ក៏មានឱកាសបានលេងល្បែងកម្សាន្តជាច្រើនទៀតដែលសុទ្ធតែបង្កភាពសប្បាយរីករាយ រួមជាមួយការទស្សនាខ្សែភាពនៅក្នុងរោងភាពយន្តដ៏ទំនើបប្រចាំប្រទេសផងដែរ ៕

  • បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អសោភ័ណ្ឌភាពវិទ្យាល័យ​ព្រែកឯក

    បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អសោភ័ណ្ឌភាពវិទ្យាល័យ​ព្រែកឯក

    ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧  បុគ្គលិកក្រុមហ៊ុន CBL បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃសាលា​វិទ្យាល័យព្រែកឯក​តាមរយៈការលាបថ្នាំនិងជួសជុលកែលម្អអគារសិក្សា ឡើងវិញ និងការ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូរំដោះទឹកលិចក្នុងរដូវរស្សា ក្រោម​ការ​ដឹកនាំដោយ​​លោក Roland Bala  នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកនៃក្រុមហ៊ុន CBL  និងមាន​ការ​ចូល​រួមជាអធិបតីភាព​ពីលោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក អ៊ុំ សារី ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ​ លោក ប៉ាង វិសុទ្ធ នាយក​​វិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូ​​អ្នកគ្រូ​ សិស្សានុសិស្សនៃ​វិទ្យា​ល័យព្រែកឯកជា​ច្រើន​​។

    ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយក​វិទ្យាល័យព្រែកឯក  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយក​ក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់​វិទ្យាល័យព្រែកឯក តាមរយៈ ការធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយ ខ្នង មាន ៤បន្ទប់ ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់ និងជួយដាក់​ប្រព័ន្ធបណ្តាញ​លូទឹកសំរាប់ជួយកាត់បន្ថយទឹកជន់ក្នុងបរិវេណសាលា នៅពេល​ភ្លៀងធ្លាក់​ខ្លាំងក្នុងរដូវវស្សា ។

    ជាមួយគ្នានោះដែរ​ លោក Roland Bala នាយកគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន CBL   បាន​មាន​ប្រសាស​ន៍រំលឹកឡើងថា កាលពី២០ឆ្នាំមុន ក្រុមហ៊ុន CBL​ ​បានកសាងអគារមួយខ្នងនេះ ជូន​សិស្សានុសិស្សវិទ្យាល័យព្រែកឯក ហើយគិតមកដល់បច្ចុប្បន្នមានសិស្សានុសិស្សរាប់ពាន់នាក់​ធ្លាប់បានសិក្សាក្នុងអគារនេះ ជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់បានសិក្សានៅទីនេះ ផងដែរ។ តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាពទ្រុឌទ្រោម ស្ទើរតែត្រូវបោះបង់ ​ហើយចាំបាច់ត្រូវការ​ជួសជុលកែលំអឡើងវិញ ដូច្នេះហើយថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់មកសាលានេះ ជាថ្មី ម្តងទៀត ធ្វើការកែលំអអគារ និងធ្វើឲ្យថ្នាក់រៀននិមួយៗមានសោរភ័ណ្ឌភាពស្រស់ស្អាតគួរ ឲ្យចង់ចូលសិក្សាឡើងវិញ។

    លោកក៏បានសំដែងនូវភាពសប្បាយរីករាយដោយបាន​ឃើញបុគ្គលិកក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីលាបថ្នាំ​ឆ្នាំនេះមានការកើនឡើង១៣៤នាក់ ហើយក៏បានថ្លែងអំណរគុណដល់​បុគ្គលិក​ស្ម័គ្រចិត្តទាំងអស់ ដែលចំណាយពេលវេលាចុងសបា្តហ៏ដើម្បីចូលរួមចំណែកក្នុងការ ជួយសង្គមរបស់យើងនៅថ្ងៃនេះ។

    លោកសង្ឃឹមផងដែរថា សកម្មភាពសង្គមរបស់យើង នឹងជួយកាត់បន្ថយការលំបាករបស់ សិស្សានុសិស្ស ហើយនឹងពួកគេឲ្យផ្តោតលើការសិក្សា ដើម្បីអនាគតដ៏ល្អរបស់ខ្លួន។

    គួររម្លឹកផងដែរថា ក្រុមហ៊ុន CBL តែងតែចូលរួមរាល់​សកម្មភាពនានាក្នុងការអភិវឌ្ឍ​សហគមន៍ និងផ្ដោត​ការ​យកចិត្ដ​ទុកដាក់ជា​ពិសេស​​លើ​​ការប្រព្រឹត្ដខ្លួនជា​សហគ្រាស​​​មួយដែលមាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ចំពោះសង្គម​​​ជាតិ៕

     
  • ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 នឹងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី22 កក្កដា

    ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 នឹងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី22 កក្កដា

    ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី2 គ្រោងនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2017 នៅក្នុងបរិវេណមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រសម្រាប់ប្រចាំឆ្នាំ 2017 នេះផ្ទាល់តែម្ដង ដែលមានបង្ហាញជូននូវពិព័រណ៍សម្លៀកបំពាក់កូនកំលោះ កូនក្រមុំនៅក្នុងថ្ងៃរៀបពិធីមង្គលការ បង្កក់សិរីសួស្ដី ព្រមទាំងពិធីភ្ជាប់ពាក្យផងដែរ។ លើសពីនេះទៅទៀតក៏មានបង្ហាញជូននូវបែបផែនរចនាបទពិធីការ និងការរៀបចំកម្មវិធីពិធីមង្គលការទាំងមូលដូចជា ពិធីចូលម្លប់ ពិធីកាត់សក់ របាំជូនពរ របាំសហសម័យ និងកាន់តែពិសេសនោះគឺការប្រគំតន្ត្រីភ្លេងបុរាណខ្មែរយើងជូនដល់ទស្សនិកជនដែលមកចូលរួមបានកម្សាន្ដសប្បាយផងដែរ។

    គួរបញ្ជាក់ផងដែរថា ពិព័រណ៍អាពាហ័ពិពាហ៍លើកទី2 នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អនុស្សា ដែលមានលោក សេង ពិសិដ្ឋ ជានាយកប្រតិបត្តិ​។ នាឱកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី11 ខែកក្កដា ឆ្នាំ 2017 នៅក្នុងបរិវេណសណ្ឋាគារសុខាភ្នំពេញ លោក ពិសិដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “មនុស្សគ្រប់រូបចៀសមិនផុតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលជាថ្ងៃសំខាន់របស់ខ្លួននោះទេ ហើយពិព័រណ៍អាពាហ៍ពិពាហ៍លើកទី 2 នេះបានផ្ដល់ភាពងាយស្រួលដល់គូសេ្នហ៍ដែលមានបំណងរៀបមង្គលការ ក្នុងការជ្រើសរើសសម្ភារដូចជា សម្លៀកបំពាក់ សម្អាងការ ការតុបតែង ថតរូប និងពិធីការផ្សេងៗ ដែលពួកគេអាចចំណាយពេលវេលា និងថវិកាទាបផងដែរ”។

    ជាចុងក្រោយលោកនាយកប្រតិបត្តិក្រុមហ៊ុន អនុស្សា បានថ្លែងបន្ថែមថា “ដៃគូស្វាមី និងភរិយាទាំងអស់គួរតែរៀបចំថវិកាដ៏វៃឆ្លាតមួយសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន ជាជាងចំណាយថវិកាខ្ជះខ្ជាយមិនដឹងមុខ និងដូចជាការសន្សំលុយទុករៀបចំកសាងគ្រួសារក្រោយពេលរៀបការហើយឱ្យបានច្រើនដើម្បីធ្វើការវិនិយោគទៅលើផ្ទះ ដី និងការបង្កើនចំណូល​ផ្សេងៗទៀតដែលនឹងនាំគ្រួសារថ្មីឆ្ពោះទៅរកសុភមង្គលល្អដ៏យូរអង្វែង”​៕

  • ក្លាយជាម្ចាស់រថយន្តភ្លាមៗ ជាមួយលក្ខខណ្ឌងាយៗ ពីធនាគារ CIMB

    ក្លាយជាម្ចាស់រថយន្តភ្លាមៗ ជាមួយលក្ខខណ្ឌងាយៗ ពីធនាគារ CIMB

    រាជធានីភ្នំពេញ៖ រថយន្តគឺជាយានជំនិះដ៏ចាំបាច់មួយ ដែលមិនត្រឹមតែផ្តល់នូវសុវត្ថភាព និងផាសុកភាពប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ជីវិតរបស់លោកអ្នក ឲ្យកាន់តែស៊ីវីល័យ និងទាន់សម័យផងដែរ។ ប៉ុន្តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែអាចទទួលបានរថយន្ត ដែលខ្លួនពេញចិត្តនោះឡើយ ហើយថវិកាអាចជាបញ្ហាចម្បងមួយផងដែរ។ ឥឡូវនេះ លោកអ្នកមិនចាំបាច់សន្សំប្រាក់យូរអង្វែង ដើម្បីទិញរថយន្តទៀតឡើយ។ ឥណទានរថយន្ត របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់លោកអ្នក ក្នុងការទទួលបានរថយន្តភ្លាមៗ ជាមួយនឹងលក្ខខណ្ឌល្អ និងការអនុម័តឥណទានរហ័ស។

    ធនាគារ CIMB ផ្តល់ជូនឥណទានទាំងទៅលើរថយន្តថ្មី និងមួយទឹក ទៅដល់អតិថិជនទាំងជាបុគ្គលិកក្រុមហ៊ុន និងម្ចាស់អាជីវកម្ម តាមរយៈដៃគូក្រុមហ៊ុន និងយានដ្ឋានលក់រថយន្តធំៗ និងមានកេរ្តិ៍ឈ្មោះ នៅទូទាំងប្រទេស។ ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនពិសេសនូវការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។ ក្នុងនោះ ឥណទានមានរយៈពេល 5ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្តច្រើនបំផុត គឺដក15ឆ្នាំ គិតចាប់ពីឆ្នាំដែលស្នើសុំឥណទាន។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់ 70%នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ ប្រសិនបើអតិថិជនមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។

    ឥណទានរថយន្តរបស់ធនាគារ CIMB ដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗនេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងកើនឡើងឥតឈប់ឈរ លើការប្រើប្រាស់រថយន្ត នាពេលបច្ចុប្បន្ន។ យោងតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការចុះបញ្ជីរថយន្តឆ្នាំ2016កន្លងទៅនេះ មានចំនួនជាង 6ម៉ឺនគ្រឿង ដែលកើនឡើង 7ភាគរយ បើធៀបនឹងឆ្នាំ2015។ ហើយតាមការរំពឹងទុក ចំនួននៃការចុះបញ្ជីរថយន្តក្នុងឆ្នាំ2017នេះ នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។

    លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ «យើងទើបតែសម្ពោធឥណទានរថយន្ត ក្នុងឆ្នាំ2017នេះប៉ុណ្ណោះ ដោយសារយើងមើលឃើញកំណើនយ៉ាងរហ័សនៃតម្រូវការប្រើប្រាស់រថយន្តរបស់អតិថិជន។ ការនាំយកផលិតផលឥណទានថ្មីនេះ គឺស្របទៅតាមការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មឲ្យកាន់តែសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលត្រូវការរថយន្តផ្ទាល់ខ្លួន ទៅតាមគោលបំណងប្រើប្រាស់ផ្សេងៗ»។
    ជាមួយគ្នានេះ លោកស្រី ធីតា បានបញ្ជាក់ផងដែរថា៖ យើងបានកំណត់លក្ខខណ្ឌជាក់លាក់ មុននឹងចាប់ដៃគូជាមួយយានដ្ឋានលក់រថយន្តណាមួយ ដើម្បីប្រាកដថា អតិថិជនទទួលបានទាំងរថយន្ត ដែលមានគុណភាពខ្ពស់ និងលក្ខណៈសម្បត្តិឥណទាន ដែលផ្តល់ផលចំណេញច្រើនផងដែរ៕

  • Porsche ផ្តល់​ការ​បើកបរ​​សាក​ល្បង​​​ក្នុង​ទីលាន Sepang International Circuit

    Porsche ផ្តល់​ការ​បើកបរ​​សាក​ល្បង​​​ក្នុង​ទីលាន Sepang International Circuit

    Porsche ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​លំដាប់​ពិភព​លោក កាល​ពី​សប្តាហ៍​កន្លង​មក​បាន រៀបចំ​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​“Porsche Media Driving Academy 2017” នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត​ Sepang International Circuit ក្នុង​ប្រទេស​ម៉ាឡេស៊ី។

    កំពូល​អ្នក​ប្រណាំង​រថយន្ត​ពិភព​លោក​ជន​ជាតិ​ញូហ្សេឡែន​របស់​ក្រុមហ៊ុន Porsche លោក Earl Bamber ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍“Porsche Media Driving Academy 2017” បាន​និយាយ​ថា​ លោក​ពិត​ជា​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូល​រួម​ក្នុង​ការ​ចែក​រំលែក​នូវ​បទ​ពិសោធ​របស់​លោក​ដល់​អ្នក​ចូល​រួម​ទាំង​អស់​។ លោក​បាន​បញ្ជាក់​ថា៖”ជា​មួយ​នឹង​រថយន្ត Porsche លោក​អ្នក​នឹង​ទទួល​បាន​នូវ​ការ​បើក​មួយ​ដ៏​អស្ចារ្យ​កម្រិត​ពិភព​លោក​”។

    “Porsche Media Driving Academy 2017” មាន​ការ​ចូល​រួម​ពី​អ្នក​សារ​ព័ត៌មាន​មក​ពី​ប្រទេស​ជា​ច្រើន​ដូច​ជា កម្ពុជា ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី សិង្ហបុរី ហុងកុង និង​តៃវ៉ាន់ ជាដើម។

    ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន Porsche បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្ម​វិធី​ដែល​ប្រព្រឹត្ត​ឡើង​ពេញ​1​ថ្ងៃ​ (​ថ្ងៃ​ទី​6 ខែ​កក្កដា ឆ្នាំ​2017) មាន​គោល​បំណង​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ពី​ការ​បើក​បរ​រថយន្ត​ប្រណាំង​ពិភព​លោក​ដល់​អ្នក​សារ​ព័ត៌មាន​នៃ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ តាម​រយៈ​ការ​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​បើកបរ និង​ការ​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​ទាំង​អស់​បាន​បើក​បរ​នៅ​លើ​ទីលាន​ដោយ​ផ្ទាល់​នោះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សុវត្ថិភាព និង​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បើក​បរ ព្រម​ទាំង​បាន​សាកល្បង​ជាមួយ​នឹង​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើបៗ​ទៀត​ផង។

    រថយន្ត​ដែលក្រុមហ៊ុន​ផ្តល់​ឱ្យ​អ្នក​ចូល​រួម​បើក​បរសាក​ល្បង​​ក្នុង​ពេល​នោះ​មាន​ដូច​ជា​ Porsche Panamera Turbo, Porsche Panamera 4S, Porsche 911 Carrera S, Porsche 911 Carrera 4S, Porsche 911 Targa 4S, Porsche 911 Turbo, Porsche 911 Turbo S, Porsche Cayenne GTS, Porsche Cayenne Turbo, Porsche Cayenne Turbo S, Porsche 718 Boxster, Porsche 718 Boxster S និង Porsche Macan GTS៕

  • Hi-Herb បានបរិច្ចាគ ៤០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា

    Hi-Herb បានបរិច្ចាគ ៤០លានរៀលដល់មន្ទីរពេទ្យគន្ធបុប្ផា

    នាថ្ងៃទី 07 កក្កដាកន្លងទៅនេះ ក្រុមហ៊ុន Lion Corporation (Thailand) Limited និង TSNP Distribution Co., LTD ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលម៉ាក Hi-Herb មានសេចក្ដីសោមនស្សរីករាយ ដោយបានអញ្ជើញអតិថិជនរបស់ខ្លួន​ចូលរួមកម្មវិធីមនុស្សធម៌ «3L LIFE. LOVE. LAUGH #2» ដោយមានការសហការរួមគ្នារវាង ហាយ-ហើប និងស៊ូគូប៊ូសុ ដោយបាន​នាំយកថវិកា ៤០លានរៀលជូនដល់មន្ទីរពេទ្យ​គន្ធបុប្ផា៕

  • «ដើមទុនដំបូងរបស់ខ្ញុំ» នឹងបង្ហាញផ្លូវអ្នកពីរបៀបចាប់ផ្ដើមអាជីវកម្ម

    «ដើមទុនដំបូងរបស់ខ្ញុំ» នឹងបង្ហាញផ្លូវអ្នកពីរបៀបចាប់ផ្ដើមអាជីវកម្ម

    ឱកាសចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី «ដើមទុនដំបូងរបស់ខ្ញុំ» នាថ្ងៃអាទិត្យ ទី23 ខាងមុខនេះ ចាប់ពីម៉ោង 7៖៣០ព្រឹកដល់ម៉ោង 6៖00ល្ងាច នៅសាលប្រជុំ តិកណូ ITC។

    អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងទទួលបានការចែករំលែកចំណេះដឹងដោយផ្ទាល់ពីសំណាក់វាគ្មិនល្បីៗជាច្រើនរូប ដើម្បីណែនាំ និងបកស្រាយថាតើប្រភពទុនដំបូងរបស់គាត់បានពីណា? ដោយវិធីណា? គួរប្រើប្រាស់របៀបម្ដេចទើបសាកសមជាអ្នកចាប់ផ្តើមដំបួង ជៀសវាងការខាតបង់…

    តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបាន៖
    1) បទពិសោធនក្នុងការប្រមូល និងប្រើប្រាស់ទុនរបស់បុគ្គលជោគជ័យកាលពីគាត់ចាប់ផ្តើមលើកដំបូង
    2) ទស្សនារបាំប្រពៃណីជាតិរបស់ក្រុមកុមារ
    3) រួមចំណែកចូលរួមមូលនិធិជួយដល់មន្ទីពេទ្យគុន្ធបុប្ផា
    4) រួមចំណែកជួយគាំទ្រសកម្មភាពនិស្សិត ក្នុងការបង្កើតកម្មវិធីអប់រំ
    5) ចូលរួមគាំទ្រកិច្ចការសង្គម

    សូមបញ្ជាក់ ក្នុងតម្លៃសំបុត្រនៃការចូលរួម អ្នកបានរួមចំណែកមួយផ្នែកដល់មន្ទីពេទ្យគុន្ធបុប្ផា ដើម្បីជូយដល់កុមាកម្ពុជា
    ចុះឈ្មោះចូលរួមថ្ងៃនេះព្រោះកន្លែងមានកំណត់។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ 010 385 063/ 085 611 881៕

  • ជំនាញនៃការចចារ

    ជំនាញនៃការចចារ

    កិច្ចចចារមានឥទ្ធិពល និងការកំណត់លទ្ធផលទុកមុន ចចារដើម្បីស្វែងរកការងារដែលខ្លួនពេញចិត្ត ចចារដើម្បីប្រាក់ខែល្អ ។ ស្វែងរកអ្នកស្ម័គ្រចិត្ត និងបុគ្គលិកហាក់ការ ។

    WE MYGS គឺជាក្រុមយុវជនដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងនានា ការបណ្ដុះបណ្តាលសម្រាប់បច្ចុប្បន្នភាពនៃសាកលភាវូបនីយកម្ម។ បេសកម្មនៃក្រុមយុវជនស្ម័គ្រចិត្ត WE MYGS ត្រូវបានផ្តោតជាពិសេសជាមួយនឹងសិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុន ដើម្បីជាផ្នែកមួយជួយពង្រឹងដល់គុណភាពនៃជីវិតរបស់ពួកគាត់អោយកានតែប្រសើរ និងក្លាយជាធនធានមនុស្សដ៍មានតម្លៃ ជាសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍សង្គម និងពិភពលោក។

    ក្នុងស្មារតីនៃការរួមចំណែកជួយសង្គម និងការអភិវឌ្ឍន៍ខ្លួនឯង ប្អូនៗ មិត្តនិស្សិតអាចចូលរួមជាមួយយើងខ្ញុំតាមរយៈកម្មវិធីនានាដែលត្រូវបានរៀបចំឡើង។
    ព័ត៌មានបន្ថែម៖ 093 422 862 / 092 41 31 55
    ម៉ែល៖ [email protected]
    ឈប់ទទួលពាក្យ៖ ថ្ងៃទី08 សីហា 2017
    ប្រកាសលទ្ធផលបេក្ខជនជាប់ short list (to be confirmed)
    ធ្វើបទសម្ភាសន៍ (to be confirmed)

  • ហាងសាច់អាំងដ៏ល្បីរបស់ថៃ បើកដំណើរការនៅផ្សារទំនើប Aeon Mall

    ហាងសាច់អាំងដ៏ល្បីរបស់ថៃ បើកដំណើរការនៅផ្សារទំនើប Aeon Mall

    ហាងសាច់អាំងដ៏ល្បីរបស់ប្រទេសថៃ បាប៊ីឃ្យូ ផ្លាហ្សា (Bar-B-Q Plaza) ចាប់កំណើតតាំងពីឆ្នាំ1987 បានបើកដំណើរការហើយ នៅផ្សារទំនើប Aeon Mall ជាន់ទី 2 ដែលជាភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និងបែបជប៉ុនដោយផ្តល់ជូននូវអាហារដែលមានឱជារសជាប់ចិត្តគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់ ច្រើនមុខច្រើនយ៉ាង និងមានតម្លៃសមរម្យ អនាម័យខ្ពស់ និងមានសុវត្ថិភាពម្ហូបអាហារ។

    លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា ការបើកសម្ពោធហាង Bar-B-Q Plaza គឺដើម្បីបំពេញតម្រូវចិត្តអតិថិជនដែលចូលចិត្តសាច់អាំង តាមរយៈការចម្អិនដោយខ្លួនឯងដែលប្រកបដោយគុណភាពខ្ពស់ទាំងសាច់ ទាំងបន្លែស្រស់ៗដល់អតិថិជននៅកម្ពុជា។

    លោកបន្ដថា ក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោល្បីឈានមុខគេដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ 2004មក ការបន្ថែមភោជនីយដ្ឋាន Bar-B-Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ក្រុមហ៊ុន EFG នឹងបន្តឱ្យយើងផ្តល់ជូននូវម្ហូបអាហារស្ដង់ដារខ្ពស់ និងបទពិសោធបរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា។

    អតិថិជនអាចកុម៉្មង់មុខម្ហូបតាមតម្រូវការបែបសាច់អាំងបាប៊ីឃ្យូដោយរួមមានសាច់ពិសេសច្រើនមុខ៖ សាច់គោអូស្រ្តាលីស្មាមុខ សាច់គោអូស្រ្តាលីជាប់ខ្លាញ់ សាច់ជ្រូកស្មាមុខ សាច់មាន់ ត្រីម៉ាហីហីជប៉ុន បង្គាស្រស់ បន្លែស្រស់ និងទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេសដែលល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាល និងរៀបចំដ៏ប្រុងប្រយ័ត្ន។ ទាំងអស់នេះលាយបញ្ចូលគ្នាធ្វើឱ្យរសជាតិអាហារនៅភោជនីយដ្ឋាន Bar-B-Q Plazaកាន់តែមានឱជារសឆ្ងាញ់ជាប់ចិត្តគ្រប់មុខ ថ្មីៗមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមកឡើយ។ ក្នុងឱកាសពិធីសម្ពោធនៅផ្សារទំនើប Aeom Mall ភោជនីយដ្ឋាន Bar-B-Q Plazaក៏បានផ្ដល់ជូនឈុតស្វាគមន៍សម្រាប់អតិថិជន2-3នាក់ ដែលមានតម្លៃពិសេសត្រឹមតែ14.99 ដុល្លារប៉ុណ្ណោះ ដោយអតិថិជនអាចកុម៉្មង់បានចាប់ពីថ្ងៃទី30 មិថុនា រហូតដល់ថ្ងៃទី13 ខែកក្កដា ឆ្នាំ2017។

    ភោជនីយដ្ឋាន Bar-B-Q Plazaផ្តល់ជូនអតិថិជននូវរសជាតិឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមកដោយលក្ខណៈពិសេសសំខាន់ 5 យ៉ាងដូចខាងក្រោម:

    1- ខ្ទះមាស ជាខ្ទះមាសដ៏ចែងចាំង រលោង រចនាជាពិសេសសម្រាប់តែអតិថិជនភោជនីយដ្ឋាន Bar-B-Q Plaza។
    2- សាច់ល្អឥតខ្ចោះទាំងគុណភាព និងទំហំ- សាច់ជ្រូកស្មាមុខស្រស់ៗ កាត់ជារាងរង្វង់ល្អឥតខ្ចោះទំហំដូចគ្នាគ្រប់ដុំនីមួយៗ។
    3- ទឹកជ្រលក់ប្រចាំហាង- ទឹកជ្រលក់បាប៊ីឃ្យូដ៏ពិសេស ដ៏ល្បីខ្លាំងរបស់យើង ផលិតពីគ្រឿងផ្សំ48 មុខលាយបញ្ចូលគ្នាយ៉ាងល្អិតល្អន់ ឆ្លងកាត់50 ដំណាក់កាលរៀបចំដ៏ផ្ចិតផ្ចង់។
    4- ស្ពៃក្ដោបបរិភោគតាមចិត្ត- ថ្មីៗ ស្រស់ៗ ជ្រើសរើសតែគុណភាពខ្ពស់សម្រាប់អតិថិជនបរិភោគតាមចិត្តដោយមិនគិតថ្លៃ។
    5- បាយឆាបាប៊ីឃ្យូផ្លាហ្សា – ជាមួយរូបមន្តចម្អិនសម្ងាត់បាយឆារបស់យើង និងថប់ភឺងខ្ទឹមលីងផ្តល់ជូនអតិថិជននូវឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្តថ្មីមិនធ្លាប់បានភ្លក្សរសជាតិឆ្ងាញ់បែបនេះពីមុនមក។

    ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកបន្ថែមសាខាភោជនីយដ្ឋាន Bar-B-Q Plaza ឱ្យបាន 10 ទៀតនៅត្រឹមឆ្នាំ2022។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង 100 កន្លែងបន្ថែមនៅតាមទីតាំងផ្សេងៗក្នុងទីក្រុងធំៗដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងកើនឡើងដល់ទៅជាង 1300នាក់។ EFGជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីប្រតិបត្តិការភោជនីយដ្ឋានBar-B-Q Plazaនៅក្នុងប្រទេសកម្ពុជា៕

  • ក្រុមហ៊ុន​ស្រាបៀរថៃ​ហ្គ័​រ ប្រគល់​រង្វាន់​ជូន​ស្វាមី​ភរិ​យា 11គូ

    ក្រុមហ៊ុន​ស្រាបៀរថៃ​ហ្គ័​រ ប្រគល់​រង្វាន់​ជូន​ស្វាមី​ភរិ​យា 11គូ

    ដើម្បី​ជាការ​លើកទឹកចិត្ដដ​ល់​គូ​ស្វាមីភរិយា​ដែល​បាន​ជាវ​ស្រា​បៀរ ​ថៃ​ហ្គ័​រ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ក្រុម​ហ៊ុន​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យលាភី​លើក​ទី1 នៅក្នុង​ឆ្នាំ2017។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទីតាំង​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​ប្រគល់​រង្វាន់​ជូន​ស្វាមីភរិយា​ចំនួន11គូ។

    លោក ​ញ៉ែម សុជាតិ និង​អ្នកស្រី​ ទី ស្រី​នាង ដែល​បានឈ្នះ​រង្វាន់​ iPhone 7 ពី​កម្មវិធី​អា​ពា​ហ៍​ពិពាហ៍​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​សម្ដែង​នូវ​ក្ដីរំភើប​ដែល​បានឈ្នះ​រង្វាន់​ពិសេស​នេះ។ លោក ​ញ៉ែម សុជាតិ ក៏​បាន​ផ្ដាំផ្ញើ​​ដល់​គូ​ស្វាមីភរិយា​ទាំងឡាយ​ដែលមាន​បំណង​ចង់​រៀបការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ ព្រោះ​ថៃ​ហ្គ័​រ​ជា​​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់​អន្ដរជាតិ ពិសេស​អាចនឹងទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់។

    រង្វាន់​ជ័យលាភី​លើក​ទី1 ដែល​ស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រគល់ជូន​ដល់​គូ​ស្វាមី​ភ​រិ​យា​ចំនួន11គូ ដែល​បានឈ្នះ​រង្វាន់​កាលពី​ថ្ងៃទី11មិថុនា ឆ្នាំ2017 នៅ​ស្ថានីយទូរទស្សន៍​ PNN រួមមាន iPhone 7 ចំនួន​បី​រង្វាន់ Smart TV បី​រង្វាន់ និង​ទូរ​ទឹក​ក​ចំនួន​ប្រាំ​រង្វាន់៕