ចំពោះព័ត៌មានលម្អិតបន្ថែមអំពីTiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH #TSFF2018
មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃទី10 និង 11 ខែមិនាដែលជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
ដូចនេះយុវជនទាំងអស់គួរតែចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីមុខមាត់ប្រទេសជាតិ ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។ ដោយឡែក លោក ទុយ វិច្ឆិកា ដំណាងឱ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកសរសើរដល់ក្រុមចូលរួមក្នុងពិធីបើកនេះថា ប្អូនៗដែលជាយុវជនក្រុមបាលទាត់នៅប៉ោយប៉ែតនេះពិតជា គោរពពេលវេលា នេះជាគម្រូរល្អដែរយុវជននៅមណ្ឌលផ្សេងៗទៀតគួរយកតម្រាប់តាម ហើយនេះគឺជាការយល់ពីតម្លៃនេះកីឡា។ ហើយលោកក៏សូមអគុណដល់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រដែលបានបង្កើតការប្រកួត Tiger Street Football Festival 2018 និងបានធ្វើឡើងរយៈពេល៦ឆ្នាំមកហើយ ដែលជាចំនែកក្នុងការផ្តល់ឧកាស់ដល់ប្អូនស្រលាញ់កីឡាបាល់បានបង្ហាញសមត្ថភាព។
សូមបញ្ជាក់ថា សម្រាប់រដូវកាលទី6នេះ ការប្រកួត Tiger Street Football Festival នឹងរឹតតែស្វិតស្វាញ ព្រោះក្រុមដែលចូលរួមនីមួយៗសុទ្ធតែធ្លាប់ទទួលបានបទពិសោធច្រើនពីការប្រកួតនៅលើទីលាន Futsal នេះ។ យ៉ាងណាមិញការប្រកួតនៅទឹកដីប៉ោយប៉ែត ដែលជាមណ្ឌលទី5នេះ ក្រុមទាំង50 នឹងត្រូវប្រកួតតែមួយថ្ងៃប៉ុណ្ណោះ។
ប៉ោយប៉ែត៖ នៅថ្ងៃទី 17 ខែកុម្ភៈ ស្រាបៀរថៃហ្គ័របានបើកសន្និសីទកាសែតស្តីពីការបើកការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងលោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 ។
លោក ពេជ្រ នី អ្នកតំណាងស្រាបៀរថៃប្រចាំក្រុងប៉ោយប៉ែត មានប្រសាសន៍ថា នេះលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយមានក្រុមបាល់ទាត់រហូតដល់ 50 ក្រុម លើសពីការរំពឹងទុករបស់ក្រុមហ៊ុន និងលោកបានថ្លែងអំណរគុណកីឡាករទាំងអស់ដែលដាក់ពាក្យចូលរួមក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 និងជូនពរកីឡាករទទួលបានជោគជ័យ និងមានសុវត្ថិភាពក្នុងការប្រកួត។
លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់ក្រុងប៉ោយប៉ែត និងបានពន្យល់យ៉ាងលម្អិតដល់កីឡាករទាំងអស់អំពីលក្ខខណ្ឌនៃការប្រកួត Tiger Street Football Festival 2018 និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាពិសេសត្រូវគោរពពេលវេលា គោលការណ៍ Fair Play។
អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន នេះឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ 2018 រដូវកាលទី6 បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន និងមានប្រាក់រង្វាន់សរុបរហូតដល់ 50000ដុល្លារ។ ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី 10 និងទី11 មីនា ឆ្នាំ 2018 នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH
ខេត្តសៀមរាប៖ ក្រៅពីកម្មវិធីប្រគំតន្ត្រីយក្សរបស់ស្រាបៀរថៃហ្គ័រ Tiger Street Football Festival 2018 បានប្រព្រឹត្តធ្វើឡើងយ៉ាងគគ្រឹកគគ្រេងទាំងពីរយប់កាលពីថ្ងៃទី ១០ និង ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្នុងខេត្តសៀមរាប មានការរៀបចំក្លិបទឹកកកដ៏ស្រស់ស្អាត ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងដកសូនអង្សាសេ ជាដែលទស្សនីយភាពប្លែកចម្លែងអារម្មណ៍ ដែលបានទាក់ទាញភ្ញៀវក្នុងស្រុក និងក្រៅស្រុកជាច្រើនចូលទស្សនាក្លិបទឹកកកដ៏ត្រជាក់អស្ចារ្យនេះ ជាពិសេសបានក្រេបរសជាតិនៃស្រាបៀរ Tiger Crystal ដ៏ត្រជាក់ពេញបេះដូង ខណៈពេលកំពុងតែស្តាប់តន្ត្រី និងបទចម្រៀងពិរោះៗដែលមានការចូលរួមសម្តែងពីឌីជេល្បីៗ និងក្រុមតារាចម្រៀង Original Song ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅខេត្តសៀមរាប សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ខេត្តសៀមរាបៈ កម្មវិធីប្រគំតន្ត្រីយក្សរបស់ស្រាបៀរថៃហ្គ័រ Tiger Street Football Festival 2018 បានកក្រើកក្រុងសៀមរាបដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្រោយពីពិធីប្រកាសជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាបនៅថ្ងៃទី ១០ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០១៨។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ នៅខេត្តសៀមរាប សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
សៀមរាប៖ ក្រុម Next Step FC បានគ្រងជើងឯកនៃពានរង្វាន់ក្របខ័ណ្ឌ Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប ដោយយកឈ្នះលើក្រុម សៀមរាប FC ដែលជាក្រុមជើងឯករដូវកាលឆ្នាំមុន ក្នុងលទ្ធផល ៣ ទល់នឹង ។
ក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Old Boys FC A ដែលបានបំបាក់ក្រុម Damrey FC ក្នុងលទ្ធផល ៥ ទល់នឹង ។
ក្រុមជើងឯក Next Step FC ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារអាមេរិក ក្រុមជើងឯករង សៀមរាប FC ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៣ Old Boys FC A បានប្រាក់រង្វាន់ ៥០០ដុល្លារ ចំណែកឯក្រុមលេខ៤ ក្រុម Damrey FC ទទួលបានប្រាក់រង្វាន់ ២០០ដុល្លារ។ ក្រុមជ័យលាភីទាំងអស់នេះបានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្តនៅថ្ងៃទី ១០ និងទី១១ មីនា ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនោះ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៨ប្រចាំមណ្ឌលសៀមរាប សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
សៀមរាប៖ ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 បានបើកការការប្រកួតមណ្ឌលទី4 គឺមណ្ឌលសៀមរាម ចាប់ពីម៉ោង 6:45 នាទីព្រឹកថ្ងៃទី 10 ខែកុម្ភៈ ដោយការចូលរួមពីក្រុមកាន់តែច្រើនជាងឆ្នាំមុន រហូតដល់ 112 ក្រុមសម្រាប់មណ្ឌលសៀមរាបនេះ។
ក្នុងឱកាសពិធីបើកមណ្ឌលសៀមរាម លោក វ៉ុង សុងវៃ (Wong Soeng Wei) នាយកផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 គឺជារដូវកាលទី6 ហើយ។ ខេត្តសៀមរាបគឺជាមណ្ឌលទី4 ហើយក្នុងការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពីចាប់ផ្តើមបើកឆាកដំបូងនៅខេត្តព្រះសីហនុ។
ព្រឹតិ្តការណ៍ Tiger Street Football Festival 2018 ឆ្នាំនេះគឺធំជាងមុន ដោយមានក្រុមចូលរួមជាង 500ក្រុម មានកីឡាកររហូតដល់ 3500នាក់ ជាពិសេសទីតាំងប្រកួតកើនឡើងរហូតដល់ 8 ក្រុងទូទាំងប្រទេសជាមួយរង្វាន់សរុបកាន់តែអស្ចារ្យរហូតដល់ $50,000។
លោក វ៉ុង សុងវៃ ក៏បានបន្តមានប្រសាសន៍ទៀតថា ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្តនឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ទី 10 និងទី11 មីនា ឆ្នាំ 2018 នៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមបច្ចេកទេសដឹកនាំការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 បានមានប្រសាសន៍ថា កីឡាករទាំងអស់ត្រូវគោរពពេលវេលា គោលការណ៍ Fair Play និងលក្ខខណ្ឌប្រកួតរបស់គណៈកម្មការរៀបចំការប្រកួត ជាចុងក្រោយលោកបានជូនពរក្រុមនីមួយៗទទួលបានជោគជ័យទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
រឿងដ៏សំខាន់មួយទៀតនៅក្នុងព្រឹត្តការណ៍នោះគឺ Video ជាប់ជញ្ជាំងស្តើងដែលមានទំហំ 0.6mmផ្តល់បទពិសោធន៍នៃការទស្សនាមិនចេះជិនណាយ។ ស៊ុមដ៏តូចច្រឡឹងរបស់វាបានធ្វើអោយការរំខានមានតិច និងល្អសំរាប់ការផ្សព្វផ្សាយលើផលិតផលប្រើប្រាស់សំលៀកបំពាក់និងផលិតផលថែរក្សាសម្រស់។ LG ក៏បានបង្ហាញផងដែរនូវជញ្ជាំងខ្សែវីដេអូឌីជីថលដែលមានសមត្ថភាពផ្តល់នូវពន្លឺចំនួន 1,500 units ដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ល្អទោះបីកន្លែងដែលមានពន្លឺខ្ពស់ក៏ដោយ។ ផលិតផលDigital Signage របស់ក្រុមហ៊ុន LG ផ្តល់ជូននូវភាពងាយស្រួយជាច្រើន ដែលអាចសម្របទៅនឹងអាជីវកម្មគ្រប់ប្រភេទហើយ LG បានបង្កើនសមត្ថភាពនេះដើម្បីផ្តល់ជូននូវដំណោះស្រាយងាយស្រួលសម្រាប់ការដឹកជញ្ជូនផងដែរ។ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើររបស់ក្រុមហ៊ុន LG (FIDS) មានទំហំយ៉ាងទូលំទូលាយ ហើយលក្ខណះពិសេសរបស់មុខងារ anti-reflection អាចធ្វើអោយអ្នកដំណើរក្រឡេកមើលពត៏មានជើងហោះហើរបានយ៉ាងងាយស្រួយ ដោយមិនមានការចំនាំងផ្លាតអ្វីឡើយ។
នៅឯស្តង់ក្នុងព្រឹត្តឹការណ៍ ISE ឆ្នាំ 2018 ក្រុមហ៊ុន LG នឹងមានបង្ហាញផលិតផលសំខាន់ៗជាច្រើនរួមទាំងផ្ទាំងកញ្ចក់ OLED Signage, Ultra Stretch, High Brightness Signage, ផ្លាកសញ្ញាពន្លឺទំហំ 1.5 m Pixel និងកញ្ចក់ LED ដែលមានពណ៌ថ្លា។