Category: PR

  • Superdry ហាង​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​របស់​អង់គ្លេស មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    Superdry ហាង​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​របស់​អង់គ្លេស មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង

    ហាង Superdry ពង្រីក​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បើ​កស​ន្ពោ​ធ​ហាង​ថ្មី​នៅ​ផ្សារ​ទំនើប អី​ុ​អន សែន​សុខ។ ម៉ាក​សញ្ញា​ហ្វេ​សិន​ដ៏​ទាន់សម័យ​របស់​អង់គ្លេស Superdry បាន​បន្ត​ការពង្រីក​ខ្លួន​លើ​ទីផ្សារ​ពិភពលោក ដោយ​ការបើក​សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ នេះ​គឺជា​លើកដំបូង​សម្រាប់​ម៉ាក​សញ្ញា Superdry ដែល​ទើបតែ​បង្ហាញខ្លួន​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា។

    តំបន់​សែន​សុខ គឺជា​តំបន់​អភិវឌ្ឍ​ថ្មី​របស់​រាជធានី​ភ្នំពេញ​និ ង​ជា​តំបន់​សំខាន់​ថ្មី​មួយទៀត​របស់​ប្រជាជន​កម្ពុជា ដែលមាន​ចំណូល​ខ្ពស់ និង​មធ្យម ហើយ​កំពុង​តែមាន​ភាព​រីកចម្រើន និង​កំពុង​ស្វែងរក​នូវ​ម៉ាក​សញ្ញាថ្មីៗ ដែល​បង្ហាញមុខ​នៅក្នុង​ប្រទេស​កម្ពុជា។ តំបន់​នេះ​នឹង​ក្លាយជា​កន្លែង​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គ្រប់​ផលិតផលថ្មីៗ រួមមាន​ដូចជា ហាង Superdry Sport និង​ម៉ាក​សញ្ញា​ដែល​ពេញនិយមផ្សេងៗទៀត។

    ស្ថិតក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ Super Group ការពង្រីក​ខ្លួន​នេះ គឺជា​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​រំភើប​រីករាយ​មួយ និង​ជា​ឱកាស​ដ៏​ល្អ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន Super Group ទន្ទឹងរង់ចាំ​ស្វាគមន៍​អតិថិជន​អញ្ជើញ​មកកាន់​ហាង​ថ្មី​របស់ Super Group នៅ អី​ុ​អន ម៉​ល សែន​សុខ ដើម្បី​ទទួលយក​នូវ​បទពិសោធ​ពី​គុណភាព និង​ភាព​ច្នៃប្រឌិត​របស់​ផលិតផល Superdry។ ហាង​ទី1របស់ Superdry Cambodia ស្ថិតនៅក្នុង​ហាង​លេខT014 ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប អី​ុ​អន ម៉​ល សែន​សុខ ផ្លូវ​លេខ1003 ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    ហាង Superdry បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី29 ខែឧសភា ឆ្នាំ2018 ដើម្បី​ទទួល​ស្វាគមន៍​អតិថិជន​ទាំ​អ​អស់​មក​ទទួលយក​បទ​ពិសោធ​ដ៏​ថ្មី​សន្លាង​ពី​ផលិតផល​របស់ Superdry ហើយ​ភ្ញៀវ​ដែល​ចូលរួម​នឹង​បាន​រីករាយ​ជាមួយនឹង DJ Rapper ព្រមទាំង​ការ​ទស្សនា​ការបង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ​នៅក្នុង​កម្មវិធី​សម្ពោធ​ផងដែរ។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Superdrycambodia #MySuperdry #Superdrycambodia
    ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម៕

  • ក្រុម​អ្នកគាំទ្រ​កម្ពុជា​ទទួល​បទពិសោធ​ន៍​នៃ​ពិធីជប់លៀង​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA នៅ​ទីក្រុង​ជើងឯក​របស់​ស្រា​បៀរ HEINEKEN® នៅ​ក្រិ​ក

    ក្រុម​អ្នកគាំទ្រ​កម្ពុជា​ទទួល​បទពិសោធ​ន៍​នៃ​ពិធីជប់លៀង​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA នៅ​ទីក្រុង​ជើងឯក​របស់​ស្រា​បៀរ HEINEKEN® នៅ​ក្រិ​ក

    អាថែន ក្រិ​ក៖ កាលពី​ថ្ងៃទី 27 ខែឧសភា អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់រយ​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ក្នុងប្រទេស​ក្រិ​ក​ដើម្បី​ចូលរួម​ពិធីជប់លៀង​ដ៏​អស្ចារ្យ​ក្នុងការ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ដ៏​ល្បីល្បាញ ក្នុងនោះ​ក៏មាន​ក្រុម​អ្នកគាំទ្រ​ដំបូង​គេ​បង្អស់​មកពី​ប្រទេស​កម្ពុជា​ផងដែរ។

    ក្រុម​អ្នកគាំទ្រ​នេះ​ត្រូវបាន​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ក្រិច​បន្ទាប់ពី​ប្រទេសកម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ដែលមាន​ការចូលរួម​ពី​ខ្សែប្រយុទ្ធ​ជើងចាស់ Ruud van Nistelrooy នៅ​កោះ​ពេជ្រ​កាលពី​ខែ​មុន។ នេះ​មិន​ត្រឹមតែ​ជា​លើក​ទី១សម្រាប់​កម្ពុជា​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ប៉ុន្តែ​ថែមទាំង​ជា​ក្រុម​ធំ​បំផុត​ដែល​ត្រូវបាន​អញ្ជើញ​ធ្វើជា​តំណាង​អាស៊ី និង​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុមធំៗទាំងបី។

    ស្រា​បៀរ Heineken® បាន​បញ្ជូន​ពួកគេ​តាម​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® នៅ​ប្រទេស​ក្រិ​ក ហើយ​បាន​ចេញថ្លៃ​ចំណាយ​ជូន​ពួកគេ​សម្រាប់​បទពិសោធន៍​រយៈ​ពេល​ប្រាំ​ថ្ងៃ​ជាមួយនឹង​ការ​ស្នាក់នៅ​សណ្ឋាគារ Hilton លំដាប់​ផ្កាយ​ប្រាំ ការទទួល​អាហារ​ល្ងាច​នៅលើ​ដំបូល ពិធីជប់លៀង​ដ៏​អស្ចារ្យ កម្មវិធី BBQ ឆ្នេរ​ខ្សាច់ និង​ដំណើរ​កម្សាន្ត​ទៅ​ទស្សនា​ប្រាសាទ​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​អាថែន​ដូចជា Acropolis ប្រាសាទ Zeus និង​ប្រាសាទ Parthenon ។

    ពួកគេ​ក៏បាន​ជួប​ជាមួយ​វីរបុរស​ឈ្នះ​ពានរង្វាន់​ជើងឯក UEFA Champions League គឺ​កីឡាករ Fernando Morientes ដែល​លេង​ឱ្យ​ក្លិប Real Madrid និង Liverpool និង Christian Karembeu ដែលជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង​ដែល​លេង​ឱ្យ​ក្លិប Real Madrid។ តារា​ទាំងពីរ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែល​ក្រុម​អ្នកគាំទ្រ​កម្ពុជា​ស្រឡាញ់​បាល់ទាត់​អន្តរជាតិ ដោយ​ពួកគេ​បាន​ចំណាយពេល​ជាង​មួយ​ម៉ោង​ឆ្លើយ​សំណួរ ផ្តល់​ការណែនាំ ថតរូប និង​ផ្តល់ទៅឱ្យ​ក្រុម​នេះ​នូវ​ឱកាស​ចែករំលែក​ភាព​រំភើប​រីករាយ​នៃ​អនុស្សាវរីយ​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ Champions League ។

    កាលពី​យប់មិញ​នៅ​ទីក្រុង​អាថែន​បានបង្ហាញ​ពី​ភាព​រំភើប​រីករាយ​ក្រៃលែង​នៅពេលដែល​ស្រា​បៀរ Heineken® បានរៀបចំ​ក្បួន​រថយន្ត​នាំ​ពួកគេ​ទៅកាន់​គោលដៅ​អាថ៌កំបាំង​មួយ​ដើម្បី​ចូលរួម​ពិធីជប់លៀង​ទស្សនា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid និង​ក្រុម Liverpool ។ សាល​មហោស្រព​ក្រិ​កមួយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​របស់​ស្រា​បៀរ Heineken® ជាមួយ​ការ​បញ្ចាំង​ផ្ទាល់​នូវ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រួមជាមួយ​នឹង​កម្មវិធី​រាប់​ថយក្រោយ និង​កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការប្រកួត។

    ទស្សនិកជន​បាន​ចែក​ក្រុម​គ្នា​រវាង​ក្រុម Liverpool និង​ក្រុម Real Madrid ដូច្នេះ​អ្នក​រាល់គ្នា​មានឱកាស​ដើម្បី​ចែករំលែក​ភាព​រំភើប​រីករាយ ហើយ​ទោះបីជា​មានការ​រន្ធត់ ការភ្ញាក់ផ្អើល និង​ការខកចិត្ត​ជាច្រើន​នៅលើ​ទីលាន​ប្រកួត​ក៏ដោយ ប៉ុន្តែ​បរិយាកាស​ពិធីជប់លៀង​នៅតែ​បង្ក​ភាពសប្បាយ​រីករាយ។

    ក្រុម​មកពី​ប្រទេស​កម្ពុជា​បាន​រីករាយ​នឹង​ពិធីជប់លៀង​ដែល​ពួកគេ​ជា​អ្នក​ចុងក្រោយ​ដែល​បាន​វិលត្រឡប់​មកកាន់​សណ្ឋាគា​រ​បន្ទាប់ពី​រាត្រី​មួយ​ដែល​មិនអាច​បំភ្លេចបាន​កម្មវិធី​កីឡាបាល់ទាត់ កម្មវិធី​រាំរែក និង​កម្មវិធី​ជួប​មិត្ត​ភ័ក្ដិថ្មីៗនៅ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® មកពី​ទូទាំង​ពិភពលោក។

    ក្រុម​នេះ​រំភើប​យ៉ាងខ្លាំង​នៅពេល​ជិះ​យន្តហោះ​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ហើយ​អ្នក​រាល់គ្នា​យល់ស្រប​ថា វា​ជា​បទពិសោធន៍​លំដាប់​ថ្នាំ​ពិភពលោក​មួយ​ដែល​ផ្តល់ជូន​ដោយ​ស្រា​បៀរ Heineken® ជា​ស្រា​បៀរ​មាន​គុណភាព​លំដាប់ថ្នាក់​ខ្ពស់បំផុត​ក្នុង​ពិភពលោក។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ​៖www.facebook.com/Heineken

    សូម​ទទួលទាន​ស្រា​បៀរ Heineken® ដោយ​ការទទួលខុសត្រូវ

  • វឌ្ឍនៈ គ្រុប ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ!

    វឌ្ឍនៈ គ្រុប ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល របស់ខ្លួន​ដ៏​អធិកអធម​ចំ​កណ្តាល​រាជធានី​ភ្នំពេញ!

    នា​ថៃ្ង​ទី២៦ ខែឧសភា ឆ្នាំ២០១៨  វឌ្ឍនៈ គ្រុប  បាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​មានការ​ចូលរួម​ពីស​ម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ រួមទាំង​អង្គទូត​នានា ឧកញ៉ា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ។ ក្នុង​ពិធី​ដ៏​អធិកអធម​នេះ ក៏មាន​រៀបចំ ការ​បញ្ចាំង​ភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាក​សញ្ញា​អគារ និង ទង់ជាតិ​ខ្មែរលើ​តួ​អគារ​ទាំងមូល ការបាញ់​កាំជ្រួច​ដ៏​ស្រស់ស្អាត​នាពេល​រាត្រី ដើម្បី​បង្ហាញជូន​សាធារណជន​ទាំងអស់  ឱ្យបាន​ដឹង​ពី​ព្រឹត្តិការណ៍​មួយ​នេះ​ផងដែរ។

    ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ លោកជំទាវ​ឧកញ៉ា ឈុន លាង សហ​ស្ថាបនិក វឌ្ឍនៈ គ្រុប បាន​លើកឡើងថា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​និមិត្តរូប​នៃ​ភាពជោគជ័យ​មួយ​ក្នុង​ការខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ របស់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល តាំងពី​បាទ​ដៃទទេ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​នាំមក​នូវ​ភាព​ចម្រុងចម្រើន​ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។ លោកជំទាវ​ឧកញ៉ា ក៏បាន​សង្កត់ធ្ងន់ថា លោកជំទាវ នៅ​ចងចាំ​អំពី​ការលំបាក និង​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ដៃ​ម្ខាង​ខិតខំ​កសាង​សន្តិភាព និង​ដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ចជាតិ។ ក្នុងនាម ជា​វិនិយោគិន​ខ្មែរ​មួយរូប លោកជំទាវ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ការប្ដេជ្ញាចិត្ត​មិន​ចាក​ឆ្ងាយ​ចោល​ប្រទេសជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ វឌ្ឍនៈ គ្រុប បាន​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ​ក្នុងការ​ត្រួសត្រាយ​ដើម្បីឱ្យ​លេចចេញ​ជា​រូបរាង​នូវ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល  ដ៏​ស្រស់បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប ២៥០លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយនឹង​ត្រូវ​វិនិយោគ​ជា​បន្តបន្ទាប់​ទៀត។

    ថ្លែង​នៅក្នុង​ទិវា​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុង្គឧត្ដម​នោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​អារម្មណ៍​រំភើប​លាយឡំ​ជាមួយ​ភាព​ក្ដុកក្ដួល នៅពេល​ឃើញ​វិស័យ​ឯកជន​បាន​រីកចម្រើន​ធំធាត់ ហើយ​មិន​បំភ្លេច​ដើមកំណើត​របស់ខ្លួន​ចេញពី​ទីណា។ សម្ដេច​ពិតជា​មាន​មោទនភាព នៅពេល​បានឃើញ​ប្រទេសជាតិ​មានការ​រីកចម្រើន និង​មាន​វត្តមាន​អគារខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ ដូចជា អគារ វឌ្ឍនៈ កា​ពី​តា​ល។ សម្ដេច​បាន​បន្តទៀតថា ការដាក់​សម្ពោធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កា​ពី​តា​ល  គឺជា​សមិទ្ធិផល​ថ្មី​សន្លាង​មួយទៀត​របស់​កម្ពុជា​ក្រោយ​ការឆ្លងកាត់​ដំណាក់កាល​ដ៏​សែន​លំបាក​ជាច្រើន បន្ទាប់ពី​ប្រទេស​ត្រូវបាន​បំផ្លិចបំផ្លាញ ដោយ​ភ្លើងសង្គ្រាម​ប្រមាណ​ជាង៣ទសវត្ស ហើយ​មិន​សល់​អ្វី​សោះ​ក្រោយ​ឆ្នាំ១៩៧។

    គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​ស្ថាបនា​យ៉ាង​ល្អិតល្អន់ ដោយ​រចនា​ជា​និមិត្តរូប “នាគរាជ” ដើម្បី​បង្ហាញ​ពី​ភាពរស់រវើក រឹងមាំ​ខ្លាំងក្លា ភាព​រីកចម្រើន​ជឿនលឿន​អស្ចារ្យ និង​ភាពត្រជាក់ត្រជុំ សុខសន្តិភាព​បរិបូរណ៍ ក្នុង​យុគសម័យ​សម្តេច​តេ​ជោ។  រីឯ​គូប​កញ្ចក់​លើ​គ្រោង​អគារ គឺជា​តំណាង​ប្រទេស​កម្ពុជា ជា​គុជ​ប្រចាំ​អាស៊ី។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ  កា​ពី​តា​ល មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ប្រកបដោយ​សក្តានុពល​ល្អ​បំផុត មាន​ផ្ទៃក្រឡា​សំណង់​អគារ​សរុប ១៣១.០០០ម២ និង​មាន​កម្ពស់ ១៨៧,៣ម៉ែត្រ មាន​ចំនួន ៣៩ជាន់ គឺជា​អគារ​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​ការរស់នៅ​បែប​ស៊ីវីល័យ ជួយ​លើកស្ទួយ​សោភ័ណភាព​ទីក្រុង។

    ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក វឌ្ឍនៈ គ្រុប គឺជា​ក្រុមហ៊ុន​ដែល​បង្កើត​នូវ​ធុរកិច្ចថ្មីៗ និង​សហគមន៍​រស់នៅ​លំដាប់​បទដ្ឋាន​អន្តរជាតិ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ  ត្រូវបាន​រចនា​ប្រកបដោយ​សិល្បៈ​ដ៏​រស់​រវើក ហើយ​បាន​បំពាក់​នូវ​បរិក្ខាទំនើបៗ ប្រកបដោយ​គុណភាព​ខ្ពស់ ស្របតាម​ស្តង់ដារ​អន្តរជាតិ រួមមាន ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​អគារ ប្រព័ន្ធ​អគ្គិភ័យ ប្រព័ន្ធ​សុវត្ថិភាព ការអភិរក្ស​ប្រភព​ថាមពល និង​ការការពារ​ទៅលើ​បរិស្ថាន។ នៅក្នុង​ឆ្នាំ២០១២ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​អគារ​តែមួយគត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អ​ដាច់​គេ ក្នុងប្រទេស​អាស៊ាន ដែល​នេះ​ជា​មោទនភាព និង​កិត្តិយស​ដំបូង​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ។ បន្ថែម​ពីលើ​នេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម   វឌ្ឍនៈ កា​ពី​តា​ល  ក៏​ទទួល និង​រក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស LEED (Leadership in Energy and Environmental Design) ពី​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ២០១៦ ដែល​ទទួលស្គាល់ថា ជា​អគារ​មាន​លក្ខណៈ​ឈានមុខ​គេ​លើ​ផ្នែក​ថាមពល និង​បរិស្ថាន ហើយ​បំពេញ​គ្រប់​លក្ខខណ្ឌ​បទដ្ឋាន​បរិស្ថាន​ឥតខ្ចោះ និង​ឧ​ត្ត​មា​នុ​ភាព​កម្រិត​ពិភពលោក។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពហុមុខ​ងារ ដែលជា​ការអភិវឌ្ឍ​ដំបូងបង្អស់​យ៉ាងពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា ដោយមាន​ចែកចេញជា​ផែ្ន​កសំខាន់ៗដូចជា៖

    • ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល – គឺជា​ផ្សារ​ប្រណីត​ដំបូង​គេ លាតសន្ធឹង៣ជាន់ដែល​សម្បូរ​ទៅដោយ​ម៉ាកល្បីៗ លំដាប់​អន្តរជាតិ ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni,  និង Stefano Ricci ជាដើម។  បន្ថែម​ពីនេះ ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ក៏មាន​សេវាកម្មផ្សេងៗ ដូចជា៖  ការិយាល័យ​កណ្តាល​ធនា​គារ​វឌ្ឍនៈ  ដែល​ផ្តល់​សេវាកម្ម​ធនាគារ៧ថៃ្ង​ក្នុង១សប្តាហ៍ និង​សេវាកម្ម​បង់ប្រាក់​ពន្ធ-អាករ​គ្រប់​ប្រភេទ  ព្រមទាំង​មាន​ភោជនីយដ្ឋានផ្សេងៗទៀត​ដូចជា ហាង​លក់​តែ និង​ម្ហូប TWG និង​ហាង​អាហារ​បារាំង Eric Kayser ជាដើម។
    • មជ្ឈមណ្ឌល​ពាណិជ្ជកម្ម – ការិយាល័យ​កម្រិត​ខ្ពស់ (Grade A) ផ្តល់ជូន​នូវ​ទីកន្លែង​ដ៏​មាន​ផាសុកភាព សុវត្ថិភាព​ខ្ពស់ ហើយ​មាន​បែង​ចែកជា​បន្ទប់​ប្រណីត ការិយាល័យធំៗ ដែល​បំពេញ​ទៅតាម​តម្រូវការ​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដោយមាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រព័ន្ធ​ជណ្តើរយន្ត​ទំនើប និង​ប្រព័ន្ធ​ការពារផ្សេងៗទៀត។
    • មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប្រណីតភាព – (Lifestyle Cube) ជាទី​តាំង​ការិយាល័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទីតាំង​គ្លីនិក​ទន្តសាស្ត្រ Denriche Asia សេវា​សម្ព​ព និង​ការិយាល័យ​សំខាន់ផ្សេងៗទៀត។
    • សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ លំដាប់​ផ្កាយ៥ – ចាប់ពី​ជាន់​ទី២៥ ដល់ ជាន់​ទី៣៩ បំពាក់​ទៅដោយ​សម្ភារ​ប្រណីតទំនើបៗមាន​បន្ទប់​ស្នាក់នៅ​សរុប​ចំនួន១៧៥បន្ទប់ រួមមាន​បន្ទប់​ប្រភេទ​ប្រណីត​ចំនួន៣៧ ជាមួយ​ទំហំ​ចាប់ពី៥០ ទៅដល់ ២២៥ម៉ែត្រការ៉េ។ លើសពីនេះ ក៏មាន ក​នែ្ល​ង​ហាត់ប្រាណ អាង​ហែល​ទឹក សាលប្រជុំ​ចំនួន៥ ភោជនីយដ្ឋាន​ចំនួន៥ ប្រភេទផ្សេងៗគ្នា​ចាប់ពី​ជាន់​ទី៣៥ ដល់​ជាន់​ទី៣៩ ដែលមាន​ដូចជា៖
      • Brasserie Louis (ជាន់​ទី៣៥) : ផ្តល់ជូន​នូវ​ម្ហូប​បែប​បារាំង និង​ខ្មែរ សម្រាប់​អាហារ​ពេលព្រឹក ថៃ្ង​ត្រង់ និង​ពេល​ល្ងាច។
      • The Living Room (ជាន់​ទី៣៥) :ផ្តល់ជូន​អាហារ​ពេលព្រឹក និង​អាហារសម្រន់​បែប​ប្រណីត​សម្រាប់​ពេល​រសៀល និង​ពេល​ល្ងាច រួម​នឹង​កាហ្វេ តែ និង​នំផ្សេង។
      • Iza (ជាន់​ទី៣៧) : ម្ហូប​បែប​ជប៉ុន Izakaya ផ្តល់ជូន​នូវ​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច ដែលមាន​បង្ហាញ​ស្នាដៃ​ចុងភៅផ្ទាល់ៗ និង​ស្រា​ជប៉ុន​ដ៏​សម្បូរបែប។
      • Sora (ជាន់​ទី ៣៧) :ជា​បារ​លំហ​មេឃ​សម្រាប់​លំហែកាយ​នាពេល​រាត្រី ដែលមាន​ទីតាំងនៅ​ជម្រាល​ខ្នង​អគារ ដែល​ផ្តល់ជូន​សេវា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង៥ល្ងាច រហូតដល់​យប់។
      • Cuts (ជាន់​ទី៣៨):ជា​ភោជនីយដ្ឋាន​ដែល​ផ្តល់ជូន​ប្រភេទ​សាច់គោ និង​គ្រឿង​សមុទ្រ ដែលមាន​គុណភាព​ខ្ពស់ និង​ជា​ភោជនីយដ្ឋាន​ដែល​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ​ក្នុង​សណ្ឋាគារ ជាពិសេស​គឺ​នៅពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​អាច​គយគន់​ទេសភាព​នៅ​បរិវេណ​ជុំវិញ​រាជធានី​ភ្នំពេញ​ផងដែរ។

    មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល ដែលជា​និមិត្តរូប​នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា មាន​ផ្ដល់ជូន​លោកអ្នក​នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ និង​ទំនិញ​ម៉ាក​ប្រណីតល្បីៗ   ព្រមទាំង​ផ្ដល់ជូន​នូវ​បទពិសោធន៍​នៃ​រចនាបទ​រស់នៅ​បែប​ស៊ីវីល័យ។សូម​អញ្ជើញ​សាធារណជន​ទាំងអស់ ចូលរួម​ទទួលយក​បទពិសោធន៍ថ្មីៗជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ជាងគេ​ពី មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍនៈ កា​ពី​តា​ល  ដ៏​ប្រណីត ដែលមាន​ទីតាំង​ស្ថិតនៅ​មហាវិថី​ព្រះ​មុ​នី្ន​វង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

    សូម​អញ្ជើញ​ចូល​ទស្សនា​គេហទំព័រ​តាមរយៈ https://www.vattanaccapital.com/

    លេខ​ទូរស័ព្ទ​ទំនាក់ទំនងមជ្ឈមណ្ឌលពាណិជ្ជកម្ម +855 (0) 23 938 888

    លេខ​ទូរស័ព្ទ​ទំនាក់ទំនងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ +855 (0) 23 936 888

  • កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ

    កម្មវិធី ABC Exceptional Night ជាមួយ​លោក ដួង វី​រះ​សិទ្ធ

    ភ្នំពេញ៖ នៅ​ថ្ងៃ​សៅ​រិ៍ ទី 26 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ភោជនីយដ្ឋាន 1ម៉ឺន​នា​ក្រុង​កំពត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យលាភី ដែលមាន​ទេពកោសល្យ​ពិតប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 លោក​គឺជា​តារា​ដែលមាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វី​រះ​សិទ្ធ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night)   មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម​ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន 1ម៉ឺន ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង We Love Pub នា​ក្រុង​សៀមរាប នៅ​ថ្ងៃ​ពុធ ទី30 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង​ដែល​រះ​ពីក្រោយ​ស្រមោល​លោកឪពុក​របស់ខ្លួន ដែលជា​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ ពួកគេ​ចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ទេពកោសល្យ​ផ្ទាល់ខ្លួន និង​បុគ្គលិកលក្ខណៈ​បែប​ទាក់ទាញ (Prince Exceptional) គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ!!!

  • សាលារៀនវេសឡាញន៍គ្រោងបន្ថែមកម្មវិធីប្រឹក្សាយោបល់ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត

    សាលារៀនវេសឡាញន៍គ្រោងបន្ថែមកម្មវិធីប្រឹក្សាយោបល់ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត

    នៅព្រឹកថ្ងៃទី 26 ខែឧសភា ឆ្នាំ 2018 នេះ សាលារៀនវេសឡាញន៍បានរៀបចំកម្មវិធី ការចុះអនុស្សរណៈ និងផ្សព្វផ្សាយកម្មវិធីប្រឹក្សាយោបល់ ផ្នែកអប់រំ និងចិត្តសាស្ត្រ ដែលមានការគោរពអញ្ចើញចូលរួមពីគណៈអធិបតី លោក លន់ ភារិន នាយកសិក្សាធិការវេសឡាញអេឌ្យូខេសិនគ្រុប នាយិកាសាលារៀនវេសឡាញសាខាច្បារអំពៅ លោកនាយកសាលារៀនវេសឡាញសាខាដូនពេញ និងលោកគ្រូអ្នកគ្រូសាលារៀនវេសឡាញន៍ រួមទាំងភ្ញៀវកត្តិយសជាអាព្យាបាល មាតា បិតា សិស្សទាំងអស់។

    កម្មវិធីទាំងមូលបានផ្ដោតសំខាន់ចំពោះការលើកទឹកចិត្តនៃការសិក្សា ការពិភ្សាអំពីបញ្ហាផ្លូវចិត្តដែលអាចប៉ះពាល់ចំពោះការសិក្សា និងសុខមាលភាពអារម្មណ៍របស់សិស្សនុសិស្សបានកើតមានជំងឺបាក់ទឹកចិត្ត។ សាលារៀនវេសឡាញន៍មិនត្រឹមតែយកចិត្តទុកចំពោះការសិក្សារបស់សិស្សតែមួយប៉ុណ្ណោះនោះទេ ខាងសាលាក៏បានគ្រោងរៀបចំកម្មវិធីសំណេះសំណាលជាមតិយោបល់ប្រឹក្សា ដែលផ្ដល់ជូនចំពោះមាតាបិតា និងអាព្យាបាលសិស្ស ក្នុងដោះស្រាយពីបញ្ហាផ្លូវអារម្មណ៍ ដែលជាហេតុនាំឱ្យមានការបាក់ទឹកចិត្ត រហូតឈានទៅដល់ជំងឺបាក់ទឹកចិត្តតែម្ដង។ ឆ្លើយតបជាមួយការសំណូមពរបស់អាព្យាបាលទាំងអស់ សាលារៀនវេសឡាញន៍បានសហការជាមួយ អ្នកជំនាញផ្នែកប្រឹក្សាយោបល់ បង្កើតកម្មវីធីប្រឹក្សាយោបល់ និងសេវាកម្មប្រឹក្សាយោបល់ផ្នែកចិត្តសាស្ត្រ ក្នុងគោលបំណងគាំទ្រសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សិស្សតែម្ដង។

    គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឹក្សាយោបល់ដល់សិស្សានុសិស្ស ផ្នែកចិត្តសាស្ត្រ និងសម្ងាត់បំផុតនេះ គ្រោងចាប់ផ្ដើមបើកជាផ្លូវការណ៍ចាប់ពីខែ មិថុនា នេះតទៅហើយ ដោយមិនមានគិតថវិការនោះទេ ពោលគឺដើម្បីជួយសម្រួលសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងសាលារៀនវេសឡាញន៍ និង NorthLine នៅក្នុងតំបន់ដែលផ្ដោតលើគោលការណ៍សំខាន់ៗមួយចំនួនដូចជា៖ 1-ការប្រឹក្សាយោបល់ផ្នែកសិក្សាអប់រំ ( រៀនដើម្បីរៀន) ទី2-ការប្រឹក្សាយោបល់ផ្នែកសង្គម និងផ្លូវចិត្ត ( ការរៀនរស់នៅ) និងទី 3-ការប្រឹក្សាយោបល់ផ្នែកអាជីព ( ការរៀនធ្វើការ )។ ទាំងអស់នោះហើយ ដែលសាលារៀនវេឡាញ បានយកចិត្តទុក្ខដាក់ចំពោះការរស់ ការសិក្សា និងអនាគត់របស់សិស្ស ព្រមទាំងសុខភាពមាលភាពផ្លូវចិត្តរបស់ពួកគេផងដែរ ដើម្បីឱ្យជៀសផុតពីការកើតជំងឺបាក់ទឹកចិត្ត ដែលកំពុងតែសម្លាប់មនុស្សយ៉ាងកាចសាហាវដោយមិនដឹងខ្លួន៕

  • កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    កម្មវិធី ABC Exceptional Night ជាមួយ​អ្នកនាង ពេជ្រ សោភា

    នៅ​ថ្ងៃ​ពុធ ទី 23 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ Snow Container Pub ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ស្រី ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នាង​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ និង​តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បការិនី ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល នាង​គឺជា​តារា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន Snow Container Pub ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សាទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង ភោជនីយដ្ឋាន 1ម៉ឺន នា​ក្រុង​កំពត នៅ​ថ្ងៃ សៅរ៍ ទី 26 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​វ័យក្មេង រូបសម្បត្តិ​ស្រស់​សង្ហា សំឡេង​ស្រទន់ និង​ជា​ម្ចាស់​ជ័យលាភី ដែលមាន​ទេពកោសល្យ​ពិតប្រាកដ ក្នុង​កម្មវិធី I Am The Singer ឆ្នាំ 2016 លោក​គឺជា​តារា​ដែលមាន​ចំណុច​ល្អ​ឯក​ដែល​រះ​យ៉ាង​ត្រចះត្រចង់ (Rising Exceptional) លោក ដួង វីរៈ​សិទ្ធ ។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ!!!

  • មិត្ត​ហ្វូ​ន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ដើម្បី​ឆ្ពោះទៅរក​ភាពទាន់សម័យ

    មិត្ត​ហ្វូ​ន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ដើម្បី​ឆ្ពោះទៅរក​ភាពទាន់សម័យ

    មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​លេខ1 នៅ​កម្ពុជា​ដែល​បានផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំងប្រទេស រួមមាន ទូរស័ព្ទ​ចល័ត​ឥត​ខ្សែ ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ អី​ុ​ន​ធើ​ណេ​ត Lease Line ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម  ePayment (eMoney)។ មិត្ត​ហ្វូ​ន​មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង8លាន​នាក់​ជា​រៀងរាល់ថ្ងៃ។

    បន្ទាប់ពី​ការផ្តល់សេវា​ជាច្រើន មិត្ត​ហ្វូ​ន​កំពុងមាន​អាយុ​ចាស់​បន្តិច ហើយ​មិនមាន​សក្ដានុភាព​ចំពោះ​អតិថិជន​ជាទី​ស្រឡាញ់​របស់ខ្លួន វា​ហាក់​មិន​សមស្រប​នឹង​ការរំពឹងទុក​របស់​អតិថិជន​ក្នុងការ​ផ្លាស់ប្តូរ​ទីផ្សារ​ទូរគមនាគមន៍ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​របស់ខ្លួន​ឡើងវិញ ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​នៃ​ការវិនិយោគ​ក្នុង​រយៈពេល​វែង ដែលជា​និច្ច​ជា​កាល​ផ្តល់នូវ​ការច្នៃប្រឌិតថ្មីៗ លើ​ផលិតផល​និង​សេវាកម្ម​ជា​លក្ខណៈ​បុគ្គល​ប្រកបដោយ​ភាព​សកម្ម​និង​ច្នៃប្រឌិត​ខ្ពស់។ ក្នុង​គោលបំណង​នេះ មិត្ត​ហ្វូ​ន​ចង់​រួមចំណែក​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុង​ការកសាង​ជីវិត​រីកចម្រើន​បែប​យុវវ័យ និង​ទាន់សម័យ​ទៅដល់​មនុស្ស​គ្រប់រូប គ្រប់​គ្រួសារ គ្រប់​ទីកន្លែង ក៏ដូចជា​ថ្ងៃ​ដំបូង​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលមកក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    ជាក់ស្តែង​កាលពី​ថ្ងៃទី21 ខែឧសភា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរៀបចំ​កម្មវិធី​ជា​ផ្លូវការ​ក្នុងការ​ណែនាំ​នូវ​ស​ស្លាក​សញ្ញា​ថ្មី​របស់ខ្លួន ដែលមាន​ពណ៌​ក្រហម ដែលជា​ពណ៌​ដ៏​ស្រស់ស្អាត ពណ៌​របស់​យុវវ័យ និង​បង្ហាញ​ពី​ជីវិត​ដ៏​រឹងមាំ ហើយ​វា​ក៏​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មិត្ត​ហ្វូ​ន​លើ​ការធ្វើឱ្យ​ស្រស់ស្រាយ​លើ​ស្លាក​សញ្ញា ដើម្បី​ទទួលបាន​ដំណោះស្រាយ​ថ្មី   ផលិតផល​ថ្មី និង​សេវាកម្ម​ថ្មី​ដល់​អតិថិជន​របស់ខ្លួន។

    ក្នុងនោះដែរ មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ម៉ា​ស្ក​ត់​ថ្មី ដែលមាន​ឈ្មោះថា “មុន្នី” ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ចេញពី​ស្លាក​សញ្ញា​មិត្ត​ហ្វូ​ន ហើយ​គាត់​នឹង​រួមបញ្ចូល​ជាមួយ​ឡូ​ហ្គូ​មិត្ត​ហ្វូ​ន​ផងដែរ។ “មុន្នី” គឺជា​បុរស​ឆ្លាត​ម្នាក់​ដែល​ស្គាល់ និង​យល់ដឹងពីអ្វីៗទាំងអស់។ មុន្នី គឺជា​បុរស​ម្នាក់​ដែលមាន​ជីវិត​រស់​រវើក គាត់​រស់នៅ​ដោយ​គ្មាន​ការ​បំភាន់ និង​ការ​ក្លែងបន្លំ គាត់​គឺជា​មិត្ត​ដែល​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា មាន​ភាពសាមញ្ញ​បំផុត ហើយ​គេ​ក៏​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​ផងដែរ។ គាត់​គឺជា “បងប្អូន” សម្រាប់​អ្នក​គ្រប់គ្នា។

    មុន្នី គឺជា​អ្នកទំនាក់ទំនង​ដ៏​ល្អឥតខ្ចោះ​រវាង​មិ​ត្ដ​ហ្វូ​ន និង​អតិថិជន។ គាត់​ដើរតួនាទី​យ៉ាង​ជិតស្និទ្ធ ជា​មិត្តភក្តិ​ដែល​តែងតែ​ស្តាប់​ការតម្រូវ​ការ​របស់​អតិថិជន និង​ដឹង​ច្បាស់​ថា​ពួកគាត់​ចង់បាន​អ្វីដែល​ប្រាកដ។ ក្នុងឱកាស​នោះដែរ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ពី​ការបើក​ដំណើរការ​បច្ចេកវិទ្យា4.5G ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា LTE Advance Pro ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​លើផ្លូវ​រួម​ជាមួយនឹង​ការវិវត្ត​បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ព្រម​ជាមួយនឹង​ការផ្តល់ជូន Promotion ថ្មី NOP70+ ដែល​អតិថិជន​ចំនាយ​ត្រឹមតែ1ដុល្លារ​ក្នុង1សប្តាហ៍ អតិថិជន​មិត្ត​ហ្វូ​ន​នឹង​ទទួលបាន​ការលេង​ Facebook ដោយ​សេរី រួម​ជាមួយនឹង​ទឹកប្រាក់​បន្ថែម100ដុល្លារ ដើម្បី​បំពេញតម្រូវការ​ផ្សេងទៀត៕

  • មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

    មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា៖ អតីត បច្ចុប្បន្ន និង​អនាគត

    ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​បញ្ញត្តិ​ករ (ធនាគារជាតិ​នៃ​កម្ពុជា) សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ពី​គុណភាព តម្លៃ​សមរម្យ និង​មាន​តម្លាភាព ជាពិសេស​ការផ្តល់សេវា​ដល់​តំបន់​ជនបទ។

    សេវា​ហិរញ្ញវត្ថុ​ទាំងនេះ​បាន​ចូលរួម​សម្រាល​បន្ទុកគ្រួសារ​បង​ប្អូន​ប្រជាពលរដ្ឋ និង​បាន​បង្កើត​ឱកាស​ដល់​ប្រជា​ជាន​ក្នុងការ​ពង្រីក​មុខ​ជំនួញ​នឹង​ដាំ​ដុះ (រកស៊ី ទុកដាក់​សន្សំ បង្ការ​ហានិភ័យ​នានា​សម្រាប់​គ្រួសារ​និង​លំនៅដ្ឋាន)។

    វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​ជា​ចលករ​យ៉ាងសំខាន់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កសាង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា។

    សូម​ថ្លែងអំណរគុណ​នូវ​ការចូលរួម​ចែករំលែក​ពី​វាគ្មិន​ទាំងអស់!!!

  • គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុងការ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ

    គន្លឹះ​ណែនាំ​ពី​អ្នកជំនាញ ក្នុងការ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ ពី​ធនាគារ

    ជាមួយនឹង​កំណើន​លូតលាស់​ដ៏​ល្អប្រសើរ​នៃ​សេដ្ឋកិច្ចកម្ពុជា យើង​សង្កេតឃើញថា វិស័យ​ធនាគារ​ក៏មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ។ ក្នុងនោះដែរ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​ដ៏​លេចធ្លោរ និង​ជោគជ័យ​មួយ សម្រាប់​ធនាគារ​ជាច្រើន  ដោយសារ​តម្រូវការ​ទីផ្សារ​កើនឡើង​ឥតឈប់ឈរ ក្នុងចំណោម​អ្នក​ដែល​ត្រូវការ​គេហដ្ឋាន​ផ្ទាល់ខ្លួន។

    យ៉ាងណាមិញ មាន​ពលរដ្ឋ​មួយចំនួន​នៅមាន​ចម្ងល់ខ្លះៗ ពី​ឥណទាន​គេហដ្ឋាន ដូចជា​ដំណើរការ​ស្នើសុំ​ឥណទាន អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​តម្រូវ​ជាដើម។ ដើម្បី​យល់ដឹង​កាន់តែច្បាស់ យើង​បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម៖

    អ្នករាយការណ៍៖ សូម​ជម្រាបសួរ​លោកស្រី ហេង ធីតា ដែល​បានផ្តល់​កិត្តិយស សម្រាប់​ការផ្តល់​បទសម្ភាសន៍​នាពេលនេះ! ជាបឋម សូម​លោកស្រី​ជួយ​ពន្យល់ និង​រៀបរាប់​ដោយ​សង្ខេប អំពី​ឥណទាន​គេហដ្ឋាន!

    លោកស្រី ធីតា៖ ចាស៎! បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ឥណទាន​គេហដ្ឋាន គឺជា​ផលិតផល​ធនាគារ​មួយ​ប្រភេទ ដែល​ជួយ​ឲ្យ​អតិថិជន ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ជាមុន សម្រាប់​យកទៅ​ទិញ​លំនៅស្ថាន​ណាមួយ ដោយ​មិនចាំបាច់​រង់ចាំ​ការ​សន្សំ​រាប់​ឆ្នាំ​នោះឡើយ។ ឧទាហរណ៍​ថា គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​ចង់បាន​ផ្ទះ​សមរម្យ​មួយ សម្រាប់​កសាង​អនាគត​គ្រួសារ ប៉ុន្តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ទិញ​ផ្ទះ​នោះភ្លាមៗ ដូច្នេះ​ឥណទាន​គេហដ្ឋាន គឺជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​វ័យឆ្លាត​មួយ នៅក្នុង​ជីវិត​គ្រួសារ​របស់​ពួកគេ នា​ដំណាក់កាល​នេះ។ ក្រៅពីនេះ ឥណទាន​គេហដ្ឋាន​ក៏​ផ្តល់​ឲ្យ​អតិថិជន ដើម្បី​ទិញ​ផ្ទះ​បន្ត​ពី​គេ សម្រាប់​ការវិនិយោគ​ផងដែរ។

    អ្នករាយការណ៍៖ តើ​ធនាគារ CIMB មាន​ចំណុច​អ្វី​ពិសេស ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ ក្នុងការ​ផ្តល់​ឥណទាន​គេហដ្ឋាន ដល់​អតិថិជន?

    លោកស្រី ធីតា៖ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលមាន​វត្ត​មាននៅ​ជុំវិញ​តំបន់​អាស៊ាន ធនាគារ CIMB បាន​នាំយក​បទពិសោធន៍​ជោគជ័យ ផ្នែក​ហិរញ្ញវត្ថុ​បុគ្គល ជាមួយនឹង​ផលិតផល​ឥណទាន ដែល​កាន់​តែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មកកាន់​ប្រទេស​កម្ពុជា។ យើង​ដឹង​ច្បាស់​ថា អតិថិជនជារឿយៗបារម្ភ​ពី​កម្ចី​រយៈពេល​យូរ ហើយ​វា​អាច​ចោទ​ជា​បញ្ហា ទៅដល់​គ្រួសារ​របស់​ពួកគេ បើសិនជា​មានរឿង​អ្វី​កើតឡើង ចំពោះ​ពួកគេ ដែលជា​បង្គោលគ្រួសារ។ ដូច្នេះហើយ ក្នុង​ឆ្នាំ២០១៧ ធនាគារ CIMB បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​តែមួយគត់ ដែល​បាន​បង្កើត​នូវ​ឥណទាន​គេហដ្ឋាន​មួយ​ប្រភេទ ភ្ជាប់​មកជា​មួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត ដោយ​ឥតគិតថ្លៃ រហូតដល់ ៥ម៉ឺន​ដុល្លារ ដើម្បី​ការពារ​អនាគត​គ្រួសារ​ជាទី​ស្រឡាញ់​របស់​អតិថិជន។ មិនតែប៉ុណ្ណោះ HomePro របស់​ធនាគារ CIMB មាន​ផ្តល់ជូន​នូវ​អត្រា​ការប្រាក់​ត្រឹមតែ ៧,៩៩% ក្នុង​មួយឆ្នាំ ទំហំ​ឥណទាន​រហូតដល់៨០% នៃ​តម្លៃ​គេហដ្ឋាន និង​រយៈពេល​ឥណទាន​រហូតដល់ ២០ឆ្នាំ​ទៀតផង។

    អ្នករាយការណ៍៖ តើ​ចំនួន​ប្រាក់ខែ​ប៉ុន្មាន​ទើប​សមរម្យ សម្រាប់​ស្នើសុំ​ឥណទាន​គេហដ្ឋាន?

    លោកស្រី ធីតា៖ តាមពិតទៅ ពុំមាន​ការកំណត់​ជាក់លាក់ សម្រាប់​ប្រាក់ចំណូល ឬ​ប្រាក់ខែ​របស់​អ្នកស្នើសុំ​ឥណទាន​នោះទេ។ ធនាគារ CIMB សូម​ណែនាំ​ឲ្យ​អតិថិជន​ស្នើសុំ​ឥណទាន ក្នុង​ទំហំ​សមស្រប​មួយ ផ្អែកលើ​ប្រាក់ចំណូល​ជាក់ស្តែង​របស់​ពួកគេ។ ឧទាហរណ៍៖ បើ​អតិថិជន​ត្រូវមាន​ប្រាក់ចំណូល ឬ​ប្រាក់ខែ ប្រហែល ៧រយ​ដុល្លារ នោះ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​គេហដ្ឋាន រហូតដល់៤ម៉ឺន​ដុល្លារ ដែល​អាស្រ័យ​តាម​ការវាយតម្លៃ និង​រយៈពេល​នៃ​ឥណទាន​នោះ។ ហើយ​បើ​ពួកគេ​ចង់បាន​ទំហំ​ឥណទាន​ច្រើនជាង​នេះ ពួកគេ​អាច​រួម​ចំណូល​គ្នា​ជាមួយ​ដៃគូ និង​សមាជិកគ្រួសារ​បាន។ ធនាគារ CIMB តែងតែ​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សមរម្យ​ណាមួយ ស្របតាម​តម្រូវការ​របស់​អតិថិជន​ជានិច្ច។

    អ្នករាយការណ៍៖ តើ​អតិថិជន​គួរ​យល់ដឹង​លើ​ចំណុច​អ្វីខ្លះ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន?

    លោកស្រី ធីតា៖ មុននឹង​សម្រេចចិត្ត​ស្នើសុំ​ឥណទាន​គេហដ្ឋាន​ពី​ធនាគារ អតិថិជន​គួរ​ដឹង​ច្បាស់ និង​សិក្សា​លម្អិត អំពី​បន្ទុក និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ក្រោយពេល​ទទួលយក​ឥណទាន​រយៈពេល​យូរ​នោះ។ ជាមួយគ្នានេះ ពួកគេ​ត្រូវមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និង​ទៀងទាត់ ព្រោះ​ពួកគេ​ត្រូវ​សង​ត្រឡប់​ប្រចាំខែ ទៅ​ធនាគារ​វិញ ក្នុង​រយៈ១០ ទៅ២០ឆ្នាំ។ ហើយ​អតិថិជន​ក៏​គួរ​ពិចារណា​ឲ្យ​បានច្បាស់លាស់ អំពី​ទីតាំង​នៃ​គេហដ្ឋាន ដែល​ពួកគេ​ចង់​ស្នើសុំ​ឥណទាន​ដើម្បី​ទិញ​នោះ។ បើ​អតិថិជន​ជ្រើសរើស​ផ្ទះ​ត្រឹមត្រូវ ដែលមាន​ទីតាំង​ល្អ នោះ​ពួកគេ​នឹង​ទទួលបាន​ផលចំណេញ នាពេល​អនាគត​ផងដែរ។ យ៉ាងណាមិញ អតិថិជន​មិនគួរ​ពាក់ព័ន្ធ​នឹង​ការរកស៊ី​លើ​អចលនទ្រព្យ ដែល​គិតថា​ចំណេញ​មួយឆាវៗឡើយ ព្រោះ​វា​អាចមាន​ហានិភ័យ​ខ្ពស់ ដល់​ពួកគេ។

    អ្នករាយការណ៍៖ តើ​អតិថិជន​ត្រូវ​រៀបចំ​នូវ​ឯកសារ​តម្រូវ​អ្វីខ្លះ សម្រាប់​ការស្នើសុំ​ឥណទាន?

    លោកស្រី ធីតា៖ ដើម្បី​ស្នើសុំ​ឥណទាន​គេហដ្ឋាន ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​ផ្តល់នូវ​ឯកសារសំខាន់ៗមួយចំនួន ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច | កិច្ចព្រមព្រៀង​ស្តីពី​ការលក់ និង​ទិញ​អចលនទ្រព្យ​នោះ ព្រមទាំង​លិខិតបញ្ជាក់​ពី​ចំណូល រួមមាន​លិខិតបញ្ជាក់​ពី​ការងារ បង្កាន់ដៃ​ប្រាក់ខែ របាយការណ៍​ធនាគារ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ជាដើម។ ដើម្បី​អាច​ឲ្យ​ធនាគារ​ដំណើរការ​ពាក្យស្នើសុំ​ឥណទាន​គេហដ្ឋាន​ឆាប់រហ័ស យើង​លើកទឹកចិត្ត​ឲ្យ​អតិថិជន រៀបចំ​ឯកសារ​តម្រូវ​ទាំងអស់នោះ ទុកជាមុន។

    អ្នករាយការណ៍៖ មុននឹង​សម្រេច​អនុម័ត​ឥណទាន ទៅ​ឲ្យ​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តាសំខាន់ៗអ្វីខ្លះ?

    លោកស្រី ធីតា៖ ជាគោលការណ៍ ធនាគារ​នឹងសិក្សា​លើ​ចំណុចចម្បងៗ រួមមាន៖

    ទី១ គឺ​ធនាគារ​នឹងសិក្សា ដោយ​វាយតម្លៃ​លើ​លទ្ធភាព​សង​ត្រឡប់​របស់​អតិថិជន ទៅតាម​ទំហំ​ឥណទាន ដែល​ពួកគេ​ស្នើសុំ​នោះ ដើម្បី​ធានាថា ចំណូល​របស់​ពួកគេ​មាន​និរន្ត​ភាព ដែល​អាច​ទូទាត់​នឹង​ការសង​ឥណទាន​ប្រចាំខែ​បាន។ ឧទាហរណ៍ បើ​អតិថិជន​ត្រូវ​សង​ត្រឡប់​ទៅ​ធនាគារ ៤០០ដុល្លារ​ក្នុង​មួយខែ នោះ​គាត់​ត្រូវមាន​ចំណូល ឬ​ប្រាក់ខែ​យ៉ាងតិច ៨០០ដុល្លារ​ក្នុង​មួយខែ។

    ទី២ គឺ​ធនាគារ​ត្រូវ​ពិចារណា​លើ​គោលបំណង​នៃ​សំណើ​ឥណទាន​គេហដ្ឋាន​នោះ។ គោលបំណង​ឥណទាន​គេហដ្ឋាន ដែល​អតិថិជន​អាច​ស្នើសុំ​បាន គឺ​រួមមាន​ការទិញ​គេហដ្ឋាន​ដែល​សង់​រួច​ស្រាប់ ទិញ​ដី​សម្រាប់​សាងសង់​គេហដ្ឋាន​ដោយ​ខ្លួនឯង និង​ទិញ​ខុន​ដូ​ជាដើម។

    ទី៣ គឺ​ធនាគារ​នឹង​វាយតម្លៃ​លើ​ទ្រព្យ​ធានា​របស់​អតិថិជន។ ជាទូទៅ ប្លង់រឹង​នៃ​ផ្ទះ​ដែល​ស្នើសុំ​ឥណទាន​ទិញ​នោះ នឹង​ក្លាយជា​ទ្រព្យ​ធានា។ ប៉ុន្តែ​បើ​អតិថិជន​ស្នើសុំ​ឥណទាន ហើយ​ទិញ​ផ្ទះ​ណា​ដែលមាន​ប្លង់​ទន់ នោះ​ពួកគេ​ត្រូវមាន​ប្លង់រឹង​ផ្ទះ​ណា​ផ្សេង​មក​ដាក់ជំនួស​បាន។ យ៉ាងណាមិញ បើ​អតិថិជន​ស្នើសុំ​ឥណទាន​ពី​បុរី​ដៃគូ​របស់​ធនាគារ CIMB ដូចជា​បុរី​ប៉េង ហួត និង​បុរី​ជីប ម៉ុង នោះ​ធនាគារ​អាច​ទទួលយក​ប្លង់​ទន់​សិន​បាន។

    អ្នករាយការណ៍៖ សូម​អរគុណ​ដល់​ការបកស្រាយ​យ៉ាង​លម្អិត​របស់លោក​ស្រី! ជា​ចុងក្រោយ តើ​លោកស្រី​មាន​ជា​មតិយោបល់ ឬ​មតិ​ផ្តាំផ្ញើ​អ្វីខ្លះ ដល់​សាធារណជន អំពី​ឥណទាន​គេហដ្ឋាន?

    លោកស្រី ធីតា៖ ចាស៎ សូម​អរគុណ​សម្រាប់​បទសម្ភាសន៍​នាពេលនេះ! ជាការ​ពិតណាស់ ការទិញ​ផ្ទះ​គឺជា​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំធេង​មួយ នៅក្នុង​ជីវិត​របស់​យើង។ ដូច្នេះ​យើង​ត្រូវ​គិតគូ​ឲ្យ​បានច្បាស់លាស់ ទៅលើ​ទីតាំង តម្លៃ លក្ខណៈសម្បត្តិ និង​ផលចំណេញ​នាពេល​អនាគត​ជាដើម មុននឹង​សម្រេចចិត្ត​ទិញ​ផ្ទះ​ណាមួយ។ ហើយ​ឥណទាន​គេហដ្ឋាន គឺជា​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​បង្គ្រប់​ប្រាក់​ទិញ​ផ្ទះ ដែល​យើង​ស្រឡាញ់​បាន​ឆាប់រហ័ស ជាជាង​ចំណាយពេល​យូរ​ឆ្នាំ ដើម្បី​សន្សំ​ប្រាក់​គ្រប់​ទិញ​ផ្ទះ​នោះ។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ធនាគារ​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់​ខ្លួនឯង និង​គ្រួសារ​ជាទី​ស្រឡាញ់។ ជាមួយគ្នានេះ ធនាគារ CIMB មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​ផ្តល់នូវ​ការប្រឹក្សា​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​ល្អ​បំផុត​មួយ សម្រាប់​លោកអ្នក៕

  • Seafood Paradise ប៊ូ​ហ្វេ ការទទួល​ទាន​គ្រឿង​សមុទ្រ​ដ៏​ស​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​សមុទ្រ

    Seafood Paradise ប៊ូ​ហ្វេ ការទទួល​ទាន​គ្រឿង​សមុទ្រ​ដ៏​ស​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​សមុទ្រ

    La Coupole គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​គ្រឿង​សមុទ្រ ដោយមាន​ទាំង Sashimi ដែល​ស្រស់​បំផុត អយ​ស្ទ័​រ ដែល​លោកអ្នក​បាន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ព្រមទាំង​គ្រឿង​សមុទ្រស្រស់ៗនៅលើ​ទឹកកក រួមទាំង​បង្គា​ទឹកសាប ត្រី​សាល​ម៉ុ​ន ក្តាម និង​គ្រឿង​សមុទ្រស្រស់ៗជាច្រើន​ទៀត។ នេះ​គឺជា​ការ​ទទួលទាន​អាហារ​ដ៏​ល្អឥតខ្ចោះ នាពេល​ចុង​សប្តាហ៍​របស់លោក​អ្នក សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​សមុទ្រស្រស់ៗ និង​មានឱជារស​ឈ្ងុយឆ្ងាញ់​បំផុត។

    សណ្ឋាគារ ភ្នំពេញ ភូ​គី​ត្រា សូម​ស្វាគមន៍​លោកអ្នក មក​ទទួលទាន​អាហារ​សមុទ្រ ជា​លក្ខណៈ​ប៊ូ​ហ្វេ ដ៏​សម្បីរ​បែប នៅ​ភោជនីយដ្ឋាន La Coupole នៅ​រៀងរាល់ថ្ងៃ​សុក្រ ពី​ម៉ោង6ល្ងាច​តទៅ ជាមួយនឹង​ការទទួល​ទាន​គ្រឿង​សមុទ្រ ដែល​សុទ្ធតែជា​គ្រឿង​សមុទ្រល្អៗ មាន​គុណភាព​ខ្ពស់ និង​នាំចូល​ពី​បរទេសស្រស់ៗតែម្តង។ សូម​ធ្វើការ​កក់​តុ​ជាមុន តាមរយៈ​លេខ​ទូរស័ព្ទ 023 999 200 ឬ​ចូលទៅ​កាន់​គេហទំព័រ www.sofitel-phnompenh-phokeethra.com/offers/seafood-paradise/

    Seafood Paradise ប៊ូ​ហ្វេ តម្លៃ​ត្រឹមតែ $38++ ក្នុង​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ (សម្រាប់​អាហារ​ប៊ូ​ហ្វេ​គ្រឿង​សមុទ្រ​ពេល​ល្ងាច)៕