Category: PR

  • ក្រុមហ៊ុន​អូ​អិ​ឈិ ​បានធ្វើ​ឲ្យ​ជីវិត​របស់​អ្នករត់ម៉ូតូឌុប​ម្នាក់ ​មាន​ការផ្លាស់ប្តូរ​ជាខ្លាំង​បន្ទាប់ពី​ឈ្នះ​រង្វាន់​ដែលមាន​តម្លៃ 178លាន​រៀល

    ក្រុមហ៊ុន​អូ​អិ​ឈិ ​បានធ្វើ​ឲ្យ​ជីវិត​របស់​អ្នករត់ម៉ូតូឌុប​ម្នាក់ ​មាន​ការផ្លាស់ប្តូរ​ជាខ្លាំង​បន្ទាប់ពី​ឈ្នះ​រង្វាន់​ដែលមាន​តម្លៃ 178លាន​រៀល

    អតីត​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ពោធិ៍សាត់​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្ត​រហូតដល់​និយាយ​ស្ទើរ​មិន​ចេញ នៅពេលដែល​ទទួលបាន​រង្វាន់​រថយន្ត FORD Ranger XLT មានតម្លៃ​ស្មើនឹង ១៧៨ លាន​រៀល​ពី​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ កាលពី​ខែឧសភា កន្លងទៅនេះ។

    លោក  ស៊ិន គក់ ដែល​ឆ្នាំនេះ​មាន​អាយុ៥៥ឆ្នាំ​ហើយ​នោះ រាល់ថ្ងៃនេះ​មាន​អាជីព​ជា​អ្នករត់ម៉ូតូឌុប​ដែល​គាត់​អាច​រកចំណូលបាន​ត្រឹមតែ២០០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដែលមាន​សមាជិក៥នាក់ ខណៈពេល​កូនប្រសា​ប្រុស​របស់គាត់​កំពុង​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ។ គាត់​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​នៅពេលដែល​ខ្ញុំ​បើក​គម្រប​ដប ត្រូវ​រង្វាន់។ សម្រាប់​អ្នកក្រ​ដូចជា​ខ្ញុំ​មិនដែល​ហ៊ាន​គិត​ផង​ថា​មាន​ឡាន​ជិះ។ នេះ​មិន​ត្រឹមតែ​ជា​រង្វាន់​ដ៏​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ជិវិត​ខ្ញុំ​ទទួលបាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​អូ​អិ​ឈិ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​បែបនេះ​សម្រាប់​ប្រជាជន​ខ្មែរ​យើង។ ខ្ញុំ​ពិតជា​មិនអាច​បំភ្លេច​អ្វីដែល​អូ​អិ​ឈិ​ផ្តល់​ឲ្យ​ខ្ញុំ​នៅពេល​នេះឡើយ»

    រង្វាន់​ដែល​លោក ស៊ិន គក់ ទទួលបាន​នៅពេលនេះ គឺ​បាន​ពី​កម្មវិធី OISHI Instant Win របស់​ក្រុមហ៊ុន​តែ​បៃតង​អូ​អិ​ឈិ ដែល​បង្កើតឡើង​កាលពី​ចុងឆ្នាំ២០១៧ កន្លងទៅ ហើយ​គាត់​គឺជា​អ្នក​ទី២ហើយ​ដែល​បានទទួល​រង្វាន់​នេះ។

    លោក សុង សាក់​លី នាយក​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​អូ​អិ​ឈិ​បាន​ឲ្យ​ដឹងថា៖ «ពួកយើង​ពិតជា​រីករាយ​ដែល​បាន​បង្កើត​នូវ​កម្មវិធី Instant Win Promotion ដ៏​ធំ​នេះ​ឡើង វា​មិន​ត្រឹមតែ​ជា​កម្មវិធី​មួយ​ដែល​លើកទឹកចិត្ត​ដល់​អតិថិជន​ឲ្យ​ទទួលទាន​ទឹកតែ​ដែល​ត្រូវបាន​ផលិត​ចេញពី​សន្លឹក​តែល្អៗបី​ប្រភេទ​ហើយ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្មវិធី​មួយ​ដែល​ជំរុញ​ប្រជាជន​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ជីវភាព​កាន់​ត​តែ​ប្រសើរឡើង »។

    គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​អូ​អិ​ឈិ Instant Win Promotion គឺជា​កម្មវិធី​មួយ​ដែល​ផ្ដល់ឱកាស​ដល់​អតិថិជន​ដើម្បី​ផ្សងសំណាង​យក​រង្វាន់​នៅក្រោម​គម្រប​ដប ដែលមាន​ដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លាន​រៀល និង​រង្វាន់​អូ​អិ​ឈិ​ជាច្រើន​លាន​ដប​ថែម​ទៀតផង។ មាន​រង្វាន់​ជាច្រើន​កំពុង​រងចាំ​លោកអ្នក​ឈ្នះ។ តើ​អ្នកណា​នឹង​ក្លាយជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​ក្នុង​កម្មវិធី OISHI Instant Win Promotion នេះ?

  • Wow! ពេជ្រ សោភា​ទទួលបាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន​ OPPO

    Wow! ពេជ្រ សោភា​ទទួលបាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​ពី​ក្រុមហ៊ុន​ OPPO

    នា​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន​ OPPOបាន​បញ្ជូន​អ្នកតំណាង​ក្នុងការ​ចូលរួម​និង​ជូន​កាដូ​ដល់​អ្នកនាង​ដែលជា​តារា​តំណាង​របស់ខ្លួន។ តាមរយៈ​វីដេអូ​Live នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកនាង​បានឃើញ​ថា អ្នកនាង​មាន​ភាព​រីករាយ​ជាខ្លាំង នៅ​ខណៈដែល​អ្នកនាង​ធ្វើការ​ផ្សង​និង​ផ្លុំ​ពន្លត់​ទៀន​នៅលើ​នំ​ខេ​ករ​បស់ ​OPPO អ្នកនាង​មាន​ចំនាប់អារម្មណ៍​ថា៖ “នំ​នេះ​គឺមាន​ន័យ​ជាងគេ​នៅក្នុង​ចំនោម​ការងារ​រ​បស់​ខ្ញុំ OPPO ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្ញុំ​ច្រើន ខ្ញុំ​ធ្វើការ​ជាមួយ​OPPOពីរ​ឆ្នាំ​អាច​និយាយថា ស្មា​ត​ហ្វូ​ន​មួយ​ហ្នឹង​បានធ្វើ​ឲ្យ​ខ្ញុំ​មានសំណាង​ដូចគ្នា អរគុណ​ដល់​ OPPO……..”។

    ហើយ​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺជា​កាដូ​ដែល​អ្នកនាង​ទទួលបាន​ពី​OPPO គឺ​ទូរស័ព្ទដៃ​ស៊េរី​ចុងក្រោយ​របស់​OPPO គឺR15 Pro ពណ៌​ស្វាយ វា​ពិតជា​ធ្វើ​ឲ្យ​អ្នកនាង​ភ្ញាក់ផ្អើល​និង​ពេញចិត្ត​ជាខ្លាំង លើសពីនេះ​ទៀត ការដូ​ទី៣របស់​OPPOគឺ​កម្រង​សៀវភៅ​អនុស្សាវរីយ​ដែល​ចងក្រង​នូវ​រូបភាព​របស់​អ្នកនាង​ពេជ្រ សោភា ចាប់ពី​ពេលដែល​អ្នកនាង​ចាប់​ដៃគូ​សហការ​ណ៍​ជាមួយ​OPPOរហូតដល់​បច្ចុប្បន្ន រួម​ជាមួយនឹង​ពាក្យពេជន៍​ជូនពរ​ដែល​ត្រូវបាន​ជ្រើស​ចេញពី​សារ​ជូនពរ​របស់​អ្នកគាំទ្រ​ដែល​បាន​សរសេរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​OPPO។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​OPPOពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​តារា​តំណាង​របស់ខ្លួន​មែនទែន គឺ​មិន​ត្រឹមតែ​ជូន​កាដូ​សម្រាប់ កំពូល​តារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ការជូន​រង្វាន់​ទៅដល់​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​សរសេរ​ពាក្យ​ជូនពរ​ទៅកាន់​អ្នកនាង ពេជ្រ សោភា​ទៀត ដែល​រង្វាន់​នោះ​ក៏​ជា​ទូរស័ព្ទ​OPPO R15 Pro ផងដែរ។ ចំពោះ​ទូរស័ព្ទ​ម៉ូ​ដែល R15 Proនេះ វា​មាន​លក្ខណៈពិសេស​និង​គុណសម្បត្តិ​ដូចជា៖ ការ​រចនា​រូបរាង​បែប​ថ្មី (Gradient Color) វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់តែ​លេចធ្លោ ហើយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ Cosmic Purple និង Ruby Red។

    ចំណែកឯ​ការ​រចនា​តួខ្លួន​គឺ​បែប​កញ្ចក់ 3D កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់។ បើ​និយាយ​ពី​អេក្រង់​វិញ វា​បំពាក់​នូវ​អេក្រង់ AMOLED ទំហំ​ធំ 6.28 inch Super Full Screen។ ចំពោះ​កាមេរ៉ា​វិញ OPPO R15 Proមាន​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​20MP + 16MP (កាំ​ពន្លឺ​ធំ F/1.7) ឯ​កាមេរ៉ា​មុខ​ទំហំ​ធំ 20MP + AI Beauty 2.0 ហើយ​មុខងារ​ស្កេ​ន​មុខ​ដោះ​សោរ កាន់តែ​រហ័ស។ OPPO R15 Pro មាន RAM 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB បំពាក់​មកជា​មួយ​ឈី​ប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់​នូវ​System ColorOS 5.0 ដើរ​ដោយ​Android 8.1។ កាន់តែ​ពិសេស​ទៀត​នោះ វា​មាន​កំលាំង​ថ្ម​ធំ ទំហំ 3430mAh ថែមទាំង​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC សាក5នាទី​និយាយបាន2ម៉ោង។

    ដូច្នេះ បើសិនជា​អ្នក​ទាំងអស់គ្នា​ចង់បាន​នូវ​ម៉ូ​ដែល​ថ្មី​របស់​OPPO ក៏ដូចជា​ចង់​ប្រើប្រាស់​នូវ​ទូរស័ព្ទ​OPPO R15 Proដូច​កំពូល​តារាចំរៀង ពេជ្រ សោភា កុំ​ភ្លេច​ទៅរក​ជាវ​ទាំងអស់គ្នា​ណា។ OPPO R15 Pro មានតម្លៃ៦២៩ដុល្លារ ចំណែកឯ​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ សូម​តាមដាន​ផេ​ក​ផ្លូវការ​របស់​OPPOទាំងអស់គ្នា៕

  • កម្មវិធី ABC Exceptional Night ជាមួយ​លោក ឆាយ វីរៈ​យុទ្ធ

    កម្មវិធី ABC Exceptional Night ជាមួយ​លោក ឆាយ វីរៈ​យុទ្ធ

    រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ ទី ០១ ខែមិថុនា ឆ្នាំ២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បានធ្វើ​ការរៀបចំ​កម្ម​វិធី ABC EXCEPTIONAL NIGHT ចុងក្រោយ នៅ ភោជនីយដ្ឋាន សេម ប្រា​ដឺរ នា​ក្រុង​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គាត់​ជា​តារាចម្រៀង​ដែលជា​និមិត្តរូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងចំណោម​តារា​រួម​ជំនាន់ រាល់​ការសម្តែង​ជូន​ទស្សនិកជន​គាត់​តែងតែ​ធ្វើបាន​យ៉ាង​ល្អ និង​ពោរពេញ​ទៅដោយ​សមត្ថភាព​បំផុត​ជួប​ជាមួយ​លោក ឆាយ វីរៈ​យុទ្ធ (The Matinee Idol)។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន តារាចម្រៀង​ដែល​ចូលរួម ផ្តល់​ភាពសប្បាយ​រីករាយ​ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន នៅ​ភោជនីយដ្ឋាន សេម ប្រា​ដឺរ នា​ក្រុង​សៀមរាប​ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ក៏ដូចជា​អតិថិជន​របស់​បណ្តា​ហាង​ដែលជា​ដៃគូរ​ពាណិជ្ជកម្ម​ទាំងអស់​ដែល បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី ABC EXCEPTIONAL NIGHT តាំងពីដើម​រហូតដល់​ចប់។

    សូម​បញ្ចាក់​ផង​ដែលថា​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក ត្រូវបាន​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀងល្បីៗដែលមាន​ចំនុច​ល្អ​ឯក​ជាច្រើន​ដូចជា ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា កូនប្រុស​ព្រាប សុវត្ថិ, ក្រុម SMALL WORLD SMALL BAND, មាស សុខ​សោភា ឆាយ វីរៈ​យុទ្ធ នី កូ ដួង វីរៈ​សិទ្ធិ និង​ក្រុម​តារា​បង្ហាញ​ម៉ូត​ដូចជា តារា​សំដែង​និង​បង្ហាញ​ម៉ូត លោក ណា​ខុន កញ្ញា​ប្រាសាទ ដា​វិ​ន ព្រមទាំង​តារា​បង្ហាញ​ម៉ូត​អាជីព​ជាច្រើន​ដួង​ទៀត។

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ។

  • ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​របស់​អតិថិជន​កម្ចី អេ អឹម ខេ កើនឡើង​ជាង 80%

    ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​របស់​អតិថិជន​កម្ចី អេ អឹម ខេ កើនឡើង​ជាង 80%

    ភ្នំពេញ៖ យោងតាម​របាយការណ៍​ហរិញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គិត​ត្រឹម​ត្រីមាស​ទី1 ឆ្នាំ2018 មាន​អតិថិជន​ជាង 28ម៉ឺន​នាក់ ដែល​ស្មើនឹង​ជាង80% នៃ​អត​ថិ​ជនក​ម្ចី អេ អឹម ខេ ទាំងអស់​ដែល​កំពុង​ប្រើប្រាស់ សេវា​ធានារ៉ាប់រង​សុខភាព​ខ្នាតតូច​លើ​សុខភាព និង​គ្រោះថ្នាក់។

    អេ អឹម ខេ បានចាប់ផ្តើម​សហការ​ជាមួយ​ក្រុមហ៊ុន ធានារ៉ាប់រង​ហ្វ​ត​តេ ដើម្បី​ផ្តល់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​ដល់​អតិថិជន​កម្ចី​តាំងពី ឆ្នាំ2014 ម្ល៉េះ ហើយ​គោលបំណង​សំខាន់​បំផុង​នោះ គឺ​ដើម្បី​ជួយ​ការពារ​ហានិភ័យ ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅក្នុង​គ្រួសារ​អតិថិជន​របស់ខ្លួន។ បើ​គិត​ត្រឹម​ចុងឆ្នាំ2014 មាន​អតិថិជន​ត្រឹមតែ​ជិត 1ម៉ឺ​នាក់​ប៉ុណ្ណោះ ប្រមាណ​ជា3% ដែល​បាន​ប្រើប្រាស់​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់។

    ចំនួន​អ្នកប្រើប្រាស់​មានការ​កើនឡើង​ជា​បន្តបន្ទាប់​គួរ​ឲ្យ​គត់​សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រហូតដល់​ជិត 13ម៉ឺន​នាក់​ប្រមាណ​ជា 38%នៅក្នុង​ឆ្នាំ2015 និង ជាង18ម៉ឺន​នាក់ ប្រមាណ​ជា 52%នៅក្នុង​ឆ្នាំ2016 បន្ត​កើនឡើង​រហូតដល់ 28ម៉ឺន​នាក់​ក្នុង​ត្រីមាស​ទី1 ឆ្នាំ2018  ដែល​ស្មើនឹង​ជាង 80% នៃ​អតិថិជន​កម្ចី​សរុប។ ការកើនឡើង​នៃ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺជា​សញ្ញាណ​មួយ​វិ​ជ្ជ្​មាន ដែល​សបញ្ជាក់​ឲ្យ​ឃើញថា អតិថិជន អេ អឹ ខេ បច្ចុប្បន្ន​ចាប់ផ្តើម​យល់ដឹង​ច្រើន​ពី​ការគ្រប់គ្រង និង​ការពារ​បញ្ហា​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ​ដែលជា​កត្តា​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​ផងដែរ។

    លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ បាន​ឲ្យ​ដឹងថា “គ្មាន​នរណាម្នាក់​អាច​ទាយ​ដឹង​មុន​ថា វា​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​ខ្លួនឯង ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​ឡើយ តែបើ​អតិថិជន​មាន​សេវា​ធានារ៉ាប់រង នោះ​វា​ពិតជា​អាចជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​សម្រាប់​ការ​ថ្លៃ​ព្យាបាល មិនចាំបាច់​ខ្ចីបុល​គេ ឬ​លក់​ទ្រព្យសម្បត្តិ​មានតម្លៃ​នៅក្នុង​ផ្ទះ​ដើម្បី​ដោះស្រាយ​ថ្លៃ​ព្យាបាល​ក្នុង​ករ  ណី​មាន​ជំងឺ ឬ​ជួប​គ្រោះថ្នាក់​ណាមួយ​នោះទេ”

    ជាមួយគ្នា​នោះដែរ លោក នី លី​ហួង នាយក​ក្រុមហ៊ុន និង​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ធានា​រា​៉​ប់រង​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិ​ុ​ន​សួ​រឹ​នស៍ បាន​បន្ថែម​ផងដែរ​ថា “ក្រុមហ៊ុន​ធានា​រា​៉​ប់រង​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិ​ុ​ន​សួ​រឹន​ស៍បាន​សិក្សា​ពី​តម្រូវការ និង​ជីវភាព​ប្រជាជន​គ្រប់​ជ្រុងជ្រោយ​រហូត​ឈានដល់​ការកំណត់​តម្លៃ​មួយ​សមរម្យ​ដែល​អាច​ឲ្យ​ប្រជាជន​ទូទៅ​មានលទ្ធភាព​ប្រើប្រាស់​សេវាកម្ម​នេះ ក៏ដូចជា​មានលទ្ធភាព​ប្រើប្រាស់​សេវា​សុខភាព​នៅតាម​ន្ទី​ពេទ្យ​នៅក្នុង​តំបន់​រស់នៅ​របស់​ពួកគាត់​បាន​ផងដែរ។ ជាទូទៅ ការចំណាយ​លើ​ថ្លៃ​សេវា​ធានា​រា​៉​ប់រង​នេះ គឺ​មិន​ដល់ 100រៀល​ផង​ក្នុង​មួយថ្ងៃ​សម្រាប់​ការធានា​ពេញ 1ឆ្នាំ​ក្នុង​សមាជិក​ម្នាក់”។

    គួរបញ្ជាក់​ផងដែរ​ថា ការទិញ​សេវា​ធានារ៉ាប់រង​ខ្នាតតូច​នេះ គឺ​សម្រាប់តែ​អតិ​ថ​ជនក​ម្ចី អេ អឹម ខេ ប៉ុណ្ណោះ ហើយ​កញ្ចប់​អត្ថប្រយោជន៍​ពី​ការទិញ​សេវា​ធានារ៉ាប់រង​រួមមាន​ដូចជា៖ ប្រាក់ឧបត្ថម្ភ​ថ្លៃ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ 2ម៉ឺន​រៀល​ក្នុង 1ថ្ងៃ ប្រាក់ឧបត្ថម្ភ​ថ្លៃ​វះកាត់​អតិបរមា​ដល់ 60ម៉ឺន​រៀល​ក្នុង១ករណី ប្រាក់ឧបត្ថម្ភ​ពិការភាព​ដោយសារ​គ្រោះថ្នាក់​រហូតដល់ 2 ទៅ 3លាន​រៀល ប្រាក់ឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​ជំងឺ​រហូតដល់ 60ម៉ឺន​រៀល និង​ប្រាក់ឧបត្ថម្ភ​មរណភាព​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចាប់ពី 6.6០០.០០០រៀល ដល់ 7.6០០.០០០រៀល ផងដែរ៕

  • សាលារៀនវេសឡាញន៍ត្រៀមបញ្ចូលកម្មវិធីសិក្សាបែបតិចណូឡូជីចំនួន 2 បន្ថែមទៀត

    សាលារៀនវេសឡាញន៍ត្រៀមបញ្ចូលកម្មវិធីសិក្សាបែបតិចណូឡូជីចំនួន 2 បន្ថែមទៀត

    នាព្រឹកថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2018 នេះ សាលារៀនវេសឡាញន៍ បានរៀបចំពិធីជំនួបអ្នកគ្រូលោកគ្រូជាពិសេសមួយក្នុងកម្មវិធី ” The 4th Annual Teacher Forum 2018 ” នៅក្នុងបរិវេណសាលារៀនវេសឡាញន៍សាខា ដូនពេញ ដែលកន្លងមកមានការរៀបចំឡើង ជារៀងរាល់មួយឆ្នាំម្ដង។ គោលបំណងសំខាន់នៃការជួបជុំនេះ លោកគ្រូអ្នកគ្រូនៃសាលារៀនវេសឡាញន៍ បានក្ដោបឱកាសបន្ថែមនូវការភិវឌ្ឍផ្នែកបង្រៀនមួយផ្នែកទៀត ដើម្បីឱ្យកាន់តែមានភាពពេញលេញដោយទេពកោសល្យ និងគរុកោសល្យនៃការបង្រៀន។

    ដោយសង្កេតឃើញថា លោកគ្រូអ្នកគ្រូមានតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនសិស្សឱ្យមានគុណភាព ទើបសាលារៀនលំដាប់ជាតិ និងអន្ដរជាតិមួយនេះ មានគោលបំណងគ្រោងបញ្ចូលកត្តាលិករចំនួន 2 ធំៗ ដើម្បីឱ្យសិស្សដែលរៀននៅសាលានេះ កាន់តែស្រឡាញ់ការសិក្សា និងក្លាយខ្លួនជាសិស្សពូកែ ព្រមទាំងទទួលបានលិទ្ធផលនៃការសិក្សាល្អផងដែរ។ លោក តែ ឡាយ ជានាយកផ្នែកអប់រំ និងធនធានមនុស្សនៃក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប (WEG) បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា « លោកគ្រូអ្នកគ្រូដែលបង្រៀនសិស្សពោពេញទៅដោយសមត្ថភាពពេញលេញហើយគឺជាកត្តាមួយផ្នែក តែសាលារៀនវេសឡាញន៍ បានរៀបចំកម្មវិធីនេះឡើង ដើម្បីអភីវឌ្ឍន៍សមត្ថភាពបង្រៀនរបស់លោកគ្រូអ្នកគ្រូបានមួយកម្រិត ដើម្បីឱ្យលិទ្ធផលនៃការសិក្សារបស់សិស្សកាន់តែពូកែឡើងៗ។ នៅក្នុងនោះដែរ សាលាយើងខ្ញុំ គ្រោងនិងបញ្ចូលកត្តាលិករ 2 ធំៗ ក្នុងការឱ្យសិស្សបានស្រឡាញ់ការសិក្សាបែប​តិចណូឡូជី »។

    លោកបានបន្ដថា ដោយហេតុតែបច្ចុប្បន្ននេះសកលលោក បានបញ្ជូលនូវការសិក្សាបែបវិទ្យាសាស្ត្រទំនើបជាមួយប្រព័ន្ធបច្ចេកវិទ្យារួចមកហើយ ទើបបានជាសាលារៀនវេសឡាញន៍ គ្រោងត្រៀមបញ្ចូលកត្តាលិករ 2 ធំៗនៃកម្មវិធីសិក្សាបែបតិចណូឡូជី រួមមានកម្មវិធី Kahoot និង Quizlet ដែលសុទ្ធសឹងជាកត្តាលិកជំរុញដល់ការសិក្សារបស់សិស្សឱ្យកាន់តែពូកែ និងមានគុណភាពបំផុត។ លោកបញ្ជាក់ថា សិស្សអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងបានតាមរយៈក​ម្មវិធីទាំងពីរនេះ ដោយមាន ឬគ្មានទូរស័ព្ទដៃបាន តែទទួលបានគុណប្រយោជន៍នៃការដុសខាត់ចំនេះដឹងបានដូចគ្នា។ ម៉្យាងវិញទៀត សិស្សក៏ធ្វើកិច្ចសាលា និងរៀនមេរៀនដោយខ្លួនឯងបាន ដោយមិនចាំបាច់គ្រូបង្រៀនជាអ្នកប្រាប់ទាំងស្រុងនោះទេ។

    គួរបញ្ជាក់ផងដែរថា វេទិកាពិភាក្សាគ្នា ចែករំលែកបទពិសោធន៍វិជ្ជាជីវៈនិងផ្តល់ការណែនាំយុទ្ធសាស្ត្រដល់លោកគ្រូអ្នកគ្រូនៃសាលារៀនវេសឡាញន៍នេះ ពិតជាបានលើកម្ពស់ទំនាក់ទំនងនិងទទួលបាននូវបទពិសោធន៍បង្រៀន និងសិក្សាបែបតិចណូលូជី ពីសំណាក់អ្នកជំនាញរយៈពេលជាច្រើនឆ្នាំ និងបានអនុវត្តភ្លាមៗតែម្ដង៕

  • ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​កាត​សម្រាប់​ការទូទាត់​ប្រាក់

    ភាពងាយស្រួល និង​សុវត្ថិភាព​នៃ​ការប្រើប្រាស់​កាត​សម្រាប់​ការទូទាត់​ប្រាក់

    នាពេល​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺមាន​ភាពទូលំទូលាយ​ខ្លាំងណាស់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើ​កាត​កោស ឬ​ឆូត​កាត ដោយសារតែ​បច្ចេកវិទ្យា​មាន​ភាព​រីកចម្រើន ភាពងាយស្រួល និង​សុវត្ថិភាព ដោយ​យើង​មិនចាំបាច់​កាន់​ប្រា​ក់ជាប់​ខ្លួន​ច្រើន ដែល​បង្កឱ្យមាន​ហានិភ័យ​ក្នុងការ​បាត់បង់ ឬ​ចោរឆក់ ឬ​ប្លន់​នោះទេ។

    នៅក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃនេះ​ឃើញថា មាន​ក្រុមហ៊ុន​កាតធំៗដែល​ដំណើរការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា៖ UnionPay, Master Card និង Visa Card ជាដើម។ ក្នុងនោះ UnionPay ក៏ត្រូវ​បាន​គេ​ស្គាល់​កាន់តែច្រើនឡើងៗ ដោយសារតែ​វា​មាន​លក្ខណៈ​សកល សុវត្ថិភាព​ខ្ពស់ និង​មាន​ដៃគូ​សហការ​ជាច្រើន​កន្លែង ច្រើន​ប្រទេស និង​ទូទាំង​ពិភពលោក ហើយ​មាន​ភាពទូលំទូលាយ និង​ងាយស្រួល​ប្រើប្រាស់ ។ ក្រៅពីនេះ UnionPay បាន​កំពុង​ពង្រីក​បន្ថែម​នូវ​ដៃគូរ​សហការ​ជាច្រើន​ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​នូវ​អត្ថប្រយោជន៍ និង​ការ​បញ្ចុះតម្លៃពិសេសៗជាច្រើន​ទៀត។

    លោកអ្នក​អាច​ប្រើប្រាស់ UnionPay ដើម្បី​ធ្វើ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អី​ុ​ន​ធឺ​ណែ​ត   ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត  និងប្រើប្រាស់ បណ្ណ​ដែលមាន​បំពាក់​ឈី​ប ដែលមានសុវត្ថិភាពបំ​ផុត ហើយ​លោកអ្នក​ក៏​អាច​ប្រើប្រាស់ ដើម្បី​ឆូត​កាត​ទូទាត់​សាច់ប្រាក់​នៅក្រៅ​ប្រទេស​ដោយ​មិនមាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​សាច់ប្រាក់ ឬការលួយបន្លំដកសាច់ប្រាក់របស់លោកអ្នកនោះឡើយ។

    ទោះបីជា​លោកអ្នក​ចេញទៅ​ទេសចរណ៍​នៅក្រៅ​ប្រទេស ឬ​ធ្វើ​ការទិញ​ទំនិញ​តាម​ហាង​អន​ឡាញ​ពី​គ្រប់ទិសទី​នៅ​ទូទាំង​សកលលោក កាត​ឥណ​ពន្ធ​យូ​ញាន​ផេ​យ៍ (UnionPay) គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​របស់​លោកអ្នក ដែល​វា​ធ្វើឱ្យ​លោកអ្នក​អាចធ្វើ​ការចាយវាយ​ថវិកា​ដែលមាន​ក្នុង​គណនី​តាម​តម្រូវការ​របស់លោក​អ្នក។

    បណ្តាញ​ទទួល​សិទ្ធិ​ពី​យូ​ញាន​ផេ​យ៍​ធ្វើឱ្យ​លោកអ្នក​ធ្វើការ​ទិញ​ទំនិញ​តាម​អន​ឡាញ និង​នៅ​ខាងក្រៅ​បាន​ងាយស្រួល​រហ័ស ភ្លាមៗ រួមបញ្ចូល​ទាំង​ទូ​ធនាគារ (ATM) នៅ​ជាង125ប្រទេស​ទូទាំង​សកលលោក ផ្តល់ជូន​លោកអ្នក​នូវ​ការដក​ប្រាក់សុទ្ធ​ជា​រូបិយ៍​បណ្ណ​ក្នុង​តំបន់​យ៉ាង​ងាយស្រួល។ ក្រៅពី​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ បច្ចេកវិទ្យា​ការពា​រលេ​ខ​កូដ​សម្ងាត់​ធនាគារ​របស់លោក​អ្នក គឺ​ធ្វើឱ្យ​លោកអ្នក​អាច​ទិញ​ទំនិញ​ដោយ​មិនមាន​ក្តី​ព្រួយបារម្ភ​ឡើយ។ កាត​ឥណ​ពន្ធ​របស់​យូ​ញាន​ផេ​យ៍ ធ្វើឱ្យ​លោកអ្នក​ទទួលបាន​នូវ​បទពិសោធ​ភាព​នៃ​ងាយស្រួល និង​សុវត្ថិភាព​នៃ​ការទិញ​ទំនិញ​ដោយ​ឥត​ក្តីកង្វល់​នៅ​ទូទាំង​សកលលោក៕

  • ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី2នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លើកទី2នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

    រាជធានីភ្នំពេញ នៅ​​ថ្ងៃអាទិត្យទី​ 10 ​ខែមិថុនា ឆ្នាំ​​2018ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី2នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុង​កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

    ​​កម្មវិធី​ Anchor Fun Zone​ ​ នឹងមានការ​​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​​ទូរទស្សន៍​ ភី​អិន​អិន​ (PNN) ចាប់ពី​​ម៉ោង ​8យប់​-10​​យប់ ​ដោយមាន​​ការចូល​រួម​សម្តែង​​ដ៏អស្ចារ្យពី​តារា​ចម្រៀងល្បីឈ្មោះ​ជាច្រើន​រូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មាន​ដូចជា លោក ខេមរះ សេរីមន្ត​ ក្រុម N-TICK K-POP និង កញ្ញា ពេជ្រ សោភា

     កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ​អតិថិជន​ដែល​បាន​​ជាវ​ស្រា​បៀរ​​អាន់​ឆ័​រ​សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​រង្វាន់​លើកទី2នេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរ​​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ទៅកាន់កោះសាមុយប្រទេសថៃ ​ចំនួន 15 រង្វាន់ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

    តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ​​ជា​ម្ចាស់​​រង្វាន់ដ៏អស្ចារ្យ​​ទាំងនេះ​​?

    សូមកុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​

    ពិសាដោយការទទួលខុសត្រូវ៕ ​​

  • រ៉ូ​បូត​បូម​ធូលី​របស់ LG មិន​ត្រឹមតែ​បូម​ធូលី​ប៉ុណ្ណោះ​ទេវា​ក៏​អាច​ការពារ​ផ្ទះ​បាន​ផងដែរ

    រ៉ូ​បូត​បូម​ធូលី​របស់ LG មិន​ត្រឹមតែ​បូម​ធូលី​ប៉ុណ្ណោះ​ទេវា​ក៏​អាច​ការពារ​ផ្ទះ​បាន​ផងដែរ

    លោក Kobi Ozer ដែល​រស់នៅ​ទីក្រុង Holon នៃ​ប្រទេស​អុ​ី​ស្រា​អែល, ខណៈដែល​គាត់​កំពុងធ្វើការ​នៅក្នុង ការិយាល័យ​របស់គាត់​គឺ​គាត់​ទទួលបាន​ដំណឹង​នៅក្នុង​ទូរស័ព្ទដៃ​របស់គាត់​ពី​ប្រភព​ដែល​មិនគួរ​អោយ​ជឿ​មួយ គឺ​ម៉ាស៊ីន​បោសសំអាត​របស់គាត់។ នៅពេលដែល​លោក Ozer គាត់​បើក​កម្មវិធី LG SmartThinQទើប​គាត់​ដឹងថា​រ៉ូ​បូត​បូម​ធូលី​របស់គាត់​បាន​ផ្ញើរ​រូបភាព​អ្នក​លួច​ចូលទៅ​ក្នុងផ្ទះ​របស់គាត់។ HOM-BOT មានមុខ​ងារ​ពិសេស​ការពារ​ផ្ទះ ដែលមាន​កាមេរ៉ា​ចាប់​សកម្មភាព ដែល​មិន​ប្រក្រតី​នៅពេល​ដែលមាន​នរណាម្នាក់​លួច​ចូលទៅ​ក្នុងផ្ទះ។

    HOM-BOT Wi-Fi របស់ LG គឺ​រ៉ូ​បូត​បូម​ធូលី​ដែលមាន​មុខងារ​ពិសេស​បញ្ជា​ពី​ចំងាយ និង​មុខងារ​ចាប់​សកម្មភាព​ដែល​វា​ដំណើរការ​ជាមួយ​កម្មវិធី SmartThinQ។ ជាមួយនឹង​ភាព​ឆ្លាត​វៃ​របស់​កម្មវិធី DeepThinQ ™ AI រ៉ូ​បូត​បូម​ធូលី​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ឆ្លាត​វៃ​របស់ខ្លួន​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ជាមួយ​គ្រឿង​សង្ហា​រឹម​និង​មើលឃើញ​ក្នុងផ្ទះ​ជាមួយ​កាមេរ៉ា​របស់​វា​ដើម្បី​ធានាថា​វា​គ្រប់​ដណ្តប់ គ្រប់​ជ្រុង​និង​រន្ធតូចៗទាំងអស់​និង​មិន​បន្សល់​ធូលី​និង​កំទេចផ្សេងៗទៀតឡើយ។

    មុខងារ Home-View និង Home-Guard គឺជា​លក្ខណៈពិសេស​នៃ​សុវត្ថិភាព​ផ្ទះ​ដែល​បាន​បង្កើតឡើង​នៅក្នុង HOM-BOT ដើម្បី​តាមដាន​និង​ផ្តល់​ការជូនដំណឹង​នៅក្នុង​ហេតុការណ៍​នៃ​ការ​លួច​ចូល​ឬ​ការឈ្លានពាន។ មុខងារ Home-View អនុញ្ញាតឱ្យ​ម្ចាស់ផ្ទះ​ប្រើប្រាស់​កាមេរ៉ា​នៅក្នុង​ម៉ាស៊ីន​បូម​ធូលី​ដើម្បី​មើល​ផ្ទៃ​ខាងក្នុង​ផ្ទះ​របស់​ពួកគេ​ពី​ចម្ងាយ​តាមរយៈ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ។ មុខងារ Home-Guard បំពេញបន្ថែម មុខងារ Home-View ដោយ​តាមដាន​សកម្មភាព​នៅផ្ទះ​ជានិច្ច​តាមរយៈ​ឧបករណ៍​ចាប់​សញ្ញា​របស់ខ្លួន​និង​បញ្ជូន​រូបភាព​ចំនួន​ប្រាំ​បន្ត​គ្នា​ទៅ​កម្មវិធី Smart ThinQ នៅពេលដែល​វា​រកឃើញ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ។

    សុវត្ថិភាព​ផ្ទះ​ត្រូវបាន​រីកលូតលាស់​នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​និង​ហេតុផល​ដ៏​សំខាន់​ម្ចាស់ផ្ទះ​ដែលមាន​ចំណាប់អារម្មណ៍​ធ្វើឱ្យ​ផ្ទះ​របស់​ពួកគេ​ឆ្លាត​វៃ​ជាង​មុន។ ខណៈពេលដែល HOM-BOT របស់​ក្រុមហ៊ុន LG អាច​គ្រាន់តែ​ជា​ម៉ាស៊ីន​សម្អាត​ធូលី​មួយ​មាន​ភាព​ឆ្លាត​វៃ​គ្រប់គ្រាន់​ដើម្បី​ដឹង​នៅពេល​ដែលមាន​អ្វីមួយ​កើតឡើង​ខុស​ប្រក្រតី។ នៅពេលដែល​វា​ផ្តល់ដំណឹង​លោក Ozer បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស​និង​អ្នកជិតខាង​របស់គាត់។ ចោរ​គាស់​ផ្ទះ​ទំនងជា​គេចខ្លួន​បន្ទាប់ពី HOM-BOT បាន​បញ្ចេញ​ពន្លឺ​របស់​វា។ សំណាងល្អ​គ្មាន​របស់​អ្វីដែល​នៅក្នុង​ផ្ទះ​បាត់បង់​ឬ​ខូចខាត​សោះឡើយ៕

  • និយាយ​ពាក្យ​ជូនពរ​ទៅកាន់ Idol ពេជ្រ សោភា អាច​នឹងមាន​សំណាង​បាន​រង្វាន់​ធំ

    និយាយ​ពាក្យ​ជូនពរ​ទៅកាន់ Idol ពេជ្រ សោភា អាច​នឹងមាន​សំណាង​បាន​រង្វាន់​ធំ

    នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ខួបកំណើត​របស់​កំពូល​តារាចម្រៀង ពេជ្រ សោភា​ហើយ។ ជា​តារាចំរៀង​ដែលជា​ទី​ពេញនិយម​មួយរូប យើង​សង្កេតឃើញ​មានការ​ចូលរួម​អបអរ​និង​ជូនពរ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក្នុងនោះ​ក៏មាន​ក្រុម​ដែលជា​ដៃគូ​សហ​ការណ៍​របស់​អ្នកនាង​ផង​ដែង​នោះ​គឺ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO។

    គួរ​រំលឹក​ផងដែរ​ថា បើ​គិត​មកទល់ពេលនេះ កំពូល​តារាចម្រៀង ពេជ្រ សោភា​បាន​សហ​ការណ៍​ជាមួយនឹង​ក្រុមហ៊ុន OPPO ក្នុងការ​ធ្វើជា​អគ្គរាជទូត​សុច្ឆន្ទៈ មាន​រយៈពេល២ឆ្នាំ​ហើយ។ ហើយ​យើង​អាច​សង្កេតឃើញថា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​មួយ​នេះ​គឺ​ទទួលបាន​នូវ​ការ​ស្គាល់​និង​ពេញនិយម​ជាខ្លាំង​ពី​សំណាក់​អតិថិជន​នាពេល​បច្ចុប្បន្ន។

    តាមរយៈ​រូបភាព​ជូនពរ​មួយ​នោះ ក្រុមហ៊ុន OPPO បានធ្វើការ​អំពាវនាវ​ដល់​បណ្តារ​អ្នកគាំទ្រ​របស់​ទូរស័ព្ទ OPPO ក៏ដូចជា​អ្នកគាំទ្រ​របស់​អ្នកនាង ពេជ្រ សោភា​ទាំងឡាយ​ឲ្យ​ចូលរួម​សរសេរ​ពាក្យពេជន៍​ជូនពរ​ដែល​ខ្លួន​ចង់​និយាយ​ទៅកាន់​អ្នកនាង។ ស្របពេល​ជាមួយគ្នានេះដែរ អ្នក​ដែល​ចូលរួម​សរសេរ​ពាក្យ​ជូនពរ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ OPPO នោះ​នឹង​អាចមាន​ឱកាស​ឈ្នះ​នូវ​ទូរស័ព្ទដៃ​ស៊េរី​ថ្មី​គឺ OPPO R15 Pro។

    នេះ​ពិតជា​ឱកាស​ពិសេស​មែនទែន​ដែល OPPO រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ជូនពរ​ដល់​តារា​តំណាង​របស់ខ្លួន ហើយ​កាន់តែ​ពិសេស​នោះ​ការលើកទឹកចិត្ត​ដោយ​រង្វាន់ OPPO R15 Proនេះ​តែម្តង។ OPPO R15 Pro គឺជា​ម៉ូ​ដែល​សំខាន់​ស៊េរី​ខ្ពស់​របស់ OPPO ដែល​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​ចិន​ក៏ដូចជា​ប្រទេស​មួយចំនួនទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ បច្ចុប្បន្ន​មិនទាន់មាន​វត្ត​មាននៅ​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​នៅឡើយ​ទេ តែបើ​តាម​ការ Post រូបភាព​ក្នុង​ផេ​ករ​បស់ OPPO កម្ពុជា វា​នឹង​មកដល់​ក្នុងពេលឆាប់ៗនេះ។

    លក្ខណៈពិសេសៗរបស់ OPPO R15 Pro មានដូចជា៖ ជា​ប្រភេទ​ទូរស័ព្ទ Full Screen ដែលមាន​អេក្រង់​ទំហំ6.28អ៊ិ​ញ កាមេរ៉ា​មុខ​ទំហំ 20MP កាមេរ៉ា​ក្រោយ​ភ្លោះ​មាន​ទំហំ 20MP+16MP មាន​RAM ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 128GB។ វា​ប្រើប្រាស់​នូវ Chipset: Qualcomm SDM660 Snapdragon 660 និង CPU: Octa-core (4×2.2 GHz Kryo 260 & 4×1.8 GHz Kryo 260) ចំនែកឯ​កំលាំង​ថ្ម​វិញ​មាន​ទំហំ​3430mAh ហើយ​ថែមទាំង​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស VOOC។ ចំពោះ​តម្លៃ​វិញ យើង​អាច​ប៉ាន់ប្រមាណ​ថា​វា​អាច​នឹងមាន​តម្លៃ​ចាប់ពី៦០០ដុល្លារ ដល់៨០០ដុ​លា្ល​របើ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​យើង។

    ដូច្នេះ​សូមកុំ​ភ្លេច​ណា សម្រាប់​អ្នក​ដែល​និយម​គាំទ្រ​កំពូល​តារាចំរៀង ពេជ្រ សោភា សូម​ចូលទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​OPPOដើម្បី​ទទួលបាន​នូវ​ពត៌មាន​លម្អិត​អំពី​ការចូលរួម​ធ្វើការ​ជូនពរ​ទាំងអស់​គ្នា ហើយ​លោកអ្នក​អាច​នឹង​ជា​អ្នក​មានសំណាង​ក្នុងការ​ឈ្នះ​រង្វាន់ OPPO R15 Pro ផងដែរ៕

  • ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ប្រកាស​សម្ពោធ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café រួមជាមួយ​ការនាំ​យកនំ​ដ៏​ល្បី​របស់​ជប៉ុន មក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា

    ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ប្រកាស​សម្ពោធ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café រួមជាមួយ​ការនាំ​យកនំ​ដ៏​ល្បី​របស់​ជប៉ុន មក​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា

    ជាមួយនឹង​ភាពល្អប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ជាពិសេស សញ្ញា​វិជ្ជមាន​នៃ​ការប្រកប​ជំនួញ​ទៅលើ​ការផ្គត់ផ្គង់​ចំណីអាហារ និង​ភេសជ្ជៈ​ម៉ាកល្បីៗនោះ ក្រុមហ៊ុន Luxury Smile (Cambodia) Co., Ltd បានប្រកាស​ពី​ការសម្រេចចិត្ត​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​បន្ត​នូវ​នំ​ចំនួន២រស់ជាតិ ដែលជា​ប្រភេទ​អាហារសម្រន់​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​មក​ចែកចាយ​បន្ត​ផ្ដាច់មុខ​នៅលើ​ទីផ្សារ​កម្ពុជា​ផងដែរ ។

    ថ្លែង​ក្នុងឱកាស​នៃ​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ទីតាំង​ថ្មី​របស់​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ០៩ ABEo ផ្លូវ ១៤៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ រួមជាមួយ​ការប្រកាស​បើកសម្ពោធ​ក្រុមហ៊ុន Monsne Café លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែលជា​អ្នកជំនួញ​ដ៏​ជោគជ័យ និង​វ័យក្មេង​នៅ​កម្ពុជា បានប្រកាស​ផងដែរ​ថា ជាការ​អបអរសាទរ​សម្រាប់​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ដែល​បង្កើតជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ Monsne Café លោក​ឧកញ៉ា បានសម្រេច​នាំយក​នំ​បែប​អាហារសម្រន់​ចំនួន​ពីរ​ប្រភេទ​មកកាន់​ទីផ្សារ​កម្ពុជា។ លោក​ឧកញ៉ា​បានបញ្ជាក់​ទៀតថា ចំពោះ​នំ​ទាំង២ប្រភេទ​នេះ គឺជា​ប្រភេទ​នំ​សម្រន់​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​សម្រស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ​យ៉ាងច្រើន​នៅ​ប្រទេស​ជប៉ុន ។

    ជាមួយ​នឹ​ការនាំ​យកនំ​ដ៏​ល្បីឈ្មោះ​ខាងលើនេះ លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Luxury Smile (Cambodia) Co.,Ltd ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​នំ​ទាំង២នេះ គឺ​ស្ថិតនៅក្រោម​ស្លាក​យីហោ Monsne Café ដោយមាន​ឈ្មោះថា Monsne Hokkaido Cheese Tart និង Monsne Milk Lava ។ នៅ​ក្នុងឱកាស​ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់ Monsne Café បើទោះជា​ទើបតែ​បាន​ដំណើរការ​កាលពីពេល​ក​ន្ល​ង​ទៅក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ជា​លទ្ធផល ពេលនេះ ក្រុមហ៊ុន​ទទួលបាន​ការស្នើរ​សុំ​ទិញ​សិទ្ធិ​លក់ (Franchise) បន្ត​ពី​សំណាក់​អតិថិជន​ចំនួន៦៨នាក់​រួចទៅហើយ ដែល​រង់ចាំតែ​ការសម្រេច​ផ្តល់​សិទ្ធិ​ពី​សំណាក់​ក្រុមហ៊ុន​តែប៉ុណ្ណោះ ខណៈដែល​ក្រុមហ៊ុន​ក៏​កំពុង​រៀបចំ​ឯកសារ​ដើម្បី​លក់​សិទ្ធិ​បន្ត​នៅតាម​ប្រទេសជិតខាង​មួយចំនួន​ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ជាដើម ។

    លោក​ឧកញ៉ា​បញ្ជាក់ថា ៖ ទាំងនេះ​គឺជា​មោទនភាព​ថ្មី​មួយ​ក្នុងនាម​ជា​អ្នកជំនួញ និង​ជា​កូន​ខ្មែរ ដែល​អាចបង្កើត​ម៉ាក​សញ្ញា (Franchise) ដោយ​ខ្លួនឯង ហើយ​អាច​លក់​បន្ត​ចេញទៅ​ក្រៅប្រទេស ហើយ​លោក​នឹង​បន្ត​ព្យាយាម​ដំណើរ​ពង្រីក​សាខា​លើ​មុខ​ជំនួញ​មួយ​នេះ​ឱ្យ​ជោគជ័យ និង​ច្រើន​កន្លែង ដើម្បី​ជាការ​ចូលរួមចំណែក​ផ្តល់ជូន​នូវ​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​នូវ​ភាពក្រីក្រ​ផងដែរ ៕