Category: PR

  • ម៉ាស៊ីន​បោក​នាពេល​អនាគត​គឺ​នៅទីនេះ

    ម៉ាស៊ីន​បោក​នាពេល​អនាគត​គឺ​នៅទីនេះ

    ម៉ាស៊ីន​បោកគក់ LG ដែលជា​អ្នក​ឈានមុខ​គេ​ក្នុង​ផ្នែក​ម៉ាស៊ីន​បោកគក់ បាន​គ្រប់គ្រង 37% នៃ​ចំណែក​ទីផ្សារ​ជាមួយនឹង​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​របស់ខ្លួន។ ក្រុមហ៊ុន LG បន្ត​ណែនាំ​ម៉ាស៊ីន​បោក​នា​អនាគត​របស់ខ្លួន​ប្រភេទ Sapience ជាមួយនឹង​ម៉ូ​ទ័​រ Smart Inverter ទាន់សម័យ​បច្ចេកវិទ្យា​ទំនើប​ដូច្នេះ​សូម្បីតែ​មនុស្ស​ភព​ផ្កាយ​ក៏ត្រូវ​មាន​វា​ដែរ។

    ក្រៅពី​ម៉ូ​ទ័​រ Smart Inverter ម៉ា​សុ​ី​ន​បោក LG Sapience ផ្តល់ជូន​នូវ​លក្ខណៈពិសេស​ដ៏​អស្ចារ្យ​ជាច្រើន​ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​ការ​បោកគក់​និង​បច្ចេកវិទ្យា​ផងដែរ។

    អ្វី​ទៅជា​បច្ចេកវិទ្យា Smart Inverter ?

    ប្រភេទ​ម៉ូ​ទ័​រ​ធម្មតា​ចាប់ផ្តើម​និង​បញ្ឈប់ ដោយ​ផ្តល់នូវ​ប្រសិទ្ធិភាព​ថាមពល​ទាប ខណៈដែល​ម៉ូ​ទ័​រ​ប្រភេទ Inverter ប្រែប្រួល​ល្បឿន​របស់​ដោយ​មិនចាំបាច់​បញ្ឈប់​ម៉ូ​ទ័​រ​ឡើយ។ ម៉ូ​ទ័​រ​ប្រភេទ Inverter  ដែលជា​បច្ចេកវិទ្យា​សន្សំសំចៃ​ថាមពល​មាន​ប្រសិទ្ធភាព​ប្រើការ​គ្រប់គ្រង និង​ប្រើប្រាស់​ថាមពល​ដើម្បី​ផ្តល់​ទិន្នផល​ប្រសិទ្ធភាព​ខ្ពស់។ វា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា វា​ដំណើរការ​ក្នុង​សំលេង​ស្ងាត់​ល្អ រំ​ញ័រ​ទាប​និង​ធន់​ជាង​មុន។

    បច្ចេកវិទ្យា Smart Motion

    បច្ចេកវិទ្យា Smart Motion នៅក្នុង​ម៉ាស៊ីន​បោក LG ទ្វារ​ខាងលើ​បង្កើន​ការបោក​គក់​សំលៀកបំពាក់​ដែលមាន​ការថែទាំ​យ៉ាង​ល្អប្រសើរ។

    វា​មាន​ចលនា 3 ប្រភេទ​ដូចជា – រំ​ញ័រ វិលជុំ ហើយ​និង យោល​ទៅមក។

    ចលនា​រំ​ញ័រ​ផ្តល់នូវ​ការបោក​គក់​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​កំចាត់​ស្នាម​ប្រឡាក់​ខ្លាំង​បាន​យ៉ាង​ល្អ។

    ចលនា​វិលជុំ​ការពារ​សំលៀកបំពាក់​ប្រទាក់​ចូលគ្នា។សំលៀកបំពាក់​វា​មិន​មួល​ល​ចូលគ្នា​នៅ​ដំណាក់កាល​នៃ​ការលាង​សម្អាត​ចុងក្រោយ។

    ចលនា​យោល​ទៅមក​របស់​ម៉ា​សុ​ី​ន​បោក​ផ្តល់ជូន​ការបោក​គក់​ដ៏​ល្អ​ដោយ​កាត់បន្ថយ​ការខូចខាត​នៃ សាច់​ក្រណាត់ ។

    បច្ចេកវិទ្យា 6 Motion DD ដំបូង​គេ​បង្អស់​លើ​ពិភពលោក

    ជំហាន​បន្ទាប់​ក្នុងការ​វិវត្តន៍​នៃ​ម៉ាស៊ីន​បោកគក់​ក្រុមហ៊ុន LG គឺជា​អ្នក​នាំមុខគេ។ វា​ត្រូវបាន​គេ​តម្រូវ​តាម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមពល​និង​ការគ្រប់គ្រង​ម៉ូ​ទ័​រ។ដោយសារតែ​ប្រតិបត្តិការ​របស់​វា​មាន​សម្លេង​ស្ងាត់​ល្អ។ម៉ូ​ទ័​រ​នេះ​ត្រូវ​ភ្ជាប់​ដោយផ្ទាល់​ទៅនឹង​ធុង​ទឹក​វា​ធ្វើអោយ​ម៉ាស៊ីន​កាត់បន្ថយ​ការ​កកិត​ហើយ​ផ្តល់​អាយុកាល​បានយូរ​ដោយ​មិន​ត្រូវការ​ក្រវ៉ាត់​ការពារ​ព័ទ្ធជុំវិញ។

    បច្ចេកវិទ្យា Smart Diagnosis

    ប្រើប្រាស់ App របស់ LG ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​ក្នុង​ម៉ាស៊ីន។ វា​មានការ​ងាយស្រួល​និង​សន្សំសំចៃ​លើ​ការចំណាយ​សេវាកម្ម​ឬ​ទូរស័ព្ទ​ទៅកាន់​មជ្ឈមណ្ឌល​សេវាកម្ម

    មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការធ្វើ​បោកគក់

    វា​ផ្តល់នូវ​វិធី​ដែលមាន​សុវត្ថិភាព​ជាង​មុន​ក្នុង​ការបោក​សំលៀកបំពាក់​របស់​អ្នក​តាមរបៀប​ដូចខាងក្រោម​នេះ –

    • ទ្វារ​កញ្ចក់​ធំ​ទូលាយ​គឺ​មិន​ឆក់​ការពារ​ស្នាម​រលាត់​និង​សម្លេង​ស្ងាត់​ល្អ
    • ចាប់ផ្តើម​បោកគក់​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​ពី​កន្លែង​ដែល​វា​បាន​បញ្ឈប់​កំឡុងពេល​ដាច់​ភ្លើង។
    • ការបោក​គក់​ដោយ​ស្វ័យប្រវត្តិ​គឺជា​វិធី​ងាយស្រួល​បំផុត​ក្នុងការ​កំចាត់​នូវ​ស្នាម​ប្រឡាក់​ដោយ​គ្រាន់តែ​ចុច​តែមួយ​ដង
    • ទឹក​លាយ​និង​ម្សៅ​សាប៊ូ​បោកគក់​កម្ចាត់​កាកសំណល់​សាប៊ូ​ដែល​ប៉ះពាល់​ទៅលើ​ស្បែក

    ជា​ការពិត​ម៉ាស៊ីន​បោក LG Sapience គឺ​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ពេលអនាគត​ព្រោះ​វា​ភ្ជាប់​មក​ជាមួយនឹង​ការច្នៃប្រឌិត​ចុងក្រោយ​បំផុត​ដែល​សន្សំសំចៃ​ទាំង​ថវិការ​និង​ការពារ​បរិស្ថាន​ផងដែរ។ ឥឡូវនេះ​កុំ​រង់ចាំ​សម្រាប់​បច្ចេកវិទ្យា​នាពេល​អនាគត​ទៀត​អី។ ម៉ាស៊ីន​បោក​នាពេល​អា​នាគ​ត​គឺមាន​នៅទីនេះ​រួចទៅហើយ៕

  • “បេសកកម្ម​អស្ចារ្យ” របស់ Comzone Group Commandos ឆ្នាំ 2018 បញ្ចប់​ដោយ​ភាពជោគជ័យ

    “បេសកកម្ម​អស្ចារ្យ” របស់ Comzone Group Commandos ឆ្នាំ 2018 បញ្ចប់​ដោយ​ភាពជោគជ័យ

    ដើម្បី​អបអរ​ដំណើរ​កម្សាន្ត​វិស្សមកាល​ពាក់កណ្តាល​ឆ្នាំ 2018 ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន ComZone Group (CZG) បានធ្វើ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប ដែលជា​ដែនដី​អច្ឆរិយៈ ក្រោម​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​ថា “តស៊ូ – សាមគ្គី – សម្រេច​ជោគជ័យ” អមដោយ​បដា​រចនា​នូវ​រូប​ប្រាសាទអង្គរវត្ត និង​ទិដ្ឋភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​ពី​ខាងក្រោយ ដែល​ពិតជា​សាក​សម​ទៅនឹង​គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ប្រចាំ​ឆ្នាំនេះ ហើយ​វា​ក៏បាន​បំផុស​នូវ​គំនិត និង​សកម្មភាព​នានា​ឱ្យ​កាន់តែ​ទាក់ទាញ សម្រាប់​ការប្រកួតប្រជែង​ដែល​កើតចេញពី​ស្មារតី​មុះ​មុត និង​រាយ​កាយ​មាំមួន ក្នុងនាម​ជា “CZG Commandos” នៃ​សមាជិក​របស់​ក្រុមហ៊ុន ComZone, Directions និង FilmPro ទាំងមូល។

    សមាជិក CZG Commandos ទាំងអស់​ពិតជា​ទទួល​បាន​នូវ​ភាពសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​នៅក្នុង​សកម្មភាព​ដ៏​មាន​សារៈសំខាន់​រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី 16 ដល់ 18 ខែមិថុនា ដែល “បេសកកម្ម” នោះ​មានដូចជា ប្រសិទ្ធភាព​ការងារ​ក្រុម សិក្ខាសាលា​ពី​ស្មារតី​ក្រុម និង​កិច្ចពិភាក្សា​ពី​ឧស្សាហកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​សុខភាព​ជាដើម។ រាល់​សកម្មភាព​ទាំងអស់ បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​នូវ​ស្មារតី​ក្រុម​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​សាមគ្គីភាព។

    ក្នុងនោះ​ផងដែរ​ក៏មាន​នូវ​វេទិកា​ដ៏​សំខាន់​មួយ​ផ្សេងទៀត​គឺ វេទិកា គំនិត​ច្នៃប្រឌិត​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​ចូលរួម​ផ្តល់​បទ​បង្ហាញ​ដោយ​ថ្នាក់ដឹកនាំ​ពី​តាម​ផ្នែកនីមួយៗរបស់ CZG ។ វេទិកា​នេះ បានផ្តល់​ឲ្យ​សមាជិក​ចូលរួម​ទាំងអស់ យល់ដឹង​ពី​ការវិវឌ្ឍ​ន៍​នៃ​ឧស្សាហកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​កម្ពុជា នៅ​ថ្ងៃ​អនាគត និង​ការត្រៀមខ្លួន​ដើម្បី​ទទួលយក​អត្ថប្រយោជន៍​ពី​ការវិវឌ្ឍ​ន៍​នេះ។

    មិន​ត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែ​ការលេង​ហ្គេម​ប្រកួតប្រជែង ក៏បាន​ផ្តល់នូវ​ការចងចាំ​មិនអាច​បំភ្លេចបាន​សម្រាប់​ក្រុម​ដែល​ទទួល​ជ័យជម្នះ និង​ក្រុម​ដែល​បាន​អួតអាង​ផងដែរ។ សកម្មភាព​ទាំងអស់នេះ​ត្រូវ​រួមផ្សំ​គ្នា​សម្រាប់​ដំណើរ​កម្សាន្ត​នៅលើ​ដែន​អង្គរ​នេះ​ឲ្យ​កាន់តែ​អស្ចារ្យ។

    ដោយ​ការផ្តល់ជូន​នូវ​បរិយាកាស​ដ៏​ស្រស់ស្រាយ​នៃ​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ 5 បដា​នៅលើ​រថយន្ត និមិត្តសញ្ញា​នៃ​ដំណើរ​កម្សាន្ត​នៅលើ​អាវយឺត និង​មួក របស់​សមាជិក​ទាំងអស់ ធ្វើ​ឲ្យ​មហាជន​ទូទៅ​បានដឹង​ពី​គោលបំណង និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សកម្មភាព​របស់​យើង។

    លោក​អគ្គនាយក សូ ឡងឌី បាន​កត់សម្គាល់ថា “យើងទាំងអស់គ្នា​បាន​ត្រៀម​ជាស្រេច​សម្រាប់​ការ​ប្រឈម ក៏ដូចជា​ប្រកួតប្រជែងថ្មីៗដែល​នឹង​កើតឡើង​នាពេលខាងមុខ។ ក្រុមហ៊ុន​របស់​យើង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​យើង​បានកំណត់​ចក្ខុវិស័យ​ឲ្យ​កាន់តែ​ខ្ពស់ជាង​មុន ព្រោះ​ត្រឹម​ផ្នត់គំនិត​សម្រាប់តែ​ក្នុង​តំបន់ គឺ​នៅ​មិន​គ្រប់គ្រាន់​នោះទេ។ យើង​ត្រូវ​គិត និង​បោះជំហាន​ចូលទៅ​ទូទាំង​ពិភពលោក ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន។

    លើសពីនេះ ពេលវេលា​ដ៏​បវរ​មិនអាច​បំភ្លេចបាន​សម្រាប់​ដំណើរ​កម្សាន្ត​ថ្ងៃ​ចុងបញ្ចប់ គឺ​ដំណើរ​សប្បុរសធម៌​ទៅកាន់​វត្ត​វិសុទ្ធិមគ្គ ក្នុង​គោលបំណង​ប្រគេន​ចង្ហាន់​ពេលព្រឹក និង​ថ្ងៃត្រង់​ដល់​ព្រះសង្ឃ​ចំនួន 196 អង្គ និង​ដើរ​ទស្សនា ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ នៅ​ជុំវិញ​ទី​អារាម​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​ធម្មជាតិ​ដ៏​ត្រជាក់ត្រជុំ​ថែមទៀត​ផង។

    កាន់តែ​មិនអាច​បំភ្លេចបាន គឺ​ស្នាមញញឹម​ដែល​ពោរពេញ​ដោយ​អំណរ​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង 300នាក់ បន្ទាប់​ទទួលបាន​នូវ​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន ComZone Group ។ ការចែករំលែក និង​ផ្តល់ជំនួយ​សប្បុរសធម៌ផ្សេងៗគឺជា​គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន ហើយ​អំពើ​សប្បុរសធម៌​នេះ ក្រុមហ៊ុន ComZone Group ក៏បាន​ជួយ​ដល់​សិស្សានុសិស្ស នៅតាម​សាលារៀន ក៏ដូចជា​ព្រះសង្ឃ​ជាច្រើន​ផងដែរ។

    សមាជិក​ទាំងអស់​បាន​ឯកភាព និង​គាំទ្រ​ទាំងស្រុង ចំពោះ​សម្តី​បន្ថែម​របស់លោក​អគ្គនាយក សូ ឡងឌី ដែល​លោក​បាន​និយាយថា «ការងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម គឺ​សប្បាយ តែ​ពេលខ្លះ​ការងារ​នេះ​ក៏​រវល់​ខ្លាំង​ណាស់ដែរ ដូច្នេះ យើង​ត្រូវ​ប្រាកដថា​ក្រុមការងារ​របស់​យើង​មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​មាន​កម្លាំង​ថាមពល​ពេញលេញ។ ហេតុ​ដូច្នេះហើយ ទើប​ក្រុមហ៊ុន​បង្កើត​នូវ​សកម្មភាព​ទាំងអស់នេះ ដើម្បី​ឲ្យ​ប្រាកដ និង​ធានាថា​ការងារ​ច្នៃប្រឌិត​របស់​យើង​មិនចេះ​រីងស្ងួត»៕

  • ហេតុផល៤យ៉ាង​ដែល​អ្នក​គួរ​ជ្រើសរើស​ម៉ាស៊ីន​បោក LG Smart Inverter

    ហេតុផល៤យ៉ាង​ដែល​អ្នក​គួរ​ជ្រើសរើស​ម៉ាស៊ីន​បោក LG Smart Inverter

    សន្សំសំចៃ​អគ្គីសនី៖ ម៉ាស៊ីន​បោក Smart Inverter របស់​ក្រុមហ៊ុន LG ដំណើរ​ដោយ​ម៉ាស៊ីន​ដ៏​ឈ្លាសវៃ Smart Inverter ដែល​ផ្តល់នូវ​ការ​សន្សំសំចៃ​អគ្គីសនី​ខ្ពស់។ Inverter គឺជា​បច្ចេកវិទ្យា​សន្សំសំចៃ​ថាមពល​ដែល​ជួយ​បំបាត់​ការ​ខ្ជះខ្ជាយ​ថាមពល និង​គ្រប់គ្រង​ថាមពល​ប្រកបដោយ​ប្រ​សិ​ទិ្ធ​ភាព ដែល​សន្សំសំចៃ​ភ្លើង​បាន​រហូតដល់ 36% និង​បានធ្វើ​តេស្ត​ដោយ VDE Testing & Certification Institute។

    អ្វីដែល​គួរអោយកត់សំគាល់​គឺ​ម៉ាស៊ីន​បោក​វា​ឈប់​ដំណើរការ​ដោយ​ខ្លួនឯង​បន្ទាប់ពី​វា​បានបញ្ចប់​ការ​បោកគក់​ដើម្បី​សន្សំសំចៃ​ភ្លើង។

    ហើយ​វា​ក៏មាន​ចលនា​បង្វិល​បួន​ប្រភេទ​ខុសគ្នា​ផងដែរ។ ប្រសិនបើ​អាកាសធាតុ​ក្តៅ​យើង​អាចធ្វើអោយ​ចលនា​បង្វិល​លឿន​សន្សំ​ពេលវេលា​និង​អគ្គីសនី​ហើយ​ការបោក​គក់​របស់​យើង​វា​នឹង​ស្ងួត​លឿន។

    លើសពីនេះទៅទៀត​វា​ក៏មាន​ជម្រើស​ចលនា​បង្វិល​មធ្យម​និង​ខ្លាំង​ក៏ដូចជា “ខ្យល់​ស្ងួត” ។ ខ្យល់​ស្ងួត​នេះ​គឺ​សម្រាប់​ពេលដែល​មាន​ភ្លៀង​ធ្លាក់​ដែល​អាចអោយ​យើង​ហាល​ខោអាវ​របស់​យើង​នៅ​ខាងក្នុង​ផ្ទះ​ហើយ​វា​នៅតែ​ស្ងួត​ព្រោះ​វា​ស្ទើរតែ​ស្ងួត​ទៅហើយ!

    ការ​បោកគក់​កាន់តែ​ប្រសើរឡើង៖ ម៉ាស៊ីន​បោក​នេះ​វា​មានមុខ​ងារ Smart Motion ដែលមាន​ចលនា​បី​ផ្សេងគ្នា​ដូចជា (រំ​ញ័រ វិលជុំ ហើយ​និង យោល​ទៅមក) ដូច​ច្នេះ​ការបោក​គក់​សំលៀកបំពាក់​របស់​យើង​កាន់តែ​ប្រសើរឡើង។

    រីឯ​មុខងារ Turbo DrumTm វិញ​សម្លៀកបំពាក់​និង​ទទួលបាន​ការលាង​សំអាត​ដ៏​អស្ចារ្យ​មួយ​ដែល​កំចាត់ ស្នាម​ប្រឡាក់ និង​ធូលី​កខ្វក់ ដោយសារតែ​ការបាញ់ទឹក​ដ៏​ខ្លាំង​នៃ​ធុង​បង្វិល​ដែល​បាញ់​ពី​ទិស​ផ្សេងគ្នា។

    សម្លៀកបំពាក់​របស់​យើង​ដែល​ចេញពី​ម៉ាស៊ីន​បោក​មកវា​កាន់តែ​ស្អាត​ខណៈពេលដែល​ដំណើរ​ការលាង​សម្អាតថ្នមៗលើ​សម្លៀកបំពាក់​របស់​យើង។

    សន្សំសំចៃ​ទឹក៖ ការ​សន្សំសំចៃ​ទឹក​ពិត​ជាមាន​សា​រះ​សំខាន់​មែនទែន​សំរាប់​បច្ចុប្បន្ន​នេះហើយ​ម៉ាស៊ីន​បោកគក់​នេះ​វិញ ប្រើប្រាស់​បរិមាណ​ទឹក​ដែល​វា​ត្រូវការ​ទៅតាម​បរិមាណ​ខោអាវ​ដែល​យើង​ផ្ទុក​ក្នុង​ម៉ាស៊ីន​តែប៉ុណ្ណោះ។

    សំលេង​ស្ងាត់​ល្អ​និង​ប្រើ​បានយូរ៖ ស្ទើរ​មិនគួរ​អោយ​ជឿថា​ម៉ាស៊ីន​បោក​នេះ​វា​ដំណើរការ​ក្នុង​សំលេង​ស្ងាត់​ល្អ​យ៉ាងនេះ​ទេ ។ ម៉ូ​ទ័​រ Smart Inverter រក្សារ​កម្រិត​សំលេង​ស្ងាត់​ល្អ​ត្រឹមតែ 45db តែប៉ុណ្ណោះ​ហើយ​វា​ក៏​ធ្វើអោយ​ប្រាកដ​ដែរ​ថា វា​មាន​រំ​ញ័រ​តិច​បំផុត។

    ម៉ាស៊ីន​បោកគក់​គឺ​ប្រឆាំងនឹង​ឆាំង​ការ​សឹករិចរឹល​ជាមួយ​សារធាតុ BMC* ដែល​ការពារ​ម៉ាស៊ីន​ពី​ធូលី​សំណើម​និង​សត្វល្អិតផ្សេង។ ហើយ​វា​ក៏មាន​ការធានា​រយះពេល 10 ឆ្នាំ​ទៅលើ​ម៉ូ​ទ័​រ​ផងដែរ។

  • ទីផ្សារ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច បាន​កើនឡើង​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន 65% គឺ​ចំណែក​ទីផ្សារ​របស់ VISA កាត

    ទីផ្សារ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច បាន​កើនឡើង​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន 65% គឺ​ចំណែក​ទីផ្សារ​របស់ VISA កាត

    ភ្នំពេញ Visa គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក  បានប្រកាសថា ខ្លួន​មាន​កំណើន​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ 2017 ដោយ​ចំនួន វីសា​ ​កាត នៅក្នុង​ប្រទេស​នេះ បាន​កើនឡើង 65% ធៀប​ទៅនឹង​ឆ្នាំមុន។

    Visa ក៏បាន​មើលឃើញថា បរិមាណ​ទូទាត់​សរុប និង​តម្លៃ​សរុប​នៃ​ប្រតិបត្តិការ​នៅលើ​បណ្តាញ​របស់ខ្លួន​កើនឡើង 30% រៀងៗខ្លួន ខណៈពេលដែល​ក្រុមហ៊ុន​បាន​បង្កើន​ចំនួន​ទីតាំង​ដែល​ទទួល​ការទូទាត់​ចំណាយ​ដោយ​កាត​របស់ខ្លួន បាន 20%។

    អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖  “វា​មាន​ហេតុផល​ច្រើនណាស់​សម្រាប់​សុទិដ្ឋិនិយម​លើ​សេដ្ឋកិច្ចកម្ពុជា។ ជា​ចម្បង​យើង​ឃើញថា GDP ជាតិ​បាន​កើនឡើង7% កាលពី​ឆ្នាំមុន ខណៈពេលដែល​តួលេខ​ពី​បណ្តាញ​របស់​យើង​ចង្អុលបង្ហាញ​យ៉ាងច្បាស់​ពី​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច។ ខណៈ​សេដ្ឋកិច្ចកម្ពុជា​បន្ត​វិវត្ដន៍​នឹងធ្វើ​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ចពិភពលោក យើង​រំពឹងថា​នឹងមាន​ការកើនឡើង​នូវ​ការទូទាត់​សាច់ប្រាក់​តាមរយៈ​អេឡិចត្រូនិក ខណៈពេលដែល​អតិថិជន និង​អាជីវកម្ម​កាន់តែច្រើន កំពុង​ស្វែងរក​អត្ថប្រយោជន៍​ពី​ភាព​ឆាប់រហ័ស ភាពងាយស្រួល និង​សុវត្ថិភាព ជាង​សាច់ប្រាក់”។

    ក្នុង​រយៈពេល 12ខែ​ចុង​ក្រោយនេះ វី​សាបាន​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដើម្បី​ជួយ​ពង្រីក​ការប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាមរយៈ​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា ដែល​រួមមាន​ការសហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ ដើម្បី​អនុញ្ញាតឱ្យ​ប្រើប្រាស់​វី​សា​កាត ក្នុង​ការទិញ​ប័ណ្ណ​សម្រាប់​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត។

    អ្នកស្រី​បាន​បន្ត​លើកឡើង​ទៀតថា៖ “នៅ​ឆ្នាំ 2016 ប្រទេស​កម្ពុជា​បានទទួល ភ្ញៀវទេសចរ​ជាង 5លាន​នាក់ ដែល​កើនឡើង​ជិត​ពីរដង​នៃ​ចំនួន​ភ្ញៀវទេសចរ កាលពី​ប្រាំ​ឆ្នាំមុន។ ដូច្នេះ​យើង​យល់ថា​វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង ដើរតួ​យ៉ាងសកម្ម​ក្នុង​ការជួយ ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ការទូទាត់​ប្រាក់​របស់​ប្រទេស​កម្ពុជា​ដើម្បីឱ្យ​ប្រជាជន​មកពី ជុំវិញ​ពិភពលោក​អាច​ទូទាត់​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព នៅ​រមណីយដ្ឋាន​ប្រាសាទអង្គរវត្ត ក៏ដូចជា​នៅ​តំបន់​ទេសចរណ៍សំខាន់ៗជាច្រើន​ទៀត​នៅ​កម្ពុជា។

    ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ខ្លួន​ក្នុងការ​បង្កើនល្បឿន​ផែនទី​បង្ហាញផ្លូវ​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​សម្រាប់​ប្រទេស​កម្ពុជា វី​សា កំពុង​កំណត់​គោលដៅ​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់ខ្លួន​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​បន្ថែមទៀត​ដូចជា​ការទូទាត់​សាច់ប្រាក់​តាមរយៈ ការ​ស្កេ​ន​កូដ QR កូដ និង​ការបង់ប្រាក់​តាម​ប្រព័ន្ធ Contactless ក្នុងឆ្នាំនេះ ដើម្បី​បម្រើ​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរឡើង។ ការទូទាត់​សាច់ប្រាក់​តាមរយៈ QR កូដ អតិថិជន​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ដើម្បី​ស្កេ​ន​កូដ QR ហើយ​ប្រាក់​ត្រូវបាន​ផ្ញើ​ពី​គណនី​ធនាគារ​របស់​អតិថិជន ទៅ​អ្នកលក់ ខណៈពេលដែល​ការទូទាត់​តាម​ប្រព័ន្ធ Contactless អតិថិជន គ្រាន់តែ​ដាក់​កាត​ប៉ះ​ម៉ាស៊ីន​ទូទាត់​ប្រាក់​កន្លែង​លក់ទំនិញ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់។

    អ្នកស្រី បាន​បន្ថែមថា៖ «ដោយ​សម្លឹង​ឆ្ពោះទៅមុខ​យើង​នឹង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការព្យាយាម​ពង្រីក​បណ្តា​ពាណិជ្ជករ និង​ពង្រីក​បណ្តា​ការប្រើប្រាស់ ការទូទាត់​តាមរយៈ​អេ​ឡិច​ត្រូ​និ​ច​ទោះបីជា​វា​ត្រូវ​ប្រើប្រាស់​សម្រាប់​ទិញ​ទំនិញធំៗដូចជា​គ្រឿង​សង្ហា​រឹម​ថ្មី យានជំនិះ ឬ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​ដូចជា​ការចាក់​ប្រេងឥន្ធនៈ ឬ​ទិញ​គ្រឿងទេស។ គោលដៅ​របស់​យើង​ពិតជា​ធ្វើឱ្យ​ការទូទាត់​មាន​ភាពសាមញ្ញ សុវត្ថិភាព និង ងាយស្រួល ជាង​មុន សម្រាប់​អតិថិជន​នៅទីនេះ ដូច្នេះ​ពួកគាត់​អាច​ទទួលបាន​អត្ថប្រយោជន៍ ពី​ការរីកចំរើន​លូតលាស់​នៃ​សេដ្ឋកិច្ច​មួយ​នេះ៕

  • ថ្នាំដុសធ្មេញ Colgate ផ្តល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត លើក​ទី1 ឆ្នាំ2018 បាន​ចំនួន 37នាក់

    ថ្នាំដុសធ្មេញ Colgate ផ្តល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត លើក​ទី1 ឆ្នាំ2018 បាន​ចំនួន 37នាក់

    ក្រុមហ៊ុន ខ​ល​ហ្គេ​ត បាន​ត្រឡប់មកវិញ​ជាមួយនឹង​យុទ្ធនាការ​អាហារូបករណ៍​ថ្នាក់ជាតិ​របស់ខ្លួន​ជាថ្មី​ម្តងទៀត​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ2018។

    យុទ្ធនាការ​នេះ​ផ្តល់ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ពី​ការសិក្សា​របស់កូនៗ និង​សិស្សានុសិស្ស​ដែល​កំពុងតែ​បារម្ភ​ពី​ការសិក្សា​របស់ខ្លួន ឥឡូវនេះ​អតិថិជន​ទាំងអស់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍ ដែលមាន​តម្លៃ​សរុប 240លាន​រៀល។ ការបង្កើតឱ្យមាន​ព្រឹត្តិការណ៍​នេះ គឺ​ក្នុង​គោលបំណង​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឱ្យមាន​ការអប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង។

    ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​នេះ ក្រុមហ៊ុន ខ​ល​ហ្គេ​ត មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​អ្នកឈ្នះ​រង្វាន់​ដើម្បី​ធ្វើការ​ចំណាយ​ទៅលើ​ការសិក្សា សម្ភារ:សិក្សា ឬ​ជំនាញផ្សេងៗ សម្រាប់កូនៗ ដែល​កំពុង​ត្រូវការ​ចំណេះដឹង​ជា​ចាំបាច់។ កម្ម​វី​ធី​ចាប់​រង្វាន់​អាហារូបករណ៍​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី01 ខែឧសភា រហូតដល់​ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018 ដែលមាន​រង្វាន់​សរុប​ចំនួន 111រង្វាន់។

    គួរ​រំលឹក​ផង​ថា កាលពី​ថ្ងៃ​សៅរ៍ ទី16 ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន  ខ​ល​ហ្គេ​ត បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី1 របស់ខ្លួន ស្ថិតនៅ​បរិវេណ​ផ្សារ​រាត្រី ក្នុង​ទី​រួម​ខេត្តកំពង់ចាម និង​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ចំនួន 37រូប រួចមកហើយ។ នៅក្នុង​កម្ម​វី​ធី​នេះ ក៏មាន​កម្មវិធី​លេងល្បែង​កម្សាន្តសប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជាច្រើន និង​ការលក់​ជូន​ពិសេស​ដល់​អតិថិជន​ផងដែរ។

    សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​រង្វាន់​នេះ​រំលង​ឲ្យ​សោះ! រង្វាន់​អាហារូបករណ៍ 74រង្វាន់​ផ្សេងទៀត​កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង! ការចាប់​រង្វាន់​អាហារូបករណ៍​លើក​ទី2 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី14  ខែកក្កដា ឆ្នាំ 2018 ស្ថិតនៅ​ផ្សារ​រាត្រី ទី​រួម​ខេត្តកំពង់ស្ពឺ និង​ការចាប់​រង្វាន់​អាហារូបករណ៍​លើកចុងក្រោយ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី18 ខែសីហា ឆ្នាំ2018 ស្ថិតក្នុង Lively Plaza Aeon Mall រាជធានី​ភ្នំពេញ។

    លោកអ្នក​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​ដោយ​គ្រាន់តែ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ និង​អាសយដ្ឋាន លើ​សំបក​ប្រអប់​ថ្នាំដុសធ្មេញ ខ​ល​ហ្គេ​ត ឬ សំបក​ច្រាស​ដុសធ្មេញ ខ​ល​ហ្គេ​ត គ្រប់​ប្រភេទ រួច​យកទៅដាក់​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក។

    ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យាថា​នឹង​បន្ត​ផ្តល់​យុទ្ធនាការ​អាហារូបករណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង។ ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការសិក្សារ​កុមារ​កម្ពុជា​ឱ្យមាន​អនាគត​កាន់តែ​ប្រសើរ៕

  • ភោជនីយដ្ឋាន Topaz នឹងអញ្ជើញចុងភៅលំដាប់ផ្កាយពីរ លោក BENOIT VIDAL នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ2018

    ភោជនីយដ្ឋាន Topaz នឹងអញ្ជើញចុងភៅលំដាប់ផ្កាយពីរ លោក BENOIT VIDAL នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ2018

    ភោជនីយដ្ឋានតូប៉ាហ្ស (Topaz) មានមោទនភាពសូមស្វាគមន៍ជាថ្មីនូវមេចុងភៅលំដាប់ផ្កាយពីរមកពី ប្រទេស បារាំង មកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី21 ខែមិថុនាខាងមុខនេះ ជាមួយមុខម្ហូប 6មុខ ដែលនឹងត្រូវរៀបចំឡើងដោយ លោក Benoit Vidal មេចុងភៅផ្កាយ2 ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការបញ្ចូលគ្នានៃរសជាតិប្រចាំតំបន់ភ្នំ និង មេឌីទែរ៉ាណេ និងភាពអស្ចារ្យនៃម្ហូបអាហាររបស់គាត់។

    លោក Benoit Vidal ជាម្ចាស់ និងជាមេចុងភៅរបស់ភោជនីយដ្ឋាន Atelier Edmond ដែលមានកម្ពស់ 1950 ម៉ែត្រ តាមជម្រាលនៃតំបន់មួយក្នុងប្រទេសបារាំង។ លោកបានឈ្នះពានរង្វាន់ជាមេចុងភៅលំដាប់ផ្កាយលើក​ដំបូង​ក្នុងឆ្នាំ2012 ហើយបីឆ្នាំក្រោយមក លោកបានឈ្នះពានជាមេចុងភៅលំដាប់ផ្កាយពីរ។ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់ប្រើប្រាស់គ្រឿងទេសក្នុងស្រុក បូករួមជាមួយសមត្ថភាពរបស់គាត់ដើម្បីកំណត់ពីរសជាតិដោយប្រើប្រាស់នូវគ្រឿងផ្សំមួយដេីម្បីលើកស្ទួយគ្រឿងផ្សំផ្សេងទៀត។

    លោកមេចុងភៅលំដាប់ផ្កាយពិពណ៌នាអំពីការងាររបស់គាត់ថា “ភាពរឹងមាំក្នុងពេលបច្ចុប្បន្ន គឺផ្សារភ្ជាប់ទៅ នឹងក្លិន និងរសជាតិ! អាហារគ្រប់ចានទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយអ្នកស្ទេីតែមិនហ៊ាននឹង ទទួលទានវា “។

    លោកចុងភៅ Vidal នឹងមកដល់ទីក្រុងភ្នំពេញពីរទៅបីថ្ងៃ មុនកម្មវិធីចាប់ផ្តើមដូច្នេះហើយលោកនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងាររបស់ភោជនីយដ្ឋានតូប៉ាហ្ស អំពីតិចនិច និងជំនាញ ដែលចាំបាច់ដើម្បី បង្កើតមុខម្ហូបរបស់លោក។ ការអញ្ជើញនូវមេចុងភៅលំដាប់ផ្កាយដូចជាលោក Benoit Vidal គឺជាយុទ្ធសាស្ត្រ មួយដើម្បីបង្កើនចំណេះជំនាញដល់បុគ្គលិក និងបង្កើនកម្រិតស្តង់ដារដល់ភោជនីយដ្ឋាន ហើយការចំណាយពេលវេលារបស់គាត់នៅទីនេះ នឹងបង្កើតនូវកេរ្ត៍តំណែលមួយដែលភោជនីយដ្ឋានអាចបន្តបម្រើនូវរសជាតិរបស់គាត់ បន្ទាប់ពីគាត់ត្រលប់ទៅវិញ។

    ក្នុងចំណោមមុខម្ហូបទាំងប្រាំមួយមុខនៃការទទួលទានអាហារពេលល្ងាច​ លោកអ្នកនឹងអាចរីករាយ ជាមួយត្រី trout អាំងជាមួយទឹកខ្យងបំពង, enlivened ជាមួយទឹកខ្មេះបាយ, ខ្ញីជាមួយ វ៉ាសាបី, ទាដុតជាមួយ beetroot, ទឹកលម្អងផ្កាជាមួយខ្ញី, និងមុខម្ហូបពិសេសៗជាច្រើនទៀត។

    តម្លៃសំបុត្រក្នុងការចូលរួមទទួលទានអាហារពេលល្ងាចជាមួយមេចុងភៅលំដាប់ផ្កាយពីរនេះមានតម្លៃត្រឹមតែ 125ដុល្លារក្នុងម្នាក់ ឬ180ដុល្លារក្នុងម្នាក់ រួមបញ្ចូលជាមួយជម្រើសស្រាជាច្រើនប្រភេទ។

    សូមធ្វើការកក់សំបុត្រជាមុនតាមរយៈ៖ www.bit.ly/BookingTopaz

    អុីម៉ែល៖ [email protected]

    ឬធ្វើការកក់សំបុត្រដោយផ្ទាល់តាមគេហទំព័រ៖ www.topaz-restaurant.com/reservation

  • ក្រុមហ៊ុន G Gear ប្រកាសនាំចូល និងចែកចាយទូក្លាស្សេ Panasonic ផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

    ក្រុមហ៊ុន G Gear ប្រកាសនាំចូល និងចែកចាយទូក្លាស្សេ Panasonic ផ្ដាច់មុខនៅលើទីផ្សារកម្ពុជា

    បន្ទាប់ពីបានដំណើរការអាជីវកម្មដែលផ្តោតសំខាន់ទៅលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះវៃឆ្លាត បែបអេឡិចត្រូនិចយ៉ាងជោគជ័យអស់រយៈកាលជាច្រើនឆ្នាំកន្លងទៅនេះ នៅត្រឹមរសៀលថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 នៅសណ្ឋាគារ The Great Duke Phnom penh ក្រុមហ៊ុន G Gear បានធ្វើការប្រកាសជាផ្លូវការនូវការសម្រេចនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលទូក្លាស្សេ ភេសជ្ជៈ និងអាហារកំប៉ុង ម៉ាក Panasonic នៅលើទីផ្សារកម្ពុជា ក្រោមវត្តមានរបស់លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group រួមជាមួយនឹងលោក Maresuke Nagatoshi ប្រធានតំណាងក្រុមហ៊ុន Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា ។

    លោកឧកញ៉ា សុខ ពិសិដ្ឋ  បានមានប្រសាសន៍នៅក្នុងឱកាសដ៏អស្ចារ្យនេះថា « យើងពិតជាមានក្ដីសោមនស្សខ្លាំងបំផុត ដែលបានទទួលសិទ្ធិនាំចូលនូវទូក្លាស្សេម៉ាក Panasonic Cold Chain ដ៏ទំនើបបំផុត សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅកម្ពុជា។ ជាមួយនឹងការសម្រេចនាំចូល និងចែកចាយផ្ដាច់មុខទៅលើផលិតផលអេឡិចត្រូនិកមួយនេះ លោកមានភាពជឿជាក់ថា នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាក់ជាមិនខាន ព្រោះ Panasonic ត្រូវបានគេស្គាល់យ៉ាងទូលាយថា ជាម៉ាកសញ្ញាផលិតផលដែលមានកេរ្តិ៍ឈ្មោះល្បី និងគុណភាពខ្ពស់ដែលអាចជឿទុកចិត្តបាន ។

    ឆ្លៀតនៅក្នុងឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ នៅលើទីផ្សារកម្ពុជា ក៏មានទូក្លាស្សេម៉ាក Panasonic ចរាចរណ៍ផងដែរ ប៉ុន្តែទូក្លាស្សេទាំងនោះភាគច្រើនជាផលិតផលខុសច្បាប់ដែលនាំចូលមកពីប្រទេសជិតខាង និងមិនមានស្ដង់ដារគុណភាពត្រឹមត្រូវនោះទេ។ ដោយឡែកសម្រាប់ទូក្លាស្សេម៉ាក Panasonic Cold Chain ដែលក្រុមហ៊ុន G Gear បាននាំចូល និងចែកចាយផ្តាច់មុខនាពេលនេះ គឺមានការឆ្លងកាត់នូវប្រព័ន្ធគ្រប់គ្រងគុណភាព ប្រព័ន្ធភ្លើង និងការគ្រប់គ្រងកម្រិតត្រជាក់យ៉ាងត្រឹមត្រូវពីសំណាក់អ្នកជំនាញប្រចាំក្រុមហ៊ុន Panasonic តែម្ដង ។​

    លោក Maresuke Nagatoshi ក៏បានថ្លែងផងដែរថា ៖​បច្ចុប្បន្នេះ ក្រុមហ៊ុន Panasonic កំពុងតែធ្វើអាជីវកម្មលើផលិតផលទូក្លាស្សេនៅទីផ្សារសំខាន់ៗចំនួន4តំបន់ រួមមានប្រទេស ចិន ជប៉ុន អាមេរិកខាងជើង រួមជាមួយនឹងបណ្តាប្រទេសនានាដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងសកម្ម។ ដោយឡែកសម្រាប់ទីផ្សារនៅកម្ពុជានាពេលនេះ តាំងតំណាងឱ្យក្រុមហ៊ុន Panasonic ពិតជាមានក្ដីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនមានឈ្មោះល្បី និងឈានមុខគេនៅកម្ពុជា ហើយក្រុមហ៊ុន Panasonic មានភាពជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានជោគជ័យនៅលើកិច្ចសហការមួយនេះ។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មានផលិតផលទូក្លាស្សេ Panasonic Cold Chain ខុសច្បាប់មួយចំនួនកំពុងតែមានសកម្មភាពចរាចរណ៍នៅលើទីផ្សារកម្ពុជា ក្រោមការនាំចូល និងចែកចាយគេចពន្ធ ដែលគេដឹងថា ភាគច្រើននាំចូលមកពីប្រទេសថៃ។ ពាក់ពន្ធទៅនឹងចំណុចនេះ ក្រុមហ៊ុន G Gear សូមប្រកាសថា ចំពោះផលិតផលដែលស្របច្បាប់ និងមានគុណភាពខ្ពស់ស្របតាមស្ដង់ដារ គឺមានលក់តែនៅក្នុងក្រុមហ៊ុន G Gear តែប៉ុណ្ណោះ ៕

  • ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ពីក្រុមហ៊ុនសាមសុងមកដល់ហើយ!

    ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់ពីក្រុមហ៊ុនសាមសុងមកដល់ហើយ!

    ទិញ Samsung Galaxy S9/S9+ ឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា 2018 នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda ZOOMER X សរុប 6 រង្វាន់ Samsung Galaxy S9+ 64GB សរុប 6 រង្វាន់ Samsung Galaxy J6 សរុប 12 រង្វាន់ ទូរទស្សន៍ Samsung 32 សរុប 18 រង្វាន់ និងធុងបាស់ Harman សរុប 30 រង្វាន់
    ការចាប់ឆ្នោតនឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់។

    ចាំអីទៀត? រួសរាន់ឡើង ។ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា

    លើសពីនេះ នឹងលោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖ ការផ្តល់ជូនវិញនូវទឹកប្រាក់ $50 ធុងបាស JBL Wireless Charger ស្រោម LED និងការបង់រំលោះដោយមិនមានការប្រាក់ ។ ព័ត៌មានលម្អិត សូមអានខិត្តប័ណ្ឌ ឫទាក់ទង 1800 203 232៕

  • ស្រា​បៀរ​អាន់​ឆ័​រ ចាប់ឆ្នោត​លើក​ទី2រដូវ​កាល​ថ្មី ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2018

    ស្រា​បៀរ​អាន់​ឆ័​រ ចាប់ឆ្នោត​លើក​ទី2រដូវ​កាល​ថ្មី ជូន​គូ​ស្វាមីភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ 2018

    ភ្នំពេញ៖ នៅ​ថ្ងៃអាទិត្យ​ទី 10 ខែមិថុនា ឆ្នាំ2018  ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ជ័យ​មង្គល​លើក​ទី2 រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ 2018 ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន។

    កម្មវិធី​ចាប់ឆ្នោត​រដូវ​កាល​ថ្មី​នេះ ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន។ រង្វាន់​ដែល​បាន​ចាប់ឆ្នោត​លើក​ទី2នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15 ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​សាមុយ គឺ៖

    លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​គេហទំព័រ Facebook Anchor Beer Cambodia

    ចំពោះ​គូ​ស្វាមី​ដែលមាន​ភ័ព្វសំណាង​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់។ ដើម្បី​បើក​រង្វាន់ សូម​ភ្ជាប់​មកជា​មួយ​នូវ​សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត​ឈ្នះ​រង្វាន់ វិក្កយបត្រ​ទិញ​ផលិតផល លិខិតអញ្ជើញ​អាពាហ៍ពិពាហ៍ និង​រូបថត​អាពាហ៍ពិពាហ៍​ចំនួន 1សន្លឹក។

    ហើយ​កាន់តែ​ពិសេស ស្រា​បៀរ អាន់​ឆ័​រ បានជ្រើសរើស​លោក លី ម៉ិ​ញ ហូ ដែលជា​កំពូល​តារា​អន្តរជាតិ​កូរ៉េ​ដ៏​ល្បីល្បាញ ធ្វើជា​ទូត​សុ​ឆន្ទ:របស់​ស្រា​បៀរ អាន់​ឆ័​រ និង​មាន​វត្តមាន​នៅក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់​ស្រា​បៀរ អាន់​ឆ័​រ ។ ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់​សរុប​ជាង 30មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែងគ្រប់​កម្មវិធី។

    រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ!

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • វិនិយោគិន​របស់​សភា​វិនិយោគទីក្រុង​​ស៊ិនជិនប្រទេស​ចិន​ត្រៀម​បោះទុន​វិនិយោគ​នៅ​កម្ពុជា

    វិនិយោគិន​របស់​សភា​វិនិយោគទីក្រុង​​ស៊ិនជិនប្រទេស​ចិន​ត្រៀម​បោះទុន​វិនិយោគ​នៅ​កម្ពុជា

    ដោយ​មើលឃើញ​ពី​ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ​ជាង 2ទសវត្ស​ចុងក្រោយ​នេះ បានធ្វើឱ្យ​អ្នកជំនួញ​បរទេស ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា កាន់តែច្រើនឡើងៗ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តួយ៉ាង​ដូចជា​វិនិយោគិន​ទីក្រុង​ស៊ិន​ជិន ប្រទេស​ចិន គ្រោង​បោះទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​សេវាកម្ម​ជាច្រើន​នៅ​កម្ពុជា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន(IRA)។

    លោក ពិន ធា​រិ​ទ្ឋ នាយក​ផ្នែក​ទីផ្សារ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន International Real Estate and Appraisal(IRA) មានប្រសាសន៍ថា សភា​វិនិយោគ​ក្រុង​​មាន​សមាជិក​ជាង1200ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា150ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍​ក្នុងការ​វិនិយោគ លើ​ការសាងសង់ សួន​ឧស្សាហកម្ម(Industrial Park) រោងចក្រ​សហគ្រាស កំពង់ផែ​ដឹកជញ្ជូន(Port) រួម​និង​គម្រោង​អភិវឌ្ឍន៍ផ្សេង(Development Project) មួយចំនួនទៀត​ដូចជា ស​ណ្ឋ​គារ និង​ភោជនីយដ្ឋានទំនើបៗ នាពេល​ឆាប់​ឈ​ខាងមុខនេះ។ នាពេល​អនាគត​ក្រុម​អ្នក​វិនិយោគិន​ចិន​ខាងលើ និង​គៀងគរ​សមាជិក​បន្ថែម​ពី​ខេត្ត​គង់​ចូ​វ​និង​ហុងកុង ដើម្បី​ចូលមក​វិនិយោគ​ឱ្យ​កាន់តែច្រើនឡើងៗ ក្នុងន័យ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក៏ដូចជា​ផ្តល់​ការងារ ក្នុង​ការលើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។

    គួរ​បញ្ជាក់ថា​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​វិនិយោគ​ខាងលើ បាន​កំពុង​រៀបចំ​ទីតាំង​ក៏ដូចជា​ស្នើសុំ​ច្បាប់​ពាក់​ព័​ន្ឋផ្សេងៗ ក្នុងការ​សាងសង់​សំណង់​ទាំងនោះ នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល ដូចជា​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត ខេត្តស្វាយរៀង​ផងដែរ។

    IRA គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​បង្កើតឡើង​នៅ​ដើមឆ្នាំ2018 ដោយមាន​ការចូលរួម​បណ្តាក់ទុន ពី​ក្រុម​វិនិយោគិន​ក្នុងស្រុក ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​លើ​វិស័យ​អចលនវត្ថុ ធនាគារ សំណង់​⁣ ស្ថាបត្យកម្ម និង​ការគ្រប់គ្រង​អាជីវកម្ម។ ដោយសារ​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ប្រកបដោយ​⁣ ការទទួលខុសត្រូវ ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់​⁣ ព្រមទាំង​ទទួលបាន​ល​ទ្ឋ​ផល​ជោគជ័យ​លើ​អាជីវកម្ម ទើប​ធ្វើឱ្យ​អ្នក​វិនិយោគិន​ចិន​ជ្រើស​រើសយក​ក្រុមហ៊ុន IRA សម្រាប់​ជា​ជំនួយ​លើ​កិច្ចការ​របស់ខ្លួន៕