Category: PR

  • ក្រុមហ៊ុន Century21 កម្ពុជា ចិន​ចាប់ដៃគ្នា​លក់​អាគារ​ពាណិជ្ជកម្ម​តម្លៃ 160លាន​ដុល្លារ

    ក្រុមហ៊ុន Century21 កម្ពុជា ចិន​ចាប់ដៃគ្នា​លក់​អាគារ​ពាណិជ្ជកម្ម​តម្លៃ 160លាន​ដុល្លារ

    ភ្នំពេញ៖ ក្រុមហ៊ុន Century21 Cambodia និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​បាន​ចាប់ដៃគ្នា ដើម្បី​លក់​អាគារ​ពាណិជ្ជកម្ម Morgan Tower តម្លៃ ១៦០ដុល្លារ​អាមេរិក ដែល​បាននិងកំពុង​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

    មានប្រសាសន៍​ក្រោយពី​បញ្ចប់ ការចុះហត្ថលេខា​លើ​អនុស្សរណៈ​ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន Century21 ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Century21 មកពី​ប្រទេស​ចិន​លក់​គំរោង​នេះ​ផ្តាច់មុខ​កាលពី​រសៀល​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ នៅ​រាជធានី​ភ្នំពេញ លោក  Hu Sheng Gong អនុប្រធាន​ក្រុមហ៊ុន Morgant Tower បាន​បញ្ជាក់ថា បានជា​លោក​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​នេះ ដោយសារ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ជា​ចម្បង​នៃ​ប្រទេស​ចិន និង​ជំរុញ​ដោយ​គោលនយោបាយ​អាស៊ាន កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដេ​ល​ពេញនិយម​និង​ចាប់អារម្មណ៍។ ជាងនេះទៀត​ដោយសារ​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជាមាន​ស្ថេរភាព ពិសេស​រដ្ឋាភិបាល បាន​បង្កើត​បរិយាកាស​ធុរកិច្ច សុវត្ថិភាព​ដែល​គាំទ្រ​វ​និ​យោគ​អាជីវកម្ម​ល្អ។

    លោក​បន្តថា ទំនាក់ទំនង​ល្អ​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​រ៉ឹង​មាំ​ប្រៀប​ដូច​ដែកថែប ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ដែល​ជម្រុញ​ឲ្យ​លោក​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

    អ្នកវិនិយោគ​គំរោង​នេះ បានផ្តល់​សិទ្ធិ​ទៅ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ដល់​ក្រុមហ៊ុន Century21 Cambodia និង Century21 China ដើម្បី​សហការគ្នា​ផ្សព្វផ្សាយ​លក់​គម្រោង Morgantឲ្យ​ទទួលបាន​ភាពជោគជ័យ។

    Morgant Tower គឺជា​អគារ​ការិយាល័យ​ស្តង់ដារ អេ​ប្រាំ (A5) ដែល​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ក្នុង​ក្រុងភ្នំពេញ មាន​កម្ពស់​រហូតដល់៤៦ជាន់ ស្មើនឹង​កម្ពស់២១០ម៉ែត្រ ដែល​បាននិងកំពុង​ដំណើរកា​រ​សាងសង់​យ៉ាងសកម្ម។

    លោក Seraj Sutton ប្រធាន​ប្រតិបត្តិ​ការិយាល័យ​នៃ​ក្រុមហ៊ុន Century21 Cambodia ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដែល Morgan Tower ផ្តល់​សិ​ទិ្ធ​ជា​ភ្នាក់ងារ​លក់​យ៉ាងសំខាន់​សម្រាប់​គំរោង​មួយ​នេះ។លោក​បន្តថា ការសហការ​គ្នា​ក្នុង​ការលក់ និង​ជួល​គំរោង​នេះ​ជាមួយ​ក្រុមហ៊ុនCentury21មកពី​ប្រទេស​ចិន ដោយសារ​ប្រទេស​ចិន​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល មាន​អតិថិជន​ច្រើន មាន​ឳ​កាស​ច្រើន ពិសេស​ក្រុមហ៊ុន​ទាំងនោះ​មានបទពិសោធន៍​ច្រើន និង​មាន​ការិយាល័យ​លក់​ច្រើន​នៅ​ប្រទេស​ចិន។

    ម្យ៉ាងវិញទៀត ការសហការ​មួយ​នេះ ជាការ​សហការ​យូរអង្វែង ដោយ Centuy21 Cambodia តាមរយះ​កា​រិ​យា​លយ​ទាំង ២១របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា នឹង ផ្តល់​សេវាកម្ម​អចលនទ្រព្យ​បន្ថែមទៀត ចំពោះ​គម្រោង Morgan Tower នេះ ដូចជា ការដាក់​ជួល និង​លក់​បន្ត​សម្រាប់​អ្នក​ដែល​បាន​វិនិយោគ​គំរោង​នេះ​នាពេល​អនាគត​ផងដែរ។

    យោងតាម​សេចក្តីប្រកាស​ព៌​ត​មានបាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​គំរោង​នេះ នឹង​ទទួលបាន​ការជួល​ត្រលប់​មកវិញ និង​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ៨ភាគរយ​ក្នុង​មួយឆ្នាំ(Return of Investment) សម្រាប់​រយៈពេល ៥ឆ្នាំ។ គំរោង​នេះ​នឹង​ជា Landmark ថ្មី​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ ហើយ Morgan Tower ជា​គំរោង​អាគារ​ការិយាល័យ ខុន​ដូ​ប្រកបដោយ​ប្រណីតភាព និង​ទាន់សម័យ ដែល​អ្នកស្នាក់នៅ​នឹង​ទទួល​អារម្មណ៍​ថា​មាន​ផាសុខភាព និង​អាច​គយគន់​ទិដ្ឋភាព​ដ៏​ប្រណីត​នៃ​រាជធានី​ភ្នំពេញ៕

  • Winest Cambodia ប្រារព្ធពិធីបុណ្យស្រាក្រហម “Beaujolais Nouveau”

    Winest Cambodia ប្រារព្ធពិធីបុណ្យស្រាក្រហម “Beaujolais Nouveau”

    Beaujolais AOC ជាភាសាបារាំងមានន័យថា “ប្រភពដើមពីតំបន់ Beaujolais” ដែលត្រូវបានទទួលការការពារ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ 1937 សំរាប់ផលិតស្រាក្រហម Beaujolais Nouveau (បូហ្សូលេណូវ៉ូ)។

    Beaujolais Nouveau បានក្លាយជាព្រឹត្តិការណ៍បុណ្យជាតិដ៏ធំនៃប្រទេសបារាំង ហើយក៏បានរីករាលដាលដល់បណ្តាប្រទេសជិតខាងនៅទ្វីបអឺរ៉ុបនៅទសវត្សរ៍ឆ្នាំ1980 ហើយបន្តទៅដល់អាមេរិកខាងជើងនៅទសវត្សរ៍ឆ្នាំ1990 បន្ទាប់មកក៏បន្តទៅកាន់ឧបទ្វីបអាស៊ី និងរីករាលដាលដល់បណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។

    Beaujolais Nouveau ជាប្រភេទស្រាក្រហមដែលផលិតឡើងពីទំពាំងបាយជូ Gamay តែមួយមុខប៉ុណ្ណោះនៅតំបន់ Beaujolais នៃប្រទេសបារាំង។ ទំពាំងបាយជូ Gamay ត្រូវបានគេ ប្រមូលផលដោយដៃ ហើយការផលិតធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលចេញលក់នៅលើទីផ្សារ ហេតុនេះហើយទើបបានជាស្រា Beaujolais Nouveau មានរស់ជាតិថ្មីស្រស់ និងមានរស់ជាតិផ្លែឈើខ្ពស់ ជាពិសេសមានរស់ជាតិចត់តិចៗ ដែលគេនិយមទទួលទានដោយត្រាំទឹកកកឱ្យត្រជាក់ប្រហែល​ 13អង្សាសេ។

    អ្នកស្រី ឈឹម ចិន្ដា នាយកគ្រប់គ្រង របស់ក្រុមហ៊ុនស្រាក្រហម Winest Cambodia បានអោយដឹងពីប្រវត្តិរបស់ប្រភេទស្រាក្រហម Beaujolais Nouveau ថា “ស្រាក្រហមប្រភេទនេះត្រូវបានដាក់បញ្ចេញលក់ជាផ្លូវការបន្ទាប់ពីថ្ងៃទី15 ខែធ្នូ ក្នុងរដូវប្រមូលផលក្នុងមួយឆ្នាំៗ តែ Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងកំណត់ការបញ្ចេញលក់ជាផ្លូវការសារជាថ្មីម្តងទៀតនៅក្នុងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ1951។ ប៉ុន្តែអ្វីៗតែងតែមានការផ្លាស់ប្តូរមិនទៀងទាត់នោះទេ នៅថ្ងៃព្រហស្បតិ៍ ទី3 ខែវិច្ឆិកា ឆ្នាំ1985 Beaujolais Nouveau ត្រូវបានផ្លាស់ប្តូរ និងដាក់កាលបរិច្ឆេទសារជាថ្មីម្តងទៀត ហើយវាជាការសំរេចចុងក្រោយបង្អស់សំរាប់ការដាក់បញ្ចេញលក់ និងត្រូវបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

    អ្វីដែលគួរអោយគត់សំគាល់នៅឆ្នាំនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍គឺជាថ្ងៃសប្តាហ៍ទី3 នៃខែវិច្ឆិកា ហើយក៏ត្រូវនឹងថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2018 ដែលក្រុមហ៊ុនស្រាក្រហម Winest Camboia បានចូលរួមប្រារព្ធពិធីបុណ្យ Beaujolais Nouveau នៅហាងស្រាផ្ទាល់ខ្លួន អាគារលេខ73 ផ្លូវ214 សង្កាត់បឹងព្រលិត ខណ្ឌ7មករា ក្រុងភ្នំពេញ ជាមួយវត្តមានភ្ញៀវកត្តិយសជាច្រើនរូប​រួមជាមួយការញ៉ាំអាហារដ៏រីករាយជាមួយស្រាក្រហម Beaujolais Nouveau និងមានការចាប់រង្វាន់ជូនភ្ញៀវដែលបានអញ្ជើញចូលរួមផងដែរ។

    អ្នកស្រី ឈឹម ចិន្ដា បានលើកឡើងបន្ថែមទៀតថា “អ្វីដែលពិសេសទៀតនោះគឺថាស្រាប្រភេទនេះ មិនត្រូវបានអនុញ្ញាតិឱ្យចេញលក់មុនពេលកំណត់ឡើយ បើទោះបីជាហាងស្រាមានស្រាប្រភេទនេះទុក្ខនៅក្នុងហាងរួចស្រេចក៏ដោយ ជាពិសេសបើមានភ្ញៀវត្រូវការការបញ្ជារទិញមុនថ្ងៃព្រហស្បតិ៍សប្តាហ៍ទី3​នៃខែវិច្ឆិកា ក៏ហាងមិនអាចលក់ជូនភ្ញៀវបានឡើយ ដូច្នេះភ្ញៀវត្រូវរង់ចាំចាប់ពីម៉ោង12:01 នៃថ្ងៃព្រហស្បតិ៍ ទើបហាងលក់ជូនភ្ញៀវបាន​”៕

  • ពិធីបើកសម្ពោធជាផ្លូវការ Super Duper នៅរាជធានីភ្នំពេញ

    ពិធីបើកសម្ពោធជាផ្លូវការ Super Duper នៅរាជធានីភ្នំពេញ

    នៅថ្ងៃទី15 ខែ វិច្ឆិកា ឆ្នាំ2018 អ្នកសារព័ត៌មាននិងភ្ងៀវកិត្តិយស ជាច្រើនបានអញ្ជើញឱ្យចូលរួមជាកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការហាងលក់ទំនិញ Super Duper ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកងមួយ កាច់ជ្រុងផ្លូវ(57) កែងផ្លូវ (306)រាជធានីភ្នំពេញ។

    Super Duper ជាហាងលក់ទំនិញ ទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបំរើសេវាកម្ម 24ម៉ោង នាពេលបច្ចុប្បន្ន។ លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានមានប្រសាសន៍ថា Super Duper យើងខ្ញុំជាហាង លក់ទំនិញទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបម្រើ សេវាកម្ម24ម៉ោងនាពេលបច្ចុប្បន្ន។ ទំនិញដ៏សម្បូរបែបរបស់យើងខ្ញុំរួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះសម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខដែលលោកអ្នក ពិបាកស្វែងរក នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងណាឱ្យអតិថិជនពេញចិត្ត ។ យើងខ្ញុំប្តេជ្ញានឹងធ្វើឱ្យការ ទិញទំនិញប្រចាំថ្ងៃរបស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្មនិងទំនិញដ៏ល្អបំផុត។

    ពេលបច្ចុប្បន្ននេះ ហាងរបស់យើងខ្ញុំ បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយអតិថិជននិងដៃគូនៅក្នុងការលក់របស់យើងខ្ញុំ។ ជារៀងរាល់ថ្ងៃ ហាងយើងខ្ញុំ ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឱ្យទុកចិត្តនិងប្រកបដោយស្ថេរភាព។ ហើយយើងខ្ញុំនឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ របស់យើងទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕

  • ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ភ្នំពេញស្អាតផ្តើមចេញពីការចូលរួមរបស់យុវជន

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជម្រុញ​​ និងលើកទឹកចិត្តដល់ប្អូនៗយុវជន ចូលរួមអនុវត្ត និងផ្សព្វផ្សាយពីយុទ្ធនាការភ្នំពេញស្អាត ដល់ប្អូនៗដទៃទៀត ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងមុខមាត់ប្រទេសជាតិ។ ឯកឧត្តមបានផ្តាំផ្ញើរដល់ប្អូនៗយុវជនត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើទង្វើរល្អៗដល់សង្គមជាតិ ដើម្បីក្លាយយុវជនគំរូសម្រាប់មនុស្សជំនាន់ក្រោយ​ ជោគជ័យក្នុងជីវិតរបស់ប្អូនៗ គឺជោគជ័យរបស់ប្រទេសជាតិផងដែរ។ នេះជាប្រសាសន៌របស់ឯកឧត្តម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងពីយុទ្ធនាការភ្នំពេញស្អាត នៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក នៅថ្ងៃទី14 វិច្ឆិកា 2018។

    លោកជំទាវ ទេព កុលាប ដែលជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានមានប្រសាសន៍ថា សំរាម និងកាកសំណល់ផ្សេងៗ បង្ករឡើងដោយកត្តាជាច្រើនដូចជា ការប្រមូល និងទុកដាក់សំរាមនៅមានកំរិត ទម្លាប់របស់ប្រជាជនបោះចោលសំរាម ប្រជាជនទទួលបានការអប់រំពីផលប៉ះបាល់នៃកាកសំណល់តិចតួច កម្មវិធីអប់រំពីការគ្រប់គ្រងកាកសំណល់នៅគ្រឹះស្ថានអប់រំមិនសូវទូលំទូលាយ។

    លោកជំទាវបានបន្ថែមថា យុទ្ធនាការភ្នំពេញស្អាតបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ2017 ហើយនឹងបន្តធ្វើយុទ្ធនាការនេះរៀងរាល់ឆ្នាំ ក្នុងគោលបំណង​អប់រំ និងលើកទឹកចិត្តដល់ប្រជាជនក្នុងការចូលរួមសហការលើកកម្ពស់សោភណ្ឌភាពទីក្រុងតាមរយៈ ការមិនចោលសំរាមតាមទីសាធារណៈ ផ្សព្វផ្សាយដល់អ្នកនៅជុំវិញខ្លួន និងទុកដាក់កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ។

    លោកជំទាវបានបន្តទៀតថា យុទ្ធនាការនេះមានការចូលរួមយ៉ាងផុលផុល និងទទួលបានការគាំទ្រពីយុវជន បណ្តាក្រុមហ៊ុនឯកជន សាលារៀនរដ្ឋ-ឯកជន សាកលវិទ្យាល័យ សមាគម អង្គការជាតិ-​អន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល។

    ក្នុងកម្មវិធីនេះមានការរៀបចំល្បែងលេងកម្សាន្តផ្សេងៗ និងការពិភាក្សាជាក្រុមលើប្រធានបទខុសៗគ្នា ពាក់ព័ន្ធនឹងទីក្រុងស្អាត។

    គូរបញ្ជាក់ថាពាក់ពន័្ធនឹងការងារបរិស្ថាន និងអនាម័យ សាលារៀនវ៉េស្ទឡាញន៍តែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តជាប្រចាំ ចាប់តាំងពីសាលារៀនបានបង្កើតឡើងក្នុងឆ្នាំ2008 ហើយសាលារៀននៅតែបន្តគាំទ្រយុទ្ធនាការ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាបរិស្ថាតសហគមន៍ឱ្យបានស្អាត ព្រមទាំង  កាត់បន្ថយការចោលសំរាមនៅតាមទីសាធារណៈ។

  • ទឹកប្រាក់ 100លានរៀល ពីអ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យចំណាស់ម្នាក់ទៀតហើយនៅស្រុកស្អាង ខេត្តកណ្តាល

    ទឹកប្រាក់ 100លានរៀល ពីអ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្រ្តីវ័យចំណាស់ម្នាក់ទៀតហើយនៅស្រុកស្អាង ខេត្តកណ្តាល

    សម្រាប់ស្ដ្រីដែលមានសំណាងបានឈ្នះរង្វាន់100លានរៀល ពីតែបៃតង អ៊ីឈីតាន់ ម្នាក់នេះមានឈ្មោះ ហាក់ ង៉ិចជូអាយុ 63ឆ្នាំ បច្ចុប្បន្នជាស្ដ្រីមេផ្ទះ និង ជាពលរដ្ឋរស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកស្រីបានអោយដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះ និងដាំស្លររួច អ្នកស្រីបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ដែលមានលក់នៅជិតផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់100លានរៀលនៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយបានស្រែកប្រាប់អ្នកជិតខាងអោយបានដឹង និងជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបស្រាប់។ អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកមួយចំនួនព្យាបាលជំងឺ និងទុកមួយចំនួនទៀតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៅថ្ងៃអនាគត ព្រោះបច្ចុប្បន្ន វ័យក៏កាន់តែចាស់ទៅហើយ។

    គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់100លានរៀល រហូតដល់50រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អុីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក …៕

  • បណ្ណាល័យប្រាសាក់ទី 25 នៅសាលាអណ្ដូងសំរិតត្រូវបានដាក់សម្ពោធ

    បណ្ណាល័យប្រាសាក់ទី 25 នៅសាលាអណ្ដូងសំរិតត្រូវបានដាក់សម្ពោធ

    ខេត្តតាកែវ ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងបន្តចូលរួម​ជំរុញ​ទម្លាប់​នៃការអានរបស់​សិស្សានុសិស្ស​ និងលើកកម្ពស់​ធនធាន​មនុស្សនៅកម្ពុជា អគារ​បណ្ណាល័យ​ដ៏​ថ្មី​ស្រឡាង​ពណ៌បៃតងមួយ​ខ្នង ដែលសាងសង់ និងឧបត្ថម្ភគាំទ្រថវិកា​ដោយ​មូលនិធិ​ប្រាសាក់ ​និងសហការអនុវត្តគម្រោងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

    អគារ​បណ្ណាល័យ​ដ៏​ថ្មីស្រឡាងនេះស្ថិត​នៅក្នុង​​សាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្ដូងសំរិត ក្នុងភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នៅពី​ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2018 ក្រោមអធិបតីភាព​ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី ​ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា លោក លី សាវ៉េត អភិបាលរង​នៃ​​គ​ណៈ​អ​ភិ​បាល​ខេត្តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អាជ្ញាធរដែនដី ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និង​បង​ប្អូន​ប្រជាពលរដ្ឋជាច្រើន​រយ​នាក់​ក្នុង​សហគមន៍។

    ​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងឱ្យដឹង​ថា អគារបណ្ណាល័យ​នៅ​សាលាបឋមសិក្សានិង​អនុវិទ្យាល័យ អណ្ដូងសំរិត នេះ មាន​ទំហំ 9 ម៉ែត្រ x 12 ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់​ថវិកា​ឧបត្ថម្ភទាំងស្រុងពីមូលនិធិប្រាសាក់។ ប្រាសាក់​មិន​ត្រឹម​តែ​ផ្ដល់​តួ​អគារបណ្ណាល័យ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​​ឧបត្ថម្ភ​ការបំពាក់​ធនធាន​សម្ភារ ឯកសារ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស ដើម្បីឱ្យ​​បណ្ណាល័យ​នេះដំណើរការបានដោយ​រលូន​ និងមាននិរន្តន៍ភាព។

    លោក អ៊ុំ សមអឿន បានបន្តទៀតថា បណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ ជា​បណ្ណាល័យទី 25 ហើយ ដែលប្រាសាក់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីទុកជាចំណងដៃជូនសិស្សានុសិ​ស្ស​ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍។ ដោយឡែក ចំពោះខេត្តតាកែវ នេះគឺជាបណ្ណាល័យទី 4 ហើយ ដែលខេត្ត​នេះ​បានទទួល​ពី​ប្រាសាក់ ដោយ​​បណ្ណាល័យ​៣​ទៀត គឺស្ថិត​នៅ ​សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃធំ សាលាបឋមសិក្សា​ព្រៃល្វា និងសាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា។ គិតត្រឹមឆ្នាំ 2018 ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់ 30 ខ្នង នៅ​ក្នុង​ខេត្ត​ចំនួន 9 រួមមាន តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និង ខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សចំនួនជាង 77,000 នាក់ មកពី 343 ភូមិ។ លោកបន្តទៀតថា «អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះអតិថិជនក្នុងសហគមន៍ ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់សម្រាប់ទុកជូនសិស្សានុសិស្សដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋ​លេខា​ធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្ដែង​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និងកោតសរសើរចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងផ្ដល់ការសហការយ៉ាង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​នៃការអាន​នៅ​កម្ពុជា។ ឯកឧត្ដមបានសំណូមពរ​ឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យ​នេះ​ឱ្យ​អស់ពីលទ្ធភាព ដោយជំរុញឱ្យ​មាន​ការ​អានឱ្យ​បាន​ច្រើន​ផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់​កុំឱ្យ​មានការ​បាត់បង់។

    ដោយឡែក លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ ​បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែលបានផ្ដល់​អគារ​បណ្ណាល័យ​រហូត​ដល់​ 4 សម្រាប់​ទឹក​ដី​ខេត្ត​តាកែវ។ នេះ​ជាការ​ចូលរួម​យ៉ាង​ធំធេង​របស់​ប្រាសាក់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​តាកែវ។ លោក​ក៏​បាន​ផ្ដាំផ្ញើឱ្យសិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សានិងអនុវិទ្យាល័យ​ អណ្ដូងសំរិត ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា និង​ចាប់​យក​ទម្លាប់​នៃ​ការ​អាន​សៀវភៅតាមរយៈ​បណ្ណាល័យ​នេះ ដើម្បី​បានលទ្ធផល​ល្អ​ក្នុង​ការសិក្សា និងក្លាយជាសិស្សពូកែទាំងអស់គ្នា។

    ឯកឧត្ដម ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការ​គណៈ​​រ​ដ្ឋ​​​មន្ត្រី បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រាសាក់ ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។ ឯកឧត្ដម​បន្តថា ការផ្ដល់​ជាអគារ​បណ្ណាល័យ​​របស់ប្រាសាក់​នៅពេលនេះ សម​ស្របតាមគោល​នយោបាយ​ចតុកោណរបស់​រាជរដ្ឋាភិបាល​ ក្នុងការ​លើក​ស្ទួយវិស័យ​អប់រំ ជំរុញការ​អាន បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

    ឯកឧត្ដម ក៏បានសំណូមពរចំពោះ​មាតាបិតា​ទាំង​អស់ថា ទោះបីជា​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​តែជំរុញ​កូន​ឱ្យ​បាន​ទៅរៀន​គ្រប់ៗគ្នា កុំ​ឱ្យ​កូន​បោះបង់​ការសិក្សា​ឱ្យសោះ និងជំរុញ​កូនឱ្យ​អាន​សៀវភៅ​ជានិច្ច ព្រោះ​ចំណេះ​ដឹងពិតជាមាន​សារៈសំខាន់ណាស់។ តាមរយៈបណ្ណាល័យនេះ គឺជា​កំណប់​ទ្រព្យដ៏មហាសាល ដែល​សិស្សានុសិស្ស​នៅ​ក្នុង​សាលាអណ្ដូងសំរិតនេះ ត្រូវជីកកកាយយកចំណេះវិជ្ជា សម្រាប់​កសាង​ខ្លួន ​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ។ ឯកឧត្ដមបានផ្ដាំផ្ញើ​ឱ្យ​សិស្សានុសិស្សទាំងអស់ត្រូវ​ខិតខំ​រៀន​សូត្រឱ្យ​បាន​ខ្លាំង​ពូកែ ហើយយក​ចំណេះ​ដឹង​មក​ជួយកសាង​សហគមន៍​ស្រុកកំណើត​ឱ្យ​បាន​រីក​ចម្រើន។ ជាចុងក្រោយ ឯកឧត្ដម​ក៏​បាន​សំណូមពរ​ឱ្យ​មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យ​បាន​គង់វង្ស​ច្រើន​ជំនាន់​ទៅ​មុខ។

  • ទឹកប្រាក់រង្វាន់ 20លានរៀល ពីថ្នាំដុសធ្មេញផ្កាឈូក2 បានបន្តដល់ដៃកម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ

    ទឹកប្រាក់រង្វាន់ 20លានរៀល ពីថ្នាំដុសធ្មេញផ្កាឈូក2 បានបន្តដល់ដៃកម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ

    ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ទឹម សាវ៉េត អាយុ 32ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រស្បែកជើង វីនស្តា ស៊ូ រស់នៅភូមិ ព្រៃរោង ឃុំភារីមានជ៏យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវចំនួនទឹកប្រាក់ 20លានរៀលពីថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ម្នាក់ទៀតហើយ។

    ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋានដោយផ្ទាល់ អ្នកនាង ទឹម សាវ៉េត ដែលក្លាយជាម្ចាស់ទឹកប្រាក់20លានរៀល បានប្រាប់ឱ្យដឹងថា តាំងពីយូរមកហើយ អ្នកនាងតែងគាំទ្រ និងប្រើប្រាស់ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាប្រចាំ ព្រោះវាអាចព្យាបាលជំងឺអញ្ចាញធ្មេញ ជួយធ្វើឱ្យធ្មេញសស្អាត និងបំបាត់ក្លិនមាត់បានយ៉ាងល្អ។ ប៉ុន្តែកាលពីពេលកន្លងទៅនេះ បន្ទាប់ពីប្រើថ្នាំដុសធ្មេញអស់ អ្នកនាងបានទិញថ្នាំដុសធ្មេញផ្កាឈូក2មកប្រើទៀតដែលមានលក់នៅរោងចក្រស្រាប់ ហើយកោសស្ទីកគ័រក្នុងប្រអប់ក៏ឃើញមានរង្វាន់20លានរៀលតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រីករាយជាខ្លាំង និងបានប្រាប់ក្រុមគ្រួសារ ហើយបានទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងប្រអប់តែម្ដង។

    អ្នកនាងបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំ20លានរៀលនេះ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ដោះស្រាយជីវភាពទៅថ្ងៃអនាគត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 បានបង្កើតកម្មវិធីពិសេសជាមួយប្រាក់រង្វាន់ធំ 20លានរៀលមានរហូតដល់50រង្វាន់ ម៉ូតូ HONDA Dream មានចំនួន50គ្រឿង ទូរស័ព្ទ i-Phone មានចំនួន50គ្រឿង រួមជាមួយនឹងរង្វាន់ថ្នាំដុសធ្មេញផ្កាឈូក2រាប់លានប្រអប់ទៀត។ សូមព្យាយាមណា…រង្វាន់ធំ20លានរៀលបន្ទាប់ទៀត អាចជារបស់អ្នក…។ ថ្នាំដុសធ្មេញ ដកបួឃូ ផ្កាឈូក2 ជាឱសថសម្រាប់ព្យាបាល និងថែទាំសុខភាពមាត់ធ្មេញ ៕

  • ទឹកប្រាក់​រង្វាន់ 70លាន​រៀល ពី​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​កសិករ​ម្នា​ក់នៅ​ខេត្តពោធិ៍សាត់

    ទឹកប្រាក់​រង្វាន់ 70លាន​រៀល ពី​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​កសិករ​ម្នា​ក់នៅ​ខេត្តពោធិ៍សាត់

    កសិករ​ម្នា​ក់វ័យ​ចំណាស់​ម្នាក់ ឈ្មោះ សុង ឌី ភេទ​ប្រុស អាយុ 52ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​កំពង់​ក្រសាំង​ក្រោម ឃុំ​កណ្តៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ចំនួន​ទឹកប្រាក់ 70លាន​រៀល ។

    ថ្លែងប្រាប់​ក្រុមការងារ និង​អ្នកសារព័ត៌មាន​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​កន្លែង​ស្នាក់​ផ្ទាល់​តែម្ដង​នោះ លោក សុង ឌី បាន​រៀបរាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះ​កត្តា​ជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​ខ្លាំង ដោយសារតែ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង​ធ្លាក់ខ្លួន​ពិការភាព​ស្ទើរ​ទាំងស្រុង មិនអាច​មានលទ្ធភាព​ប្រកប​កិច្ច​បាន​នោះទេ ពោលគឺ​អាស្រ័យ​ដោយសារ​ប្រពន្ធ និងកូនៗជួយ​ទំនុកបម្រុង​តែប៉ុណ្ណោះ ។

    ប៉ុន្តែ​ស្រាប់តែ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ លោក​បាន​ទៅលេង​បងប្អូន និង​អ្នកភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​អស់កម្លាំង ក៏​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ទទួលទាន លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ​លោក​ពិតជា​រីករាយ និង​រំភើប​ជាខ្លាំង ព្រោះ​ធ្លាប់តែ​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​នៅលើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​ពេលនេះ​លោក​ក៏មាន​ឱកាស​ក្លាយជា​អ្នកមាន​សំណាង​ដូច​គេ​ដែរ។ លោក សុង ឌី បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ទឹកប្រាក់​រង្វាន់ 70លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទៅ​ព្យាបាល​ជំងឺ​ដែល​កំពុងមាន​ជាប់​ប្រចាំកាយ និង​ទុក​មួយចំនួនទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់ ។

    ជាមួយគ្នានេះ ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន ហើយក៏​សូម​អំពាវនាវ​ដល់​មហា​ជន​ទូទៅ សូម​បន្ត​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទាំង ដើម្បី​មានឱកាស​ទទួល​សំណាង​ដូចជា​រូបលោក ។

    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1កំប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។

    អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ70លាន​រៀល , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។

    សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • ទឹកប្រាក់ ១០០លាន​រៀល ពី​អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ​ស្ត្រី​ម្នាក់​ទៀតហើយ​នៅ​ក្រុង​សៀមរាប

    ទឹកប្រាក់ ១០០លាន​រៀល ពី​អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់ដៃ​ស្ត្រី​ម្នាក់​ទៀតហើយ​នៅ​ក្រុង​សៀមរាប

    សម្រាប់​ស្ដ្រី​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ 100លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ម្នាក់នេះ​មានឈ្មោះ ឃន់ ឡា អាយុ ៤0 ឆ្នាំ បច្ចុប្បន្ន​ជា​ស្ដ្រី​មេផ្ទះ ដោយមាន​គ្រួសារ​ជា​អ្នកស៊ីឈ្នួល​បើកទូក​ដឹក​ភ្ញៀវទេសចរ​នោ​បឹង​ទន្លេសាប ជា​ពលរដ្ឋ​រស់នៅ​ភូមិ5 ឃុំ​ចុង​ឃ្នា​ស ក្រុង​សៀមរាប ខេត្តសៀមរាប។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន អ្នកស្រី​បានអោយដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​សម្រាក​ពី​ការរៀបចំ​ផ្ទះ និង​ដាំ​ស្លរ​រួច អ្នកស្រី​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ដែលមាន​លក់​នៅ​ពីមុខ​ផ្ទះ​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង។

    ភ្លាមនោះ អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយ​បាន​ស្រែកប្រាប់​អ្នកជិតខាង​អោយបាន​ដឹង និង​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​គម្រប​ដប​ស្រាប់។

    អ្នកស្រី​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ អ្នកស្រី​នឹង​យកទៅ​សង់បំណុល​ធនាគារ និង​ទិញ​ដី​សង់ផ្ទះ​អោយបាន​សមរម្យ ព្រោះ​បច្ចុប្បន្ន​ផ្ទះ​ស្ថិតនៅក្នុង​ទឹក​ពិបាក​រស់នៅ ហើយ​សល់​ប៉ុន្មាន​យកទៅ​បង្កើត​មុខរបរ​ដើម្បី​ទំនុកបម្រុង​ជីវភាព​គ្រួសារ​អោយ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អុ​ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់100លាន​រៀល រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ iPhone ចំនួន 50គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • យ៉ាម៉ាហា បញ្ចេញ​ម៉ូ​ដែល​ថ្មី ស្តាយ​ទាក់ចិត្ត​យុវវ័យ ឯ​តម្លៃ​សមល្មម

    យ៉ាម៉ាហា បញ្ចេញ​ម៉ូ​ដែល​ថ្មី ស្តាយ​ទាក់ចិត្ត​យុវវ័យ ឯ​តម្លៃ​សមល្មម

    ដើម្បី​ជា​ចំណងដៃ​ចុងឆ្នាំ២០១៨ និង​ការបើក​បវេសនកាល​ថ្មី ក្រុមហ៊ុន គង់ នួន គ្រុប ដែលជា​ក្រុមហ៊ុន នាំចូល​និង​មាន​សិទ្ធិ​ចែកចាយ​តែមួយគត់​នូវ​ផលិតផល​ម៉ូតូ​ម៉ាក YAMAHA បានដាក់​បង្ហាញ​ម៉ូតូ​ម៉ាក​ថ្មី​នៅលើ​ទីផ្សារ ដើម្បី​តម្រូវ​ចិត្តយុវវ័យ និង​អតិថិជន ដែល​ត្រូវការ​ម៉ូតូ​ដែលមាន​រូបរាង​តូច​ល្មម(SLIM BODY DESIGN) រចនា​បែប​ស្ព័​រ (SPORTY IMAGE) កំលាំង​ម៉ាស៊ីន​ខ្លាំង (125CC) និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប។

    លោក​អ្នកនឹង​ទទួលបាន​អារម្មណ៍​កាន់តែ​ងាយស្រួល​ក្នុងការ​បើកបរ​ជាមួយ​និង​បច្ចេកវិទ្យា​ទំនើប​ជាមួយ៖

    Mio M3                                                                                                                        

    – Mio M3 បំពាក់​ទៅដោយ​ប្រព័ន្ធ​ពន្លត់​និង​បញ្ឆេះ​ដោយ​ស្វ័យប្រវត្តិ (Stop Start System) ដើម្បី​សន្សំសំចៃ​សាំង​នៅពេល​ឈប់​ស្តុ​ប (ល្អ​បំផុត​សម្រាប់​ការបើកបរ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន​ដែលមាន​ភ្លើងស្តុប​ច្រើន)

    -កំលាំង​ម៉ាស៊ីន 125cc ជា​ប្រភេទ​ប៊ិច (FI) និង​ប្រព័ន្ធ BLUE CORE ដែល​អាច​សន្សំសំចៃ​សាំង​រហូតដល់ 50% កាត់បន្ថយ​កំដៅ​និង​សំលេង​ម៉ាស៊ីន បង្កើន​សន្ទុះ​ម៉ាស៊ីន។

    -ប្រព័ន្ធ​សោរ​ចំរុះ (MULTI FUCTION KEY)  ដែលមាន​តួនាទី​បួន​គឺ បើក​កែប បើក​កន្លែង​ចាក់​សាំង និង​ប្រអប់​សុវត្ថិភាព (SAFETY LOCKER) ទួ​នាទីចុងក្រោយ​គឺ បើក​LOCK និង​បញ្ចេញ​សំលេង​ដោយ​ស្វ័យប្រវត្តិ (ADVANCE KEY SISTYM)

    -ប្រអប់​ក្រោម​កែប (BOX SEAT) ធំ​ទូលាយ ដែល​អាច​ផ្ទុក​ឥ​វ៉ាន់​បាន​ច្រើន ឬ​កាបូប​យួរដៃ​បាន​យ៉ាង​ងាយស្រួល

    -ការ​រចនា​រូបរាង​បែប​ស្ព័​រ និង​កន្លែង​ដាក់​ជើង​ធំ (FOOT SPACE) ល្មម​ងាយស្រួល​បើកបរ

    -ប្រព័ន្ធ​អេកូ ECO SYSTEM  នឹង​ជួយ​ប្រាប់​អ្នក​អំពី​ការប្រើប្រាស់​ល្បឿន​ដែល​សមស្រប អាចជួយ​សន្សំសំចៃ​សាំង

    -ប្រព័ន្ធ​ហ្វ្រាំងដៃ SMART LOCK SYSTEM ជួយ​អោយ​ម៉ូតូ​មិន​រំកិល ឬ​រអិល នៅពេល​ចត។

    សូម​ស្វែងរក​ព័ត៌មាន​បន្ថែម​តាមរយះ​ដេប៉ូ​ចែកចាយ របស់​យ៉ាម៉ាហា សំរាប់​អ្នក​នៅ​ភ្នំពេញ (តំបន់​លក់​ម៉ូតូ គីរីរម្យ

    អូ​ឬ​ស្សី) ឬ​ហាង​យ៉ាម៉ាហា (សាខា​បាក់​ទូក ផ្សារ​ទំនើប​AEON  សាខា​ផ្លូវ​ម៉ៅ​សេង​ទុង និង សាខា​គីរីរម្យ) និង​បណ្តា​ខេត្ត​មួយចំនួន កំពង់ចាម សៀមរាប បាត់ដំបង៕