បំបាត់​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ

មាន​វិធី​តាមបែប​ធម្មជាតិ​ជាច្រើន​ដែល​អាចជួយ​លប់បំបាត់​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ទន់ភ្លន់ តើ​មាន​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ៖ ផ្លែក្រូច​ឆ្មារ ដូចដែល​យើង​បានដឹង​ច្បាស់​ហើយ​ថា ទឹកក្រូច​ឆ្មារ​មាន​ភាពជា​ទឹក​អាស៊ីត​ខ្សោយ ដែល​អាច​លាង​សម្អាត​ពណ៌​ដែល​ដិត​ជាប់​នៅលើ​ស្រទាប់​ស្បែក​ផ្នែក​ខាងលើ​បាន ដោយ​ប្រើ​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ទឹក​ជាមួយ​ទឹកក្រូច​ឆ្មារ ហើយ​យកមក​ផ្តិត​ជូត​លើ​ស្នាម​អុច​ខ្មៅ ក្នុង​មួយថ្ងៃ​ឱ្យបាន​ពីរដង ព្រឹក-ល្ងាច រយៈពេល​មួយខែ​នឹង​បានទទួល​លទ្ធផល​ជាមិនខាន។ ទឹកដោះគោ និង​ប្រេង​ល្ហុងខ្វង​ជាតិ​អាស៊ីត លែ​ក​ទិ​ក នៅក្នុង​ទឹកដោះគោ​ជួយ​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ឡើង​បាន ហើយ​ថែមទាំង​ជួយ​សម្រួល​សភាព​ស្បែក​ឱ្យ​រាប​រលោង​ទៀតផង វិធី​ធ្វើ​ក៏​ងាយស្រួល ដោយ​គ្រាន់តែ​យក​សំឡី​ជ្រលក់​ក្នុង​ទឹកដោះគោ ហើយ​យកមក​បិទ​នៅត្រង់​កន្លែង​ដែលមាន​ស្នាម​អុច​ខ្មៅ រួច​ទុកចោល15នាទី ហើយ​លាង​ចេញ ឯ​ប្រេង​ល្ហុងខ្វង​ក៏មាន​គុណសម្បត្តិ​ជួយ​ប្រឆាំងនឹង​ការ​រលាក​ក្លាយ ហើយ​ថែមទាំង​ផ្តល់នូវ​ភាព​ស្រស់បស់​ដល់​ស្បែក​មុខ​ថែម​ទៀតផង ដោយ​គ្រាន់តែ​បន្តក់​នៅលើ​ស្នាម​អុច​ខ្មៅ​នោះ ក្នុង​មួយថ្ងៃ​ឱ្យបាន2ដង​ប៉ុណ្ណោះ។ ប្រទាល​កន្ទុយក្រពើ យក​សាច់​ក្នុង​របស់​ស្លឹក​ប្រទាល​កន្ទុយក្រពើ​មក​ដុស​នៅត្រង់​កន្លែង​ដែលមាន​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ មួយថ្ងៃ2ដង ហើយ​ទុកចោល​ឱ្យបាន​យ៉ាងតិច45នាទី មុននឹង​លាង​ចេញ​នឹង​ទឹកស្អាត។ គុណសម្បត្តិ​សំខាន់​របស់​សាច់​ប្រទាល​កន្ទុយក្រពើ គឺ​ជួយ​ជួសជុល​កោសិកា​ស្បែក ទើប​ធ្វើឱ្យ​វិធី​នេះ​ធ្វើ​ហើយ បានទទួល​លទ្ធផល​ល្អ​ណាស់៕

ជំងឺដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពី «មូស»

នៅក្នុងរដូវភ្លៀងដែលមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃរហូតដល់មានទឹកដក់សឹងគ្រប់ទីកន្លែងនោះ គឺជាប្រភពកំណើតយ៉ាងល្អដល់ពួកសត្រូវកំណាចដូចជាសត្វមូស។ ជាប្រក្រតី សត្វមូសមានវដ្តជីវិតក្នុងអំឡុងពេលនៅជាស៊ុតរហូតដល់ធំពេញវ័យក្នុងរយៈពេលពី 9 – 14 ថ្ងៃ ហើយមានតែមូសញីប៉ុណ្ណោះដែលបឺតឈាមជាអាហារ ចំណែកមូសឈ្មោលវិញបឺតទឹកដមពីកេសរផ្កាជាអាហារ ហើយក្រៅពីនេះសត្វមូសញីដែលធំពេញវ័យហើយមានអាយុវែងបានដល់ទៅ 1 – 3 ខែ ឯមូសឈ្មោលមានអាយុត្រឹមតែ 6 – 7ថ្ងៃប៉ុណ្ណោះ តែអ្វីដែលគួរឱ្យខ្លាចនោះគឺ ស៊ុតរបស់មូស ដោយមូសញីនឹងទម្លាក់ស៊ុតនៅក្នុងទឹកនឹង(អត់ហូរ) ស៊ុតនឹងអណ្តែតខ្លួននៅលើផ្ទៃទឹក។ មូសប្រភេទខ្លះប្រើពេលវេលាចាប់តាំងពីទម្លាក់ស៊ុតរហូតដល់ញាស់ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។ ការទម្លាក់ស៊ុតរបស់សត្វមូសម្តងៗមានចំនួនស៊ុតចាប់តាំងពី50 រហូតដល់ 300 ស៊ុតឯណោះ ហើយមូសញីមួយក្បាល ក្នុងមួយជីវិតរបស់វាអាចទម្លាក់ស៊ុតបានចាប់ពី 1 – 7ដងឯណោះ និងអ្វីដែលសំខាន់នោះគឺ ស៊ុតរបស់មូសធន់នឹងសភាវស្ងួតក្រៀមក្រោះបានជាច្រើនខែ និងបើសឹនជាបានទទួលសំណើម ឬមានទឹកលិចស៊ុតម្តងទៀតនោះ ស៊ុតនឹងអាចញាស់ចេញជាសត្វមូសបានក្នុងរយៈពេលតែ 20 – 60 នាទីប៉ុណ្ណោះ។ ថ្ងៃនេះឡា រ៉ែនសូមនាំយកព័ត៌មានរបស់ជំងឺឆ្លងដែលបណ្តាលមកពីសត្វមូសចម្លងរោគមកជម្រាបជូនមិត្តអ្នកអាន ដើម្បីធ្វើជាចំណេះដឹងក្នុងការសង្កេតមើលអាការ និងការការពារជំងឺទាំងនោះដូចខាងក្រោម។ 1 . ជំងឺគ្រុនឈាម មូលហេតុ៖ បណ្តាលមកពីមេរោគវីរុសដោយមានមូសខ្លាជាភ្នាក់ងារចម្លងរោគ។ អាការ៖ បន្ទាប់ពីត្រូវមូសខ្លាដែលមានមេរោគខាំបានប្រមាណជា … Read more

ក្បាច់​រួមភេទ ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ស្រី

បើ​យើង​និយាយ​អំពី​ក្បាច់​រួមភេទ គឺ​គ្មាន​អ្វីដែល​ល្អ​ជាង​មនុស្ស​ស្រី​អង្គុយ​នៅ​ពីលើ​នោះទេ ព្រោះ​វា​ងាយ​នឹង​ទទួលបាន​ចំណុចកំពូល ហើយ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​គ្រប់យ៉ាង ទាំង​ការ​ភ្ញោ​ច​ខាងក្រៅ ខាងក្នុង និង​ឱ្យ​ខាង​ប្រុស​រួមភេទ​បាន​កាន់តែ​យូរ។ ប៉ុន្តែ​ក្បាច់​តែមួយ​មុខ​នេះ គឺ​មិន​គ្រប់គ្រាន់​នោះទេ ដោយ​អ្នក​គួរតែ​សិក្សា​បន្ថែមទៀត​អំពី​វា។ ខាងក្រោម​នេះ​អ្នកនឹង​ទទួលបាន​នូវ​ការប្រើ​ក្បាច់ ដើម្បី​រួមភេទ​ដោយ​ខ្លួនឯង និង​ការណែនាំ​ដើម្បីឱ្យ​ទទួលបាន​ចំណុចកំពូល​កាន់តែ​ស្រួល។ ចំណុច​មូលដ្ឋាន នៅពេល​អ្នក​ឡើង​ជិះ​ពីលើ​ដៃគូ​ហើយ អ្នក​គួរតែមាន​ជម្រើសខ្លះៗសម្រាប់​ការ​កម្រើក ឬ​ប្រើ​ដៃ និង​ជើង​ទាំងសងខាង​ផង។ ជើង​ម្ខាង​គួរតែ​លើ​គន្លង​ពីលើ​ខាង​ប្រុស​ដែល​កំពុងតែ​ដេក ពេលនោះ​អ្នកនឹង​ទទួលបាន​អារម្មណ៍​ដ៏​អស្ចារ្យ​ហើយ។ អ្នក​ក៏​អាច​លុតជង្គង់​នៅ​ពីលើ​ខាង​ប្រុស​ក៏បាន​ដែរ ព្រោះ​វា​ជា​ក្បាច់​មួយ​ដែល​មិនសូវ​ប្រើ​កម្លាំង​សង្កត់​ខ្លាំង និង​ផ្តល់ឱ្យ​អ្នក​នូវ​ជម្រើស​ជាច្រើន​បន្ថែមទៀត។ វេជ្ជបណ្ឌិត សា​ឌី អា​លី​សុន (Dr. Sadie Allison) បាន​ប្រាប់ថា ការដាក់​ជើង​របស់​អ្នក​នៅលើ​កំពូល​ភ្លៅ​របស់គាត់​នឹងធ្វើ​ឱ្យ​អ្នកមាន​លំនឹង​កាន់តែច្រើន។ អ្នក​ក៏មាន​សេរីភាព​ក្នុង​ការប្រើ​ដៃ​ដែរ នៅពេល​អង្គុយ​រួមភេទ។ អ្នក​អាចដាក់​ដៃ​នៅ​គ្រប់កន្លែង​ចាប់ពី​ទ្រូង​របស់គាត់​ចុះមក​ក្រោម ឬ​អោ​បក​របស់គាត់។ ទីតាំងរ​បស់ដៃ​ក៏​នឹង​ប៉ះពាល់​ទៅលើ​ភាព​ជិតគ្នា​ដែល​អ្នក​កំពុង​តាំងនៅ និង​មុំ​ដែល​គាត់​អាច​សូក​បញ្ចូល​លិង្គ​បាន។ ចូរ​សាកល្បង​ជម្រើស​ពីរ-បី​បន្ថែមទៀត ដើម្បី​មើលថា​តើ​អ្វីដែល​ល្អ​បំផុត និង​ខុសគ្នា​ប៉ុណ្ណា។ ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​ដៃ​ភ្ញោ​ច​ដោយ​ខ្លួនឯង នៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ធ្វើ អ្នក​ក៏​អាច​ប្រើ​ដៃ​នោះ​ទៅ​ភ្ញោ​ច​ឱ្យ​ខាង​ប្រុស​បន្ថែមទៀត។ កែ​ទិ​កនិច​បន្តិច បន្ថែម​ពីលើ​ការធ្វើ​ចលនា​ដៃ និង​ជើង អ្នក​ក៏​អាច​សាកល្បង​ក្បាច់​រួមភេទ Cowgirl ដោយ​ត្រឡប់ក្រោយ។ សម្រាប់​ដៃគូ​រួមភេទ​មួយចំនួន ក្បាច់​មួយ​នេះ​អាចជួយ​ឱ្យ​អ្នក​វាយប្រហារ​ទៅលើ G-spot និង​ផ្តល់​អារម្មណ៍​យ៉ាង​ល្អ​សម្រាប់​ខាង​ប្រុស​ទៀតផង។ វេជ្ជបណ្ឌិត អា​ឡី​សុន … Read more

ថែបំប៉ន​ស្បែ​កដោយ​ផ្លែ​ឪឡឹក

វិធី​ធ្វើ គឺ​ចិត​សាច់​ផ្លែ​ឪឡឹក​ជា​បន្ទះស្តើងៗ ធំ​ល្មម ដោយ​ជ្រើស​យកតែ​សាច់​ផ្នែក​ក្នុង​បំផុត កុំ​យក​សាច់​ដែល​នៅជាប់​នឹង​សម្បក ព្រោះ​សាច់​នៅ​កន្លែង​នេះ​មាន​សារជាតិ​អាស៊ីត​ច្រើន ហើយ​រឹង​មិន​ស័ក្តិសម​នឹង​យកមកប្រើ​នោះទេ។ ពេល​បាន​បន្ទះ​សាច់​ឪឡឹកស្តើងៗមកហើយ ចូរ​យកមក​ដាក់​តំរៀប​នៅលើ​បន្ទះ​ក្រណាត់ស​ស្តើង​ដែល​ត្រៀម​ទុកជា​ស្រេច​ហើយ បន្ទាប់មក​ក៏​លើក​យកមក​បិទ​ពីលើ​ផ្ទៃមុខ​ឱ្យ​សព្វ ទុកចោល​ប្រមាណ10-15នាទី សឹម​លាងមុខ​ចេញ​ដោយ​ទឹកស្អាត។ លទ្ធផល​ដែល​ទទួលបាន​ពី​ការថែបំប៉ន​ស្បែក​មុខ​ដោយ​សាច់​ផ្លែ​ឪឡឹក​នោះ​គឺ​ភាព​ត្រជាក់​របស់​ឪឡឹក​ជួយ​បន្ធូរ​សភាព​ស្បែក​ឱ្យ​ស្រស់ស្រាយ សារធាតុ​ពណ៌​ក្រហម​របស់​សាច់​ឪឡឹក​ដែល​ហៅថា ឡៃ​ខូ​ពី​ន ដែលមាន អ៊ែន​ធី​អុក​ស៊ី​ឌែ​ន​ក្រៅពី​ជួយ​ក្នុងការ​ថែបំប៉ន​បេះដូង រួមទាំង​ការពារ​រោគ​មហារីក​ហើយ​នោះ នៅ​អាច​បឺត​យកជាតិ​ខ្លាញ់​ដែលមាន​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​៉​ម​ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការហូរ​វិល​របស់​លោហិត​នៅ​ម្តុំ​ផ្ទៃមុខ​ឱ្យ​ដំណើរការ​ប្រក្រតី ជួយ​ឱ្យ​រន្ធ​រោម​មាន​ភាពយឺត​យារ ស្រស់បស់ ហើយនៅក្នុង​ទឹក​ឪឡឹក​ក៏មាន​ម៉ូ​លេ​គូ​ល​របស់​ស្ករ​ច្រើន​សមល្មម រួមទាំង​មាន​អាស៊ីត អា​មី​ណូ បន្តិចបន្តួច​ដែល​ជួយ​ក្នុងការ​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង៕

កម្ចាត់​មុនខ្សាច់​ស្អាត​ហ្មត់ចត់ ដោយ​ចំណាយលុយ​តិច​បំផុត

មុនដំបូង​ត្រូវ​ត្រៀម​ឧបករណ៍​ជំនួយ​ទាំងអស់នេះ​ជាមុនសិន៖ ក្រដាស​ជូត​ដៃ​ប្រភេទ​ដុំ​រមូរ ទាញ​ផ្តាច់ចេញ​ជាបន្ទះៗ ទុកឱ្យ​រួចជាស្រេច ស៊ុត​ស​ឆៅ កន្សែងពោះគោទន់ៗទុក​ជូត​មុខ ទឹក​ក្តៅឧណ្ហៗ ដំណាក់​ការអនុវត្ត៖ ប្រមូល​សក់​ចង​ទៅក្រោយ​កុំឱ្យ​បាំង​ផ្ទៃមុខ យក​កន្សែងពោះគោ​ជ្រលក់​ទឹក​ក្តៅឧណ្ហៗមក​គ្របពីលើ​ផ្ទៃមុខ​របស់​អ្នក​ប្រមាណ​ជា5-10នាទី បន្ទាប់មក​លាងដៃ​រប​ស់​អ្នក​ឱ្យ​ស្អាត រួច​យក​ចុង​ម្រាមដៃ​ផ្តិត​ស៊ុត​ស យកមក​លាប​ឱ្យ​សព្វ​ពេញ​ផ្ទៃមុខ ជាពិសេស​បរិវេណ​ដែល​ចង់​បក មុនខ្សាច់​ចេញ ដូចជា កៀន​ច្រមុះ និង​ថ្ងាស​ជាដើម។ យក​ក្រដាស​ជូ​តដៃ​ដែល​ហែក​ជាបន្ទះៗទុកជា​ស្រេច​ហើយ​នោះ មក​ដាក់​បិទ​ពីលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ ហើយ​ទុកចោល​រហូតដល់​មាន​អារម្មណ៍​ថា ស៊ុត​ដែល​លាប​នោះ​ស្ងួត​អស់។ បក​ក្រដាស​ជូ​តដៃ​ចេញ​ម្តងមួយៗ ចាប់ពី​ចង្កា ដេញ​ឡើង​ទៅដល់​ថ្ងាស ដោយ​ប្រើ​វិធី​ទាញ​បញ្ច្រាស់​ឡើងលើ ថ្នមដៃ​បន្តិច ព្រោះ​អាចធ្វើឱ្យ​អ្នក​ឈឺ​បាន មុនខ្សាច់​នឹង​ស្អិត​ជាប់​ក្រដាស​ចេញមកជាមួយ​ជាមិនខាន។ បន្ទាប់ពី​នោះមក ចូរ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត នោះ​អ្នកនឹង​សង្កេតឃើញថា មុនខ្សាច់​បាន​របូត​ជ្រុះ​ចេញ​អស់ពី​ផ្ទៃមុខ​របស់​អ្នក​ហើយ ហើយ​ផ្ទៃមុខ​របស់​អ្នកនឹង​ហ្មត់​ស្អាត​រលោង​ឡើង​គួរឱ្យ​ចង់​ស្ទាបអង្អែល​ជាមិនខាន៕

វិធី​រៀបចំខ្លួន យ៉ាង​ស្រស់​សង្ហា​ទៅ​សម្ភាស​ការងារ

វា​ពិតប្រាកដ​ហើយ ដែល​បុរស​គ្រប់គ្នា​ចង់បាន​ភាពជឿជាក់​គ្រប់​ជ្រុងជ្រោយ​ពេល​ទៅ​សម្ភាសន៍​ចូលធ្វើការ​នោះ ព្រោះថា​ក្រៅពី​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថាស​ប្បាយ​ស្រួលខ្លួន និង​ស្រួល​ចិត្តហើយ វា​នៅបាន​សាង​នូវ​ភាព​ពេញចិត្ត​ដល់​ចៅហ្វាយនាយ​ដែល​នឹង​ទទួលយក​អ្នក​ឱ្យចូល​ធ្វើការ​នោះ​ទៀតផង ដូច្នេះហើយ​ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូម​នាំយក​ទិច​និក​ក្នុងការ​រៀបចំខ្លួន​ឱ្យ​ស្រស់​សង្ហាដើម្បី ប្រុងប្រៀប​ខ្លួន​ចូល​សម្ភាស​ចូល​បម្រើ​ការងារ​ឱ្យទទួល​បាន​ជោគជ័យ​មក​ជម្រាបជូន​ដូចខាងក្រោម​នេះ។ 1/ កោរពុកមាត់ ពុកចង្កា ពី​យប់​ទុកឱ្យហើយ ព្រោះថា ដល់​ថ្ងៃ​ដែល​ត្រូវ​ចូលទៅ​សម្ភាស​មែនទែន​នោះ អ្នក​ច្រើនតែ​រសាប់រសល់ ខ្វល់ខ្វាយ និង​ញាប់​ញ័រ​នៅពេល​ព្រឹក​មុននឹង​ចេញពីផ្ទះ​ទៅ។ ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ថា អ្នក​គួរ​កោរពុកមាត់ ពុកចង្កា និង​រោម​មុខ​តាំងពី​ពេលយប់​ទុកឱ្យហើយ ដើម្បី​បង្កើន​ភាពស្រស់ស្អាត​នៅពេល​ព្រឹកស្អែក។ គួរ​កោរ​សម្អាត​ក្រោយពេល​ងូតទឹក​ហើយ និង​គួរ​ប្រយ័ត្ន​កុំឱ្យ​មុត​មាន​ស្នាមរបួស ព្រោះ​អ្នក​ប្រហែលជា​មិន​ចង់ឱ្យ​អ្នក​ដែល​សម្ភាស​រូបអ្នក​សម្លឹង​ស្នាមរបួស​ខ្លាំង​ជាង​មើល​ផ្ទៃមុខ​ដ៏​ស្រស់​សង្ហា​របស់​អ្នក​ឡើយ មែន​ទេ? 2/ កុំ​បណ្តោយ​ឱ្យមាន​អង្គែ​ជ្រុះ ព្រោះ​ការ​ស្លៀកពាក់​ឈុត​ដែលមាន​ពណ៌​ចាស់​ដិត ដូចជា ពណ៌​ខៀវ​ទឹកប៊ិច​ចាស់ ឬ​ខ្មៅ គឺជា​ពណ៌​ដែល​ធ្វើឱ្យ​អ្នក​មើលទៅ​ថ្លៃថ្នូរ កាលី​ប​និង​មើលទៅ​សមជា​អ្នកមានចំណេះដឹង តែ​រឿងដែល​មក​បញ្ឈប់​ភាព​សង្ហា​របស់​អ្នក​ឱ្យ​ឈប់​ង៉ក់​នោះ​គឺ អង្គែ សត្រូវ​ដ៏​កំណាច​របស់​ស្បែកក្បាល​របស់​អ្នកនឹង​ឯង។ អ្នក​គួរ​ធ្វើការ​កម្ចាត់​អង្គែ​ឱ្យ​អស់ពី​ក្បាល ដោយ​ការ​កក់សក់​នឹង​សាប៊ូកក់សក់​ដែលមាន​ការការពារ និង​កម្ចាត់​អង្គែ​នៅពេល​ព្រឹក​ដែល​ត្រូវ​សម្ភាស​នោះ​តែម្តង ហើយ​បើ​អ្នកមាន​បញ្ហា​ត្រង់​ថា​មាន​អង្គែ​ច្រើន​នោះ​ឡា​រ៉ែ​ន ណែ​នាំឱ្យ​កក់សក់​ដោយ​ទឹក​ក្តៅឧណ្ហៗព្រោះ​វា​នឹងមិន​ធ្វើឱ្យ​ស្បែកក្បាល​របស់​អ្នក​ឡើង​ស្ងួត​ជ្រុល​ពេក និង​កើតមាន​អង្គែ​តិច​បំផុត។ 3/ តុបតែង​សក់​ផ្នែក​ខាងក្រោយ​ឱ្យ​ស្អាត​រៀបរយ​ផង មិនមែន​តែ​សក់​ផ្នែក​ខាងមុខ​នោះទេ​ដែល​អ្នក​ត្រូវ​មើលថែទាំ និង​យកចិត្តទុកដាក់​ជាពិសេស​នោះ សក់ និង​ជើងសក់​ផ្នែក​ខាងក្រោយ​ក៏​ដូចគ្នា​ដែរ បើ​សក់​ខាងមុខ​ស្អាត​ខ្ញង់ តែ​ខាងក្រោយ​សំពោង​ដូច​គូទ​ទា ក៏​អស់​សង្ហា​បាន​ដូចគ្នា … Read more

វិធី 7 យ៉ាង​បញ្ចុះ​ជាតិ​ស្ករ បន្ថយ​រោគា

ទោះជា​រសជាតិ​ផ្អែម​ជួយ​បង្កើន​ភាព​ឈ្ងុយឆ្ងាញ់​ដល់​ម្ហូបអាហារ​ក៏ដោយ តែបើ​បរិភោគ​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​កើតរោគធាត់ រោគ​បេះដូង និង​រោគ​លើសឈាម​បាន ដូច្នេះ​វិធី​ងាយ​បំផុត និង​ឃើញ​លទ្ធផល​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់ និង​ថាមពល​គឺកាត់បន្ថយ​ការទទួល​ទាន​ស្ករ​ចុះ​បន្តិចម្តងៗ ដូចជា បន្ថយ​បរិមាណ​ស្ករ​នៅក្នុង​ទឹកតែ កាហ្វេ ឬ​អាច​ប្រើ​ស្ករ​សិប្ប​និមិត្ត និង​ចៀសវាងអាហារ​ដែលមាន​ស្ករ​ច្រើន ដោយ​វិធី​ដូចខាងក្រោម​នេះ 1 . កុំ​ភ្លេចខ្លួន​ជឿ​ពាក្យឃោសនា​ថា វា​ជា “ស្ករ​សុខភាព” ព្រោះ​មិន​ថា​ជា​ស្ករ​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធតែ​ផ្តល់នូវ​ថាមពលស្មើគ្នា​ទាំងអស់ ។ 2 . ទទួលទាន​ផ្លែឈើ​ជំនួស​នំ ឬ​បង្អែម ព្រោះ​ផ្លែឈើ​មាន​វិ​តា​មីន សារធាតុ​រ៉ែ និង​មាន​កាក​សរសៃ​ដែល​ជួយ ឬ​ពន្យារ​ការបឺត​ជ្រាប​ជាតិ​ស្ករ​ទៅក្នុង​រាងកាយ និង​ខា​បូ​ហាយ​ដ្រេ​ត​ដែលជា​មូលហេតុ​របស់​រោគ​ធាត់ និង​គួរ​ចៀសវាង​ញ៉ាំ​ទឹក​ផ្លែឈើ​កំប៉ុង ព្រោះនឹង​ទទួលបាន​ជាតិ​ស្ករ​លើសពី​តំរូវការ ។ 3 . បន្ថយ ឬ​កម្ចាត់​ខា​បូ​ហាយ​ដ្រេ​ត​បំប្លែង ពពួក​នំប៉័ង និង​នំ​បេ​ឃើ​រី​ដែល​នឹង​ប្រែ​ក្លាយទៅជា​ស្ករ​នៅក្នុង​ឈាម​បាន​លឿនប្រហាក់ប្រហែលគ្នា​នឹង​ការ​ញ៉ាំ គ្លុយ​ខូ​ស​ដែរ ក្រៅពីនេះ​ខា​បូ​ហាយ​ដ្រេ​ត​ដែល​សល់​ពី​ការប្រើប្រាស់​នឹងត្រូវ​ប្រមូល​សន្សំ​ជា Triglyceride ជា​ខ្លាញ់​ដែល​រាងកាយ​រក្សា​ទុកជា​ស្បៀង ។ 4 . ប្រយ័ត្ន​អាហារ​ចម្អាប​គ្មាន​ជាតិ​ខ្លាញ់ តាមរយៈ​ការជឿខុសៗដែលថា បើ​អាហារ​គ្មាន​ជាតិ​ខ្លាញ់ នឹងមិន​ធ្វើឱ្យ​ធាត់​ទេការពិត​វិញ អាហារ​គ្មាន​ជាតិ​ខ្លាញ់ នៅមាន​ស្ករ និង​បរិមាណ​កាឡូរី​ខ្ពស់​ផងដែរ ។ 5 … Read more

សាច់​ស្អាត និង​សុខ​ភាពល្អ​គ្រប់​ឥរិយាបទ​នៅក្នុង​ផ្ទះ

ភាពស្រស់ស្អាត​មិនមែន​រកបាន​ដោយងាយៗនោះទេ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​វិធី​ក្នុងការ​ទាញយក​នូវ​ភាពស្រស់ស្អាត​ពី​គ្រប់​ឥរិយាបទ​របស់​អ្នក ទោះជា​នៅក្នុង​ផ្ទះ​ក៏ដោយ​ក៏​អ្នក​អាច​ស្រស់ស្អាត​បានគ្រប់ពេល និង​គ្រប់​ទីកន្លែង​ដែរ សូម​តាមដាន​ជាមួយនឹង​គន្លឹះសំខាន់ៗដូចខាងក្រោម​នេះ ៖ ក្នុង​បន្ទប់ទឹក ត្រាំ​ទឹក​ក្តៅឧណ្ហៗ :  ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ដែលមាន​សីតុណ្ហភាព​ប្រមាណ​ជា32-37អង្សា បន្តក់​ទឹក​ប្រេង​ក្រអូប រ៉ូ​សមែ​រី ឬ​មីន​ត៏​ដើម្បី​បង្កើន​ការហូរ​វិល​របស់​លោហិត ដែល​រ៉ូ​សមែ​រីនឹង​ជួយ​ជំរុញ​រន្ធ​រោម​ឱ្យ​បណ្តេញ​វត្ថុ​កខ្វក់​ចេញមកក្រៅ ដោយ​ត្រាំ​ខ្លួន​ប្រមាណ​ជា20នាទី​នឹង​ជួយ​សម្រួល​ស្បែក​ដែល​ហត់នឿយ ឬ​ទ្រុឌទ្រោម​ឱ្យ​ល្អ​ឡើងវិញ។ ដុសខាត់​ស្បែក : ក្រៅពី​ធ្វើការ​សម្អាត​ស្បែក​យ៉ាង​ហ្មត់ចត់​ហើយ បើ​ចង់​បង្អួត​ស្បែក​ល្អ​នោះ​ត្រូវតែ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ចោល​ជាមុនសិន ដែល​ផ្លែ​ប៉េងប៉ោះ​គឺជា​តួឯក​នៃ​ការ​មាន​ស្បែក​ស្អាត សុខភាព​ល្អ ដោយ​យក​ប៉េងប៉ោះ 2ផ្លែ មក​ខ្វេះ​យក​គ្រាប់​ចេញ រួច​កិន​ឱ្យ​ល្អិត ហើយ​បន្ថែម​ម្សៅ​សាលី​ម៉ដ្ឋ​ចូលទៅ រួច​យកមក​ខាត់​ស្បែក​ជា​រង្វង់​មូល​ឱ្យ​សព្វ ទុកចោល5-10នាទី សាច់​ប៉េងប៉ោះ​នឹង​ជួយ​ព្យាបាល​ស្បែក​ដែល​ខូចខាត ហើយ​ពណ៌​របស់​វា​នឹងធ្វើ​ឱ្យ​ស្បែក​ឡើង​សលាយ​ផ្កាឈូក​ទៀតផង។ ក្នុង​ចង្ក្រាន​បាយ ស្បែ​កដៃ​ឡើង​ស្អាត ពណ៌​សលាយ​ផ្កាឈូក​នៅតែ​ស្រស់ស្អាត​ជានិច្ច អាស្រ័យ​លើ​ការមើល​ថែ​ពី​ខាងក្នុង​រាងកាយ ដូច្នេះ​ពេល​ទិញ​បន្លែ​យកមក​ទុក​ក្នុង​ទូទឹកកក​លើក​ក្រោយ សូមកុំ​ភ្លេចបន្លែ​ខាងក្រោម​នេះ​ផង ៖ ស្ពៃ : ឧ​ត្ត​ម​សម្បូរ​ទៅដោយ​វីតាមីន A ការបរិភោគ​ស្ពៃ​នឹងធ្វើ​ឱ្យ​ស្បែ​កស និង​រាបស្មើ​ត​តាមបែប​ធម្មជាតិ។ គ្រាប់សណ្តែក​ហោ​ឡាំង​តៅ : សម្បូរ​ទៅដោយ​វីតាមីន A ដែល​នឹង​ធ្វើឱ្យ​ស្បែក​មុខ​កាន់តែ​រាប​ម៉ដ្ឋខៃ​ឡើង។ ដំឡូងបារាំង : មាន​ប្រូ​តេ​អី​ុ​ន និង​វីតាមីន C … Read more

ស្បែក​ប្រះ បែក​ស្រកា នៅក្នុង​រដូវរងា គួរ​ដោះស្រាយ​បែបណា?

រដូវរងា ជា​រដូវ​ដែលចាស់ៗជំនាន់​មុន​តែង​បង្គាប់​ឱ្យ​កូនកំលោះ​របស់ខ្លួន​សង្កេត​មើល​កូនស្រី​ក្រមុំ​នៅក្នុង​ភូមិ ថា​តើ​នារី​ណាមួយ ដែលមាន​រូបឆោម​សម្បុរ​ស្រស់ស្អាត​នៅក្នុង​អំឡុង​រដូវ​នេះ គឺ​មិន​សំដៅ​តែ​លើ​រូបរាង​ខាងក្រៅ​តែ​ម្យ៉ាង​នោះទេ ពោលគឺចាស់ៗចង់​បញ្ជាក់​ឱ្យ​សង្កេត​ពី​ការថែរក្សា​សុខភាព​ស្បែក និង​ភាព​ឧស្សាហ៍​របស់​នារី​ម្នាក់​នោះ។ នៅពេលដែល​រដូវរងា​ឈានចូល​មកដល់ ស្បែក​របស់​យើង​គ្រប់គ្នា​តែងតែ​ជួប​បញ្ហា​ស្ងួត ខ្វះ​ជាតិ​សំណើម​ដោយសារតែ​ខ្យល់។ ជាពិសេស ប្រសិនបើ​អ្នក​បណ្តែតបណ្តោយ​មិនចេះ​រក្សា​ស្បែក​ឱ្យបាន​ទៀងទាត់​ទេនោះ ស្បែក​ស្ងួត​កាន់តែខ្លាំង រហូត​ប្រេះ​បែក​ស្រកា​ជាមិនខាន។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នឹងធ្វើ​ការចែករំលែក​នូវ​វិធីសាស្ត្រងាយៗក្នុងការ​ថែរក្សា​ស្បែក​មិនឱ្យ​ស្ងួត​ប្រេះ​ក្នុង​រដូវរងា​ឡើយ ដោយ​ប្រើប្រាស់​ផ្លែឈើសាមញ្ញៗដូចខាងក្រោម​នេះ។ 1/ ផ្លែក្រូច​ពណ៌​លឿង របៀប​ផ្សំ និង​ការអនុវត្ត លាយ​សាច់​ប្រទាល​កន្ទុយក្រពើ 2ស្លាបព្រា​កាហ្វេ ជាមួយនឹង​ទឹកក្រូច​ពណ៌​លឿង 1ស្លាបព្រា​កាហ្វេ ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​តែមួយ។ រួច​លាប​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​សព្វ​ល្អ ហើយ​រងចាំ​ឱ្យ​ល្បាយ​នេះ​ធ្វើ​សកម្មភាព​រយ:ពេល10នាទី។ បន្ទាប់មក​សឹម​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្តៅឧណ្ហៗ ហើយ​កុំ​ភ្លេច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​តាម​ក្រោយ​ផង។ ចូរ​អនុវត្ត​វិធី​នេះ​យ៉ាងហោចណាស់3ដង​ក្នុង​មួយ​សប្តាហ៍ នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​ភាព​ស្ងួត និង​បែក​ស្រកា​ជាមិនខាន។ 2/ ផ្លែ​ចេក របៀប​ផ្សំ និង​ការអនុវត្ត 1.គ្រាន់តែ​បក​យក​ចេក​មួយ​ផ្លែ លាយ​ជាមួយនឹង​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ កូរ​លាយ​ចូលគ្នា​ឱ្យ​ក្លាយជា​ល្បាយ​តែមួយ។ រួច​លាប​នៅលើ​ផ្ទៃមុខ ហើយ​ទុកឱ្យ​ស្ងួត បន្ទាប់មក​ចាំ​ទៅ​លាងជម្រះ​ដោយ​ប្រើ​ទឹក​ក្តៅឧណ្ហៗជាការ​ស្រេច។ បន្ទាប់មក ចូរ​ប្រើ​កន្សែង​ស្អាត​ជូត​ឱ្យ​ស្អាត​សព្វ រួច​ប្រើ​ក្រែ​ម​ផ្តល់​សំណើម ដើម្បី​ការពារ​ស្បែក​ស្ងួត​ដោយសារតែ​ទឹក​ក្តៅ។ ប្រើ​រូបមន្ត​មួយ​នេះ​មួយ​សប្តាហ៍2ដង នោះ​ស្បែក​របស់​អ្នកនឹង​ចៀស​ផុតពី​បញ្ហា​ស្បែក​ស្ងួត​ជាមិនខាន។ 3/ គ្រាប់​ផ្លែ​ប៊័រ របៀប​ផ្សំ … Read more

រោម​ដុះ​ក្រោម​ច្រមុះ​ដូច​ពុកមាត់ តើនារីៗ ត្រូវ​កែប​ញ្ហា​នេះ​យ៉ាងដូច​ម្តេច?

ដោយសារតែរោមនៅលើ​មុខ​ដុះ​ឡើង​ច្រើន​ជ្រុលពេក (អ្នកខ្លះ​ដុះ​ច្រើន​ខុស​ប្រក្រតី) ទើប​ធ្វើឱ្យនារីៗមិនតិច​នាក់​នោះទេ​ដែល​ត្រូវ​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​មែនទែន ព្រោះ​មិន​ថា ខំព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ ក៏​រោម​ពណ៌​ខៀវស្តើងៗដែល​ដុះ​នៅក្រោម​ច្រមុះ​នោះ នៅតែ​លេចធ្លោ​ទាក់ភ្នែក រហូត​ទាល់តែអ្នកណាៗក៏​នាំគ្នា​ចំអន់​ថា ស្រី​អី​ដុះ​ពុកមាត់​អញ្ចឹង! ដូច្នេះ​បើ​អ្នកនាងកញ្ញា​ណា​កំពុងតែ​ខ្វល់ខ្វាយជាមួយនឹង​ការ​រិះរកវិធី​ចាត់ការ​រោម​ដូច​ពុកមាត់​របស់​ខ្លួនឯង​នោះ លេខនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​នាំយក​វិធី​ជាច្រើន​ដែល​អាចជួយ​កម្ចាត់ និង​បិទបាំង​រោម​ដូច​ពុកមាត់​ចង្រៃ​នោះ មក​ជម្រាបជូន​ដូចតទៅ ៖ ប្រើការ​តុបតែង​មុខ​ជួយ អាចនិយាយបានថាជាវិធី​ដ៏​ងាយស្រួលមួយដែល​អាចជួយ​កែប​ញ្ហា​នេះ​បាន​ក្នុង​រយៈ​ដំបូងដោយ​គ្រាន់តែ​ប្រើ​ម្សៅ​ទ្រនាប់ ប៊ី​ប៊ី​គ្រី​ម ឬខន​ស៊ី​លលើ​រ៍​ដែល​សង្កត់ធ្ងន់លើ​ការបិទបាំង លាប​នៅលើ​បរិវេណ​ដែលមាន​ពុកមាត់​នោះ ហើយ​ប្រើ​ម្សៅ​ហុយ​ផាត់​វាស​ជាន់​ពីលើ​យ៉ាងស្រាលៗ ដើម្បីឱ្យ​មើលទៅឃើញដូច​ធម្មជាតិ និង​កុំឱ្យ​មើលឃើញ​ក្រាស់​ខ្លាំងពេក​ជាការ​ស្រេច។ ប្រើ​វិធី​កម្ចាត់​រោម​បែប​បណ្តោះ​អាស​ន្ត គឺជា​វិធី​ដែល​ទទួលបាន​ការនិយម​យ៉ាងច្រើន​នៅក្នុង​ចំណោម​នារី​ទាំងឡាយ មិនថាតែ​រោមដៃ រោមជើង រោមក្លៀក ឬ​សូម្បីតែ​រោម​នៅលើ​ផ្ទៃមុខ​ក៏ដោយ។ កា​របក​រោម និង​ការប្រើ​គ្រី​ម​កម្ចាត់​រោម​ក៏​អាចបំពេញ​តួនាទី​កម្ចាត់​រោម​បាន​ស្អាត​ហ្មត់ចត់​យ៉ាង​ងាយស្រួល​ដែរ តែ​រោម​នឹង​ដុះ​ឡើងវិញ​ក្នុងអំឡុង2–6សប្តាហ៍ ហើយ​សម្រាប់​អ្នក​ដែលមាន​ស្បែក​ខ្មៅ​ស្រអែម ឬ​មាន​ស្នាមដំបៅ​ដោយសារ​មុន សូម​ណែនាំ​ថា មិនគួរ​ប្រើ​វិធី​បក​រោម​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​របកស្បែក​មាន​ស្លាកស្នាម និង​កើត​អាការ​រលាក​ក្រហាយបាន។ ប្រើ​វិធី​ធ្វើ​ឡា​ែហ្ស៊កម្ចាត់​រោម​បែប​និរន្ត បច្ចេកវិទ្យា​ទំនើប​ខាង​វេជ្ជសាស្ត្រ​ដែល​ប្រើ ប្រាស់​កាំរស្មី​ឡា​ែហ្ស៊ដើម្បីឱ្យ​កម្ដៅ​ទៅ​បំផ្លាញ​ការរីក​ធំធាត់​របស់​រោម រហូត​អាច​កម្ចាត់​រោម​ឱ្យអស់​បាន​នៅ​ទីបំផុត​នោះ មានដូចជា IPL, Gental YAG និង Alexandrite ដែលមាន​អ្នកខ្លះ​ត្រូវ​ទៅ​ទទួល​ការធ្វើ​ឡា​ែហ្ស៊ច្រើនជាង​មួយដង ក៏មានដែរ ដោយសារតែ​ភាពខុសប្លែក​គ្នា​របស់​ទំ​ហំ​សរសៃ​រោម និង​ភាព​ខ្មៅ-ស​នៃ​ស្បែក​របស់​មនុស្សម្នាក់ៗ។ ទាំងអស់នេះ​គឺជា​វិធី​កម្ចាត់​រោម ដែល​មិនមែនជា​រឿង​ពិបាក​នោះឡើយ … Read more

រឿង7យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង ពាក់ព័ន្ធ​នឹង​ទឹកភ្នែក…

មនុស្ស​យើង​គ្រប់រូប ម្នាក់ៗសុទ្ធ​តែមាន​សម្ពន្ធភាព​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ទឹកភ្នែក​ពេញ​មួយជីវិត​សាកល្បង​គិត​ទៅ​មើល៍ នៅពេល​កើតមក​ភ្លាម រឿង​ដំបូង​គេ​ដែល​យើង​ធ្វើ​មុននឹង​បើកភ្នែក​មើល​ពិភពលោក គឺ​ការ​ហាមាត់​ស្រែកយំ លុះដល់​ធំ​ឡើង​យើង​ក៏​ប្រើ​ទឹកភ្នែក​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ខូចចិត្ត ឬ​ត្រេកអរ​នៅពេល​ខ្លះ និង​ច្រើនដង​ណាស់ដែ​លវា​ហូរ​ចេញមក​ប្រៀប​ដូច​ទឹកបាក់​ទំនប់ ដោយសារ​គ្រាន់តែ​យើង​ហាន់​មើម​ខ្ទឹមបារាំង។ មើលទៅ​វា​ហាក់ដូចជា តំណក់ទឹកថ្លាៗដែល​ហូរ​ចុះ​មកលើ​ថ្ពាល់​របស់​យើង តែ​វា​មាន​រឿងរ៉ាវ​អាថ៌កំបាំង​ច្រើន​គួរសម… ដូច្នេះ​ថ្ងៃនេះ​យើង​នាំគ្នា​មក​មើ​លពី​រឿង7យ៉ាង​ដែល​យើង​មិន​ធ្លាប់​ដឹង​ពាក់ព័ន្ធ​នឹង​ទឹកភ្នែក​នេះ ធានាថា លោកអ្នក​ច្បាស់​ជា​នឹក​ចម្លែក​ចិត្ត​មិន​ខាន។ 1/ ហៅថា “ទឹកភ្នែក” តែ​មិនមែនជា “ទឹក” ទេ ទឹក​ដែល​ហូរ​ចេញ​មកពី​កែវភ្នែក វា​ត្រូវតែ​ជា​ទឹក​ហ្នឹងហើយ! មិន​ខុស​ទេ! តែ​ក៏​មិនបាន​ត្រឹមត្រូវ​ទាំងអស់​ដែរ។ ការពិតទៅ ទឹកភ្នែក​របស់​យើង​មាន​លក្ខណៈ​ដូចជា​បន្ទះ​ហ្វ៊ីល​ម៍​ដែល​ដាក់ពីលើ​គ្នា3ជាន់។ ជាន់​ក្រៅ​បំផុត ឬ “ស្រទាប់​ខ្លាញ់” (Lipid layer) មាន​ខ្លាញ់​ជា​ផ្នែក​ផ្សំ​ចម្បង មាន​តួនាទី​ការពារ​ការ​ហើរ​ស្ងួត​របស់​ទឹកភ្នែក បញ្ចៀស​ពន្លឺ​និង​ជួយ​ក្នុង​ការមើលឃើញ។ ជាន់​ទី​ពីរ ហៅថា “ស្រទាប់​សារធាតុ​ទឹក” (Aqueous layer) ប្រាកដ​ណាស់! មាន​ទឹកជា​ចំណែក​ផ្សំ​ចម្បង និង​នៅមាន​ផ្សំ​ដោយសារ​ធាតុ​សំខាន់ផ្សេងៗដូចជា អំបិល​រ៉ែ ប្រូ​តេ​អី​ុ​ន និងសារធាតុ​ការពារ​ជំងឺផ្សេងៗទៀតផង។ មុខនាទី​របស់​ស្រទាប់​សារធាតុ​ទឹកភ្នែក​ដែល​សំខាន់បំផុត​គឺ ផ្ដល់​អុក​ស៊ី​ែ​ហ្សន​ដល់​កែវភ្នែក និង​ជា​ប្រភព​អាហារ​សំខាន់​របស់​កែវភ្នែក។ ជាន់​ក្នុង​បំផុត ជា “ស្រទាប់​រំអិល” (Mucouslayer) ប្រកបដោយ​រំអិល ប្រូ​តេ​អី​ុ​ន … Read more

តើ​គួរ​ដោះស្រាយ​បញ្ហា​បបូរមាត់​ដូចម្តេច?

ដូចជា បបូរមាត់​ស្ងួត​រហូត​ឡើង​របក ដោយ​ភាគច្រើន ច្រើន​កើត​នៅលើ​អ្នក​ដែល​មិនបាន​លាប​ក្រែ​ម​មាត់ បបូរមាត់​ខ្វះ​សំណើម​ធ្វើឱ្យ​មើលទៅ​មិន​ពេញ​ស្អាត ហើយ​បើ​ស្ងួត​ខ្លាំង​ផង​នោះ នឹងធ្វើ​ឱ្យស្នាម​ឆ្នូត​នៅលើ​បបូរមាត់​លេចឡើង​កាន់តែច្បាស់។ ជា​ប្រក្រតី ស្បែក​គ្រប់កន្លែង​របស់​រាងកាយ​មនុស្ស​យើង​អាច​រក្សា​សំណើម​បាន តែដោយសារ​បបូរមាត់​ជា​កន្លែង​ដែល​គ្មាន​ក្រពេញ​ជាតិ​ខ្លាញ់ និង​មាន​កន្លែង​ដែល​រក្សា​ជាតិ​ទឹក​នោះ​ស្តើង​ពេក ទើប​នៅពេលដែល​ជាតិ​សើម​ត្រូវ​ហើរ​តាម​ខ្យល់​អស់ បបូរមាត់​នឹង​ឡើង​ស្ងួត និង​ប្រេះ​បែក ជាពិសេសរ​ក្នុង​ដូ​វរ​ងា​បបូរមាត់​នឹង​ស្ងួត​ខ្លាំងណាស់ ខ្លាំង​ជាង​កន្លែងផ្សេងៗដល់​ទៅ6ដង​ឯណោះ តែ​មិនបាច់​កង្វល់​ទេ ព្រោះ​អាច​ការពារ​បាន​ដោយ​ការ​លាប​ក្រែ​មរ​លោង​ឱ្យបាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ជ្រើសរើស​ប្រើ​ប្រភេទ​ដែលមាន​ជាតិ​ប្រេង​ផ្សំ​ជាមួយ​ផង ទើប​អាចជួយ​បាន ជាពិសេស​បំផុត​ក្រោយពេល​ងូតទឹក​គ្រប់ពេល នឹង​អាចជួយ​ការពារ​បាន​យ៉ាង​ល្អ​បំផុត។ វិធី​ជួយ​ឱ្យ​បបូរមាត់​មាន​ភាព​សើម​ជាប់​ជានិច្ច 1/ ហាម​លិទ្ធ​បបូរមាត់៖ ហាម​យក​អណ្តាត​លិទ្ធ​បបូរមាត់​ញឹកញាប់ អ្នកខ្លះ​ចូលចិត្ត​លិទ្ធ​បបូរមាត់​រហូត​ក្លាយជា​និស្ស័យ វា​នឹង​ធ្វើឱ្យ​បបូរមាត់​រឹតតែ​ស្ងួត​ទៅវិញ​ទេ ព្រោះ​ពេលដែល​អ្នក​លិទ្ធនោះ វា​សើម​មែនហើយ តែ​ភាព​សើម​នេះ នៅពេល​ត្រូវ​ខ្យល់​វា​នឹង​រឹតតែ​ធ្វើឱ្យ​បបូរមាត់​កាន់តែ​ស្ងួត​ខ្លាំង​ឡើង។ 2/ ហាម​លាប​ក្រែ​មរ​លោង​ច្រើនពេក៖ មិនគួរ​លាប​ក្រែ​មរ​លោង​ច្រើនពេក​ទេ ការ​លាប​ក្រែ​មរ​លោង​ញឹកញាប់​ពេក​ក្នុងមួយថ្ងៃៗ ក៏​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត​បានដែរ ព្រោះ​ពេល​លាបនោះ​អ្នក​ត្រូវ​សង្កត់​ក្រែ​ម​លើ​បបូរមាត់ទៅមកៗជា​ច្រើនដង​ក្នុង​មួយថ្ងៃ ដូច្នេះ​មិនគួរ​លាប​លើសពី3ដង ឬ​ច្រើន​បំផុត5ដង​បាន​ហើយ។ 3/ ហាម​ខាំ​បបូរមាត់៖ មិនគួរ​ខាំ​បបូរមាត់​ញឹកញាប់​ឡើយ ការ​ខាំ​បបូរមាត់​ញឹកញាប់​រហូត​ក្លាយជា​ទម្លាប់​នោះ ក៏​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត​បានដែរ ព្រោះ​បបូរមាត់​គឺជា​កន្លែង​មួយ​ដែល​ស្តើង​ខ្លាំងណាស់ និង​អាចធ្វើ​ឱ្យមាន​របួស និង​ឆ្លង​មេរោគ​បាន។ 4/ លាប​ក្រែ​មរ​លោង៖ មុន​លាប​បបូរមាត់​គួរ​លាប​ទ្រនាប់​ដោយ​ក្រែ​មរ​លោង​ជាមុនសិន​ការធ្វើ​ដូច្នេះ​នឹង​ជួយ​ឱ្យ​បបូរមាត់​មាន​សំណើម​ល្អ រលោង​ស្អាត និង​បបូរមាត់​មិន​ឡើង​ខ្មៅ​ផង។ កំណត់សំគាល់៖ គួរ​ជ្រើសរើស​ប្រើ​ក្រែ​មរ​លោង​ណា​ដែលមាន​ចំណែក​ផ្សំ​របស់​ទឹកឃ្មុំ … Read more