គន្លឹះ​ថែរក្សា​ថ្នាំលាបក្រចក​ឱ្យ​ជាប់​បានយូរ មិន​ងាយ​របក និង​ភ្លឺរលោង​ចែងចាំង​ជានិច្ច

ក៏​ព្រោះតែ​ភាពស្រស់ស្អាត​គឺជា​គូ​ជាមួយនឹង​នារី​យើង​ហើយ​ទាមទារ​ឱ្យនារីៗទាំងអស់​ស្វែ​ករក​នូវ​គន្លឹះ​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យនៅ​គង់វង្ស​ជាមួយនឹង​ខ្លួន​អ្នក ដូច្នេះហើយ​បានជានារីៗយើង​តែងតែ​ស្វែងរក​របស់​នេះ​បន្ដិច​របស់​នោះ​បន្ដិច​មក​បន្ថែម​នៅលើ​រូបរាង​របស់ខ្លួន ដើម្បីឱ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត និង​ជាទី​ចាប់អារម្មណ៍​ពី​ក្រសែភ្នែក​អ្នកដទៃ​ដែល​គេ​បាន​សម្លឹង​មក​មើលរូប​អ្នក។ មិនមែនជា​រឿង​អ្វី​ប្លែក​នោះទេ ការ​លាបថ្នាំ​ក្រចក ក៏​ជា​រឿង​សំខាន់​មួយ​ក្នុង​ការបន្ថែម​នូវ​ភាពស្រស់ស្អាត និង​ជួយ​លើក​សម្រស់នារីៗយើង​ផងដែរ។ ហើយក៏​មាននារីៗមួយចំនួនទៀត​ដែលនិយម​លេង​ម៉ូដ​ក្រចក​គ្រប់​ពណ៌ ក៏ប៉ុន្ដែ​ទន្ទឹមនឹង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ហើយ​នោះ ក៏​អាចធ្វើឱ្យនារីៗយើង​ខកចិត្ត​ដែរ បើ​មិនដឹង​ពី​ទិ​កនិច​ក្នុងការ​ថែរក្សា​ពណ៌​ក្រចក​ឱ្យ​ភ្លឺ​ចែងចាំង​បានយូរ។ នៅពេលដែលនារីៗចូលទៅ​ធ្វើ​ក្រចក​នៅក្នុង​ហាង​សាឡ​ន​ជា​ញឹកញាប់ នោះ​កាបូប​លុយ​របស់​អ្នក​ក៏​កាន់តែ​ស្រាល​ទៅ​ដែរ ជម្រើស​ដ៏​ល្អ​គឺ​មានតែ​ទិញ​ថ្នាំ​ក្រចក​យកមក​លាប​ដោយ​ខ្លួនឯង​នៅឯ​ផ្ទះ​វិញ។ សូមកុំ​ព្រួយបារម្ភ​ថា ការដែល​លាបថ្នាំ​ក្រចក​នៅផ្ទះ​ដោយ​ខ្លួនឯង នឹងធ្វើ​ឱ្យ​ក្រចក​របស់​អ្នក​មិន​ស្រស់ស្អាត​ដូច​នៅក្នុង​ហាងធំៗឱ្យសោះ សាកល្បង​អាន​អត្ថបទ​នេះហើយ អនុវត្តតាម ធានាថា​នឹងមិន​ខកបំណង​ឡើយ ពោលគឺ ក្រចក​របស់​អ្នកនឹង​ស្រស់ស្អាត ហើយ​ថែមទាំង​ភ្លឺរលោង​ចែងចាំង​ដូចជា ពេលធ្វើ​ក្រចក​នៅក្នុង​ហាងថ្លៃៗអី​ុ​ចឹ​ង​ដែរ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តីឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​វិធីសាស្ត្រ​ក្នុងការ​លាបថ្នាំ​ក្រចក ដែល​អាច​រក្សា​គុណភាព​ទឹក​ថ្នាំ​ឱ្យ​ជាប់​ក្នុង​រយៈពេល​យូរ មិន​ងាយ​ប្រះ របក ឬ​ហើរ​ពណ៌​ឡើយ ផ្ទុយទៅវិញ​គឺមាន​សភាព​ស្រស់ស្អាត ហើយ​ចំណេញ​ថវិកា​ទៀតផង។ របស់​ដែល​អ្នក​ត្រូវ​ត្រៀម​មានដូចជា៖ ក្រូចឆ្មារ 1 ផ្លែ ចានគោម​ធំ 1 ថ្នាំលាបក្រចក កន្សែង​ជូត​ដៃ ទឹកកក​អនាម័យ 1 ថង់ វិធី​អនុវត្តន៍ ដំបូង​អ្នក​ត្រូវ​សម្អាត​ក្រចក​របស់​អ្នក​ឱ្យបាន​ស្អាត​ជាមួយ​ក្រូច​ឆា្ម​រ​ជាមុនសិន។ បន្ទាប់មក​ត្រូវ​លាង​ក្រចក​ចេញ​ដោយ​ទឹកស្អាត និង​ជូត​ដោយ​កន្សែង​ជូត​ដៃ​ឱ្យ​ស្ងួត​ល្អ។ ជំហាន​បន្ទាប់​គឺ អ្នក​ត្រូវ​លាបថ្នាំ​ក្រចក​តាម​ពណ៌​ដែល​អ្នក​ចូលចិត្ត​គ្រប់​ម្រាមដៃ។ រួច​ចាក់​ទឹកកក​ចូលទៅក្នុង​ចានគោម​ដែលមានទឹក​សម្រាប់​ត្រាំ​ក្រចកដៃ។ ក្រោយពី​បាន​លាបថ្នាំ​ក្រចក​រួចហើយ អ្នក​មិនបាច់​រង់ចាំ​ឱ្យ​ថ្នាំ​ក្រចក​ស្ងួត​នោះទេ ពោលគឺ អ្នក​អាច​យក​ម្រាមដៃ​ដាក់​ត្រាំ​នៅក្នុង​ទឹកកក … Read more

ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅ​ឧណ្ឌៗរាល់​ព្រឹក ល្អ​ចំពោះ​សុខភាព

ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​គឺជា​រឿង​សំខាន់ មិន​ថា​អ្នក​ស្ថិតនៅក្នុង​វ័យ​ណា​នោះទេ។ ដោយឡែក​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាបជូន​ពី​អត្ថប្រយោជន៍​របស់​ផ្លែក្រូច​ឆ្មារ និង​ទឹកឃ្មុំដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ស្បែក សម្រស់ និង​សារពាង្គកាយ​ជាច្រើន​អត្ថបទ​រួចមកហើយ នៅពេលនេះ​សូម​ងាក​មក​យល់ដឹង​ពី​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ល្អ​ចំពោះ​សុខភាព​វិញ​ម្តង។ ឡា​រ៉ែ​ន សូម​ណែនាំ​អំពី​ការ​ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ដែល​ធ្វើឱ្យ​សុខភាព​របស់​អ្នកមាន​ភាពល្អ​ប្រសើរឡើង និង​មិន​ងាយ​មាន​ជំងឺ​ឱកាសនិយម​កើត​ឡើងលើ​រូបអ្នក​ឡើយ។ ការ​ទទួលទាន​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ជា​ទង្វើ​ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​ដូចជា៖ 1/ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក្រូចឆ្មារ និង​ទឹកឃ្មុំ អាច​ប្រមូល​ជាតិពុល​ចេញពី​ក្នុង​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ច្រើន​ហួស​កម្រិត​នៅពេល​យប់ ឬ​ទទួលទាន​សារជាតិ​ខ្លាញ់​ច្រើន នោះ​អ្នក​គួរតែ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗលាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ ព្រោះ​វា​អាចជួយ​លាង​សម្អាត​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។ 2/ បន្សាប​ជាតិពុល និង​បញ្ចុះ​ទឹកនោម ការ​ពិសា​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ នៅពេល​ព្រឹក​គឺ​ជួយ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ជាពិសេស វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​អត្រា​ទឹកនោម និង​ជួយ​សម្រួល​ដល់​ទឹកនោម​ឱ្យមាន​សុខ​ភាពល្អ​ផងដែរ។ 3/ ជួយ​ឱ្យ​ដកដង្ហើម​បាន​ស្រស់ថ្លា ដូច​អ្នក​បានដឹងហើយថា ក្លិន​មាត់​វា​តែងតែ​កើតមានឡើង​នៅពេល​ក្រោកពីដំណេក​ពេលព្រឹក ប៉ុន្តែ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ក្តៅ លាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ វា​ជួយ​សម្រួល​ដល់​ក្លិន​មាត់​របស់​អ្នក​ធ្វើឱ្យ​ខ្យល់​ដង្ហើម​មាន​ភាពស្រស់ថ្លា។ បន្ថែម​ពីនេះ​ទៅទៀត វា​អាច​សម្លាប់​មេរោគ​ក្នុង​មាត់​បាន​ថែម​ទៀតផង។ 4/ ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដោយសារតែ​ទឹកឃ្មុំ និង​ក្រូចឆ្មារ មាន​សារធាតុ​បំប៉ន​ជាច្រើន ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដូច​បំណង … Read more

ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

ទំព័រ​សុខភាព​លេខ​នេះ ឡា​រ៉ែ​ន មាន​ខ្លឹមសារល្អៗ ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​ដែល​មិត្ត​អ្នកអាន​អាច​នឹងមិន​ធ្លាប់​បានដឹង​ពីមុនមក​ជម្រាបជូន។ ជា​ប្រក្រតី​រាងកាយ​របស់​មនុស្ស​យើង​មានប្រតិកម្ម​ជាច្រើន​ដែល​មនុស្ស​ភាគច្រើន​គិតថា វា​ជា​រឿង​ប្រក្រតី​ធម្មតា​ដែល​កើតឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តាម​ធម្មជាតិ ដូចជា ការ​ស្ងាប និងការ​កណ្ដាស់​ជាដើម ទាំងអស់នេះ​វា​ជា​រឿង​អស្ចារ្យ​ម្យ៉ាង​របស់​រាងកាយ​មនុស្ស​យើង តែ​ការពិត​វា​ជា​យន្តការ​មួយ​ក្នុងការ​ការពារ​ខ្លួន​របស់​រាងកាយ​អ្នក​ហ្នឹងឯង ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូមនាំ​ប្រតិកម្ម9យ៉ាង​របស់​រាងកាយ​ម​នុស្ស​យើង​មក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​បានដឹង។ 1/ កណ្ដាស់៖ ជា​ប្រក្រតី​អ្នកនឹង​កណ្ដាស់​នៅពេល​ច្រមុះ​របស់​អ្នកមាន​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង ដូចជា ធូលី​ដី​ក្លិន​ឆួល ឬអ្វី​ម្យ៉ាង​ដែល​ប៉ះពាល់​សាច់​ភ្នាស​ច្រមុះ​ខ្លាំង​ជ្រុល​ពេក ដូច្នេះ​ទើប​ការ​កណ្ដាស់​ប្រៀបដូចជា​ការ​កម្ចាត់​សំរាម​ចេញពី​រាងកាយ​ដែរ។ 2/ ស្ងាប៖ ជា​ប្រតិកម្ម​ម្យ៉ាង​ដែល​រាងកាយ​ធ្វើឡើង​ដើម្បីឱ្យ​ខួរក្បាល​ត្រជាក់​ចុះ បន្ទាប់ពី​ខួរក្បាល​បានទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក។ 3/ ព្រឺ​សម្បុរ (ព្រឺរោម)៖ វា​ជាការ​បន្ថយ​បរិមាណ​កម្ដៅ​នៅក្នុង​រាងកាយ​តាមរយៈ​រន្ធ​រោម ដើម្បី​ជាការ​ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​រាងកាយ​ក្នុង​សភាព​អាកាសធាតុ​មិន​អំណោយផល។ 4/ ភ្ញាក់​កន្ត្រាក់​ពេល​គេង​លក់៖ ជា​អា​ការដែល​ពេល​អ្នក​កំពុង​គេង​លក់​ទៅហើយនោះ សុខៗស្រាប់តែ​កើត​អាការ​ភ្ញាក់​កន្ត្រាក់​ភ្លាម​ឡើង​តែម្ដង។ ជាការ​កន្ត្រាក់​របស់​សាច់ដុំ ដែល​ជួនកាល​វា​អាច​កន្ត្រាក់​ខ្លាំង​រហូតដល់​អ្នកខ្លះ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ​ផង​ក៏មាន។ វា​ជា​លទ្ធផល​មកពី​ក្រោយពេល​រាងកាយ​លង់លក់​ទៅ ចង្វាក់​នៃ​ការដកដង្ហើម​នឹង​ធ្លាក់ចុះ​ទាបភ្លាមៗ ហើយ​ខណៈពេល​ជាមួយគ្នា ជីពចរ​ក៏​នឹង​លោត​យឺត​ដែរ រួមទាំង​សាច់ដុំ​ក៏​បន្ធូរ​ខ្លួន​ដែរ​ផង​នោះ ដូច្នេះ​ទើប​ខួរក្បាល​ត្រូវ​ធ្វើឱ្យ​រាងកាយ​ស្វាហាប់​ឡើងវិញ ដើម្បី​មិនឱ្យ​ប្រព័ន្ធផ្សេងៗធ្វើការ​យឺត​រហូតដល់​ឈប់​ធ្វើការ ទើប​ខួរក្បាលបញ្ជូន​ការងារ​ធ្វើឱ្យ​រាងកាយ​អង្រួន​ឡើង​ហ្នឹងឯង។ អាច​និយាយបានថា នេះ​ជា​ភាព​អស្ចារ្យ​មួយ​របស់​ខួ​ក្បាលមនុស្ស​យើង។ 5/ ទឹកភ្នែក៖ ក្រៅពី​ការបំពេញ​តួនាទី​ការពារ​មិនឱ្យ​វត្ថុ​ចម្លែកផ្សេងៗចូលមកក្នុង​កែវភ្នែក​ហើយ​នោះ ទឹកភ្នែក​ថែមទាំង​ជា​ឧបករណ៍​ការពារ​ខាង​អារម្មណ៍​ទៀតផង ដោយ​អ្នកវិទ្យាសាស្ត្រ​ជឿថា ក្នុង​ស្ថានការណ៍​ដែល​តានតឹង រាងកាយ​នឹង​សាង​ចំណាប់អារម្មណ៍​ទៅ​កន្លែង​ផ្សេង ទើប​ធ្វើឱ្យ​កែវភ្នែក​ក្រហាយ និង​យំ​ស្រក់​ទឹកភ្នែក​ចេញមក។ … Read more

គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការសម្រេច​កាម​ដោយ​ខ្លួនឯង

តាមរយៈ​ការស្ទង់មតិ​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​បានបញ្ជាក់​ឱ្យដឹងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺមាន​អត្រា​ខ្ពស់បំផុត ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​ទាំង​មនុស្ស​ស្រី ក៏ដូចជា​មនុស្ស​ប្រុស​ផងដែរ រហូតដល់​អត្រា​ប្រមាណ​ជាង 92% ខណៈដែល​ប្រមាណ​ជា8%ផ្សេងទៀត លាចាក​ពី​ចំណង់​ផ្លូវភេទ​ដោយសារ​វ័យ​ជរា និង​ជំងឺ​ជាដើម។ ចង់ដឹង​ទេ​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ? បើ​ចង់​ជ្រាប​ច្បាស់​សូម​បន្ត​ការអាន​នៅ​អត្ថបទ​ខាងក្រោម​នេះ។ អ្វី​ទៅជា​ការសម្រេច​កាម? គឺជា​ការ​ដាស់​ចំណង់​ផ្លូវភេទ ដោយ​ការប្រើ​ដៃ​ក្ដោប ប្រើ​ម្រាមដៃ ឬ​ប្រើ​ឧបករណ៍​សិច​សិប្ប​និមិត្តផ្សេងៗច្រើន​រូបភាព​ជាដើម។ គុណសម្បត្តិ មានការ​លើកឡើងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ចំណុច​ល្អជា​ច្រើន ដូចជា អាចបំពេញ​ចំណង​ផ្លូវភេទ​របស់ខ្លួន​បាន​គ្រប់​ពេលដែល​នឹក​ចង់ និង​គ្រប់​ទីកន្លែង, មិន​ចំណាយថវិកា, មាន​សុវត្ថិភាព​ខ្ពស់ មិន​ឆ្លង​រោគផ្សេងៗ ដូចជា មេរោគ HIV ដែល​បណ្តាលអោយ​កើត​ជំងឺអេដស៍ ជំងឺ​កាមរោគ ជំងឺថ្លើម​ប្រភេទ​B, C, ជំងឺ​ប្រមេះ, ជំងឺ Chlamydia និង​ជំងឺ​ឆ្លងតាមការ​រួមភេទ​ជាច្រើន​ទៀត។ មិនចាំបាច់​ខាត​ពេលវេលា មិន​សាំ​ចិត្ត និង​មិន​អស់ប្រាក់​កាស​ក្នុង​ការជួប​ជាមួយ​ដៃគូ។ បន្ថែម​ពីនេះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​សម្រេច​កាម​អាចមាន​អត្រា​ចៀសឆ្ងាយ​ពី​ជំងឺស្ត្រេស មិនសូវ​ជួប​បញ្ហា​នៃ​ជំងឺ​ផ្តាសាយ បំបាត់​អារម្មណ៍​តានតឹង ជាពិសេស អាច​ផ្លាស់ប្ដូរ​រសជាតិ​នៃ​ជីវិត​សិច​បាន​តាមរយៈ​ឧបករណ៍ផ្សេងៗ តាម​ការចង់បាន​រប​ស់​ខ្លួន។ គុណវិបត្តិ បើទោះជា​យ៉ាងណាក៏ដោយ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក៏មាន​ផលប៉ះពាល់​ដែលជា​ចំណុច​អវិជ្ជមាន​ផងដែរ ខណៈដែល​មនុស្ស​មួយចំនួន​គិតថា​វា​ជា​ទង្វើ​អសីលធម៌ ប្រាសចាក​ពីគន្លង​សាសនា និង​ជា​សកម្មភាព​ខុសពី​ធម្មជាតិ។ … Read more

15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

មាន​ជា​ច្រើនដង​ណាស់​ដែល​យើង​តែង​បានឮ​ពី​ព័ត៌មាន​មនុស្ស​ដែល​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​ត្រូវស្លាប់​បាត់បង់​ជីវិត​មុន​វ័យ​ដោយ​អាការ​គាំងបេះដូង ដែល​កាលពី​ពេលមុន​យើង​ធ្លាប់តែ​នាំគ្នាជឿថា អាការ​នេះ​កើត​នៅលើ​តែ​មនុស្ស​ដែលមាន​អាយុ​ច្រើន​ប៉ុណ្ណោះ តែ​ក្នុងពេល​បច្ចុប្បន្ន ស្ថានភាព​សង្គម​ដែល​ផ្លាស់ប្ដូរ វិធី​ការហូបចុក ការ​សម្រាក​របស់​មនុស្ស​ទីក្រុង​បាន​ផ្លាស់ប្ដូរ​ខុសពី​អតីតកាល​យ៉ាង​ស្រឡះ។ ខណៈដែល​មនុស្ស​ជាច្រើនលើក​បន្ទុក​ក្នុងការ​ព្យាបាល​ទៅឱ្យ​គ្រូពេទ្យ​ទាំង​ក្នុង​ការពិត​វិញ​នោះ គ្រូពេទ្យ និង​បុគ្គលិក​ខាង​វេជ្ជសាស្ត្រ​គឺជា​ចុង​ផ្លូវ​នៃ​ការរក្សា​ជីវិត ព្រោះ​ដើមផ្លូវ​នៃ​ការរក្សាជីវិត​ឱ្យ​រស់​នៅបាន​យ៉ាង​ល្អ​តាម​អាយុ​ខ័យ​នោះ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ខ្លួនឯង ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់ រៀន​យល់ដឹង និង​ការពារ រួមទាំង​ការជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះដូងឬ​អាការ​គាំងបេះដូង​ទាន់ហន់​នៅក្នុង​បន្ទាត់​ខាងក្រោម​នេះ។ អាការ​គាំងបេះដូង “គាំងបេះដូង” មានន័យ​ពី​សរសៃឈាម​បេះដូង​ត្រូវ​ស្ទះ​ទាំងអស់ បន្ទាប់ពីនោះ​សាច់ដុំ​បេះដូង​នឹង​ចាប់ផ្ដើម​ឈប់​ធ្វើការ អាការ​អាច​នឹង​យូរ​ជាង15នាទី និង​មិន​ធូរស្រាល​ដោយសារ​កោសិកា​សាច់ដុំ​បេះដូង​ដែល​ខ្វះ​ឈាម​មក​ចិញ្ចឹម​នោះ​នឹង​ចាប់ផ្ដើម​ស្លាប់​ក្នុង​រយៈពេល​មិន​ប៉ុន្មាន​នាទី​ក្នុង​ម៉ោង​ដំបូង​ដែល​កើត​អា​ការឈឺ​ចុក​ក្នុង​បេះដូង។ អា​ការដែល​បង្ហាញឱ្យឃើញ​គឺ ឈឺ​ចុក​ដើមទ្រូង រាល​មក​បំពង់ក ដៃ និង​ធ្គា​ម​នឹងមាន​ញើស​ចេញមក​ច្រើន​រហូត​មាន​អារម្មណ៍​ថា​រងា​មួយ​កំណាត់​ខ្លួន​ខាងលើ អាចមាន​អាការ​វិលមុខ ដកដង្ហើម​មិន​ពេញ​រួមជាមួយ​ទៀតផង។ វិធី​ជួយសង្គ្រោះ​នៅពេល​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង ការជួយ​ជីវិត​បែប​ដែល​ហៅថា CARDIO PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញ​បេះដូង ឬ​ផ្លុំ​ខ្យល់​បញ្ចូល​សួត​ដើម្បីឱ្យ​ជនរងគ្រោះ​មានជីវិត​ឡើងវិញ។ អា​ចរាប់ថា ជាការ​សង្គ្រោះ​ជីវិត​ដែល​សំខាន់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 15នាទី​ដំបូង​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង អ្នកមាន​ឱកាស​ជួយ​ឱ្យគេ​រស់​ឡើងវិញ​បាន។ ចាប់ផ្ដើម​ដំបូង ត្រូវ​ព្យាយាម​ប្រាប់​ឱ្យ​មនុស្ស​ដែល​មក​ចោមរោម​មើល​ជនរងគ្រោះ​ចេញ​ឱ្យ​ឆ្ងាយ​សិន បន្ទាប់មក​ពិនិត្យ​មើលថា ជនរងគ្រោះ​នៅ​ដកដង្ហើម​ដែរឬទេ? ចូរ​ដោះ​ខ្សែក្រវាត់ និងឡេវអាវ​ដើម្បីឱ្យ​ជនរងគ្រោះ​បាត់​ភាព​ថប់​តានតឹង​ឱ្យបាន​ច្រើន​បំផុត បន្ទាប់ពីនោះ​ធ្វើការ​ម៉ាស្សា​បេះដូង ដោយ​ប្រើ​បាតដៃ​ដាក់​ពីលើ​គ្នា​សង្កត់​ទៅលើ​ឆ្អឹង​សន្ទះ​ទ្រូង ខាងលើ​ចុងដង្ហើម​បន្តិចសង្កត់​ហើយ​លែង​ជា​ចង្វាក់​មិនតិចជាង100ដង​ក្នុង​មួយ​នាទី ដើម្បី​ជាការ​ធ្វើ​ម៉ាស្សា​បេះដូង​ឱ្យធ្វើ​ការឡើង​វិញ និង​ត្រូវ​ប្រញាប់​ហៅ​ឡានពេទ្យភ្លាមៗនៅពេល​ឃើញ​មនុស្ស​កើត​អាការ​គាំងបេះដូង។ បើ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង និង​នៅតែ​ម្នាក់ឯង … Read more

តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា “ថ្លើម” គឺជា​អវយវៈ​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវបាន​បំផ្លាញ​ខ្លាំង​បំផុត។ តាមរយៈ​ការរស់នៅ​ដែល​មិនសូវ​ជា​សមរម្យ​របស់​មនុស្ស​យើង ទើប​ធ្វើឱ្យ​អត្រា​ផ្នែក​នៃ​ការកើត​ជំងឺដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​កើនឡើង​ខ្ពស់ជារឿយៗ ទាំង​ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​រុំ​ថ្លើម មហារីក​ថ្លើម ជាពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​តែង​ជួបប្រទះ​នៅលើ​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​កាន់តែ​ច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុ​មួយ គឺ​បណ្ដាលមកពី​កា​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ដែល​អាចធ្វើឱ្យ​កើតការ​រលាក ហើយ​អាច​នាំ​ឆ្ពោះទៅរក​ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី ដែល​បើ​មិន​ប្រញាប់​ចូលទៅ​ទទួល​ការព្យាបាល​ទេនោះ អាចមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​បាន។ អាហារ​បំផ្លាញ​ថ្លើម ដែល​គួរ​ចៀសវាង ចម្បងៗមុនគេ​គឺ អាល់កុល អាហារ​ជ្រក់​ត្រាំ​ដែល​នឹងមាន​សារធាតុ​ក្នុង​ក្រុម​ណៃ​ត្រេ​ត និងផ្សេងៗទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម រួមទាំង​អាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ដូចជា ប្រហុក និង​សាច់​ត្រី​ឆៅ​ជាដើម ដែល​សុទ្ធតែជា​មូលហេតុ​របស់​ជំងឺ​សត្វល្អិត​នៅក្នុង​ថ្លើម ដែល​អាច​នាំ​ឆ្ពោះទៅរក​ការ​កើតរោគ​មហារីក​ថ្លើម និង​រលាក​ថ្លើម​បាន​ដូចគ្នា​ទាំងអស់។ ក្រៅពីនេះ​នៅមាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់  អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​អាហារ​ចៀន​បំពង ដែល​នឹង​ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​រប​ស់​ជាតិ​ខ្លាញ់ រួមទាំង​អាហារ​ដែលមាន​ការ​ប្រឡាក់ប្រឡូស​មេរោគ​ផ្សិត ដូចជា Aflatoxin ជា​មេរោគ​ផ្សិត​នៅក្នុង​សណ្ដែក​ដែល​នឹងធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម​បាន។ អាហារ​បំប៉ន​ថ្លើម ដែល​អ្នក​គួរ​ទទួលទាន អាហារ​ដែល​អ្នក​គួរ​ទទួលទាន​គឺ អង្ករសំរូប ព្រោះ​នៅក្នុង​អង្ករសំរូប​នឹងមាន​សារធាតុ​អាហារ​ច្រើនជាង​អង្ក​រស​ធម្មតា ជាពិសេស​កាក​សរសៃអាហារ អាស៊ីត​ហ្វូ​លិ​ក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​គ្រាប់​ធញ្ញជាតិ) វីតាមីន E រួមទាំង​សារធាតុ Gaba ដែល​សុទ្ធ​ជា​សារធាតុ​ដែលមានប្រយោជន៍​ដល់​រាងកាយ​ទាំងអស់។ … Read more

ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

សម្រាប់​អ្នក​និយម​ទទួលទាន​អាហារ​បែប​ខ្មែរ​យើង ប្រហែលជា​ធ្លាប់​សាកល្បង​ភ្លក្ស​រសជាតិ “ទឹកគ្រឿង​ត្រី​ប្លាធូ” “ស្ងោ​ជ្រក់ត្រី​ប្លាធូ​ស្រស់” ឬ​សូម្បីតែ​ត្រី​ប្លាធូ​ចៀនធម្មតាៗជាមួយ​បាយក្ដៅៗហើយ​មើលទៅ។ ទាំងអស់នោះ​សុទ្ធតែជា​ម៉ឺ​នុយ​ដែលនាំឱ្យ​ស្រស់ទឹក​មាត់​គ្រប់​ពេលដែល​នឹកឃើញ ហើយ​ប្រាកដ​ណាស់ សម្រាប់​ត្រី​ប្លាធូ​ដែល ឡា​រ៉ែ​ន នឹង​លើក​យកមក​ជម្រាបជូន​នៅថ្ងៃនេះ មិនមែន​មានគុណ​សម្បត្តិ​ត្រឹមតែ​ភាព​ឈ្ងុយឆ្ងាញ់​តែ​ម្យ៉ាង​នោះទេ តែ​ត្រី​ប្លាធូ​នៅមាន​គុណសម្បត្តិ និង​ប្រយោជន៍ ព្រមទាំង​សម្បូរ​ទៅដោយ​គុណ-តម្លៃ​ខាង​ភោជនាហារ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង។ ប្រយោជន៍ និង​គុណ​តម្លៃ​ខាង​អាហារ​អំពី​ត្រី​ប្លាធូ​ប្លាធូ ជា​ត្រី​ដែលមាន​គុណប្រយោជន៍ និង​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ចំពោះ​រាងកាយ​ដោយ​យើង​សឹងតែ​មិនចាំបាច់​ទទួលទាន​អាហារបំប៉ន​ទៀតផង ព្រោះ​ការទទួល​ទាន​ត្រី​ប្លាធូ​តែមួយ​ក្បាល​នឹង​ទទួលបាន​សារធាតុ​អាហារ​យ៉ាងច្រើន​ដូចខាងក្រោម​នេះ ៖ ត្រី​ប្លាធូ សម្បូរ​ដោយ EPA និង DHA ដែលជា​អាស៊ីត​ខ្លាញ់​មិន​បង្កក​ខ្លួន ដោយ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​នឹង​បំពេញ​តួនាទី​កាត់បន្ថយ​ការ​ផ្ដុំ​ខ្លួន​របស់​គ្រាប់​ឈាម​ដែល​ខុស​ប្រក្រតី ទើប​នៅលើ​អ្នកខ្លះ​ធ្វើឱ្យ​កើត​សភាវ​រឹង​សរសៃឈាម ឬ​ប្រទះឃើញ​ការ​រលាក​ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះ​នៅមាន​ចំណែក​ជួយ​ក្នុងការ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​កំណក​ឈាម ឬ​សរសៃឈាម​ណែន​ស្ទះ​ទៀតផង។ ត្រី​ប្លាធូ​មាន​ប្រយោជន៍​ព្រោះ​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ដោយ​ក្នុង​ត្រី​ប្លាធូ 1ក្បាល​នឹង​ផ្ដល់​ប្រូ​តេ​អី​ុ​ន​ខ្ពស់​ដល់​ទៅ20ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បាន​ពី​ត្រី​ប្លាធូ​គឺជា​ប្រូ​តេ​អី​ុ​ន​ដែល​ងាយ​រំលាយ និង​រាងកាយ​អាច​នាំយក​ទៅប្រើ​ជា​ប្រយោជន៍​បានភ្លាមៗតែម្ដង។ គុណសម្បត្តិ​របស់​ត្រី​ប្លាធូ​គឺមាន​កាល់ស្យូម និង​ផូស្វ័រ ដោយ​បរិមាណ​កាល់ស្យូម​ក្នុង​ត្រី​ប្លាធូ​មាន​ច្រើន​ដល់​ទៅ 170មី​លី​ក្រាម​ក្នុង​ត្រី​ប្លាធូ​ស្រស់100ក្រាម ក្រៅពីនេះ​នៅ​សម្បូរ​ទៅដោយ​ផូស្វ័រ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដោយសារ​ធាតុ​អាហារ​ទាំងនេះ​នឹងមាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​បាន​យ៉ាង​ល្អ ជាពិសេស​នៅលើ​កុមារ និង​មនុស្ស​ចាស់។ ត្រី​ប្លាធូ​សម្បូរ​ទៅដោយ​អូ​មេ​ហ្កា3 និង6 ដែលមាន​ចំណែក​ជួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល … Read more

«ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ» ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

បច្ចុប្បន្ននេះ​ធាតុអាកាស​មិន​ទៀងទាត់ ខែ​ភ្លៀង​បែរជា​ក្ដៅ​ហួតហែង ខែប្រាំង​បែរជា​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ធ្វើឱ្យ​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​បំផុត។ សម្រាប់​អ្នកខ្លះ​នៅពេល​មាន​អារម្មណ៍​ថា ខ្លួន​ហាក់ដូចជា​រកកល​ចង់​ឈឺ​ហើយ​នោះ ក៏​ប្រញាប់​ស្ទុះ​ទៅរក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង ព្រោះតែ​ជឿថា “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” តើ​រឿងនេះ​មាន​ភាព​ពិតប្រាកដ និង​អាច​ធ្វើបាន​ដែរឬទេ? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា…។ “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ជំនឿ​ក្នុង​រឿងនេះ “មិនមែនជា​រឿង​ពិត” នោះទេ ការ​លេបថ្នាំ​ព្យាបាល​ទុកជាមុន​ក្រោយពី​មាន​អារម្មណ៍​ថា ខ្លួន​រកកល​ឈឺ ឬ​ក្រោយពី​ទទឹកភ្លៀង ឬ​ត្រូវ​ថ្ងៃ​ខ្លាំង​រយៈពេល​យូរ​ដែល​ធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការកើត​ជំងឺ​គ្រុនផ្ដាសាយ ឬ​មិន​ស្រួលខ្លួន​នោះ មិនបាន​ជួយ​ការពារ​រោគា​ទាំងនោះ​មិនឱ្យ​កើត​បានទេ ព្រោះថ្នាំ​ទាំងនោះ​មិន​មែនមាន​ឫទ្ធិ​ក្នុងការ “ការពារ” ទេ តែមាន​ឫទ្ធិ​ក្នុងការ “ព្យាបាល” ទៅតាម​អាការរោគ ដូច្នេះ​គួរ​លេបថ្នាំ​ទាំងនោះ​នៅពេលណា​ដែលមាន​អាការ ឬ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ។ ដូចជា​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​មែនមាន​ឫទ្ធិ​បំបាត់រោគ​ផ្ដាសាយ​ដោយ​ត្រង់​នោះទេ តែមាន​ឫទ្ធិ​សម្រាល​អាការ​ឈឺក្បាល ឈឺ​ចុកចាប់​តាម​រាងកាយ បញ្ចុះ​កម្ដៅ ចំណែក​ថ្នាំ​ព្យាបាល​រោគ​ផ្ដាសាយ​ជាបន្ទះៗវិញ​នោះ ក៏​ជា​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បូក​ជាមួយ​ថ្នាំ​បន្ថយ​ការ​ហៀរ​សំបោរ ឬ​ថ្នាំ​ព្យាបាល​ប្រតិកម្ម​ចាញ់ផ្សេងៗ ដែល​នឹង​បញ្ចេញ​ឫទ្ធិ​ដើម្បី​សម្រាល​អាការ​ឈឺក្បាល បញ្ចុះ​កម្ដៅ តឹង​ច្រមុះ និង​ហៀរ​សំបោរ​ហ្នឹងឯង។ ដូច្នេះ​បើសិន​ញ៉ាំ​ថ្នាំ​ទាំងនោះ​ចូលទៅ​ដោយ​មិនមាន​អាការ​ទាំងនោះ ហើយ​ថែមទាំង​ទទួលទាន​បែប​ហ្នឹង​ញឹកញាប់​ទៀតផង​នោះ ច្បាស់​ជាមាន​គ្រោះថ្នាក់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដ ព្រោះ​ការ​ញ៉ាំ​ថ្នាំ​ផ្ដេសផ្ដាស់ ដោយ​មិនបាន​ញ៉ាំ​តាម​អា​ការដែល​កើតឡើង​ពិតប្រាកដ​នោះ មានន័យថា លោកអ្នក​កំពុង​បានទទួល​ថ្នាំ​លើស​កម្រិត​ហើយ ដែល​វា​នឹងមាន​ផលប៉ះពាល់​ទៅដល់​ថ្លើម​ដែល​ត្រូវតែ​ធ្វើការ​កាន់តែខ្លាំង​ឡើង និង​ប្រថុយ​នឹង​ការ​កើតរោគ​រលាក​ថ្លើម​នាពេល​អនាគត​ទៀតផង។ … Read more

រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

ឡា​រ៉ែ​ន គិតថា ប្រហែល​វា​ជា​គំនិត​របស់​មនុស្ស​ជាច្រើន​ដែល​គិតថា ចង់យក​ស្អី​ទៅ​ដាក់​ក្នុង​ទូទឹកកក​ក៏បាន​ដែរ វា​នឹងធ្វើ​ឱ្យ​របស់​ទាំងអស់នោះ​ក្រ​ផុតកំណត់ ព្រោះ​ភាព​ត្រជាក់​ក្នុង​ទូទឹកកក​នឹង​ជួយ​ថ្នម​វត្ថុ​អស់ទាំងនោះ​ឱ្យនៅ​បានយូរ​ឡើង ដែលថាៗទៅ សម្រាប់​វត្ថុ​ជាច្រើន​អាច​នឹង​ត្រឹមត្រូវ តែ​បើសិនជា​រឿង​របស់ “ថ្នាំពេទ្យ” វិញ តើ​វា​នឹង​ពិត​ដូចដែល​គេ​នាំគ្នា​ជឿ​ហ្នឹង​ឬ​យ៉ាងណា? ខាងក្រោម​នេះ​គឺជា​ចម្លើយ…។ រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​គឺជា​រឿង​ពិត​មួយ​ដែល​អាចនិយាយបាន ធាតុអាកាស​ក្ដៅ​ហប់​អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​លឿន​ជាង​ប្រក្រតី តែ​ក៏​មិនបាន​មានន័យថា ការ​រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​នឹង​ជួយ​បន្ត​អាយុ​របស់​ថ្នាំ​ឱ្យ​ទុក​ប្រើប្រាស់​បានយូរ​ឡើង​ដែរ ព្រោះ​ក្រៅពី​រក្សាទុក​ថ្នាំ​ក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​បាន​ដូចគ្នា​ហើយ​នោះ នៅ​ធ្វើឱ្យ​ថ្នាំ​កើត​សារធាតុពុល​កើនឡើង​បាន​ទៀតផង ព្រោះ​នៅក្នុង​ទូទឹកកក​ក៏មាន​ភាព​សើម​អាប់​ខ្ពស់​ដូចគ្នា​ដែរ ហើយ​ភាព​សើម​អាប់​នេះឯង​ដែល​ធ្វើឱ្យ​ថ្នាំ​បាត់បង់​ប្រសិទ្ធភាព។ លើក​ឧទាហរណ៍​ដូចជា ថ្នាំ​អាស្ពីរីន នៅពេល​ប៉ះ​នឹង​ភាព​សើម​អាប់​នៅក្នុង​ទូទឹកកកយូរៗទៅ អាច​រលាយខ្លួន​ក្លាយជា​អាស៊ីត​សាលី​ស៊ី​លិ​ក​និង​អាស៊ីត អា​សេ​ទិ​ក ដែល​នឹង​ធ្វើឱ្យ​ថ្នាំ​លែងមាន​ប្រសិទ្ធភាព រួមទាំង​ធ្វើឱ្យ​កើតមាន​ជាតិពុល​ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ែ​ហ្ស៊​ន ទៅជា​ប្រកាច់ និង​បាត់បង់​សតិ​ស្មារតី​បាន​ទៀតផង​បើ​រាងកាយ​ទទួល​ក្នុង​បរិមាណ​ច្រើន។ ការរក្សា​ទុកដាក់​ថ្នាំពេទ្យ​យ៉ាង​ត្រឹមត្រូវ រក្សាទុក​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បក់​ចេញចូល​បាន​ស្រួល មិន​ក្ដៅ មិន​អាប់​សើម​ជ្រុល​ពេក និង​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលដល់។ រៀបចំ​ទុកដាក់​តាម​ប្រភេទ​ថ្នាំនីមួយៗរួមគ្នា និង​អាចបែងចែក​តាម​ប្រភេទ​របស់​ថ្នាំ ដូចជា ថ្នាំ​ទឹក ឬ​ថ្នាំ​គ្រាប់ ថ្នាំ​សម្រាប់​លាប​លើ​ស្បែក ឬ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ក្នុង​ខ្លួន(ថ្នាំ​ផ្សះ) ឬអាចបែងចែក​តាម​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ​ដូចគ្នា ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និង​ថ្នាំ​ព្យាបាល​របួស ឬ​ដំបៅ​ជាដើម។ នៅពេល​បាន​ថ្នាំ​មក គួរពិនិត្យមើល​ថ្ងៃ​ផុតកំណត់ ឬ​បើ​មិនដឹង​ទេ គួរ​សរសេរ​លើ​ក្រដាស​បិទ​លើ​ដប ឬ​កញ្ចប់​ថ្នាំ​នោះ​ថា … Read more

គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

បញ្ហា​សុខភាព ជា​រឿង​មួយ​ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ អាច​សង្កេតឃើញ​បាន​តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬ​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម  ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែងតែ​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine នៅក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ​ដែលមាន​ចំណងជើង​ថា “គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ” ដែល ឡា រ៉ែ​ន សូម​នាំមក​ជំរាប​ប្រី​យ​មិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ។ ផ្លែ​ប៉ោម មួយថ្ងៃ មួយ​ផ្លែ ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សាស្រាវជ្រាវ​របស់​មហាវិទ្យាល័យ ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់សួត​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យសួត​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។ ដកដង្ហើមវែងៗ យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ​យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ … Read more

ក្បួន​ថែរក្សា​ស្បែក​ក្នុង​អាកាសធាតុ​ត្រជាក់

ធាតុអាកាស​ប្រែប្រួល​ទៅតាម​ពេលវេលា ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយទៀត ហើយ​ស្បែក​របស់​អ្នក​ក៏មាន​ការប្រែប្រួល​ទៅតាម​នោះដែរ វា​ជា​មូល​ហេតុដែល​ទាមទារ​ឱ្យ​អ្នក​ត្រូវ​ថែរក្សា​សភាព​ស្បែក​របស់​អ្នក​ឱ្យ​បានល្អ​បំផុត ដើម្បី​រក្សាទុក​នូវ​ភាពស្រស់ស្អាត​ឱ្យបាន​ស្ថិតស្ថេរ​គ្រប់ពេលវេលា។ ខណៈពេលដែល​អាកាសធាតុ​ត្រជាក់​ជាង​សព្វមួយដង អ្នក​គួរតែ​សង្កត់ធ្ងន់​ទៅលើ​ការថែទាំ​ស្បែក​នៃ​រាងកាយ និង​ផ្ទៃមុខ​ឱ្យបាន​ល្អ។ ហេតុនេះហើយ​អ្វីដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​គន្លឹះសំខាន់ៗដែល​ទាក់ទង​ទៅនឹង​ការថែរក្សា​សម្រស់​ក្នុង​អាកាសធាតុ​បែបនេះ។ – ប្រសិនបើ​អ្នក​មិនទាន់បាន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យបាន​រួចរាល់​ទេនោះ​អ្នក​កុំ​ទាន់​ចេញទៅ​ខាងក្រៅ​អី​ណា៎។ ចូរ​លាប​គ្រឿងសម្អាង ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ឱ្យបាន​មុនពេល​ចេញទៅ​ខាងក្រៅ​យ៉ាងហោចណាស់​ឱ្យបាន​មួយ​ម៉ោង​សិន សឹម​ចេញទៅ​ខាងក្រៅ​ទើប​ជាការ​ល្អ។ – ជែ​ល ឬ​ក្រេ​ម​លេប​បបូរមាត់ គឺមាន​ប្រយោជន៍​ខ្លាំងណាស់​ក្នុងការ​ថែរក្សា​និង​ផ្តល់​សំណើម​ដល់​បបូរមាត់​នៅក្នុង​រដូវ​ត្រជាក់​បែបនេះ។ ដូច្នេះ​អ្នក​គួរតែ​លាប​ក្រេ​ម​ផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ និង​ឱ្យបាន​ជាប់​ជានិច្ច។ – រដូវ​ត្រជាក់​មកដល់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ស្បែក​ឱ្យបាន​ល្អ ដូច្នេះ​អ្នក​គួរតែ​កុំ​លាង​សម្អាត​ស្បែក​ដោយ​ប្រើ​សាប៊ូលាងមុខ​អី តែ​គួរ​ប្តូរ​មកជា​ផលិតផល​សម្អាត​ស្បែ​កមុខ ដែលមាន​សារធាតុ​សាប៊ូ​តិច​បំផុត ទើប​ជាការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​របស់​អ្នក៕