នាំគ្នាទៅពិនិត្យសុខភាព ដើម្បីឱ្យមានអាយុវែងវិញប្រសើរជាង… (តចប់)
សុខភាពរាងកាយរបស់យើង គឺជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏មហាសាលលើសពីអ្វីៗទាំងអស់។ តើថ្ងៃនេះ លោកអ្នកមានយកចិត្តទុកដាក់មើលថែទាំសុខភាពខ្លួនឯងហើយឬនៅ? កាលពីលេខមុន យើងបានដឹងខ្លះរួចហើយអំពីការទៅពិនិត្យសុខភាពដើម្បីឱ្យមានអាយុវែង ដូច្នេះលេខនេះ ឡារ៉ែន សូមរៀបរាប់ជាបន្តទៀតដូចតទៅ…។ 8. ជាតិខ្លាញ់ ត្រៃគ្លីស៊ើរ៉ាយដ៍ (Triglyceride) ដើម្បីពិនិត្យរកមើលជាតិខ្លាញ់ក្នុងសរសៃឈាមដែលអាចជាមូលហេតុរបស់ជំងឺបេះដូងត្បៀត និងសរសៃឈាមខួរក្បាលរួមតូច។ 9. អាស៊ីត យូរិកក្នុងឈាម (Uric Acid) ដើម្បីពិនិត្យមើលរោគឈឺតាមឆ្អឹងសន្លាក់ដៃជើង បើកម្រឹតជាតិអាស៊ីត យូរិក ឡើងខ្ពស់ជាងប្រក្រតី អាចនឹងបង្កឱ្យកើតក្រួសនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។10. ទឹកនោម (Urine) ដើម្បីពិនិត្យរកមើលភាពខុសប្រក្រតីរបស់ប្រព័ន្ធបញ្ចេញទឹកនោម ដែលអាចធ្វើឱ្យកើតជំងឺរលាកប្លោកនោម ឬជំងឺក្រលៀន រហូតដល់ការសេសសល់នៃសារជាតិគ្រឿងញៀនផ្សេងៗទៀតផង។ 11. លាមក (Stool Examination) ដើម្បីពិនិត្យរកសត្វល្អិត ឬព្រូនផ្សេងៗ និងប្រព័ន្ធបន្ទោបង់ថា តើខុសប្រក្រតីឬទេ ដោយអាចសង្កេតបានតាមរយៈលាមកដែលមានប្រឡាក់ឈាម ដែលអាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ពោះវៀនធំ ឬមានជំងឺឬដូងបាត។ 12. ឆ្លុះអិចស៍រេយ៍សួត និងបេះដូង (Chest X-ray)ដើម្បីពិនិត្យមើលស្ថានភាពសួត សាច់ភ្នាសស្រោបសួត បេះដូង និងឆ្អឹងប្រអប់ទ្រូង ជាពិសេសអ្នកដែលជក់បារី ឬអ្នកដែលទទួលរងសារជាតិពុលដែលមានមេរោគ អាចធ្វើឱ្យសួតខុសប្រក្រតីដែលជាមូលហេតុនៃជំងឺរបេង ជំងឺថង់ខ្យល់ហើម។ 13. … Read more