Category: អន្តរជាតិ

  • អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

    អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មី

    ក្រុមហ៊ុនផលិតឱសថអាមេរិកាំង Pfizer កាលពីថ្ងៃទី16វិច្ឆិកា បានឱ្យដឹងថា ពួកគេកំពុងចាប់ផ្ដើមកម្ម​វិធី​ចាក់​វ៉ាក់​​សាំង​Covid-19 ​លក្ខណពិសោធន៍ នៅក្នុងរដ្ឋចំនួន4 គឺរដ្ឋ Rhode Island, Texas, New Mexico និងរដ្ឋ Tennessee។

    សារព័ត៌មាន Reuters បានដកស្រង់សម្ដីរបស់តំណាងក្រុមហ៊ុន Pfizer បកស្រាយថា ការដែលក្រុមហ៊ុននេះជ្រើស​រើស​រដ្ឋចំនួន4ខាងលើដើម្បីប្រើប្រាស់វ៉ាក់សាំងសាកល្បង គឺដោយសារភាពខុសគ្នាទាក់ទងនឹងទ្រង់ទ្រាយសរុប ចំនួន​ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាតម្រូវការនៃការប្រើប្រាស់វ៉ាក់សាំងផ្សេងគ្នារបស់ពលរដ្ឋនៅទីក្រុង និងពលរដ្ឋនៅជនបទ។

    កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីបញ្ចប់ផែនការនៃគម្រោងបែងចែក និងចែកចាយវ៉ាក់សាំងCovid-19 របស់ក្រុមហ៊ុន Pfizer។

    កាលពីសប្ដាហ៍មុន Pfizer បានប្រកាសថា វ៉ាក់សាំងCovid-19 ដែលក្រុមហ៊ុននេះអភិវឌ្ឍឡើងដោយការសហការជាមួយនឹងដៃគូអាល្លឺម៉ង់ BioNTech គឺ​មាន​ប្រសិទ្ធ​ភាព​ដល់ជាង90%។

    ក្នុងថ្ងៃទី16វិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិកាំង Moderna ក៏បានប្រកាសដែរថា វ៉ាក់សាំងរបស់ខ្លួន​មាន​ប្រសិទ្ធ​ភាព​ដល់​ទៅ​94.5% ឯណោះ។

    អាមេរិកចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​Covid-19 ​នៅ​ក្នុង​រដ្ឋ​ចំនួន​4 ​ខណៈ​សីតុណ្ហ​ភាព​គឺ​ជា​បញ្ហា​ប្រឈម​ថ្មីទាំងវ៉ាក់សាំងរបស់ Pfizer និងរបស់ Moderna សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលគេឱ្យឈ្មោះថា RNA ដើម្បីជំរុញឱ្យប្រព័ន្ធការពាររាងកាយមនុស្ស “ងើបឡើង” ទប់ទល់នឹងវីរុសCovid-19។

    យ៉ាងនេះក្ដី បញ្ហាដែលនឹងត្រូវប្រឈមថ្មីមួយទៀតទាក់ទងនឹងវ៉ាក់សាំងខាងលើ នោះគឺការរក្សាគុណភាពរបស់វា។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការសីតុណ្ហភាពចាប់ពី-70អង្សាចុះក្រោម ដែលនេះជាផលវិបាកមួយសម្រាប់ក្រុមគ្រូពេទ្យ ក៏ដូចជាឱសថស្ថាននានាដែលមិនមានទូក្លាសេបែបនេះ។ ប៉ុន្តែ ក្រុមហ៊ុន Moderna វិញ អះអាង​ថា វ៉ាក់សាំងរបស់ពួកគេមិនទាមទារឱ្យមានការរក្សាទុកនៅក្នុងសីតុណ្ហភាពត្រជាក់ពេកឡើយ ពោលគឺវាត្រូវការ​តែ​ពី2-8អង្សាសេប៉ុណ្ណោះសម្រាប់រយៈពេល30ថ្ងៃ និងក្រោម-20អង្សាសេសម្រាប់រយៈពេល6ខែ ចំណែកក្នុងបន្ទប់ធម្មតាវាអាចនៅមានប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​24​ម៉ោង ​ដោយ​វា​មិន​បង្កឱ្យមានបញ្ហាអ្វីដែលទាក់ទងនឹងគុណភាព ​និងសុវត្ថិភាពឡើយ៕

    ប្រភព៖ Reuters, The New Daily

  • ភរិយារបស់ ​Obama ​រំលឹក​អំពី​ការ​ប្រគល់​អំណាច​ជូន​គ្រួសារ ​Trump​ ដោយ​សន្តិ​វិធី

    ភរិយារបស់ ​Obama ​រំលឹក​អំពី​ការ​ប្រគល់​អំណាច​ជូន​គ្រួសារ ​Trump​ ដោយ​សន្តិ​វិធី

    Michelle Obama បានឱ្យដឹងថា លោកស្រីពិតជាអស់សង្ឃឹមចំពោះលទ្ធផលបោះឆ្នោតកាលពីឆ្នាំ2016 ប៉ុន្តែ បាន “ខាំមាត់សង្កត់ចិត្ត” ទុកមួយឡែកដើម្បីប្រគល់សេតវិមានជូនគ្រួសារ Donald Trump។

    “ខ្ញុំមានការអន់ចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែសន្លឹកឆ្នោតត្រូវបានរាប់ចប់សព្វគ្រប់ ហើយ Donald Trump បានជាប់ឆ្នោត” លោកស្រីអតីតជំទាវទីមួយរបស់សហរដ្ឋអាមេរិក Michelle Obama បានរៀបរាប់កាលពីថ្ងៃទី16វិច្ឆិកានៅលើទំព័រ Instagram អំពីដំណាក់កាលដែលលោក Trump ជាប់ឆ្នោតកាលពី4ឆ្នាំមុន។ លោកស្រីបន្តថា “ប្ដីប្រពន្ធយើងខ្ញុំ បានណែនាំឱ្យបុគ្គលិករបស់យើងធ្វើទៅតាមអ្វីដែល George និង Laura Bush ធ្លាប់បានធ្វើចំពោះពួកយើង៖ ប្រគល់អំណាចប្រកបដោយភាពថ្លៃថ្នូរ និងដោយរលូន ដែលជាសញ្ញាលេចធ្លោមួយនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក”។

    លោកស្រី Michelle ថ្លែងថា លោកស្រីនិងប្រធានាធិបតី Barack Obama បានអញ្ជើញបុគ្គលិករបស់លោក Trump មកកាន់ការិយាល័យ ហើយផ្ដល់ជូននូវកំណត់ហេតុលម្អិត និងចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងការចាត់ចែងនៅសេតវិមាន។

    “ប្រការនេះមិនមានភាពងាយស្រួលប៉ុន្មានទេសម្រាប់ខ្ញុំ។ កាលណោះ Donald Trump បានផ្សព្វផ្សាយព័ត៌មានមិនពិតថា ស្វាមីខ្ញុំរើសអើងពូជសាសន៍ ធ្វើឱ្យគ្រួសារខ្ញុំធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់។ នោះគឺជាអ្វីដែលខ្ញុំមិនងាយនឹងអាចលើកលែងទោសឱ្យបាន”។

    ប៉ុន្តែ Michelle បានប្រើប្រាស់ “កម្លាំង និងភាពចាស់ទុំដើម្បីទុកកំហឹងឱ្យនៅមួយឡែក”។ លោកស្រី Michelle បានអញ្ជើញលោកស្រី Melania Trump មកកាន់សេតវិមាន និងឆ្លើយទៅនឹងសំណួរជាច្រើនស្ដីអំពី “ការសង្កេតរបស់សាធារណជននៅពេលក្លាយជាជំទាវទីមួយ ឬអំពីការថែរក្សាកូនៗនៅក្នុងសេតវិមានដោយរបៀបណាជាដើម”។

    4ឆ្នាំក្រោយ បើទោះជា Joe Biden ត្រូវបានប្រកាសថា ជាប្រធានាធិបតីជាប់ឆ្នោត ដោយមាន306សំឡេងគាំទ្រពីតំណាងម្ចាស់ឆ្នោតក៏ដោយ លោក Trump បែបជាមិនព្រមទទួលស្គាល់លទ្ធផលនេះ និងមិនទាន់បានចាប់ផ្ដើមដំណាក់កាលប្រគល់អំណាចនៅឡើយ។ ដំណើរការនេះទំនងជានឹងត្រូវពន្យារពេលរហូតដល់ការបោះឆ្នោតត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយប្រធានអង្គភាពសេវាសាធារណៈ ជាមនុស្សដែលលោក Trump បានតែងតាំង។

    លោកស្រី Melania ក៏មិនទាន់អញ្ជើញជំទាវទីមួយ Jill Biden ឱ្យមកសេតវិមានទៅតាមទម្លាប់នោះដែរ។ នៅក្នុងចំណោមកិច្ចការដែលត្រូវធ្វើសម្រាប់ដំណើរការនៃការប្រគល់អំណាច មានកិច្ចការជាច្រើនទាក់ទងនឹងជំទាវទីមួយ មានដូចជា ការរៀបចំ និងការតុបតែងសេតវិមាន។ល។

    លោកស្រី Michelle បានព្រមានថា ការពន្យារពេលក្នុងការប្រគល់អំណាចប្រកបដោយប្រជាធិបតេយ្យ និងសន្តិវិធី មិនត្រឹមតែបង្កអសន្តិសុខជាតិនោះទេ តែវាក៏បង្កឱ្យមានអស្ថិរភាពនយោបាយនៅសហរដ្ឋអាមេរិកផងដែរ។

    “នេះមិនមែនជាល្បែងលេងសើចនោះឡើយ។ សង្គមប្រជាធិបតេយ្យរបស់យើង ធំធេងជាងឆ្ងាយណាស់បើធៀបនឹង “អញនិយម” របស់បុគ្គលិកគ្រប់រូប” លោកស្រី Michelle សរសេរបន្ថែមយ៉ាងដូច្នេះ៕

    ប្រភព៖ CNN

  • ករណីឆ្លង​វីរុស​បាន​​កើន​លើស​​ពី​55​លាន​នាក់!​ WHO ​ថា ​វ៉ាក់​សាំង​មិន​អាច​ទប់​ទល់​ឈ្នះ​Covid-19​ឡើយ!​

    ករណីឆ្លង​វីរុស​បាន​​កើន​លើស​​ពី​55​លាន​នាក់!​ WHO ​ថា ​វ៉ាក់​សាំង​មិន​អាច​ទប់​ទល់​ឈ្នះ​Covid-19​ឡើយ!​

    ប្រធានាអង្គការសុខភាពពិភពលោកបានព្រមានថា មិនត្រូវរំពឹងទៅលើវ៉ាក់សាំងតែមួយមុខ ដើម្បីបញ្ចប់វិបត្តិសុខភាពសកលនោះឡើយ នៅក្នុងស្ថានភាពដែលករណីឆ្លងCovid-19 បានកើនលើសពី55លាននាក់នៅទូទាំងសកលលោក។

    ពិភពលោកបានរាយការណ៍ថា ករណីស្លាប់ថ្មីដោយសារCovid-19 នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ មាន​ចំនួន​7,467​នាក់ ធ្វើឱ្យតួលេខអ្នកស្លាប់ដោយសារវិបត្តិសុខភាពនេះ ឡើងដល់ 1,331,345នាក់។ ចំណែកអ្នកឆ្លងវីរុសសរុបក៏បានឡើងដល់55,302,552នាក់ កើនជាង51ម៉ឺននាក់ធៀបនឹងម្សិលមិញ ខណៈអ្នកជំងឺជាង 38,400,000នាក់បានជាសះស្បើយ និង 15,523,061នាក់កំពុងសម្រាកព្យាបាល។

    ប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCovid-19 ចាប់ពី1លាននាក់ឡើងទៅ មាន11ប្រទេស រួមមាន សហរដ្ឋ​អាមេរិក (11,538,057) ឥណ្ឌា (8,874,172) ប្រេស៊ីល (5,876,740) បារាំង (1,991,233) រុស្ស៊ី ​(1,948,603)​ អេស្ប៉ាញ​ (1,521,899) អង់គ្លេស (1,390,681) អាហ្សង់ទីន (1,318,384) អ៊ីតាលី (1,205,881) កូឡុំប៊ី (1,205,217) និងប្រទសម៉ិកស៊ិក (1,009,396)។

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងកាលពីថ្ងៃទី15វិច្ឆិកាថា “យើងនៅតែបន្តទទួលបានព័ត៌មានដ៏គួរឱ្យត្រេកអរអំពីវ៉ាក់សាំងប្រឆាំង Covid-19។ ប៉ុន្តែ នេះមិនមែនជាពេលដែលត្រូវជឿជាក់ពេកនោះដែរ ព្រោះថា ការរំពឹងលើវ៉ាក់សាំងតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់រោគរាតត្បាតឡើយ”។

    ប្រសាសន៍ខាងលើត្រូវបានលើកឡើងក្រោយពីក្រុមហ៊ុនផលិតឱសថ Moderna ប្រកាសថា វ៉ាក់សាំងCovid-19 របស់ពួកគេមានប្រសិទ្ធភាព94.5% ដោយយោងទៅលើទិន្នន័យបឋមនៃការប្រើប្រាស់សាកល្បងដំណាក់កាលចុងក្រោយ ដែលនេះបានជួយឱ្យ Moderna ក្លាយជាក្រុមហ៊ុនអាមេរិកទីពីរដែលត្រូវបានរាយការណ៍ថា លទ្ធផលនៃការប្រើប្រាស់សាកល្បងលើកចុងក្រោយ គឺលើសពីអ្វីដែលបានរំពឹងទុកទៅទៀត។ សហរដ្ឋអាមេរិក បច្ចុប្បន្នមាន​វ៉ាក់សាំង​ចំនួន​2​ដែល​មាន​ប្រសិទ្ធ​ភាព​លើសពី90% នៅក្នុងការប្រើប្រាស់សាកល្បងទ្រង់ទ្រាយធំ។ តាមការរំពឹងទុក ​វ៉ាក់​សាំង​ទាំង​នេះ​នឹង​ត្រូវបានអនុម័តយល់ព្រមឱ្យប្រើប្រាស់បន្ទាន់នៅក្នុងខែធ្នូឆ្នាំ2020នេះ៕

    ប្រភព៖ Reuters, Worldometers

  • យានអវកាស​ Crew​ Dragon ​របស់ ​Elon Musk​ ដឹក​អវកាសចរ​4​នាក់​ឡើង​ទៅ​កាន់​ស្ថានីយ​ ISS

    យានអវកាស​ Crew​ Dragon ​របស់ ​Elon Musk​ ដឹក​អវកាសចរ​4​នាក់​ឡើង​ទៅ​កាន់​ស្ថានីយ​ ISS

    ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាស នៅពេលប្រើប្រាស់គ្រាប់រ៉ុកកែត Falcon 9 ដែលហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋ​​អាមេរិក។

    កាំជ្រួច Falcon 9 នេះ បានហោះចេញពីប្រព័ន្ធបាញ់បង្ហោះរ៉ុកកែតលេខ39 របស់អង្គការ NASA ​កាល​ពី​វេលា​ម៉ោង​6​និង​27​នាទី ​ថ្ងៃទី16វិច្ឆិកា (ម៉ោងនៅកម្ពុជា) ដោយនាំទៅជាមួយអវកាសយានិកដែលស្ថិក្នុងយាន Crew Dragon ហើយបន្ទាប់មក ក៏ត្រលប់មកកាន់ផែនដី និងចុះចតលើស្រឡាងស្វ័យប្រវត្តិមួយដែលស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក។

    យាន Crew-1 Dragon របស់ក្រុមហ៊ុន SpaceX ដឹកអវកាសយានិករបស់ NASA 3នាក់ គឺ Mike Hopkins, Victor Glover, និង Shannon Walker រួមនឹងអវកាសយានិកជប៉ុន Soichi Noguchi។

    នៅមុនពេលបាញ់បង្ហោះ បញ្ហាដែលគេព្រួយបារម្ភខ្លាំង នោះគឺអាកាសធាតុ។ រលកសមុទ្រធំៗនៅតំបន់សម្រាប់ចុះចតរបស់គ្រាប់រ៉ុកកែត នាំឱ្យ SpaceX ពន្យារពេលការបាញ់បង្ហោះ1ថ្ងៃ ដើម្បីឱ្យស្រឡាងគ្មានមនុស្សបើកមានពេលគ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅដល់់កន្លែងទទួលការចុះចតរបស់រ៉ុកកែតទាន់ពេលវេលា។

    យានអវកាស Crew Dragon របស់ Elon Musk ដឹកអវកាសចរ4នាក់ឡើងទៅកាន់ស្ថានីយ ISSNASA បានជ្រើសរើស SpaceX និង Boeing ឱ្យធ្វើជាអ្នកផ្គត់ផ្គង់សេវាកម្មហោះហើរទៅកាន់ទីអវកាស។ ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​កំពុង​អភិវឌ្ឍ​យាន​អវកាសដែលអាចដឹកមនុស្សប្រកបដោយសុវត្ថិភាពបំផុត ទៅតាមកិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​6.8​ពាន់​លាន​ដុល្លារ។ ​ក្រោយពីដាក់ឱ្យដំណើរការ យាន Crew Dragon របស់ SpaceX និងយាន CST-100 Starliner របស់ Boeing នឹងក្លាយជាមធ្យោបាយចម្បងរបស់សហរដ្ឋអាមេរិកក្នុងការដឹកមនុស្សទៅកាន់ទីអវកាស។

    ខុសពីជើងហោះហើរសាកល្បងកាលពីខែឧសភា2020 ដែលក្រុមអវកាសយានិក Bob Behnken និង Doug Hurley ត្រូវចំណាយពេល19ម៉ោងដើម្បីដេញតាមទាន់ស្ថានីយអវកាសអន្តរជាតិ ISS យាន Crew-1 ចំណាយពេលប្រហែល27ម៉ោងទើបតាមទាន់ ISS នៅលើគន្លងគោចរ។ នៅក្នុងអំឡុងពេលនោះ ក្រុមអវកាសចរអាចដើរហើរ ហូបចុក និងគេងនៅក្នុងយានបានតាមចិត្ត។ យានអវកាសនេះដំណើរការដោយប្រព័ន្ធស្វ័យប្រវត្ត ប៉ុន្តែវាក៏មានប្រព័ន្ធបញ្ជាដែលមនុស្ស​អាចប្រើ​ប្រាស់​បាន។​

    ប្រហែលជា9នាទីក្រោយការបាញ់បង្ហោះ កំណាត់ដំបូងនៃប្រព័ន្ធរុញច្រានរបស់ Falcon 9 បានចុះចតលើស្រឡាងគ្មានមនុស្សបើក (JRTI) របស់ SpaceX ដែលកំពុងរង់ចាំនៅលើមហាសមុទ្រអាត្លង់ទិក។ SpaceX កំពុងរៀបផែនការដើម្បីប្រើប្រាស់កំណត់រុញច្រាននេះសម្រាប់ជើងហោះហើរបន្ទាប់ ដែលតាមគម្រោងនឹងត្រូវធ្វើឡើងនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ2021។

    យានអវកាស Crew-1 នេះនឹងហោះទៅតភ្ជាប់នឹងស្ថានីយអវកាសអន្តរជាតិនៅវេលាម៉ោង10ព្រឹក ថ្ងៃទី17វិច្ឆិកាខាងមុខ (ម៉ោងនៅកម្ពុជា)៕

    ប្រភព៖ Space

  • អាមេរិក​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ “លុក​លុយ​អវកាស”​

    អាមេរិក​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ​ “លុក​លុយ​អវកាស”​

    ទ័ពអវកាសសហរដ្ឋអាមេរិកបង្កើតបញ្ជាការដ្ឋានកងម៉ារីនអវកាស ទទួលបន្ទុកគ្រប់គ្រងសកម្មភាពក្នុងលម្ហអវកាសដែលមានកម្ពាស់ពីផ្ទៃដីនៃភពផែនដីចាប់ពី100គមឡើងទៅ។

    បញ្ជាការដ្ឋានកងម៉ារីនអវកាស MARFORSPACE ស្ថិតក្រោមបញ្ជាការដ្ឋានគ្រប់គ្រងសន្តិសុខប្រព័ន្ធអ៊ីនធើណិតនៃកងម៉ារីន ដែលត្រូវបាន David Berger មេបញ្ជាការនៃកងម៉ារីនសហរដ្ឋអាមេរិក ប្រកាសឱ្យបង្កើតឡើងនៅ​ឯ​​មូលដ្ឋានទ័ពអាកាស Offutt រដ្ឋ Nebraska និងផ្ដើមដំណើរការចាប់ពីថ្ងៃទី1តុលា។

    អង្គភាពនេះគឺជាផ្នែកមួយនៃបញ្ជាការដ្ឋានអវកាសអាមេរិក ទទួលខុសត្រូវទៅលើសកម្មភាពយោធានៅលើអាកាសដែលមានកម្ពស់ចាប់ពី100គមឡើងទៅ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី13វិច្ឆិកា។ MARFORSPACE​ ស្ថិតក្រោមបញ្ជាការរបស់ឧត្តមសេនី Matthew Glavy ជាមេបញ្ជាការនៃអង្គភាពទទួលបន្ទុកបេសកកម្មរក្សាសន្តិសុខលើប្រព័ន្ធអ៊ីនធើណិត​របស់​កង​ម៉ារីន​សហរដ្ឋ​អាមេរិក។

    ឧត្តមសេនី Glavy បានឱ្យដឹងនៅក្នុងរបាយការណ៍នោះថា៖ “យើងមានឱកាសដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីបង្កើតអំណាច​នៅក្នុងបរិស្ថានព័ត៌មាន ដោយយោងទៅតាមទីតាំងពិសេសនៅក្នុងកម្លាំងទ័ពជើងទឹក និងកងទ័ពចម្រុះ។ អវកាស និងបរិស្ថានអ៊ីនធើណិត មានតួនាទីយ៉ាងសំខាន់នៅក្នុងពិភពព័ត៌មាន និងអាចនាំមកនូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងនៅពេលបានសហការគ្នា”។

    អាមេរិកបង្កើតកងកម្លាំងប្រដាប់អាវុធ “លុកលុយអវកាស”
    ឧត្តមសេនី Matthew Glavy ជាមេបញ្ជាការនៃអង្គភាពទទួលបន្ទុកបេសកកម្មរក្សាសន្តិសុខលើប្រព័ន្ធអ៊ីនធើណិតរបស់កងម៉ារីនសហរដ្ឋអាមេរិក

    MARFORSPACE ទទួលខុសត្រូវក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធនាការក្នុងអវកាសជាមួយនឹងទ្រង់​ទ្រាយ​ទូទាំង​សកល​លោក ​ក៏ផ្ដល់ជំនួយ និងផ្ដល់ទិន្នន័យទៅឱ្យមេបញ្ជាការនានា ក៏ដូចជាសម្ព័ន្ធមិត្ត ឬដៃគូរបស់សហរដ្ឋ​អាមេរិក។ កងកម្លាំងនេះនឹងធ្វើការដោយឯករាជ្យ “ដោយយោងទៅលើក្រុមអ្នកជំនាញផ្នែកអវកាសដែលធ្លាប់​ជួយ​ដល់បញ្ជាការដ្ឋានយុទ្ធសាស្ត្រនៃកងម៉ារីនសហរដ្ឋអាមេរិក” នេះបើតាមសារព័ត៌មាន Space News។

    ព័ត៌មានខាងលើនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គម Twitter មានការភ្ញាក់ផ្អើលខ្លាំង ព្រោះថា កងម៉ារីនគឺជាអង្គភាពដែលមានជំនាញសម្រាប់តែការវាយប្រហារឡើងគោករបស់កងទ័ពសហរដ្ឋអាមេរិកប៉ុណ្ណោះ។

    អ្នកលេង Twitter ម្នាក់សសរសេរថា៖ “អូ អង្គភាពវាយឡើងអវកាសឬ? កងកម្លាំងកាំភ្លើងធំនៃយានអវកាសមែនទេ? ខ្ញុំអាចចុះឈ្មោះចូលរួមនៅកន្លែងណាបាន?”។ល។

    កងទ័ពអវកាសគឺជាអង្គភាពយោធាទី6 របស់កងទ័ពសហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ​2019​ ទៅតាមបញ្ជារបស់ប្រធានាធិបតី Donald Trump។ កងកម្លាំងយោធានេះមានតួនាទីការពារផ្កាយ​រណប ប្រឆាំងទៅនឹងការគំរាមកំហែងនៅក្នុងទីអវកាស ក្នុងបំណងអះអាងអំពីការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅលើគន្លងគោចរនៃភពផែនដី។

    អង្គភាពថ្មីនេះស្ថិតក្នុងកងទ័ពអាកាសអាមេរិក និងមានយោធិនចំនួន16,000នាក់។ បញ្ជាការដ្ឋានអវកាស ទទួល​ខុសត្រូវលើសកម្មភាពប្រតិបត្តិការក្នុងលម្ហអាកាសដែលត្រូវបានបង្កើតឡើងកាលពីខីសីហា ឆ្នាំ2019៕

    ប្រភព៖ UPI, Task&Purpose

  • Trump នឹង​​បង្កើត​​បណ្ដាញ​​សង្គម​​ថ្មី​​ដើម្បី​​ប្រឆាំង​​នឹង ​​Twitter​

    Trump នឹង​​បង្កើត​​បណ្ដាញ​​សង្គម​​ថ្មី​​ដើម្បី​​ប្រឆាំង​​នឹង ​​Twitter​

    ប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹងបង្កើតបណ្ដាញសង្គមថ្មីមួយ ក្នុងបំណងប្រឈមមុខជាមួយនឹង Twitter បន្ទាប់ពីបណ្ដាញសង្គមនេះ បានភ្ជាប់ការព្រមានទៅលើអត្ថបទជាច្រើនរបស់លោក Trump ដោយសារអត្ថបទទាំងនោះចោទប្រកាន់ទៅលើការបោះឆ្នោតនៅអាមេរិកថា មានការលួចបន្លំ។

    សារព័ត៌មានពាណិជ្ជកម្មអន្តរជាតិ IB Times របស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា ប្រធានាធិបតីអាមេរិកកំពុងពិចារណាទៅលើការបង្កើតស្ថានីយទូរទស្សន៍មួយដើម្បីប្រជែងជាមួយនឹង Fox News ឬក្រុមហ៊ុនបណ្ដាញសង្គមមួយដើម្បីប្រឈមមុខទល់នឹង Twitter ដោយសារតែលោកមើលឃើញថា ក្រុមហ៊ុនទាំងនេះ បាន “ក្បត់” រូបលោក ក្រោយការបោះឆ្នោតថ្ងៃទី3វិច្ឆិកាកន្លងទៅ។ លោក Trump ធ្លាប់បានពិភាក្សាជាច្រើនលើកជាមួយនឹងទីប្រឹក្សារបស់លោកអំពីការបង្កើតបណ្ដាញសង្គមថ្មីនេះ។

    ទន្ទឹមនឹងនេះ ប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើការពិភាក្សាជាមួយនឹងទីប្រឹក្សារបស់លោកអំពីគម្រោងបង្កើតក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដែលអាចជួយឱ្យលោករក្សាបាន “កម្លាំងទាក់ទាញ” បើសិនជាលោកសម្រេចចិត្តចូលធ្វើជាបេក្ខភាពប្រធានាធិបតីម្ដងទៀតនៅក្នុងឆ្នាំ2024 ក្នុងករណីលោកចាញ់ឆ្នោតក្នុងឆ្នាំនេះ។

    ចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី3វិច្ឆិកាកន្លងទៅ បណ្ដាញសង្គម Twitter បានលាក់ ឬ tag ទៅលើអត្ថបទជាច្រើនរបស់លោក Trump នៅពេលដែលលោកបង្ហោះអត្ថបទដែលមានខ្លឹមសារចោទកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត៕

    ប្រភព៖ IB Times, AP

  • ឥណ្ឌា-ប៉ាគិស្ថាន បាញ់គ្រាប់ផ្លោង​ដាក់​គ្នា ​សម្លាប់​មនុស្ស​យ៉ាង​តិច​15​នាក់

    ឥណ្ឌា-ប៉ាគិស្ថាន បាញ់គ្រាប់ផ្លោង​ដាក់​គ្នា ​សម្លាប់​មនុស្ស​យ៉ាង​តិច​15​នាក់

    ទាហានឥណ្ឌានិងប៉ាគិស្ថាន បានបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លានៅតំបន់ Kashmir បណ្ដាលឱ្យមនុស្សយ៉ាងហោច15នាក់បាត់បង់ជីវិត និងរាប់សិបនាក់ត្រូវរងរបួស។

    សារព័ត៌មាន Reuters បានរាយការណ៍ថា ការប្រយុទ្ធគ្នានេះបានកើតឡើងនៅថ្ងៃទី13វិច្ឆិកាកន្លងទៅ នៅក្នុងតំបន់មានជម្លោះ Himalaya, Kashmir។ ជាសរុប មានមនុស្សយ៉ាងហោច15នាក់បានស្លាប់ ក្នុងនោះមានជនស៊ីវិលយ៉ាងតិច10 និងទាហាន5នាក់។ AP បានឱ្យដឹងថា តួលេខអ្នករងរបួសរបស់ភាគីទាំង2 សរុប36នាក់។

    Reuters អះអាងថា នេះគឺជាថ្ងៃមួយដែលមានមនុស្សស្លាប់ច្រើនជាងគេនៅក្នុងឆ្នាំនេះ ទាក់ទងនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសដែលមានអាវុធប្រល័យលោកដូចគ្នាទាំងពីរនេះ។

    មន្ត្រីឥណ្ឌានិយាយថា ការវាយប្រហារគ្នាដោយកាំភ្លើងត្បាល់ និងអាវុធផ្សេងទៀតនៅតាមបណ្ដោយព្រំដែន LoC បានចាប់ផ្ដើមបន្ទាប់ពីកងទ័ពឥណ្ឌាបានរារាំងការរុលចូលរបស់ទាហានប៉ាគិស្ថាននៅភាគខាងជើងតំបន់ Kashmir។

    ចំណែកភាគីប៉ាគិស្ថានវិញ និយាយថា ពួកគេបានឆ្លើយតបទៅនឹងការផ្ទុះអាវុធរបស់ភាគីឥណ្ឌា ដែលទីក្រុង Islamabad ចោទប្រកាន់ថា “គ្មានហេតុផល និងផ្ដេសផ្ដាស”។

    រាប់សិបឆ្នាំមកហើយ ដែល Kashmir បានក្លាយជាតំបន់ប្រទាញប្រទង់រវាងឥណ្ឌានិងប៉ាគិស្ថាន។ ភាគីទាំងពីរសុទ្ធតែប្រកាសថា តំបន់នេះគឺជាសកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគេរៀងៗខ្លួន បើទោះជាពួកគេបានបែងចែកគ្នាកាន់កាប់តំបន់នេះហើយដ៏ដោយ។

    ឥណ្ឌានិងប៉ាគិស្ថាន ជាញឹកញាប់បានធ្វើការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា ហើយពេលខ្លះថែមទាំងបានបាញ់គ្រាប់រ៉ុកកែតដាក់គ្នាផងដែរនៅតាមបន្ទាត់ព្រំដែនបែងចែក Kashmir ប៉ុន្តែ ការប៉ះទង្គិចគ្នាកាលពីម្សិលមិញនេះ ត្រូវបានគេចាត់ទុកថា ជាករណីធ្ងន់ធ្ងរជាងគេ។ ភាគីទាំងពីរបានចោទគ្នាថា បានផ្លោងគ្រាប់រ៉ុកកែតតម្រង់តំបន់ដែលមានពលរដ្ឋស៊ីវិលរស់នៅ។

    សូមបញ្ជាក់ថា ពលរដ្ឋសាមញ្ញជាង40នាក់បានស្លាប់ដោយសារតែការប្រយុទ្ធគ្នារវាងឥណ្ឌានិងប៉ាគិស្ថាន នៅក្នុងឆ្នាំ2020នេះ៕

    ប្រភព៖ Reuters

  • ជិត54​លាន​នាក់​បាន​ឆ្លង​វីរុស​Covid-19​ នៅ​ទូទាំង​ពិភព​លោក

    ជិត54​លាន​នាក់​បាន​ឆ្លង​វីរុស​Covid-19​ នៅ​ទូទាំង​ពិភព​លោក

    នៅក្នុងសកលលោកទាំងមូល ករណីឆ្លងថ្មីជាង620,000នាក់ត្រូវបានរាយការណ៍ក្នុងអំឡុង24ម៉ោងកន្លងទៅ ដែលនេះធ្វើឱ្យតួលេខអ្នកជំងឺCovid-19 សរុបឡើងដល់ជិត 54លាននាក់ ក្នុងនោះមានជាង1.3លាននាក់បានបាត់បង់ជីវិត។

    នៅព្រឹកថ្ងៃទី14វិច្ឆិកានេះ ពិភពលោករាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសថ្មីចំនួន 623,783នាក់បន្ថែមទៀត​នៅក្នុងថ្ងៃទី13វិច្ឆិកាកន្លងទៅ នាំឱ្យតួលេខអ្នកជំងឺរលាកសួតប្រភេទថ្មីនេះ កើនឡើងដល់ 53,699,511​នាក់។ ចំនួនមនុស្សដែលបានស្លាប់ដោយសារCovid-19 បច្ចុប្បន្នឡើងដល់ 1,308,295នាក់ ពោលគឺកើន ​9,668​នាក់ បើធៀបនឹងម្សិលមិញ។ អ្នកដែលបានជាសះស្បើយ ក៏កើនដល់ 37,469,105នាក់។

    សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសCovid-19 ធំជាងគេក្នុងពិភពលោក បច្ចុប្បន្នមានអ្នកជំងឺសរុប 11,041,846​នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 249,823នាក់។ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ សហរដ្ឋ​អាមេរិករកឃើញអ្នកឆ្លង​វីរុស​ចំនួន​161,310​នាក់​ និងអ្នកស្លាប់1,239នាក់។

    ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុប 8,773,243នាក់ និងអ្នកស្លាប់សរុប ចំនួន 129,225​នាក់។

    ចំណែកប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCovid-19 ច្រើនជាងគេលំដាប់ទីបី គឺប្រេស៊ីល។ ប្រទេសនេះបាន​រក​ឃើញអ្នកផ្ទុកCovid-19 សរុបចំនួន 5,819,496នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 164,946នាក់៕

    ប្រភព៖ Worldometers

     

  • ហ្វីលីពីន​រង​គ្រោះ​ធ្ងន់​ធ្ងរ​​ដោយ​សារ​ Vamco ខណៈព្យុះ​នេះ​កំពុង​ឆ្ពោះ​ទៅកាន់​វៀត​ណាម

    ហ្វីលីពីន​រង​គ្រោះ​ធ្ងន់​ធ្ងរ​​ដោយ​សារ​ Vamco ខណៈព្យុះ​នេះ​កំពុង​ឆ្ពោះ​ទៅកាន់​វៀត​ណាម

    កងកម្លាំងសង្គ្រោះបន្ទាន់របស់ហ្វីលីពីន បានញាប់ដៃញាប់ជើងក្នុងការជម្លៀសពលរដ្ឋចេញពីតំបន់ដែលជន់លិច បន្ទាប់ពីព្យុះ Vamco បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យតំបន់ជាច្រើននៃប្រទេសនេះ ត្រូវលិចក្នុងទឹកយ៉ាងជ្រៅ។

    ព្យុះ Vamco ដែលហ្វីលីពីនហៅថា Ulysses បានបោកបក់ទៅលើកោះ Luzon កាលពីយប់ថ្ងៃទី11វិច្ឆិកា ជា​មួយនឹង​ល្បឿន155គម/ម៉ោង។ ព្យុះនេះមានកម្លាំងខ្សោយជាងព្យុះ Goni ប៉ុន្តែ វាបានបោកបក់ចំតំបន់ទីក្រុងម៉ានីល ទើបបណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរ។

    ទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេភ្លៀងធំបានបណ្ដាលឱ្យទីក្រុងម៉ានីល ដែលមានប្រជាជនជាង12លាននាក់ រួមនឹងតំបន់ជុំវិញត្រូវរងគ្រោះធំ ដោយ​​សារផ្លូវនានាក្នុងទីក្រុងបានក្លាយជាទន្លេ។ ក្រុមមន្ត្រីបានប្រកាសជូនដំណឹងមុនពេលព្យុះមកដល់ ប៉ុន្តែ ដោយសារតែភ្លៀងខ្លាំង ជំនន់ទឹកភ្លៀងកើនឡើងយ៉ាងឆាប់រហ័ស ទើបប្រជាជនជម្លៀសខ្លួនមិនទាន់ពេល។

    កងកម្លាំងរបស់កាកបាទក្រហមហ្វីលីពីន ប៉ូលិស កងទ័ព និងកងកម្លាំងសង្គ្រោះបន្ទាន់ បានប្រើប្រាស់ទូកដើម្បីចូល​ទៅជួយពលរដ្ឋដែលកំពុងជាប់ក្នុងផ្ទះនៅទីក្រុងម៉ានីល។ យ៉ាងហោចណាស់មានមនុស្ស2នាក់បានស្លាប់ 4​នាក់​បាត់ខ្លួន និង8នាក់រងរបួសនៅក្នុងខេត្ត Camarnes Norte។

    ទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេបច្ចុប្បន្ន Vamco បានចាកចេញ្ពីផុតពីកោះ Luzon ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង និងកំពុងស្ថិតនៅក្នុងតំបន់សមុទ្រដែលមានចម្ងាយពីប្រជុំកោះ Paracels ប្រមាណ450គមទៅទិសអាគ្នេយ៍ឆៀងខាងកើត។ កម្លាំងខ្យល់បានឡើងដល់135គម/ម៉ោង។

    ទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេនៅក្នុងថ្ងៃ និងយប់នេះ ព្យុះ Vamco នឹងឆ្ពោះទៅទិសខាងលិចក្នុងល្បឿន15-20គម/ម៉ោង។ រហូតដល់ថ្ងៃ​ទី​14​វិច្ឆិកា ព្យុះនឹងទៅដល់តំបន់សមុទ្រភាគខាងត្បូងនៃប្រជុំកោះ Paracels កម្លាំងខ្យល់នឹងនៅរក្សាល្បឿន​135​គម/ម៉ោង។

    ទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេមកដល់ម៉ោង4ទៀបភ្លើងថ្ងៃទី15វិច្ឆិកា ចំណុចកណ្ដាលរបស់ Vamco នឹងស្ថិតនៅលើតំបន់សមុទ្រនៃបណ្ដាខេត្តនៅភាគកណ្ដាលប្រទេសវៀតណាម កម្លាំងខ្យល់នឹងមានល្បឿន100គម/ម៉ោង។ នៅថ្ងៃបន្ទាប់ ព្យុះនេះនឹងបោក​បក់​ចូលដីគោករបស់វៀតណាម និងចុះខ្សោយបន្តិចម្ដងៗ ក្លាយជាសម្ពាធទាប។

    ទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេទិដ្ឋភាពក្រោយពេលព្យុះ Vamco វាយប្រហារហ្វីលីពីន៖ ទីក្រុងម៉ានីលក្លាយជាទន្លេ
    នៅម៉ោង4 ថ្ងៃទី16វិច្ឆិកា សម្ពាធទាបនេះនឹងធ្វើដំណើរទៅដល់ភាគកណ្ដាលប្រទេសឡាវ
    នៅម៉ោង4 ថ្ងៃទី16វិច្ឆិកា សម្ពាធទាបនេះនឹងធ្វើដំណើរទៅដល់ភាគកណ្ដាលប្រទេសឡាវ

    នៅម៉ោង4 ថ្ងៃទី16វិច្ឆិកា សម្ពាធទាបនេះនឹងធ្វើដំណើរទៅដល់ភាគកណ្ដាលប្រទេសឡាវ ខណៈដែលកម្ពុជាបានរួច​ផុត​ពី​ជ្រលងសម្ពាធទាបនេះ៕

    ប្រភព៖ Reuters, AFP

  • Trump ចេញបទបញ្ជា “ហាម​វិនិយោគ​ទៅ​លើ​ក្រុម​ហ៊ុន​ចំនួន​31​របស់​ចិន”

    Trump ចេញបទបញ្ជា “ហាម​វិនិយោគ​ទៅ​លើ​ក្រុម​ហ៊ុន​ចំនួន​31​របស់​ចិន”

    ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមបណ្ដាក្រុមហ៊ុនអាមេរិក វិនិយោគទៅលើក្រុមហ៊ុនចំនួន31របស់ចិនដែលកំពុងរងការចោទប្រកាន់ថា មានជាប់ទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។

    “ប្រទេសចិនកំពុងតែឆ្លៀតឱកាសកាន់តែច្រើនឡើងៗក្នុងការកេងចំណេញលើមូលនិធិវិនិយោគរបស់សហរដ្ឋ​អាមេរិក ដើម្បីប្រមូលប្រភពធនធានមនុស្ស ដែលអនុញ្ញាតឱ្យពួកគេអភិវឌ្ឍ និងធ្វើទំនើបកម្មយោធា ចារកិច្ច រួមនឹងប្រព័ន្ធសន្តិសុខរបស់ពួកគេ” បទបញ្ជាដែលត្រូវបានលោក Donald Trump ចុះហត្ថលេខាកាលពីថ្ងៃ​ទី​12​វិច្ឆិកា មានឃ្លាមួយសរសេរដូច្នេះ។

    បទបញ្ជាខាងលើដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី11មករា2021 មុនពេលអាណត្តិប្រធានាធិបតីរបស់លោក Trump បានបញ្ចប់នេះ មានការហាមឃាត់ក្រុមហ៊ុនអាមេរិក វិនិយោគទៅលើក្រុមហ៊ុនចំនួន31របស់ចិន ដែលត្រូវបានទីក្រុងវ៉ាស៊ីងតោនចោទថា មានទំនាក់ទំនង ឬត្រូវបានគ្រប់គ្រងដោយកងទ័ពចិន។ បទបញ្ជានេះក៏​ហាម​បណ្ដាក្រុមហ៊ុនអាមេរិក ទិញនិងលក់ភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនចិនទាំងនោះ ក្រោយរយៈពេល60ថ្ងៃ រាប់ចាប់ពីពេលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនរបស់កងទ័ពចិន។

    បទបញ្ជានោះក៏បានសរសេរថា៖ “ខ្ទង់វិនិយោគនានាកំពុងតែជួយឱ្យចិនគំរាមកំហែងដោយផ្ទាល់ទៅលើទឹកដីអាមេរិក និងកងកម្លាំងអាមេរិកនៅបរទេស ក្នុងនោះមានទាំងការអភិវឌ្ឍ និងការដាក់ពង្រាយអាវុធដែលអាចប្រល័យជីវិតទ្រង់ទ្រាយធំ អាវុធធម្មតាតែទំនើបៗ រួមនឹងសកម្មភាពអាក្រក់នៅក្នុងបណ្ដាញអ៊ីនធើណិតសំដៅលើទឹកដីអាមេរិក និងប្រជាជនអាមេរិកាំង”។

    នេះគឺជាការផ្លាស់ប្ដូរគោលនយោបាយដ៏ធំដំបូងបង្អស់ដែលត្រូវបានលោក Trump ធ្វើឡើង គិតចាប់ពីក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា។ ប្រការនេះបង្ហាញថា លោក Trump កំពុងប្រើប្រាស់អំណាចរបស់ខ្លួននៅចុងអាណត្តិ ដើម្បីដាក់សម្ពាធលើប្រទេសចិន នៅក្នុងគ្រាដែលម្ចាស់សេតវិមានរូបនេះ កំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក។

    ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Peter Navarro និយាយថា នេះគឺជាបទបញ្ជាដ៏ខ្លាំងក្លាមួយ ដើម្បីកាត់ផ្ដាច់ប្រភពវិនិយោគរបស់អាមេរិកទៅក្នុងសកម្មភាពនៃការធ្វើយោធូបនីយកម្មរបស់ចិន។ វិស័យដែលបណ្ដាក្រុមហ៊ុនចិនត្រូវរងផលប៉ះពាល់ពីបទបញ្ជារបស់លោក Trump គឺវិស័យទូរគមនាគមន៍ អាកាសចរណ៍អវកាស និងសំណង់។

    អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក មិនទាន់មានប្រតិកម្មណាមួយទៅលើបទបញ្ជាដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីអាមេរិកនៅឡើយ។

    ក្រុមអ្នកវិភាគ និងអតីតមន្ត្រីជាន់ខ្ពស់អាមេរិក អះអាងថា មូលហេតុដែលលោក Trump បញ្ចេញអំណាចរបស់ខ្លួននៅចុងអាណត្តិនេះ គឺដើម្បីលើកកម្ពស់អាទិភាពរបស់ខ្លួន ព្រមទាំងដើម្បី “រាំងខ្ទប់ ឬចងដៃ” អ្នកកាន់អំណាចក្នុងអាណត្តិថ្មីផងដែរ៕

    ប្រភព៖ Reuters