បន្ទាប់ពីមានអំពើហិង្សានៅវិមានសភា ប្រធានាធិបតី Donald Trump ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះក្រុមបាតុករដែលបានធ្វើឱ្យមានភាពវឹកវរនេះដែរ៕
ក្រុមប៉ូលិសក្រុងហុងកុងនៃប្រទេសចិន បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងប្រមាណ 50 នាក់ ដោយប្រើច្បាប់សន្តិសុខថ្មី ក្នុងនោះក៏មានឈ្មោះ John Clancey ដែលមានសញ្ជាតិអាមេរិកផងដែរ។
John Clancey ជាពលរដ្ឋអាមេរិកាំង និងជាមេធាវីរបស់ក្រុមហ៊ុនផ្នែកច្បាប់ Ho Tse Wai & Partners ដែលជាក្រុមហ៊ុនល្បីឈ្មោះជាមួយនឹងករណីការពារក្ដីទាក់ទងនឹងសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួននៅក្នុងព្រឹកនេះ (6 មករា) ដោយត្រូវបានសង្ស័យថា មានល្បិចកល «ផ្ដួលរំលំ» នេះបើតាមប្រភពព័ត៌មានពីស្ថាប័នច្បាប់។ ប្រភពព័ត៌មានពីប៉ូលិសក៏បានបញ្ជាក់អំពីការចាប់ខ្លួន Clancey និងការចោទប្រកាន់មកលើមេធាវីរូបនេះ។
ប្រភពព័ត៌មាននានាបានឱ្យដឹងថា ប៉ូលិសជាង 30 នាក់បានចូលឆែកឆេការិយាល័យរបស់ក្រុមហ៊ុនច្បាប់ Ho Tse Wai & Partners។ នេះជាក្រុមហ៊ុនមួយដែលត្រូវបានក្រុមសកម្មជនបក្សប្រឆាំងជួលជាញឹកញាប់ ខណៈដែលមេធាវី Clancey ក៏ជាហេរញ្ញិករបស់ Power for Democracy ដែលធ្លាប់បានជួយដល់កិច្ចការបោះឆ្នោតបឋមកាលពីខែកក្កដា ឆ្នាំ 2020។
លោក John Clancey
Power for Democracy គឺជាក្រុមនយោបាយមួយដែលគាំទ្រប្រជាធិបតេយ្យនៅហុងកុង ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2002 ដោយក្រុមសកម្មជនដែលគាំទ្រប្រជាធិបតេយ្យ។
វេជ្ជបណ្ឌិត Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសុខាភិបាលបន្ទាន់របស់ WHO បានឱ្យដឹងថា ប្រតិភូនេះរួមមាន ក្រុមអ្នកជំនាញមកពីប្រទេសនានាដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងចិនទាក់ទងនឹងគម្រោងទៅកាន់ប្រទេសចិន។ លោក Ryan បាននិយាយកាលពីថ្ងៃទី 5 ខែមករាថា៖ «ក្រុមនេះនឹងចាប់ផ្ដើមធ្វើកិច្ចការនៅថ្ងៃស្អែក»។