នយោបាយ វាយប្រហារចិន របស់លោក ត្រាំ ជួបផ្លូវទ័ល នៅពេលអឺរ៉ុប មិនសហការ (តពីម្សិលមិញ)
គំនិតដ៏មហាអស្ចារ្យដែលបង្ហាញឡើងយ៉ាងឆាប់រហ័សបែបនេះ គឺជាក្ដីស្រមើស្រមៃ ដែលមិនអាចទៅរួចបានឡើយ និងមានតែសាងភាពខូចខាតបន្ថែមច្រើនឡើងក្នុងវិស័យការទូត និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ សមាជិកដែលនៅសល់ ៦ប្រទេសទៀតរបស់ G7 គឺចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន នៅតែមានការសង្ស័យនៅក្នុងចិត្ត ក្នុងរឿងដែលចង់យកប្រទេសរុស្ស៊ីមកចូលរួម 1ទៀត ក្រោយពីដែនដីខ្លាឃ្មុំសមួយនេះ ត្រូវបានបណ្ដេញចេញនៅឆ្នាំ2014 ដោយសារករណី ចូលទៅឈ្លានពាន និងរំលោភយកដែនដីឆក ខ្រៃមៀរ។ ក្រៅពីនោះ អឺរ៉ុបត្រូវការដឹងមុនគេបំផុតថា តើលោកត្រាំ នឹងធ្វើអ្វីជាមួយឋានៈនៃភាពជាអ្នកដឹកនាំរបស់អាមេរិកក្នុងរបៀបរបបអន្តរជាតិ បែបសេរីនិយមនៃយុគសម័យក្រោយសង្គ្រាមលោកលើកទី2?។ វាមិនមែនត្រឹមតែថា ពួកប្រទេសសមាជិកផ្សេងៗទៀតរបស់ G7 មានអារម្មណ៍ធុញទ្រាន់តិចៗ ពីសំណើតាមអំពើចិត្តតែម្នាក់ឯងក្នុងរឿងការពង្រីកវង់(G7)ជាផ្លូវការរបស់លោកត្រាំប៉ុណ្ណោះទេ តែពួកអឺរ៉ុបថែមទាំងបានសម្រេចចិត្តរួចហើយទៀតផងថា ពួកត្រូវការថែរក្សាការសហការជាមួយចិនតទៅទៀត។ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងរុស្ស៊ី ក៏ដូចគ្នាដែរ សុទ្ធតែមានផលប្រយោជន៍ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចលំដាប់ភូមិភាគ ដោយមានចិនចូលមករួមជាមួយដែរ និងទាំងអស់គ្នាសុទ្ធតែត្រូវការឱ្យការស្ដារ និងអភិវឌ្ឍន៍នេះឱ្យរឹតតែស៊ីជម្រៅ ស្ថិតស្ថេរខ្លាំងឡើងទៀត។ ភាពបាក់បែករ៉ៅឆានផ្ទៃក្នុងរបស់ក្រុមប្រទេសលោកខាងលិច ក្នុងរឿងសម្ព័ន្ធភាពជាមួយចិន បានទទួលការបញ្ជាក់បន្ថែមដោយលោកស្រី មើកែល ក្នុងចំណុចសង្កេតផ្សេងៗ ដែលលោកស្រីបាននិយាយកាលពីសប្ដាហ៍កន្លងទៅ នៅពេលដែលលោកស្រីបានអះអាងថា បណ្ដាប្រទេសអឺរ៉ុបមាន “ផលប្រយោជន៍ខាងយុទ្ធសាស្ត្រដ៏ធំសម្បើម” … Read more