ធនាគារប្រជាជនចិន (PBOC/People’s Bank of China) យល់ថា ប្រទេសនេះគួរតែ «ផ្ដល់សេរីភាពទាំងស្រុង និងលើកទឹកចិត្តឱ្យពលរដ្ឋបង្កើតកូនចៅ» ដើម្បីបង្កើនកម្លាំងពលកម្ម ដែលនឹងជួយទីក្រុងប៉េកាំង ក្នុងការប្រកូតប្រជែងបានជោគជ័យជាមួយនឹងបណ្ដាប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងឥណ្ឌា នៅក្នុងវិស័យសេដ្ឋកិច្ច។
យោងតាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបានប្រកាសកាលពីដើមសប្ដាហ៍កន្លង ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍ថា PBOC ព្យាករថា នៅក្នុងរយៈពេល 30ឆ្នាំខាងមុខ ចំនួនប្រជាជនចិនអាចថយចុះប្រមាណ 32លាននាក់ ខណៈដែលតួលេខពលរដ្ឋនៅសហរដ្ឋអាមេរិក អាចកើនបន្ថែម 50លាននាក់ នៅមុនដំណាច់ឆ្នាំ2049 ក្នុងនោះក៏មានពលរដ្ឋអន្តោប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់។
ក្រុមអ្នកស្រាវជ្រាវក៏បានព្រមានថា កម្លាំងពលកម្មនៅប្រទេសចិននឹងត្រូវថយចុះក្នុងអំឡុងប៉ុន្មានទសវត្សរ៍ខាងមុខ ក្នុងគ្រាដែលសហរដ្ឋអាមេរិក នឹងបានឃើញការកើនឡើងនៃកម្លាំងពលកម្មនេះ។
នៅក្នុងលទ្ធផលនៃការស្រាវជ្រាវ ក្រុមអ្នកជំនាញបានបញ្ជាក់ថា៖ «ដើម្បីកាត់បន្ថយគម្លាតជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងអំឡុងបួនទសវត្សរ៍កន្លងទៅ ប្រទេសចិនពឹងផ្អែកទៅលើកម្លាំងពលកម្មដែលមានតម្លៃទាប និងចំនួនប្រជាជនដ៏ច្រើនសម្បើម។ យើងនឹងត្រូវផ្អែកទៅលើអ្វីខ្លះក្នុងរយៈពេល 30ឆ្នាំខាងមុខ? ប្រការនេះគួរឱ្យយើងយកមកពិចារណា»។
ពួកគេបានព្យាករថា នៅឆ្នាំ2030 ចំនួនប្រជាជនចិន អាចកើនដល់ចំណុចកំពូលបំផុត ប្រមាណ 1.46ពាន់លាននាក់ ហើយក្រោយមកនឹងថយចុះនៅត្រឹម 1.40ពាន់លាននាក់នៅឆ្នាំ2050។

ក្នុងគ្រានោះដែរ ប្រទេសឥណ្ឌា នឹងមានការកើនឡើងទាំងចំនួនប្រជាជន ទាំងកម្លាំងពលកម្ម។ ការស្រាវជ្រាវបានបង្ហាញថា មហាយក្សនៅអាស៊ីខាងត្បូងនេះអាចក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោកនៅឆ្នាំ2027។
ក្រុមអ្នកស្រាវជ្រាវបានជំរុញឱ្យរដ្ឋាភិបាលចិន «ស្វែងយល់អំពីការប្ដូរផ្លាស់ច្បាស់ក្រឡែតនៅចំពោះមុខស្ថានការណ៍» និងប្រញាប់កែប្រែគោលនយោបាយទាំងឡាយដែលទាក់ទងនឹងផែនការគ្រួសារ ដោយការអនុញ្ញាតឱ្យគ្រួសារនីមួយៗ អាច «បង្កើតកូនចាប់ពីបីនាក់ឡើងទៅ» រួមនឹងគំនិតផ្ដួចផ្ដើមដទៃទៀត។
ចិន បច្ចុប្បន្ននៅតែជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ក្នុងពិភពលោក ដោយមាន 1.43ពាន់លាននាក់។ ក្នុងអំឡុងច្រើនទសវត្សរ៍មកនេះ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយគ្រប់គ្រងការបង្កើតកូនចៅយ៉ាងតឹងរ៉ឹង។ កាលពីឆ្នាំ2013 គោលនយោបាយខាងលើ ត្រូវបានបន្ធូរបន្ថយ ដោយរដ្ឋាភិបាលអនុញ្ញាតឱ្យគ្រួសារនីមួយៗ អាចយកកូនច្រើនបំផុតត្រឹមពីរនាក់។
កាលពីខែកុម្ភៈកន្លងទៅ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន (Ministry of Public Security of China) បានរាយការណ៍ថា តួលេខនៃទារកដែលកើតនៅប្រទេសនេះ បានថយចុះយ៉ាងតិច15% នៅក្នុងឆ្នាំ2020 ក្នុងគ្រាដែលវិបត្តិ Covid-19 និងឱនភាពសេដ្ឋកិច្ចកំពុងកើតឡើង៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា


ក្រៅពីនេះ សារព័ត៌មានល្បីរបស់ប្រទេសអង់គ្លេសមួយនេះ ថែមទាំងបានបញ្ជាក់ទៀតផងថា តាមដែលអាចស្រាវជ្រាវរកឃើញនោះ មាន 37នាក់ បានស្លាប់ក្នុងខណៈប្រតិបត្តិការងារ ក្នុងការកសាងទីលានបាល់ទាត់ថ្មីទាំង 7កន្លែង ដែលម្ចាស់ផ្ទះ ត្រៀមទុកសម្រាប់រៀបចំការប្រកួត World Cup 2022 ផ្ទាល់តែម្ដង ខណៈដែលអ្នកស្លាប់ភាគច្រើន គឺជាពលករដែលធ្វើការក្នុងគ្រោងការដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ខណៈដែលមូលហេតុនៃការស្លាប់ទាំងអស់នោះ មានតាំងពី ការត្រូវវត្ថុរឹងបុកប៉ះ ការខ្វះខ្យល់ដកដង្ហើម រហូតដល់ការចងកសម្លាប់ខ្លួន តែមូលហេតុភាគច្រើន ដែលបានបញ្ជាក់នៅក្នុងឯកសារផ្លូវការនោះគឺ ការស្លាប់ដោយសារមូលហេតុធម្មជាតិភាគច្រើន មិនថាតែគាំងបេះដូង ឬមូលហេតុបណ្ដាលមកពី សភាពធាតុអាកាស ដែលក្ដៅខ្លាំងរបស់ប្រទេសកាតារ។







សាលារៀននេះគឺជាផ្នែកមួយនៃគម្រោងមួយដែលមានឈ្មោះថា «Fresh Air» (ខ្យល់បរិសុទ្ធ) ក្នុងបំណងនាំមកនូវខ្យល់ល្អបរិសុទ្ធសម្រាប់ក្មេងៗនៅក្នុងសម័យCovid-19។ ក្រុមគ្រូបង្រៀននឹងត្រូវបង្រៀនសិស្សនៅលើឆ្នេរខ្សាច់សមុទ្រ ចាប់ពីម៉ោង8ព្រឹកជារៀងរាល់ថ្ងៃ។
ដើម្បីរួមចំណែកជួយឱ្យសកម្មភាពសិក្សាកាន់តែរស់រវើក និងកាន់តែអស្ចារ្យ ពលរដ្ឋក្នុងតំបន់ថែមទាំងបានតុបតែងខ្លួនជាទាហាន ឬជាអ្នកនេសាទ ដើម្បីណែនាំប្អូនៗអំពីប្រវត្តិសាស្ត្រ, របរនេសាទ និងមុខរបរចិញ្ចឹមជីវិតផ្សេងទៀតរបស់ប្រជាជនក្នុងតំបន់។ គ្រូបង្រៀនឈ្មោះ Alfonso Vera ឱ្យដឹងថា អ្នកស្រុកក្នុងភូមិបានបង្រៀនក្មេងៗអំពីវិធីស្ទូចត្រី និងចែករំលែកអំពីរបៀបដែលពួកគេស្វែងរកអាហារនៅក្នុងគ្រាលំបាកបំផុត ដូចជាសម័យCovid-19 នេះជាដើម៕
ប្រមាណជា 90នាទី បន្ទាប់ពីបាតុកម្មត្រូវបានធ្វើឡើង កងកម្លាំងប៉ូលិសបានស្នើឱ្យក្រុមបាតុករ «ប្រឆាំងការរើសអើងលើជនស្បែកស» រំសាយគ្នា និងបានចាត់ទុកថា ជាសកម្មភាពប្រមូលផ្ដុំដោយខុសច្បាប់ និង «មិនសមហេតុផល»។
ក្រុមប៉ូលិសក៏បានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលប្រឆាំងនឹងបាតុកម្មខាងលើ ក្នុងនោះក៏មានបុរសជនជាតិស្បែកខ្មៅម្នាក់ ដោយចោទថា «រំលោភលើគោលការណ៍ហាមបង្កសំឡេងរំខាននៅទីសាធារណៈ»។ ស្នងការប៉ូលិសក្រុង Hungton Beach លោក Brian Smith ក្រោយមកក៏បានបញ្ជាក់ថា បានចាប់ខ្លួនមនុស្សទីពីរ ដោយសារព្យាបាលរារាំងមិនឱ្យក្រុមប៉ូលិសចាប់ខ្លួនបុរសស្បែកខ្មៅដំបូង។
មុនបាតុកម្មខាងលើកើតឡើង គេឃើញមានក្រុមមួយដែលមានឈ្មោះថា «Loyal White Knights» បានបង្ហោះសារនៅលើ Telegram អំពាវនាវឱ្យធ្វើបាតុកម្មដើម្បី «ស្ដារឡើងវិញនូវស្មារតីជាតិសាសន៍ស្បែកស និងបង្រួបបង្រួមជនជាតិស្បែកស ប្រឆាំងនឹងអំពើរើសអើងសហគមន៍នេះ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមឃ្លាំមើលរាល់សកម្មភាពរបស់ក្រុមបាតុករនានា ដែលអាចប្រមូលផ្ដុំគ្នាធ្វើបាតុកម្មជាថ្មីនៅពេលខាងមុខ៕





