ទិដ្ឋភាពបើកកិច្ចប្រជុំកំពូល Biden – Putin នៅទីក្រុង ហ្សឺណែវ ប្រទេស ស្វីស បានប្រែជាច្របូកច្របល់ នៅពេលក្រុមអ្នកយកព័ត៌មាន និងក្រុមសន្តិសុខរបស់ រុស្ស៊ី រុញច្រានគ្នានៅក្នុងបន្ទប់ប្រជុំ។
នៅពេលប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលដំបូង នាវិមាន Villa la Grange កាលពីថ្ងៃទី16 ខែមិថុនា គេឃើញក្រុមអ្នកយកព័ត៌មាន និងក្រុមសន្តិសុខ រុញច្រាន និងស្រែកដាក់គ្នា ប្រកបដោយភាពតានតឹង។
ក្រោយមកមិនយូរប៉ុន្មាន សន្តិសុខរបស់ រុស្ស៊ី ក៏បានបន្តឹងខ្សែពណ៌ក្រហមដើម្បីរារាំងក្រុមអ្នកសារព័ត៌មាន ចូលទៅជិតថ្នាក់ដឹកនាំ ដែលកំពុងត្រៀមខ្លួនប្ដូរយោបល់គ្នា។
នៅពេលស្ថានភាពច្របូកច្របល់ខ្លាំង សន្តិសុខក៏បានស្រែកដាក់អ្នកយកព័ត៌មាន ហើយការរុញច្រានគ្នាក៏ចាប់ផ្ដើមកើតមាន ដើម្បីកៀងពួកគេចេញពីបន្ទប់។ ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីសេតវិមាន ក៏បានស្រែកត្រលប់មកវិញ ដោយស្នើឱ្យក្រុមសន្តិសុខ ឈប់ប៉ះពួកគេ។ អ្នកយកព័ត៌មានខ្លះ ត្រូវរុញច្រានច្រើនដង និងស្ទើរតែដួលទៀតផង។
Anita Kumar ដែលជាអ្នកយកព័ត៌មាន នៃសេតវិមាន របស់កាសែត Politico ដែលរាយការណ៍អំពីជំនួបកំពូលនៅទីក្រុង ហ្សឺណែវ បានអធិប្បាយថា ទិដ្ឋភាពនេះគឺជា ករណីអ្នកយកព័ត៌មាន «ច្របូកច្របល់បំផុត» ដែលនាងទើបតែបានជួបប្រទះនៅក្នុងព្រឹត្តិការណ៍ដែលមានវត្តមានប្រធានាធិបតី ក្នុងរយៈពេល 9ឆ្នាំមកនេះ។
«ប្រធានាធិបតីទាំងពីររូប សុទ្ធតែយកចិត្តទុកដាក់លើសកម្មភាពច្របូកច្របល់រវាងក្រុមសន្តិសុខ និងក្រុមអ្នកយកព័ត៌មាន ដែលនៅចំពោះមុខពួកគេ។ ពួកគេសម្ដែងការចាប់អារម្មណ៍ចំពោះទិដ្ឋភាពនេះ។ មានពេលខ្លះ លោក Biden ថែមទាំងផ្អៀងខ្លួន និយាយ និងញញឹមជាមួយអ្នកបកប្រែទៀតផង» Anita Kumar រៀបរាប់។
លោក Biden និងលោក Putin ក្រោយមកក៏បានចាប់ផ្ដើមពិភាក្សាលើរបៀបវារនៃកិច្ចប្រជុំកំពូលនេះ។ ប្រធានាធិបតីទាំងពីរ បានបញ្ចប់កិច្ចប្រជុំ ក្រោយរយៈពេល 3.5ម៉ោង និងបានធ្វើសន្និសីទសារព័ត៌មានដាច់ដោយឡែកពីគ្នា៕
ប្រភព៖ Telegraph, Axios
ប្រែសម្រួល៖ បុត្រា












មនុស្សមួយចំនួន បានដាក់លក់ត្បូងចម្លែក ក្នុងតម្លៃចាប់ពី 7ដុល្លារអាមេរិក រហូតដល់ជាង 20ដុល្លារ ក្នុង1គ្រាប់តូច។








កងទ័ព អ៊ីស្រាអែល បានបកស្រាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួននេះគឺ ដើម្បីសងសឹកនឹងក្រុម ហាម៉ាស ដែលបានបង្ហោះប៉ោងប៉ោងដែលមានភ្ជាប់ជាតិផ្ទុះ ងាយឆេះ ចូលមកកាន់ទឹកដីភាគខាងត្បូងប្រទេសនេះ បង្កឱ្យកើតមានអគ្គិភ័យចំនួន 20ករណី នៅក្បែរបន្ទាត់ព្រំដែនជាមួយ ហ្គាហ្សា។
ប៉ុន្មានម៉ោងមុនការវាយប្រហារតាមអាកាស ជនជាតិ អ៊ីស្រាអែល ដែលនាំគ្នាកាន់ទង់ជាតិ បានប្រមូលផ្ដុំគ្នានៅជុំវិញខ្លោងទ្វារ Damascus នាទីក្រុង យេរូសាឡឹម ដើម្បីហែក្បួនទៅកាន់ជញ្ជាំង Western Wall (Wailing Wall) ដែលជាទីសក្ការរបស់ជនជាតិជ្វីហ្វ នាំឱ្យជនជាតិ ប៉ាលេស្ទីន ខឹងខ្លាំង ហើយ ហាម៉ាស ក៏បានគំរាមសងសឹក។
