ចិន ចោទ សហរដ្ឋអាមេរិក ថា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ និងប្រើឧបាយកលក្នុងរឿងនយោបាយ នៅពេលទីក្រុងវ៉ាស៊ីងតោន ផ្ដល់វ៉ាក់សាំងបង្ការ Covid-19 ចំនួន 2.5លានដូស ឱ្យកោះតៃវ៉ាន់។
«យើងអំពាវនាវឱ្យ សហរដ្ឋអាមេរិក មិនប្រើប្រាស់ការផ្ដល់ជំនួយជាវ៉ាក់សាំង ធ្វើជាឧបាយកលនយោបាយ និងឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន» អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian និយាយក្នុងសន្និសីទសារព័ត៌មាននាទីក្រុងប៉េកាំង កាលពីថ្ងៃទី21 ខែមិថុនា។
ការរិះគន់របស់ប្រទេសចិន ត្រូវបានធ្វើឡើង ក្នុងគ្រាដែលវ៉ាក់សាំង Moderna ចំនួន 2.5លានដូស ត្រូវបានដឹកជញ្ជូនពីទីក្រុង ម៉ែមហ្វីស (Memphis) នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី20 ខែមិថុនា។ តួលេខនៃវ៉ាក់សាំងនេះ ច្រើនជាង 3ដង ធៀបនឹងការសន្យាដំបូង របស់ប្រធានាធិបតី Joe Biden។
ជំនួយជាវ៉ាក់សាំង របស់ សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅក្នុងពេលដែលទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និង ចិន កំពុងតានតឹងខ្លាំង ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ ជាដែនដីដែល ចិន ចាត់ទុកថាជា ផ្នែកមួយរបស់ខ្លួន។ កាលពីដើមខែនេះ ក្រុមមន្ត្រីចិន សំដែងការខឹងខ្លាំង នៅពេលដែលតំណាងរាស្ត្រ 3រូប របស់ អាមេរិក មកធ្វើទស្សនកិច្ច កោះតៃវ៉ាន់ ដោយជិះយន្តហោះយោធា។

លោក Zhao Lijian ក៏បានរិះគន់ក្រុមមន្ត្រី តៃវ៉ាន់ ថា «ប្រើគ្រប់វិធីដើម្បីរារាំងការដឹកជញ្ជូនវ៉ាក់សាំងពីដីគោក និងនិយាយកុហកថា ដីគោក រារាំងពួកគេក្នុងការបញ្ជាទិញវ៉ាក់សាំង»។ កន្លងមក តៃវ៉ាន់ បានចោទប្រកាន់ថា «ការរំខានរបស់ប្រទេសចិន» នាំឱ្យពួកគេ (តៃវ៉ាន់) មិនអាចទិញបានវ៉ាក់សាំង Pfizer។
កោះតៃវ៉ាន់ បច្ចុប្បន្ន ទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន បានប្រហែល 6% ប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជនសរុបចំនួន 23.5លាននាក់។ កោះនេះ បានបញ្ជាទិញវ៉ាក់សាំងពី AstraZeneca និង Moderna ចំនួនជាង 20លានដូស ប៉ុន្តែ ទើបតែទទួលបានមួយចំនួនតូចប៉ុណ្ណោះ។
គិតមកដល់បច្ចុប្បន្ន កោះតៃវ៉ាន់ បានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 14,080នាក់ ក្នុងនោះមានអ្នកស្លាប់ 569នាក់, ជាសះស្បើយចំនួន 8,626នាក់ និងកំពុងព្យាបាលចំនួន 4,885នាក់៕
ប្រភព៖ NYTimes
ប្រែសម្រួល៖ បុត្រា




សារព័ត៌មាន AFP ដកស្រងដំណឹងនៅលើទំព័របណ្ដាញសង្គម Twitter របស់អ្នកអវកាសជនជាតិបារាំង Thomas Pesquet បានឱ្យដឹងថា៖ «ថ្ងៃនេះ យើងត្រូវចេញទៅទីអវកាស ដើម្បីបញ្ចប់ការដំឡើងផ្ទាំងស្រូបថាមពលព្រះអាទិត្យថ្មី។ រាល់លើកនៃការបំពេញការងារនេះ តែងតែទាមទារឱ្យមានកិច្ចសហការច្រើនរវាងសមាជិក។ ខ្ញុំពិតជាមានការសប្បាយរីករាយ នៅពេលត្រលប់មកវិញដោយជោគជ័យ ជាមួយនឹងមិត្តរួមការងារ ជាជនជាតិអាមេរិក Shane Kimbrough»។
ដោយមានអាយុកាលឡើងដល់ 15ឆ្នាំ ផ្ទាំងសូឡាទាំងនេះ នឹងផ្គត់ផ្គង់ថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រនានានៅក្នុងស្ថានីយអវកាសអន្តរជាតិ។
បេសកកម្មដំបូងដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី16 ខែមិថុនា បានជួបឧបសគ្គមួយចំនួន មានដូចជា ឈុតអវកាសរបស់លោក Kimbrough ជួបបញ្ហា អេក្រង់បាត់បង់ទិន្នន័យបណ្ដោះអាសន្ន ក៏ដូចជាសម្ពាធកើនឡើងភ្លាមៗ ក្នុងរយៈពេលខ្លីជាដើម។








កាលពីឆ្នាំ2019 សេចក្ដីព្រាងច្បាប់មួយត្រូវបានក្រសួងសុខាភិបាល ឥណ្ឌា ស្នើឡើង ស្ដីពីការដាក់ទោសលើជនណាដែលបានប្រើអំពើហិង្សាលើគ្រូពេទ្យ និងអ្នកជំនាញខាងសុខាភិបាល ដែលកំពុងបំពេញការងារ។ ក៏ប៉ន្តែ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបដិសេធដោយក្រសួងមហាផ្ទៃ ឥណ្ឌា។