Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី

    «យើង​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky ថ្លែង​ដូច្នេះ នៅក្នុង​វីដេអូ​មួយ​ដែល​បាន​ផ្សាយ​កាលពីពេលថ្មីៗនេះ បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​ការផ្ដាច់​ទំនាក់ទំនង​ការទូត​ជា​លើកដំបូង​រវាង ទីក្រុង​មូ​ស្គូ និង ទីក្រុង​កៀវ រាប់​ចាប់តាំងពី សម័យ​សូ​វៀត ដូ​ល​រលំ កាលពី​ឆ្នាំ ១៩៩១។

    នៅឯ​សមរភូមិ​ឯណោះ​វិញ រុស្ស៊ី បានប្រកាស​ការពារ​ក្រុម​ផ្ដាច់ខ្លួន DPR និង LNR ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត ហើយ​ថា កម្លាំង​របស់​ក្រុម​ផ្ដាច់ខ្លួន​បាន​ទម្លុះ​កម្លាំង​ស្រួច​របស់ អ៊ុយ​ក្រែ​ន។

    ជំនួយការ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Oleksiy Arestovych បានឱ្យដឹងថា៖ «ខ្ញុំ​បានទទួល​ដំណឹង​ថា ទាហាន​ជាង ៤០ នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់រ​ងរ​បួង។ ពលរដ្ឋ​ស៊ីវិល​អ៊ុយ​ក្រែ​ន ១០ នាក់ ក៏បាន​បាត់បង់​ជីវិត»។

  • អ៊ុយ​ក្រែ​ន ប្រកាសថា បានសម្លាប់ ទាហាន​រុស្ស៊ី រាប់សិប​នាក់ ទន្ទឹមនឹង​កម្ទេច​បាន​យន្តហោះ​ថែម​មួយគ្រឿង​ទៀត

    អ៊ុយ​ក្រែ​ន ប្រកាសថា បានសម្លាប់ ទាហាន​រុស្ស៊ី រាប់សិប​នាក់ ទន្ទឹមនឹង​កម្ទេច​បាន​យន្តហោះ​ថែម​មួយគ្រឿង​ទៀត

    បញ្ជាការដ្ឋាន​នៃ​កងទ័ព​ជាតិ អ៊ុយ​ក្រែ​ន បាន​និយាយថា កងកម្លាំង​របស់​ប្រទេស​នេះ សម្លាប់ ទាហាន​រុស្ស៊ី បាន​ប្រហែល ៥០ នាក់ ទន្ទឹមនឹង​ការ​វាយ​រុញច្រាន​ទ័ព​ឈ្លានពាន​ទៅក្នុង​ទីរួមស្រុក​មួយ​នៅ​កណ្ដាល​សមរភូមិ ជាទី​ប្រយុទ្ធ​គ្នារ​វាយ​កងកម្លាំង​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី និង កងទ័ព​ជាតិ​អ៊ុយ​ក្រែ​ន។

    «Shchastya កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង។ ទាហាន​រុស្ស៊ី ចំនួន ៥០ នាក់ ត្រូវបាន​សម្លាប់។ យន្តហោះ​រុស្ស៊ី មួយគ្រឿង​ទៀត ត្រូវបាន​កម្ទេច​នៅ តំបន់ Kramatorsk។ នេះ​គឺជា​យន្តហោះ​ទី ៦ ដែល​ត្រូវបាន​កម្ទេច» បញ្ជាការដ្ឋាន​នៃ កងទ័ព​ជាតិ​អ៊ុយ​ក្រែ​ន បាន​បង្ហោះ​សារ​នេះ​នៅលើ Twitter កាលពី​ប៉ុន្មាន​នាទី​មុននេះ។

    ភាគី​ខាង រុស្ស៊ី មិនទាន់មាន​ការបញ្ជា​ក់អំ​ពី​ការអះអាង​របស់ បញ្ជាការដ្ឋាន​នៃ កងទ័ព​ជាតិ​អ៊ុយ​ក្រែ​ន នៅឡើយ។

  • ប្រជាជនអ៊ុយក្រែន នាំគ្នា​សម្រុក​ទៅ​ដកប្រាក់ និង​រត់ចេញ​ពី​រដ្ឋធានី ​ទៅ​កាន់​ទីសុវត្ថិភាព​

    ប្រជាជនអ៊ុយក្រែន នាំគ្នា​សម្រុក​ទៅ​ដកប្រាក់ និង​រត់ចេញ​ពី​រដ្ឋធានី ​ទៅ​កាន់​ទីសុវត្ថិភាព​

    បន្ទាប់​ពី​ រុស្ស៊ី បាន​ប្រកាស​ និង​ចាប់​ផ្ដើម​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ប្រជាជន​នៅ​ប្រទេស​នេះ​ ប្រញាប់​ប្រញាល់​នាំ​គ្នា​ទៅ​ដក​ប្រាក់​ពី​ធនាគារ​ ចាក់ប្រេងសាំង​ និង​ស្វែង​រក​កន្លែង​សុវត្ថិភាព​។

    ទិដ្ឋភាព​ស្ងប់ស្ងាត់ខុស​ពី​ធម្មតា នៅ​ រដ្ឋធានី​ Kiev ប្រទស​អ៊ុយក្រែន កាល​ពី​ព្រឹក​មិញ​ ក្នុ​ង​គ្រា​ ប្រធានាធិបតី​រុស្ស៊ី លោក​ ពូទីន បាន​ប្រកាស​បើក​យុទ្ធនាការ​យោធា​ចូល​លុកលុយ អ៊ុយក្រែន​។

    ក្រោយ​ការ​ប្រកាស​របស់​លោក​ ពូទីន ប្រជាជន​ក្នុង​ទីក្រុង​ Kiev របស់​ អ៊ុយក្រែន​ ក៏​ប្រញាប់​នាំ​គ្រួសារ​​ចាកចេញ​ទៅ​ក្រៅ​ក្រុង​តាម​ច្រក​ខាង​លិច​​នៃ​រដ្ឋធានី​។

    ប្រជាជនខ្លះ​ក៏នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​ ដើម្បី​ចាក​ចេញពី​ទីក្រុង​​របស់​ អ៊ុយក្រែន​ ក្នុង​គ្រា​ស្នូរ​គ្រាប់​ផ្ទុះ​លាន់​កង​រំពងពាស​ពេញ​ប្រទេស​​។ អ្នកខ្លះ​ក៏​មាន​ការ​សោកស្ដាយ​ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្រុម​គ្រួសារ​ និង​ញាតិ​សន្ដានរបស់​ពួកគេ​។

     

  • រុស្ស៊ី ថា ទាហាន​អ៊ុយក្រែន រត់​យក​រួច​ខ្លួន​ជា​បន្ត​បន្ទាប់​ ខណៈ​យន្តហោះ​ចម្បាំង​អ៊ុយក្រែន ក៏ហោះ​គេច​ចូល​ទឹក​ដី​រូម៉ានី

    រុស្ស៊ី ថា ទាហាន​អ៊ុយក្រែន រត់​យក​រួច​ខ្លួន​ជា​បន្ត​បន្ទាប់​ ខណៈ​យន្តហោះ​ចម្បាំង​អ៊ុយក្រែន ក៏ហោះ​គេច​ចូល​ទឹក​ដី​រូម៉ានី

    «ប្រភព​​យក​ការណ៍​សម្ងាត់​ឱ្យ​ដឹង​ថា ទាហាន​ជាច្រើន​នាក់​​របស់ អ៊ុយក្រែន កំពុង​ទម្លាក់​អាវុធ​ជា​បន្តបន្ទាប់​ អង្គភាព​ជា​ច្រើន​ក៏​បាន​រត់ចោល​ទីតាំង​បោះទ័ព» មន្ត្រី​ការ​ពារ​ជាតិ​របស់ រុស្ស៊ី ឱ្យ​ដឹង​ដូច្នេះ​។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ក្រោយ​មក​ក៏​បាន​ប្រកាស​ «អង្គភាព​យោធា​របស់ អ៊ុយក្រែន ដែល​បាន​ទម្លាក់​អាវុធ នឹង​មិន​ត្រូវ​បាន​វាយ​ប្រហារ​»។

    ចំណែក​ក្រសួង​ការ​ពារជាតិ​រ៉ូម៉ានី វិញ ក៏​បាន​ប្រកាស​បញ្ជូន​យន្តហោះ​ចម្បាំង​ F-១៦ ២ គ្រឿង​ ទៅ​ស្កាត់​យន្ត​ហោះ​យោធា​បរទេស​ដែល​បាន​ចូលក្នុងដែនអាកាស​​របស់ខ្លួន​​កាល​ពី​ព្រឹក​មិញ​។ យន្តហោះ​បរទេស​នោះ​ត្រូវ​បាន​ស្គាល់​ថា​ជា​ Su-២៧ របស់​ អ៊ុយក្រែន​ មុន​នឹង​ត្រូវ​បាន​អម​ឱ្យ​ចុះ​ចត​នៅ​មូលដ្ឋាន​ទ័ព​ក្បែរ​ទីក្រុង​ Bacau។

  • ប្រធានាធិបតី​របស់​ អ៊ុយក្រែន ចេញ​បញ្ជា​ឱ្យ​កង​ទ័ព វាយ​ប្រហារ​​ខ្លាំង​ក្លា​បំផុត​

    ប្រធានាធិបតី​របស់​ អ៊ុយក្រែន ចេញ​បញ្ជា​ឱ្យ​កង​ទ័ព វាយ​ប្រហារ​​ខ្លាំង​ក្លា​បំផុត​

    បញ្ជាការដ្ឋាននៃ​កង​ទ័ព​របស់ អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ Zelensky បាន​បញ្ជាឱ្យ​កងទ័ព​ «បង្ក​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​បំផុត» ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី ​កង​ទ័ព​រុស្ស៊ី។

    ប៉ុន្មាន​នាទីមុន​នេះ កង​ទ័ព​អ៊ុយក្រែន​ ក៏បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ ជាមួយ​នឹង​សត្រូវ​។ «នៅ​តំបន់​មួយចំនួន កងទ័ព​រុស្ស៊ី ត្រូវ​បាន​វាយ​រុញច្រាន​ឱ្យ​ដក​ថយ» Mykhailo Podoliak ទីប្រឹក្សា​របស់ ​ប្រធានាធិបតី​អ៊ុយក្រែន អះអាង​ដូច្នេះ​។

    ក្រុម​មន្ត្រី​អ៊ុយក្រែន ឱ្យ​ដឹង​ដែរ​ថា កងទ័ព​រុស្ស៊ី ភាគ​ច្រើន​វាយប្រហារ​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា និង​រូង​សម្ងាត់​ ហើយ​ព្យាយាម​រុលចូល​បាន​​ ៥ គីឡូម៉ែត្រ​ ពី​ព្រំដែន​។ ចំណែក​កម្លាំង​ការពារ​ព្រំដែន​បាន​និយាយ​ថា ទាហាន​អ៊ុយក្រែន ៣ នាក់​បាន​ស្លាប់​។

    https://www.youtube.com/watch?v=fqinYMAD8Og

  • ក្រុម​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន ថា បាន​បាញ់​ទម្លាក់​យន្តហោះ ៤ គ្រឿង របស់​រដ្ឋាភិបាល

    ក្រុម​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន ថា បាន​បាញ់​ទម្លាក់​យន្តហោះ ៤ គ្រឿង របស់​រដ្ឋាភិបាល

    កងកម្លាំងប្រដាប់អាវុធ​នៃ​សាធារណរដ្ឋ​ប្រជាមានិត Luhansk (LPR) ប្រកាសថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-២៤ ចំនួន ២ គ្រឿង របស់ កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នៅក្បែរ​ភូមិ Smeloe និង Stepovoye ក្នុង​តំបន់ Donbass។

    ក្រៅពីនេះ ពួកគេ​ក៏បាន​អះអាងថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) Bayraktar TB2 ២ គ្រឿង​ទៀត ក៏ត្រូវ​បាន​បាញ់​ធ្លាក់​ពី​អាកាស​នៃ​ទីក្រុង Shchastia ក្នុង​តំបន់ Luhansk ផងដែរ។

    ព័ត៌មាន​នេះ​ត្រូវ​បានប្រកាស​បន្ទាប់ពី អ៊ុយ​ក្រែ​ន បាន​និយាយថា កងទ័ពជើងគោក​រប​ស់ រុស្ស៊ី បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ខ្លួន​កាលពី​ព្រឹក​មិញ។

    ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការអះអាង​ខាងលើ​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី នៅឡើយ។

  • ប្រជាជនអ៊ុយក្រែន ថា សំឡេង​ផ្ទុះ​របស់​អាវុធ បាន​លាន់​ឮ​​ពាស​ពេញ​ប្រទេស​

    ប្រជាជនអ៊ុយក្រែន ថា សំឡេង​ផ្ទុះ​របស់​អាវុធ បាន​លាន់​ឮ​​ពាស​ពេញ​ប្រទេស​

    «ស្នូរ​គ្រាប់​កាំភ្លើង​ និង​គ្រាប់​ផ្ទុះ លាន់ឮ​​តាំង​ពី​ទីរួម​ស្រុក​នានា​នៅ​ភាគ​ខាង​កើត​ ក្បែរ​តំបន់​កាន់​កាប់​របស់​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​ រុស្ស៊ី រហូត​ដល់​ រដ្ឋធានី​ Kiev» នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ អ៊ុយក្រែន​។

    ព័ត៌មាន​នេះបាន​​លេច​ឡើង​ក្រោយ​ពី​ ប្រធានាធិបតី​រុស្ស៊ី ប្រកាស​បើកយុទ្ធនាការ​យោធា​ពិសេស​ នៅ​តំបន់ Donbass និង​ស្នើ​ឱ្យ​ទាហាន​អ៊ុយក្រែន​ ទម្លាក់​អាវុធ​។

    ប្រភព​ព័ត៌ពី​របស់ Reuters, Fox News និង BBC បាន​ចែក​រំលែក​អំពី​ករណី​ផ្ទុះ​អាវុធ​នៅ​កណ្ដាល​រដ្ឋធានី​ Kiev កាល​ពី​ព្រឹក​មិញ​។ ក្រោយ​មក ក៏​មាន​ស្នូរ​គ្រាប់​ផ្ទុះ​លាន់​ឮ​​ជា​បន្តបន្ទាប់​ ប៉ុន្តែ ហាក់​នៅ​ឆ្ងាយ​ពី​ទីក្រុង​។ ចំណែក​នៅ​តាម​ទីរួម​ស្រុក​នានា​នៅ​ភាគ​ខាង​កើត​នៃ ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​ក្បែរ​តំបន់​ដែល​ក្រុម​ផ្ដាច់​ខ្លួន​គ្រប់​គ្រង ក៏​មាន​ឮ​ស្នូរ​​គ្រាប់​ផ្ទុះ​ផងដែរ​។

    CNN បាន​រាយការណ៍ថា ស្នូរ​កញ្ចែ​ប្រកាស​អាសន្ន​ ព្រមានអំពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ បាន​លាន់​ឡើង​កង​រំពង​នៅ​ក្នុង​រដ្ឋធានី​ Kiev ខណៈ​ដែល​​អ្នក​យក​ព័ត៌មាន​របស់ Guardian និយាយ​ថា ករណីផ្ទុះ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​មួយចំនួនទៀត ដូច​ជា Kharkiv, Mariupol, Dnipro, Odessa, Slavayansk និង Kramatorsk ជាដើម​។

  • ក្បួន​យោធា​រុស្ស៊ី ​ឆ្លងកាត់​ព្រំដែនចូល​ក្នុង​ទឹក​ដី​របស់ អ៊ុយក្រែន

    ក្បួន​យោធា​រុស្ស៊ី ​ឆ្លងកាត់​ព្រំដែនចូល​ក្នុង​ទឹក​ដី​របស់ អ៊ុយក្រែន

    កងកម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន បាន​ប្រាប់ថា ក្បួន​យោធា​រុស្ស៊ី បាន​ឆ្លងកាត់​ព្រំដែន និង​បាន​ចូលមក​កាន់​ទីក្រុង Chernigov, Kharkov ក៏ដូចជា​តំបន់ Luhansk របស់​ប្រទេស​នេះ។

    សមាជិក​នៃ​ក្រុម​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន​ខាងកើត បានឱ្យដឹងថា ពួកគេ​វាយ​ដណ្ដើម​កាន់កាប់​បាន​ទីរួមស្រុក​ចំនួន ២ នៅក្នុង​ខេត្ត Luhansk ពី​ដៃ​កងទ័ព​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

    នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង ក្រុម​ផ្ដាច់ខ្លួន និង កងទ័ព​អ៊ុយ​ក្រែ​ន កាលពី​ព្រឹក​មិញ​នេះ បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ៧ នាក់ និង​របួស ៩ នាក់ នៅក្នុង​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។ ការស្លាប់​នេះ​បាន​កើតឡើង​ដោយសារ​គ្រាប់កាំភ្លើង​ធំ​របស់ រុស្ស៊ី។

  • ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    សម្រាប់​ឆ្នាំនេះ អ៊ុយ​ក្រែ​ន ឈរលើ​ចំណាត់ថ្នាក់​ទី ២២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤០ ដែល​ត្រូវបាន​រាប់​ចូលក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អំណាច​យោធា (Military Strength Ranking) របស់ Globalfirepower។ ចំណែក រុស្ស៊ី វិញ ឈរ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។

  • រុស្ស៊ី ប្រកាសថា បាន «រាំងខ្ទប់» យន្តការ​ប្រយុទ្ធ​របស់ ​​មូលដ្ឋាន​ទ័ពអាកាស​​អ៊ុយ​ក្រែ​ន

    រុស្ស៊ី ប្រកាសថា បាន «រាំងខ្ទប់» យន្តការ​ប្រយុទ្ធ​របស់ ​​មូលដ្ឋាន​ទ័ពអាកាស​​អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី ប្រកាសថា មូលដ្ឋាន​ទ័ពអាកាសរ​បស់ អ៊ុយ​ក្រែ​ន ត្រូវ​បាន​ កងទ័ព​រុស្ស៊ី បិទ​ខ្ទប់ ទន្ទឹមនឹងនេះ​ រុស្ស៊ី​ ​ក៏បាន​កាត់បន្ថយ​​មួយ​ភាគ​ធំ​នៃ​សមត្ថភាព​ប្រយុទ្ធ​របស់​កងកម្លាំង​ការពារ​ដែនអាកាស​នៃ​​ប្រទេស​នេះ​ផងដែរ។

    រូបភាព​នៅលើ​បណ្ដាញ​សង្គម​បង្ហាញថា ​មូលដ្ឋាន Kulbakino ដែល​ជាទី​តាំងរបស់​កងក​ម្លាំ​ង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) TB-2 របស់ កង​ទ័ព​អ៊ុយ​ក្រែ​ន បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

    មុន​នោះ ភាគី​ខាង អ៊ុយ​ក្រែ​ន ក៏បាន​និយាយថា កងទ័ព​របស់ខ្លួន បាន​បាញ់​ទម្លាក់​យន្តហោះ​មួយគ្រឿង​របស់ រុស្ស៊ី។ ប៉ុន្តែ ព័ត៌មាន​លម្អិត មិនទាន់​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹង​នៅឡើយ។