Category: សុខភាព

  • កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​​ Covid-19 ចំនួន​​ 446​នាក់​​ថែម​​ទៀត​ កាល​​ពី​ថ្ងៃទី​21​មេសា​

    កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​​ Covid-19 ចំនួន​​ 446​នាក់​​ថែម​​ទៀត​ កាល​​ពី​ថ្ងៃទី​21​មេសា​

    នា​​​​ថ្ងៃទី 22មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 446​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 19​​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ទាំង 446​​នាក់​ខាងលើ​នេះ សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 21​​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 130​​​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 5នាក់​​​។

    គិត​មកដល់បច្ចុប្បន្ន​ (22​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 8,193​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,924​​​នាក់, អ្នកស្លាប់ 59​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 5,204​​​​​​នាក់៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា

  • “អុក​ស៊ី​ហ្ស៊ែ​ន​បែកធ្លាយ” ធ្វើឱ្យ​អ្នកជំងឺ​កូ​វីដ នៅ​ប្រទេស​ឥណ្ឌា ស្លាប់ 22នាក់ ខណៈ​កូ​វីដកំ​ពុង​ឆ្លង​ខ្លាំង ស្លាប់​គរ​ជើង និង​រៀបចំ​បូជា​បែបសាមញ្ញៗ

    “អុក​ស៊ី​ហ្ស៊ែ​ន​បែកធ្លាយ” ធ្វើឱ្យ​អ្នកជំងឺ​កូ​វីដ នៅ​ប្រទេស​ឥណ្ឌា ស្លាប់ 22នាក់ ខណៈ​កូ​វីដកំ​ពុង​ឆ្លង​ខ្លាំង ស្លាប់​គរ​ជើង និង​រៀបចំ​បូជា​បែបសាមញ្ញៗ

    មាន​អ្នកជំងឺ​យ៉ាងតិច 22នាក់ បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ (ទី21មេសា) ក្នុង​មន្ទីរពេទ្យ​មួយ ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា បណ្ដាលមកពី​ការ​ចែកចាយ​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីន​ជួយ​ការដកដង្ហើម​របស់​ពួកគេ កើតការ​រអាក់រអួល ក្រោយពី​ធុង​ផ្ទុក​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន បាន​បែកធ្លាយ។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ខណៈដែល​ប្រទេស​ឥណ្ឌា​កំពុង​ជួបនឹង​វិបត្តិ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ប្រចាំថ្ងៃ ហក់​ឡើង​ខ្ពស់​ដល់​ជាង 2,000នាក់​ជា​លើកដំបូង និង​ករណី​ឆ្លង​ថ្មី ក៏​កើនឡើង 1ថ្ងៃ​ជិត 300,000នាក់​ដែរនោះ បានធ្វើឱ្យ​មន្ទីរពេទ្យ​ទូទាំងប្រទេស ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន។

    ហេតុការណ៍​អ្នកជំងឺ​ស្លាប់ 22នាក់​នេះ កើតឡើង​នៅឯ​ទីក្រុង​ណា​ស៊ី​ក ជាទី​តាំង​មួយ​ក្នុងចំណោម​តំបន់​ដែល​ជំងឺ​កូ​វីដ-19 កំពុង​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​អ្នកជំងឺ​ទាំងនោះ កំពុង​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ជួយ​ការដកដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​មួយ ហើយ​ធុង​ផ្ទុក​អុក​ស៊ី​ហ្ស៊ែ​ន បាន​កើតការ​បែកធ្លាយ។ លោក រ៉ា​ឆេ​ត តូ​ប៉េ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល របស់​រដ្ឋ​រ៉ា​ស្ត្រា​រៈ ដែលជា​រដ្ឋ​មួយ​មានបាន​ធូរធារ​បំផុត​របស់​ប្រទេស​ឥណ្ឌា និង​ជា​មូលដ្ឋាន​របស់​ទីក្រុង​នោះ បាន​ថ្លែង​ឱ្យដឹង។

    សោកនាដកម្ម​ក្នុង​គ្រានេះ ជាការ​ដាក់បន្ទុក​បន្ថែ​ម​ពីលើ​សេចក្ដី​ទុក្ខលំបាក​ចំពោះ​ប្រទេស​ឥណ្ឌា ប្រទេស​ដែលមាន​ប្រជាជន 1,300លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​របស់​វីរុស​កូ​រ៉ូ​ណា រលក​ទី2 ដែល​លោកនាយក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ប្រាប់ថា “ឆាប់រហ័ស និង​ធ្ងន់ធ្ងរ​ដូច​ព្យុះសង្ឃរា” និង​កំពុង​សាង​បន្ទុក​ធ្ងន់ធ្ងរ ដល់​មន្ទីរពេទ្យ​ទូទាំងប្រទេស។

    ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ទី21 មេសា​ថា ក្នុង​ជុំ 24ម៉ោង ដែល​កន្លងទៅ មាន​មនុស្ស​ស្លាប់​ក្នុង​ចំនួន​ខ្ពស់បំផុត 2,023នាក់ ចំណែក​អ្នក​ឆ្លង​មេរោគ មាន 295,000នាក់ ជិត​ស្មើនឹង​ស្ថិតិ​របស់​​សហរដ្ឋ​អាមេរិក ក្នុងអំឡុង​ពេលដែល​កូ​វីដ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីនោះ កាលពី​ខែមករា ខណៈដែល​មន្ទីរពេទ្យ​ទូទាំងប្រទេស មាន​របាយការណ៍ អំពី​ការខ្វះខាត​អុក​ស៊ី​ហ្ស៊ែ​ន។

    ទោះជា ឥណ្ឌា ជា​ប្រទេស​ដែល​ល្បី​ឈ្មោះថា ជា​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ធំជាងគេ​របស់​ពិភពលោក រួមទាំង​រដ្ឋបាល ក៏បាន​បញ្ជា​ឱ្យ​ផ្អាក​ការនាំចេញ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដើម្បី​រក្សាទុក​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលរាល​របស់​វីរុស​កូ​រ៉ូ​ណា​រលក​ទី2 ផង​ក្ដី  តែ​ពេលនេះ ឥណ្ឌា ទើបតែ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​បាន​ជាង 130លាន​ដូ​ស​ប៉ុណ្ណោះ ហើយ​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​រឿងនេះ ឱ្យ​កាន់តែ​ឆាប់រហ័ស​ឡើង រដ្ឋបាល​បានប្រកាសថា ចាប់ពី​ថ្ងៃទី1 ឧសភា តទៅ ប្រជាជន​វ័យ​ចំណាស់​គ្រប់រូប មាន​សិទ្ធិ​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់៕

    មន្ត្រី​សុខភាព​សាធារណៈ និង​សាច់ញាតិ ដែល​សុទ្ធតែ​ស្លៀក​ឈុត និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន នាំគ្នា​លើក​សាកសព​បុរស​ម្នាក់ ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ-19 មាន​ដាក់​ទៅលើ​ទី​បូជាសព ក្នុង​ទីក្រុង​នី​វ​ដេលី កាលពី​ថ្ងៃ​ពុធ ទី21 មេសា
    សាច់ញាតិ​ស្លៀក​ឈុត និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ចូលរួម​ពិធី​បូជាសព
    សភាព​របស់​ឈាបនដ្ឋាន​មួយ នៅក្នុង​ទីក្រុង​នី​វ​ដេលី ទីក្រុង​ធំ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ អាច​មើលឃើញ​គំនរ​អុស​ដែល​កំពុង​ឆេះ ដើម្បី​បូជា​សាកសព ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-19
    ញាតិមិត្ត ដែលស្លៀកឈុត និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) សម្ដែងក្ដីសោកសៅស្ដាយស្រណោះចំពោះអ្នកស្លាប់ដោយសារជំងឺកូវីដ-19 នៅឯកន្លែងបូជាសព ក្នុងទីក្រុងនីវដេលី កាលពីថ្ងៃពុធ ទី21 មេសា
    ក្រុម​អ្នកជំងឺ ដែល​កំពុង​ពាក់​ម៉ាស់​អុក​ស៊ី​ហ្ស៊ែ​ន ត្រូវបាន​ចល័ត​ចេញ​ទី​កាន់​មន្ទីរពេទ្យ 1ទៀត ក្នុង​ទីក្រុង អា​មេ​ដា​បាត់ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ពុធ ទី21 មេសា

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters
    ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

  • អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ៖ មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ម្នាក់ វិជ្ជមាន​នឹង​ Covid-19

    អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ៖ មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ម្នាក់ វិជ្ជមាន​នឹង​ Covid-19

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ នា​ថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​បញ្ជាក់ថា មន្ត្រី​ម្នាក់​នៃ​នាយកដ្ឋាន​ពិធីការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ឆ្លង​វីរុស​Covid-19។

    មន្ត្រី​ខាងលើ​ដែលមាន​ឈ្មោះថា ពាំង សាម៉ុន ភេទ​ប្រុស អាយុ 45ឆ្នាំ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​229B ផ្លូវ​លេខ48 ភូមិ​ឬ​ស្សី1 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​​បាន​រកឃើញ​​ថា​ វិជ្ជមាន​នឹង Covid-19 កាល​ថ្ងៃទី20 ខែមេសា ឆ្នាំ2021។

    យោងតាម​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាជាតិ លោក ពាំង សាម៉ុន បាន​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ​កាលពី​ព្រឹក​ថ្ងៃទី3 ខែមេសា ឆ្នាំ2021 នៅ​វិមាន​រដ្ឋសភា។ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ អំពាវនាវ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដោយផ្ទាល់​ត្រូវ​ទៅយក​សំណាក នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល​បានកំណត់។

    ចំណែក​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ប្រយោល អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ ស្នើឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល 14ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល៕

    ប្រភព៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភាជាតិ
    ដកស្រង់​៖ បុត្រា

  • ឥណ្ឌា៖ លក់​វ៉ាក់សាំង AstraZeneca ក្នុងតម្លៃ 400រូពី/ដូ​ស ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ ​​Covid-19 កើន​ដល់​ជាង​ 3,071,580​​នាក់

    ឥណ្ឌា៖ លក់​វ៉ាក់សាំង AstraZeneca ក្នុងតម្លៃ 400រូពី/ដូ​ស ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ ​​Covid-19 កើន​ដល់​ជាង​ 3,071,580​​នាក់

    កាលពី​ថ្ងៃទី21 ខែមេសា​កន្លងទៅ វិទ្យាស្ថាន Serum របស់​ឥណ្ឌា (Serum Institute of India) បានប្រកាស ថា នឹង​លក់​វ៉ាក់សាំង AstraZeneca (ឈ្មោះ​ COVISHIELD ផលិត​នៅ​ឥណ្ឌា) បង្ការ​វីរុស​Covid-19 ទៅឱ្យ​រដ្ឋាភិបាល​នានា ក្នុងតម្លៃ 400រូពី (ស្មើនឹង 5.3ដុល្លារ) ក្នុង​មួយ​ដូ​ស ខណៈដែល​តម្លៃ​លក់​ទៅឱ្យ​មន្ទីរពេទ្យ​ឯកជន គឺ 600រូពី (ស្មើនឹង 7.95ដុល្លារ) ក្នុង​មួយ​ដូ​ស។

    សេចក្ដីប្រកាស​របស់​វិទ្យាស្ថាន Serum បាន​បញ្ជាក់ថា៖ «ដោយសារ​ភាពស្មុគស្មាញ និង​ចាំបាច់​បន្ទាន់​នៃ​ស្ថានការណ៍ ការផ្គត់ផ្គង់​វ៉ាក់សាំង​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​នានា​គឺជា​រឿង​លំបាក។ យើង​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​នានា ប្រើប្រាស់​វ៉ាក់សាំង​តាមរយៈ​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​សុខាភិបាល​ឯកជន»។

    ទន្ទឹមនឹងនេះ វិទ្យាស្ថាន​ខាងលើ ក៏បាន​ឱ្យដឹងថា ចាប់ពី​ខែកក្កដា ឆ្នាំ2021 តទៅ ឥណ្ឌា​អាច​ចាប់ផ្ដើម​បង្កើន​ផលិតភាព​នៃ​ការផលិត​វ៉ាក់សាំង COVISHIELD ឡើងដល់100ដូ​ស/ខែ ដែល​ច្រើន​ជា​បច្ចុប្បន្ន​ប្រមាណ​ពី 60-70ដូ​ស/ខែ។ ក៏ប៉ុន្តែ ដំណាក់កាល​នៃ​ការបង្កើន​ផលិតភាព​នេះ យឺតយ៉ាវ​ជាង​ពីរ​ខែ បើ​ធៀប​នឹង​ពេលវេលា​ដែល​បាន​គ្រោងទុក​កាលពី​ដំបូង។

    នៅ​ទូទាំង​ពិភពលោក​ បច្ចុប្បន្ន​ មាន​អ្នក​ឆ្លង​ Covid-19 សរុប​ចំនួន​ 144,430,477​នាក់​ ក្នុង​នោះ​មាន​ 3,071,589​នាក់​បាន​ស្លាប់​, 122,605,010​នាក់​បាន​ជាសះស្បើយ​ និង ​18,753,878​នាក់​​កំពុង​ព្យាបាល​ ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ជំងឺ​ប្រមាណ​ 109,845​នាក់​អាច​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​មាន​អាការ​ធ្ងន់​ធ្ងរ​៕

    ប្រភព៖ វិទ្យា​ស្ថាន​ Serum
    ប្រែ​សម្រួល៖ បុត្រា

     

  • បិទ​មូលដ្ឋាន​ផ្សារ​អូឡាំពិក​ជា​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​Covid-19

    បិទ​មូលដ្ឋាន​ផ្សារ​អូឡាំពិក​ជា​បណ្ដោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​Covid-19

    រដ្ឋបាល​ខណ្ឌ​បឹង​កេងកង សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​អូឡាំពិក​រយៈពេល14ថ្ងៃ ចាប់ពី​ថ្ងៃទី21 ខែមេសា ឆ្នាំ2021 រហូតដល់​ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (Covid-19)។

    បទបញ្ជា​ខាងលើនេះ នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​វេលា​ម៉ោង​សូន្យ​រំលង​អ​ធ្រា​ត្រ​នៃ​ថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដែលមាន​ដូចខាងក្រោម៖
    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • អាជ្ញាធរ​នឹង​ចែក​ប័ណ្ណ​ធ្វើដំណើរ​ទៅ​ផ្សារ សម្រាប់​ពលរដ្ឋ​នៅក្រៅ​តំបន់​ក្រហម

    អាជ្ញាធរ​នឹង​ចែក​ប័ណ្ណ​ធ្វើដំណើរ​ទៅ​ផ្សារ សម្រាប់​ពលរដ្ឋ​នៅក្រៅ​តំបន់​ក្រហម

    ព័ត៌មាន​នេះ​គឺ​យោងទៅតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី19 ខែមេសា ឆ្នាំ2021។ ការសម្រេច​នេះ​គឺ​ដើម្បី​សម្រួល​ដល់​តម្រូវការ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ​របស់​បងប្អូន​ដែល​កំពុងស្ថិត​នៅក្រៅ​តំបន់​ក្រហម ប៉ុន្តែ​ជាប់​ក្នុង​ការបិទ​ខ្ទប់​ដោយសារ Covid-19។

    សម្រាប់​បងប្អូន​ដែល​ស្ថិតនៅក្នុង​តំបន់​ក្រហម​វិញ សូម​ទាក់ទង​លេខ​ទូរស័ព្ទ 012767043 | 089 35 56 96 | 069 52 44 99 | 015 80 53 13 | 017 85 50 11 ដើម្បី​បញ្ជា​ទិញ​ទំនិញ។ សូមបញ្ជាក់ថា ក្នុង​តំបន់​ក្រហម មានតែ​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ដែលមាន​លេខ​ទូរស័ព្ទ​ខាងលើ​ប៉ុណ្ណោះ ទើប​អាច​ដឹក​ម្ហូបអាហារ​ចូល​បាន!

    ព័ត៌មាន​លម្អិត សូម​អាន និង​ពិនិត្យមើល​ប័ណ្ណ​ខាងក្រោម៖


    ប្រភព​៖ ឯកសារ​មន្ត្រី​សាធារណៈ (Telegram)
    ដកស្រង់​៖ បុត្រា

  • បិទ​ផ្សារ​ដេប៉ូ​បណ្ដោះអាសន្ន ក្នុង​រយៈពេល 14ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​​ជា​មួយ​នឹង​​អ្នក​ឆ្លង Covid-19

    បិទ​ផ្សារ​ដេប៉ូ​បណ្ដោះអាសន្ន ក្នុង​រយៈពេល 14ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​​ជា​មួយ​នឹង​​អ្នក​ឆ្លង Covid-19

    អាជ្ញាធរ​សម្រេច បិទ​ផ្សារ​ដេប៉ូ​បណ្ដោះអាសន្ន រយៈពេល 14ថ្ងៃ បន្ទាប់ពី​ផ្សារ​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ឆ្លង Covid-19 នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ដែល​បានចេញ​នៅ​ថ្ងៃទី21 ខែមេសា ឆ្នាំ2021។

    បទបញ្ជា​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី21 ខែមេសា ឆ្នាំ2021 រហូតដល់​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 ដើម្បី​បង្ការ​នូវ​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ដល់​អាជីវករ និង​អតិថិជន​ដែល​នឹង​មក​ជួញដូរ​នៅ​ផ្សារ​ដេប៉ូ។

    ទន្ទឹមនឹងនេះ អាជ្ញាធរ​ខណ្ឌទួលគោក​ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​បានចេញ-ចូល​ផ្សារ​ដេប៉ូ រាប់​ចាប់ពី​ថ្ងៃទី7 ខែមេសា ឆ្នាំ2021 ដល់​ថ្ងៃទី14 ខែមេសា ឆ្នាំ2021 ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្តរ​កវី​រុស​Covid-19 ជាបន្ទាន់ នៅ​បរិវេណ​ទី​រួម​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទីមួយ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​កម្ពុជា ប្រសិនបើ​មាន​អាការ​ក្ដៅខ្លួន ក្អក ពិបាក​ដកដង្ហើម និង​សង្ស័យថា ខ្លួន​ឆ្លង​វីរុស​នេះ។

    គិត​មកដល់​បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 7,747នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,794នាក់, អ្នកស្លាប់ 54នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,893នាក់៕

    ប្រភព​៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 54នាក់​ដោយសារ​ឆ្លង​វីរុស​Covid-19 ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​រហូត​ដល់​ 3,058,550នាក់ គិត​ត្រឹម​ថ្ងៃនេះ

    កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 54នាក់​ដោយសារ​ឆ្លង​វីរុស​Covid-19 ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​រហូត​ដល់​ 3,058,550នាក់ គិត​ត្រឹម​ថ្ងៃនេះ

    នា​ថ្ងៃទី 21មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 303នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 20មេសា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 7,747នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប​ 2,794នាក់, អ្នកស្លាប់ 54នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,893នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង​វីរុស​Covid-19 សរុប បាន​កើន​ដល់ 143,586,744នាក់ ក្នុងនោះ​មាន 3,058,550​នាក់​បាន​ស្លាប់, 121,961,265នាក់​បានជា​សះស្បើយ និង 18,566,929នាក់​កំពុង​ព្យាបាល។

    បណ្ដា​ប្រទេស​ដែលមាន​តួលេខ​អ្នក​វិជ្ជមាន​ច្រើនជាង 10លាន​នាក់ រួមមាន សហរដ្ឋអាមេរិក (32,536,470នាក់)​, ប្រទេស​ឥណ្ឌា (15,616,130នាក់) និង​ប្រទេស​ប្រេ​ស៊ី​ល (14,050,885នាក់)។

    ចំណែក​បណ្ដា​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ​ឆ្លង​វីរុស​ Covid-19 ច្រើនជាង 100,000នាក់ រួម​មាន​ 8​ប្រទេស​​គឺ​ សហរដ្ឋ​អាមេរិក (582,456នាក់), ​ប្រទេស​ប្រេ​ស៊ី​ល (378,530នាក់), ម៉ិ​ក​ស៊ិ​ក (213,048នាក់), ឥណ្ឌា (182,570នាក់), អង់គ្លេស (127,307នាក់), អ៊ីតាលី (117,633នាក់), រុស្ស៊ី (106,307នាក់) និង​បារាំង (101,597នាក់)៕

    ប្រភព​៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​ និង​ប្រែសម្រួល​៖ បុត្រា

  • WHO អះអាងថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

    WHO អះអាងថា ពិភពលោក​អាច​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ

    កាលពី​ថ្ងៃទី19មេសា​កន្លងទៅ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ពិភពលោក​មាន​ឧបករណ៍​នានា​ដើម្បី​នាំ​មហា​រោគរាតត្បាត Covid-19 នៅ​ទូទាំង​ពិភពលោក ចូលទៅក្នុង​រង្វង់​ដែល​អាច​គ្រប់គ្រង​បាន នា​ប៉ុន្មាន​ខែ​ខាងមុខ។

    ក្នុង​សន្និសីទ​សារព័ត៌មាន មេដឹកនាំ WHO បាន​លើកឡើងថា៖ «យើង​មាន​មធ្យោបាយ​មួយចំនួន​ដើម្បី​គ្រប់គ្រង​មហា​រោគរាតត្បាត​បាន នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ បើសិន​យើង​ប្រើប្រាស់​មធ្យោបាយ​ទាំងនេះ​ប្រកបដោយ​ឯកភាព និង​សមភាព»។

    ក្នុង​ថ្ងៃ​ដដែល​នោះ គណៈកម្មការ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់​របស់ WHO ក៏បានផ្ដល់​អនុសាសន៍​ថា មិនចាំបាច់​ប្រើប្រាស់​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​សម្រាប់​ការ​ដើរហើរ​លក្ខណៈ​អន្តរជាតិ​នោះទេ។ ប្រការនេះ​ធ្វើឱ្យ​បញ្ហា​ចម្រូងចម្រាស​ដែលមាន​ស្រាប់​នេះ កាន់​តែមាន​ភាពស្មុគស្មាញ។

    គណៈកម្មការ​ខាងលើ​យល់ថា ប្រទេស​នានា​គួរតែ​ទទួលស្គាល់ថា ការតម្រូវ​ឱ្យមាន​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង ធ្វើឱ្យ​បញ្ហា​មិន​ស្មើភាព​គ្នា​របស់​ពិភពលោក កាន់តែ​ធ្ងន់ធ្ងរឡើងៗ ព្រមទាំង​ជំរុញ​ឱ្យ​សិទ្ធិ​ដើរហើរ​ប្រែ​ទៅជា​រឿង​អយុត្តិធម៌​ទៅវិញ។

    យោងតាម worldometers.info គិត​មកដល់​ល្ងាច​ថ្ងៃទី20 ខែមេសា (នៅ​ភ្នំពេញ) ពិភពលោក​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំនួន 142,723,918នាក់ ក្នុងនោះ ​មាន​អ្នកស្លាប់​រហូត​ដល់​ 3,043,595នាក់, អ្នក​ជំងឺ​បាន​ជា​សះស្បើយ 121,240,304នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 18,440,019នាក់៕

    ប្រភព៖ CNA
    ប្រែសម្រួល​៖ បុត្រា

  • Covid-19! កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 431​នាក់​ និង​ជាសះស្បើយ​ 31​នាក់​ ក្នុង​ថ្ងៃទី​19​មេសា​

    Covid-19! កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 431​នាក់​ និង​ជាសះស្បើយ​ 31​នាក់​ ក្នុង​ថ្ងៃទី​19​មេសា​

    នា​វេលា​ថ្ងៃ​ត្រង់​ នៃ​​​ថ្ងៃទី 20មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 431​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 19​​មេសា ឆ្នាំ2021។

    អ្នក​វិជ្ជមាន​ថ្មី​ទាំង 431​នាក់​ខាងលើ​នេះ ​មាន​ 2​នាក់​ជា​ករណី​នាំ​ចូល​ដែល​មិន​មែន​ជា​ពលករ​ខ្មែរ​ត្រលប់​ពី​ប្រទេស​ថៃ​ និង​ 429​នាក់​ទៀត​​ សុទ្ធ​តែ​ជា​​​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 19​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 31​​​​នាក់​បានជា​សះស្បើយ និង​មាន​អ្នកស្លាប់​ថ្មី​ចំនួន 4​នាក់​​​។

    គិត​មកដល់បច្ចុប្បន្ន​ (20​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់​ 7,444​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,555​​នាក់, អ្នកស្លាប់ 49​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,835​​​​​នាក់៕
    ប្រភព៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​៖ បុត្រា