អង្គភាពសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី27មេសា មេរោគក្លាយពូជ B.1.617 ដែលរកឃើញនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅក្នុងលេខកូដពូជវីរុស 1,200សំណាក “ពីយ៉ាងតិចបំផុត 17ប្រទេស” ឥឡូវ បានអាប់ឡូដ ឆ្ពោះទៅប្រព័ន្ធទិន្នន័យដើម បែបបើក GISAID ហើយ។
“លេខកូដពូជភាគច្រើន អាប់ឡូដមកពីប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី” អង្គការសុខភាពពិភពលោក បានបញ្ជាក់បែបនេះ នៅក្នុងការអាប់ឌែតទិន្នន័យផ្នែកជំងឺរាតត្បាតវិទ្យាប្រចាំសប្ដាហ៍ ពាក់ព័ន្ធនឹងស្ថានការណ៍របស់ជំងឺឆ្លងរាលដាលដ៏ធំកូវីដ-19។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានចាត់ចូលបញ្ជី B.1.617 ក្នុងឋានៈជាមេរោគក្លាយពូជដ៏គួរឱ្យចាប់អារម្មណ៍ តែមិនទាន់បានប្រកាសថា វាជា “មេរោគក្លាយពូជដែលគួរឱ្យកង្វល់” នៅឡើយ។
វីរុសកូវីដ-19 ពូជឥណ្ឌា មានការក្លាយពូជ 2ជាន់ គឺ E484Q និង L452R ទាំងអស់នេះ នៅមានការរកឃើញការក្លាយពូជបែបនេះ បំបែកគ្នានៅក្នុងវីរុសជាច្រើនពូជទៀតផង តែការក្លាយពូជរួមគ្នាទាំង 2យ៉ាងនេះ រកឃើញតែក្នុងវីរុសពូជឥណ្ឌាប៉ុណ្ណោះ។
ការចាត់ចូលក្នុងបញ្ជីខ្មៅថា ជាមេរោគក្លាយពូជដែលគួរឱ្យកង្វល់ នឹងក្លាយជាការចង្អុលបង្ហាញថា វាមានភាពគ្រោះថ្នាក់ខ្លាំងជាងវីរុសពីមុន ទាំងចម្លងរាលដាលបានងាយជាង មានភាពខ្លាំងក្លាជាង ឬអាចគេចចៀសពីការការពាររបស់វ៉ាក់សាំងបានទៀតផង។

កាលអំឡុងចុងខែមីនា ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់ពីលទ្ធផលការវិភាគសំណាក បានបង្ហាញឱ្យឃើញថា មេរោគកូវីដ-19ក្លាយពូជប្រភេទថ្មីក្នុងប្រទេសឥណ្ឌា មិនដូចគ្នានឹងពូជដែលគួរឱ្យខ្លាចផ្សេងៗទៀតកាលពីពេលមុននោះទេ និងកំពុងសិក្សាថា តើពូជប្រភេទថ្មីនេះ នឹងធ្វើឱ្យកើតការឆ្លងបានកាន់តែងាយឡើង ឬធ្វើឱ្យវ៉ាក់សាំងដែលកំពុងមាន ចុះខ្សោយប្រសិទ្ធភាពដែរឬទេ?
ប្រទេសឥណ្ឌាកំពុងប្រឈមនឹងករណីអ្នកឆ្លងមេរោគ និងអ្នកស្លាប់ដោយសារជំងឺរាតត្បាតដ៏ធំនេះ កើនឡើងជារឿយៗ និងមានកង្វល់យ៉ាងខ្លាំងថា មេរោគក្លាយពូជកំពុងក្លាយជាកត្តាជំរុញស្រមោលនៃភាពហាយនៈឱ្យលេចកាន់តែច្បាស់ឡើង។
អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា មេរោគក្លាយពូជផ្សេងៗ ដែលកំពុងវិលវល់ក្នុងអំឡុងពេលជាមួយគ្នា ក៏បង្កើនការចម្លងសាយភាយខ្លាំងដូចគ្នាដែរ និងនៅពេលរួមគ្នា “ជួនកាលពួកវា អាចកំពុងមានតួនាទីសំខាន់ក្នុងការចម្លងរាលដាលនាពេលបច្ចុប្បន្នក្នុងប្រទេសមួយនេះទៀតផង”
WHO បានបញ្ជាក់ជាចុងក្រោយថា មានភាពចាំបាច់ និងបន្ទាន់ណាស់ ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមយ៉ាងល្អិតល្អន់ ក្នុងគុណលក្ខណៈដោយឡែករបស់ B.1.617 និងមេរោគក្លាយពូជផ្សេងៗ ក្នុងនោះរួមទាំងផលប៉ះពាល់របស់ការចម្លងសាយភាយមេរោគ ភាពធ្ងន់ធ្ងរ និងភាពប្រឈមក្នុងការឆ្លងមេរោគឡើងវិញម្ដងទៀតផងដែរ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែសម្រួលដោយ តាវ៉ែនតា




1-ខណ្ឌ7មករា៖














ឡើងគ្រងតំណែងជាប្រទេសទី2 ក្នុងតំបន់អាស៊ាន ដែលមានអ្នកឆ្លងមេរោគលើស 1លាននាក់ តាមពីក្រោយឥណ្ឌូនេស៊ី ដែលមានអ្នកឆ្លងមេរោគជាង 1.6លាននាក់ ចំណែកអ្នកស្លាប់ក្នុងប្រទេសមួយនេះវិញ បានកើនឡើងដល់ 16,853នាក់។
ខណៈពេលជាមួយគ្នា លំដាប់លេខ3 សម្រាប់ប្រទេសដែលមានអ្នកជំងឺកូវីដ-19ខ្ពស់បំផុតក្នុងអាស៊ាននេះ គឺប្រទេសម៉ាឡេស៊ី ជាមួយនឹងចំនួនអ្នកឆ្លងសរុប 395,718នាក់ ស្លាប់ 1,449នាក់។ មីយ៉ាន់ម៉ា មានអ្នកជំងឺសរុប 142,722នាក់ ស្លាប់ 3,207នាក់ ខណៈសិង្ហបុរី មានអ្នកជំងឺបន្ថែមទៀត 45នាក់ សរុប 61,051នាក់ និងស្លាប់ 30នាក់។
ប្រទេសថៃ មានអ្នកឆ្លងមេរោគ សរុប 57,508នាក់ ស្លាប់ 148នាក់។ ព្រះរាជាណាចក្រកម្ពុជា មានអ្នកជំងឺសរុប យ៉ាងតិច 9,975នាក់ ស្លាប់ 74នាក់ រីឯប្រទេសវៀតណាម មានអ្នកជំងឺសរុប 2,843នាក់ ស្លាប់ 35នាក់។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានអ្នកជំងឺកើនឡើងដល់ 436នាក់ មិនទាន់មានអ្នកស្លាប់ និងប្រទេសប្រ៊ុយណេ មានអ្នកឆ្លងមេរោគ សរុប 223នាក់ និងស្លាប់ 3នាក់៕




ប្រភព៖ ក្រសួងសុខាភិបាល