តើអ្នកមានផ្ទៃពោះគួរគេងក្នុងឥរិយាបថបែបណា? ឡារ៉ែន នឹងដោះស្រាយចម្ងល់នេះសម្រាប់ស្ត្រីមានគភ៌ បើចង់ដឹងថា តើគេងក្នុងឥរិយាបថណា ទើបធ្វើឱ្យលក់ស្រួល និងកូនក្នុងផ្ទៃមានសុវត្ថិភាពផងនោះ យើងមកសិក្សាទាំងអស់គ្នា…។
ឥរិយាបថដំណេក ដែលស័ក្តិសមបំផុតសម្រាប់អ្នកមានផ្ទៃពោះគឺ “ឥរិយាបថគេងផ្អៀង” ហ្នឹងឯង តែទាំងអស់នេះសម្រាប់ស្ត្រីដែលអាយុគភ៌នៅតិច ក្នុងត្រីមាសទីដំបូងប្រមាណជា 1 – 3 ខែ បើអ្នកណានៅតែគេងផ្ងារ ហើយមានអារម្មណ៍ថាស្រួលសប្បាយខ្លួន មិនទើសទែង ដកដង្ហើមស្រួល ក៏អាចគេងផ្ងារបានដែរ គ្រាន់តែមុននឹងក្រោក ចូរបែរមកគេងផ្អៀងសិន រួចសឹមប្រើដៃច្រត់គ្រែរុញខ្លួនឱ្យងើបឡើង។ ឡារ៉ែន សូមណែនាំថា កុំក្រោកបែបប្រញាប់ប្រញាល់អី ព្រោះអាចនឹងធ្វើឱ្យវិលមុខ និងងងឹតមុខបាន។
តែសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលអាយុគភ៌ច្រើនចាប់ពី 4ខែឡើងទៅវិញ ឡារ៉ែន សូមណែនាំឱ្យគេងផ្អៀង ទើបជាការប្រសើរបំផុត ដោយអាចគេងផ្អៀងបានទាំងស្តាំ និងឆ្វេង តែឡារ៉ែនចង់បញ្ជាក់បន្ថែមថា ការគេងផ្អៀងមកខាងឆ្វេង នឹងជួយឱ្យស្ត្រីមានគភ៌ គេងលក់បានស្រួលជាង ដោយសារតែការគេងផ្អៀងមកខាងឆ្វេង នឹងជួយការពារមិនឱ្យស្បូនទៅសង្កត់ពីលើសរសៃឈាមខ្មៅធំ និងជួយឱ្យប្រព័ន្ធឈាមរត់ធ្វើការបានល្អផង។ ក្នុងឥរិយាបថគេងវិញ ស្ត្រីមានគភ៌គួរគេងផ្អៀង ក្នុងឥរិយាបថអង្កុញក្បាលជង្គង់ទាំងសងខាង និងប្រើខ្នើយកើយដាក់ស៊កនៅចន្លោះជង្គង់ទាំង2 នឹងរឹតតែជួយឱ្យមានអារម្មណ៍ថា គេងស្រួលខ្លាំងឡើង។ ក្រៅពីនេះ ស្ត្រីមានគភ៌ចង់គេងឱបខ្នើយឱបផងក៏បាន ឬក៏រកខ្នើយទន់ស្តើងៗមកទ្រាប់គភ៌ក៏បាន ដែលវានឹងធ្វើឱ្យអ្នកគេងលក់បានស្រួល និងលក់បានយូរទៀតផង។
ឥរិយាបថគេងដែលគួរចៀសវាងសម្រាប់ស្ត្រីមានផ្ទៃពោះ
ឥរិយាបថគេងដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងនោះគឺ “ឥរិយាបថគេងផ្កាប់ និងគេងផ្ងារ” ជាពិសេសចំពោះស្ត្រីដែលគភ៌មានអាយុច្រើនៗហើយ ព្រោះការគេងផ្កាប់នឹងធ្វើឱ្យកើតការសង្កត់ ធ្វើឱ្យដកដង្ហើមមិនស្រួល ប្រព័ន្ធឈាមរត់ដំណើរការមិនល្អ រហូតអាចបង្កគ្រោះថ្នាក់ដល់ទាំងម្តាយ និងកូនតូចនៅក្នុងផ្ទៃបាន។ ក្រៅអំពីនេះការគេងផ្ងារ អាចនឹងស័ក្តិសមជាមួយស្ត្រីមានគភ៌ដែលអាយុគភ៌នៅខ្ចី តែសម្រាប់ស្ត្រីមានគភ៌ ដែលអាយុគភ៌ច្រើនហើយ អាចនិយាយបានថា មិនស័ក្តិសមជាទីបំផុត ព្រោះការគេងផ្ងារនឹងធ្វើឱ្យទម្ងន់ខ្លួនរបស់ទារកទៅសង្កត់ពីលើសរសៃឈាមធំៗ រហូតធ្វើឱ្យម្តាយកើតអាការឈឺខ្នង កើតប៉គ្រីវកាច់ ហើមជើង ដកដង្ហើមមិនស្រួល និងអាចដល់ថ្នាក់ធ្វើឱ្យងងឹតមុខខ្យល់គបានទៀតផង។
អីឡូវឃើញហើយមែនទេចា៎ស ថាការជ្រើសរើសឥរិយាបថគេង សម្រាប់អ្នកមានផ្ទៃពោះហ្នឹងសំខាន់ប៉ុនណា ដូច្នេះនៅពេលដឹងហើយថា តើអ្នកមានផ្ទៃពោះស័ក្តិសមនឹងឥរិយាបថគេងបែបណានោះ ក៏កុំភ្លេចយកទៅប្រតិបត្តិតាមផង ព្រោះឡារ៉ែនធានាថា វានឹងជួយឱ្យស្ត្រីមានគភ៌យើង គេងលក់បានស្រួល និងលក់បានយូរទៀតផង៕


សេចក្ដីប្រកាសនេះ កើតឡើងក្នុងខណៈដែលមន្ទីរសេតវិមាន បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងសម្រេចចិត្តប្រគល់វត្ថុធាតុដើម ក្នុងការផលិតវ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ដែលអាមេរិក បានបញ្ជាទិញនោះ ឱ្យទៅប្រទេសឥណ្ឌា ដែលវានឹងជួយឱ្យប្រទេសឥណ្ឌា អាចផលិតវ៉ាក់សាំងបានកាន់តែច្រើនឡើងថែមទៀត 20លានដូស។
ក្រោយពីរកឃើញទីតាំងបញ្ចូលអុកស៊ីសែនមួយដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្មនៃរដ្ឋធានី អ្នកស្រី Shruti Saha ក៏ត្រូវរង់ចាំ ចាប់ពីថ្ងៃទី27 រហូតដល់ថ្ងៃទី28 ខែមេសា ទើបដល់វេនខ្លួន។
នៅមុខរោងចក្រអុកស៊ីសែន អ្នកស្រី Shruti Saha បានរៀបរាប់ថា៖ «ពួកខ្ញុំ ខំស្វែងរកមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមកហើយ។ សូមនាំខ្ញុំត្រលប់ទៅផ្ទះវិញ ឥឡូវនេះ»។ ពេលនោះ គេឃើញមានបុរសម្នាក់ ចាប់កាន់ដៃអ្នកស្រី ហើយនាំគាត់ចាកចេញទៅ ដោយក្ដីអស់សង្ឃឹម៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ប្រភព៖ សារព័ត៌មានបរទេស



ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
