Category: សុខភាព

  • គេង…បំបាត់​រោគា

    គេង…បំបាត់​រោគា

    ការ​គេង​សម្រាក​ឱ្យ​លង់លក់ ក្រៅពី​ជាការ​សម្រាក​ដ៏​ល្អ​បំផុត​មួយ​ហើយ  ឥរិយាបថ​ដំណេក ដែល​ស័ក្តិសម នៅ​អាច​បំបាត់អា​ការឈឺ​ថ្កាត់​របស់​យើង​បាន​ទៀតផង។

    ឥរិយាបថ​គេង​ផ្ងារ

    គឺជា​ឥរិយាបថ​ដំណេក​ដ៏​ត្រឹមត្រូវ តែ​នឹងមិន​ស័ក្តិសម​ជាមួយនឹង​អ្នក ដែលមាន​ជំងឺ​បេះដូង និង​សួត​ឡើយ  ព្រោះថានៅពេលដែល​យើង​គេង​ផ្ងារ សាច់ដុំ​ក្បាំង​ខ្យល់ ដែល​ឃាំង​រវាង​ប្រអប់​ទ្រូង និង​ប្រហោង​ពោះ នឹង​សង្កត់​លើ​សួត ធ្វើឱ្យ​ពិបាកដកដង្ហើម។

    ចំណែក​បេះដូង​វិញ ក៏​មិនអាច​បឺត-បាញ់​ឈាម ចេញពី​បេះដូង​បាន​ស្រួល​ដែរ ធ្វើឱ្យ​ដង្ហក់ និង​ដកដង្ហើម​រាងស្ទះៗ តែ​បើសិនជា​នៅតែ​ចង់ ឬ​ចាំបាច់​ត្រូវតែ​គេង​ក្នុង​ឥរិយាបថ​នេះ ចូរ​គេង​ក្នុង​ឥរិយាបថ ស្ទើរ​គេង ស្ទើរ​អង្គុយ ដោយ​​ឱ្យ​ផ្នែក​ខាងលើ​នៃ​រាងកាយ(ត្រឹម​ចង្កេះ​ឡើង) ខ្ពស់​ឡើង​បន្តិច។

    ឥរិយាបថ​គេង​ផ្អៀង

    ក្រៅពី​ជួយ​កាត់បន្ថយ​សំឡេង​ស្រមុក​ហើយ ឥរិយាបថ​នេះ នៅ​ស័ក្តិសម សម្រាប់​អ្នក​ដែលមាន​អាការ​ឈឺ​ខ្នង​ទៀត​ផង ព្រោះ​បើ​អ្នក​ដែល​ឈឺ​ខ្នង គេង​ផ្ងារ​វិញ​នោះ ច្បាស់​ជា​បាន​ឈឺ​ឥតឈប់ឈរ ពេញ​មួយ​យប់​មិន​ខាន។

    តែបើ​ចូលចិត្ត​គេង​ផ្អៀង​ខាងឆ្វេង​វិញ គួរ​ឱប​ខ្នើយឱប និង​យក​ជើង​គង​ពីលើ​ផង នឹង​រឹតតែ​ប្រសើរ  ព្រោះ​ចំណុច​មិនល្អរបស់​ឥរិយាបថ​នេះ គឺ​ធ្វើឱ្យ​បេះដូង ដែល​ស្ថិតនៅក្នុង​ប្រអប់​ទ្រូង​ប៉ែក​ខាងឆ្វេង ពិបាក​ធ្វើការ ហើយ​អាហារ ដែល​នៅ​មិនទាន់​រំលាយ​អស់ នឹង​សេសសល់​នៅក្នុង​ក្រពះ ធ្វើឱ្យ​កើត​អាការ​ចុក​ឆ្អល់​ឡើងមក​ចុងដង្ហើម​បាន ។ ចំណែក​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង​ខាងស្តាំ​វិញអាច​និយាយបានថា សំណាងល្អ​ណាស់ ព្រោះ​ជា​ឥរិយាបថ​ដំណេក​ដែល​ល្អ​បំផុត ព្រោះ​បេះដូង​នឹងធ្វើ​ការ​បាន​ស្រួល ហើយ​អាហារ​ក្នុង​ក្រពះ ក៏​នឹងត្រូវ​ច្របាច់​ចុះទៅ​ក្នុង​ពោះវៀនតូច បាន​យ៉ាង​ល្អ​ដែរ និង​ថែមទាំង​ជា​ឥរិយាបថ ដែល​ជួយ​កាត់បន្ថយ​អាការ​ឈឺ​ខ្នង​បាន​ទៀតផង។

    ឥរិយាបថ​គេង​ផ្កាប់

    មនុស្សភាគច្រើនៗប្រើ​ឥរិយាបថ​នេះ ពេល​គេង​អាន​សៀវភៅ។ ចំណុច​មិនល្អ​របស់​ឥរិយាបថ​នេះ​គឺ នឹងធ្វើ​ឱ្យ​ឈឺ​គល់ក តែបើ​ចាំបាច់ ត្រូវតែ​គេង​ក្នុង​ឥរិយាបថ​នេះ​មែនទែន​នោះ សូម​ណែនាំ​ឱ្យ​រក​ខ្នើយ​មក​ទ្រាប់​ក្រោម​ដើមទ្រូង ដើម្បី​កុំឱ្យ​ចុក​រួយ និង​ដកដង្ហើម​បាន​ស្រួល​ផង៕

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 678​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 12​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 35,511​នាក់ ក្នុងនោះ​មាន 278​នាក់​បាន​បាត់​បង់ជីវិត, 28,649​នាក់​បានជា ​និង​ប្រមាណ 6,475​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។
    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 174,379,088​នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 157,640,687​នាក់​បានជា, 3,752,046​នាក់​បាន​ស្លាប់​ និង 12,986,355​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វាក់​សាំងស៊ីណូវ៉ាក់ (SINOVAC) ដូ​ស​ទី​ពីរ

    រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វាក់​សាំងស៊ីណូវ៉ាក់ (SINOVAC) ដូ​ស​ទី​ពីរ

    រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នា​រសៀល​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ម្ជុល​ទី​ពីរ នៅក្នុង​មូលដ្ឋាន​នៃ​ខណ្ឌ​នេះ។

    វ៉ាក់សាំង​ដែល​នឹងត្រូវ​យកមក​ចាក់​ជូន​ពលរដ្ឋ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ដូ​ស​ទី​ពីរ​នេះ​គឺ ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) របស់​ប្រទេស​ចិន។

    ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ​នេះ នឹង​ធ្វើឡើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ចាប់ពី​ថ្ងៃទី8 ដល់​ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021។ ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម។

    ប្រភព៖ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ
    ដកស្រង់​៖ បុត្រា

  • រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ម្ជុល​ទី​ពីរ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ពុធ​សប្ដាហ៍​នេះ

    រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ៖ យុទ្ធនា​ការចាក់​វ៉ាក់សាំង COVID-19 ម្ជុល​ទី​ពីរ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ពុធ​សប្ដាហ៍​នេះ

    រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ នៃ​រាជធានី​ភ្នំ​ពេញ នា​រសៀល​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 បានឱ្យដឹងថា យុទ្ធនា​ការចាក់​វាក់​សាំង​បង្ការ​វីរុស​Covid-19 ម្ជុល​ទី​ពីរ​របស់​ខណ្ឌឫស្សីកែវ នឹង​ចាប់ផ្ដើម ចាប់ពី​ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021នេះ​ត ទៅ​។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​ដូ​ស​ទី​ពីរ​នេះ នឹងធ្វើ​ឡើង​នៅតាម​ទីតាំង​ចំនួន​ពីរ មាន​ដូចខាងក្រោម ៖

    1/ វត្ត​ឧត្តរា​វ​ត្តី សង្កាត់​ប្ញ​ស្សី​កែវ

    2/ សាលាបឋមសិក្សា​ចំរើន​រដ្ឋ សង្កាត់​ស្វាយប៉ាក

    រដ្ឋបាល​ខណ្ឌឫស្សីកែវ សូម​បងប្អូន​អញ្ជើញ​មក​ទទួល​ការចាក់​វាក់​សាំង ដូ​ស​ទី​ពី តាម​កាលកំណត់រៀងៗខ្លួន និង​សូម​ភ្ជាប់​មក​នូវ ប័ណ្ណ​ចាក់​វាក់​សាំង​លើក​ទី​ពីរ និង​ឯកសារ អត្ត​សញ្ញាប័ណ្ណ ឬ​លិខិតឆ្លងដែន​ជាដើម។

    ប្រភព៖ រដ្ឋបាល​ខណ្ឌឫស្សីកែវ, Press OCM
    ដកស្រង់៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង​ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី7 ខែមិថុនា 2021

    តួលេខ​អ្នក​ឆ្លង​ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី7 ខែមិថុនា 2021

    ​នា​ព្រឹក​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ ​ក្រសួងសុខាភិបាល បាន​ឱ្យ​ដឹង​ថា អ្នក​វិជ្ជមាន​នឹង​ Covid-19 ​ថ្មី​​ ដែល​ត្រូវ​បានក្រសួង​​រកឃើញ​​ក្នុង​ថ្ងៃទី​6 ខែ​មិថុនា​ មាន​ចំនួន​ 589​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​ 3​នាក់​។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 34,833​នាក់ ក្នុងនោះ​មាន 266​នាក់​បាន​បាត់​បង់ជីវិត, 28,092​នាក់​បានជា និង​ប្រមាណ 6,834​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​ស​ង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 ចំនួន 3,744,029​នាក់ បាន​ស្លាប់, 157,064,600​នាក់​បានជា និង 13,243,957​នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​សរុប 174,052,586​នាក់៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា អនុប្រធាន​គណៈកម្មកា​រ​អន្តរក្រសួង​ប្រយុទ្ធ​នឹង COVID-19

    ឯកឧត្ដម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ត្រូវបានតែងតាំង​ជា អនុប្រធាន​គណៈកម្មកា​រ​អន្តរក្រសួង​ប្រយុទ្ធ​នឹង COVID-19

    អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ នា​ព្រឹក​នេះ បាន​រាយការណ៍​ថា «សម្ដេចតេជោតែងតាំង ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹង Covid-19។

    ឯកឧត្ដម កើត រិទ្ធ

    បច្ចុប្បន្ន គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 កំពុង​ត្រូវបាន​ដឹកនាំ​ដោយ​ ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

  • ព្រមាន! វីរុស​បំប្លែង​ខ្លួន​ថ្មី «របស់» ឥណ្ឌា ដែល កម្ពុជា ទើបតែ​រកឃើញ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ កាណាដា

    ព្រមាន! វីរុស​បំប្លែង​ខ្លួន​ថ្មី «របស់» ឥណ្ឌា ដែល កម្ពុជា ទើបតែ​រកឃើញ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ កាណាដា

    ប្រភពព័ត៌មាន​ពី​ទីក្រុង Ottawa បានឱ្យដឹងថា វីរុស​Covid-19 បំប្លែង​ខ្លួន​ថ្មី ប្រភេទ B.1.617 ដែល​ត្រូវបាន​រកឃើញ​ដំបូង​គេ​នៅ​ប្រទេស ឥណ្ឌា ហើយ​ដែល កម្ពុជា បាន​រកឃើញ​កាលពី​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021 បច្ចុប្បន្ន កំពុងតែ «ចាក់ឫស» ជ្រៅ ក្នុង​សហគមន៍ និង​ឆ្លង​ក្នុង​ល្បឿន​យ៉ាង​លឿន នៅ​ប្រទេស កាណាដា។

    សម្បុក​វីរុស​Covid-19 មួយ នៅ​ខេត្ត Newfoundland & Labrador នៃ​ប្រទេស កាណាដា ថ្មីៗនេះ ត្រូវបាន​គេ​រកឃើញ​ករណី​ឆ្លង B.1.617 យ៉ាងតិច 60នាក់ ស្រប​ពេលដែល​ការផ្ទុះ​ឆ្លង​រាលដាល​នៃ​វីរុស​ប្រភេទ​នេះ ក៏ត្រូវ​បាន​គេ​រកឃើញ​នៅក្នុង​ខេត្ត British Columbia, Quebec, Alberta និង Ontario ផងដែរ។

    អ្នកជំនាញ Troy Day មកពី​សាកលវិទ្យាល័យ Quen នៅ​ទីក្រុង Kingston នៃ​ខេត្ត Ontario ប្រទេស កាណ​ដា បានឱ្យដឹងថា B.1.617 ទំនងជា​នឹង​ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល «គ្រប់គ្រង» Ontario ជា​ខេត្ត​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​នៅ កាណាដា នា​ខែក្រោយ។

    ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង មានការ​ព្រួយបារម្ភ​ថា B.1.617 នឹង «រកឃើញ» ចំណុចខ្សោយ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង​របស់ កាណាដា ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការបើកទ្វារ​សេដ្ឋកិច្ច​ឡើងវិញ។

    វេជ្ជបណ្ឌិត Isaac Bogoch និយាយថា B.1.617 (រកឃើញ​ដំបូង​នៅ ឥណ្ឌា) និង B.1.1.7 (រកឃើញ​ដំបូង​នៅ អង់គ្លេស) មាន​ចំណុច​ប្រហាក់ប្រហែល​ជាច្រើន ទាក់ទិន​នឹង​ការឆ្លង​រាលដាល​ឆាប់រហ័ស។ យោងតាម Isaac Bogoch កាណាដា ត្រូវការ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ​ឱ្យបាន​លឿន​ជាង​មុន។

    គិត​មកដល់​ថ្ងៃទី5 ខែមិថុនា កាណាដា បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ដល់​ពលរដ្ឋ​ជាង 2.7លាន​នាក់ ស្មើនឹង 7.1% នៃ​ប្រជាជន​សរុប​ទូទាំងប្រទេស។ កាណាដា បច្ចុប្បន្ន ជាប់​ចំណាត់ថ្នាក់​លេខ3 នៅក្នុង​ចំណោម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​ Covid-19 ដោយ​អត្រា 67.29ដូ​ស/100នាក់ ខណៈដែល អង់គ្លេស (ប្រទេស​នាំមុខគេ​នៅ G7) ចាក់​បាន 98.33ដូ​ស/100នាក់។

    នៅ កាណាដា គិត​ត្រឹម​ព្រឹក​​ថ្ងៃទី7 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 1,392,563​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 25,724នាក់ និង​កំពុង​ព្យាបាល​ចំនួន 24,194នាក់៕

    ប្រភព៖ CBC
    ប្រែ​សម្រួល៖ បុត្រា

  • វីរុស​COVID-19 បំប្លែង​ខ្លួន​ឥណ្ឌា (B.1.617) ឆ្លង​រាលដាល​ខ្ពស់ជាង 40% ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន​នៅ អង់គ្លេស

    វីរុស​COVID-19 បំប្លែង​ខ្លួន​ឥណ្ឌា (B.1.617) ឆ្លង​រាលដាល​ខ្ពស់ជាង 40% ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន​នៅ អង់គ្លេស

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស បាន​ព្រមាន​ថា គួរតែ​ចាក់​វ៉ាក់សាំង Covid-19 ឱ្យបាន​ពីរ​ម្ជុល ព្រោះថា វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវបាន​រកឃើញ​នៅ ឥណ្ឌា (B.1.617) មានលទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង​វីរុស​បំប្លែង​ខ្លួន​ដែល​ត្រូវបាន​រកឃើញ​នៅ​ប្រទេស អង់គ្លេស។

    «តួលេខ 40% ស្ដីពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល គឺជា ការព្រមាន​ផ្នែក​វិទ្យាសាស្ត្រ​ថ្មី​បំផុត ដែល​ខ្ញុំ​បានទទួល» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Matt Hancock ប្រកាស​កាលពី​ថ្ងៃទី6 ខែមិថុនា។ នេះ​គឺជា​ទិន្នន័យ​របស់ SAGE ដែលជា​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស។

    វីរុស​Covid-19 បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ Dalta ដែល​ហៅថា វីរុស​ក្លាយ​ពូជ​ឥណ្ឌា ឬ B.1.617 (B.1.617 ជា​វីរុស​ក្លាយ​ពូជ​ថ្មី ដែល​បំប្លែង​ខ្លួន​ចេញពី Covid-19 ប្រភេទ B.1.1.7 របស់ អង់គ្លេស។ B.1.617 ត្រូវបាន​ចែកជា 3ប្រភេទ​ទៀត (sub-variant) រួមមាន B.1.617.1, B.1.617.2 និង B.1.617.3) បច្ចុប្បន្ន​គឺជា​ប្រភេទ Covid-19 ដែល​ឆ្លង​រាលដាល​ខ្លាំង​នៅ​ប្រទេស​អង់គ្លេស។ មុន​នោះ វីរុស Alpha ឬ​ហៅថា វីរុស​បំប្លែង​ខ្លួន​អង់គ្លេស ត្រូវបាន​រកឃើញ​នៅ​តំបន់ Kent ធ្លាប់បាន​ធ្វើឱ្យ​អង់គ្លេស ត្រូវដាក់​បម្រាម​គោចរ​កាលពី​ខែមករា។

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Matt Hancock

    លោក Hancock ទទួលស្គាល់ថា វីរុស Covid-19 ប្រភេទ Delta «កំពុង​ធ្វើឱ្យ​ការ​គណនា ត្រូវ​ជួប​ឧបសគ្គ​ច្រើន» ទាក់ទង​នឹង​ការដក​បទបញ្ជា​រឹតបន្តឹង​ការធ្វើដំណើរ​របស់​រដ្ឋា​ភិ​បាល ដែល​តាម​គម្រោង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី21 ខែមិថុនា​ខាងមុខ។

    រដ្ឋមន្ត្រី​ខាងលើ និយាយថា៖ «យើង​នឹង​ពិនិត្យ​លើ​ទិន្នន័យ ថែម​មួយ​សប្ដាហ៍​ទៀត ទើប​ធ្វើការ​សម្រេច​ចិត្តជា​ក្រោយ»។

    «ការណែនាំ​ផ្នែក​វិទ្យាសាស្ត្រ​ល្អ​បំផុត ដែល​ខ្ញុំ​ទទួលបាន​ក្នុង​គ្រានេះ នោះ​គឺ​ការចាក់​វ៉ាក់សាំង​មួយ​ម្ជុល នឹងមិន​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​សុវត្ថិភាព​នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Dalta លើកលែងតែ​ចាក់​គ្រប់​ពីរ​ម្ជុល» លោក Hancock បញ្ជាក់​ដូច្នេះ។

    ផ្ទាំង​ព័ត៌មាន​ ព្រមាន​អំពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​ នៅ​អង់គ្លេស​

    អង់គ្លេស បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 គ្រប់​ពីរ​ម្ជុល ដល់​ពលរដ្ឋ​ពេញវ័យ​ជាង 50% ស្មើនឹង 27លាន​នាក់ ខណៈ​ជាង 40លាន​នាក់ បាន​ចាក់​ម្ជុល​ទីមួយ។ ប្រទេស​នេះ​គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​លំដាប់​ទី7 ក្នុង​ពិភពលោក ដោយមាន​អ្នក​វិជ្ជមាន​ជាង 4.5លាន​នាក់ និង​ស្លាប់​ជាង 472,000នាក់៕

    ប្រភព​៖ ABC
    ប្រែសម្រួល​៖ បុត្រា

  • COVID-19 នៅ កម្ពុជា និង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី6 ខែមិថុនា 2021

    COVID-19 នៅ កម្ពុជា និង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី6 ខែមិថុនា 2021

    យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​បានប្រកាស​នា​ព្រឹក​ថ្ងៃទី6 ខែមិថុនា ឆ្នាំ2021 នេះ កម្ពុជា មាន​អ្នកស្លាប់​​ដោយសារ​វីរុស​Covid-19 ចំនួន 11នាក់ និង​អ្នក​ឆ្លង​​​ចំនួន 631​នាក់ និង​ជា​ ចំនួន​ 1,069​នាក់​ នៅក្នុង​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 34,244នាក់ ក្នុងនោះ​មាន 263​នាក់​បាន​បាត់​បង់ជីវិត, 27,147នាក់​បានជា និង​ប្រមាណ 7,283​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​ស​ង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 ចំនួន 3,736,352​​នាក់ បាន​ស្លាប់, 156,595,909​​នាក់​បានជា និង 13,391,687​​​នាក់​​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​សរុប 173,723,948​​នាក់៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • ស្ថាន​ភាព​ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី5​ ខែមិថុនា 2021

    ស្ថាន​ភាព​ COVID-19 នៅ កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី5​ ខែមិថុនា 2021

    យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ដែល​បានប្រកាស​នា​ព្រឹក​ថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 នេះ កម្ពុជា មាន​អ្នកស្លាប់​​ដោយសារ​វីរុស​Covid-19 ចំនួន 10នាក់ និង​អ្នក​ឆ្លង​​​ចំនួន 538​នាក់ និង​ជា​ ចំនួន​ 534​នាក់​ នៅក្នុង​ថ្ងៃទី4 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 33,613​នាក់ ក្នុងនោះ​មាន 252​នាក់​បាន​បាត់​បង់ជីវិត, 26,078​​នាក់​បានជា និង​ប្រមាណ 7,289​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​ស​ង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 ចំនួន 3,727,657​នាក់ បាន​ស្លាប់, 156,075,401​នាក់​បានជា និង 13,525,876​​នាក់​កំពុង​ព្យាបាល នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​សរុប 173,328,934​នាក់៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា