ប្រភពព័ត៌មានពីរដ្ឋធានី សេអ៊ូល បានឱ្យដឹងថា Celltrion Inc. ដែលជាក្រុមហ៊ុនផលិតឱសថធំមួយរបស់ កូរ៉េខាងត្បូង នាថ្ងៃទី14 ខែមិថុនានេះ បានប្រកាសលទ្ធផលនៃការពិសោធលើមនុស្ស ដំណាក់កាលទីបីនៅទូទាំងពិភពលោក ចំពោះ Rekirona ដែលជាថ្នាំព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់អង្គបដិប្រាណ ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះផ្ទាល់។
ការពិសោធនេះ គឺជា ផ្នែកដ៏សំខាន់មួយ នៅក្នុងការស្រាវជ្រាវដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងប្រសិទ្ធភាពទាំងស្រុងរបស់ថ្នាំ Rekirona។ លទ្ធផលនៃការពិសោធ បានបង្ហាញថា ថ្នាំ Rekirona នេះ បានកាត់បន្ថយពេលវេលានៃការព្យាបាល និងហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ របស់អ្នកជំងឺ Covid-19។
ជាក់ស្ដែង ថ្នាំ Rekirona កាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ 54% បើធៀបអ្នកជំងឺដែលមិនបានប្រើថ្នាំនេះ។ ចំណែករយៈពេលនៃការព្យាបាលជាសះស្បើយ ក៏ត្រូវបានកាត់បន្ថយជាមធ្យម 4.9ថ្ងៃ ចំពោះអ្នកជំងឺ Covid-19 ទាំងអស់ និង 4.7 ចំពោះអ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ។

ថ្នាំ Rekirona ត្រូវបាននាយកដ្ឋានគ្រប់គ្រងឱសថរបស់ កូរ៉េខាងត្បូង ផ្ដល់ការអនុញ្ញាតឱ្យធ្វើចរាចរណ៍ កាលពីខែកុម្ភៈ ឆ្នាំ2021។ ប្រការនេះ នាំឱ្យ Rekirona ក្លាយជាថ្នាំព្យាបាលជំងឺ Covid-19 ដំបូង ដែលត្រូវបានផលិតនៅប្រទេស កូរ៉េខាងត្បូង។
Rekirona គឺជាអង្គបដិប្រាណម៉ូណូក្លូន (monoclonal antibodies) ដែលមានសារធាតុប្រឆាំងនឹងវីរុស Covid-19។ អង្គបដិប្រាណម៉ូណូក្លូន គឺជា ប្រូតេអ៊ីន មួយប្រភេទ ដែលត្រូវបានរាងកាយផលិតឡើង ដើម្បីជ្រៀតចូលកោសិកាដែលបានឆ្លងវីរុស។ ថ្នាំនេះ កន្លងមក ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់រួចហើយ នៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក។
ក្រុមហ៊ុន Celltrion មានគម្រោងដាក់ពាក្យសុំច្បាប់ធ្វើចរាចរណ៍ថ្នាំនេះ ទៅកាន់ស្ថាប័នគ្រប់គ្រងអាហារ និងឱសថ សហរដ្ឋអាមេរិក (FDA) និងស្ថាប័នគ្រប់គ្រងឱសថ អឺរ៉ុប (EMA) នៅក្នុងឆ្នាំនេះ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា





Shiva គឹជានិស្សិតម្នាក់ កំពុងសិក្សានៅទីក្រុង Hyderabad នៃរដ្ឋ Telangana។ នៅពេល Covid-19 ឆ្លងរាលដាលខ្លាំងនៅទីក្រុង កំលោះ Shiva ក៏ត្រលប់មកស្រុកវិញ។ Shiva ត្រូវបានគេធ្វើតេស្តឃើញថា វិជ្ជមាននឹង Covid-19 កាលពីថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ហើយក៏ត្រូវក្រុមគ្រូពេទ្យស្នើឱ្យនៅដាច់ដោយឡែកពីគ្រួសារ។







ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 174,749,068នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 158,157,982នាក់បានជា, 3,762,883នាក់បានស្លាប់ និង 12,828,203នាក់កំពុងព្យាបាល៕