Category: សុខភាព

  • ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ ណឹ​ង​ធ្វើឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា?

    ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់…

    ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌ ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ  ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។

    ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន…

    ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់ ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក និង​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​ខាងក្រោម​ស្បែក ពេល​អាយុ​គភ៌ រឹតតែ​ច្រើនឡើង ជាតិ​ខ្លាញ់​នោះ ក៏​នឹង​កើតឡើង​ច្រើន​តាម​នោះដែរ។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយថ្មីៗ ជាតិ​ខ្លាញ់​ដែល​ស្រោប​ខ្លួនប្រាណ​ទារក​នោះ នឹង​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​កូនតូច មិនឱ្យ​ធ្លាក់ចុះ​ទាប​ជ្រុល​ពេក​បាន​ទៀតផង ដូច្នេះហើយ​ទើប​គ្រូពេទ្យ​បណ្តោយឱ្យ​ជាតិ​ខ្លាញ់​ទាំងនោះ នៅជាប់​នឹង​ខ្លួន​ទារក​មួយរយៈ​សិន មុននឹង​លាង​ចេញ នៅពេល​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា ទារក​ចាប់ផ្តើម​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ខ្លួនឯងបាន​ហើយ។ ការប្រញាប់​លាង​ជាតិ​ខ្លាញ់​នោះ​ចេញ​ពេក អាច​នឹង​ធ្វើឱ្យ​ខ្លួនប្រាណ​កូនតូច ត្រជាក់​ខុសធម្មតា និង​អាច​បង្កឱ្យមាន​បញ្ហា​បាន។

    ចំណែកឯ​ទឹកដូង​វិញ មាន​ជាតិ​ស្ករ និង​សារធាតុ​អាស៊ីត​ខ្លាញ់​កក​ច្រើន ពេល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើន អាចធ្វើឱ្យ​កូន​មាន​មាឌធំ តែ​មិនសូវ​រឹងមាំ  ហើយ​អ្នក​ម្តាយ​ខ្លួនឯង ក៏​កាន់​តែមាន​ភាព​ប្រឈម​នឹង​ការកើតមាន​ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​ខ្លាំង​ដែរ ដូច្នេះ​បើ​ទម្ងន់​ខ្លួន កើនឡើង​ច្រើន​ហើយ គួរតែ​តម​ញ៉ាំ​ទឹកដូង​មួយរយៈ។

    ជំនឿ​ថា ហាម​ញ៉ាំ​បន្លែ​ពពួក​វល្លិ៍ៗ ឬ​បន្លែ​ឡើងទ្រើង ព្រោះ​នឹងធ្វើ​ឱ្យ​ពិបាក​ប្រសូត…

    ការពិត​វិញ៖ វា​ជា​ជំនឿ​កាលពី​បុរាណ ដែលថា បន្លែ​ទាំងនោះ​មាន​លក្ខ​ណះ​ជា​ខ្សែ​សរសៃ រឹត​ចង​តោង ធ្វើឱ្យ​ទារក​ពិបាក​កើត​ចេញមក។  តែ​ការពិតទៅ ស្ត្រី​មានគភ៌ អាច​ទទួលទាន​បាន​ទាំងអស់ មិន​កំណត់​ប្រភេទ​បន្លែ​ឡើយ ជាពិសេស​ពពួក​បន្លែ​ស្លឹក​បៃតងផ្សេងៗ ដូចជា​ត្រកួន ស្លឹក​បាស  សណ្តែកកួរ ល្ពៅ ប៉េងប៉ោះ ខាត់ណា ជាដើម។ បើ​បាន​ទទួលទាន​បន្លែ​ទាំងអស់នោះ​ហើយ នឹងមាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ខ្លួនឯង ទទួលបាន​វិ​តា​មីន​ដែល​ចាំបាច់ និង​សំខាន់​ដល់​ការរីក​ធំធាត់​របស់​ភ្នាសស្តើងៗ នៃ​កែវភ្នែក និង​ក្រពេញ​ការធ្វើការងារ​រ​បស់​គ្រាប់ភ្នែក។

    ជំនឿ​ដែលថា ហាម​ញ៉ាំ​ទឹកតែ កាហ្វេ ព្រោះ​អាចធ្វើឱ្យ​រលូត​បុត្រ…

    តែ​ការពិត​វិញ…មានការ​សិក្សា​វិភាគ​ពី​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​របស់​ស្ត្រី​មានគភ៌ ចំនួន 1,063នាក់ បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលទាន​បរិមាណ​កាហ្វេ​អ៊ី​ន លើសពី 200មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ (ប្រមាណ 2ពែង ក្នុង 1ថ្ងៃ) អាច​នឹង​បណ្ដាលឱ្យ​កើតការ​រលូត​បុត្រ​បាន ដល់​ទៅ 25ភាគរយ តែ​ក៏​មិនមែន​មានន័យថា ហាម​មិនឱ្យ​ញ៉ាំ​នោះដែរ គ្រាន់តែ​ត្រូវ​កំណត់ មិនឱ្យ​លើសពី 1កែវ ក្នុង​រយៈពេល 2-3ថ្ងៃ​ឡើយ អាច​គ្រាន់តែ​ក្រេបចឹបៗ ឱ្យ​បាត់​ចង់បាន​ហើយ។ ការ​ញ៉ាំ​ទឹកតែ ឬ​កាហ្វេ ច្រើន​ជ្រុល​ពេក នឹងធ្វើ​ឱ្យ​គេង​មិន​លក់ សំរាក​មិនបាន​គ្រប់គ្រាន់ ឬ​អ្នកខ្លះ​អាចធ្វើឱ្យ​ឆ្អល់ពោះ ដែល​នឹងមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង និង​ប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់ និង​ការវិវឌ្ឍ​របស់​ទារក​នៅក្នុង​ផ្ទៃ​បាន​ទៀតផង។

    ជំនឿ​ថា ញ៉ាំ​ថ្នាំ​ខ្លាញ់ត្រី ប្រភេទ​គ្រាប់ នឹងធ្វើ​ឱ្យ​ឈាម​បង្កក​ខ្លួន​យឺត…

    ការពិត​វិញ៖ ខ្លាញ់ត្រី ឬ Fish Oil នេះ  មិន​ដូច​ខ្លាញ់​ថ្លើម​ត្រី​ទេ តែ​ជា​ខ្លាញ់​របស់​ត្រី ដែលមាន​អាស៊ីត​ជាតិ​ខ្លាញ់​មិន​កក ដែល​ចាំបាច់​ចំពោះ​រាងកាយ គឺ​អាស៊ីត​ខ្លាញ់​នៅក្នុង​ក្រុម​អូ​មេ​ហ្កា3 ដែលជា​ចំណែក​សំខាន់​មួយ របស់​កោសិកា ឬ​សាច់​ភ្នាស​របស់​រាងកាយ រួមទាំង​ខួរក្បាល គ្រាប់​ឈាម​ប្រភេទផ្សេងៗ និង​ការបង្កើត​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​របស់​រាងកាយ និង​ថែមទាំង​ជួយ​កាត់បន្ថយ​អាការ​រលាក​របស់​សន្លាក់​ឆ្អឹង ដែល​អ្នក​មានគភ៌​ច្រើនតែ​ជួបប្រទះ​ទៀតផង តែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏​មិនគួរ​ទទួលទាន​ថ្នាំ​ខ្លាញ់ត្រី​ប្រភេទ​គ្រាប់​នេះ ច្រើនពេក​ដែរ តែ​គួរ​ទទួលទាន​ខ្លាញ់ត្រី ដែលមាន​នៅក្នុង​សាច់​ត្រីផ្សេងៗ ដូចជា សាច់​ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​ឆ្ពុង​ក្រហម ជាដើម​ជំនួស​វិញ ទើប​ជាការ​ល្អ។

    ក្រៅពីនេះ ស្ត្រី​មានគភ៌ គួរ​ឈប់​ទទួលទាន​អាហារ​បំប៉ន ប្រភេទ​ថ្នាំ​ខ្លាញ់ត្រី​បែប​គ្រាប់ ពេល​មាន​ផ្ទៃពោះ​បាន 6-7ខែ ព្រោះ​ទោះជា​វា​ជួយ​មិនឱ្យ​កើតមាន​ភាព​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​មែន តែ​វា​អាចធ្វើឱ្យ​ឈាម ក្រ​បង្កក​ខ្លួន​នៅពេល​កើតមាន​របួសស្នាម ឬ​ពេល​វះកាត់​ជាដើម។

    បន្ទាប់ពី​បានដឹង​ការពិត​របស់​ជំនឿ ក្នុង​រឿង​អាហារ​ការហូបចុក ដែល​យើង​បាន​នាំយកមក​ជម្រាបជូន​ហើយ​នោះ ស្ត្រី​មានគភ៌​ទាំងឡាយ​ប្រហែលជា​បាន​យល់ និង​អាច​ជ្រើសរើស​ទទួលទាន​អាហារ បាន​យ៉ាង​សប្បាយចិត្ត ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​អ្នក និង​កូន​នៅក្នុង​ផ្ទៃ​ជាមិនខាន៕

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 471នាក់, អ្នកជា​ចំនួន 928នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 20នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី18 ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 42,052នាក់ ក្នុងនោះ​មាន 414នាក់​បាន​បាត់​បង់ជីវិត,

    36,868នាក់​បានជា និង​ប្រមាណ​ជា 5,460នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 178,603,212នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 163,123,858នាក់​បានជា, 3,866,947នាក់​បាន​ស្លាប់ និង 11,612,407នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    រឿង​ដែល​នឹកស្មាន​មិន​ដល់ តែងតែ​កើតឡើង​គ្រប់ពេលវេលា…ដូច្នេះ​ស្ត្រី​មានគភ៌ គួរតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ធ្លាប់​បានឃើញ​ឧទាហរណ៍​ជាច្រើន​រួចមកហើយ ដូចជា មាន​មិត្តភក្តិ​ជិតដិត​ម្នាក់ នាង​មាន​ផ្ទៃពោះ 5ខែ​ទៅហើយ តែ​ក៏​នៅតែ​ចូលចិត្ត​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​មនុស្ស​ទូទៅ​ធម្មតា​អ៊ីចឹង រហូតមកដល់​ថ្ងៃមួយ ទើប​ដឹងថា…រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​ធ្លាប់តែ​ធ្វើជា​ប្រចាំ​នោះ បាន​ហុច​ផល​មិនល្អ​ដល់​ខ្លួន ហើយ​ថែមទាំង​មាន​ផល​អាក្រក់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង រឿង​ទាំងនោះ​គឺ៖

    គ្រាន់តែ​ការ​ទំពា​អាហារ​សោះ…

    ដឹង​ទេ​ថា រឿង​ដ៏​តូចតាច​មួយ​នេះ បើ​ស្ត្រី​មានគភ៌​យើង​មើលរំលង រឿងនេះ​អាច​នាំមក​នូវ​ផល​អាក្រក់​ជាច្រើន​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូនតូច​បាន។ ស្ត្រី​មានគភ៌ ដែល​ទទួលទាន​អាហារ​បែបប្រញាប់ៗ ទំពា​អាហារ​តែមួយ​ភ្លែត ហើយ​លេប​នោះ ផល​អាក្រក់​ដែល​តាម​មក​គឺ អាហារ​ដែល​យើង​លេប​ចូលទៅក្នុង​ក្រពះ​នោះ នឹងមិន​រំលាយ ធ្វើឱ្យមាន​អាការ​ណែន​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលឱ្យ​ការទទួល​ទាន​អាហារ​លើក​ក្រោយ​ថយចុះ កូនតូច​នៅក្នុង​ផ្ទៃ​ក៏​ទទួលរង​ផលប៉ះពាល់​នេះ​តាម​ដែរ។ ដូច្នេះ​ក្នុងការ​ទទួលទាន​អាហារ ទោះជា​ពេលណា​ក៏ដោយ សូម​ស្ត្រី​មានគភ៌​យើង នឹក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទំពា​អាហារ​ឱ្យបាន​ល្អិត ព្រោះនេះ គឺជា​រឿង​ល្អ​មួយ ដើម្បីឱ្យ​កូនតូច​របស់​អ្នក បានទទួល​សារធាតុ​អាហារ​បាន​ពេញលេញ​តាម​នោះដែរ។

    រហ័ស​ទាន់​ចិត្ត ភ្លែតៗ ដល់​ណា​ដល់​ហ្នឹង​ដែរ…

    ស្ត្រី​មានគភ៌​ខ្លះ ច្រើនតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពពោះ ធ្វើឱ្យ​ការដើរ ក្រោក អង្គុយ រត់ រួមទាំង​ការធ្វើ​ចលនាផ្សេងៗ ប្រព្រឹត្ត​ទៅតាម​ធម្មតា។  ចំពោះ​រឿងនេះ សូមជម្រាបថា បើ​ស្ត្រី​ដែលមាន​អាយុ​គភ៌​នៅ​តិច អាច​គ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​បើជា​ស្ត្រី​ដែល​អាយុ​គភ៌ ស្ថិតក្នុង​អំឡុង​ខែចុងក្រោយៗ ហើយ​មាន​ការធ្វើ​ចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដ​ណាស់ ពិតជា​មាន​ផលប៉ះពាល់​ដល់​កូនតូច ដែល​នៅក្នុង​ផ្ទៃ​មិន​ខាន។  អាច​ដល់​ថ្នាក់ មានកា​បុក​ប៉ះ​នឹង​សាច់​ជញ្ជាំង​ស្បូន​ក្នុង​ពោះ ទៅ​ជំ​រុញឱ្យ​ស្បូន​បង្រួញ​ខ្លួន ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺពោះ និង​បើសិនជា​ស្បូន​កើតការ​បង្រួញ​ខ្លួនខ្លាំងៗផង​នោះ កូន​អាច​នឹង​ប្រសូត​ចេញមក មុនពេល​កំណត់​បាន។  ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវធ្វើ​ចលនា​ឱ្យយឺតៗ ដើម្បីឱ្យ​កូនតូច​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព មិន​ដូច្នោះ​ទេ បេះដូង​នឹងធ្វើ​ការ​ខ្លាំង អុក​ស៊ី​ហ្ស៊ែ​ន ដែល​ត្រូវ​បញ្ជូនទៅ​កូនតូច នឹងត្រូវ​ថយចុះ តែ​ផល​អាក្រក់ ដែល​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​នោះ​គឺ កូនតូច​នៅក្នុង​គភ៌​អាច​នឹងមិន​សូវ​រឺ​ង​មាំ និង​ធំធាត់​យឺត។

    សត្វ​ចិញ្ចឹម​គួរឱ្យ​ស្រឡាញ់…

    ជាពិសេស​ឆ្កែ និង​ឆ្មា  ស្ត្រី​មានគភ៌​ខ្លះ កើតរោគ​ប្រតិកម្ម​ចាញ់​ជាមួយ​រោមសត្វ ល្អងធូលី កេសរផ្កា តែ​ក៏​នៅតែ​ចូលចិត្ត​ចិញ្ចឹមសត្វ នៅក្នុង​ផ្ទះ និង​ចូលចិត្ត​លេង​ជាមួយ​ពួកវា ដោយ​មិនបាន​គិតដល់​សត្វ​ចៃ ដែល​នឹង​នាំ​មេរោគ​ចូល​មករក​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ដោយ​មិនបាន​ដឹងខ្លួន​ឡើយ។  ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​មើលថែទាំ សម្អាត​សត្វ​ចិញ្ចឹម ដែល​ក្នុងផ្ទះ​ឱ្យបាន​កាន់តែខ្លាំង​ឡើង ដើម្បី​សុខភាព និង​អនាម័យ​ដ៏​ល្អ​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ។

    ធ្មេញ​ពុក…

    ស្ត្រី​មានគភ៌​មួយចំនួន អាច​គិតថា​ជា​រឿង​តូចតាច រហូត​បណ្តោយឱ្យ​កើត​អាការ​អញ្ចាញធ្មេញ​ឡើង​ហើម មាន​ខ្ទុះ ឬ​មិន​ព្រម​ព្យាបាល ព្រោះ​គិតថា អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់ មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំងពេក​ទេ រហូត​ធ្វើឱ្យ​កើតមាន​មេរោគ​បាក់តេរី កើនឡើង​ច្រើន រាលដាល​ទៅដល់​ឫសធ្មេញ ធ្វើឱ្យ​អញ្ចាញ​ក្លាយជា​ដំបៅ​ឡើង​ខ្ទុះ​ជាដើម។ ពេលនោះ រឿង​តូចតាច ក៏​ក្លាយជា​រឿង​ធំ​ឡើង ផលប៉ះពាល់​ដែល​តាម​មក គឺ​មេរោគ​ឆ្លង​ចូលទៅក្នុង​ក្រសែ​ឈាម ហើយ​ឆ្ពោះទៅរក​កូនតូច រហូតដល់​ថ្នាក់​អាចធ្វើឱ្យ​បាត់បង់​ជីវិត​បាន​ទៀតផង។ ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវតែ​ថែរក្សា​អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់​ឱ្យបាន​ល្អជា​ប់​ជានិច្ច ព្រោះនេះ គឺជា​រឿង​តូចតាច ដែល​អាចធ្វើឱ្យ​កើត​ទៅជា​រឿង​ធំ​បាន។

    យួរ ឬ​លើក​របស់​ធ្ងន់…

    ស្ត្រី​មានគភ៌ ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ថា ខ្លួន​អ្នក​កំពុង​តែមាន​ផ្ទៃពោះ!! ចូរ​កុំ​លើក​របស់ធ្ងន់ៗជាដាច់ខាត តែមាន​ពេលខ្លះ ស្ត្រី​មួយចំនួន​អាច​ភ្លេចខ្លួន​ពេល​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ដែល​ត្រូវ​យួរ​របស់របរ​ឡើង​ជ្រែ​កដៃ ពេលនោះ​សាច់ដុំ​ខ្នង សាច់ដុំ​ជើង និង​សន្លាក់ផ្សេងៗ ត្រូវ​ធ្វើការ​ធ្ងន់​ទាំងអស់ រហូត​ជំរុញ​ឱ្យ​កើតរោគផ្សេងៗឡើង ដូចជា​សម្ពាធ​លោហិត​ឡើង​ខ្ពស់ ដោយសារតែ​បេះដូង​ខំធ្វើការ​ខ្លាំងពេក ឈឺ​ខ្នង ឈឺ​ស្មា និង​សន្លាក់​ជាដើម។

    បើក​សំឡេង​បទ​ភ្លេង​ឮខ្លាំងៗពេក…

    ក្នុង​ចំណុច​នេះ​ចង់​បានន័យថា  ស្ត្រី​មានគភ៌​រូប​ណា ដែល​ចូលចិត្ត​បើក​បទ​ចម្រៀង ឮៗខ្លាំង​ជាង​ប្រក្រតី ព្រោះតែ​យល់ច្រឡំ​ថា កូនតូច​នៅក្នុង​ផ្ទៃ នឹង​បានឮ​ច្បាស់​នោះ ការពិតទៅ នេះ​ជា​គ្រោះថ្នាក់​សម្រាប់​កូនតូច​ទៅវិញ​ទេ  ព្រោះ​ជាការ​រុកកួន​រំខាន​កូនតូច​នៅក្នុង​ផ្ទៃ​ដោយផ្ទាល់​តែម្តង  ដោយសារតែ​សរសៃប្រសាទ​ត្រចៀក​របស់​កូន មិនទាន់​វិ​វ​ឌ្ឍ​បាន​ពេញទំហឹង​នៅឡើយ​ទេ។ អាចធ្វើឱ្យ​កូនតូច កើតក្តី​ធុញថប់​មួម៉ៅ មាន​ផលប៉ះពាល់​ធ្វើឱ្យ​ការវិវឌ្ឍ​របស់​កូន​ថមថយ​ចុះ​បាន។ ការបើក​បទ​ចម្រៀង ដើម្បី​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នោះ គ្រាន់តែ​ចាក់​បទ​ភ្លេង ដែលមាន​ចង្វាក់ស្រាលៗ ពីរោះៗ ដូចជា​បទ​ភ្លេង​ក្លា​ស៊ី​ក ឬក៏​បទ​ចម្រៀង​ធម្មតា​ទូទៅ​ណា ដែលមាន​ចង្វាក់ និង​ទំនុកភ្លេង​ងាយស្រួល​ស្តាប់ មាន​ទំនុកច្រៀង និង​អត្ថន័យល្អៗ តែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ណាស់​ទៅហើយ៕

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី17 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី17 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី17 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 625​​នាក់​, អ្នក​ជា​ចំនួន​ 705នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 12​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី16​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 40.782នាក់ ក្នុងនោះ​មាន 380នាក់​បាន​បាត់​បង់ជីវិត, 35.030នាក់​បានជា និង​ប្រមាណ​​ជា 5,460នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 177,815,072នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 162,322,203​នាក់​​បានជា, 3,848,922​នាក់​បាន​ស្លាប់ និង 11,643,947​​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី16 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី16 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 693នាក់​, អ្នក​ជា​ចំនួន​ 754​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 7​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី15​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 40,157​នាក់ ក្នុងនោះ​មាន 368នាក់​បាន​បាត់​បង់ជីវិត,

    34,325​នាក់​បានជា និង​ប្រមាណ​​ជា 5,500​​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 177,414,471​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 161,859,168​នាក់​​បានជា, 3,838,506​នាក់​បាន​ស្លាប់ និង 11,716,797​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • សម្រាប់​អ្នកធ្វើការ​ក្នុង Office…ខាងក្រោម​នេះ គឺ​អាហារ​ដាស់​ខួរក្បាល នាពេល​រសៀល គិតកា​ងារ​អី ក៏​អូ​ខេ!

    សម្រាប់​អ្នកធ្វើការ​ក្នុង Office…ខាងក្រោម​នេះ គឺ​អាហារ​ដាស់​ខួរក្បាល នាពេល​រសៀល គិតកា​ងារ​អី ក៏​អូ​ខេ!

    ធ្លាក់​ដល់ពេល​រសៀល រាងកាយ​មនុស្ស​ជាច្រើន​ចាប់ផ្តើម​ល្វើយ ចាប់ផ្ដើម​ស្ងាប ងងុយគេង អង្គុយ​ធ្វើការ​យូរ​ទៅ ក៏​គិត​រក​នឹក​អៃ​ឌៀ​ការងារល្អៗអី មិនឃើញ​សោះ។ ចេញ​អាការ​បែបនេះ​មក ប្រហែលជា​ត្រូវ​រកមើល​ជំនួយការ មកជួយ​ដាស់​ខួរក្បាល ឱ្យ​ស្រស់ថ្លា​ឡើងវិញភ្លាមៗហើយ ដូច្នេះ​អាហារ​ខាងក្រោម​នេះ គឺជា​ជំនួយការ ដែល​នឹង​ជួយ​បំបាត់​អាការ​ងងុយគេង ល្វើយ​ទន់ដៃទន់ជើង​បាន​យ៉ាង​ល្អ។ អ្នកណា​ដែល​ចេះតែ​ងងុយគេង គិត​អ្វី​លែងចេញ​នៅពេល​ថ្ងៃរសៀល​នោះ គួរ​ប្រញាប់​ទៅរក​យកមក​ទទួលទាន ដើម្បី​បន្ថែម​ថាមពល​ដល់​រាងកាយ​ជាបន្ទាន់​ហើយ!។

    -ស្ករ​សូកូឡា​ខ្មៅ

    សូកូឡា​ខ្មៅ ឬ​ដាក​សូកូឡា(Dark Chocolate) គឺជា​ជំនួយការ​ដ៏​អស្ចារ្យ ក្នុងការ​ស្តារ​ថាមពល​ខួរក្បាល​ឱ្យ​ល្អ​ឡើងវិញ ដោយសារ​វា​មាន “ហ្វ្លា​វ៉ូ​ណ​យ​ដ៍” សារធាតុ​ដែល​ចូលទៅ​ជួយ​បញ្ជូន​ឈាម ឱ្យ​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​កាន់តែ​ច្រើនឡើង និង​រហ័ស​ទៀតផង ធ្វើឱ្យ​លោកអ្នក មាន​អារម្មណ៍​ស្វាហាប់​ឡើង ក្នុង​រយៈពេល​ដ៏​ខ្លី និង​ថែមទាំង​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការធ្វើការងារពិបាកៗបាន​ទៀតផង។ សូមជម្រាបថា ព័ត៌មាន​ទាំងនេះ មិនមែន​ចេះតែ​និយាយ​ខ្លួនឯង​ទេ តែ​ជា​លទ្ធផល ដែល​បានមកពី​ការស្រាវជ្រាវ​សិក្សា​របស់​ប្រទេស​អង់គ្លេស។

    -ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង

    ពេល​ទទួលទាន​អ្វី ដែលមាន​រសជាតិជូរៗ នឹងធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍ ភ្លឺភ្នែក​ភ្លាម​ឡើង​តែម្តង ព្រោះ​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ ដូចជា ស្វាយ​ខ្ចី ក្រូច ម្នាស់ ជាដើម​នោះ មាន​វិ​តា​មីន​C ដែល​អាចជួយ​ប្រឆាំង​ភាព​នឿយ​ល្វើយ ដែល​បណ្តាលមកពី​ភាព​តានតឹង​ធុញថប់ និង​ក្តីកង្វល់​បាន។  ក្រៅពីនេះ នៅក្នុង​ផ្លែឈើ​រសជាតិ​ជូរ នៅមាន​សារធាតុ​រ៉ែ​ជាច្រើន ដែល​នឹង​ចូលទៅ​ជួយ​ឱ្យ​ឈាម​នៅក្នុង​ខួរក្បាល ហូរ​វិល​បាន​កាន់តែ​ល្អ​ឡើង ជំ​រុញឱ្យ​រាងកាយ​ស្វាហាប់​បែប​ទាន់​ចិត្តភ្លាមៗទៀតផង។ បើ​នៅសុខៗ ខួរក្បាល​ឡើង​ស្ពឹក គិត​អ្វី​មិន​ចេញ​នោះ ចូរ​ប្រញាប់​រត់ទៅរក​ផ្លែឈើជូរៗ មក​ញ៉ាំ​ភ្លាម​ឡើង កុំ​បង្អង់​យូរ។

    -ទឹក​ពិសា​បរិសុទ្ធ

    គ្រាន់តែ​ទឹក​ពិសា​បរិសុទ្ធ ក៏​អាចជួយ​បង្កើន​ថាមពល​ខួរក្បាល​បានដែរ មែនឬ?  មែនហើយ! ព្រោះ​ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា រាងកាយ​មនុស្ស​យើង មាន​ជាតិ​ទឹក​ដល់​ទៅ 70% ឯណោះ ចុះបើ​យើង​មិន​ញ៉ាំ​ទឹក ឬ​ញ៉ាំ​ទឹក​តិច​នោះ តើ​អវយវៈផ្សេងៗ នឹង​អាច​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​យ៉ាងម៉េច​នឹង​បាន​ទៅ?…ខួរក្បាល​មនុស្ស​យើង​ក៏​ដូចគ្នា​ដែរ មានការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា បើ​ក្នុង 1ថ្ងៃៗ យើង​ញ៉ាំ​ទឹក​មិនបាន​គ្រប់គ្រាន់ វា​នឹង​ធ្វើឱ្យ​យើង​មាន​សមាធិ​កាន់តែ​តិច ថែមទាំង​មានការ​ចងចាំ​អន់​ខ្សោយ​ទៀតផង ដូច្នេះ គួរ​ដាក់​ដប​ទឹក ឬ​កែវ​ទឹក​នៅ​ជិត​តុ​ធ្វើការ​ជានិច្ច ហើយ​ឧស្សាហ៍​លើក​យកមក​ក្រេប​ឱ្យបាន​ញឹកញាប់ ដើម្បី​កុំឱ្យ​ខួរក្បាល​ខ្វះ​ជាតិ​ទឹក ដែលនាំឱ្យ​មាន​ផលប៉ះពាល់ ធ្វើឱ្យ​រាងកាយ​ស្ពឹក​ស្រពន់​ហ្នឹងឯង ។

    -កាហ្វេ ឬ​តែ

    ដល់ពេលរសៀលៗម្តងណា ច្រើនតែ​ឃើញ​មិត្តភក្តិ​រួមការ​ងារ​ក្នុង​អូ​ហ្វី​ស ក្រោក​ទៅ​ឆុង​កាហ្វេ ឆុងតែ ញ៉ាំ​បំបាត់​ក្តី​ងោគ​ងងុយគេង​ជាច្រើន​នាក់ នេះ គឺជា​វិធី​កែ​បញ្ហា​ងងុយគេង​យ៉ាង​មាន​ប្រសិទ្ធភាព តែ​ក៏ត្រូវ​ប្រយ័ត្ន​បន្តិច​ដែរ ព្រោះ​បើ​ញ៉ាំ​កាហ្វេ​ច្រើន​ជ្រុល​ពេក វា​អាច​នឹង​ធ្វើឱ្យ​លោកអ្នក គេង​មិន​លក់ សម្រាន្ត​មិនបាន​គ្រប់គ្រាន់ ជាហេតុ​នាំឱ្យ​កើត​អាការ​ឈឺក្បាល​បាន។

    សរុបទៅ បើ​រក​អាហារ​ប្រភេទផ្សេងៗទៀត មក​ដាស់​ខួរក្បាល​លែង​បាន​ហើយ​នោះ សឹម​ក្រោក​ទៅ​ឆុង​កាហ្វេ ក្រេបបន្តិចៗបាន​ហើយ៕

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន -​495​នាក់​, អ្នក​ជា​ចំនួន​ 604នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 13​​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី14​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 39,464​​នាក់ ក្នុងនោះ​មាន 361​នាក់​បាន​បាត់​បង់ជីវិត,33,571​នាក់​បានជា និង​ប្រមាណ​​ជា 5,600​​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 177,033,919នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 161,226,410​​នាក់​​បានជា, 3,827,748​នាក់​បាន​ស្លាប់ និង 11,979,761​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស អង់គ្លេស បាន​ព្រមាន​ថា អ្នក​ដែល​បាន​ឆ្លង​វីរុស​Covid-19 បំប្លែង​ខ្លួន​ប្រភេទ SARS-CoV-2 Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា អាចធ្វើ​ឱ្យគេ​ច្រឡំ​នឹង​រោគសញ្ញា​នៃ​ជំងឺ​គ្រុនផ្ដាសាយ។

    សារព័ត៌មាន​របស់ អង់គ្លេស Guardian បានចេញ​ផ្សាយ​ថា ការឈឺ​ក្បាល ក្រហាយ​បំពង់ក និង​ហៀរ​សម្បោរ គឺជា​រោគសញ្ញា​ដែល​គេ​ជួបប្រទះ​ច្រើន​បំផុត ទាក់ទង​នឹង​វីរុស​ក្លាយ​ពូជ​ថ្មី​ប្រភេទ Delta។

    សាស្ត្រាចារ្យ Tim Spector មកពី​សាកលវិទ្យាល័យ King’s College London ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា យោងទៅតាម​ទិន្នន័យ​ប្រមូលបាន អ្នក​ដែល​បាន​ឆ្លង Covid-19 ប្រភេទ Delta នឹងមាន​អារម្មណ៍​ថា ដូច​កំពុងមាន​ជំងឺ​ផ្ដាសាយ។

    «គ្រប់គ្នា​គិតថា ខ្លួនគេ​គ្រាន់តែ​ផ្ដាសាយ​តាម​រដូវ ដូច្នេះ ពួកគេ​នៅតែ​ទៅ​ជប់លៀង។ ប្រការនេះ​នឹង​នាំឱ្យមាន​បញ្ហា​ច្រើន។ អាការ​ចម្បង​ជាងគេ​បង្អស់ នោះ​គឺ ឈឺក្បាល បន្ទាប់មក​គឺ​ក្រហាយ​បំពង់ក ក្រោយមកទៀត​គឺ ហៀរ​សម្បោរ និង​ក្ដៅខ្លួន» សាស្ត្រាចារ្យ Tim Spector បន្ថែម។

    សាស្ត្រាចារ្យ Tim Spector ផ្ដល់យោបល់​ថា៖ «បើសិនជា អ្នក​នៅ​ក្មេង និង​មាន​រោគសញ្ញា​ស្រាល ដូចជា​ផ្ដាសាយ ល្អ​បំផុត​គឺ​គួរតែ​នៅផ្ទះ និង​ធ្វើតេស្ត Covid-19»។

    យោងតាម​ក្រសួងសុខាភិបាល អង់គ្លេស (NHS) រោគសញ្ញាសំខាន់ៗរបស់ Covid-19 គឺ ក្ដៅខ្លួន ក្អក និង​បាត់បង់​រសជាតិ។ ចំណែក​សាស្ត្រាចារ្យ Spector និយាយថា នៅពេល​ឆ្លង Delta អាការ​បាត់បង់​រសជាតិ មិន​ស្ថិតក្នុង​ក្រុម​រោគសញ្ញា​ចម្បង​ទាំង10 របស់​អ្នកជំងឺ​នោះឡើយ។

    ទិន្នន័យ​របស់ អង់គ្លេស និយាយថា វីរុស​បំប្លែង​ខ្លួន Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ ឥណ្ឌា ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ក្នុង​អត្រា​ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន Alpha (B.1.1.7) ដែល​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ប្រទេស អង់គ្លេស។

    សារព័ត៌មាន Guardian កាលពី​ថ្ងៃទី14 ខែមិថុនា បាន​រាយការណ៍​ថា Covid-19 ប្រភេទ Delta បច្ចុប្បន្ន បាន​ឆ្លង​​រាល​ដាល​​ដល់​​ប្រទេស​​ចំនួន 74 ក្នុង​ពិភពលោក៕

    ប្រភព​៖ Guardian
    ប្រែសម្រួល​៖ បុត្រា

  • រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    អភិបាលក្រុង មូ​ស្គូ លោក Sergei Sobyanin កាលពី​ថ្ងៃទី13 ខែមិថុនា បានប្រកាសថា ពលរដ្ឋ​នៃ​រដ្ឋធានី ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ម្ជុល​ទីមួយ នឹងមាន​ឱកាស​ត្រូវ​ឆ្នោត​ដែលមាន​រង្វាន់ធំៗជាច្រើន ក្នុងនោះ​ក៏មាន​រថយន្ត​ច្រើន​គ្រឿង​ផងដែរ។

    សារព័ត៌​មានបារាំង AFP បានចេញ​ផ្សាយ​ថា ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​អាជ្ញាធរ មានបំណង​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ខណៈដែល​ករណី​ឆ្លង​វីរុស​នៅ​រដ្ឋធានី​មូ​ស្គូ និង​ទូទាំងប្រទេស កំពុង​កើនឡើង។

    «ចាប់ពី​ថ្ងៃទី14 ខែមិថុនា ដល់​ថ្ងៃទី11 ខែកក្កដា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ នឹង​បាន​ចូលរួម​កម្មវិធី​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​រថយន្ត» លោក Sergei Sobyanin ប្រកាស​នៅលើ​គេហទំព័រ​របស់ខ្លួន​ដូច្នេះ។

    លោក Sergei Sobyanin បញ្ជាក់ថា អ្នក​ទាំងឡាយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត រហូតដល់ 5គ្រឿង ជា​រៀងរាល់​សប្ដាហ៍ ហើយ​ក្នុង 1គ្រឿងៗ មានតម្លៃ 1លាន​រូប​រុស្ស៊ី (ស្មើនឹង 13,884 ដុល្លារ​អាមេរិក)។

    «ក៏ប៉ុន្តែ ពិតណាស់ ផលប្រយោជន៍​ចម្បង​ដែល​ពលរដ្ឋ​ទទួលបាន​ពី​ការចាក់​វ៉ាក់សាំង គឺ​មិនអាច​ប្រៀបប្រដូច​ជាមួយនឹងរ​ថយ​ន្ត​ទាំងនេះ​បានឡើយ នោះ​គឺ​សុខភាព និង​ទំនុកចិត្ត​របស់​ពួកគេ» អភិបាលក្រុង​មូ​ស្គូ រៀបរាប់។

    លោក Sobyanin ឱ្យដឹងថា លោក​បានទទួល​ការចាក់​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី កាលពី​ឆ្នាំទៅ និង​បាន​ចាក់​រំលឹក​ឡើងវិញ កាលពី 2ថ្ងៃមុន។ លោក Sobyanin បន្ថែមថា លោក​មាន​មាន​អារម្មណ៍​ថា មាន​សុខ​ភាពល្អ​ណាស់។

    កាលពី​ថ្ងៃទី13 ខែមិថុនា អាជ្ញាធរ​ក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា នឹង​ចាប់ឆ្នោត​ដែលមាន​រង្វាន់​ជា​ផ្ទះ 1ខ្នង មាន​បន្ទប់​គេង​ចំនួន3 សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង ចាប់ពី​ថ្ងៃទី15 ខែមិថុនា ដល់​ថ្ងៃទី25 ខែមិថុនា។

    ប្រទេស​រុស្ស៊ី មកដល់​បច្ចុប្បន្ន ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ជូន​ពលរដ្ឋ​បាន​ប្រមាណ 12% នៃ​ប្រជាជន​សរុប ខណៈដែល​ការស្ទង់មតិ​នានា បាន​បង្ហាញថា ពលរដ្ឋ​ភាគច្រើន មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

    នៅ​ទូទាំងប្រទេស​រុស្ស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 5,208,687នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 126,430នាក់, អ្នកជា​ចំនួន 4,801,335នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 280,922នាក់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 542​​នាក់​, អ្នក​ជា​ចំនួន​ 1,109​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 13​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី13​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 38,969​នាក់ ក្នុងនោះ​មាន 348​​​​នាក់​បាន​បាត់​បង់ជីវិត,

    32,967​​​​​នាក់​បានជា និង​ប្រមាណ​​ជា 6,000​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 176,722,290​​​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 160,767,466​នាក់​​បានជា, 3,819,621​នាក់​បាន​ស្លាប់ និង 12,135,203​​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា