Category: សុខភាព

  • មន្ទីរ​សម្រាក​ព្យាបាល «​ដើម​អង្ក្រង» ត្រូវ​បាន​បិទ និង​ដក​ហូត​លិខិត​អនុញ្ញាត​

    មន្ទីរ​សម្រាក​ព្យាបាល «​ដើម​អង្ក្រង» ត្រូវ​បាន​បិទ និង​ដក​ហូត​លិខិត​អនុញ្ញាត​

    ក្រសួង​សុខាភិបាល​ សម្រេច​បិទ និង​ដកហូត​លិខិត​អនុញ្ញាត​ឱ្យ​បើក​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្ក្រង ដែល​មាន​ទីតាំង​នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ជាតិ​លេខ 3 ឃុំអង្គពពេល ស្រុក​គង់ពិសី ខេត្ត​កំពង់​ស្ពឺ របស់​លោក​ស្រីវេជ្ជបណ្ឌិត សូស ច័ន្ទ​រស្មី។

    ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ ក្រសួង​សុខាភិបាល​ បាន​បិទ​បណ្ដោះ​អាសន្ន​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ ក្រោយ​ពី​មាន​ករណី​រំលូត​យក​ទារក​ក្នុង​ផ្ទៃ​ដែល​បាន​ស្លាប់​ ហើយ​កាត់​ចំ​ពោះវៀន​របស់​ស្ត្រី​ជា​ម្ដាយ​ នាំ​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី 08 ធ្នូ 2022 ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល ដើម​អង្ក្រង បាន​ប្រើប្រាស់​បុគ្គលិក​ផ្សេង​ដែល​គ្មាន​ការ​បណ្ដុះ​បណ្ដាល​ គ្មាន​ការ​ចុះ​បញ្ជី​គណៈវិជ្ជាជីវៈ និង​ប្ដូរទីតាំង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​។ ចំណែក​អ្នកដែល​ពាក់​ព័ន្ធ​ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​។

     

  • ឱសថ​អភិវឌ្ឍ​ពី​ «លាមក​មនុស្ស» ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី សហរដ្ឋ​អាម៉េរិក

    ឱសថ​អភិវឌ្ឍ​ពី​ «លាមក​មនុស្ស» ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ពី សហរដ្ឋ​អាម៉េរិក

    FDA បានអនុម័ត​ចំពោះ​វិធី​ព្យាបាល​ដែល​ដាក់បញ្ចូល​បាក់តេរី​យក​ពី​លាមក​មនុស្ស ដើម្បី​ព្យាបាល​ជំងឺ​ពោះវៀន ជួយ​ទប់ស្កាត់​ករណី​ស្លាប់​ដោយសារ​កើត​ជំងឺ​ធ្ងន់​ព្រោះតែ​ឆ្លង​មេរោគ។

    ឱសថ​ដែល​រៀបរាប់​ខាងលើ​មាន​ឈ្មោះថា Rebyota ជា​ប្រភេទ​រាវ និង​ល្អក់ មាន​ផ្ទុក​បាក់តេរី​ពោះវៀន​ដែល​យក​ពី​លាមក​របស់​អ្នក​បរិច្ចាគ​ដែលមាន​សុខភាព​ល្អ។

    ឱសថ Rebyota ទទួលបាន​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ជា​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ការឆ្លង​មេរោគ​ក្នុង​ពោះវៀន ប៉ុន្តែ​អាច​កើត​ជំងឺ​នេះ​ឡើងវិញ ដោយសារ​បាក់តេរី Clostridioides difficile ឬ​ហៅថា C. diff។

    បាក់តេរី​ប្រភេទ​នេះ​អាច​ចូលទៅ​គ្រប់គ្រង​ពោះវៀន បើសិន​ប្រព័ន្ធ​បាក់តេរី​ល្អ​ត្រូវបាន​បំផ្លាញ (ដោយសារតែ​ថ្នាំ​រម្ងាប់​មេរោគ​ជាដើម)។ នៅពេល​បាក់តេរី C. diff កើនឡើង​ច្រើន ពួកវា​នឹង​បញ្ចេញ​សារធាតុពុល បង្កឱ្យមាន​អាការ​រាករូស ឈឺពោះ ក្ដៅខ្លួន និង​រលាក​ពោះវៀនធំ។

    យោងតាម អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក បាក់តេរី C. diff ជួល​កាល​អាច​បណ្ដាលឱ្យមាន​ជំងឺ​ខ្សោយ​សរីរាង្គ​ខាងក្នុង និង​អាច​បាត់​បង់ជីវិត។ នៅ សហរដ្ឋ​អាម៉េរិក ជា​រៀងរាល់​ឆ្នាំមាន​មនុស្ស​ពី 15,000 ទៅ 30,000 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដែល​ទាក់ទង​នឹង​បាក់តេរី C. diff នេះ។

    បាក់តេរី clostridium difficile

    គ្រប់គ្នា​អាច​កើត​ជំងឺ​ជាថ្មី​ច្រើនលើក​ដែល​ទាក់ទង​នឹង C. diff ហើយ​ថ្នាំ​រម្ងាប់​មេរោគ​ក៏​មិនមែន​ពេលណា​ក៏មាន​ប្រសិទ្ធភាព​លើ​បាក់តេរី​ប្រភេទ​នេះដែរ តែ​ពេលខ្លះទៀត ថ្នាំ​រម្ងាប់​មេរោគ​អាច​បំផ្លាញ​ប្រព័ន្ធ​បាក់តេរី​ល្អ និង​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។

    លោក ​Peter Marks ប្រធាន​មជ្ឈមណ្ឌល​វាយតម្លៃ និង​ស្រាវជ្រាវ​ជីវសាស្ត្រ​របស់ FDA ឱ្យដឹងថា «ការយល់ព្រម​សម្រាប់​ថ្នាំ Rebyota គឺជា​ជំហាន​មួយ​នៅក្នុង​ការថែទាំ​អ្នក​ដែលមាន​ជំងឺ​រើ​ឡើងវិញ​ដោយសារ​ឆ្លង C. difficile»។

    ដោយ​ការបញ្ចូល​ថ្នាំ​​ខាង​លើ​ទៅកាន់​តំបន់​ចុង​ពោះវៀនធំ (កន្លែង​ត​ភ្ជាប់​រវាង​ពោះវៀនធំ និង​រន្ធ​គូទ) របស់​អ្នកជំងឺ វេជ្ជបណ្ឌិត​អាច​កែលំអ​ប្រព័ន្ធ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម ទប់ស្កាត់​ការកើត​ជំងឺ​នេះ​ជាថ្មី។ វិធី​ព្យាបាល​នេះ​ត្រូវបាន​ប្រើប្រាស់​បន្ទាប់ពី​អ្នកជំងឺ​បានបញ្ចប់​ការព្យាបាល​ដោយ​ថ្នាំ​រម្ងាប់​មេរោគ៕

  • ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង​ 10 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង​ 10 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 12 នាក់ និង​ជាសះស្បើយ 09 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 06 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 07 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,188 នាក់, អ្នកជាសះស្បើយ 135,044 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជិត 20 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    ចំនួន​ករណី​ឆ្លង​ថ្មី​​នូវ​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជិត 20 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    កម្ពុជា​រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 19 នាក់ និង​ជាសះស្បើយ 08 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 05 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 06 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,176 នាក់, អ្នកជាសះស្បើយ 135,035 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 15 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 15 នាក់​​​ក្នុង 24 ម៉ោង​​កន្លង

    កម្ពុជា​រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 15 នាក់ និង​ជាសះស្បើយ 15 នាក់ ខណៈ​មិន​មាន​អ្នក​ស្លាប់ នៅ​ក្នុង​អំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 04 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 05 ខែធ្នូ 2022 កម្ពុជា មាន​អ្នកឆ្លងកូវីដ-19 សរុប 138,157 នាក់, អ្នកជាសះស្បើយ 135,027 នាក់ និង​​អ្នកស្លាប់​សរុប​ 3,056 នាក់។

  • ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 10 នាក់​​​ក្នុង 24 ម៉ោង​កន្លង

    ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ-19 នៅ​ កម្ពុជា ​មានជាង 10 នាក់​​​ក្នុង 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងថ្មីនូវ​ជំងឺ​កូវីដ-19 ចំនួន 14 នាក់, ​អ្នក​​ជាសះស្បើយ 09 នាក់ និងមិន​មាន​អ្នក​ស្លាប់ នៅ​​​ក្នុង​ថ្ងៃទី 01 ធ្នូ 2022។

    គិតត្រឹមព្រឹក ថ្ងៃទី 02 ខែធ្នូ 2022 កម្ពុជា​ មាន​អ្នកឆ្លងសរុប 138,120 នាក់, អ្នកជាសះស្បើយសរុប 135,001 នាក់ និងអ្នកស្លាប់​សរុប 3,056 នាក់​។

  • ករណី​ឆ្លង​​កូវីដ-19 នៅ​ កម្ពុជា មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

    ករណី​ឆ្លង​​កូវីដ-19 នៅ​ កម្ពុជា មាន​ការ​កើន​ឡើង​បន្តិច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

    ក្រសួង​សុខាភិបាល​កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 10 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 27 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 05 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នោះទេ​។

    គិតត្រឹមព្រឹក ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,073 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,976 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • ករណី​ឆ្លង​​ជំងឺ​​កូ​វីដ-19 ផ្ទុះ​ឡើង​ជា​ថ្មី​ និង​​​ខ្ពស់បំផុត​ក្នុង 5 ថ្ងៃ​បន្តបន្ទាប់នៅប្រទេស​​ចិន

    ករណី​ឆ្លង​​ជំងឺ​​កូ​វីដ-19 ផ្ទុះ​ឡើង​ជា​ថ្មី​ និង​​​ខ្ពស់បំផុត​ក្នុង 5 ថ្ងៃ​បន្តបន្ទាប់នៅប្រទេស​​ចិន

    ប្រទេស​ចិន រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ជាង 40,000 នាក់ ក្នុងនោះ​មាន​ជាង 36,000 នាក់​មិនមាន​រោគសញ្ញា ដែល​នេះ​គឺជា​កំណើន​ក្នុង​រយៈពេល 5 ថ្ងៃ​បន្តបន្ទាប់​នៅក្នុង​ការផ្ទុះ​ឆ្លង​សាជាថ្មី​នេះ។

    គណៈកម្មការ​ជាតិ​សុខាភិបាល​របស់ ប្រទេស​ចិន ថ្ងៃនេះ​បានឱ្យដឹងថា ប្រទេស​នេះ​រកឃើញ​ករណី​ឆ្លង​ថ្មី​នូវ​ជំងឺ​កូ​វីដ-19 ចំនួន 40,347 នាក់​ក្នុងអំឡុង 24 ម៉ោង​កន្លង ក្នុងនោះ​មាន 3,822 ករណី​មាន​រោគសញ្ញា និង 36,525 ករណី​មិនមាន​រោគសញ្ញា។ នេះ​គឺជា​កំណើន​ខ្ពស់​មិន​ធ្លាប់​មាននៅ ប្រទេស​ចិន រាប់​ចាប់ពី​ការផ្ទុះ​ជំងឺ​រាតត្បាត និង​ជាការ​កើនឡើង​ថ្ងៃទី 5 នៃ​ការផ្ទុះ​ឆ្លង​បន្តបន្ទាប់​ចុងក្រោយ​នេះ។

    ក្នុង​រលក​នៃ​ការឆ្លង​រាលដាល​ថ្មី​នេះ ប្រទេស​ចិន មិនបាន​រកឃើញ​ករ​ណី​ស្លាប់​ដោយសារ​កូ​វីដ-19។ ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ​នេះ​នៅ ប្រទេស​ចិន បច្ចុប្បន្ន​គឺ 5,233 នាក់។

    គិត​ត្រឹម​ថ្ងៃទី 27 វិច្ឆិកា 2022 ប្រទេស​ចិន (ចិនដីគោក) បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ-19 សរុប 311,624 នាក់ ដែល​ទាំងនេះ​សុទ្ធតែជា​ករណី​មាន​រោគសញ្ញា៕

  • កែលម្អគុណភាពជីវិតជាមួយនឹងកម្មវិធីរត់ Xiaomi POP Run 2022

    កែលម្អគុណភាពជីវិតជាមួយនឹងកម្មវិធីរត់ Xiaomi POP Run 2022

    ទីក្រុងភ្នំពេញ ថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022 – Xiaomi ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បន្តលើកទឹកចិត្តសហគមន៍ Xiaomi Fans ឱ្យសុខភាពរបស់ពួកគេប្រសើរឡើងតាមរយៈសកម្មភាពរត់ប្រចាំឆ្នាំ Xiaomi POP Run 2022

    Xiaomi POP Run គឺជាសកម្មភាពក្រៅផ្ទះដែលពេញនិយមបំផុតរបស់សហគមន៍ Xiaomi ។ ព្រឹត្តិការណ៍នេះកើតមកក្នុងគោលបំណងលើកទឹកចិត្ត Xiaomi Fans ឱ្យរត់ដើម្បីសុខុមាលភាពសាធារណៈ ព្រមទាំងគ្របដណ្តប់ប្រទេសផ្សេងៗគ្នាជាច្រើន។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ Xiaomi Fans តែងតែពាក់អាវយឺតពណ៌ទឹកក្រូចធម្មតានៃម៉ាក Xiaomi ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នា និងសាមគ្គីភាព។ ជាពិសេស Xiaomi Fans មានឱកាសទទួលបានបទពិសោធន៍ពីផលិតផលត្រួតពិនិត្យសុខភាពចុងក្រោយបង្អស់របស់ Xiaomi គឺ Xiaomi Smart Band 7។ លើសពីនេះ ក៏មានសកម្មភាពកម្សាន្តផ្សេងៗដូចជា​បានជួបជាមួយកីទ្បាករបាល់ទាត់អាជីព អ្នករត់ប្រណាំងអាជីព ការលេងល្បែងប្រជាប្រិយ ក៏រួមចំណែកធ្វើឱ្យបរិយាកាសព្រឹត្តិការណ៍កាន់តែរំភើបផងដែរ។

    នៅទីក្រុងភ្នំពេញ ព្រឹត្តិការណ៍ Xiaomi POP Run លើកដំបូងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 2022។ បន្ទាប់ពីបញ្ចប់ការរត់ចម្ងាយ 2km អ្នកចូលរួមម្នាក់ៗនឹងទទួលបានមេដាយ​ និងកាដូរអនុស្សាវរីយ៍។  នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ មានការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់ទូរសព្ទ័ Redmi A1, Xiaomi Smart Band 7, ជញ្ជីងឆ្លាតវៃ និងផលិតផល Xiaomi ជាច្រើនទៀត។ ក្នុងកម្មវិធីនេះសមាជិកជាង 100 នាក់នៃសហគមន៍ Xiaomi បានចូលទៅរត់ក្នុងទីធ្លាវិទ្យាល័យឥន្ទ្ររទេវី ដែលបានទទួលការស្វាគមន៍ និង​គាំទ្រដ៏កក់ក្ដៅពីលោកនាយកសាលាទៀតផង។

    នៅឆ្នាំនេះ សហគមន៍ Xiaomi សកលក៏បានស្វាគមន៍ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនពី Xiaomi នៅក្នុងតំបន់ចំនួន 13 ដោយមានគោលដៅបញ្ជាក់ពីមុខងារសំខាន់ៗរបស់ Xiaomi Smart Band 7​ ដូចជាមុខងាររាប់ចំនួនជំហាន វាស់ចង្វាក់បេះដូង វាស់កម្រិតអុកស៊ីសែននៅក្នុងម៉ាស៊ីន (SPO2), តាមដានការគេង, តាមដានកម្រិតនៃភាពតានតឹង, និងតាមដានសុខភាពស្រ្តីប្រចាំខែជាដើម។

    ក្នុងឆ្នាំ 2019 Xiaomi POP Run ត្រូវបានប្រារព្ធឡើងនៅក្នុងតំបន់ចំនួន 5 រួមមាន រុស្ស៊ី ម៉ិកស៊ិក បារាំង អេស្ប៉ាញ និងវៀតណាម ដែលមានសមាជិកចុះឈ្មោះសរុបជាង 4500។

    នៅឆ្នាំ 2021 សហគមន៍ Xiaomi បានរៀបចំព្រឹត្តិការណ៍រត់តាមអ៊ីនធឺណិតជាសកលជាលើកដំបូង ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យរក្សាទម្លាប់នៃការរត់រយៈពេល 21 ថ្ងៃ។ ព្រឹត្តិការណ៍អនឡាញបានទទួលអ្នកតាមដានច្រើនជាង 1.7 លាន (Page View) 880 ពាន់ការចូលមើលគេហទំព័រតែមួយគត់ (Unique Visit) បានទាក់ទាញអ្នកចូលរួមជាង 27,000 នាក់មកពីជាង 125 ប្រទេស ដោយប្រមូលផ្តុំគ្នា 450 លានជំហាន។ លើសពីនេះ Xiaomi ក៏រៀបចំយុទ្ធនាការផ្សព្វផ្សាយសមរម្យនៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងរុស្ស៊ីជាដើម។

    Xiaomi Camboida ក៏មានកិត្តិយសក្នុងការបរិច្ចាគមូលនិធីសរុប 5,000,000 រៀល ដើម្បីគាំទ្រលើកទឹកចិត្ដដល់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យឥន្ត្ររទេវីដែលជួបការលំបាក ដែលមូលនិធីនេះក៏មានចំណែកបានចូលរូមពី​​ Xiaomi Fans, និងដៃគូរសហការរបស់យើងដូចជា We Run Cambodia, CATPRO, Tech Zone, និង One Click។

    សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយោះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ជាក្រុមហ៊ុនទូរសព្ទ័ចំណាត់ថ្នាក់លេខ 3 លើពិភពលោក និង ឈានមុខគេដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយ:ការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជាផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។

    សម្រាប់ពត៌មានបន្ថែមសូមតាមដានគេហទំព័រហ្វេសប៊ុកផ្លូវការ Xiaomi Cambodia។

  • កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ថ្មី​​ចំនួន 18 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    កម្ពុជា រកឃើញ​ករណី​ឆ្លង​កូវីដ-19 និង​ជា​សះស្បើយ​ថ្មី​​ចំនួន 18 ​​នាក់​នៅ​ក្នុង​ 24 ម៉ោង​កន្លង​

    ក្រសួង​សុខាភិបាល​កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 09 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 24 ខែ​វិច្ឆិកា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​​មានករណីជាសះស្បើយ ចំនួន 09 នាក់ និង​​​​ មិន​មាន​ករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នោះទេ​។

    គិតត្រឹមព្រឹក ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 138,055 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,963 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។