Category: សុខភាព

  • វិធីសាស្ត្រ​ដែល តៃវ៉ាន់ ប្រើ និង​ទទួលបាន​ជោគជ័យ នៅ​ក្នុងការ​ប្រែ​ត្រលប់​ស្ថានការណ៍ COVID-19

    វិធីសាស្ត្រ​ដែល តៃវ៉ាន់ ប្រើ និង​ទទួលបាន​ជោគជ័យ នៅ​ក្នុងការ​ប្រែ​ត្រលប់​ស្ថានការណ៍ COVID-19

    នៅក្នុង​ពាក់កណ្ដាល​ខែឧសភា ជីវភាព​សុខសាន្ត​រប​ស់​ប្រជាជន​នៅ​កោះ តៃវ៉ាន់ ស្រាប់តែ​ត្រូវ​ក្រឡាប់​ចក្រ ដោយសារតែ​រលក​នៃ​ការឆ្លង​រាលដាល COVID-19 ដ៏​ធ្ងន់ធ្ងរ ប៉ុន្តែ បច្ចុប្បន្ន កោះ​នេះ​បែរជា​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។

    កោះ​តៃវ៉ាន់ ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា ដែនដី​គំរូ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 របស់​ពិភពលោក។ ក្នុង​គ្រា​ដែល​តំបន់ផ្សេងៗ ជួបនឹង​បញ្ហា COVID-19 សកម្មភាព​សេដ្ឋកិច្ច​របស់​កោះ​នេះ នៅតែ​ដំណើរការ​ក្នុង​រយៈពេល​ភាគច្រើន​នៃ​វិបត្តិ​សុខភាព។ សាលារៀន នៅតែ​បើកទ្វារ រោងភាពយន្ត ភោជនីយដ្ឋាន​ពេញ​ដោយ​មនុស្ស សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង។

    ភាពសុខសាន្ត​ខាងលើ​ក៏ត្រូវ​បានបញ្ចប់​កាលពី​ពាក់កណ្ដាល​ខែឧសភា ព្រោះតែ​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​ពី​វីរុស COVID-19។ ក្នុង​រយៈពេល​តែ​កន្លះ​ខែ តួលេខ​អ្នក​ឆ្លង​វីរុស​នៅ តៃវ៉ាន់ បាន​កើន​ពី​ជាង 1,500 ឡើងដល់​ជិត 9,000 នាក់។ តួលេខ​អ្នក​ឆ្លង​សរុប និង​អ្នកស្លាប់​សរុប កើន​ជា​បន្តបន្ទាប់​គឺ ជាង 15,700 នាក់ និង​ជាង 790 នាក់ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​តួលេខ​នៃ​ការស្លាប់ 12 នាក់ ក្នុងអំឡុង​មុនពេល​ការឆ្លង​រាលដាល​ផ្ទុះឡើង។

    ប៉ុន្តែ ស្ថានភាព​នោះ ត្រូវបាន​កែលម្អ​ឡើងវិញ​ហើយ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ កាលពី​ថ្ងៃទី 17 ឧសភា ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ តៃវ៉ាន់ គឺ 535 នាក់ ខណៈដែល​មធ្យមភាគ​ក្នុងអំឡុង 7 ថ្ងៃ នៃ​សប្ដាហ៍​មុន មាន​មិន​ដល់ 20 ករណី។ ថ្ងៃទី 26 កក្កដា តៃវ៉ាន់ បាន​រាយការណ៍​ថា អ្នក​ឆ្លង​ក្នុង​សហគមន៍ មានតែ 10 នាក់​ប៉ុណ្ណោះ។

    យោងតាម​ការអធិប្បាយ​របស់ Wayne Soon មកពី​សារព័ត៌មាន Diplomat វី​ធី​សាស្ត្រ​សំខាន់​ដំបូង​ដែល​ជួយ​ឱ្យ តៃវ៉ាន់ គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល នោះ​គឺ ការបង្កើន​ការអនុវត្ត​យុទ្ធសាស្ត្រ​ដែល​កោះ​នេះ បានធ្វើ​តាំង​ពីមុនមក រួមមាន ការពាក់​ម៉ាស ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការតាមរក​អ្នកពាក់ព័ន្ធ។ តាំងពី​ខែមេសា ឆ្នាំ 2020 តៃវ៉ាន់ បានចាប់ផ្ដើម​បង្គាប់​ឱ្យ​ពាក់​ម៉ាស​នៅលើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។ ក្រោយមក អាជ្ញាធរ​ក៏​ពង្រីក​វិសាលភាព​នៃ​ការកំណត់ និង​ចេញ​បទបញ្ជា​ឱ្យ​ពាក់​ម៉ាស នៅពេល​ចេញពីផ្ទះ។

    តៃវ៉ាន់ ក៏​បន្ថែម​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកជំងឺ COVID-19 ក្នុងនោះ​មាន​ទាំង​សណ្ឋាគារ និង​ទីតាំង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ ប្រការនេះ បាន​ជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​ក្នុង​គ្រួសារ និង​សហគមន៍។

    Wayne Soon វាយតម្លៃថា កត្តា​សំខាន់​ទី​ពីរ ដែល​នាំមក​នូវ​ជោគជ័យ​ឱ្យ តៃវ៉ាន់ នោះ​គឺ អាជ្ញាធរ​ចេះ​ស្ដាប់​យោបល់ និង​ការប្ដូរ​ផ្លាស់​គោលនយោបាយ។ ដំបូង​ឡើយ ពួកគេ​រារែក​ក្នុង​ការហាម​បរិ​យោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន ព្រោះតែ​វិធីសាស្ត្រ​រក្សា​គម្លាត​សង្គម និង​ការដំឡើង​កញ្ចក់​ការពារ ត្រូវបាន​គេ​វាយតម្លៃថា​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល។ ប៉ុន្តែ នៅ​ចំពោះមុខ​ការអំពាវនាវ​ឱ្យមាន​ការហាម​ធ្វើ​សកម្មភាព​ក្នុងផ្ទះ ក្នុង​បន្ទប់​បិទ​ជិត អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន ក៏​យល់ព្រម​ធ្វើតាម។

    បច្ចុប្បន្ន អាជ្ញាធរ​តំបន់​មួយចំនួន នៅតែ​រក្សា​បម្រាម​ខាងលើ ព្រោះតែ​ខ្លា​ចរង​ការរិះគន់ និង​ខ្លាច​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី បើទោះជាថ្មីៗនេះ តៃវ៉ាន់ បាន​ដក​វិធានការ​នេះ​រួចហើយ នៅពេល​តួលេខ​នៃ​ការឆ្លង បាន​ថយចុះ។

    កាលពីដើម​ខែមិថុនា ចំនួន​ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 មាន​មិន​ដល់ 2% ផង នៅក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង 23 លាន​នាក់ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​មានកំណត់ ហើយ​អាជ្ញាធរ តៃវ៉ាន់ នៅតែ​បែរខ្នង​ដាក់​វ៉ាក់សាំង​របស់ ចិនដីគោក ដែល​បានស្នើ​ផ្ដល់ជំនួយ។

    ប៉ុន្តែ ចុងក្រោយ បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​កំពុង​កាន់អំណាច ក៏បាន​គាំទ្រ​ឱ្យ​ទិញ​វ៉ាក់សាំង​របស់ Pfizer-BioNTech ពី​ប្រទេស អាល្លឺម៉ង់ តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ ចិនដីគោក។

    បណ្ដាញសារព័ត៌មាន ក៏ត្រូវ​បាន​គេ​មើលឃើញថា បាន​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់ COVID-19 ដោយ​ពួកគេ​ប្រណាំងប្រជែង​ក្នុងការ​ផ្ដល់ព័ត៌មានថ្មីៗបំផុត​ទាក់ទង​នឹង​បញ្ហា COVID-19 បើទោះជា​វិធី​ផ្ដល់​ព័ត​មាន​របស់​សារព័ត៌មាន​មួយចំនួន​តូច បាន​នាំឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ​ចំពោះ​ការចាក់​វ៉ាក់សាំង។

    Wayne Soon បន្ថែមថា តៃវ៉ាន់ ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ទង្វើ​ល្អ​របស់ខ្លួន ដែល​បានធ្វើ​កាលពី​ដំណាក់កាល​ដំបូង​នៃ​វិបត្តិ COVID-19។ កាលពី​ឆ្នាំទៅ តៃវ៉ាន់ បានផ្ដល់​ជំនួយ​ជា​ម៉ាស ជាង 51 លាន​បន្ទះ ដល់​ដៃគូ​ជាច្រើន​ក្នុង​ពិភពលោក។

    ជា​លទ្ធផល បណ្ដា​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ពី តៃវ៉ាន់ ក៏បាន​ជួយ​ជា​វ៉ាក់សាំង​ដល់​កោះ​នេះ។ ក្នុង​រយៈពេល 2 ខែ​កន្លងទៅ ជប៉ុន បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ជាង 3.3 លាន​ដូ​ស ខណៈដែល សហរដ្ឋអាមេរិក ក៏បានផ្ដល់​វ៉ាក់សាំង Moderna ចំនួន 2.5 លាន​ដូ​ស ដល់​កោះ​នេះ។ ប្រទេស លី​ទុយ​អា​នី ស្លូ​វ៉ា​គី និង​សាធារណរដ្ឋ​ឆែក ក៏បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​រាប់ម៉ឺន​ដូ​ស ដល់ តៃវ៉ាន់​ផងដែរ។

    ក្រោយ​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង ពី​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក និង សហរដ្ឋអាមេរិក បច្ចុប្បន្ន តៃវ៉ាន់ បាន​ចាក់​យ៉ាងតិច 1 ដូ​ស ដល់​ប្រជាជន​ចំនួន 28% ច្រើនជាង​ឆ្ងាយ ធៀប​នឹង 1% កាលពីមុន​ការ​ផ្ទះ​ឆ្លង។

    ជោគជ័យ​របស់ តៃវ៉ាន់ ទំនងជា​មិនអាច​គង់នៅ​បានយូរ​អង្វែង​នោះទេ ដោយសារតែ COVID-19 ប្រភេទ Delta។ ក៏ប៉ុន្តែ បទពិសោធន៍​របស់​កោះ​នេះ ត្រូវបាន​គេ​វាយតម្លៃថា នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ អាចជួយ​ឱ្យ​ពួកគេ​គ្រប់គ្រង​ស្ថានការណ៍​បានល្អ ទៅលើ​រលក​នៃ​ការឆ្លង​រាលដាល​នាពេលខាងមុខ៕

  • កម្ពុជា៖ ក្រុមហ៊ុន​ចំនួន 10 បាន​ចុះបញ្ជី​នាំចូល​វ៉ាក់សាំង ខណៈ​អត្រា​ឆ្លង COVID-19 ​ជិត 4,700 នាក់/1 លាន​នាក់

    កម្ពុជា៖ ក្រុមហ៊ុន​ចំនួន 10 បាន​ចុះបញ្ជី​នាំចូល​វ៉ាក់សាំង ខណៈ​អត្រា​ឆ្លង COVID-19 ​ជិត 4,700 នាក់/1 លាន​នាក់

    ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស ធៀប​នឹង​ប្រជាជន​សរុប 16 លាន​នាក់ បច្ចុប្បន្ន សម្រេចបាន 48.16% ហើយ ខណៈដែល​ក្រុមហ៊ុន​ជាច្រើន បាន និង​កំពុង​ចុះ​បញ្ជិកា ដើម្បី​នាំចូល​វ៉ាក់សាំង​បង្ការ​វីរុស COVID-19។

    កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 05 ខែសីហា ឆ្នាំ 2021 រួមមាន៖ ពលរដ្ឋ​ពេញវ័យ​ជា​គោលដៅ 10 លាន​នាក់ សម្រេចបាន 75.42% ,  កុមារ និង​ក្មេង​ជំទង់ វ័យ​ចាប់ពី 12 ដល់ 17 ឆ្នាំ ជា​គោលដៅ​ជិត 2 លាន​នាក់ សម្រេចបាន 8.29%។ ចំណែក​ការចាក់​វ៉ាក់សាំង​សរុប​ទូទាំងប្រទេស ធៀប​នឹង​ប្រជាជន​សរុប 16 លាន​នាក់ បច្ចុប្បន្ន សម្រេចបាន 48.16%។

    យោងតាម​ទំព័រ Worldometers អត្រា​នៃ​ការឆ្លង COVID-19 នៅ កម្ពុជា បច្ចុប្បន្ន​ស្មើនឹង 4,692 នាក់/1 លាន​នាក់។ រីឯ​អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 វិញ ស្មើនឹង 88 នាក់/1 លាន​នាក់។ អត្រា​នៃ​ការធ្វើ​តេស្តរ​កវី​រុស COVID-19 សម្រេចបាន 107,431លើក/1 លាន​នាក់។

    ទាក់ទង​នឹង​បញ្ហា​វ៉ាក់សាំង​បង្ការ COVID-19 នេះដែរ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា ក្រុមហ៊ុន​ប្រមាណ​ជា 10 បាន​ចុះបញ្ជី ដើម្បី​នាំចូល​វ៉ាក់សាំង COVID-19 មក កម្ពុជា។ លោក​ឧកញ៉ា រូបនេះ បន្ថែមថា បណ្ដា​ក្រុមហ៊ុន​ឯកជន​នៅ កម្ពុជា នឹង​នាំចូល​វ៉ាក់សាំង​ច្រើន​ប្រភេទ ក្នុងពេលឆាប់ៗនេះ ហើយ​វ៉ាក់សាំង​ទាំងនោះ នឹង​អាច​ចាក់​បាន​ទៅលើ​កុមារ​ចាប់ពី​អាយុ 12 ឆ្នាំ ឡើងទៅ។

    ការចុះ​បញ្ជិកា​ដើម្បី​នាំចូល​វ៉ាក់សាំង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី 27  ខែកក្កដា កន្លងទៅ បាន​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង COVID-19 ទាំងឡាយណា ដែល​បានទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

    វ៉ាក់សាំង​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​ឯកជន អាច​ចែកចាយ និង​ចាក់​តាម​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស។ ប៉ុន្តែ ដំណើរការ​ខាងលើនេះ ត្រូវតែ​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់៕

  • កម្ពុជា ប្រកាស​មិន​គិតថ្លៃ​លើ​ការធ្វើ​តេស្ត​រហ័ស រក COVID-19 នៅតាម​មន្ទីរពេទ្យ​រដ្ឋ

    កម្ពុជា ប្រកាស​មិន​គិតថ្លៃ​លើ​ការធ្វើ​តេស្ត​រហ័ស រក COVID-19 នៅតាម​មន្ទីរពេទ្យ​រដ្ឋ

    (ភ្នំពេញ)៖ «ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​ធ្វើតេស្ដ​រហ័ស រក​វីរុស COVID-19 (Rapid Test) នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ នឹងមិន​ត្រូវ​បានគិត​ថ្លៃ​នោះឡើយ» នេះ​បើតាម​លិខិត​ណែនាំ​របស់​ក្រសួងសុខាភិបាល ជូន​ដល់​បណ្ដា​អង្គភាព និង​បុគ្គលិក​សុខាភិបាល​ក្រោម​ឱវាទ។

    លិខិត​របស់​ក្រសួងសុខាភិបាល ដែល​ត្រូវ​បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 នេះ បានឱ្យដឹង​ទៀតថា ការសម្រេច​ខាងលើ​គឺ យោងទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ប្រមុខ​រដ្ឋាភិបាល កម្ពុជា នាឱកាស​អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ និង​យុវវ័យ​ដែលមាន​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ កាលពី​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។

    ព័ត៌មាន​បន្ថែម សូម​អាន​លិខិត​ណែនាំ​របស់​​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19៖

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 583 នាក់, អ្នកជា​ចំនួន 658 នាក់ និង​អ្នកស្លាប់​ចំនួន 17 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 03​ ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 79,634 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 72,803 នាក់ និង អ្នកស្លាប់ 1,488 នាក់។ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​នឹង​ COVID-19 សរុប​ ក៏​មាន​ 260 នាក់​ វិជ្ជមាន​​នឹង​វ៉ារ្យ៉ង់​ Delta ផងដែរ​ ក្នុង​នោះ​មាន​ 36 ករណី​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃទី 03 សីហា​។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 200,280,632​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 180,544,399 ​​​នាក់​បានជា, 4,258,927 នាក់​បាន​ស្លាប់ និង​ជាង 15,477,306 នាក់ កំពុង​ព្យាបាល៕

  • វៀតណាម៖ ករណី​វិជ្ជមាន​នឹង​វីរុស COVID-19 កើន​ដល់​ជាង 17 ម៉ឺន​នាក់

    វៀតណាម៖ ករណី​វិជ្ជមាន​នឹង​វីរុស COVID-19 កើន​ដល់​ជាង 17 ម៉ឺន​នាក់

    ក្រសួងសុខាភិបាល វៀតណាម នា​ព្រឹក​នេះ (04 សីហា) បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ចំនួន 4,271 នាក់​បន្ថែមទៀត ក្នុងនោះ​មាន 1,044 នាក់ គឺជា​ករណី​ឆ្លង​ក្នុង​សហគមន៍ នៅក្នុង​ថ្ងៃទី 03 ខែកក្កដា។

    ទីក្រុង​ហូជីមិញ (សៃ​ហ្គ​ន) មាន​អ្នក​វិជ្ជមាន​ថ្មី​ច្រើនជាងគេ (2,365 នាក់) ខណៈ​ខេត្ត​ប៊ិ​ញ​ហ្សឿ​ង​ជាប់​លំដាប់​លេខ 2 ដោយមាន​អ្នក​ឆ្លង​ថ្មី 1,032 នាក់។ ដូច្នេះ តួលេខ​នៃ​ករណី​ឆ្លង​ថ្មី កើន 704 នាក់ បើ​ធៀប​នឹង​ម្សិល​មិញ។

    អ្នក​វិជ្ជមាន​សរុប​នៅ​ទីក្រុង​ហូជីមិញ បាន​កើន​ឡើងដល់ 105,095 នាក់ ក្នុង​គ្រា​ដែល​ខេត្ត​ប៊ិ​ញ​ហ្សឿ​ន ដែល​នៅជាប់​នឹង​ទីក្រុង​ហូជីមិញ មាន​ចំនួន 20,445 នាក់។ ដោយឡែក រដ្ឋធានី​ហាណូយ វិញ មាន​អ្នក​វិជ្ជមាន​សរុប ត្រឹមតែ 1,975 នាក់​ប៉ុណ្ណោះ។

    តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន​នឹង COVID-19 នៅ វៀតណាម គិត​មកដល់​បច្ចុប្បន្ន មាន​ចំនួន 174,461 នាក់ ក្នុងនោះ​អ្នក​បានជា​សះស្បើយ មាន​ចំនួន 50,831 នាក់, អ្នកស្លាប់​ចំនួន 2,071 នាក់ និង​អ្នក​កំពុង​ព្យាបាល មាន​ចំនួន 121,555 នាក់៕

  • តួលេខ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា 2021

    តួលេខ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 04 សីហា 2021

    (ភ្នំពេញ)៖ នៅ​ កម្ពុជា​ ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​ បាន​ចំនួន 7,607,884 នាក់ គិត​ត្រឹម​ព្រឹក​ព្រលឹម ថ្ងៃទី 04 ខែសីហា ឆ្នាំ 2021។

    ក្នុងចំណោម​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​សរុប ក៏មាន​កុមារ និង​ក្មេង​ជំទង់ ដែលមាន​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ ចំនួន 124,157 នាក់​ផងដែរ ក្រោយពី​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពួកគេ​បាន 3 ថ្ងៃ។

    លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ​ទូទាំងប្រទេស​គឺ ស្មើនឹង 74.84% ធៀប​នឹង​គោល​ដៅ 10 លាន​នាក់ ដែល​រាជរដ្ឋាភិបាល​បានកំណត់។ ចំណែក តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​​ជូន​កុមារ និង​ក្មេង​ជំទង់​គឺ ស្មើនឹង 6.31% ធៀប​នឹង​គោល​ដៅ 1,966,931 នាក់។ រីឯ​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​សរុប​ទូទាំងប្រទេស (16 លាន​នាក់) គឺ ស្មើនឹង 47.55%។

  • ផ្អាក​ដំណើរការ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ព្រោះ​ទាក់ទិន​នឹង COVID-19 ប្រភេទ Delta

    ផ្អាក​ដំណើរការ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ព្រោះ​ទាក់ទិន​នឹង COVID-19 ប្រភេទ Delta

    រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ រាជធានី​ភ្នំពេញ បានសម្រេច​បិទ​បណ្ដោះអាសន្ន​ចំពោះ​ផ្សារ​បណ្ដោះអាសន្ន​សិន​ជូ​រី​ផ្លា​ហ្សា បន្ទាប់ពី​សង្ស័យថា អាជីវករ​របស់​ផ្សារ​នេះ មាន​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta។

    ព័ត៌មាន​នេះ​គឺ​យោងទៅតាម​ខ្លឹមសារ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ Facebook របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង​ប្រមាណ 11 ព្រឹក ថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021។

    ផ្សារ​បណ្ដោះអាសន្ន​សិន​ជូ​រី​ផ្លា​ហ្សា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​នៅក្បែរ​សួន​កុមារ​ពោធិ៍​តុ​ន ចម្ងាយ​ 1.5 គីឡូម៉ែត្រ​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ភ្នំពេញ។ ព័ត៌មាន​លម្អិត មិនទាន់​ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហើប​ឱ្យដឹង​នៅឡើយ។

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 577 នាក់, អ្នកជា​ចំនួន 628 នាក់ និង​អ្នកស្លាប់​ចំនួន 29 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 79,051 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 72,145 នាក់ និង​អ្នកស្លាប់ 1,471 នាក់។

    កំណើន​អត្រា​ចាក់​វ៉ាក់សាំង COVID-19 នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 មាន 74.18% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ 10លាន​នាក់ និង​លើ​កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 18 ឆ្នាំ មាន 4.05% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ 1,966,931 នាក់។

    អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 នៅ​កម្ពុជា ស្មើនឹង 85នាក់/1លាន​នាក់ ខណៈ​អត្រា​នៃ​ការឆ្លង ស្មើនឹង 4,624នាក់/1លាន​នាក់ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ជិត 17 លាន​នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 199,611,790 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 180,101,720 នាក់​បានជា, 4,249,322 នាក់​បាន​ស្លាប់ និង​ជាង 15,260,750 នាក់ កំពុង​ព្យាបាល៕

  • បិទ​ផ្សារលើ​ធំថ្មី នៅ សៀមរាប បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ COVID-19

    បិទ​ផ្សារលើ​ធំថ្មី នៅ សៀមរាប បន្តទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ COVID-19

    រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ផ្សារលើ​ធំថ្មី ដែល​ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រយៈពេល​ពីរ​សប្តាហ៍​ប​ន្ថែ​ម​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស COVID-19។

    នៅក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ផ្សារ​ខាងលើ ចាប់ពី​ថ្ងៃទី 02 ទៅដល់​ថ្ងៃទី15 ខែសីហា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 78,474 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 71,517 នាក់ និង អ្នកស្លាប់ 1,442 នាក់។

  • ក្រសួងសុខាភិបាល​ថា កម្ពុជា កំពុង​រង​ការវាយប្រហារ​ពី វ៉ា​រ្យ៉​ង់ Delta ខណៈ​ប្រមុខ​រដ្ឋាភិបាល សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​បី

    ក្រសួងសុខាភិបាល​ថា កម្ពុជា កំពុង​រង​ការវាយប្រហារ​ពី វ៉ា​រ្យ៉​ង់ Delta ខណៈ​ប្រមុខ​រដ្ឋាភិបាល សម្រេច​ឱ្យ​ចាក់​ដូ​ស​ទី​បី

    គិត​ត្រឹម​ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ប្រភេទ Delta សរុប​ចំនួន 223 ករណី ក្នុងនោះ​មាន 5 ករណី នៅ ភ្នំពេញ។

    ទាក់ទិន​នឹង​រលក​នៃ​ការឆ្លង​រាលដាល​របស់ COVID-19 ពិសេស​គឺ​ប្រភេទ Delta ប្រមុខ​រដ្ឋាភិបាល កម្ពុជា សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី 01 ខែសីហា បានសម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ទី 3 ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ។ វ៉ាក់សាំង AstraZeneca ដែល​អភិវឌ្ឍ​ដោយ អង់គ្លេស នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​របស់ ចិន ប្រភេទ Sinopharm ឬ Sinovac។

    ចំណែក​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង AstraZeneca រួចហើយ នឹង​អាច​ត្រូវបាន​ចាក់​ដូ​ស​ទី 3 ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm ឬ Sinovac វិញ​ម្តង។

    ការចាក់​ដូ​ស​ទី 3 នេះ គឺ​ផ្ដល់​អាទិភាព​សម្រាប់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ដោយសារ​ពួកគេ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង COVID-19 ប្រភេទ Delta ដែលជា​វ៉ា​រ្យ៉​ង់​មួយ​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា។ នេះ​បើតាម ប្រមុខ​រដ្ឋាភិបាល។

    ​ប្រភពព័ត៌មាន​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ បាន​ឱ្យ​ដឹង​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី 3 នេះ ក៏​នឹង​ផ្ដល់​អាទិភាព​ចំពោះ​បុគ្គលិក​សុខាភិបាល និង​ក្រុម​មន្ត្រី​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 នៅ​ជួរមុខ​ផង ដែរ៕