Category: សុខភាព

  • កម្ពុជា រំពឹងថា 2 សប្ដាហ៍​ទៀត នឹង​សម្រេចបាន​គោលដៅ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ 10 លាន​នាក់

    កម្ពុជា រំពឹងថា 2 សប្ដាហ៍​ទៀត នឹង​សម្រេចបាន​គោលដៅ​ស្ដីពី​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ពេញវ័យ 10 លាន​នាក់

    ក្នុង​រយៈពេល​ប្រមាណ 2 សប្តាហ៍​ទៅមុខទៀត កម្ពុជា​នឹង​សម្រេច​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង COVID-19 ដល់​ក្រុម​ពលរដ្ឋ​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ ដែលមាន​ចំនួន 10 លាន​នាក់ ពោលគឺ​ស្មើនឹង 100% នៃ​ផែនការ ក្នុងករណី​ប្រជាពលរដ្ឋ​នៅតែ​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង រង្វង់​ពី 3,000 នាក់ ទៅ 4,000 នាក់ ជា​រៀងរាល់ថ្ងៃ។

    ខាងលើនេះ​គឺជា​ប្រសាសន៍​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19  (គ.វ.ក១៩) ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​ចុះ​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ​ខេត្តកំពត កាលពី​រសៀល​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021។

    លោកជំទាវ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​រូបនេះ បាន​បន្ថែមថា តួលេខ​ពលរដ្ឋ​ពេញវ័យ​ខាងលើ មិនបាន​រាប់បញ្ចូល​ពលរដ្ឋ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ឬ​ពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​មិនអាច​ចាក់​វ៉ាក់សាំង​បាន រួម​នឹង​ពលរដ្ឋ​ដែល​ទើបតែ​បានជា​ពី​ជំងឺ COVID-19 នោះទេ។

    គិត​មកដល់​បច្ចុប្បន្ន នៅមាន​ពលរដ្ឋ​ពេញវ័យ​ប្រមាណ​តែ 4 ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19។ ដូច្នេះ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែលមាន​វ័យ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ នឹង​ឈានដល់​ដំណាក់កាល​បិទ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ។

    ការចាក់​វ៉ាក់សាំង​នៅ កម្ពុជា គិត​ត្រឹម​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 មាន​ដូចតទៅ៖

    1-សម្រាប់​ក្រុម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 9,967,039 នាក់ និង ដូ​ស​ទី​ពី ចាក់​បាន​ចំនួន 9,617,661 នាក់ ដែល​ស្មើនឹង 99.67% ធៀប​នឹង​ប្រជាជន​គោលដៅ​សរុប 10 លាន​នាក់។

    2-សម្រាប់​ក្រុម​កុមារ និង​យុវវ័យ អាយុ​ចាប់ពី 12 ឆ្នាំ ដល់​ក្រោម 18 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,780,707 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,686,181 នាក់ ដែល​ស្មើនឹង 90.53% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 2 លាន​នាក់។

    3-សម្រាប់​ក្រុម​កុមារ អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ៖ ដូ​ស​ទីមួយ ចាក់​បាន​ចំនួន 1,895,669 នាក់ និង ដូ​ស​ទី​ពីរ ចាក់​បាន​ចំនួន 1,598,420 នាក់ ដែល​ស្មើនឹង 99.91% ធៀប​នឹង​ក្រុម​គោលដៅ​សរុប​ជិត 1.9 លាន​នាក់។

  • ចាប់ពីពេលនេះ​តទៅ «ពេល​មាន​ការឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ

    ចាប់ពីពេលនេះ​តទៅ «ពេល​មាន​ការឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ

    នា​ព្រឹក​ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 នៅ​វិមាន​សន្តិភាព គណៈរដ្ឋមន្ត្រី​បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​ទៅលើ​របៀបវារៈសំខាន់ៗមួយចំនួន។

    របៀបវារៈសំខាន់ៗ​នៃ​សម័យប្រជុំ​ពេញអង្គ​នេះ​រួមមាន៖

    1- សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ 2022។

    2- សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២។

    3- បញ្ហាផ្សេងៗ សំណើរ​សុំ​ការយោគយល់​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ។

    នៅក្នុង​កិច្ចប្រជុំពេញអង្គ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​បញ្ជាក់​បន្ថែមថា ចាប់ពីពេលនេះ​ទៅ នៅពេល​មានការ​ឆ្លង COVID-19 នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែងផ្សេងៗទៀត​ទេ ទោះបី​មានការ​ឆ្លង​ក្នុង សាលារៀន ផ្សារ រោងចក្រ និង​កន្លែងផ្សេងៗ ក៏ដោយ។

    សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ក្នុងករណី​មានការ​ឆ្លង​ក្នុង សាលារៀន ផ្សារ រោងចក្រ និង​កន្លែងផ្សេងៗ ត្រូវយក​អ្នកជំងឺ​ដែល​ឆ្លងទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ សម្រាប់​ថ្ងៃ​ទី​ 22 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ សម្រាប់​ថ្ងៃ​ទី​ 22 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 21 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 148 នាក់
    – ជាសះស្បើយ​ថ្មី = 327 នាក់
    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 148 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 126 នាក់
    – អ្នកដំណើរពីបរទេស 22 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,500 នាក់
    – អ្នកជាសះស្បើយ= 112,383 នាក់
    – អ្នកស្លាប់= 2,715 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ = 243,273,600 នាក់
    – អ្នកជា​សះស្បើយ​សរុប​ = 220,470,200 នាក់
    – អ្នកស្លាប់​សរុប​ = 4,945,287 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុប = 17,858,000 នាក់

  • រុស្ស៊ី រកឃើញ​ករណី​ឆ្លង «COVID-19 ប្រភេទ​ថ្មី» ដែល​គ្រោះថ្នាក់​ជាង Delta ទៅទៀត!

    រុស្ស៊ី រកឃើញ​ករណី​ឆ្លង «COVID-19 ប្រភេទ​ថ្មី» ដែល​គ្រោះថ្នាក់​ជាង Delta ទៅទៀត!

    ប្រទេស​រុស្ស៊ី បាន​រាយការណ៍​អំពី «ករណី​ឆ្លង COVID-19 ប្រភេទ​ថ្មី» នោះ​គឺ​វីរុស​បំប្លែង​ខ្លួន AY.4.2 ដែលជា​សាខា​មួយ​របស់​វ៉ា​រ្យ៉​ង់ Delta Plus ហើយ​ត្រូវបាន​គេ​ជឿថា ងាយ​ឆ្លង​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង។

    អ្នកស្រាវជ្រាវ ជនជាតិ​រុស្ស៊ី  Kamil Khafizov ថ្ងៃនេះ​បានឱ្យដឹងថា COVID-19 បំប្លែង​ខ្លួន​ថ្មី ឈ្មោះ AY.4.2 ងាយ​ឆ្លង​ជាង​ប្រហែល 10% ធៀប​នឹង វ៉ា​រ្យ៉​ង់ Delta ដំបូង នាំឱ្យ​ករណី​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​នៅ ប្រទេស​រុស្ស៊ី កើនឡើង​ខ្ពស់បំផុត។ Kamil Khafizov បញ្ជាក់ថា AY.4.2 អាច​ចូលមក​ជំនួស Delta ប៉ុន្តែ នេះ​គឺជា​ដំណើរ​ការដែល​អាច​កើតឡើងយឺត។

    លោក Kamil Khafizov អះអាងថា AY.4.2 អាច​ជ្រែកចូល​ទៅក្នុង​កោសិកា​ឈាម។ លោក​បន្ថែមថា «វ៉ាក់សាំង​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ»។

    AY.4.2 ក៏​កំពុងមាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់​នៅ ប្រទេស​អង់គ្លេស ដោយ​វា​មាន​ប្រហែល 6% ធៀប​នឹង​ករណី​ឆ្លង​សរុប​ក្នុង​មួយ​សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី 27 កញ្ញា នេះ​បើតាម​របាយការណ៍​រប​ស់​ស្ថាប័ន​សុវត្ថិភាព​សុខាភិបាល អង់គ្លេស ដែល​បានប្រកាស​កាលពី​ថ្ងៃទី 15 តុលា។ ក៏ប៉ុន្តែ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid កាលពី​ថ្ងៃទី 20 តុលា បាន​អះអាងថា ពុំមាន​មូលហេតុ​ណាមួយ​ដែល​អាចឱ្យ​ជឿ​បាន​ថា AY.4.2 នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ជាង Delta នោះទេ។

    Nikolay Kryuchkov អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​ភាពស៊ាំ​របស់ ប្រទេស​រុស្ស៊ី ថ្លែងថា Delta និង​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់​វា នឹង​នៅតែមាន​ឥទ្ធិពល​ជាងគេ ហើយ​ក្នុង​អនាគត ពួកវា​អាច​សម្រប​ខ្លួន​ជាមួយនឹង​វ៉ាក់សាំង ពិសេស​នៅពេល​អត្រា​ការចាក់​វ៉ាក់សាំង ក្រោម ឬ​ប្រហាក់ប្រហែល​នឹង 50%។

    ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ ក្រសួងសុខាភិបាល​រុស្ស៊ី មិនទាន់​បញ្ចេញមតិ​អ្វី​នៅឡើយ៕

  • WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា មហា​រោគរាតត្បាត COVID-19 នឹង​បន្ត​អូស​បន្លាយពេល​រហូតដល់​ឆ្នាំក្រោយ ដោយសារតែ​បណ្ដា​ប្រទេស​ក្រីក្រ​មិន​ទទួលបាន​វ៉ាក់សាំង​ក្នុង​បរិមាណ​ដែល​ចាំបាច់។

    «យើង​កំពុង​ដើរ​ខុស​ទិសដៅ។ យើង​ពិតជា​ត្រូវការ​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការបែងចែក​វ៉ាក់សាំង មិន​ដូច្នេះ​ទេ ជំងឺ​រាតត្បាត​នឹង​បន្ត​កើតឡើង​មួយឆ្នាំ​ទៀត» វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សា​នៃ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 20 តុលា បាន​ព្រមាន​អំពី​ការដែល COVID-19 អាច​បន្ត​អូស​បន្លាយពេល​យូរ​ជាង​នេះ។

    ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​មិនទាន់​ទទួលបាន​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការចាំបាច់​របស់​ពួកគេ។ ប្រជាជន​នៅក្នុង ទ្វីបអាហ្វ្រិក មិន​ដល់ 5% នៅឡើយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ខណៈដែល​អត្រា​នេះ​នៅក្នុង​បណ្ដា​ទ្វីបផ្សេងៗ មាន​ចំនួន​ចាប់ពី 40% ឡើងទៅ។

    បណ្ឌិត Aylward បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អ្នកមាន ទុក​លទ្ធភាព​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង អាច​ផ្ដល់​អាទិភាព​នៃ​ការបញ្ជាទិញ​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    បណ្ដា​ប្រទេស​អភិវឌ្ឍ គួរ​ស្រង់​ស្ថិតិ​ឡើងវិញ​ដើម្បី​ឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​ដល់​ណា​ហើយ​ទាក់ទង​នឹង​ការសន្យា​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ដល់​ពិភពលោក ដែល​ពួកគេ​បានលើកឡើង​នៅក្នុង​សន្និសីទ​កំពូល​នានា ដូចជា G7 នៅ St Eives នៃ ប្រទេស​អង់គ្លេស។

    People’s Vaccine ដែលជា​សម្ព័ន្ធ​អង្គការ​មនុស្សធម៌​មួយ បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ចំនួន​ត្រឹមតែ 1/7 ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បណ្ដា​ក្រុមហ៊ុន​ឱសថ និង​បណ្ដា​ប្រទេស​អ្នក​មានបាន​សន្យា​ផ្ដល់ឱ្យ។

    វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ឬ​មធ្យម ខណៈដែល​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់ ទ្វីបអាហ្វ្រិក មាន​ត្រឹមតែ 2.6% ប៉ុណ្ណោះ ធៀប​នឹង​ពិភពលោក​ទាំងមូល។

    គំនិត​ផ្ដួចផ្ដើម​ដែល​ហៅថា COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ទទួលបាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​នឹង​បណ្ដា​ប្រទេស​អ្នកមាន។ COVAX ដំបូង​ឡើយ​បានកំណត់​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ 2021 ប៉ុន្តែ មកដល់​បច្ចុប្បន្ន ទើបតែ​ផ្គត់ផ្គង់​បាន 371 លាន​ដូ​សប​ណ្ណោះ៕

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 21​ ខែតុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 21​ ខែតុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 20 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 151 នាក់
    – ជាសះស្បើយ​ថ្មី = 366 នាក់
    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 151 នាក់ (7 នាក់ មិនបានចាក់វ៉ាក់សាំង) រួម​មាន៖

    – ករណីឆ្លងសហគមន៍ 130 នាក់
    – អ្នកដំណើរពីបរទេស 21 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,352 នាក់
    – អ្នកជាសះស្បើយ= 112,056 នាក់
    – អ្នកស្លាប់= 2,704 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 242,810,000 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 220,099,200 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,937,660 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,773,160 នាក់

  • អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    ប្រទេស​អង់គ្លេស បាន​បញ្ជា​ទិញ​ថ្នាំ​ប្រឆាំង​វីរុស ព្យាបាល​ជំងឺ COVID-19 ចំនួន​រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា​ខាងមុខ។

    អាជ្ញាធរ​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ molnupiravir ចំនួន 480,000 ឈុត ពី​ក្រុមហ៊ុន អាម៉េរិក Merck។ Molnupiravir គឺជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​របស់​អ្នកជំងឺ COVID-19។ កិច្ចព្រមព្រៀង​ទី​ពីរ​គឺ​ថ្នាំ PF-07321332/ritonavir របស់ Pfizer ចំនួន 250,000 ឈុត។ ថ្នាំ ritonavir ផ្សំ​ជាមួយនឹង​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​មួយ​ប្រភេទ​ទៀង តែង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ អេដស៍ (AIDS) ឬ​អ្នក​ផ្ទុក​វីរុស HIV។

    បច្ចុប្បន្ន ពុំទាន់​មាន​ថ្នាំ​ប្រភេទ​ណាមួយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស ធ្វើការ​អនុម័ត​នៅឡើយ។ ថ្នាំ PF-07321332/ritonavir របស់ Pfizer ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅឡើយ ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ដើមឆ្នាំ 2022 ខណៈដែល ថ្នាំ molnupiravir តាម​គម្រោង​នឹងត្រូវ​បាន​ដឹក​ទៅដល់ អង់គ្លេស នៅក្នុង​ខែវិច្ឆិកា។

    ក្រុមមន្ត្រី​អង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ថ្មី​ដែល​អាច​កើតឡើង​នៅក្នុង​រដូវរងា​ខាងមុខ។

    ក្រុម​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​នៅ ប្រទេស​អង់គ្លេស បាន​ស្នើឱ្យ​រដ្ឋាភិបាល​រឹតបន្តឹង​សកម្មភាព​មួយចំនួន​របស់​ពលរ​ដ្ឋ​ដើម្បី​ទប់ស្កាត់ COVID-19 នៅពេលដែល​ករណី​ឆ្លង និង​ករណី​ចូល​ពេទ្យ កើនឡើង​ខ្ពស់ រួម​នឹង​ការបង្ហាញ​ខ្លួន​របស់​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី AY.4.2 ដែលជា «កូនចៅ» របស់ Delta។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ប្រទេស​អង់គ្លេស អាច​ប្រឈម​នឹង «វិបត្តិ​រដូវរងា» បើសិនជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ជាមុន។

    គិត​មកដល់​បច្ចុប្បន្ន អង់គ្លេស មាន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន​ជិត 8.59 លាន​នាក់ និង​ជាង 139,000 នាក់ បាន​បាត់​បង់ជីវិត។ កាលពី​ម្សិលមិញ ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន 49,139 នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន 179 នាក់។

    រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​នៅ អង់គ្លេស អាច​ឡើងដល់​ខ្ទង់សែន និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

  • ខេត្ដ​កំពង់ធំ ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ ឬ​ម៉ាស្សា ជា​បន្តទៀត

    ខេត្ដ​កំពង់ធំ ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ ឬ​ម៉ាស្សា ជា​បន្តទៀត

    (កំពង់ធំ)៖ រដ្ឋបាល​ខេត្ដ​កំពង់ធំ បានចេញ​សេចក្តីសម្រេច​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ការជួប​ជុំគ្នា​ពិសា​រគ្រឿង​ស្រវឹង និង​សកម្មភាព​មុខរបរ​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ រង្គសាល ឌី​ស្កូ​តក បៀ​ហ្គា​ឌិន និង​ហាង​​ម៉ាស្សា រយៈពេល 2 សបា្តហ៍​បន្ថែមទៀត រាប់​ចាប់ពី​ថ្ងៃទី 20 ខែតុលា ដល់​ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។

    ទន្ទឹមនឹងនេះ រដ្ឋបាល​ខេត្ដ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវកម្ម​ផ្នែក​អាហារ-ភេសជ្ជៈ និង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ខេត្ត​នេះ។

    ជាង​នេះ រដ្ឋបាលខេត្ត​កំពង់ធំ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្ដុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ច្រៀង ឬ​រាំ​កម្សាន្ដ​ផងដែរ។

  • សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    ការបង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍ ឬ​ឧបករណ៍​វិទ្យាសាស្ត្រ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ IVF ដែល​គេ​អាច​ហៅ​បាន​ថា «ការបង្ក​កំណើត​ដោយ​វិធី​ពាក់កណ្ដាល​វិទ្យាសាស្ត្រ» ច្រើន​ធ្វើឡើង​នៅពេល​ស្ត្រី​មាន​ជំងឺ​ប្រចាំកាយ ឬ​ក្រោយ​ការព្យាបាល​ជំងឺ​ហើយ​នាំឱ្យ​ស្ត្រី​បាត់បង់​សមត្ថភាព​បន្ត​ពូជ ឬមួយ​ស្ត្រី​អស់​រដូវ​នៅពេល​ឈានដល់​វ័យ​ចំណាស់។

    ស្ត្រី​មួយចំនួន​ដែល​ជួប​បញ្ហា​ខាងលើ ប៉ុន្តែ​នៅតែ​ចង់​មាន​ផ្ទៃពោះ​គឺ​ត្រូវ​ជ្រើសរើស​វិធីសាស្ត្រ IVF (In Vitro Fertilization) ដោយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​បង្ក​កពង​មេជី​វិត​ញី ដើម្បី​ទុក​សម្រាប់​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល នៅពេលណា​ដែល​សមស្រប។

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF ដែល​ចាប់ផ្តើម​ពី​ការបង្ក​កពង​មេជី​វិត​ញី មាន​ដូចខាងក្រោម៖

    1– ពង​មេជី​វិត​ញី​ដែល​ត្រូវបាន​យកមក​បង្កក​ទុក នឹងត្រូវ​យកទៅ​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម

    2– ពង​ដែល​អ្នកជំនាញ​យល់ថា​អាច​ប្រើ​បាន និង​ត្រូវ​យកទៅ​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល

    3– ពង​មេជី​វិត​ញី ក្រោយពី​ត្រូវបាន​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម ហើយ​បាន​បង្ក​កំណើត​ដោយ​ជោគជ័យ​នឹង​ចាប់ផ្តើម​វិ​វ​ឌ្ឍ​ទៅជា​អំប្រ៊ីយ៉ុង (embryo)

    ​វដ្ដ​របស់​ អំប្រ៊ីយ៉ុង (embryo)

    4– ក្នុងចំណោម​អំប្រ៊ីយ៉ុង​ទាំងអស់​អាចមាន​មួយ​ទៅ​ពីរ ឬ​អាច​បី (សម្រាប់​មនុស្ស​ស្រី​ដែលមាន​អាយុ​ច្រើនជាង 40 ឆ្នាំ) នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​ស្បូន ដើម្បី​ចាប់ផ្ដើម​ដំណាក់កាល​រីកចម្រើន​ទៅតាម​លក្ខណៈ​ធម្មជាតិ។

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 20​ ខែតុលា​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 20​ ខែតុលា​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 19 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 166 នាក់
    – ជាសះស្បើយ​ថ្មី = 270 នាក់
    – ស្លាប់​ថ្មី = 12 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 166 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 135 នាក់
    – អ្នកដំណើរពីបរទេស 31 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,201 នាក់
    – អ្នកជាសះស្បើយ= 111,690 នាក់
    – អ្នកស្លាប់= 2,693 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 242,335,600 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 219,683,200 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,928,900 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,723,400 នាក់