Category: សុខភាព

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 1 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 1 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 31 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 91 នាក់
    – ជាសះស្បើយ​ថ្មី = 175 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 91 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 75 នាក់
    – អ្នកដំណើរពីបរទេស 16 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,613 នាក់
    – អ្នកជាសះស្បើយ= 114,902 នាក់
    – អ្នកស្លាប់= 2,794 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 247,463,590 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 224,135,380 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,014,970 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,313,200 នាក់

  • រាជធានី​ភ្នំពេញ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​កុមារ​អាយុ 5 ឆ្នាំ

    រាជធានី​ភ្នំពេញ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​កុមារ​អាយុ 5 ឆ្នាំ

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​កុមារ​អាយុ 5 ឆ្នាំ ត្រូវបាន​បើក​ដំណើរការ​​នៅ​រាជធានី​ភ្នំ​ពេញ​ នៅ​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021។

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​ខាងលើនេះ នឹង​ធ្វើឡើង​សម្រាប់​ដូ​ស​ទីមួយ ចាប់ពី​ថ្ងៃទី 1 វិច្ឆិកា ដល់​ថ្ងៃទី 14 វិច្ឆិកា ឆ្នាំ 2021 ខណៈ​ដូ​ស​ទី​ពីរ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 28 ខែវិច្ឆិកា ឆ្នាំ 2021 ដល់​ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់​បាន 100%, ទី​ពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់​បាន 97.89% និង​ទី​បី៖ អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់​បាន 101.22%។

  • អា​ម៉​រិ​ក ពន្យារពេល​អនុម័ត​លើ​វ៉ា​ក់​សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Moderna សម្រាប់​កុមារ

    អា​ម៉​រិ​ក ពន្យារពេល​អនុម័ត​លើ​វ៉ា​ក់​សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Moderna សម្រាប់​កុមារ

    ក្រុមហ៊ុន Moderna បានឱ្យដឹងថា អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ពន្យារពេល​ការអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​នេះ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​វាយតម្លៃ​បន្ថែម។

    ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 29 វិច្ឆិកា បាន «ប្រកាស​ឱ្យ Moderna ដឹងថា ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​វាយតម្លៃ​លើ​ការវិភាគ​លក្ខណៈ​អន្តរជាតិ​នានា​ស្ដីពី​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង»។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​ឱសថ Moderna បានឱ្យដឹង​នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 31 តុលា។

    Moderna ឱ្យដឹងថា ដំណើរការ​នៃ​ការវាយតម្លៃ​របស់ FDA ស្ដីពី​ការដែល​ថា គួរតែ​លើកទឹកចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ដល់​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ ដល់ 17 ឆ្នាំ​ដែរ ឬ​អត់ នោះ​អាច​អូសបន្លាយ​ពេល​ដល់​ខែមករា ឆ្នាំ 2022។

    បញ្ហា​រលាក​សាច់ដុំ​បេះដូង និង​រលាក​ស្រោម​បេះដូង​ខាងក្រៅ​គឺជា​រោគសញ្ញា​ដ៏​កម្រ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer និង Moderna ដែល​កើតឡើង​នៅលើ​ក្មេងប្រុស និង​បុរស​វ័យក្មេង។

    ក៏ប៉ុន្តែ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ហានិភ័យ​នៃ​ការកើត​អាការ​ខាងលើ​គឺ​ខ្ពស់ជាង​ធម្មតា បន្ទាប់ពី​ឆ្លង COVID-19។ CDC អាម៉េរិក បញ្ជាក់ថា «បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា mRNA គឺ​កម្រ​កើតមាន ហើយ​វា​មាន​លក្ខណៈ​ស្រាល»។

    សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 29 ខែតុលា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer-BioNTech សម្រាប់​ចាក់ឱ្យ​កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ដោយ​បរិមាណ​ទាប​ជាង ធៀប​នឹង​ការ​ចាក់ឱ្យ​មនុស្សពេញវ័យ។ មុន​នោះ Moderna ក៏បាន​ដាក់ពាក្យ​ទៅកាន់ FDA ដើម្បី​សុំច្បាប់​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ​ផងដែរ៕

  • យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ នឹងត្រូវ​បាន​បិទ​បញ្ចប់​នា​ព្រឹក​នេះ

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ នឹងត្រូវ​បាន​បិទ​បញ្ចប់​នា​ព្រឹក​នេះ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជុំទីមួយ សម្រាប់​ពលរដ្ឋ​អាយុ​ចាប់ពី 6 ឆ្នាំ​ឡើង និង​បើក​យុទ្ធនា​ការចាក់​សម្រាប់​កុមារ​ដែលមាន​អាយុ 5 ឆ្នាំ នៅឯ​ទីស្តីការ​គណ:រដ្ឋមន្ត្រី។

    ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021 ខាងលើនេះ គឺជា​ការបង្ហាញ​នូវ​ជោគជ័យ​របស់ កម្ពុជា លើ​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19។

    រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចាប់ពី​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ជា​ជំនួយ​របស់​អង្គការ និង​រដ្ឋាភិបាល​នានា រួម​នឹង​វ៉ាក់សាំង​ដែល កម្ពុជា បាន​ទិញ​ពី​ប្រទេស​ចិន។

    គិត​ត្រឹម​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 ​រដ្ឋាភិបាល​កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ ពី 6 ឆ្នាំ​ឡើង បាន​ចំនួន​ជិត 13,709,000 នាក់ ស្មើនឹង​ជាង 85.68% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់។ ក្នុងនោះ ពលរដ្ឋ​ដែល​បាន​ចាក់​ពីរ​ដូ​ស មាន​ចំនួន​ជាង 13 លាន​នាក់ ខណៈ​អ្នក​ចាក់​ដូ​ស​ទី 3 មាន​ជិត 2 លាន​នាក់។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល។

    នៅក្នុង​ចំណោម​ប្រជាជន​ចំនួន​ជិត 13,709,000 នាក់​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង រួមមាន ទីមួយ៖ 10,000,088 នាក់ ជា​ពលរដ្ឋ​ពេញវ័យ, 1,788,802 នាក់ ជា​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 12 ដល់​ក្រោម 17 ឆ្នាំ និង 1,920,599 នាក់ ជា​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12។

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 30 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 29 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 106 នាក់
    – ជាសះស្បើយ​ថ្មី = 234 នាក់
    – ស្លាប់​ថ្មី = 8 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 109 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 90 នាក់
    – អ្នកដំណើរពីបរទេស 16 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 30 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,427 នាក់
    – អ្នកជាសះស្បើយ= 114,534 នាក់
    – អ្នកស្លាប់= 2,781 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 246,758,500 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 223,553,000 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,004,400 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,200,800 នាក់

  • សូម​ប្រយ័ត្ន! អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ចម្លង Delta ដល់​សមាជិក​ទាំង​ឡាយ​ក្នុង​គ្រួសារ

    សូម​ប្រយ័ត្ន! អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ចម្លង Delta ដល់​សមាជិក​ទាំង​ឡាយ​ក្នុង​គ្រួសារ

    (អង់គ្លេស)-លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​នៃ​ចក្រភព អង់គ្លេស Imperial College London បាន​បង្ហាញថា អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 ដែល​ឆ្លង Delta នៅតែ​អាច​ចម្លង​វីរុស​នេះ​ដល់​សមាជិកគ្រួសារ។

    «យើង​បាន​រកឃើញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ឆ្លង និង​ចម្លង​វីរុស​ក្នុង​គ្រួសារ ឆ្លង​ទៅកាន់​សមាជិក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ថែម​ទៀតផង» វេជ្ជបណ្ឌិត Anika Singanayagam ដែលជា​អ្នកគ្រប់គ្រង​មួយរូប​នៅក្នុង​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Imperial College London បានឱ្យដឹង​កាលពី​ថ្ងៃទី 28 តុលា។

    ការស្រាវជ្រាវ​នេះ​ត្រូវបានធ្វើ​ឡើងលើ​មនុស្ស​ចំនួន 621 នាក់។ ក្នុងចំណោម 205 នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នក​ផ្ទុក Delta មាន 38% គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចហើយ ខណៈ 25% មិនទាន់​ចាក់​វ៉ាក់សាំង។

    ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​លទ្ធផល​អវិជ្ជមាន​ទៅវិញ​ឆាប់រហ័ស​ជាង ធៀប​នឹង​ក្រុម​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ប៉ុន្តែ កំហាប់​វីរុស​ក្នុងដំណាក់កាល​ខ្ពស់បំផុត នៅតែ​ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ចំពោះ​សមាជិកគ្រួសារ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​តែ​នៅតែ​វិជ្ជមាន​នឹង COVID-19 ភាគច្រើន​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​មុន​ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រោយ និង​អវិជ្ជមាន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញថា សមត្ថភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវ​ថយចុះ​ទៅតាម​ពេលវេលា និង​បាន​គាំទ្រ​ឱ្យមាន​ការចាក់​ដូ​ស​បន្ថែម។

    អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​មិន​ធ្វើឱ្យមាន​ការប្ដូរ​ផ្លាស់​ចំពោះ​ការយល់ឃើញ​ដែលថា ការចាក់​វ៉ាក់សាំង​គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​អាការ​ធ្ងន់ធ្ងរ​នៅពេល​បាន​ឆ្លង​វីរុស COVID-19 នោះទេ៕

  • អាម៉េរិក អនុញាតឱ្យ​ចាក់​វ៉ាក់សាំង Pfizer ដល់​ក្មេង​ពី​អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ

    អាម៉េរិក អនុញាតឱ្យ​ចាក់​វ៉ាក់សាំង Pfizer ដល់​ក្មេង​ពី​អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ

    សហរដ្ឋ​អាម៉េរិក បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer សម្រាប់​ចាក់​ដល់​ក្មេង​ដែលមាន​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​អះអាងថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប ធៀប​នឹង​ហានិភ័យ។

    ការសម្រេច​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 តុលា បាន​បើកផ្លូវ​ឱ្យមាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​ក្មេង​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ ក្រៅពី សហរដ្ឋ​អាម៉េរិក កន្លងមក​ក៏មាន​ប្រទេស​ជាច្រើន​បានអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែលមាន​អាយុ​ប្រហាក់ប្រហែល​នេះដែរ មានដូចជា កម្ពុជា ស៊ី​លី គុយបា ចិន និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    ក្រុមហ៊ុន​ឱសថ Pfizer និង​ដៃគូ​សហការ BioNTech សប្ដាហ៍​នេះ​បានប្រកាសថា រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ​វ៉ាក់សាំង Comirnaty ចំនួន 50 លាន​ដូ​ស​ពី​ក្រុមហ៊ុន​នេះ សម្រាប់​ចាក់ឱ្យក្មេងៗ ក្នុងនោះ​រួមទាំង​កុមារ​អាយុ​ក្រោម 5 ឆ្នាំ​ផងដែរ។

    ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង Pfizer នៅលើ​ក្មេង​ចំនួន 3,000 នាក់ ប៉ុន្តែ មិនបាន​រកឃើញ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​នោះទេ។ កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស ដែលមាន​គម្លាត​ពីគ្នា 3 សប្ដាហ៍ ដោយ​បរិមាណ 10 microgram ដែល​ស្មើនឹង 1/3 ធៀប​នឹង​បរិមាណ​វ៉ាក់សាំង​ដែល​ចាក់ឱ្យ​ក្រុមមនុស្ស​ដែលមាន​អាយុ​ច្រើនជាង​នេះ៕

  • ភ្នំពេញ នៅតែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់ COVID-19

    ភ្នំពេញ នៅតែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់ COVID-19

    រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​នូវ​វិធានការ​រដ្ឋបាល សម្រាប់​រយៈពេល 14 ថ្ងៃ រហូតដល់​ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021 ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស COVID-19។

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 28 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 28 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 27 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 109 នាក់
    – ជាសះស្បើយ​ថ្មី = 272 នាក់
    – ស្លាប់​ថ្មី = 8 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 109 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 92 នាក់
    – អ្នកដំណើរពីបរទេស 17 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 28 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,220 នាក់
    – អ្នកជាសះស្បើយ= 114,063 នាក់
    – អ្នកស្លាប់= 2,766 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 245,793,800 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 222,795,500 នាក់
    – អ្នកស្លាប់​សរុបជាង​ = 4,987,900 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,010,400 នាក់

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 27 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 27 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 26 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 111 នាក់
    – ជាសះស្បើយ​ថ្មី = 264 នាក់
    – ស្លាប់​ថ្មី = 7 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 111 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 100 នាក់
    – អ្នកដំណើរពីបរទេស 11 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 118,111 នាក់
    – អ្នកជាសះស្បើយ= 113,791 នាក់
    – អ្នកស្លាប់= 2,758 នាក់
    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 245,287,500 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 222,385,600 នាក់
    – អ្នកស្លាប់​សរុបជាង​ = 4,978,800 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 17,923,075 នាក់